ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 10, 2021

អតីតតារាចម្រៀង តាតា បាត់មុខជាង១០ឆ្នាំស្រាប់តែលេចមុខក្នុងរូបថតបែបប្លែកៗ

ភ្នំពេញ៖ បង្កើតឲ្យទស្សនិកជនជាច្រើន នឹកឆ្ងល់ជាខ្លាំងជាមួយវត្តមានអតីតតារាចម្រៀងល្បីឈ្មោះ ម្ចាស់បទ”ដើរវ៉ៃ” គឺអ្នកនាងរ៉េត ធីតា ហៅ តាតា ដែលបាត់មុខពីវិស័យសិល្បៈទាំងអាថ៌កំបាំងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្វីដែលកាន់តែធ្វើឲ្យគេហាក់មិនស្រឡះក្នុងចិត្តគឺក្រោយពីនាងបានបង្ហាញរូបថត និងវីដេអូបែបចម្លែកខុសពីសិល្បករ ឬអ្នកលេងបណ្តាញសង្គមមួយចំនួន។   ខុសប្លែកពីសិល្បករដទៃ និងអ្នកលេងបណ្តាញសង្គមភាគច្រើនដែលនិយមតុបតែងខ្លួនបែបស្អាតប្លែកអមដោយស្ទីលកាច់រាងដើម្បីបានរូបថតបង្ហាញមិត្តភក្កិ ... Read More »

លោកទេសរដ្ឋមន្រ្តី គន់ គីម ៖ កងកម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃដោយមិនខ្លាច​នឿយហត់ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី គន់ គីម  អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​ថ្លែងកោតសរសើរ​ចំពោះសកម្មភាពរបស់កង កម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃដោយមិនខ្លាច​នឿយ ហត់ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារៈផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ-១៩ ​មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនោះឡើយ ។ នេះបើយោងតាមការបញ្ជាក់លើផេក ... Read More »

សម្រេច បិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្រ្តភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃជូនដំណឹងសារជាថ្មី

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច ៖ ប្រការ១…ត្រូវបិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ តាមការស្រាវជ្រាវបង្ក្រាបជាក់ស្តែងករណីជួញដូរសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង ១៥និង ៣០នាទីល្ងាច កំលាំងជំនាញខណ្ឌបានធ្វើការបង្ក្រាបជាក់ស្ដែង ជនសង្ស័យ៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

រដ្ឋបាលខណ្ឌចំការមន បានចុះផ្អាកអាជីវកម្មភោជនីយដ្ឋាន ចំនួន ០៣ទីតាំង នៅក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ បើយោងតាមរដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់អោយដឹងថា, កាលពីយប់ថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩  ខែកក្កដា ឆ្នាំ២០២១។  -យោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ... Read More »

ថ្ងៃនេះ ! មានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ​២០២១ដំណឹងដ៏រន្ធត់គឺមានអ្នកស្លាប់លើកដំបូងដោយសារជំងឺកូវីដ-១៩ ក្នុងខេត្ត​ព្រះវិហារ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ។ រដ្ឋបាលខេត្តព្រះវិហារ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតពិសេសចូលរួម​អនុវត្ត ៣ការពារ និង ៣កុំ។  សូមជម្រាបថា​ ... Read More »

ច្របាច់.ក និងខ្ទប់មាត់ប្រពន្ធទាល់តែស្លាប់នៅក្នុងបន្ទប់ជួល ដោយសារភ្លើងប្រចណ្ឌ

ខេត្តព្រៃវែង ៖ ស្រ្តីជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវប្តីច្របាច់.ក និងខ្ទប់មាត់ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ នៅក្នុងបន្ទប់ជួល កើតឡើងដោយភ្លើងប្រចណ្ឌ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើឡើងកាលពី យប់ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ... Read More »

ចាប់បញ្ជូនថៅកែដេប៉ូឈើម្នាក់ និងគូកន ២នាក់ ទៅសាលាដំបូងខេត្ត ក្នុងករណីក្លែងឯកសារសាធារណៈធ្វើអាជីវកម្មឈើខុសច្បាប់

ខេត្តសៀមរាប ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ក្នុងនោះមានបុរសម្នាក់ ជាថៅកែដេប៉ូឈើដ៏ល្បីឈ្មោះ។ ការបញ្ជូនជនសង្ស័យខាងលើទៅតុលាការនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងនោះមានបុគ្គលិក២នាក់ផងដែរពាក់ព័ន្ធនឹងក្លែងឯកសារសាធារណ:។ មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យដែលជាថៅកែ ដេប៉ូឈើនោះ មាន ... Read More »

ប្តី​-​ប្រពន្ធឈ្លោះគ្នា​ រហូត​ឈាន​ដល់​ហិង្សា​ប្រពន្ធ​ខឹងទាញកាំបិតចាក់​ប្តី​ស្លាប់​ រួច​ព្យាយាម​រត់​គេចខ្លួន​ត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្ត​ពោធិ៍សាត់៖​ ស្រ្តី​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលខេត្តពោធិ៍សាត់​ តាមចាប់ឃាត់ខ្លួន​ នៅវេលា​ម៉ោងជាង ១រំលងអធ្រាត្រចូល​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២១នេះ បន្ទាប់ពី​រូបគាត់បាន​ឈ្លោះប្រកែកពាក្យសម្តី​គ្នាជាមួយ​បុរស​ជាប្តី​ និងវាយ​ប្រតាយប្រតប់​គ្នារហូត​ក្លាយ​ជា​អំពើហិង្សា​ ហេីយ​ប្រពន្ធប្រើ​កាំបិត​ចាក់ទៅលេីប្តី​មួយ​កាំបិតចំ​ឆ្អឹងជំនីខាងឆ្វេង បណ្ដាល​ឱ្យ​​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ។ បេីតាមសម្តី​លោក​វរ​សេនី​យី​ឯក ធាង ... Read More »

កីឡាករ Leonardo Bonucci អះអាងថាអុីតាលីមិនខ្លាចក្នុងការប្រឈមមុខជាមួយអង់គ្លេសនៅកីឡដ្ឋាន Wembley ឡើយ

កីឡាករ Leonardo Bonucci បាននិយាយថា ប្រទេសអុីតាលី “មិនខ្លាចទេ” ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ នៅលើទឹកដីអង់គ្លេសនៅពេលដែលភាគីទាំងពីរបានជួបគ្នានៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ ក្រុមជម្រើសជាតិអុីតាលីបានផ្តួលអេស្ប៉ាញដោយបាល់ប៉េណាល់ទីបន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋាន ... Read More »

Lionel Messi ផ្ញើសារទៅសមាជិកក្រុមអាហ្សង់ទីនឲ្យប្រយ័ត្នចំពោះខ្សែប្រយុទ្ធ Neyma ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ២០២១

កីឡាករ Lionel Messi បានធ្វើការព្រមានទៅកាន់មិត្តរួមក្រុមអាហ្សង់ទីនរបស់ខ្លួនមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០២១ថា ឱ្យពួកគេប្រុងប្រយ័ត្នចំពោះ Neymar និងគួរកត់សម្គាល់នៅទូទាំងការប្រកួតនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ sportskeeda កាលពីថ្ងៃទី៩ កក្កដាម្សិលមិញ។ ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវជួបក្រុមជម្រើសជាតិប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ ... Read More »

អភិបាលរងក្រុងស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញនិងពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា

ខេត្តស្វាយរៀង ៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្រុងស្វាយរៀងបន្តចូលរួមទទួលការចាក់វ៉ាក់សាំងទៅតាមការអញ្ជើញ និង ពេលវេលាកំណត់របស់អាជ្ញាធរមូលដ្ឋាន ព្រោះគុណប្រយោជន៍របស់វ៉ាក់សាំងបានជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដល់យើងទាំងអស់គ្នា។ ការអំពាវនាវនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២១ក្នុងឱកាសដែលលោកសរ សុដានី អភិបាលរងក្រុងតំណាងលោកអភិបាលក្រុងស្វាយរៀងចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ប្រគេនព្រះសង្ឃ ជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡេីងទៅដោយឥតគិតថ្លៃ ... Read More »

ថ្ងៃនេះ​! កម្ពុជា នៅតែបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ ចំនួន ៩៣៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៧៤៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៦នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី១០ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៣៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៤៣នាក់ និងករណីស្លាប់​ ២៦នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៩ ខែកក្កដា​​​ ... Read More »

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖​ ការនាំចេញកង់ពីកម្ពុជា ទទួលកំណើនជាង ៣១ភាគរយ

ភ្នំពេញ៖​ គិតចាប់ពីខែមករា រហូត​មកត្រឹមខែឧសភា ឆ្នាំ២០២១នេះ ការនាំកង់ចេញពីកម្ពុជា សរុបចំនួនប្រមាណជាង ១ លានគ្រឿង គិតជាទឹកប្រាក់ ចំនួនប្រមាណជាង ២៥៤ លានដុល្លារអាម៉េរិក កើនឡើងជាង ៣១ ភាគរយ ... Read More »

ទ្វីបអាស៊ីនៅតែជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតលើពិភពលោក

គិតត្រឹមព្រឹកថ្ងៃទី១០ខែកក្កដា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប186.811.123 នាក់ និងស្លាប់4.034.693នាក់ ។ ក្នុងរយៈពេល១ថ្ងៃកន្លងមក មានករណីឆ្លងកូវីដ-១៩ សរុប 484.066 នាក់ និងស្លាប់ 8.157នាក់ ។ ទ្វីបអាស៊ី ... Read More »

ហៃទីស្នើអង្គការសហប្រជាជាតិ និងអាមេរិកជួយធានាសន្តិសុខ

រដ្ឋមន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោតហៃទីបានឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានស្នើឱ្យអាមេរិកបញ្ជូនកម្លាំងទាហាន ប្រមាណ៥០០នាក់ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងនោះមានកំពង់ផែ អាកាសយានដ្ឋាន …។ នៅថ្ងៃទី៩ ខែកក្កដា រដ្ឋាភិបាលហៃទីបានស្នើដល់អង្គការសហប្រជាជាតិជួយការពារសន្តិសុខ ពេលស្ថានភាពសន្តិសុខក្នុងប្រទេសនេះកាន់តែអាក្រក់ក្រោយប្រធានាធិបតី Jovenel Moise រងការធ្វើឃាតកាលពីថ្ងៃទី៧ខែកក្កដា ។ សំណើខាងលើកើតឡើងក្រោយពេលដែលហៃទីបារម្ភខ្លាចកម្លាំងទាហានស៊ីឈ្នួល ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនពលរដ្ឋ ព្រះសង្ឃ អាជីវករ ក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

តំណាងលោក ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា របស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.)គឺលោក ស សុខា បាន ដឹកនាំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្ត ... Read More »

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ៣១នាក់ និងស្លាប់១នាក់ នៅខេត្តសៀមរាប !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយ ៣១នាក់  និងស្លាប់១នាក់ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១៣៨នាក់ បានព្យាបាលជាសះស្បើយចំនួន៧៣៨នាក់ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តបង្ហាញពីវឌ្ឍនភាពនៃដំណើរការវិវត្តន៍មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា – Cambodia Laboratory of Agricultural Products and Foods (CamLAPF)

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញពី វឌ្ឍនភាពនៃដំណើរការវិវត្តន៍មន្ទីរពិសោធន៍ផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា – Cambodia Laboratory of ... Read More »

ក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺ កូវីដ-១៩ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន មិត្តហ្វូន  (Metfone) សាខាម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅនៅផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ មានអ្នកជំងឺ ... Read More »

សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ី៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី សូមជម្រាបជូន ដំណឹងដល់ប្រជាពលរដ្ឋខ្មែរ ពលករ/ពលការិនី សិស្ស/និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សា នៅប្រទេសម៉ាឡេស៊ីជ្រាបថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩-បំប្លែងថ្មី *Delta/ Delta Plus” ដែលកំពុងមានហានិភ័យខ្ពស់ ... Read More »

ដំណឹងរីករាយ ! ព្រឹកនេះ វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៤លាន ដូសទៀត ដែលកម្ពុជាបញ្ជាទិញពីចិន បានដឹកមកដល់កម្ពុជាហើយ

ភ្នំពេញ៖ សូមជម្រាបជូនថា, វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែ កក្កដា ... Read More »

កម្លាំងគណៈបញ្ជាការឯកភាព ចុះពិនិត្យ និងបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ និងធ្វើការអប់រំប្រជានេសាទ

ខេត្តពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាលរងខេត្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុករួមមាន ៖ ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង មន្ត្រីបរិស្ថាន និងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទ ... Read More »

ជួយផ្តល់កម្លាំងចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនៅច្រេស១នាក់និងមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម៤នាក់ឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ សូមជួយផ្ដល់កម្លាំងចិត្តដល់បុគ្គលិកមណ្ឌលសុខភាពនៅច្រេស១នាក់និងមណ្ឌលសុខភាពមិត្តភាពកម្ពុជា-វៀតណាម៤នាក់បានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងស្រុកចន្ទ្រា។ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ដែលមាន ៖ ទី១-បុរសឈ្មោះ មុំ វ៉ាង អាយុ៣៩ឆ្នាំ មុខរបរបុគ្គលិកHCមិត្តភាពកម្ពុជា-វៀតណាម រស់នៅភូមិទួលស្ដី ... Read More »

នគរបាល​ចម្រុះ​នៃខេត្ត​កំពង់ចាម​បេីក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​ថ្នាំញៀនដោយពន្លាតដែនសមត្ថកិច្ច​ដល់ខេត្តកណ្តាល

ខេត្ត​កំពង់ចាម​ ៖​ កម្លាំងនគរបាល​ចម្រុះ​នៃខេត្ត​កំពង់ចាមបាន​បេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណី​ដោយប្រេីវិធានញុះញង់​ និងប្រើវិធានរដ្ឋបាលចំហ​ ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់​ ដកហូតបាន​វត្ថុ​តាង​មួយចំនួន​យកមក​ចាត់ការ​តាម​ច្បាប់​  ។  លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នង​ការនគរបាលខេត្តកំពង់ចាម​បាន​ឱ្យដឹង​ថា​ បន្ទាប់ពីទទួលបានព័ត៌មាន​ពីប្រជាពលរដ្ឋភ្លាម នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ... Read More »

បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តខ្វះការប្រុងប្រយ័ត្នធ្វើឱ្យជ្រុលទៅបុករថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបណ្តាលឲ្យមានអ្មករងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវលេខ៣០៧ កែងនិឹងផ្លូវលេខ៦០៦​ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។  ​តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញរថយន្តម៉ាក​ហាយឡេនឌ័រពណ៌ទឹកប្រាក់​ ... Read More »

ស្លាប់ម្នាក់​របួសធ្ងន់ម្នាក់​ក្រោយជិះម៉ូតូឌុបគ្នាទៅបុកខឿនផ្លូវក្រោមស្ពានអាកាសក្បាលថ្នល់​

 ភ្នំពេញ​ ៖​ យុវជនម្នាក់បានបែកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាណោចអាធ័មនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ​ក្រោយពីជិះម៉ូតូឌុបគ្នាទៅបុកខឿនផ្លូវពេញទំហឹង​កាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ថ្ងៃសុក្រទី៩ ខែកក្កដា ឆ្នាំ២០២១​ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។  ​  សពជនរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ​ ... Read More »

បុរសជនជាតិបរទេសបីនាក់ផឹកសុីស្រវឹងហៅឡំប្រឺតាជិះ តែមានម្នាក់មិនព្រមទៅធ្វើឱ្យមានការប្រទាញប្រទង់គ្នាដេញវាយទាំងម្ចាស់ឡំប្រឺតាផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ បុរសជនជាតិបរទេសបីនាក់បាននាំគ្នាចូលទៅផឹកសុីក្នុងភោជនីយដ្ឋានផ្កាខៀវរហូតដល់ស្រវឹងរៀងៗខ្លួន ហើយក៏បាននាំគ្នាហៅឡំប្រឺតាជិះត្រលប់ទៅវិញ ប៉ុន្តែមានបុរសម្នាក់មិនព្រមទៅទើបបង្កជាជម្លោះប្រទាញប្រទង់គ្នារហូតមានការវាយបំផ្លាញឡំប្រឺតា និងដេញវាយទាំងម្ចាស់ឡំប្រឺតានោះថែមទៀត តែមិនបានវាយត្រូវនោះទេ។   ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទទួលគោក ... Read More »