ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ប្រមុខក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងតំបន់ក្រហមនៃខណ្ឌចំនួន៤ រួមមាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ... Read More »
ព័ត៌មានជាតិ
ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥-១១ ខែឧសភា ឆ្នាំ២០២១ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៥-១១ ... Read More »
វាយកូនប៉ោងមុខក្នុងកន្លែងឃុំឃាំង ខណៈកូនសារភាពប្រាប់សមត្ថកិច្ចពីបញ្ហាបំពុលសត្វឆ្កែលួចទ្រព្យសម្បតិ្តគេ
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងមមាញឹកយ៉ាងសស្រាក់សស្រាំខ្លាំងមែនទែន បញ្ហាដឹកជនសង្ស័យជាកូនប្រុសមុខសញ្ញាចោរកម្មយ៉ាងសកម្មម្នាក់ ឲ្យដើរចង្អុលបង្ហាញកន្លែងធ្វើសកម្មភាព(លួច និងលក់ម៉ូតូ)នាពេលកន្លងមកហើយក៏រកឃើញវត្ថុតាង(ម៉ូតូ)។ល។ជាបណ្ដើរៗខ្លះៗផងដែរ ។ បច្ចុប្បន្ន មុខសញ្ញាឪពុក និងកូនប្រុសជាជនសង្ស័យ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ខណៈប៉ុន្មានថ្ងៃមកនេះជនសង្ស័យជាកូនបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ... Read More »
ជនជាតចិន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់
ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនជាតិចិន៥នាក់ ខណៈដែលធ្វេីដំណេីរគ្មានឯកសារបញ្ជាក់ ច្បាស់លាស់ ធ្វេីដំណេីរឆ្លងកាត់គោលដៅ ដែលអាជ្ញាធរកំពុងអនុវត្តន៍វិធានការបិទខ្ទប់ ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អេីលឡើង នៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »
សង្ស័យបែកថ្នាំយកប្រេងម៉ាស៊ូតចាក់ដុតផ្ទះឆេះស្លាប់ទាំងខ្លួនឯង
ខេត្តបាត់ដំបង៖ មនុស្សម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយដែលកើតឡើងនៅវេលាម៉ោង១៩និង០០នាទីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមទី២០ ស្ថិតក្នុងភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះគឺធ្វើឱ្យឆេះផ្ទះតម្កល់០១ខ្នង ទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ... Read More »
អភិបាលខេត្តព្រះសីហនុ ស្នើសុំអភិបាលខេត្តស្ទឹងត្រែង មេត្តាចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ចំពោះកម្មករម្នាក់ដែលបានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង (លទ្ធផលមានវិជ្ជមានកូវីដ-១៩)
ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ០១នាក់ ឈ្មោះ លី សុភា ភេទស្រី កើតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៩៧ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៨០០៩៧៩១៦ បានលួចគេចវេះចេញតំបន់បិទខ្ទប់នៃខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តស្ទឹងត្រែង ... Read More »
ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាព ... Read More »
នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទក្លែងបន្លំជាសមត្ថកិច្ចដឹកជនជាតិចិនចេញពីតំបន់បិទខ្ទប់
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទក្លែងបន្លំជានគរបាលជាតិ ដឹកជនជាតិចិនម្នាក់ឆ្លងកាត់តំបន់បិទខ្ទប់ដោយចេតនា(តំបន់ក្រហម) និងមិនគោរពតាមវិធានការសុខាភិបាល ។ របាយការណ៍បញ្ជាក់ថា នៅវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ... Read More »
រដ្ឋបាលក្រុងបាវិតសម្រេចបើកផ្សារតាបឹប និងផ្សារតាពៅនៅក្រុងបាវិតឱ្យដំណើរការឡើងវិញ
ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានសម្រេចបើកផ្សារតាបឹប និងផ្សារតាពៅ ឱ្យដំណើរការឡើងវិញ បន្ទាប់ពីបានបិទក្រោយពីមានករណីផ្ទុះជំងឺកូវីដ-១៩ ក្នុងចំណោមអាជីវករលក់ដូរកន្លងទៅនេះ ក្រោយស្ថានភាពឆ្លងជំងឺកូវីដ-១៩ បានធូរស្រាលបន្តិច។ ជាក់ស្ដែងលោកស្រី ជួន សុវណ្ណារី នាយករងរដ្ឋបាលក្រុង តំណាងលោកលឹម សៀងហេង ... Read More »
រាជរដ្ឋាភិបាល សម្រេចបញ្ចប់ ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយអនុញ្ញាត ឱ្យចេញចូលបាន
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច ស្តីពី ការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ ... Read More »
អាជ្ញាធរខេត្តពោធិ៍សាត់ បន្តរឹតបន្តឹងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា : ដោយសារស្ថានភាពនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ -២០កុម្ភៈឆ្នាំ២០២១- ... Read More »
ក្រុមហ៊ុនវីរៈ ប៊ុនថាំ មកដល់ពេលនេះគ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនមានកូវីដ-១៩ទេ រួមទាំងអ្នកបើកបរផងដែរ
ភ្នំពេញ៖ សូមសាធារណជន កុំមានការយល់ច្រឡំអោយសោះ គឺក្រុមហ៊ុនវីរៈ ប៊ុនថាំ មកដល់ពេលនេះគ្មានបុគ្គលិកណាម្នាក់របស់ក្រុមហ៊ុនមានកូវីដ-១៩ទេ រួមទាំងអ្នកបើកបរផងដែរ។ នេះយោងតាម សេចក្តីជូនដំណឹង របស់ក្រុមហ៊ុន ដែលអង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”ទទួលបាននៅព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។ ក្នុងសេចក្តីជូនដំណឹង របស់ក្រុមហ៊ុនបានបញ្ជាក់ថា, ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការរៀបចំសេចក្តីសម្រេចថ្មី ដើម្បីឈានទៅបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ចាប់ពីថ្ងៃទី០៦ ... Read More »
ខេត្តសៀមរាប ជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ថ្មី១នាក់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នៅ សល់២៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូន សាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត សៀមរាប បានព្យាបាលជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ ... Read More »
សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នខេត្តកំពត គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ... Read More »
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធក្រុមគ្រូពេទ្យ ស.ស.យ.ក បានបញ្ជប់បេសកកម្មចាក់វ៉ាក់សាំងដូសទី០២ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅគ្រប់គោលដៅ
ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព .ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធក្រុមគ្រូពេទ្យ ស.ស.យ.ក ... Read More »
ខណៈCOVID-19៖ នៅតែបន្តផ្ដាច់ជីវិតប្រជាជនឥណ្ឌា; ពេលនេះបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ចាញ់ការបោះឆ្នោតក្នុងរដ្ឋដ៏សំខាន់មួយ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ បានចុះផ្សាយថា គណបក្ស BJP របស់ លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ... Read More »
អភិបាលរងខណ្ឌចំការមន ថ្លែងថា ក្នុងដំណាក់កាល នៃការបិទខ្ទប់រាជធានីភ្នំពេញនេះ រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ
ភ្នំពេញ៖ អភិបាលរងខណ្ឌចំការមន បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខនិងការលំបាក របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរងទុក្ខវេទនា ដោយសារអត់បាយនោះទេ ។ ... Read More »
លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជនជាថវិកា៣០ម៉ឺនដុល្លារដើម្បីជួយពលរដ្ឋខ្វះខាតនៅតំបន់បិទខ្ទប់ (តំបន់ក្រហម) រាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនជាថវិកាចំនួន៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតំបន់បិទខ្ទប់ក្រហម រាជធានីភ្នំពេញ ។ ពិធីប្រគល់និងទទួលថវិកាខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ... Read More »
នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ម្សិលមិញ !
ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »
ម៉ាត Smile ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញ នៅទីតាំងខាងលើនេះ
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ម៉ាត Smile ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញ នៅទីតាំងខាងលើនេះ។ ... Read More »
អធិការដ្ឋាននគបាលខណ្ឌសែនសុខ ទទួលអំណោយពីឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងគឺលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឱ្យផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគមាន ... Read More »
ក្រសួងធនធានទឹក ចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១
ភ្នំពេញ៖ បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីការព្យាករកម្ពស់ទឹកជំនន់ ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២១ ដូចខាងក្រោម ៖ ១- ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ ... Read More »
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ ឆ្លើយតប៣ចំណុច ទៅនឹងការរិះគន់គន់ដោយគ្មានមូលដ្ឋាន ចំពោះការអនុវត្តវិធានការបិទខ្ទប់តំបន់ក្រហមរបស់អាជ្ញាធរ
ភ្នំពេញ៖ បន្ទាប់ពីមានក្រុមអ្នកឃ្លាំមើលសង្គម និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនតូច បានជំរុញឱ្យតំណាងរាស្រ្តក្នុងមណ្ឌលភ្នំពេញ គួរតែចុះសួរសុខទុក្ខ និងពិនិត្យមើលលើបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋការអនុវត្តច្បាប់របស់អាជ្ញាធរការដោះស្រាយរបស់អាជ្ញាធរ ជាពិសេសទាក់ទងលើច្បាប់ ស្ដីពីការបង្ការជំងឺកូវីដ-១៩ នៅតំបន់ក្រហមនោះ។ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៣ ... Read More »
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានយកអំណោយគ្រឿងឧបភោគបរិភោគរបស់សប្បុរសជនទៅចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់៤ភូមិ
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងតំបន់បិទខ្ទប់ចំនួន ១៤០គ្រួសារ បានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីលោក ហាក់ ប៊ុនធឿន និងលោកស្រី ស្រី តូច តាមរយៈលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ... Read More »
សារដាស់តឿន! បើមិនចង់ជួបព្រឹត្តិការណ៍ដូចនៅឥណ្ឌា សូមអនុវត្ត ០៣ការពារ+០៣កុំ+ចាក់វ៉ាក់សាំង+នៅផ្ទះ
ភ្នំពេញ៖ សូមកុំភ្លេចថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងកាន់តែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។ នៅឥណ្ឌា យេីងឃេីញស្រាប់ហេីយៗយេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? ... Read More »
ព្រាប សុវត្ថិ ជួយគ្រួសារកវី ជុំ ប៊ុនធឿន ៤លានរៀល
ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិ បានជួយដល់គ្រួសារសពកវី ជុំ ប៊ុនធឿននូវថវិកា៤លានរៀលក្រោយពីទទួលបានដំណឹងអំពីស្ថានភាពគ្រួសារសពកវី ជុំ ប៊ុនធឿន ដែលបាននិងកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងបរិបទនៃជំងឺកូវីដ-១៩ និងក្រោយពីលោកទទួលបានដំណឹងថាភរិយារបស់កវីរូបនេះបាននិងកំពុងសម្រាកព្យាបាលជំងឺសួតធ្ងន់ធ្ងរនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោយសះស្បើយពីជំងឺកូវីដ-១៩នោះ។ ការបញ្ជាក់អំពីផ្តល់ជូនថវិកានិងការផ្តាំផ្ញើសាកសួរសុខទុក្ខនេះត្រូវបានធ្វើឡើងដោយគណនីយហ្វេសប៊ុករបស់កូនស្រីបង្កើតកវីរូបនេះឈ្មោះ ប៊ុនធឿន ពៅពិសី ដែលបានបង្ហោះកាលពីព្រលប់ថ្ងៃទី០១ ... Read More »
អភិបាលខេត្តកំពង់ចាមចុះពិនិត្យការរៀបចំសម្ភារបរិក្ខារពេទ្យ ដើម្បីត្រៀមបើកដំណើរការនៃមន្ទីរពេទ្យមេគង្គកំពង់ចាម
ខេត្តកំពង់ចាម៖ ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងមានរាលដាលខ្លាំងក្នុងភូមិសាស្ត្ររបស់ខេត្តកំពង់ចាម នោះនៅព្រឹកថ្ងៃចន្ទ ៧រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងទី០៣ ខែឧសភា ឆ្នាំ២០២១ លោកអ៊ុន ចាន់ដា អភិបាលខេត្ត ... Read More »
ឃ្លានផឹកណាស់ទាំងប្រុសទាំងស្រី៖ មនុស្ស ៥នាក់យករថយន្ត៣គ្រឿង ដាក់ព័ទ្ធជុំវិញខ្យូសរួចនាំគ្នាផឹកស៊ី កុំឲ្យគេដឹង មានអីកម្លាំងសមត្ថកិច្ចឡោមព័ទ្ធក្របួចបានទាំងអស់(មានវីដេអូ)
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក វណ្ណ ហាស់វារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះឡោមព័ទ្ធបង្រ្កាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់ ដែលជួបជុំគ្នាហូបចុកផឹកស្រាជល់កែវយ៉ាងសប្បាយរីករាយ ល្មើសនឹងបំពានបំរាមរបស់រាជរដ្ឋាភិបាល ... Read More »
ព្រឹទ្ធសភាសម្តែងការដឹងគុណចំពោះក្រុមគ្រូពេទ្យ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា
ភ្នំពេញ៖ ព្រឹទ្ធសភាសូមសម្តែងនូវការគោរពកោតសរសើរប្រកបដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានអញ្ជើញមកផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើកទី២ (ដូសទី២) ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទីប្រឹក្សា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមគ្រួសារសរុបចំនួន ៣៤៥នាក់ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០៣ ខែឧសភា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច