ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ពិធីករដ៏ល្បីឈ្មោះលោក ភោ សុផានិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ៖  បងប្អូនដែលនិយមគាំទ្រវិស័យសិល្បៈច្បាស់ជាបានដឹងច្បាស់ហើយថាលោកភោ សុផានិតដែលជាពិធីករមួយរូបដ៏ល្បីល្បាញបានបាត់មុខនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមក នោះស្រាប់តែពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីពិធីករដ៏ល្បីឈ្មោះមួយរូបនេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនជាហេតុធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង។    យោងតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចហាងកាហ្វេអាម៉ាហ្សូន មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

ដើមផ្កាក្រដាសដែលដាំលំអតាមសួននៅមហាវិថីជំទាវម៉ៅ ក្រុងព្រះសីហនុ ក្លាយជាចំណីដ៏ឆ្ងាញ់របស់សត្វគោ

ខេត្តព្រះសីហនុ៖ កាលពីប៉ុន្មានខែមុននេះ នៅក្នុងក្រុងព្រះសីហនុ ស្ថិតត្រង់ចំនុចមហាវិថីជំទាវម៉ៅ មានករណីជាច្រើនកើតឡើងដូចជាមានមនុស្សលួចដកផ្កាអស់រាប់រយគុម្ព ក្រោយមកមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណៈដែលធ្វើឲ្យខាតបង់ថវិកាជាតិ ហើយបន្ទាប់មកទៀតត្រូវបានហ្វូងសត្វគោជាច្រើនក្បាលដើរស៊ីផ្កាតាមសួនច្បារថែមទៀត។  តែក្រោយហាក់បីជាស្ងប់ស្ងាត់នូវករណីបែបនេះអស់មួយរយៈ ស្រាប់តែថ្មីៗនេះពលរដ្ឋផ្ញើរូបភាពមកនៅព្រឹកថ្ងៃ១៧ វិច្ឆិកា ២០២០ ប្រាប់ថា ដើមផ្កាក្រដាសដែលដាំតាមសួនកណ្តាលទ្រូងផ្លូវ មហាវិថីជំទាវម៉ៅពីឃុំបិតត្រាំងមកឆ្នេររាម ត្រូវបានក្លាយជាចំណីសត្វគោសុីយ៉ាងឆ្ងាញ់មាត់ ... Read More »

ព្រឹកមិញនេះ! លោក ​សួស​ យ៉ា​រ៉ា​ សមាជិករដ្ឋសភា បានចេញពីមន្ទីរពេទ្យរុស្ស៉ីហើយ ខណៈជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មានករណីវិជ្ជមានវីរុសកូវីដ–១៩ថ្មីម្នាក់ និងជាសះស្បើយ២នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយខាងលើនេះ គឺលោក សួស​ យ៉ា​រ៉ា​ អាយុ ៤៧ ... Read More »

ក្រសួងសាធារណការ៖ ចាប់ផ្តើមអនុវត្តការបន្តឹងទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់

ភ្នំពេញ៖ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានអប់រំផ្សព្វផ្សាយហើយនៅតែមានអ្នកល្មើសធ្វើឱ្យខូចខាតផ្លូវថ្នល់ និងស្ពានចាប់ផ្តើមអនុវត្តការបន្តឹងទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ លើបណ្តាញផ្លូវថ្នល់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ... Read More »

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​

ភ្នំពេញ៖ កាលពី​ថ្ងៃ​១​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ... Read More »

Zoom បន្ថែមមុខងារសុវត្ថិភាពមួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Zoom បានប្រកាសនៅក្នុង blog របស់ខ្លួនថា ក្រុមហ៊ុនបានបន្ថែមមុខងារសុវត្ថិភាពចំនួន២ទៀតកាលពីចុងសប្តាហ៍មុន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing។ នៅក្នុងចំណុចសុវត្ថិភាពទីមួយគឺក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យអ្នកគ្រប់គ្រងអាចផ្អាកការជួបគ្នាជាបណ្ដោះអាសន្ន ដើម្បីដកចេញជនដែលបង្កការរំខានដោយគ្រាន់តែចុចលើ ... Read More »

ក្មេងទំនើងមួយក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីវាយកាប់ចាក់គ្នា នៅកោះកុង

ខេត្តកោះកុង៖  កម្លាំងកងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យបានបង្រ្កាបករណីក្មេងទំនើង២ក្រុមធ្វើសកម្មភាពវាយកាប់ចាក់គ្នានៅចំណុចសួនច្បារមាត់សមុទ្របណ្តាលឲ្យរបួសម្នាក់ និងចាប់ឃាត់ខ្លួនជនដៃដល់បាន៣នាក់។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ជនរងគ្រោះដែលរងរបួសធ្ងន់១នាក់ឈ្មោះសៀង ភុក ភេទប្រុស អាយុ២០ឆ្នាំ(របួសក្បាលជង្គង់)។ចំណែកជនដៃដល់៣នាក់ដែលឃាត់ខ្លួន មាន៖ ១.ឈ្មោះរតនា ... Read More »

ប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅវាលស្រែសង្ស័យធ្វើអត្តឃាត

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញស្រុកមង្គលបុរីបានចុះទៅពិនិត្យ សពបុរសម្នាក់បន្ទាប់ពីអ្នកស្រុកបានប្រទះឃើញ  នៅចំណុចវាលស្រែក្បែរស្ពានបាក់ ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្ត ។  ករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពី ល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិឃុំខាងលើ ហើយមកទល់ពេលនេះទាំងសមត្ថកិច្ចជំនាញនិងអ្នកស្រុកមិនទាន់ស្គាល់បុរសនេះទេ ... Read More »

កម្ពុជាចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )

ភ្នំពេញ៖ កម្ពុជាចាប់ពីថ្ងៃទី ១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាសនិងអាល់កុលដល់ប្រជាពលរដ្ឋនៅក្នុងផ្សារត្រពាំងពោធិ៍ដើម្បីការពារកូវីដ-១៩

ភ្នំពេញ​៖​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី១៧​ ខែវិច្ឆិកាឆ្នាំ​២០២០នេះ​ បាននាំយកម៉ាសនិងអាល់កុលដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន យកទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារត្រពាំងពោធិ៍ដេីម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។ ក្នុងការចុះចែកម៉ាសនិងអាល់កុលនេះគឺដឹកនាំផ្ទាល់ដោយលោក​ វ៉ា សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ​ ដេីម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩​ ។ ... Read More »

បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូតាមដងផ្លូវហើយមានរថយន្តបើកមកស៊ីផ្លេដាក់ធ្វើឱ្យជងរងគ្រោះចាប់ហ្វ្រ័ងម៉ូតូរអិលដីខ្សាច់ដួលចូលក្រោមកង់ក្រោយរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ទួលសាលា ក្នុងក្រុមហ៊ុន OCIC ភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្វបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ... Read More »

សង្ស័យស្រវឹង បើកម៉ូតូបុករថយន្ត របួសធ្ងន់តែអកុសលស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ÷បុរសម្នាក់រងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្ត បន្ទាប់មកបានស្លាប់នៅពេលក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។ លោកបេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃឲ្យដឹងថាអ្នកបើកបរម៉ូតូឈ្មោះ សាំង ... Read More »

សមត្ថកិច្ច ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង យកឈាមលាយស្រាផឹក

ខេត្តកំពង់ធំ៖ សមត្ថកិច្ច ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក សុិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឱ្យអង្គភាព«នគរដ្រេហ្គន» បានដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកថា៖ ... Read More »

ស្លាប់១នាក់! ដោយសារជិះម៉ូតូបុកគោយន្តកន្រ្តៃនៅលើកំណាត់ផ្លូវជាតិលេខ៥៥

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគោយន្ដកន្រ្តៃ ខណៈដែលអ្នកបើកបរគោយន្ដបើកថយឡើងលើផ្លូវពេលយប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូ នឹងគោយន្ដកន្ត្រៃបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗខាងលើ បានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ល្ងាចថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ... Read More »

រថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូពេញទំហឹងយុវជន២នាក់រងរបួសធ្ងន់

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលស្ត្រីម្នាក់បើករថយន្តម៉ាកCRV ឆ្លងផ្លូវមិនប្រយ័ត្នហើយមកបុកម៉ូតូរបស់ពួកគាត់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅជិតសាលាខណ្ឌសែនសុខ តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងនឹងផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិឹងស្ត្រីម្នាក់ទៀតបើករថយន្តម៉ាកCRVមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2F-8617ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៧០ក្នុងទិសដៅពីកើតទៅលិច ... Read More »

យុវជនម្នាក់បានស្លាប់ក្រោយពេលរថយន្តបុកម៉ូតូ ហើយអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ជាបឋមថា យុវជនម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្ត បើកបុកម៉ូតូតាមផ្លូវជាតិលេខ៤ក្នុងឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោង៨និង៣០នាទីយបប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។  បើតាមសមត្ថកិច្ចប្រាប់ថា ជនរងគ្រោះជិះម៉ូតូ ឈ្មោះ គាន ជន ភេទប្រុសអាយុ២១ឆ្នាំ ... Read More »

បុរសម្នាក់ត្រូវរថយន្តឡិចសុីសLX570 បុកស្លាប់យ៉ាងអាណោចអាធ័មនៅផ្លូវ៦០ម៉ែត្រ​

ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មនិងម្នាក់ទៀតរត់គេចទាន់​ បន្ទាប់ពីនាំគ្នាដើរឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបLEXUS  LX570 បេីកបុក​កាលពីវេលាម៉ោង១១​និង៤០នាទីយប់​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ត្រង់ចំណុចមុខការិយាល័យលក់អចលនទ្រព្យលីងណានហ្គាជិន​ ក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ។  ​  ... Read More »

សង្ស័យចំណងស្នេហ៍ផ្អែមល្ហែម ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ប្រេះស្រាំ

ភ្នំពេញ៖លេចចេញពាក្យខ្សឹមខ្សៀវជាច្រើនក្នុងចង្កោមអ្នកសិល្បៈអំពីចំណងស្នេហាក្រៅឆាករបស់តារាសម្តែង ស៊ិន យូប៊ីន និងលោក ខាត់ វ៉ៃហាំងកំពុងលេចចេញរឿងរ៉ាវរកាំរកូស។ លេចដំណឹងនេះក៏ស្របគ្នានឹងការខកខានឃើញសិល្បករទាំងពីររូបចូលរួមកម្មវិធីសិល្បៈ និងសម្តែងរួមគ្នាក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ រូបភាពស្និទ្ធស្នាលអមដោយសារបែបគូស្នេហ៍ផ្អែមល្ហែម រវាង ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន ... Read More »

ផេក M Manika online shop បានបង្ហោះថា លោកស្រី ទ្រី ដាណា យកប្រេន(MNK)របស់អ្នកស្រី ទ្រី សុផានិត ទៅចុះកម្មសិទ្ធបញ្ញា ទើបក្លាយជាវិវាទ ប្អូនប្តឹងបងស្រីចាប់ដាក់គុក

ភ្នំពេញ៖សូមរំឮកថា អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

ក្រុមអ្នកវាយប្រហារបានប្រើគណនីហ្វេសប៊ុក ដែលត្រូវបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

ភ្នំពេញ៖ នាយកដ្ឋានគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា៖ វាមិនមែនជារឿងចម្លែកទេ ដែលក្រុមអ្នកវាយប្រហារជំរិតទារប្រាក់តាមរយៈអនឡាញ (Ransomware) បានប្រើគេហទំព័រនិង បណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយទិន្នន័យដែលគេបានលួចដើម្បីបង្ខំឱ្យក្រុមហ៊ុនបង់ប្រាក់ជាថ្នូរនឹងការបញ្ឈប់ការផ្សព្វផ្សាយឬលក់ទិន្នន័យ ប៉ុន្តែនៅពេលថ្មីៗនេះពួកគេបានប្រើវិធីថ្មីទៀតហើយ ដោយប្រើគណនីហ្វេសប៊ុកដែលគេបានលួចដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម។ ជាឧទាហរណ៍ ក្រុមអ្នកវាយប្រហារដែលមានឈ្មោះថា Ragnar Locker Team ... Read More »

បញ្ជាការដ្ឋានទ័ពពិសេស ប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឯកទេសមុជទឹកជំនាន់ទី៨

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលឯកទេសមុជទឹកជំនាន់ទី៨ នៅទីបញ្ជាការដ្ឋានទ័ពពិសេស។ ឧត្តមសេនីយ៍ឯក ចាប ភក្តី ... Read More »

អភិបាលស្រុកបន្ទាយស្រី«គម្រោងជួសជុលកង់តាមភូមិដោយឥតគិតថ្លៃ»

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាបបានថ្លែងថា៖ រហូតមកដល់ថ្ងៃនេះ កង់របស់សិស្ស និងកង់អ្នកភូមិចំនួនជាង ៤០០គ្រឿងហើយ ដែលត្រូវបានយកមកជួសជុលឱ្យប្រើប្រាស់បានឡើងវិញ ដោយក្រុមយុវជនស្ម័គ្រចិត្តជាង ៧០នាក់ មកពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា តាមរយៈគម្រោងជួសជុលកង់តាមភូមិ«Project ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ល្បាតពួនស្ទាក់ ដើម្បី ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងគ អន្តរាគមន៍ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន ចេញរថយន្ត និង ម៉ូតូ បម្រើឲ្យប្រតិបត្តិការ របស់ខ្លួន ... Read More »

លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេចែកជូនដល់នាយអាវុធហត្ថ និងពលអាវុធហត្ថ

ខេត្តព្រះវិហារ៖ លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំអំណោយអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ... Read More »

យកដុំថ្មដោះស្រាយគំនុំចាស់ ម្នាក់ចូលពេទ្យ ៦នាក់ចូលទ្រុង

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានបញ្ជូនយុវជនមួយក្រុមទៅតុលាការនៅរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០នេះក្រោយពីបានយកដុំថ្មគប់ទៅលើយុវជនម្នាក់ទៀតដើម្បីរំសាយកំហឹង។    លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណបានដឹងថា កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីហិង្សាមួយបានកើតឡើងបង្កដោយក្រុមយុវជនមានគ្នា៦នាក់បានយកដុំថ្មគប់ទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យបាក់ថ្គាមខាងឆ្វេង នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ... Read More »

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្នុងអាណត្តិទី៣ក្រោមអធិបតីភាពលោកប្រធានក្រុមប្រឹក្សាខេត្តនិងលោកអភិបាលខេត្ត

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទទួលយកសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាដើម្បីដោះស្រាយជូនពួកគាត់ ។វេទិកានេះបានធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែង ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឈាង ឡាក់ ... Read More »

ចាប់ពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងសាធារណការនឹងអនុវត្តច្បាប់តាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ក្រសួងនឹងអនុវត្តច្បាប់តាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ... Read More »

រាជរដ្ឋាភិបាល ថា សេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២១ រៀបចំឡើងក្នុងបរិការជំងឺកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលបាន អះអាងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវរៀបចំឡើង នៅក្នុងបរិការដែលជំងឺកូវីដ-១៩ នាំមកនូវផលប៉ះពាល់ និងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមក ដែលកម្ពុជាមិនអាច គេចរួច ដូចក្នុងតំបន់ និងពិភពលោកទាំងមូល។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ... Read More »

នគរបាលខេត្តកណ្ដាល ចុះបង្ក្រាបអ្នកលេងល្បែង បៀរ ,ខ្លាឃ្លោក និងអ្នកចាក់ធុងបាស់ច្រៀងរំខានអ្នកជិតខាងរាល់ថ្ងៃ

ខេត្តកណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថាក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋ មិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍និងសំណូមពរ ក្នុងប្រអប់សារ ផេកហ្វេសបុក ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានខ្លឹមសារថា៖ “សូមគោរពលោកស្នងការសូមលោកជួយមើលមានករណីល្បែងស៊ីសងបៀរនិងខ្លាឃ្លោកលេងរាល់ថ្ងៃចាប់ពីម៉ោង ... Read More »

តម្លៃប្រេងសាំងធម្មតាធ្លាក់មកត្រឹម ២ ៩០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ២ ៦០០ រៀល ចាប់ពីថ្ងៃទី១៦ ដល់ ៣០ ខែវិច្ឆិកានេះ

ភ្នំពេញ៖ តម្លៃប្រេងសាំងធម្មតាធ្លាក់មកត្រឹម ២ ៩០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ២ ៦០០ រៀល ចាប់ពីថ្ងៃទី១៦ ដល់ ៣០ ខែវិច្ឆិកានេះ៕ ដោយ៖ស សម Read More »