ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៩២%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

ប្រជាពលរដ្ឋគាំទ្រ ! ខណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកមន្ត្រី និងសមត្ថកិច្ចក្រោមឱវាទចេញ បើ​នៅ​មូលដ្ឋាន​ខ្លួន​មាន​ល្បែង​ស៊ីសង​ខុសច្បាប់

ខេត្តកំពង់ឆ្នាំង ៖ អភិបាល​ខេត្តកំពង់ឆ្នាំង បានព្រមានដកមន្ត្រី និងសមត្ថកិច្ចនៅក្រោមឱវាទ​របស់​ខ្លួន​ចេញ​ពីតំណែង ប្រសិន​​បើមន្ត្រីណាម្នាក់ មិនអើពើនឹងសកម្មភាពល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែល​បាន​កើត​ឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។  សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស៊ុន សុវណ្ណារិទ្ធិ ... Read More »

កងការពារព្រំដែនលេខ ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តកណ្តាល៖​ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក សៀ គឹមសាន មេបញ្ជាការរងកងអនុសេនាធំល្បាតទី៣ ដឹកនាំកម្លាំងដើរល្បាត ... Read More »

កងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ នៅជិតព្រំដែនកម្ពុជា-ថៃ ក្នុងករណីជំលោះដណ្តើមប្រពន្ធរហូតឈានដល់ប្តីដើមស្លាប់

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោងប្រមាណ១៩និង០០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សាមួយបានកើត ឡើង ដោយភាគីម្ខាង បានប្រើកូនកាំបិតចុងស្រួច ចាក់ទៅលើភាគីម្ខាងទៀត នៅចំណុចផ្លូវលំក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាបណ្តាលឲ្យជនរងគ្រោះឈ្មោះ ... Read More »

អំណោយរបស់លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ បន្តជូនដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកសាមគ្គីមានជ័យ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ខេត្តកំពង់ឆ្នាំង ៖ លោកវរសេនីយ៍ឯក ប៉ាត ឈាន មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារមនុស្សធម៌របស់អង្គភាព សហការជាមួយអាជ្ញាធរស្រុក កងកម្លាំងទាំង៣ប្រភេទ ... Read More »

រដ្ឋមន្ដ្រីក្រសួងធនធានទឹក សម្រេចឱ្យដោះទឹកទាំងអស់ពីតំបន់ព្រំដែន និងតំបន់មេឡៃ ចូលបឹងទន្លេសាបជាបន្ទាន់ដើម្បីបញ្ជៀសការជន់លិចក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃចន្ទ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ និងមន្ទីរធនធានទឹក និងឧតុនិយមរបស់ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំការចុះត្រួតពិនិត្យសភាពការណ៍ទឹកក្នុងតំបន់ព្រៃខ្ពស់ តំបន់អូរដូនតាសណ្តាន់ ... Read More »

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងក្នុងខណ្ឌបឹងកេងកងផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយធ្វើឱ្យឆាបឆេះឃ្លាំងស្តុកទំនិញ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចឃ្លាំងស្តុកទំនិញ តាមផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញផ្សែងហុយចេញពីចំណុចឃ្លាំងខាងលើបង្កជាអគ្គិភ័យភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ហើយប្រញាប់រាយការណ៍ជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ... Read More »

ឃាត់ខ្លួន​មនុស្ស​​៤៤​នាក់​ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨​ ខែកញ្ញាម្សិលមិញនេះ​!​

ភ្នំពេញ​៖​ អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​!​ ខណៈ​ជនសង្ស័យ​ចំនួន​៤៤​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​  ឆ្នាំ​២០២២ម្សិលមិញ​នេះ​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៤​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​ ... Read More »

ពលរដ្ឋចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំងក្រោយមានមនុស្ស ២៧នាក់ស្លាប់ពេលធ្វើដំណើរទៅកាន់កន្លែងធ្វើចត្តាឡីស័ក

នៅពេលនេះ លើបណ្តាញសង្គមក្នុងប្រទេសចិនបានផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយពេលរថយន្តក្រុងដឹកពលរដ្ឋទៅកាន់កន្លែងធ្វើចត្តាឡីស័ក បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៨ខែកញ្ញា បណ្តាលឱ្យមនុស្ស ២៧នាក់ស្លាប់ ។ កម្លាំងប៉ូលិសស្រុកបានឱ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ៤៧នាក់ ធ្វើដំណើរចេញពីខេត្ត Guiyang នៅវេលាម៉ោង ២និង៤០នាទី ថ្ងៃទី១៨ខែកញ្ញា រថយន្តក៏ផ្អៀងមួយចំហៀងនៅលើមហាវិថីក្នុងខេត្ត Guizhou ... Read More »

កម្លាំងចម្រុះ​ ចុះបង្រា្កបបទល្មើសនេសាទនៅចំណុចបឹងកោះស្លែង និងចំណុចបឹងកោះព្រាល​ ខេត្ត​កំពង់​ឆ្នាំង​

ខេត្តកំពង់ឆ្នាំង៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកោះថ្កូវ នៃអធិការនគរបាលស្រុកជលគិរី កាលពីថ្ងៃទី​១៨​ ខែកញ្ញា​ម្សិលមិញនេះ​ បានសហការជាមួយកម្លាំងចម្រុះ ចុះបង្រា្កបបទល្មើសនេសាទនៅចំណុច បឹងកោះស្លែង និងចំណុចបឹងកោះព្រាល ក្នុងភូមិសាស្រ្ត ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖ បទល្មើស​ល្បែងស៉ីសងខុសច្បាប់ គឺជាជំងឺមហារីកនៃសង្គម បើយើងមិនដោះស្រាយទេ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា៖​ បទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ គឺជាជំងឺមហារីកនៃសង្គម បើមិនរួមគ្នាដោះស្រាយទេនោះ មេរោគមហារីកនេះ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែមានភាពស្មុគស្មាញ។​ ការថ្លែងបែបនេះ​របស់​សម្តេចក្រឡាហោម ស ខេង ... Read More »

លោករស់ផារិទ្ធ បាននាំយកនូវទេយ្យទាន និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ប្រគេន ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ(បិណ្ឌទី៨) នៅវត្តសេកមាស ឃុំពងទឹកស្រុករំដួល

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ និងលោកស្រី ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកនូវទេយ្យទាន និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន ... Read More »

ប្រធានាធិបតីបៃឌិន ៖ កូវីដ-១៩ បានបញ្ចប់ហើយនៅក្នុងទឹកដីអាមេរិក

ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CBS ប្រធានាធិបតីអាមេរិកលោកបៃឌិន បានបញ្ជាក់ថា កូវីដ-១៩ បានបញ្ចប់ហើយ ប៉ុន្តែលោកក៏បានបញ្ជាក់ថា កូវីដ-១៩ នៅតែជាបញ្ហាចំពោះទឹកដីអាមេរិក។ ប្រធានាធិបតីបៃឌិនបានបញ្ជាក់នៅថ្ងៃទី១៨ខែកញ្ញាថា «កូវីដ-១៩ បានបញ្ជប់។ យើងនៅមានបញ្ហាជាមួយកូវីដ-១៩ ហើយយើងកំពុងតែធ្វើការដើម្បីទប់ទល់នឹងកូវីដ-១៩ បើទោះបីវាបានបញ្ចប់ក្តី»។ ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖​ ជប៉ុនជាប្រទេសមួយបានរួមចំណែកយ៉ាងច្រើនដល់ការស្ដារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ... Read More »

ផឹកស៊ីមិនឱ្យលុយបើករថយន្តបុកម៉ូតូខូចខាត៥គ្រឿងនិងរបួសមនុស្សម្នាក់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ផឹកស៊ីមិនឲ្យលុយថែមទាំងបើករថយន្ដបំបុកម៉ូតូជាច្រើនគ្រឿងនៅមុខហាង រួចគេច ខ្លួនបាត់ ហើយយ៉ាងហោចណាស់ក៏មានម៉ូតូចំនួន៥ គ្រឿងរងការខូចខាត និងមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណ:ដែលមានរថយន្តមួយគ្រឿង ដែលម្ចាស់វាចេញពីកន្លែងផឹកសុីមានទំនាស់និងមិនបានឱ្យលុយក្នុងការផឹកសុីផង បានបើករថយន្ដបំបុកម៉ូតូទាំងអស់នោះហើយបើករត់គេចតែម្តង ។ ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយចេតនានេះបានកើត ឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ... Read More »

បាតុកម្មទ្រង់ទ្រាយធំនៅ Moldova ប្រឆាំងតម្លៃថាមពលឡើងថ្លៃនិងអតិផរណាខ្ពស់

នៅថ្ងៃទី១៨ខែកញ្ញា ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅទីក្រុង Chisinau នៃប្រទេស Moldova ប្រឆាំង អតិផរណា និងតម្លៃថាមពលកើនឡើងខ្ពស់។ ពលរដ្ឋនៅក្នុងទីក្រុង បានធ្វើបាតុកម្មនៅទីក្រុង Chisinau ដោយមានអ្នកចូលរួមប្រមាណ២មុឺននាក់។ ជាមួយគ្នានេះអ្នករៀបចំការធ្វើបាតុកម្មបានលើកឡើងថាមានមនុស្សចូលរួម៤ម៉ឺននាក់។ នៅពេលនេះដែរ ... Read More »

រថយន្តបើកមិនប្រកាន់ស្ដាំបុកម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល ៖ រថយន្តមួយគ្រឿង បើកបោះពួយលឿនដូចហោះ រេចង្កូតចូលគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកម៉ូតូពេញមួយទំហឹង ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង០១និង០៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ... Read More »

សម្ដេចហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈចំនួន ៤ គឺ៖  ១- ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។ ... Read More »

ថ្ងៃនេះប្រទេសអង់គ្លេសជូនព្រះរាជដំណើរចុងក្រោយចំពោះព្រះមហាក្សត្រិយានី Elizabeth II

នៅថ្ងៃទី១៩ខែកញ្ញា ប្រទេសអង់គ្លេសនិងប្រមុខដឹកនាំនៅជុំវិញពិភពលោកនឹងនិយាយពាក្យលាចុងក្រោយដល់ព្រះមហាក្សត្រិយានី Elizabeth II ដែលជាស្តេចគ្រងរាជសម្បត្តិយូរបំផុតនិងមានឥទ្ធិពលបំផុតក្នុងសម័យកាលបច្ចុប្បន្ន។ ពិធិបុណ្យព្រះសពព្រះមហាក្សត្រិយានីគឺមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន។ នៅវេលាម៉ោង៦និង៣០នាទី ព្រឹក គឺជាពេលវេលាបញ្ចប់ការទទួលភ្ញៀវបរទេសចូលទៅគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីដែលមានរយៈពេល៤ថ្ងៃ នៅវិមាន Westminster ទីក្រុងឡុងដុង។ នៅវេលាម៉ោង១១ ព្រះសព មហាក្សត្រិយានីនឹងដង្ហែទៅកាន់ទីកន្លែងសម្រាកព្រះកាយចុងក្រោយបំផុត។ ... Read More »

ប្រទះឃើញយុវជនម្នាក់ដេកស្លាប់ ទាំងដៃជាប់ខ្នោះ សមត្ថកិច្ចពិនិត្យសាកសព ឃើញមានស្លាកស្នាមផុងលលាដ៍ក្បាលផ្នែកខាងក្រោយ និងបាក់កង.ក

ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ច កំពុងស៊ើបអង្កេត ក្រោយពីប្រទះឃើញយុវជនម្នាក់ដេកស្លាប់ ទាំងដៃជាប់ខ្នោះ នៅក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ  ។ ... Read More »

Real Madrid មិនទាន់ស្គាល់រសជាតិចាញ់ក្នុង​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ឥត​ខ្ចោះបន្តឈរកំពូលតារាង La Liga

ក្រុមយក្ស Real Madrid បានពង្រីកការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេទៅកាន់រដូវកាល La Liga ឆ្នាំនេះនៅពេលដែលក្រុមជើងឯកមួយនេះបានផ្តួលគូប្រជែងក្នុងទីក្រុង Atletico Madrid ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Metropolitano កាលពីថ្ងៃអាទិត្យ ថ្ងៃទី១៨ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៤នាក់ ,អ្នក​ជាសះស្បើយ​ ០៩នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទ​ទី​១៩ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៤នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៩នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពី ករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែង​ស៊ីសង​ខុសច្បាប់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ អំពី​ករណី​បង្រ្កាប​បទ​ល្មើស​ជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់។ ការដឹកនាំកិច្ចប្រជុំនេះ ... Read More »

Reus របស់ Dortmund ត្រូវអវត្តមានប្រហែល៤សប្តាហ៍ដោយសាររបួសកជើង

ក្លិបបានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រធានក្រុម Borussia Dortmund និងកីឡាករអន្តរជាតិអាល្លឺម៉ង់ Marco Reus នឹងត្រូវអវត្តមានប្រហែល៤សប្តាហ៍បន្ទាប់ពីរងរបួសកជើងក្នុងជ័យជម្នះ ១–០ កាលពីថ្ងៃសៅរ៍លើគូប្រជែងក្នុងស្រុក Schalke 04 ។ Reus ត្រូវ​បាន​គេ​ដក​ចេញ​បន្ទាប់​ពី​បត់​កជើង​នៅ​នាទី​ទី២៨ ... Read More »

លោក ឃួង ស្រេង សរសើរចំពោះនគរបាលពន្លត់អគ្គិភ័យដែលបានចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបានទាន់ពេលវេលានិងទទួលបានការសាទរពីប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោតសរសើរយ៉ាងខ្លាំងចំពោះនគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានបំពេញការងាបានរយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញក្នុងការចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យបានទាន់ពេលវេលា។ ការសម្ដែងនូវការកោតសរសើរនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ ខណៈដែលលោកអញ្ជើញសំណេះសំណាលនិងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងផងដែរថា ... Read More »

ប្រទះឃើញកាំភ្លើងអាកា១ដើមច្រកក្នុងទៃខៀវពេលអ្នកភូមិដើរទៅរកទំពាំងឫស្សីយកទៅស្លពេលថ្ងៃ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ខណៈដែលគាត់ប្រទះឃើញកាំភ្លើងអាកា១ដើមរុំទៃពណ៌ខៀវ ពេលគាត់ដើរទៅរកទំពាំងឫស្សីយកទៅស្លពេលថ្ងៃ។     ហេតុការណ៍ប្រទះឃើញកាំភ្លើងអាកានេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នៅចំណុចភូមិចាស់ស្ថិតនៅក្នុងភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក។     បើតាមប្រជាពលរដ្ឋឈ្មោះ កែវ អូន ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទាចុះបិទទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ៤កន្លែងនៅឃុំមេសថ្ងក

ខេត្តស្វាយរៀង៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្រ្ទាចុះបិទទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ៤កន្លែងនៅថ្ងែទី ១៨ ខែកញ្ញា ឆ្នាំ២០២២ ។ ការចុះបិទទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដឹកនាំដោយលោក រាជ បុន អភិបាលរងស្រុក តំណាងលោកអភិបាលស្រុកចន្ទ្រានិងកម្លាំងកងរាជអាវុធហត្ថស្រុកកម្លាំងនគបាលស្រុកលោកមេឃុំមេសថ្ងកនិងសមត្ថកិច្ចពាក់ព័ន្ធ ។ លោក រាជ  បុន អភិបាលរងស្រុកចន្ទ្រាបានឱ្យដឹងថាទីតាំងទាំងនោះមានម្ចាស់ ... Read More »

Arsenal បន្តឈរកំពូលតារាង ខណៈ Everton យកបាន៣ពិន្ទុពី West Ham

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Brentford ដើម្បីត្រឡប់មកកំពូលតារាងវិញកាលពីរាត្រីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ក្នុងលទ្ធផល ៣ទល់០ ដែលធ្វើឲ្យក្រុមនេះមាន១៨ពិន្ទុឈរពីលើក្រុមលេខ២ Man City ១ពិន្ទុ។ ការប្រកួតក្នុងតង់ទី១ ក្រុម ... Read More »

រថយន្តពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យខូចខាតរថយន្ត បង្គោលភ្លើង និងរងរបួសក្មេងស្រីអាយុមួយខួបជាងម្នាក់

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿងបានបុកគ្នាជាមួយរថយន្តព្រូសនៅត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឱ្យរថយន្តម៉ាកមែរសឺដេស ជ្រុលទៅបុកបង្គោលភ្លើងថ្ម រីឯរថយន្តព្រូសជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនិងរងរបួសក្មេងស្រីអាយុជាងមួយខួបម្នាក់។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង ៥០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    ... Read More »

រថយន្តធុនធំបើកកៀរម៉ូតូដួលហើយកិនពីលើបណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ ៖ អ្នកបើករថយន្តធុនធំមួយគ្រឿងបានបើកកៀរម៉ូតូមួយគ្រឿងដួលហើយក៏កិនពីលើបន្ថែមទៀតបណ្តាលឱ្យយុវជនអ្នកបើកម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវណតប៊្រីត ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។     ... Read More »