ព័ត៌មានទាន់ហេតុការណ៍៖
'

សត្វ​ស្វា​មួយក្រុម​ វាយប្រហារ​សិស្សានុសិស្ស​ ៤ទៅ៥នាក់ឱ្យរងរបួស​ និងកំពុង​អុកឡុកចាំស្ទាក់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក​

ភ្នំពេញ៖ សត្វ​ស្វា​មួយក្រុម​មានចំនួន ៣ក្បាលពោលគឺមួយគ្រួសារ​បានធ្វើដំណើរចេញពីតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ​ កំពុង​តែបន្តដំណើរទៅកាន់តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងបានវាយប្រហារ​សិស្សានុសិស្ស​ ៤ទៅ៥នាក់​ បណ្ដាលឱ្យរងរបួស​។ មិនតែប៉ុណ្ណោះ​ ពួកវាបានស្ទាក់ចាំចាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក​ បានធ្វើប្រជាពលរដ្ឋមានការភ័យខ្លាច និងបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការចាប់សត្វស្វាទាំងនោះយកទៅដាក់នៅតាមសួរសត្វ​នានា​ ខណៈ​នៅទីតាំងផ្សេងទៀត​ ក៏ធ្លាប់ត្រូវបានសត្វស្វាចូលទៅអុកឡុកផងដែរ។ បេី​តាមការបញ្ជាក់ពី​ប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងស្ពានអាកាសថ្មើជើងស្តុបសន្ធរម៉ុក​ បានឱ្យដឹងថា​ ... Read More »

G20 ៖ ជម្លោះរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែចុះខ្សោយ

បន្ទាប់ពីកិច្ចប្រជុំកំពូលG20រយៈពេលពីរថ្ងៃនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីរួចមក នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា បានអនុម័តសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំដែលសង្កត់ធ្ងន់លើដំណោះស្រាយរូបិយវត្ថុ ក៏ដូចជាផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លើផ្នែកសេដ្ឋកិច្ច សេចក្តីថ្លែងការណ៍របស់មេដឹកនាំ G20 បានសង្កត់ធ្ងន់ថា ធនាគារកណ្តាល G20 កំពុងតាមដានយ៉ាងដិតដល់នូវផលប៉ះពាល់នៃសម្ពាធតម្លៃលើការរំពឹងទុកនៃអតិផរណា ហើយនិងបន្តកែតម្រូវឱ្យបានសមស្របនូវល្បឿននៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ... Read More »

តុលាការខេត្ត​ស្ទឹងត្រែង​ សម្រេចចេញដីកាឃុំខ្លួនមុខសញ្ញាចោរលួចគោប្រជាពលរដ្ឋហើយ​

ខេត្ត​ស្ទឹងត្រែង ​៖​ បុរស​ពីរ​នាក់​ ដែលជាមុខសញ្ញាចោរលួចគោប្រជា​ពលរដ្ឋ​អ្នកស្រុក យកទៅពន្លះយកសាច់លក់នោះ​ ត្រូវ​បានចៅក្រម​សាលាដំបូងខេត្ត​ស្ទឹងត្រែង​ សម្រេច​ចេញដីកាឃុំខ្លួនហើយ កាលពីល្ងាច ថ្ងៃទី១៥ វិច្ឆិកាម្សិលមិញនេះ។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ... Read More »

មន្ត្រី ក.ប.ប ​ចុះបង្ក្រាបប្រេងកូឡារូបតាប៉ិ ថ្នាំដុសធ្មេញ​ផ្កាឈូកពីរ ដែលជាទំនិញអត់ពន្ធនាំចូលក្លែងបន្លំម៉ាក​ និងរំលោភលេីកម្មសិទ្ធបញ្ញា​ ជាច្រើនទីតាំងនៅក្នុងខេត្តព្រះសីហនុ​

ខេត្តព្រះសីហនុ ៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃពុធទី១៦​ ខែវិច្ឆិកា​​ ឆ្នាំ​២០២២នេះ​ថា៖​​ យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន​ឯកជន​មួយ​ ​មន្ត្រីស៊ើបអង្កេតការពារអ្នកប្រើប្រាស់​ រាជធានីភ្នំពេញ​ និងក្រុងព្រះសីហនុ​ ចាប់ពីថ្ងៃទី១៥​ ... Read More »

ប្រជាកសិករខេត្តបាត់ដំបងសប្បាយរីករាយនឹងទិន្នផលស្រូវប៉ុន្តែអាក់អន់ស្រពន់ចិត្តនឹងតម្លៃស្រូវ

ខេត្តបាត់ដំបង ៖ បើទោះជាបញ្ហាប្រឈមដោយសារទឹកជំនន់ក៏ដោយក៏ការប្រមូលផលស្រូវវស្សាលើកទី ២ ក្នុងខេត្តបាត់ដំបងនៅឆ្នាំនេះ ទទួលបាន​ទិន្នផលខ្ពស់គួរសម ប៉ុន្តែកំពុងប្រឈមបញ្ហាតម្លៃចុះថោកជាបន្តបន្ទាប់ ខណៈជី ថ្នាំកសិកម្ម មានតម្លៃខ្ពស់។ យ៉ាងណា ក៏ដោយក្រសួងកសិកម្មបានបញ្ជូនក្រុងមន្ត្រីជំនាញចុះទៅដោះស្រាយបញ្ហាទាំងនោះហើយ។ ប្រជាកសិករហាក់មានការរីករាយក្នុងចិត្តនៅពេលដែលទិន្នផលស្រូវឆ្នាំនេះទទួលបានផលល្អ។ ប៉ុន្តែអ្វីដែលជាកង្វល់នោះ គឺតម្លៃស្រូវនៅពេលកំពុងប្រមូលផលនេះហាក់ដូចជាមិនឆ្លើយតបទៅនឹងតម្លៃជី,ថ្នាំ ... Read More »

បញ្ជូនខ្លួនស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅកាន់អង្គភាព ACU ក្នុងករណីកិបកេងប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រជាង ៧០លានរៀល

ខេត្ត​កណ្ដាល៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល បានឱ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ បានបញ្ជូនខ្លួនលោក សុខ សុផា អតីត​ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ហើយ​។ បន្ទាប់​ពី​មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ... Read More »

លោកឃួង ស្រេង ទទួលភេសជ្ជៈ ៧០០០កេសពីសប្បុរសជនដើម្បីឧបត្ថម្ភជូនកងកម្លាំងដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំកំពូលអាស៊ាន បានល្អ

ភ្នំពេញ៖  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានទទួលភេសជ្ជៈចំនួន ៧,០០០(ប្រាំពីរពាន់)កេសពីសប្បុរសជន សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទដែលបានចូលរួមបំពេញ បេសកកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅថ្មីៗនេះទទួលបានលទ្ធផលល្អប្រសើរ។  ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ... Read More »

ម៉ូតូ២គ្រឿងទៀតក្នុងចំណោមម៉ូតូ៣គ្រឿងដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រកាសស្វែងរកម្ចាស់នោះត្រូវបានម្ចាស់មកទទួលយកទៅវិញហើយ

ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផេកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងដែលជាម៉ូតូពាក់ព័ន្ធនឹងករណីចោរកម្ម ហើយបានយកមកទុក នៅចំណុចកន្លែងផ្ញើម៉ូតូ២៤ម៉ោង/២៤ម៉ោង នៅមុខផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។    បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០៣គ្រឿងរួចមក កាលពីថ្ងៃទី០៦ ... Read More »

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាលរម្លឹកពលរដ្ឋរួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈជំងឺកូវីដ-១៩ បន្តបំប្លែងថ្មី

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យប្រជាពលរដ្ឋប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈជំងឺកូវីដ-១៩ បន្តបំប្លែងខ្លួនថ្មីជាបន្តបន្ទាប់ ហើយការចាក់វ៉ាក់សាំងនេះក៏ត្រូវធ្វើតាមកាលកំណត់របស់​គ្រូពេទ្យផងដែរ។ លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងប្រធាន​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ក្នុងក្របខណ្ឌទូទាំងប្រទេស ... Read More »

កម្មករសំណង់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត ដាច់ចិត្តចង.កសម្លាប់ខ្លួនផ្អើលក្រុមគ្រួសារទាំងយប់

ខេត្តស្វាយរៀង ៖ កម្មករសំណង់ម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត លែងលះបែកបាក់ប្រពន្ធកូន ដាច់ចិត្តគិតខ្លីចង.កសម្លាប់ខ្លួនផ្អើលក្រុមគ្រួសារទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី យប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ស្ថិតនៅភូមិទួលអង្គប់ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ កង សាង  អាយុ៣៥ឆ្នាំ ... Read More »

លោក ឡេង ប៉េងឡុង អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមនាំមុខAzerbaijan​ មុនដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាAzerbaijan

ភ្នំពេញ ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២  លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក IIkin MAMMADOV ... Read More »

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ភ្នំពេញ ៖ ១- ការបង្អត់បាយដោយខ្លួនឯង = គឺជាសិទ្ធិសេរីភាពខ្លួនឯង អត់មាននរណាទទួលខុសត្រូវជាមួយទេ? ២- ខ្លួនឯងអត់បាយ = គឺខ្លួនឯងហេវខ្លួនឯង គ្មានអ្នកហូបបាយមកហេវជាមួយខ្លួនទេ? ៣- ថាមែនគឺមែនៗ = ... Read More »

កាលបរិច្ឆេទចាប់ផ្តើម, កាលវិភាគ, ក្រុម និងកីឡដ្ឋាននៃការប្រកួត World Cup 2022 នៅកាតា

ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។ នេះជាអ្វីដែលមិត្តអ្នកអាន និងអ្នកចូលចិត្តវិស័យកីឡាបាល់ទាត់ត្រូវដឹងអំពី FIFA World Cup 2022 ដែលនឹងប្រារព្ធឡើងនៅប្រទេសកាតា៖ *ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំនេះនៅប្រទេសកាតានឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ *ការប្រកួតនឹងចាប់ផ្តើមជាមួយនឹងការប្រកួតក្នុងពូល A ... Read More »

លោក សាយ សំអាល់ ៖ សន្តិភាពនិងកំណើនសេដ្ឋកិច្ច២ទស្សវត្សចុងក្រោយ អាចឱ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ

អេហ្សុីប ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ២ទស្សវត្ស ចុងក្រោយ កម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងកំពុងវិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ... Read More »

លោក លី ច័ន្ទតុលា បានដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី

ភ្នំពេញ ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រភិភូគណៈមេធាវី រួមមាន សមាជិក-សមាជិកាក្រុមប្រឹក្សានៃគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញចូលរួមសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) ... Read More »

កីឡាករមកពីក្លិប Brighton ៣នាក់ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមអេក្វាឌ័រសម្រាប់ World Cup នៅកាតា

ក្រុមជម្រើសជាតិអេក្វាឌ័របានកោះហៅកីឡាករមកពីក្លិប Brighton ៣នាក់ ខណៈដែលពួកគេបានក្លាយជាក្រុមចុងក្រោយដើម្បីបញ្ជាក់ពីក្រុមបាល់ទាត់ពិភពលោកឆ្នាំ២០២២របស់ប្រទេសនេះ។ ខ្សែការពារឆ្វេង Pervis Estupinan, ខ្សែបម្រើ Moises Caicedo និង Jeremy Sarmiento ដែលជាអតីតយុវជនជម្រើសជាតិអង់គ្លេសត្រូវបានកាត់ចេញ។ រីឯខ្សែប្រយុទ្ធ ... Read More »

ហាមឃាត់​ការចែកចាយ ឫ​លក់​ឱសថ​ឈ្មោះ​ NAIKA ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួនពីរឈ្មោះ Medicine Health និងសុខភាពជាទ្រព្យ-ថ្នាំក្រពះជប៉ុនកំពុងផ្សព្វផ្សាយលក់ឱសថឈ្មោះ NAIKA គ្មានលេខបច្ឆិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១១ ខែតុលា ... Read More »

មេបញ្ជាការយោធភូមិភាគទី៥ ជួបសំណេះសំណាល និងពិភាក្សាការងាជាមួយប្រតិភូយោធាខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងប្រតិភូយោធភូមិភាគទី៥ បានទទួលស្វាគមន៍ លោក វរនាវីឯក ម៉ៃទ្រី ប៊ុតប៊ុរី មេបញ្ជាការយោធាខេត្តច័ន្ទបុរី ដែលបានដឹកនាំគណៈប្រតិភូរបស់ភាគីថៃ ... Read More »

ហាមឃាត់​ការចែកចាយ ឫ​លក់​ឱសថ​ឈ្មោះ​ Summer Plus ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ផលិតផល សុខភាព កំពុង ផ្សព្វផ្សាយលក់ឱសថឈ្មោះ SUMMER PLUS គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ... Read More »

កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ បន្តចាត់តាំងកម្លាំងចេញយាមតាមប៉ុស្ដិ៍សង្កេតការណ៍ និងល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព

ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថៃ្ងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិការផ្សព្វផ្សាយ ... Read More »

លោក ដួង តារា ៖ សន្តិភាពផ្តល់ឱកាសឱ្យជនជាតិបារាំងបានមករស់នៅនិងប្រកបការងារក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

សេចក្តីជូនដំណឹង ស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២២ នឹងត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារមានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី កញ្ញា ដែល ជាម្ចាស់យានយន្តគ្រប់ប្រភេទមេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ... Read More »

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយសដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ឆ្នាំ២០២២

ខេត្តព្រះសីហនុ ៖ វេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំ “A” បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ដល់យោធិននៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ... Read More »

សេចក្ដីជូនដំណឹង ការជ្រើសរើសនិស្សិតនារីមកស្នាក់នៅបណ្ដោះអាសន្ននៅមជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា ២០២២-២០២៣

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់និស្សិតនារី ដែលកំពុងសិក្សាតាមរូបភាព អាហារូបករណ៍ និងបង់ថ្លៃនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈទាំងអស់ថា មជ្ឈមណ្ឌលអន្តេវាសិក និស្សិតនារីមានទីតាំងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងទទួលនិស្សិតនារីឆ្នាំទី១ឱ្យចូលស្នាក់នៅសរុបចំនួន ៨០ នាក់ ។ ... Read More »

ក្រសួងទេសចរណ៍ ៖ ចំនួនភ្ញៀវទេសចរបន្តហក់ឡើងជាង២លាន៧សែននាក់ ក្នុងសប្តាហ៍ទី២ខែវិច្ឆិកា

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។  ក្រសួងទេសចរណ៍លើកឡើងថា, ... Read More »

ផលិតផលម្ហូបអាហារខូចគុណភាពទម្ងន់ជាង៣តោន ត្រូវបានមន្ត្រីជំនាញ ក.ប.ប.ខេត្តត្បូងឃ្មុំរកឃើញដកហូត និងដុតកម្ទេចចោល

ខេត្តត្បូងឃ្មុំ ៖ រយៈពេល៣ខែ ចាប់ពីខែសីហា ដល់ខែ តុលា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេតនៃសាខាការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តត្បូងឃ្មុំចុះអនុវត្តន៍ត្រួតពិនិត្យ ធ្វើតេស្ត រកឃើញ ធ្វើការប្រមូលដកហូតទំនិញក្លែងក្លាយ ... Read More »

លោកបៃដិនប្រតិកម្មក្រោយ លោកត្រាំប្រកាសឈរឈ្មោះប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤

នេះជាលើកទី៣ហើយដែលអតីតប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ២០២៤។ នៅថ្ងៃទី១៥ខែវិច្ឆិកា (ពេលវេលាអាមេរិក) លោកត្រាំ អាយុ៧៦ឆ្នាំ បានប្រកាសជាផ្លូវការថា លោកនឹងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ ២០២៤ ។ លោកត្រាំបានបញ្ជាក់ថា«ដើម្បីធ្វើឱ្យអាមេរិកកាន់តែខ្លាំង ខ្ញុំប្រកាសចូលរួមជាបេក្ខភាពនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ។ ... Read More »

បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌសុខាភិបាល

ភ្នំពេញ ៖ បទបញ្ជាផ្ទៃក្នុងសម្រាប់បេក្ខជនចូលរួមប្រឡងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌសុខាភិបាល ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងវិន័យក្នុងការប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌសុខាភិបាល បេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងប្រជែង ដូចខាងក្រោម ៖ ១-ប្រការដែលបេក្ខជនត្រូវអនុវត្ត – ត្រូវអនុវត្តតាមវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ដោយត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិច ១ម៉ែត្រកន្លះ ... Read More »

សេចក្ដីបំភ្លឺព័ត៌មានរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទាក់ទងទៅនឹងការ វិនិយោគជាមួយក្រុមហ៊ុន French OL Group

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា កាលពីពេលថ្មីៗនេះ មានទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុក មួយចំនួន បានចុះផ្សាយព័ត៌មាន ដែលមិនមានមូលដ្ឋានគ្រប់គ្រាន់ ពាក់ព័ន្ធនឹងការដំណើរការរបស់នាយកដ្ឋាន ដែលធ្វើឱ្យមានការភាន់ច្រឡំពី សាធារណៈជន ... Read More »