ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ក្នុងករណីប្រើប្រាស់គ្រឿងញៀន

ខេត្តត្បូងឃ្មុំ​ ៖​ យុវជនពីរនាក់ជិះ​ម៉ូតូ​ដោយមានលាក់ថ្នាំញៀនក្នុង​ហោប៉ៅខោផងនោះគឺគេចមិនផុតពីភ្នែកនគរបាលជំនាញខេត្ត​ត្បូងឃ្មុំ​ដែលរក្សាសុវត្ថិភាពជូនពលរដ្ឋ​នោះឡើយ ។ ជាក់ស្ដែង​ជនទាំងពីរនាក់នេះត្រូវបាន​សមត្ថកិច្ច​ឃាត់​  ខ្លួន​នៅក្នុងភូមិពោធិ៍រោងលិច ឃុំកោង​កាង  ស្រុកពញាក្រែក​ កាលពីវេលា​ម៉ោង១០៖០០នាទី​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១​ ។      ការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននេះគឺធ្វើឡើងដោយកម្លាំងជំនាញនគរបាលខេត្ត ចុះជួយស្រុកពញាក្រែក ... Read More »

សាច់អាំងទឹកកាពិ និង ស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ១៩​​ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ សាច់អាំងទឹកកាពិ និង ស៊ុប ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២១៧ ​ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានអ្នកជំងឺកូវីដ-១៩​​ រួមជាមួយក្រុមការងារមួយចំនួនរបស់ខ្លួន បានទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៧ ... Read More »

ភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​២០​ ​ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​២០​ ​ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៧ ខែមិថុនា ... Read More »

បើករថយន្តជែងរថយន្តមួយគ្រឿងទៀតមិនផុតជ្រុលទៅបុកគូទពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តសាំយ៉ុងមួយគ្រឿងក្នុងល្បឿនលឿនហើយបានបើកវ៉ាជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលបើកនៅខាងមុខតែបើកជែងមិនផុតក៏ជ្រុលទៅបុកគូទពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសស្រាលនារីម្នាក់។ ហេតុគ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកPAJERO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D-9455 ... Read More »

អាជ្ញាធរខណ្ឌមានជ័យ បន្តសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ក្នុងរោងចក្រ នៅភូមិសាស្រ្តខណ្ឌ

ភ្នំពេញ​៖​ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សហការជាមួយមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវេលាម៉ោង ៨​ និង​៣០នាទីព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ... Read More »

រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឆ្លងក្នុងសហគមន៍ក្នុងស្រុកចំនួន២ ក្នុងខេត្តសៀមរាប គឺស្រុកសូត្រនិគម និងស្រុកជីក្រែង

ខេត្តសៀមរាប៖ អាជ្ញាធរខេត្តសៀមរាប អំពាវនាវបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ចេញ-ចូល ឬឆ្លងកាត់ភូមិសាស្ត្រស្រុកសូត្រនិគម និងស្រុកជីក្រែង មានការប្រុងប្រយ័ត្នខ្ពស់បំផុត បន្ទាប់ពីអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឆ្លងក្នុងសហគមន៍ក្នុងស្រុកទាំង២ ដោយមិនអាចកំណត់មុខសញ្ញាច្បាស់លាស់ ពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងព្រឹត្តិការណ៍ ... Read More »

កំណាត់ផ្លូវជាតិលេខ៣ ពីខេត្តកំពត-វាលរេញ​ ត្រូវ​បានរាជរដ្ឋាភិបាល សម្រេចកាយស្តារឡើងវិញ

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់ពី​​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា​៖​ បានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញ​ ទៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចាប់ពីកំពត-វាលរេញប្រវែង២០គីឡូម៉ែត្រ ដើម្បីកាយស្តារគ្រឹះជួសជុលឡើងវិញ ខណៈកំណាត់ផ្លូវមួយនេះ ធ្វើក្រោយខូចមុខធ្វើមុខខូចក្រោយជាប្រចាំ។ នេះបេីយោងតាមការចុះផ្សាយរបស់ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ... Read More »

បាតុភូតគ្រោះធម្មជាតិ នៅខេត្តកំពង់ឆ្នាំងសម្លាប់មនុស្ស២នាក់ ផ្ទះ៧ខ្នងបាក់រាបដល់ដី និង ៥២ខ្នងទៀតរងផលប៉ះពាល់

     ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ត្រូវបានស្លាប់នៅនឹងកន្លែង ចំណែកផ្ទះរបស់ពលរដ្ឋ៧ខ្នងបានបាក់រាបដល់ដី និង ផ្ទះ៥២ខ្នងផ្សេងទៀតរងផលប៉ះពាល់របើកដំបូល និងជញ្ជាំង ដោយសារឥទ្ធិពលនៃខ្យល់កន្រ្តាក់ ដែលបានកើតឡើងរយៈពេល២ថ្ងៃផ្ទួនៗគ្នា គឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ នេះបើយោងតាមការបញ្ជាក់ជាបឋមរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ... Read More »

រយៈពេល​ ៥ខែដំបូងក្នុងឆ្នាំ២០២១នេះ! ការនាំចេញម្ទេសស្រស់ នៅកម្ពុជា​ មានការកើនឡើង

ភ្នំពេញ​៖​ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ លោក​ វេង សាខុន បានថ្លែង​ឲ្យ​ដឹង​ថា​៖​ ការនាំចេញម្ទេសស្រស់របស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល ៥ខែដំបូងនៃឆ្នាំ២០២១នេះ។ ជាក់ស្ដែង​យោង​តាមស្ថិតិ​ ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ ម្ទេសស្រស់ចំនួន ៥៦ ... Read More »

ក្រោយ​មានការរិះគន់ករណី​ក្រុម​អ្នក​បើកឡាន​ដឹក​ដី​មួយ​ក្រុម​ផឹកស៊ី​ ចាក់​ធុងបាស់​ ឡូឡា​ ស៊ី​ផ្លេ​រ​ឡាន​ពេញ​ព្រៃ​ ធ្វើ​ឲ្យ​ប៉ះពាល់​ភ្ញៀវទេសចរ​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ សូមឆ្លេីយបំភ្លឺ​

ភ្នំពេញ​៖​ បន្ទាប់​ពី​មានម្ចាស់​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ​ រាត្រី​ ត្រជាក់​ ដែល​បាន​បង្ហោះ​ព័ត៌មាន​មាន​ខ្លឹមសារ​ថា​ ៖​ នៅ​គី​រី​រម្យ​ អ្នក​បើកឡាន​ដឹក​ដី​ មួយ​ក្រុម​ផឹកស៊ី​ ចាក់​បាស​ឡូឡា​ ស៊ី​ផ្លេ​រ​ឡាន​ពេញ​ព្រៃ​ ដែល​ជា​ទ​ង្វើ​គ្មាន​សីលធម៌​ ធ្វើ​ឱ្យ​ប៉ះពាល់​សាធារណជន​មក​កម្សាន្ដ​ និង​បោះ​តង់​នៅ​ទីនោះ​ !​ ... Read More »

ថ្ងៃនេះ​! កម្ពុជា​ រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៨៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៩៤៥នាក់​ និងអ្នក​ស្លាប់​ ០៣នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី៧ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៨៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៩៤៥នាក់ និងករណីស្លាប់​ ០៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៦ ខែមិថុនា​​ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើដំណើរមកពីខេត្តកំពង់ធំ

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ភេទប្រុស អាយុ៣២ឆ្នាំ ធ្វើដំណើរមកពីខេត្តកំពង់ធំ​ និងបានយកសំណាកនៅថ្ងៃទី០៦ខែមិថុនា​ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុករវៀង រកឃើញអ្នកវិជ្ជមានកូវីដ-១៩។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ខាងលើ ... Read More »

សាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥.០០០គីឡូក្រាមត្រូវមន្ត្រីជំនាញបង្ក្រាបរឹបអូស

ខេត្តបាត់ដំបង៖ សាច់និងឆ្អឹងមាន់ ប្រហិត ខូចគុណភាព ប្រមាណ ៥.០០០គីឡូក្រាមត្រូវមន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យបង្រ្កាបបទល្មើសតំបន់៤(គយហុងឡុង)និងកំលាំង ក.ប.ប សាខាខេត្តបាត់ដំបង បង្ក្រាបបានខណ:ដែលឈ្មួញនាំចូលពីប្រទេសថៃ។ កិច្ចប្រតិបត្តិការនេះនៅល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិអូរដា ... Read More »

ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិក) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន !

ភ្នំពេញ៖ ដេប៉ូ លក់ចាប់ហួយ តែ តិចឡុង (ម្តុំផ្សារអូឡាំពិក) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៥០ ផ្លូវលេខ ៣១៨ សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញអីវ៉ាន់មួយចំនួន ! ... Read More »

មន្រ្តី​ជាន់ខ្ពស់សិទ្ធិមនុស្សកម្ពុជា៖​ អង្គការសង្គមស៊ីវិលចំនួន២០​ ស្នើឱ្យដោះលែងអ្នកទោសក្រោមហេតុផលកូវីដ-១៩ គឺខុសនឹងនីតិវិធីច្បាប់ ព្រមទាំងមានចរិតជានយោបាយ

ភ្នំពេញ៖ បេីយោង​តាមការបញ្ជាក់ពី​មន្រ្តី​ជាន់ខ្ពស់​របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែង​ឲ្យ​ដឹង​នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះថា សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៉ីវិលចំនួន២០ បា​អំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសទាំងអស់ ក្រោមហេតុផលកូវីដ-១៩ គឺមិនសមស្រប ហើយខុសនឹងនីតិវិធីច្បាប់ និងរដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំងមានចរិតជានយោបាយផងដែរ។ ជាក់ស្ដែង​លោក ជិន ម៉ាលីន​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយសប្បុរសធម៌ ពីលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជា ថវិកាជាង១ម៉ឺនដុល្លារ ដើម្បី ប្រើប្រាស់ក្នុងការងារប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ ថវិកាជាង១ម៉ឺនដុល្លារ និងជាង២លានរៀល ត្រូវបាន លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ ... Read More »

លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រព័ន្ធZOOM

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រព័ន្ធZOOM ជូនដល់លោកអធិការរង ... Read More »

ប្រកាសតំណែងលោក ទូច ធី ជាចៅសង្កាត់ស្វាយរៀងថ្មីជំនួសលោក គង់ សារ៉ូ ដែលទទួលមរណភាព

ខេត្តស្វាយរៀង៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានមានប្រសាសន៍ជំរុញលោក ទូច ធី ចៅសង្កាត់ស្វាយរៀងដែលទើបឡើងកាន់តំណែងថ្មី សូមបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពនិងតម្លាភាព។   ការជំរុញបែបនេះរបស់លោកអភិបាលក្រុងស្វាយរៀងគឺធ្វើឡើងនៅក្នុងពិធីប្រកាសផ្លាស់ប្ដូរប្រធានក្រុមប្រឹក្សាសង្កាត់ និងចៅសង្កាត់ ចៅសង្កាត់រងស្វាយរៀង ក្រុងស្វាយរៀង ... Read More »

អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២ករណី ក្នុងនោះមានទារក ១នាក់ នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជន ទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល ន រដ្ឋបាលខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ... Read More »

រថយន្តដឹកឈើខុសច្បាប់របស់ចែឡែន ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើតាំងក្រសាំងបង្រ្កាបបាន១គ្រឿងហើយនៅសល់២គ្រឿងទៀត

ខេត្ត​ព្រះវិហារ៖​ រថយន្តដឹកឈើរបស់ចែឡែន ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើតាំងក្រសាំងបង្រ្កាបបាន១គ្រឿងហើយ តែនៅ២គ្រឿងទៀតដែលសមត្ថកិច្ចជំនាញត្រូវតែតាមបង្ក្រាបបន្តទៀត។ នេះបើតាមភ្នាក់ងារយើងទើបទទួលបានសេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះកាលពីពេលថ្មីៗនេះ ។   ប្រភពបានប្រាប់ថា ការបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១ ចំណែកអ្នកបើកបររថយន្តដឹកឈើនោះបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនិងឈើប៉ុណ្ណោះ ។   ... Read More »

អុីណូ ជាតារាចម្រៀងល្បី ជាម្ចាស់ហាងលក់រថយន្តល្បីចាយទុនខ្ទង់លានដុល្លារ បែរជាផ្ទុះរឿងជំពាក់ប្រាក់គេ១ម៉ឺនដុល្លារមិនគួរឲ្យជឿ

      ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាចម្រៀងអុីណូ ដែលកំពុងតែល្បីល្បាញក្នុងការងារសិល្បៈ និងទើបតែប្រកាសក្លាយខ្លួនជាម្ចាស់ការាសលក់រថយន្តដែលឮថាបានចាយទុនខ្ទង់លានដុល្លារនោះ ពេលនេះបែរជាត្រូវរងការចោទប្រកាន់ពីបុរសស្ត្រីពីរនាក់ថាលោកអុីណូបានខ្ចីប្រាក់ពួកគាត់មួយម៉ឺនដុល្លារមិនព្រមសងដោយបានទាំងចេញសែកស្អុយ រួមទាំងខកខានក្នុងការបង់ការប្រាក់ជាច្រើនខែកន្លងមកហើយ។ ការភ្ញាក់ផ្អើលដ៏មិនគួរឱ្យជឿនេះបានកើតឡើងកាលពីរាត្រីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២១កន្លងមកនេះ ក្រោយពីបុរសស្រ្តី២នាក់បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានដោយមានការផ្សាយបន្តផ្ទាល់ពីខាងមុខហាងលក់រថយន្តរបស់តារាចម្រៀងនេះផ្ទាល់នៅក្នុងសង្កាត់ភ្នំពេញថ្មីនោះតែម្តង។    បុរសនិងស្ត្រីខាងលើបានលើកឡើងថា ... Read More »

អគ្គនាយកស៊ីម៉ាក “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន”

ភ្នំពេញ៖ បើតាមការលើកឡើងពីលោកអគ្គនាយកស៊ីម៉ាក់ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ប្រាប់ថា, “កម្ពុជាមានកណ្តុរចំនួន៥៧ក្បាលសំរាប់បម្រើប្រតិ្តបត្តិការបោសសំអាតមីន ក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល​ ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល​ និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល ។ នេះមោទនភាពភាពរបស់កម្ពុជា អាចធ្វើបាន មកនិងទេពកោសល្យបង្រៀនសត្វអោយធ្វើការជំនាញជំនួសមនុស្សបាន។សូមបញ្ជាក់ថា, បើយោងតាមប្រភពពី ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យបាលបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា ចាប់ពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យបាលបន្ទប់ថែទាំជំងឺ បរិញ្ញាបត្ររង គិលានុបដ្ឋាក ញឹម សុខណា សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ (COVID-19) ព្រោះមានអ្នកជំងឺកូវីដ-១៩ចូលទៅព្យាបាលនៅទីតាំងខាងលើនេះ។ រដ្ឋបាលខេត្តបញ្ជាក់ថាដោយអ្នកជំងឺកូវីដ-១៩ជាស្រ្តីមានឈ្មោះ ចាប ... Read More »

បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តធ្លាក់ចូលច្រាំងទន្លេក្រោមស្ពានជ្រោយចង្វា

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នក៏រេចង្កូតធ្លាក់ចូលក្នុងច្រាំងទន្លេក្រោមស្ពានជ្រោយចង្វា តែ សំណាងល្អមានពំនូកដីធំៗកល់ជាប់ ចំណែកអ្នកបើកបរបានបើកទ្វាររថយន្តឡើងមកលើគោកវិញ មិនមានរងរបួសនោះទេ គ្រាន់តែខូចខាតតែរថយន្តតិចតួចប៉ុណ្ណោះ។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ... Read More »

ផ្ទុះអាវុធមួយគ្រាប់ទាំងកណ្តាលរាត្រីនៅច្រកចូលមន្ទីរពេទ្យកាល់ម៉ែតបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ភ្លាមៗ

    ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានបើកដេញតាមស្ទាក់ម៉ូតូមួយគ្រឿងដែលជិះដោយយុវជនប្រុសស្រីចំនួន៣នាក់ ហើយពេលដេញតាមទាន់ហើយជនទាំងនោះបានដកខ្សែក្រវាត់វាយបណ្ដាលឲ្យរបួសយុវជនពីរនាក់ រួចដកកាំភ្លើងខ្លីបាញ់គំរាម១គ្រាប់ទៀត។ អំពើហិង្សានេះគេសង្ស័យថាជាការប៉ុនប៉ងប្លន់យកម៉ូតូតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចមុខច្រកចូលមន្ទីរពេទ្យកាល់ម៉ែតចំហៀងខាងជើង តាមផ្លូវលេខ៨០  ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

គួរឱ្យគោរពសរសើរណាស់! ក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់ទៀតដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ នេះជាករណីទី៨ហើយ!

ខេត្តស្វាយរៀង៖ មិនធម្មតាឡើយក្រុមគ្រូពេទ្យខេត្តស្វាយរៀងបានបន្តជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់ដែលកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ-១៩ទទួលបានជោគជ័យ។   យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថា កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបន្តជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលមានវិជ្ជមានកូវីដ-១៩មានអាសយដ្ឋាននៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ... Read More »

នារីម្នាក់បេីករថយន្តស៊េរីទំនេីបបុកបង្គោលភ្លេីងកៀបជាប់ទៅមុខលែងរួច

ភ្នំពេញ​៖ នារីម្នាក់បេីករថយន្តស៊េរីទំនេីបក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកបង្គោលភ្លេីងថ្មពេញទំហឹងបណ្តាលឱ្យកៀបជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំសំណាងម្ចាស់របួសស្រាល។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយផ្លូវលេខ៦១៤​ ក្នុងសង្កាត់បឹងកក់២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។  ​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកBMW ពណ៌ស​ ... Read More »

រថយន្តFORTUNERបេីកបុកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទាតចេញអស់មួយកង់ឯរថយន្តបែកកង់ខាងមុខ

       ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាកFORTUNERមួយគ្រឿងបេីកបរក្នុងល្បឿនលឿនសង្ស័យម្ចាស់ស្រវឹងស្រាខ្លាំងផងបានរេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យវៀចចេញពីគន្លងជូរមួយកង់​នៅចំណុចមុខក្រសួងដែនដីនគរូបនីយកម្ម​និងសំណង់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ កាល ពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០២១​ ចំណែករថយន្តបង្កបានព្យាយាមបេីកគេចរហូតទៅដល់ស្ថានីយប្រងកាល់តិចក៏ឈប់រថយន្តទុកចោល រួចឡេីងរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់ទៅ។  ... Read More »

បុកគ្នាបីតង់រវាងរថយន្តនឹងរថយន្តរួមទាំងម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងហើយក៏រេចង្កូតមកឆ្វេងដៃ ស្របពេលមានម៉ូតូមួយគ្រឿងទៀតមកដល់ចាប់ហ្វ្រ័ងមិទាន់ក៏បុកចំពីចំហៀងខាងស្ដាំរថយន្តបណ្ដាលឲ្យម៉ូតូដួលរងរបួសធ្ងន់បុរសម្នាក់ ហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកទូបញ្ជាភ្លើងបំភ្លឺផ្លូវបាក់អស់១ទូទៀតទើបកល់ជាប់ទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអាទិត្យ ទី៦ ខែមីថុនា ឆ្នាំ២០២១ នៅចំណុចមុខវត្តមង្គលវ័នតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។    យោងតាមសម្តីប្រជាពលរដ្ឋដែល នៅកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

ឆក់ទូរស័ព្ទជនបរទេសបានសម្រេច ត្រូវមិត្តភក្តិជនរងគ្រោះបើករថយន្តបុកពីក្រោយ រួចមកវាយជនសង្ស័យ តែត្រូវជនសង្ស័យទាយកាំបិតដេញកាប់ ភ័យរត់គេចត្រូវជនសង្ស័យបើកទ្វាររថយន្តយកទូរស័ព្ទបីគ្រឿងបន្ថែមទៀតរួចរត់គេចខ្លួនបាត់

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់ទូររស័ព្ទដៃរបស់ជនបរទេសម្នាក់បានសម្រេចមួយគ្រឿង ហើយត្រូវមិត្តភក្តិរបស់ជនរងគ្រោះបើករថយន្តបុកពីក្រោយ រួចចុះពីក្នុងរថយន្តមកវាយជនសង្ស័យ តែត្រូវជនសង្ស័យទាញកាំបិតដេញកាប់ ភ័យរត់គេចពីកន្លែង ហើយជនសង្ស័យបើកទ្វាររថយន្តយកទូរស័ព្ទបីគ្រឿងបន្ថែមទៀតរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ នឹង០០នាទីយប់ ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២១ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »