ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

មានអ៊ីចឹងទៀត! បន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទដៃអស់ជិត១០គ្រឿងត្រូវសមត្ថកិច្ចឃាត់ខ្លួន

       ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខណៈពួកគេបានបន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទដៃអ្នកជំងឺអស់ជិត១០គ្រឿង និង លុយជាង១លានរៀល។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ ។  ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នៅតែបន្តចាត់ក្រុមការងារនាំយកស្បៀងទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ១១៩នាក់បន្ថែមទៀត ក្នុងសង្កាត់ព្រែកកំពឹសដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ធ្វើការនៅរោងចក្រ Y&W

      ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ដែលមានលោកឧត្ដមសេនីយ៍ត្រី ... Read More »

ឃាត់ខ្លួនប្រជាពលរដ្ឋ១០នាក់និងអ្នកដឹកជញ្ជូនម្នាក់​ បម្រុង​ឆ្លង​ដែន​ទៅថៃខុសច្បាប់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំងចម្រុះការពារព្រំដែនកម្ពុជា-ថៃបាន​ដើរ​ល្បាត​នៅខាងជើង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ ក្នុងភូមិ​សាស្ត្រ​ភូមិ​តា​ជោ​ភ្នំ​ឆ័​ត្រ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ នៅរសៀលថ្ងៃ​ទី​១២​ខែមិថុនា​ ឆ្នាំ​២០២១​នេះ បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់​ និង​អ្នក​បើករថយន្តម្នាក់​ បម្រុង​នាំ​គ្នាឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ហើយក៏ឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់។​  បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ ... Read More »

សមត្ថកិច្ចថៃឃាត់ពលករខ្មែរប្រុសស្រី១០នាក់លួចឆ្លងដែនខុសច្បាប់

     ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានព្រំដែនរបស់សមត្ថកិច្ចថៃ បានស្កាត់ចាប់ឃុំខ្លួនពលករខ្មែរចំនួន១០នាក់ កាលពីវេលាម៉ោងប្រមាណ១៨និង១៥នាទីថ្ងៃទី១៣ មិថុនា ២០២១។ សេចក្ដីរាយការណ៍ពីតម្រួតថៃបានឲ្យដឹងថា កម្លាំងទាហានស្រុកតា ព្រះយ៉ា សហការជាមួយទាហានកងកម្លាំងបូរផា កងរយទី១២៥ ស្រុកតា ព្រះយ៉ា ... Read More »

អាជ្ញាធរខណ្ឌសែនសុខអំពាវនាវដល់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១ ហើយនោះត្រូវមកទទួលចាក់វ៉ាក់សាំងដូសទី២បន្តទៀត

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១រួចហើយនោះ ត្រូវមកទទួលចាក់វ៉ាក់សាំងដូសទី២បន្តទៀត។អាជ្ញាធរខណ្ឌសែនសុខបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះថា សូមបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង១២ទីតាំង ដូសទី១ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភាកន្លងទៅនោះសូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១បាន នៅតាមទីតាំងដែលចាក់លើកទី១នោះ។ សូមបងប្អូនកុំភ្លេចនូវវិធានការរបស់ក្រសួងសុខាភិបាល ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀត

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀត នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម ... Read More »

បុរសជានិស្សិត​ឆ្នាំ​ទី​៤ម្នាក់បើកម៉ូតូលឿនជ្រុល​ទៅបុក​បង្គោល​ភ្លើង​បោក​ក្បាល​ស្លាប់នៅនឹងកន្លែង

ភ្នំពេញ​៖ បុរស​ម្នាក់​ជានិស្សិត​ឆ្នាំ​ទី​៤បានបើក​ម៉ូតូ​​លឿន​ជ្រុលទៅបុក​បង្គោល​ភ្លើង​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាលស្លាប់​ភ្លាមៗនៅនឹងកន្លែង។​ ចំណែក​ម៉ូតូ​ជនរងគ្រោះ​ខូចខ្ទេច​ស្ទើរ​ទាំងស្រុង​។​   ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅវេលាម៉ោង១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ ខែមិថុនា ​ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២០១១ ​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​   សមត្ថកិច្ចបានឲ្យដឹងថា សព​មានឈ្មោះ ... Read More »

រថយន្ត​កាមរីបើកលឿនប្រដេញជែង​គ្នាជ្រុល​ទៅបុក​ខឿន​ចិញ្ចើមផ្លូវ​​ធ្វើឱ្យខ្ទេច​រថយន្ត ឯអ្នកបើកបររត់គេចបាត់

ភ្នំពេញ​៖ រថយន្ញរថយន្តស៊េរីទំនើបមួយគ្រឿងបើកលឿនប្រដេញ​វ៉ា​ជែង​​គ្នាតាម​ដងផ្លូវ​បណ្តាល​ឲ្យ​បួង​ចង្កូត​ទៅបុក​ខឿន​ចិញ្ចើមផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ដោយទុករថយន្តចោលនៅកណ្តាលផ្លូវ។   ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​នេះបានកើត​ឡើង​នៅ​ម៉ោង១១​យប់​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ត្រង់ចំណុច​ភ្លើងស្តុ​ប​ច្រមុះជ្រូក​ក្បាលថ្នល់ ​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​   ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រចាំ​គោលដៅ​នៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ... Read More »

រថយន្ត​​ដឹក​ខ្សាច់​បើក​ចេញពី​ការដ្ឋាន​ជ្រុល​ទៅបុក​រថយន្ត​ស៊េរី​ទំនើប​​តាមផ្លូវ​បណ្តាល​ឲ្យ​ខ្ទេច​ផ្នែក​ខាងមុខ អ្នកបើករថយន្តបង្កគេចខ្លួនបាត់

ភ្នំពេញ​៖ បុរស​ម្នាក់​​បើករថយន្ត​បែនដឹក​ខ្សាច់​ ចេញពី​ការដ្ឋាន​​បាន​ជ្រុល​ចង្កូត​ទៅបុក​ចំ​ពី​ខាងមុខ​រថយន្ត​ស៊េរី​ទំនើបដែលកំពុងតែ​បើក​នៅតាម​ដងផ្លូវ​​ពេញទំហឹង​បណ្តាល​ឲ្យ​ខូចខ្ទេច​ផ្នែក​ខាងមុខ ហើយក្រោយពីបង្កហេតុអ្នកបើករថយន្តបែនដឹកខ្សាច់នោះបានរត់គេចខ្លួន​បាត់ស្រមោល​។​ ហេតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​កើតឡើង​នៅ​ម៉ោង១០និង២០​នាទី​យប់​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ។​   ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ... Read More »

ខឹងឪពុកម្ដាយមិនព្រមលក់ដីសង់ផ្ទះថ្មី ចិត្តខ្លាំងដុតផ្ទះឆេះម៉ត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាកូនប្រុសម្នាក់ខណ:ខឹងឪពុកម្ដាយមិនព្រមលក់ដីធ្វើផ្ទះថ្មី ចិត្តខ្លាំងដុតផ្ទះឆេះម៉ត់សល់តែផេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យជាកូនមានឈ្មោះ វៀង ភានិត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។ ចំពោះផ្ទះដែលឆេះម៉ត់សល់តែផេះមានទំហំ ៦ម៉ែតគុណនឹង៥ម៉ែត្រធ្វើអំពីកូនប្រេងខ្យល់ដំបូលប្រក់សង្ក័សីនិងជញ្ជាំងសង្ក័សី។ ... Read More »

រថយន្តនឹងម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ១បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត(បុកគ្នា) បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៩-២០ ក្នុងភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  ... Read More »

អាជ្ញាធរខេត្តបាត់ដំបងបានដឹកនាំមន្រ្តីជំនាញខណ្ឌជលផលខេត្តចុះសហការជាមួយមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់គ្រឿងចក្រឈូសឆាយដីនិងបំផ្លាញព្រៃលិចទឹក

ខេត្តបាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបងនិងមន្រ្តីជំនាញបានបង្កើនការ យកចិត្តទុកដាក់ដោយសហការជាមួយសហគមន៍នេសាទ កងកម្លាំងនិងស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរុករានព្រៃលិចទឹកដើម្បីបង្កបង្កើនផល ដែលធ្វើឲ្យប៉ះពាល់ដល់ហ្វូងមច្ឆាជាតិ និង ជីវៈចម្រុះ ។ បើតាមមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានបញ្ជាក់ថា រយៈកាលចុងក្រោយនេះសកម្មភាពរុករានដីព្រៃលិចទឹក យកធ្វើស្រែពីសំណាក់ជនខិលខូចនៅតែផុលផុស ដោយប្រើប្រាស់រូបភាពផ្សេងៗ បើទោះបីជា ... Read More »

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនសង្ស័យ០២នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលបង្ក្រាបបានជាក់ស្តែងនៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចឆ្កឹះសោរបន្ទប់លួចសម្ភារមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវ នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួច(ឆ្កឹះសោរបន្ទប់លួចសម្ភារមិនបានសម្រេចនៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១០ និង១៥នាទីព្រឹក នៅចំណុចមុខផ្ទះលេខ64H ផ្លូវលំ ក្រុមទី១០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងករណីលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវ  នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូកាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក នៅចំណុចមុខផ្ទះលេខB១១ ផ្លូវ១៧១១ ក្រុមទី១៣ ភូមិក្រោលគោ ... Read More »

ពលករខ្មែរម្នាក់ធ្លាក់ពីលើអគាររងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យស្រុកសំពៅលូន

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់រងរបួសធ្ងន់ធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់នៅប្រទេសថៃ បន្ទាប់មកបានស្លាប់វេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១ ពេលបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖សពជនរងគ្រោះឈ្មោះ ញិប ឃាន់ ភេទប្រុសអាយុ៣៧ឆ្នាំ  នៅភូមិគោកចាស់ ... Read More »

អនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន ជាប្រធាន

ភ្នំពេញ៖ អនុក្រឹត្យនេះ កំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរសេរជាអក្សរកាត់ថា “គ.ប.ក” ដើម្បីជាយន្តការក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សមាសភាព តួនាទី និងភារកិច្ចរបស់ គប.ក. សមាសភាពរបស់ គ.ប.កដែលបង្កើតឡើងដោយសេចក្តីសម្រេចលេខ ... Read More »

លោក កៅ សំអាន តំណាងលោកឌី វិជ្ជានិងលោកស្រី ហ៊ុន ម៉ាណា បន្តយកគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផ្ដល់ជូនព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានជំងឺប្រចាំកាយនៅស្រុករមាសហែក

    ខេត្តស្វាយរៀង៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវបាន លោក កៅ សំអាន ក្រុមការងារស.ស.យ.ក. ខេត្តស្វាយរៀង ជាតំណាងលោក ឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង ... Read More »

លោកឧកញ៉ា ទៀ វិចិត្រ អោយតំណាង នាំយកអំណោយជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារសង្កាត់លេខ៤ ចំនួន៤៥នាក់ ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ... Read More »

លោកតា៧៧ឆ្នាំបើកម៉ូតូសុខៗត្រូវរថយន្តម៉ាកស្តារិចបើកបុកពីក្រោយរួចបើកគេចខ្លួនត្រូវសមត្ថកិច្ចស្ទាក់ចាប់បានពាក់កណ្ដាលផ្លូវ

ខេត្តស្វាយរៀង៖ លោកតាអាយុ៧៧ឆ្នាំម្នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តម៉ាកស្តារិចបើកបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងហើយបន្តបើកគេចដល់ពាក់កណ្ដាលផ្លូវត្រូវសមត្ថកិច្ចរាយការណ៍តាមវិទ្យុទាក់ទងស្ទាក់ចាប់បានក្នុងឃុំពងទឹកស្រុករំដួល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ ១៣នៅត្រង់ចំណុចភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាលោកតារងគ្រោះមានឈ្មោះ អ៊ុក រ៉ែម អាយុ ៧៧ឆ្នាំ មុខរបរកសិកររស់នៅភូមិថ្នា ... Read More »

នគរបាលខេត្តកណ្ដាល ៖ (ក្រុមប្រព្រឹត្តសកម្មភាពបង្ហោះម៉ូតូតាមរូបភាពវីដេអូកន្លងមកនោះជាយុវជនរស់នៅរាជធានីភ្នំពេញ)

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ថ្មីៗនេះមានបណ្តាញសង្គមឈ្មោះ Family OT និងបណ្តាញសារព័ត៌មានមួយចំនួន បានបង្ហោះវីដេអូ ពីសកម្មភាពយុវជនមួយក្រុមបានបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣៥នាក់ នៅថ្ងៃទី ១២ ខែមិថុនា និងមានករណីជាសះស្បើយចំនួន ១០នាក់ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង សាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១០នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ... Read More »

ឃាត់ខ្លួន២នាក់ក្នុងចំណោមបក្ខពួក៣នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកណ្តាល ៖ កាលពីថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ២០២១ម្សិលមុិញកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ ... Read More »

កសិករចិញ្ចឹមកង្កែបនៅ ក្រុងសិរីសោភ័ណ ត្អូញត្អែរគ្មានទីផ្សារ

ខេត្តបន្ទាយមានជ័យ៖ កសិករនៅសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ប្រកបរបរចិញ្ចឹមកង្កែបបានត្អូញត្អែព្រោះកង្កែបរបស់ពួកគាត់បានផលហើយដោយឆ្នាំនេះគ្មានទីផ្សារលក់មិនចេញ ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភជាខ្លាំង ទី១ គ្មានប្រាក់បង់អង្គការនិងទី២គ្មានប្រាក់ទិញចំណីឲ្យកង្កែបស៊ី ។នេះបើតាមការលើកឡើងពីកសិករដែលចិញ្ចឹមកង្កែបនៅភូមិខាងលើ។ បងប្រុស ស្រី សុខា ជាកសិករចិញ្ចឹមបង្កែបនៅភូមិខាងលើរៀបរាប់ថា៖គាត់បាន ប្រកបរបរចិញ្ចឹមកង្កែបជាច្រើនឆ្នាំមកហើយ ហើយឆ្នាំនេះបានចិញ្ចឹមកង្កែបចំនួន០៦ស្បៃ ក្នុង១ស្បៃប្រមាណ១,០០០ក្បាលយ៉ាងតិច ... Read More »

ផលិតករវ័យក្មេងសុខ សម្បត្តិ ប្រកាសវិលរកសិល្បៈវិញ ក្រោយជួបរឿងកម្សត់មួយ

ភ្នំពេញ៖ យុវផលិតករ សុខ សម្បត្តិ ធ្លាប់បានសាងភាពភ្ញាក់ផ្អើលលើការដឹកនាំផលិតភាពយន្តខ្លីជាច្រើនទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសគឺភាពយន្តជីវិត និងកំប្លែង។ ស្ងាត់បាត់មុខពីការផលិតអស់រយៈពេលជាង១ឆ្នាំលោកបានសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីព្រមទាំងទម្លាយរឿងរ៉ាវកម្សត់មួយគឺការបាត់មុខមុននេះព្រោះតែលោកបានសម្រេចចិត្តលក់Chanel Youtube ផ្ទាល់ខ្លួនតម្លៃ១.៥០០ដុល្លារអាមេរិកដែលជារបស់មានតម្លៃបំផុតនៅក្នុងខ្លួន ដើម្បីព្យាបាលជំងឺម្តាយ។    ចាប់ពីដើមឆ្នាំ២០២១នេះមកលោកបានសំងំផលិតភាពយន្តខ្លីថ្មីមួយចំនួន ប៉ុន្តែត្រូវបានបង្ហោះនៅលើ Chanel ... Read More »

រសជាតិគ្រឿងស្រវឹងធ្វើឲ្យនារីក្រមុំ២នាក់ក្លាយជាចំណីតណ្ហាប្រុសព្រានប្លន់យកព្រហ្មចារីទាំងសោកស្តាយ

ភ្នំពេញ​៖​ ព្រោះតែគ្រឿងស្រវឹងបានធ្វើឲ្យនារីវ័យ​ក្រមុំ ​២​នាក់​បានក្លាយជាចំណីតណ្ហាបុរសស្រេកឃ្លានកាមគុណ៣នាក់ចាប់រំលោភសេពសន្ថវ:ម្នាក់ម្តងៗបានសម្រេចនៅក្នុងបន្ទប់ជួល។ លុះពេលពួកនាងដឹងខ្លួនអ្វីៗ(ព្រហ្មចារី)ត្រូវរលាយអស់ហើយពួកប្រុសព្រានក៏នាំគ្នាគេចខ្លួនបាត់អស់ដែរ ធ្វើឲ្យពួកនាងបានត្រឹមតែស្តាយខ្លួនរួចទូរស័ព្ទប្តឹងទៅសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងកាលពី​ ​យប់ ថ្ងៃទី​១២​ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់ចំណុច​ក្រោយវិទ្យាល័យ១០០​ខ្នង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ... Read More »

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១៨នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។   ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាននោះ គឺទី១-ឈ្មោះ ផល ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ ក្នុងអំឡុងពេលពិនិត្យសកម្មភាពកែច្នៃ លោកស្រី អ៊ិន ឡៃហួត បានរៀបរាប់ជូនលោករដ្ឋមន្រ្តី បានជ្រាបអំពីសវតា បច្ចុប្បន្នភាព ទិសដៅអនាគតរបស់សិប្បកម្ម និងបញ្ហាប្រឈមនាពេលកន្លងមក។ ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ... Read More »

សត្វក្រៀល​ គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយវាអាចហើរបានជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ

ភ្នំពេញ​៖​ បេីយោង​តាមក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ​ទី១៣​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា៖​​ សត្វក្រៀល​ គឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ ... Read More »

លោកររដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមាន់សាច់របស់លោក ហេង យ័ន

ភ្នំពេញ៖ ចេញពីកសិដ្ឋានចិញ្ចឹមជ្រូករបស់លោក គឹម ណុល លោកររដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមាន់សាច់របស់លោក ហេង យ័ន (លេខទំនាក់ទំនង០១២ ៩៨០ ៧២៦)។ តាមម្ចាស់កសិដ្ឋានបានឲ្យដឹងថាដោយមានចិត្តស្រឡាញ់វិស័យចិញ្ចឹមសត្វ គាត់បាន សម្រេចចិត្តសហការជាមួយក្រុមហ៊ុន ... Read More »