ព័ត៌មានទាន់ហេតុការណ៍៖
'

ឧត្តមសេនីយ៍ត្រី គុជ នាង ៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែដឹងគុណជានិច្ចចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ជូនដល់យោធិនពិការស្ថិតក្នុងការគ្រប់គ្រង ចំនួន ៤៥នាក់ នៅទីបញ្ជាការ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ ការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ដើម្បីរក្សាសន្ដិសុខជាតិឱ្យបានរឹងមាំ

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ថា ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ដល់កងកម្លាំងនគរបាលជាតិ គឺជាការចាំបាច់ ត្រូវធ្វើឱ្យជាប់ជាប្រចាំ និងគ្មានទីបញ្ចប់ ព្រោះថា សភាពការណ៍បច្ចុប្បន្នកំពុងមានការប្រែប្រួល។​ នេះបេី​យោង​តាម​ការបញ្ជាក់​ពីនាយកដ្ឋានព័ត៌មានវិទ្យា​ ... Read More »

បុរសម្នាក់មានប្រពន្ធកូនហើយឆ្លៀតទៅលួចស្រឡាញ់ស្ត្រីមេម៉ាយកូន១តែគេមិនស្រឡាញ់ ប្រចណ្ឌខឹងដុតផ្ទះគេចោល

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់លោកអធិការក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី​២៦​ ខែ​ធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ប្រហែល​២២​និង៣០​នាទី​មានករណីដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបណ្ដាលឲ្យឆេះផ្ទះនៅ​ចំណុច​ភូមិ​ថ្មី​ សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ អ្នករងគ្រោះមានឈ្មោះដូចខាងក្រោម៖ ទី១-ជន​រងគ្រោះ​ឈ្មោះ​ កាន់​ ម៉ាលីន​ ភេទ​ស្រី​ អាយុ​៥៦ឆ្នាំ​ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ ... Read More »

រថយន្តម៉ាកMERCEDES បុករបងដែកផ្ទះប្រជាពលរដ្ឋខ្ទាតទៅប៉ះរថយន្ត Lexus មួយគ្រឿងទៀតរងការខូចខាត​ រួចបញ្ចប់រឿង៧០០ដុល្លារ

​    ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាកMERCEDES BENZ C300​ បេីកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន​ ខណៈដល់ផ្លូវកែងបួងចង្កូតមិនទាន់​ ជ្រុលទៅបុករបងដែកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់ខ្ទាតទៅប៉ះរថយន្តLexusដែលចតនៅខាងក្នុងមួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២​ ... Read More »

ហ្វីលីពីនមានពលរដ្ឋជិត៥ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ខណៈចូលឆ្នាំសកលជិតមកដល់

គ្រោះទឹកជំនន់បានវាយប្រហារហ្វីលីពីននៅថ្ងៃបុណ្យណូអែល បង្ខំឱ្យពលរដ្ឋហ្វីលីពីនជិត៥ម៉ឺននាក់ ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ តំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់ សេវាទូរស័ព្ទ ក៏បានដាច់ផងដែរ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន ... Read More »

ប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីនិងធ្វើប្រហុកបានត្រៀមរួចរាល់អស់ហើយដោយរង់ចាំតែខ្នើតត្រីចុះប៉ុណ្ណោះ

ខេត្តកំពង់ឆ្នាំង ៖ គេសង្កេតឃើញថាប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីនិងធ្វើប្រហុកបានត្រៀមរៀបចំរួចរាល់អស់ហើយដោយរង់ចាំតែខ្នើតត្រីចុះមកដល់ប៉ុណ្ណោះ។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះនៅចំណុចភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំងគេមើលឃើញរោងឆ្អើរត្រីធំៗជាច្រើនកន្លែងត្រូវបានបងប្អូនប្រជាពលរដ្ឋត្រៀមរួចរាល់ហើយ ក្នុងនោះមានរោងខ្លះបាននិងកំពុងដាក់ឆ្អើរបណ្តើៗហើយ ខណ:ថ្ងៃនេះគឺជាខ្នើតទី២ហើយ ។    បងប្អូនប្រជាពលរដ្ឋដែលមានមុខរបរឆ្អើរត្រីឈ្មោះលាក់បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា ត្រីដែលពួកគាត់ទិញយកមកឆ្អើរនៅថ្ងៃនេះសុទ្ធតែជាត្រីប្រភេទកន្ទាប់ភ្លុកដែលពួកគាត់ទិញចូលយកមកដោតឆ្អើរមានតម្លៃ១គីឡូក្រាម ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរសមិទ្ធផល ១០ឆ្នាំ នៃការរួមគ្នារបស់គ្រួសារ TYDA ក្នុងការជួយប្រជាពលរដ្ឋ

ភ្នំពេញ ៖ សូមជម្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដែលមកដល់ពេលនេះ មានអាយុកាល១០ឆ្នាំហើយ។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចជោ (TYDA) គឺមានគោលការណ៍០៣ នៅក្នុងការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ ... Read More »

ព្យុះព្រិលនៅអាមេរិកស្លាប់កើនឡើងជិត៦០នាក់ ពលរដ្ឋមិនអាចបើកទ្វារចេញក្រៅបានទេ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងនៅថ្ងៃ២៦ខែធ្នូថា ព្យុះព្រិលដែលមិនធ្លាប់មានបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៧នាក់នៅសហរដ្ឋអាមេរិក ក្នុងនោះ ២៧នាក់ នៅភាគខាងលិចតំបន់Erie County នៃទីក្រុងញូវយ៉ក។ អភិបាលតំបន់ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ១០នាក់,​ អ្នក​ជាសះស្បើយ​ ១៨នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​២៧ ខែធ្នូ​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ១០នាក់​, ឣ្នកជាសះស្បើយ​​​ ១៨នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ... Read More »

សមិទ្ធផលចំណងដៃ ដល់ប្រជាពលរដ្ឋ ផ្លូវចាក់ដីក្រាលគ្រួសក្រហម ដែលមានប្រវែង៧.២២០ម៉ែត្រត្រូវបានដាក់ឱ្យដំណើរការឆ្លងកាត់ចំនួន៤ភូមិ ក្នុងឃុំអង្គប្រស្រែ ស្រុករមាសហែក

ខេត្តស្វាយរៀង ៖ បងប្អូនប្រជាពលរដ្ឋរស់នៅឃុំអង្គប្រស្រែ ស្រុករមាសហែកមានចិត្តរំភើបរីករាយក្រោយបានសមិទ្ធផល ផ្លូវដីក្រាលគ្រួសក្រហម៧.២២០ម៉ែត្រ ដែលឆ្លងកាត់ចំនួន៤ភូមិ រួមមាន ភូមិបែកចាន ភូមិត្រពាំងព្រីង ភូមិច្រកម្រ័ក្ស និងភូមិត្រពាំងរំដេញ ងាយស្រួលក្នុងការធ្វើដំណើរនិងដឹកកសិផលផ្សេងៗក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ... Read More »

លោករដ្ឋមន្ត្រី​ ប៉ាន សូរស័ក្តិ ប្រកាសបើកការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២

ខេត្តសៀមរាប៖ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ... Read More »

ដំណើរការកសាងផ្លូវក្រវាត់ក្រុងទី៣ សម្រេចបានជាង ៨១ភាគរយហើយ គ្រោងបញ្ចប់នៅខែមិថុនា ២០២៣

ភ្នំពេញ៖ ផ្លូវក្រវាត់ក្រុងទី៣បានសម្រេចការសាងសង់ដំណើរការបាន៨២% ហើយគិតមកដល់ចុងខែ ធ្នូ ឆ្នាំ ២០២២ នេះ។ តាមគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះស្ថាបនារួចរាល់នៅខែមិថុនាឆ្នាំ ២០២៣ ។ ជាខ្សែផ្លូវដ៏សំខាន់សម្រាប់ចរាចរណ៍ទំនិញនិងកាត់ បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងនោះ ផ្លូវក្រវាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្ដសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែល​ជួយ​សម្រួល​ដល់​ការ​កក​ស្ទះ​នៅ​ក្នុងរាជធានីភ្នំពេញ ... Read More »

កាំភ្លើងធំ Arsenal បង្ហាញភាពខ្លាំងនៅ Premier League បន្តឈរកំពូលតារា

អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta និយាយថា អតីតអ្នកចាត់ការលោក Arsene Wenger ដ៏អស្ចារ្យ “បានជ្រើសរើសពេលវេលាត្រឹមត្រូវ” ដើម្បីត្រឡប់ទៅកីឡដ្ឋាន Emirates ខណៈដែលគាត់បានចូលទស្សនាផ្ទាល់ពីការស្រលាញ់ក្រុមកាំភ្លើងធំដែលគាត់ធ្លាប់ធ្វើជាគ្រូបង្វឹកក្នុងប្រវត្តិសាស្ត្រ។ លោក ... Read More »

ក្មេងស្រីម្នាក់ស្លាប់បាត់បងជីវិតដោយសារម៉ូតូកង់បីច្នៃដឹកសណ្ដែកបាយបុកពីក្រោយ

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីអាយុជាង១០ឆ្នាំម្នាក់ត្រូវម៉ូតូកង់បីច្នៃខុសបច្ចេកទេសដឹកសណ្ដែកបាយទម្ងន់ជិតមួយតោនបុកស្លាប់កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវបេតុង ។    តាមសាច់ញាតិថា ក្មេងរងគ្រោះឈ្មោះ ម៉េត ចរិយា អាយុជាង១០ឆ្នាំ រស់នៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។ សាច់ញាតិក្មេងរងគ្រោះបញ្ជាក់ថា មុនកើតហេតុក្មេងរងគ្រោះបានជិះម៉ូតូបីនាក់បងប្អូនដោយបងប្រុសឈ្មោះ ប៉ីអាយុ១៥ឆ្នាំនិងប្អូនពៅប្រុសម្នាក់ទៀតឈ្មោះហៅក្រៅអាជ្រូក ... Read More »

បងប្អូន​ប្រជាពលរដ្ឋ​ត្រៀមអាវរងា! ខណៈ​ធាតុអាកាសបន្តចុះត្រជាក់​ ចាប់ពីថ្ងៃទី​២៨​ ធ្នូ​ដល់ថ្ងៃទី​ ០៣​ ខែមករា​ ឆ្នាំ​២០២៣

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​ធាតុអាកាសបន្តចុះត្រជាក់​ ចាប់ពីថ្ងៃទី​២៨​ ខែធ្នូ​​រហូតដល់ថ្ងៃទី​ ០៣​ ខែមករា​ ឆ្នាំ​២០២៣។  ក្រសួង​ធន​ធាន​ទឹក​ បានបញ្ជាក់ថា​ ព្រះរាជាណាចក្រកម្ពុជា​ ... Read More »

Kane រកបានគ្រាប់បាល់ដំបូងបន្ទាប់ពី World Cup តែ Spurs បានត្រឹមស្មើ Brentford

ប្រធានក្រុមអង់គ្លេស Harry Kane បានស៊ុតបញ្ចូលទីក្នុងការប្រកួត Premier League ជាលើកដំបូងចាប់តាំងពីការប្រកួត World Cup ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham បានវាយបកតាមស្មើ២ទល់២ជាមួយក្រុមម្ចាស់ផ្ទះ Brentford កាលពីរាត្រីថ្ងៃចន្ទ ទី២៦ ... Read More »

ទើបទិញម៉ូតូថ្មីយកទៅកឹបស្លាកលេខត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈបើកម៉ូតូចេញពីកឹបស្លាកលេខរួចត្រឡប់មកផ្ទះវិញ ធ្លាក់ជង្ហុកបណ្តាលឲ្យដួលត្រូវរថយន្តមិនចាំម៉ាកជាន់ហ្រ្វ័ងមិនទាន់ កិនពីលើ ចំណែករថយន្តបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ជិត៧យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងសង្កាត់ចោមចៅទី១ ... Read More »

ជនជាតិបរទេសម្នាក់បើករថយន្តរេចង្កូត បុករះថូផ្កា និងម៉ូតូពីរគ្រឿង បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ ចំណែកឯតៃកុងរថយន្តបានស្លាប់សង្ស័យគាំងបេះដូង

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បានស្លាប់នៅក្នុងរថយន្ត សង្ស័យគាំងបេះដូង បន្ទាប់ពីបើករថយន្តរេចង្កូតទៅបុករះថូផ្កាមុខផ្ទះប្រជាពលរដ្ឋបែកជាច្រើន និងម៉ូតូពីរគ្រឿងបណ្ដាលឱ្យនារីម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១៩ និង ៣០ នាទីថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២២ នៅជាប់របងសាលារៀន ក្លូប៊ល ... Read More »

រថយន្តម៉ាស្តា​ បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ និងដាច់កាឡេកង់ម្ខាងទៅមុខលែងរួច

ភ្នំពេញ​ ៖​ រថយន្តម៉ាស្តាមួយគ្រឿងបេីកបរដោយបុរសម្នាក់​ និងនារីម្នាក់ទៀតរួមដំណេីរជាមួយក្នុងល្បឿនលឿន​ ដោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយកង់ខ្ទាតចេញពីជួរ រីឯរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជិត៣០ ម៉ែត្រដាច់ក្រឡេកង់ខាងមុខខាងឆ្វេងទៅលែងរួច។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២ នៅខាងលិចស្តុបចេនឡា ... Read More »

រយៈពេល៣ឆ្នាំចុងក្រោយនេះសត្វផ្សោតសរុប ២៩ ក្បាលបានងាប់ហើយក្នុងឆ្នាំ២០២២ សត្វផ្សោត១១ ក្បាលបានងាប់

ខេត្តក្រចេះ ៖ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជល ផលខេត្តក្រចេះបានសំដែងនូវការសោកស្ដាយចំពោះការងាប់ជាបន្តបន្ទាប់សត្វផ្សោតសិក្សានៅខេត្តក្រចេះ។ដោយសារតែការនេសាទរបស់ប្រជាពលរដ្ឋទើបឲ្យសត្វផ្សោតត្រូវជាប់មងនិងងាប់នពេលកន្លងមក។ បើតាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថាគិតមក ដល់ចុងឆ្នាំ២០២២នេះ សត្វផ្សោតសរុប ១១  ក្បាលបានងាប់ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ... Read More »

ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុខុន ​៖​ ម្តងម្កាល ឆ្លៀតពេលទៅសម្រាកលំហែរនៅឯសមុទ្រ

ភ្នំពេញ​៖​ ថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​ ប្រាក់​ សុខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅយប់ថ្ងៃ​ចន្ទ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ ម្តងម្កាល ឆ្លៀតពេលទៅសម្រាកលំហែរនៅឯសមុទ្រ។ លោកឧបនាយករដ្ឋមន្ត្រី​ បានថ្លែង​បន្ថែមថា៖​ ការស្ទូចត្រីគឺជាចំណង់ចំណូលចិត្តមួយរបស់ខ្ញុំតាំងពីយូរហើយ។ ... Read More »

ក្រសួងបរិស្ថាន​ ចុះពិនិត្យ​ស្ថានីយផូស៊ីលឈើលំផាត់ (Lum Phat Petrified wood Fossil Site)

ខេត្ត​រតនគិរី ​៖​ ក្រសួងបរិស្ថាន​ នៅថ្ងៃចន្ទ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​បុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា​ យើងបានទទួលព័ត៌មានពីមន្ទីរបរិស្ថានខេត្តរតនគិរី ក្រុមការងារបានចុះពិនិត្យ ស្ថានីយផូស៊ីលដើមឈើថ្ម ក្នុងឆ្នាំ២០១៩ ដែលស្ថិតនៅ ភូមិសាយ៉ស ឃុំកាឡែង ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ និងលោក ស្រ៊ុន ដារិទ្ធិ ... Read More »

ក្រសួង​បរិស្ថាន ​៖​ មន្ត្រីជំនាញ​កំពុងស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូចមួយក្រុមតូច ដែលតែងតែចេញមុខ មកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថាន​ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់

ខេត្ត​ក្រចេះ ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅល្ងាចថ្ងៃចន្ទទី២៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ មន្ទីរបរិស្ថានខេត្តក្រចេះ​ បានសម្តែងការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខមកធ្វើការអះអាង និងក្លែងបន្លំថាខ្លួនជាមន្ត្រីបរិស្ថានដើម្បីធ្វើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។  ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ប៉ុន្តែ​ការពិតជនទាំងអស់នេះបានធ្វើការអុកឡុក បំពុលសង្គមដោយយកឈ្មោះបរិស្ថានជាគោល ក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។ ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​៖ មានភ្ញៀវទេសចរចេញដើរកម្សាន្តជិត៤៤ម៉ឺននាក់​ ក្នុងចុងសប្ដាហ៍ខែធ្នូនេះ!

ភ្នំពេញ៖ បើ​តាមការបញ្ជាក់ពី​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុ​ន បានថ្លែង​ថា៖ ចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរណ៍សរុបមានចំនួន៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​១៩​នាក់​ ក្នុងបទល្មើស​គ្រឿងញៀនចំនួន​៩​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែធ្នូ​​

  ​ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រលប់​ថ្ងៃ​ចន្ទ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ថា៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​១៩​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៦​ ធ្នូ​នេះ​ ។​ ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​១៩​នាក់​ ... Read More »

មហាសេដ្ឋីលើពិភពលោកខាតបង់ប្រាក់ដល់ទៅ១៩០០ពាន់លានដុល្លារនៅឆ្នាំ២០២២

យោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិរបស់បណ្តាមហាសេដ្ឋីដែលមានជាងគេលើពិភពលោក នៅឆ្នាំ២០២២ គឺជាឆ្នាំអាក្រក់បំផុត នៅពេលដែលទ្រព្យសម្បត្តិរបស់ពួកគេរហួតដល់១៩០០ពាន់លានដុល្លារត្រូវខាតបង់។ យោងតាមការប៉ាន់ស្មានរបស់ទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីពិភពលោកបានធ្លាក់ចុះពី ១៣.៨០០លានដុល្លារ (ដើមឆ្នាំ 2022) នៅសល់តែ១១.៩០០លានដុល្លារតែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៩ខែធ្នូឆ្នាំ២០២២។ ចំនួនមហាសេដ្ឋីបានធ្លាក់ចុះពី ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួននារីជនជាតិថៃ​ ជាបុគ្គលិកកាស៊ីណូ​ម្នាក់​ រំលោភលើទំនុកចិត្ត

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនសង្ស័យជនជាតិថៃម្នាក់ត្រូវបានកម្លាំងជំនាញ​កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យនៅរសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ​​ ឆ្នាំ​២០២២នេះ។   សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឃាត់ខ្លួននារីជនជាតិថៃ​ម្នាក់ ជាបុគ្គលិកកាស៊ីណូ​ ... Read More »