ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងល្បែងកាស៊ីណូមួយកន្លែងក្នុងបុរីញូថោន

ភ្នំពេញ​៖​ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់​ ដកហូតសម្ភារៈមួយចំនួនកាលពីរសៀលថ្ងៃទី៩ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចក្នុងបុរីញូថោន​ ផ្លូវ១១៣​ ភូមិទួលព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ ទីតាំងខាងលេីបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ​ អស់រយៈពេលជិតមួយខែទៅហេីយតែអាជ្ញាធរមូលដ្ឋានមិនទទួលបានព័ត៌មាននេះទេរហូតមកដល់រសៀលថ្ងៃទី៩​ ខែកញ្ញា​នេះកម្លាំងចម្រុះរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងខាងលេីនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់និងដកហូតទូហ្គេមចំនួន៤ បៀ៣កេស ... Read More »

តំណាងលោក ឃួង ស្រេង នាំយកអំណោយមនុស្សធម៏របស់សម្ដេច ជូនលោកយាយ យឹម យ៉នព្រះជន្ម៩០ឆ្នាំ មានជីវភាពក្រីក្រលំបាក កំពុងមានជំងឺប្រចាំកាយដើរមិនរួច និងពិការភ្នែក រស់នៅភូមិបាក់ខែង

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការចាត់តាំងពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ ... Read More »

រថយន្ដ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឱ្យរថយន្ដស៊េរីទំនើបបែកកង់រេចង្កូតធ្លាក់ផ្លូវ៥០ម៉ែត្រ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរថយន្ដទំនើបម៉ាកFord Ranger ធ្លាក់ផ្លូវចូលទឹក ចំណែករថយន្ដម៉ាកLexus RX300 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ពលរដ្ឋរុស្ស៊ី៤៤លាននាក់ទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្នុងតំបន់

រុស្ស៊ីបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសអភិបាលខេត្ត-ក្រុង និងក្រុមប្រឹក្សាឃុំសង្កាត់ចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី១១ខែកញ្ញា ដោយមានពលរដ្ឋ៤៤លាននាក់ចូលរួមបោះឆ្នោត។ ពលរដ្ឋជាង៤៤លាននាក់នឹងបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋចំនួន១៤ ក្រុមប្រឹក្សាបង្កើតច្បាប់ចំនួន៦ និងក្រុមប្រឹក្សាឃុំសង្កាត់នៅតំបន់ចំនួន១២ រួមទាំងទីក្រុងមូស្គូផងដែរ។ តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតជាតិរុស្ស៊ីបានឱ្យដឹងថា ថ្ងៃបោះឆ្នោតផ្លូវការគឺនៅថ្ងៃទី១១ខែកញ្ញា ប៉ុន្តែពលរដ្ឋអាចទៅបោះឆ្នោតបានចាប់ពីថ្ងៃទី៩ខែកញ្ញា ដើម្បីផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ។ ក្រៅពីការបោះឆ្នោតផ្ទាល់ ពលរដ្ឋក៏អាចបោះឆ្នោតតាមអនឡាញផងដែរ។ សមាជិកបង្កើតច្បាប់សហភាព ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៧​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៩​ ខែកញ្ញា​!

 ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​  ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៣៧​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៩​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៧​នាក់​ រួម​មាន​៖​ ជួញដូរ​ ... Read More »

កងការពារព្រំដែនលេខ ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ខេត្តកណ្តាល៖​ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក ណុន ប៊ុនធឿន មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាត ... Read More »

ក្រសួង​ប្រៃសណីយ៍​៖​ មានជនខិលខូចមួយចំនួន​ បានឆ្លៀតឱកាសទុច្ចរិត ប្រើប្រាស់វិស័យប្រៃសណីយ៍ពុំបានត្រឹមត្រូវ

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ លោក ហួត ចាន់យ៉ារ៉េត​ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ នៅទីស្តីការ​ ក.ប.ទ. និងតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)។ សិក្ខាសាលានេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី៨ ... Read More »

ករណីកាប់ជនរងគ្រោះដាច់កដៃឆ្វេង នៅខេត្តព្រះសីហនុ ជនដៃដល់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់បាននៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ គួររំលឹកឡើងថាកាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទីល្ងាច មានករណីអំពើហិង្សារវាងកម្មករសំណង់ដូចគ្នា បង្កឡើងដោយជនសង្ស័យឈ្មោះ វង្ស វាស្នា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតបុង័តោកាប់ទៅលើជនរងគ្រោះឈ្មោះ ... Read More »

ក្រសួងយុត្ដិធម៌បង្កើតក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ នៅថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២ក្រសួងយុត្ដិធម៌បានចេញសេចក្ដីសម្រេច បង្កើតក្រុមការងារចំពោះកិច្ចមួយរបស់ក្រសួង ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម កេងប្រវ័ញ្ចពលកម្ម និងអាជីវកម្មផ្លូវភេទ។ ជាការកត់សម្គាល់ការបង្កើតក្រុម ការងារប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្សនេះ គឺបន្ទាប់ពី សហរដ្ឋអាមេរិក បានដាក់កម្ពុជាចូលក្នុងបញ្ជី ខ្មៅ ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ ... Read More »

តុលាការសម្រេចផ្តន្ទាទោសលើជនជាប់ចោទអតីតប្រធានការិយាល័យនគរបាលអន្តរាគមន៍ ខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារចំនួន៣ឆ្នាំ៦ខែ ពិន័យ៥លានរៀលបង់ចូលថវិការដ្ឋ

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក អ៉ឹម វណ្ណៈ នៅព្រឹកថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២២ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ កែវ ណារុន ភេទប្រុសអាយុ៥៩ឆ្នាំ អតីតប្រធានការិយាល័យនគរបាលអន្តរាគមន៍ ខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារចំនួន៣ឆ្នាំ៦ខែ ពិន័យ៥លានរៀលបង់ចូលថវិការដ្ឋ ពីបទ ... Read More »

អគ្គនាយកដ្ឋាន«ក.ប.ប.» សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ច​វិស័យម្ហូបអាហារ»

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ​ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំ​សិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការធ្វើធុរកិច្ចវិស័យម្ហូបអាហារ» ... Read More »

កូរ៉េខាងជើងប្រកាសផ្លូវការពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

កូរ៉េខាងជើងបានសម្រេចដំណើរការចាក់វ៉ាក់សាំងបង្កា៛កូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ តទៅ ដោយបារម្ភពីការថយចុះនៃអង្គបដិប្រាណ ក្នុងរដូវរងាខាងមុខ។ សារព័ត៌មាន Rodong Sinmun របស់កូរ៉េខាងជើង នៅថ្ងៃទី៩ខែកញ្ញា បានផ្សាយថា ប្រទេសនេះនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅរដូវរងាខាងមុខ។ ... Read More »

អគ្គនាយកដ្ឋាន”ក.ប.ប.”​ ចេញ​សេចក្ដីជូនដំណឹង៖​ ស្ដីពីការទប់ស្កាត់ការការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត និងធ្វើឱ្យអ្នកប្រើប្រាស់​មានការយល់ច្រឡំ

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម​ ដែល​ទើប​ទទួល​បាន​នៅថ្ងៃត្រង់ថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្ដីជូនដំណឹង៖​ ស្ដីពីការទប់ស្កាត់ការការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលមានលក្ខណៈភូតកុហក បំភាន់ការពិត និងធ្វើឱ្យអ្នកប្រើប្រាស់​មានការយល់ច្រឡំ អំពីការទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ ស្នើម្ចាស់​អាជីវកម្ម​ ឬអ្នកគ្រប់គ្រងទីតាំង ដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារធ្វើរបាយការណ៍ ស្តីពីវត្តមានជនបរទេស

ខេត្ត​ព្រះសីហនុ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ សូមជម្រាបដល់លោក​ឧកញ៉ា​​ លោក លោកស្រី ដែលជាអ្នកគ្រប់គ្រងទីតាំង/ អគារដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារ ជ្រាបថា៖ ដើម្បីពង្រឹងសន្តិសុខ ... Read More »

ក្មេងសិស្សសាលាជិះកង់បត់ឆ្វេងត្រូវម៉ូតូដែលបើកបញ្ច្រាសគ្នាបុកស្លាប់ម្នាក់របួសធ្ងន់២នាក់

    ខេត្តស្វាយរៀង៖ ក្មេងសិស្សសាលាម្នាក់បានស្លាប់និងអ្នកជិះម៉ូតូប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយខណៈដែលក្មេងរងគ្រោះកំពុងជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២នៅលើផ្លូវក្រាលកៅស៊ូស្ថិតនៅក្នុងភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។     ... Read More »

ព្រះរាជពិធីបុណ្យព្រះសពដ៏កម្រសម្រាប់ព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ

ក្រោយព្រះមហាក្សត្រីអង់គ្លេស អេលីហ្សាបែតទីពីរទ្រង់យាងចូលទិវង្គតមក ចក្រភពអង់គ្លេស បានសម្រេចរៀបចំព្រះរាជពិធីបុណ្យព្រះសពរយៈពេល១០ថ្ងៃ ដើម្បីជាការគោរពដល់ព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រដែលគ្រងរាជសម្បត្តិយូរបំផុត គឺមានរយៈពេលជាង៧០ឆ្នាំ។ ពិភពលោកនឹងមើលឃើញព្រះរាជពិធីបុណ្យសពដែលបានរៀបចំយ៉ាងល្អិតល្អន់បំផុតមិនធ្លាប់មាន ដោយមានការបាញ់កាំភ្លើងធំ វាយជួងទូទាំងប្រទេស និងមានពលរដ្ឋរាប់សិបលាននាក់ចូលរួម។ ព្រះរាជពិធីបុណ្យព្រះសពថ្វាយព្រះមហាក្សត្រិយានីមានឈ្មោះថា «ស្ពានឡុងដុង» ដែលបានត្រៀមលក្ខណៈជាច្រើនឆ្នាំកន្លងមកហើយ ដោយសារតែព្រះមហាក្សត្រិយានីមានព្រះជន្មចាស់ជរាទៅហើយ។ ... Read More »

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖​ ចែករំលែកបទពិសោធន៍ដែលកម្ពុជា សម្រេចបានក្នុងការស្តារវិស័យទេសចរណ៍ ក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ នៅវៀតណាម

ប្រទសវៀតណាម៖ ឆ្លៀតឱកាសនៃការចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍អន្តរជាតិ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា បានចូលរួមចែករំលែកបទពិសោធន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាអំលុងពេលជួបវិបត្តិកូវីដ១៩ ក្នុងវេទិកាកម្រិតខ្ពស់ស្តីពីដំណោះស្រាយ ... Read More »

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល ​៖​ ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រលើគម្រោងសំខាន់ៗដទៃទៀត

ភ្នំពេញ៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma ដែលទើបទទួលបានការតែងតាំងជានាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ​ កាលពីថ្ងៃទី០៨ ... Read More »

តោះ​! មកស្គាល់​ពីប្រវត្តិរមណីយដ្ឋានប្រាសាទភ្នំបាណន់

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានពីប្រវត្តិរបស់រមណីយដ្ឋានប្រាសាទភ្នំបាណន់​ ដែលអ្នកកសាងឡេីងដោយ ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ -១០៦៦)​ កាលបរិច្ឆេទកសាង ពាក់កណ្តាលសតវត្សទី១១​ ឧទ្ទិសថ្វាយ ព្រះសិវៈ ព្រហ្មញ្ញសាសនា​ ... Read More »

ឥណ្ឌានិងចិនដកទាហានចេញពីតំបន់ព្រំដែន ក្រោយរយៈពេល២ឆ្នាំប្រឈមមុខតានតឹងដាក់គ្នា

កម្លាំងទាហានឥណ្ឌានិងចិន បានសម្រេចដកទ័ពចេញពីតំបន់ព្រំដែន Gogra-Hotsprings ភាគខាងលិចជើងភ្នំហិមពាន្ត(Himalaya)នៅថ្ងៃទី ៨ខែកញ្ញា ក្រោយរយៈពេល២ឆ្នាំ ប៉ះទង្គិចគ្នានៅព្រំដែនធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ។ សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី៩ ខែកញ្ញា ឆ្នាំ២០២២ ការសម្រេចដកកងទ័ពចេញខាងលើនេះ ធ្វើឡើងមុនពេលកិច្ចប្រជុំនៅប្រទេសអ៊ូបេគីស្ថាន ជាទីដែលប្រធានាធិបតីចិន ... Read More »

អាវុធហត្ថខណ្ឌដង្កោម្នាក់ដែលកំពុងឈរ សម្រួលចរាចរណ៍ និងការពារជូនក្បួនថ្នាក់ដឹកនាំ ត្រូវរ៉ឺម៉កម៉ូតូកង់បីបុកបែកក្បាល ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ!

ភ្នំពេញ៖ លោកអនុសេនីយ៍ឯក កា សី ជាជំនួយការកងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងបំពេញភារកិច្ច សម្រួលចរាចរណ៍ និងការពារក្បួន ថ្នាក់ដឹកនាំតាមផ្លូវ ស្រាប់តែត្រូវម៉ូតូរ៉ឺម៉កកង់បី បើកបរមិនប្រយ័ត្ន បានបុកទៅលើលោក បណ្តាលឲ្យ បែកក្បាលហូរឈាមស្រោចមុខ ដួលទៅលើដីរបួសធ្ងន់។ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៖​ កម្ពុជា​ នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កីឡា៖ រស់ក្នុងសន្តិភាព»

ប្រទេសវៀតណាម៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា​៖​  ក្រសួងទេសចរណ៍សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំកម្មវិធី «រាត្រីកម្ពុជាឆ្នាំ២០២២ – Cambodia Night 2022» រាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍និងវប្បធម៌យ៉ាងពិសេសរបស់កម្ពុជា ... Read More »

កូរ៉េខាងជើងអនុម័តច្បាប់ប្រើប្រាស់គ្រាប់បែកបរមាណូ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយនៅថ្ងៃទី៩ខែកញ្ញាថា ប្រទេសនេះបានអនុម័តច្បាប់ វាយប្រហារដោយអាវុធបរមាណូ ហើយប្រកាសថាកូរ៉េខាងជើងគឺជាប្រទេសមហាអំណាចបរមាណូមិនអាចកែប្រែបាន។ សារព័ត៌មានជាតិកូរ៉េខាងជើង បានឱ្យដឹងថា «ប្រសិនបើទីបញ្ជាការគ្រប់គ្រងអាវុធបរមាណូរបស់កូរ៉េខាងជើងរងការវាយប្រហារនោះ ប្រទេសនេះនឹងបើកការវាយបកវិញភ្លាមៗដោយអាវុធបរមាណូ»។ អាមេរិកនិងកូរ៉េខាងត្បូងក៏ដូចជាប្រទេសសម្ព័ន្ធមិត្តកំពុងតែស្វែងរកការបង្កើនការដាក់គំនាបទៅលើកូរ៉េខាងជើងចំពោះការសាកល្បងកាំជ្រួចមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ មកទល់ពេលនេះ ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើងមិនមានតម្លៃទៀតឡើយ។ នៅពេលថ្មីៗនេះ កូរ៉េខាងត្បូង និងអាមេរិកបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាទ្រង់ទ្រាយធំក្រោយរយៈពេល៤ឆ្នាំបានផ្អាក ... Read More »

មន្រ្តីជំនាញបញ្ជាក់ថា អាជីវកម្មជីករករ៉ែត្បូង នៅតំបន់វាលដំណាក់ក្រសាំង គឺជាប្រភេទថ្មកែវ

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២, លោក ណឹម ចាន់ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ ដឹកនាំសហការីចុះពិនិត្យលើសកម្មភាពអាជីវកម្មជីករករ៉ែត្បូងរបស់ប្រជាពលរដ្ឋនៅតំបន់វាល ដំណាក់ក្រសាំង។ ក្នុងប្រតិបត្តិការនេះលោកប្រធានមន្ទីរ បានឲ្យដឹងថា សកម្មភាពល្បីតៗគ្នា ... Read More »

សមត្ថកិច្ចជំនាញត្រៀមបញ្ជូនជនសង្ស័យ៦នាក់ទៅសាលាដំបូងនៅរសៀលនេះពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

    ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះជនសង្ស័យ៦នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមត្រៀមបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ។     សូមបញ្ជាក់ថា ជនសង្ស័យចំនួន០៦នាក់ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមចំនួន៦នាក់ រថយន្ត០១គ្រឿង ... Read More »

ស្រាវជ្រាវ​ឃាត់ខ្លួមមុខសញ្ញាចោរលួចម្នាក់​ ពាក់ព័ន្ធ​ករណី​លួចមានស្ថា​ន​ទម្ងន់ទោសបង្កឱ្យជនរងគ្រោះរងរបួស

ខេត្ត​បាត់ដំបង​ ៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មុខ​សញ្ញា​ចោរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ម្នាក់​ នៅក្នុង​ក្រុងបាត់ដំបង​ បន្ទាប់ពី​ធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿង​ និង​បានប្រេីហិង្សាទៅលេីជនរងគ្រោះ​ រួចគេចខ្លួនបាត់ស្រមោល​បានមួយថ្ងៃ​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ស្រាវ​ជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​តែម្តង​។  របាយការណ៍​ដដែល​បន្តថា​ ... Read More »

លោក កើត ឆែ ៖ ការបន្ថែម មន្ត្រីរាជការ នៅថ្នាក់រាជធានី ខណ្ឌជារឿងធម្មតាបើ ថ្នាក់ក្រោមជាតិមានការងារកាន់តែច្រើន យើងក៏ត្រូវការមនុស្សច្រើន ដើម្បីបំពេញការងារដែរ

ភ្នំពេញ៖ ការបន្ថែម មន្ត្រីរាជការនៅ រាជធានីភ្នំពេញ នៅថ្នាក់ខណ្ឌ វាជារឿងធម្មតា បើការប្រតិភូកម្មការងារពីថ្នាក់កណ្តាល មកថ្នាក់ក្រោមជាតិកាន់តែច្រើន យើងក៏ត្រូវបន្ថែមមនុស្សមកបំពេញការងារឱ្យកាន់តែច្រើនដែរ សំដៅធ្វើយ៉ាងណា ឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋនេះ បានលឿន ទាន់ពេលនិងមានតម្លាភាព។    នេះបើតាមការបញ្ជាក់ពីលោកកើត ... Read More »

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យ០៥នាក់និងថ្នាំញៀនជិត០១គីឡូក្រាមទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន០៥នាក់ និងវត្ថុតាងថ្នាំញៀនជិត០១គីឡូក្រាមត្រូវកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ  ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២២នេះ ។ លោក ធិន ស៊ិនដេត ស្នងការរង ទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរស៣នាក់ពាក់ព័ន្ធនិងសារធាតុញៀន

ខេត្តបាត់ដំបង ៖ មនុស្ស៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធសារធាតុញៀន នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថាដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក សន ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ភ្នំពេញ​៖ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​​ និងទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបេីយោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២។  រដ្ឋបាលខណ្ឌដូនពេញ​ បានឱ្យដឹងទៀតថា​ កាលពីយប់​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ... Read More »