ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: June 2021

ស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៥នាក់បន្ថែមទៀត នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ

  ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់សាធារណជន ពុកម៉ែ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង មេត្តាជ្រាបថា គិតត្រឹមវេលាម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត ... Read More »

នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត ឃាត់ទឹកសុទ្ធទុក តាំងពីព្រឹក រហូតមកដល់ ថ្ងៃរសៀល មិនទាន់មានដំណោះស្រាយ !

ក្រុងប៉ោយប៉ែត៖ តាមប្រភពពីក្រុងប៉ោយប៉ែត បានបង្ហើបមកថា, ទឹកសុទ្ធ អាជីវករ ទិញមកពីប្រទេសថៃ បង់ពន្ធ ជូនរដ្ឋត្រឹមត្រូវ សោះ បែរជា មន្ត្រីក្រោមឱវាទ របស់ លោក ឧត្តមសេនីយ៍ត្រី អុី ... Read More »

មន្រ្តីជំនាញក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា,នារសៀលថ្ងៃអង្គារ៍ទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញតំណាងក្រសួងមហាផ្ទៃ ពីអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)ដែលដឹកនាំដោយ លោក គង់ ម៉ារី ... Read More »

ខេត្តកំពង់ធំ រកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤១នាក់ ដោយការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន ០១នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ – សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Test) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤១នាក់ ដូចមានរាយនាមខាងក្រោម៖ រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក ... Read More »

ជនសង្ស័យ១១នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តកំពង់ចាម៖ ជនសង្ស័យចំនួន១១នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកំពង់សៀមធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។   ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២១ វេលាម៉ោង១២និង០០ នាទី​ នៅចំណុចផ្លូវរទេះគោ ស្ថិតក្នុងភូមិអូរឈ្លេីង ឃុំកោះរការ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ទោ ... Read More »

កិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងាររយៈពេល ១ឆ្នាំ ១ខែ និងការប្រកាសបិទយុទ្ធនាការ​ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលរយៈពេល៣៩៥ថ្ងៃ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​បូកសរុបលទ្ធផល​ការងាររយៈពេល ១ឆ្នាំ ១ខែ និងការប្រកាសបិទយុទ្ធនាការ​ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត និងរបាយការណ៍បូកសរុបលទ្ធផលរយៈពេល៣៩៥ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយ​ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។  កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ឆាំ្ន ... Read More »

លោក​ ម៉ម ប៊ុនហេង៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ គ្រោងនឹងដាក់ឲ្យដំណើរការសាកល្បងនាខែកញ្ញាខាងមុខនេះ!

ភ្នំពេញ​៖ បេី​តាមការថ្លែងរបស់លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលមានកម្ពស់១១ជាន់ ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប១៣,៧៤០ម៉ែត្រការ៉េ ដោយចំណាយថវិកា ... Read More »

ក្រសួង​សុខាភិបាល​សិង្ហបុរី៖ វ៉ាក់សាំងមិនអាចការពារពីការឆ្លងកូវីដ-១៩ ទាំងស្រុងទេ, ប៉ុន្តែ​វាជាអាចជួយការពារជីវិតបានខ្ពស់បំផុត!

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​ទិន្នន័យពីក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរី ដោយបង្ហាញថា ខណៈវ៉ាក់សាំងមិនអាចការពារបានទាំងស្រុង ពីការឆ្លងជំងឺ COVID-19 ក៏ដោយ តែវាអាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរ នៃរោគសញ្ញារបស់អ្នកជំងឺ។ជាក់ស្ដែង​ទិន្នន័យរបស់ក្រសួងសុខាភិបាលសិង្ហបុរី​ ... Read More »

មានយានយន្ត ៦១២គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ !

ភ្នំពេញ ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ គឺយ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៦១២គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យមើលមណ្ឌលចត្តាឡីស័ក ៧ក្រុង/ស្រុក

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃ២៩ ខែមិថុនា  ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ  លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាលសាលខេត្ត លោកវេជ្ជបណ្ឌិត រឿន ... Read More »

លោក ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទទួលជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូ។ បានធ្វើឡើង នៅរសៀលថ្ងៃអង្គារ ៥រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ... Read More »

សេចក្តីជូនព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនជនបរទេស !

ប្រទេសវៀតណាម៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាជ្រាបថា យោងតាមសារព័ត៌មាន Tuoi Tre News ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ... Read More »

ក្រុងសួង ខេត្តត្បូងឃ្មុំ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩. ... Read More »

វ៉ាក់សាំងកូវីដ-១៩ ជាង៣ពាន់លានដូសបានចាក់ជូនពលរដ្ឋ ក្នុងនោះចិនចាក់បានជាង១,២ពាន់លានដូសហើយ

គិតមកដល់ថ្ងៃទី២៩ខែមិថុនា នៅទូទាំងពិភពលោកទទួលបានការចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៣ពាន់លានដូសហើយ ។ ជារៀងរាល់ថ្ងៃមានវ៉ាក់សាំងដល់ទៅជាង ៤១,២លានដូសបានចាក់ជូនពលរដ្ឋ ស្មើនឹង២៣,២% ក្នុងចំណោមពលរដ្ឋសរុបនៅទូទាំងពិភពលោកជាង៧,៨៧ពាន់លាននាក់។ ក្នុងចំណោមប្រទេសដែលទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិនដដែល បន្ទាប់មក គឺអាមេរិក និងឥណ្ឌា។ គិតត្រឹមថ្ងៃទី ២៩ខែមិថុនាចិនចាក់វ៉ាក់ប្រឆាំងកូវីដ-១៩ បានជាង១,២ពាន់លានដូសហើយជូនពលរដ្ឋ។ ... Read More »

ចិនទាមទារស្រាវជ្រាវបទល្មើស ប្រល័យពូជសាសន៍របស់អាមេរិក និងប្រទេសលោកខាងលិច

ជាការតបតទៅនឹងការចោទប្រកាន់ពីបទសម្លាប់រង្គាលរបស់អាមេរិក និងប្រទេសលោកខាងលិច ពេលនេះចិនក៏បានស្នើឲ្យបើកការស្រាវជ្រាវពីបទប្រល័យពូជសាសន៍ទៅលើសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផងដែរ។ នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី ២៨ខែមិថុនា នៅក្នុងកិច្ចប្រជុំស្តីពីការរើសអើងជាតិសាសន៍ទប់ស្កាត់ការសម្លាប់រង្គាល ប្រល័យពូជសាសន៍ ដែលជាកិច្ចប្រជុំលើកទី ៤៧ នៅទីក្រុងហ្សឺណែវ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។ ប្រធានគណៈប្រតិភូចិនបានលើកឡើងថា អាមេរិក ... Read More »

ស្តេចចុងក្រោយបង្អស់នៅក្នុងទ្វីបអាហ្វ្រិករត់ចោលប្រទេស ដោយសារបាតុកម្ម

ស្តេច Mswati III ដែលកាន់អំណាចដឹកនាំប្រទេស Eswatini តាំងពីឆ្នាំ១៩៨៦មក បានភៀសព្រះកាយចេញពីប្រទេស ក្រោយពេលមានបាតុកម្មគាំទ្រប្រជាធិបតេយ្យក្លាយទៅជាអំពើហិង្សា ។ ក្រុមបាតុករបានដុតបំផ្លាញហាងលក់ទំនិញជាច្រើននៅក្នុងស្រុក Matsapha នៅកណ្តាលទីក្រុង Eswatini ។ កម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលទាមទារប្រជាធិបតេយ្យ ... Read More »

ពុទ្ធោ ! អាជីវករផ្សារបឹងកេងកងជិត២៧០នាក់ហើយ វិជ្ជមានកូវីដ-១៩ គិតត្រឹមរសៀលថ្ងៃទី២៩មិថុនា២០២១ គួរអោយព្រួយបារម្ភ !

ភ្នំពេញ ៖ អាជីវករផ្សារបឹងកេងកង និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បឹងកេងកងចំនួនជិត២៧០នាក់ហើយ ត្រូវបានពិនិត្យឃើញថា មានវិជ្ជមានកូវីដ-១៩មកដល់រសៀលថ្ងៃទី២៩ ខែមិថុនា២០២១  ។ ករណីនេះអាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាល។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ បានថ្លែងថា, “ជំងឺកូវីដ១៩នៅកម្ពុជាបច្ចុប្បន្ន ... Read More »

សេចក្តីណែនាំស្តីពីវិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គបក) គណៈប្រចាំការ សូមជម្រាបមក លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈប្រចាំការនៃ គបក លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកគណៈប្រតិបត្តិន គបក លោក ... Read More »

ខេត្តកំពត បន្តបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៧ករណី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៧៧នាក់ ស្រី ៥៣នាក់ ដែលមានរាយនាមដូចខាងក្រោម៖  រដ្ឋបាលខេត្តកំពត ... Read More »

ខេត្តកំពង់ឆ្នាំង ប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៏សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់បន្ថែម ស្រី ១៥នាក់ ដែលជាអាជីវករ, ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតស្រ្តីម្នាក់ចូលក្រោមរថយន្តកិនស្លាប់ មួយរំពេចនិងម្នាក់ទៀតរងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូបុកគ្នាជាមួយនិងម៉ូតូ រួចប៉ើងខ្ទាតចូលក្រោមរថយន្តកិនពីលើ ចំណែកជនរងគ្រោះម្នាក់ទៀតបានរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ៨២ និងលេខ ៨៣ នេះស្ថិតក្នុងនៅភូមិព្រៃខ្មែរ ... Read More »

ប្រទេស​ថៃ ៖​ បើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកពី ៦៦ប្រទេស ទៅកាន់កោះភូកេត ក្នុងនោះមានកម្ពុជាផងដែរ

អន្តរជាតិ​៖​ បេី​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា​ ប្រទេសថៃ​ ដេីម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ​ បានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ រហូតដល់ ៦៦ប្រទេសឱ្យចូលមកកម្សាន្ត​ ដោយចាប់ផ្ដើមពីគម្រោង «Phuket Sandbox» នៅកោះភូកេត។​ ជាក់ស្ដែង​ចំពោះ​ ... Read More »

ប្រទេសចិន៖​ ដាក់ឱ្យដំណើរការស្ថានីយ៍វារីអគ្គិសនីធំជាងគេលំដាប់ទី២ នៅលើពិភពលោក

អន្តរជាតិ​៖​ ស្ថានីយ៍វារីអគ្គិសនីធំជាងគេបង្អស់លំដាប់ទី២​ ឈ្មោះថា Baihetan ដែលមានទីតាំងស្ថិតនៅលើដងទន្លេ Jinsha ដែលជាផ្នែកខាងលើនៃទន្លេ Yangtze នៅភាគនិរតីប្រទេសចិន ដោយមានទឹកប្រាក់វិនិយោគ ២២០ ពាន់លានយ័ន (ប្រហែល ៣៤.០៧ ពាន់លានដុល្លារអាមេរិក)​ ... Read More »

ខេត្តបាត់ដំបង សម្រេចបិទខ្ទប់ភូមិទូលព្រំ១ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ រហូតដល់មានការសម្រេចជាថ្មី

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបានសម្រេច ៖ ប្រការ ១.…ត្រូវបានបិទខ្ទប់ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល១៤ថ្ងៃ ដោយរាប់គិតចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ ... Read More »

ហេតុអ្វីជ្រូកខ្វៃនៅភ្នំគូលែនកំពុងតែមានភាពល្បីល្បាញពិសេសម៉្លេះ?

ខេត្តសៀមរាប ៖ ជាការណ៍ពិតណាស់បច្ចុប្បន្នពាក់ព័ន្ធនឹងរឿងជ្រូកខ្វៃគឺកំពុងតែពេញនិយមរបស់បងប្អូនប្រជាពលរដ្ឋខ្មែរមិនថាតែនៅក្នុងថ្ងៃសែនចិនឬថ្ងៃធម្មតានោះទេ។   ជាក់ស្តែងភាពពិសេសរបស់ជ្រូកខ្វៃនៅភ្នំគូលែនកំពុងតែបង្កឲ្យមានភាពល្បីល្បាញ គឺទី១.កូនជ្រូកតូចមិនសូវមានខ្លាញ់, ទី២.ពូជកាត់ជ្រូកក្នុងស្រុកនិងជ្រូកព្រៃ, ទី៣.ចិញ្ចឹមជាលក្ខណៈគ្រួសារលែងនៅព្រៃក្រោយផ្ទះ និងចម្ការស្វាយចន្ទី និងទី៤.ចំណីរបស់ជ្រូកគឺវារកស៊ីក្នុងព្រៃធម្មជាតិ។    សមាជិកសហគមន៍ព្រៃភ្នំពពេល និងសហគមន៍ខ្នងភ្នំ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទតុមូល ក្រោមប្រធានបទ «តួនាទី និងការទទួលខុសត្រូវនៃគណបក្សនយោបាយអាស៊ាន-រុស្ស៉ី ក្នុងការពង្រឹងនិមាបនកម្មសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក» ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ក្រោយលួចម៉ូតូពលរដ្ឋមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងបានសម្រេចតែត្រូវម្ចាស់ឃេីញទាន់សហការជាមួយប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រោមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារិទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិដំណាក់ធំ ... Read More »

ព្រះនាងតូច នរោត្តម ជេនណា បញ្ចេញព្រះសូរសៀង ជាភាសាថៃ និងចិន បានយ៉ាងពិរោះ

បទចម្រៀងនេះមានចំណងជើងថា ឃូកាត់ ដែលជាបទ ដ៏មានប្រជាប្រិយភាពរបស់ថៃ ដែលច្រៀងដោយតារាចម្រៀងដ៏ល្បីល្បាញលោក Bird Thongchai ត្រូវបានលើកយកមកបកស្រាយដោយ សិល្បករវ័យក្មេងរបស់កម្ពុជា គឺព្រះនាងតូច នរោត្តមជេនណា។ បទចម្រៀងដ៏មានប្រជាប្រិយភាពមួយបទនេះត្រូវបានលើកយកមកបកស្រាយក្នុងសំនៀង២ភាសាព្រមគ្នាតែម្តងគឺភាសាថៃ និងភាសាចិន។  ស្នាព្រះហស្ថសម្តែង និងបង្ហើរព្រះសូរសៀងនេះត្រូវបានបញ្ចេញកាលពីរសៀលថ្ងៃទី២៩ ... Read More »

ហាង Sushi Tei សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារនៅទីតាំងខាងលើនេះ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 🔴 ហាង Sushi Tei  សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ... Read More »

ខេត្តកំពង់ចាម ប្រកាសអ្នកជាសះស្បើយចំនួន ៤៩នាក់ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៨១នាក់ទៀត នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីជាសះស្បើយចំនួន ៤៩នាក់ (សរុបចំនួន១.៣០៩នាក់)។ អ្នកជំងឺ ទាំង៤៩នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម ... Read More »