ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានាធិបតីអាមេរិកលោក Biden បាននិយាយថា មីស៊ីលដែលធ្លាក់នៅប្រទេសប៉ូឡូញប្រហែលមិនមែនមកពីរុស្ស៊ីទេ

សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ព្រមទាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កំពុងស៊ើបអង្កេតករណីមីសីលមួយគ្រាប់ដែលបានសម្លាប់មនុស្សពីរនាក់នៅក្នុងប្រទេសប៉ូឡូញ ប៉ុន្តែព័ត៌មានដំបូងបង្ហាញថា មូលហេតុមិនមែនបណ្តាលមកពីការបាញ់ចេញពីប្រទេសរុស្ស៊ីទេ។ ជាមួយគ្នានេះប្រធានាធិបតីអាមេរិកលោក Biden ទើបតែបាននិយាយដូចគ្នានោះដែរ ថាមីស៊ីលនោះមិនមែនបាញ់ចេញពីរុស្សីនោះឡើយ។ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយបែបនេះបន្ទាប់ពីជួបជាមួយមេដឹកនាំពិភពលោកនៅខាងក្រៅកិច្ចប្រជុំកំពូល G20 ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ស្នងការដ្ឋាននគរបាលក្រុងហូជីមិញឧបត្ថម្ភឧបករណ៍សម្ភារៈ អគ្គិភ័យគិតជាទឹកប្រាក់៥០០លានដុងជូនស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលក្រុងហូជីមិញ បានឧបត្ថម្ភជំនួយឧបករណ៍សម្ភារៈអគ្គិភ័យគិតជាទឹកប្រាក់សរុប៥០០លានដុង ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបំរើលើការងារបង្ការពន្លត់និងសង្រ្គោះអគ្គីភ័យឱ្យកាន់តែមានប្រសិទ្ធភាព នៅគ្រាដែលនៅក្នុងរាជធានីភ្នំពេញមានបញ្ហាប្រឈមកើតឡើងអគ្កីភ័យគួរឱ្យព្រួយបារម្ភ ។  ពិធីប្រគល់និងទទួលឧបករណ៍សម្ភារៈអគ្គិភ័យបានធ្វើ ឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ... Read More »

យប់មិញបាត់វត្តមានប្រធានាធិបតីអាម៉េរិក លោក Joe Biden នៅឯពិធីលៀងសាយភោជន៍ ព្រឹកនេះបាត់វត្តមានប្រធានាធិបតីចិន លោក Xi Jinping វិញម្តង

ប្រទេសឥណ្ឌូនេស៊ី ៖ យប់មិញបាត់វត្តមានប្រធានាធិបតីអាម៉េរិក លោក Joe Biden នៅឯពិធីលៀងសាយភោជន៍ ព្រឹកនេះបាត់វត្តមានប្រធានាធិបតីចិន លោក Xi Jinping វិញម្តង នៅឯពិធីដាំដើមកោងកាងនាមាត់សមុទ្រដែលលោក Joe Biden ... Read More »

ជនត្រូវចោទបីនាក់នៅក្នុងពន្ធនាគារខេត្តក្រចេះបានរត់គេចខ្លួនកាលពីយប់ថ្ងៃទី១៥ខែវិច្ឆិកា

ខេត្តក្រចេះ៖ អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសស្វែងរកជនត្រូវចោទ៣នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តក្រចេះ ក្នុងបន្ទប់ធ្វើចត្តាឡីស័ក បានលួចរត់គេចខ្លួនចេញពីពន្ធនាគារ ។ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ចន្លោះម៉ោង ១១:២២នាទីយប់ ដល់ម៉ោង ១១និង៣៧នាទីយប់ មានជនត្រូវចោទចំនួន ... Read More »

អភិបាលខណ្ឌច្បារអំពៅណែនាំម្ចាស់អាជីវកម្មទិញ-លក់អេតចាយគ្រប់ប្រភេទ

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ  នៅវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រជុំណែនាំម្ចាស់អាជីវកម្មទិញ-លក់អេតចាយគ្រប់ប្រភេទនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដូចខាងក្រោម ៖      ... Read More »

អ៊ុយក្រែន៖ គ្រាប់មីសុីលរុស្សីជាង១០០គ្រាប់បាញ់ប្រហារនៅពាសពេញប្រទេសអ៊ុយក្រែន

អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបាញ់មីស៊ីលចំនួន១១០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើក (UAVs) ផលិតដោយអុីរ៉ង់ចំនួន១០គ្រឿង ចូលទៅក្នុងប្រទេសអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃទី១៥ ខែវិច្ឆិកា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់ព័ត៌មានពីអ៊ុយក្រែនដែលបានប្រកាសថា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ប្រទេសរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលទៅលើទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះបានដកកងទ័ពរបស់ខ្លួនចេញពីតំបន់ Kherson ... Read More »

​​ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ០៤នាក់,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​១៦ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០៤នាក់​, គ្មានឣ្នកជាសះស្បើយ​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រថយន្តពីរគ្រឿងកៀរគ្នាបន្តិចបន្តួចជជែកយកត្រូវរៀងខ្លួនបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ភ្នំពេញ​៖​ រថយន្តធុនធំក្រុមហ៊ុនLMH បេីកកៀរជាមួយរថយន្តម៉ាកព្រូសរងការខូចខាតកាងបន្តិចបន្តួចជជែកយកតែត្រូវរៀងខ្លួនបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង​ នៅតាមបណ្តោយផ្លូវបេតុង​ ភូមិព្រៃព្រីងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១០​ និង៤០នាទីព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំ​ ... Read More »

Update ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ​ បណ្ដាលឱ្យខូចខាតអស់ចំនួន ៦ខ្នងផ្ទះទាំងស្រុង

​    ភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នងផ្ទះទាំងស្រុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះក៏ខូចខាតអស់ទាំងស្រុងផងដែរ​ តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង​ ០៦ និង៣០នាទីព្រឹក ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ... Read More »

គ្រោះថ្នាក់ចរាចរណ៍លើកន្លែងតែមួយ ពេលតែមួយបណ្តាលឱ្យមនុស្ស១២នាក់រងរបួស​ នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ​កន្លែងបានគ្រោះថ្នាក់រហូតដល់ទៅ២ដង ក្នុងពេលតែ មួយបណ្តាលឲ្យមនុស្សប្រុស​ ស្រី​  រងរបួសធ្ងន់ស្រាលចំនួន១២នាក់នៅកន្លែងកេីតហេតុ​ និងម៉ូតូចំនួន៥គ្រឿងរងការខូចខាតផងដែរ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកេីតឡេីងកាលពីម៉ោងជាង៦ព្រលប់ថ្ងៃទី១៥​ ខែ វិច្ឆិកា ឆ្នាំ២០២២​ នៅលេីផ្លូវជាតិលេខ៩ពីខេត្តស្ទឹងត្រែង​ ឆ្ពោះទៅខេត្តព្រះវិហារ​ ត្រង់ចំណុចបង្គោលលេខ៤៨៣​-៤៨៤​ភូមិ-ឃុំសំអាង ... Read More »

សម្តេចតេជោ ហ៊ុន សែន ​៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច !

ភ្នំពេញ៖ សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២២ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយបានបញ្ជាក់ថា “តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់? ពូជខូចវាខូច និងវានៅតែខូច”។    សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់លោកបណ្ឌិត ... Read More »

ក្លិប Man United កំពុងរៀបចំលុបចោលកិច្ចសន្យា Cristiano Ronaldo តែស្ថិតក្នុងលក្ខខណ្ឌមួយ

ក្លិបបិសាចក្រហម Manchester United កំពុងរង់ចាំព័ត៌មានលម្អិតពេញលេញនៃការសម្ភាសន៍របស់ Cristiano Ronaldo មុនពេលប្រតិកម្ម ប៉ុន្តែការបញ្ចប់កិច្ចសន្យារបស់កីឡាករវ័យ៣៧ឆ្នាំរូបនេះគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលពួកគេកំពុងស្វែងរក។ នៅក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ខ្សែប្រយុទ្ធ Ronaldo បានវាយប្រហារយ៉ាងខ្លាំងទៅលើក្លិបបិសាចក្រហមសម្រាប់ការ “ក្បត់” ... Read More »

រថយន្តបើកលឿនពេកទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់នៅស្រុកស្អាង

ខេត្តកណ្ដាល ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តមួយគ្រឿងបើកមកបុកពេញមួយទំហឹង កាលពីថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២៣និង៥០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកអ៊ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។  មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

មេដឹកនាំអូស្ត្រាលីបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងដែលចិន ប្រកាសបន្ធូរបន្ថយបម្រាមពាណិជ្ជកម្មចិន

កាលពីមុនអូស្ត្រាលីបានដើរតាមអាមេរិកដាក់ទណ្ឌកម្មចិនពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ដោយអូស្ត្រាលីចោទប្រកាន់ចិននិងមានបញ្ហាជាច្រើនផ្សេងទៀត ។ ប៉ុន្តែក្រោយអូស្ត្រាលីចូលរួមដាក់ទណ្ឌកម្មចិន ទីក្រុងប៉េកាំងក៏បានវាយបកវិញដោយដាក់ទណ្ឌកម្មទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចអូស្ត្រាលី ។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា នាយករដ្ឋមន្រ្តីអូស្រ្តាលី ... Read More »

បុរស២នាក់ជិះម៉ូតូកាន់ដុំឥដ្ឋ២ដុំគប់ទៅលើរថយន្តហ្វដ ម្ចាស់រថយន្តខឹងបើកតាមកៀរបណ្តាលឱ្យដួលរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការដ្ឋានស្រុកសាលាក្រៅបានឱ្យដឹងថា  នៅវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដនឹងម៉ូតូ នៅចំណុចមុខទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសធ្ងន់ ២នាក់និងខូចម៉ូតូ១គ្រឿង។    ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តបបួលទណ្ឌិត សម រង្ស៉ី ភ្នាល់ដាក់ជីវិតនយោបាយជាថ្មី រឿងចោទថាយកលុយ៥លានដុល្លារ ទិញទឹកចិត្តអ្នកគាំទ្រនៅបារាំង

ភ្នំពេញ៖ ជាថ្មីម្ដងទៀតលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតសមរង្ស៊ីភ្នាល់ដាក់ជីវិតនយោបាយករណីដែលទណ្ឌិតរូបនេះចោទថាលោកបណ្ឌិត ហ៊ុន ម៉ាណែត យកលុយ៥លានដុល្លារទិញទឹកចិត្តអ្នកគាំទ្រនៅប្រទេសបារាំង។នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២២ នេះលោកបណ្ឌិតហ៊ុន ម៉ាណែត បានសរសេរថា÷ អស់ពីប្រឌិតរឿងមួយ ... Read More »

មីស៊ីលរុស្ស៊ីធ្លាក់នៅភាគខាងកើតប្រទេសប៉ូឡូញសម្លាប់មនុស្ស ២នាក់

នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា កម្លាំងទាហានប៉ូឡូញបានប្រកាសថា មានមីស៊ីលមួយដើមផលិតដោយរុស្ស៊ី បានធ្លាក់នៅភាគខាងកើតប្រទេសប៉ូឡូញបណ្តាលឲ្យពលរដ្ឋ២នាក់ស្លាប់។ នេះជាករណីដំបូងបង្អស់ ដែលមីស៊ីលរុស្ស៊ីធ្លាក់នៅក្នុងទឹកដីប្រទេសជាសមាជិកណាតូ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។ សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប៉ូឡូញដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ ... Read More »

Raul Jimenez មានឈ្មោះនៅ World Cup 2022 ទោះបីជាខកខានបង្ហាញខ្លួនរយៈពេលយូរ

ខ្សែប្រយុទ្ធ Raul Jimenez របស់ក្លិប Wolves ត្រូវបានបញ្ចូលក្នុងក្រុមបាល់ទាត់ពិភពលោករបស់ប្រទេសម៉ិកស៊ិក ទោះបីជាមិនបានលេងឱ្យក្លិបរបស់គាត់ចាប់តាំងពីខែសីហាក៏ដោយ។​ កីឡាករ​វ័យ៣១ឆ្នាំរូបនេះ​ត្រូវ​អវត្តមាន​ដោយ​របួស​ក្រលៀន​បាន​បង្ហាញ​ខ្លួនឱ្យ Wolves ចំនួន៤ដង​ក្នុង​រដូវ​កាល​នេះ។ លោក Julen Lopetegui ដែលជាគ្រូបង្វឹកថ្មីរបស់ក្លិប Wolves និយាយថាគាត់គោរពការសម្រេចចិត្តរបស់កីឡាករ ... Read More »

ក្រសួងបរិស្ថានប្រគល់ម៉ូតូ២១គ្រឿងជូនមន្ត្រីឧទ្យានុរក្សដែន ជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ ... Read More »

ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងត្រូវរថយន្តមកពីក្រោយកិនពីលេីម៉ូតូរងការខូចខាត​

ភ្នំពេញ៖ បុរសម្នាក់និងអ្នករួមដំណេីរម្នាក់ទៀតជិះម៉ូតូមួយគ្រឿងឌុបគ្នាទាំងស្ថានភាពស្រវឹងជោក បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតដួល បណ្ដាលឲ្យបែកមុខបែកមាត់ រងរបួសស្រាល ត្រូវរថយន្តមកពីក្រោយកិនពីលេីម៉ូតូ ថែមទៀត រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃអង្គារទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ ... Read More »

ព័ត៌មានបឋម ៖ អគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​នៅក្នុងភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ

ភ្នំពេញ៖ ខណៈ​នេះអគ្គិភ័យកំពុងតែឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​នៅក្នុងភូមិលូ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ​ នាព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ ។  ​     នៅពេលនេះដែរ​ កម្លាំងបង្ការ​និងសង្គ្រោះអគ្គិភ័យជាច្រេីនអង្គភាពបាននិងកំពុងសម្រុកចុះទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ​ ។  👉ព័ត៌មានលម្អិតយើងនឹងជម្រាបជូននាពេលក្រោយ​៕   Read More »

នារីម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហើយផ្លោងទៅបុកម៉ូតូ២គ្រឿងទៀត

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរួចហេីយផ្លោងទៅបុកម៉ូតូចំនួន២គ្រឿងទៀតបណ្តាលឱ្យរងការខូចខាត​ ចំណែកនារីអ្នកជិះម៉ូតូបង្កហេតុរងរបួសបែកមុខបែកមាត់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០២២​ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរស២នាក់ជិះម៉ូតូពីរគ្រឿងដោយមួយគ្រឿងម៉ាកនិច​ ... Read More »

រថយន្តកាមរីបាឡែនបុកម៉ូតូសណ្តោងរុឺម៉កត្រង់ផ្លូវបំបែកជាបួនបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បេីកម៉ូតូសណ្តោងរ៉ឺម៉កត្រូវរថយន្តបុកនៅចំណុចផ្លូវបំបែកជាបួន​ កាលពីវេលាម៉ោង១១យប់​ ថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២២ តាមបណ្តោយផ្លូវបេតុង​ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។     តាមប្រភព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីកម៉ូតូសណ្តោងរ៉ឺម៉កធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច  ខណៈបើកមកដល់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន​ ពណ៌ស​ ពាក់ស្លាកលេខស្វាយរៀង2A- ... Read More »

រថយន្តក្រុមហ៊ុនស្រាបៀរហនុមាន បើកបត់កាត់មុខរថយន្តធុនធំ​ បណ្ដាលឱ្យទ្វាររថយន្តទាក់កាងរថយន្តធំ រងការខូចខាត

​    ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តក្រុមហ៊ុនស្រាបៀរហនុមាន បានបត់ឆ្វេងដៃកាត់មុខរថយន្តធុនធំខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យទ្វាររថយន្តទាក់និងកាងរថយន្តធុនធំ ធ្លុះ រងការខូតខាត​ កាលពីវេលាម៉ោង ១៩ និង ៤០នាទីយប់​ ថ្ងៃទី ១៥ ខែវិច្ឆិកា​ ... Read More »

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ៖ ប្រតិភូអមដំណើរសម្តេចតេជោ ជាង ៤០នាក់ ធ្វើតេស្តរហ័សមិនមានអ្នកវិជ្ជមានកូវីដ១៩នោះទេ

ភ្នំពេញ ៖ គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សរុបជាង ៤០រូប បន្ទាប់ពីធ្វើតេស្តរហ័សមិនមានអ្នកវិជ្ជមានកូវីដ១៩នោះទេ។ នេះជាការថ្លែង របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់អ្នកសារព័ត៌មាន ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ចំពោះព្រះរាជសារជូនពររបស់ព្រះអង្គ

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល បពិត្រអង្គសម្តេចម៉ែ ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា – សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជសារជូនពររបស់ព្រះអង្គ

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាបឋមទូលព្រះបង្គំជាខ្ញុំនិងភរិយា សូមថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្ស រីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិតព្រះករុណាថ្លៃវិសេសដែលស្ដេចទ្រង់សព្វ ព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសព្ទសាធុការពរមហាប្រសើរចំពោះទូលព្រះបង្គំជាខ្ញុំឲ្យ បានឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩ ... Read More »

Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព។  សូមជម្រាបថា សម្ដេចតេជោបានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរឆ្ពោះទៅកាន់កោះបាលីប្រទេសឥណ្ឌូនេស៊ី ... Read More »

គ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងស្រុកត្បែងមានជ័យ ស្នើចំនួន២១៧ គ្រួសារទទួលអំណោយពីរាជរដ្ឋាភិបាល

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា,  នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២  លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមអមដំណើរលោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ... Read More »