ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុនសែន បង្ហោះសាកល្បងដោយ iPhone 14ដែលចាប់ប្រើថ្ងៃនេះ ក្នុងរូបភាពចៅទី២២ ដឹកដៃបងស្រី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះសាកល្បងដោយ iPhone 14ដែលចាប់ប្រើថ្ងៃនេះ ក្នុងរូបភាពចៅទី២២ ដឹកដៃបងស្រី លើផេកផ្លូវការរបស់សម្តេច ... Read More »

លោក ឃួង ស្រេង កោះប្រជុំ គណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ជាបន្ទាន់ រឿងបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ពីពេលយប់ថ្ងៃ១៧ កញ្ញានេះទៅ

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី១៧ កញ្ញា ២០២២ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាបន្ទាន់មួយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។ ... Read More »

កងកម្លាំង​ការពារព្រំដែនគោកលេខ៤០៣ ៖ ទប់ស្កាត់បង្ក្រាបឱ្យបានទាន់ពេលវេលារាល់បទល្មើស ជួញដូរមនុស្ស រត់ពន្ធគ្រឿងញៀន និងការឆ្លងដែនចេញចូលខុសច្បាប់

ខេត្ត​ព្រះវិហារ ​៖​ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០៣ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ... Read More »

កូវីដ-១៩ ស្ងប់ស្ងាត់ ថៃបើកដំណើរការផ្លូវដែកទៅកាន់ប្រទេសឡាវ

ផ្លូវដែកឆ្លងកាត់ស្ពានមិត្តភាព ថៃឡាវ ឆ្លងកាត់ដងទម្លេមេគង្គដោយក្នុងមួយថ្ងៃៗមានរថភ្លើងធ្វើដំណើរ ២ជើង ចាប់ផ្តើមពី ណង់ខាយ នៅវេលាម៉ោង៧និង៣០នាទី និងម៉ោង ១៤និង៤៥នាទី ហើយវិលត្រឡប់ពី Thanaleng នៅវេលាម៉ោង ១០ និង ម៉ោង១៧និង៣០នាទី។ ... Read More »

កម្លាំងសមត្ថកិច្ចខេត្តសហការជាមួយកម្លាំងនគរបាលស្រុកស្រីសន្ធរឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសារធាតុញៀន១៤នាក់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦៖០០នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្តិ៍នគរបាលខ្នារស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយពោធិ៍ បានចុះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ នៅចំណុចតាមផ្លូវស្ថិតក្នុងភូមិខ្នារ ឃុំខ្នារស ស្រុកស្រីសន្ធរ ... Read More »

លោកបណ្ឌិត អ៉ិត សំហេង ប្រគេនផ្លិតយសព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះសង្ឃមួយអង្គនៅកូរ៉េ

សាធារណរដ្ឋកូរ៉េ ៖ នៅរដ្ឋធានីសេអ៊ូល នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ររួមជាមួយលោកស្រី ជ្រឹង បុទុម​រង្សី​ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រកម្ពុជា​ប្រចាំសាធារណរដ្ឋកូរ៉េ​ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនីជាន់ទី ៣ខូចខាតសម្ភារអស់ស្ទើរតែទាំងស្រុង

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី៣ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងបានឡើយ រហូតដល់កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ដើម្បីកុំឲ្យឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃផ្សេងទៀត។ ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។      ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង១១ ថ្ងៃត្រង់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣១៨ កែងនឹងផ្លូវលេខ១៧៣ ... Read More »

ជើងហោះហើររាប់រយនៅអឺរ៉ុបត្រូវបានលុបចោល

អ្នកដំណើររាប់ពាន់នាក់ត្រូវបានផ្លាស់ប្តូរគម្រោងធ្វើដំណើរ ដោយសារតែបុគ្គលិកគ្រប់គ្រងការហោះហើរនៅក្នុងប្រទេសបារាំងធ្វើកូដកម្មពាក់ព័ន្ធនឹងប្រាក់ខែនៅថ្ងៃទី១៦ខែកញ្ញា ។ ក្រុមហ៊ុនអាកាសចរណ៍ដែលលក់សំបុតទាបបំផុតនៅក្នុងតំបន់អឺរ៉ុប Ryanair បានសម្រេចលុបចោលជើងហោះហើរចំនួន ៤២០ជើងដែលហោះហើរចេញចូលក្នុងតំបន់ ក្រោយការធ្វើកូដកម្មរយៈពេល ២៤ម៉ោង ប៉ះពាល់យ៉ាងខ្លាំងដល់ការតភ្ជាប់ជើងហោះហើរ រវាងបណ្តាអាកាសយានដ្ឋាននានា។ ក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រកាសលុបជើងហោះហើរក្នុងដំណាក់កាលអាក្រក់បំផុត។ សមាជិក ... Read More »

គ្រូបង្រៀនម្នាក់ជិះម៉ូតូសុខៗត្រូវរថយន្តបើកបញ្ច្រាសទិសគ្នាបុកស្លាប់នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ បុរសជាគ្រូបង្រៀនម្នាក់បានស្លាប់នៅនឹងកន្លែងគួរអោយសង្វេគបំផុត បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដែលបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងផ្អើលអ្នកភូមិទាំងថ្ងៃរសៀល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវ៣១៦A ក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។     យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះទន់ ... Read More »

លោកស្នងការរងរាជធានីភ្នំពេញ ៖ ណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ អំពីការងារចុះសម្រង់ស្ថិតិជនបរទេស ការងារត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស FPCS

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី ... Read More »

ផឹកស៊ីជាមួយគ្នាស្រវឹងនឹកដល់គំនុំចាស់ក្លាយជាហិង្សារបួសធ្ងន់ម្នាក់

    ខេត្តស្វាយរៀង៖  បុរសម្នាក់បានរងរបួសបែកក្បាលបន្ទាប់ពីផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹងនឹកឃើញរឿងចាស់មានទំនាស់ពាក្យសម្តីជាមួយជនសង្ស័យ២នាក់ឈានដល់ប្រើហិង្សាតែម្ដង។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ នៅចំណុចភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។      យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នករងរបួសមានឈ្មោះមាស សាមិត អាយុ៣៥ឆ្នាំ ... Read More »

បង្ក្រាប៣ទីតាំងឃាត់ខ្លួនជនសង្ស័យ២នាក់និងរឹបអូសគ្រឿងញៀនជិត៨គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស៣ទីតាំង ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន បង្ក្រាបដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀននិងរឹបអូសបានគ្រឿងញៀនជិត៨គីឡូក្រាម។      ហេតុការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០០និង២០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២  ដោយកម្លាំងជំនាញ (ក៣)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ ... Read More »

មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បន្តដាក់ចេញនូវបទបញ្ជា ត្រូវយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត យាមកាម ត្រួតពិនិត្យ គោលដៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ

ខេត្ត​ឧត្តរមានជ័យ ​៖​ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០២ នៅព្រឹកថ្ងៃទី១៧ខែ កញ្ញា ឆ្នាំ២០២២ បានបន្តដាក់ចេញនូវបទបញ្ជា ដល់បណ្តាកងល្បាតចំណុះទាំងអស់ ត្រូវបន្តយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត ល្បាតត្រួត ... Read More »

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ ៖​ បន្តឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកជលគិរី ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ខេត្ត​កំពង់​ឆ្នាំង​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជើងគោក​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា៖​ លោកវរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ... Read More »

កម្លាំងនគរបាលចម្រុះខេត្តព្រះសីហនុចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវទំនប់រលក ផ្លូវកំពង់ផែ ណែនាំធ្វើកិច្ចសន្យាលើអ្នកបើកបររថយន្តធុនធំមិនឱ្យឈប់ចតដោយគ្មានសណ្តាប់ធ្នាប់បន្តទៀត

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២​ បានចាត់ឱ្យកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើផ្លូវទំនប់រលក ... Read More »

ជំនួបរវាង Arsenal និង Man City បានផ្លាស់ប្តូរបន្ទាប់ពីការប្រកួតរបស់ក្រុមកាំភ្លើងធំជាមួយ PSV ត្រូវបានរៀបចំឡើងវិញ

ការប្រកួតក្នុងលីគរបស់ Arsenal ជាមួយ Manchester City ដែលដើមឡើយកំណត់នៅថ្ងៃទី១៩ ខែតុលា ត្រូវបានពន្យារពេលដើម្បីអនុញ្ញាតឱ្យមានការរៀបចំឡើងវិញនៃការប្រកួត Europa League របស់ក្រុមកាំភ្លើងធំជាមួយក្រុម PSV Eindhoven របស់ហុល្លង់។ ការប្រកួតរបស់ ... Read More »

រថយន្តបុកម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ផ្អើលទាំងព្រឹកក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តបើកបុកជាមួយនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងសមត្ថកិច្ច។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទិព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិចំបក់  សង្កាត់ចេក ក្រុងស្វាយរៀង ។     ... Read More »

រង់ចាំមើលទីតាំងអុីនធើណេតបង្កប់ល្បែងសុីសងនៅក្បែរស្តុបផ្សារថ្នល់បត់ ក្នុងខណ្ឌដង្កោ មានមន្ត្រីជំនាញចុះបង្ក្រាបឬទេ? ខណៈរាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

      ភ្នំពេញ ៖ មានទីតាំងអុីនធើណេតដែលលួចបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទដែលនៅមិនឆ្ងាយពីអធិការដ្ឋាននគរបាល និងសាលាខណ្ឌដង្កោ ប្រហែលតែ៣០០ ម៉ែត្រ បានបើកដំណើរការយ៉ាងរលូនយូរឆ្នាំមកហើយ តែនៅមិនទាន់មានកម្លាំងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ខណ្ឌដង្កោ ចុះពិនិត្យឬបង្ក្រាប ដែលជាហេតុធ្វើឲ្យកើតមានបទល្មើសចោរកម្មផ្សេងៗ។   ... Read More »

អុីស្រាអែលបាញ់រ៉ុក្កែតទៅលើអាកាសយានដ្ឋានអន្តរជាតិ Damascus នៃប្រទេសស៊ីរី

ក្រសួងការពារជាតិស៊ីរីនៅព្រឹកថ្ងៃទី១៧ខែកញ្ញា បានប្រកាសថា អុីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Damascus និងទីតាំងផ្សេងទៀតនៅក្នុងប្រទេសស៊ីរី សម្លាប់ទាហាន៥នាក់ បង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន។ សារព័ត៌មានជាតិស៊ីរី SANA បានផ្សាយថា «នៅវេលាម៉ោង ០និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែកញ្ញា កម្លាំងទាហានអុីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសដោយរ៉ុក្កែតទៅលើអាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានី Damascus និងតំបន់ភាគខាងត្បូងរដ្ឋធានីនេះ។ ... Read More »

រាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធី រាប់បាត្រ បង្សុកូល ឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី ៧

ភ្នំពេញ ៖ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិមន្តព្រះសង្ឃ សូត្រមន្ត រាប់បាត្រ ... Read More »

ចិននឹងជួយដល់ UAE បញ្ជូនយានស្រាវជ្រាវឡើងទៅកាន់ឋានព្រះចន្ទ

ប្រទេសអារ៉ាប់រួម UAE នៅថ្ងៃទី ១៦ខែកញ្ញា បានប្រកាសថា ចិននឹងជួយដល់ប្រទេសអារ៉ាប់រួម UAE បញ្ជូនយានអវកាសស្រាវជ្រាវទៅកាន់ឋានព្រះចន្ទ ។ នេះជាកិច្ចសហប្រតិបត្តិការដំបូងរវាងប្រទេសទាំងពីរក្នុងវិស័យអវកាស។ ដើម្បីសម្រេចបានគោលដៅនេះ មជ្ឈមណ្ឌលអវកាស Mohammed bin Rashid ... Read More »

កម្លាំងសង្គ្រោះគ្រោះមហន្តរាយ អនុសេនាធំលេខ ៩១១ (៧២៣) បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ទទួលបានជោគជ័យ ក្នុងការចូលរួមធ្វើលំហាត់ហ្វឹកហ្វឺនសង្រ្គោះគ្រោះមហន្តរាយ ៣ ប្រទេស កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ​​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ពជើងគោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ក្នុងឱកាសអញ្ជើញធ្វើទស្សនៈកិច្ចជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ... Read More »

លោក រដ្ឋលេខាធិការ ក្រសួងមហាផៃ្ទ ហ៊ុយ វណ្ណៈ : «តើប្រយោជន៍ជាអ្វី?» ក្នុងនោះលោកបញ្ជាក់ ៧ចំណុចសំខាន់ៗ !

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងអំពីប្រយោជន៍ ! ... Read More »

កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​បទល្មើស​២​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ នៅខេត្តព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​៖​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​​ កាលពីថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ចំនួន​០២​ករណី។  យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលេីនេះ​រួមមាន​ ៖ ​ករណី​ទី​១​ ៖​ វេលា​ម៉ោង​២១​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ... Read More »

កុមារអាមេរិក១៤,៦លាននាក់ឆ្លងកូវីដ-១៩

ចាប់តាំងពីផ្ទុះកូវីដ-១៩មកទល់ពេលនេះ មានកុមារអាមេរិក ជាង១៤,៦លាននាក់បានឆ្លងកូវីដ-១៩ ។ ដោយឡែកនៅដើមឆ្នាំ ២០២២ មកទល់ពេលនេះមានករណីឆ្លងកូវីដ-១៩ ដល់ទៅ ៦,៧លាននាក់ ។ តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី១៧ខែកញ្ញា សរុបករណីឆ្លងកូវីដ-១៩ ... Read More »

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ​ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា

ភ្នំពេញ៖​ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (អតរ) បានសូមជម្រាបសាធារណជន ជាពិសេសម្ចាស់ រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចឱ្យបានជ្រាបថា ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធ​ និងអាករ នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដែល នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយពុំមានការពន្យារពេលឡើយ។ ... Read More »

គ្រោះធម្មជាតិបាក់រលំឃ្លាំងតារាងបាល់ទះនិងផ្ទះចំនួន៣ខ្នងរងការខូចខាត

ខេត្តកណ្ដាល៖ ដោយសារគ្រោះធម្មជាតិ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលបាក់រលំឃ្លាំងតារាងបាល់ទះ និងផ្ទះចំនួន០៣ខ្នង រងការខូចខាតរបើកដំបូល កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង២០នាទី នៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ។ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ០៣នាក់ ,អ្នក​ជាសះស្បើយ​ ០៦នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​១៧ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៣នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៦នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Haaland ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ខែសីហា​របស់ Premier League

ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំខែរបស់ Premier League សម្រាប់ខែសីហា បន្ទាប់ពីស៊ុតបញ្ចូលទីបាន៩គ្រាប់ក្នុង៥ប្រកួតក្នុងការចាប់ផ្តើមអាជីពរបស់គាត់ក្នុងប្រទេសអង់គ្លេសដ៏អស្ចារ្យ។ Haaland វ័យ២២ឆ្នាំបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតលីគដំបូងរបស់គាត់ជាមួយក្រុម West Ham ... Read More »

សម្តេចតេជោ ហ៊ុន សែនសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងពិសេសខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ នេះបើយោងតាម ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។  បការ១. ត្រូវបានបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលមានសមាសភាព ដូចខាងក្រោម៖ ... Read More »