ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមនិស្សិតឈីលីធ្វើបាតុកម្មបណ្តាលឱ្យផ្លូវរថភ្លើងក្រោមដីជាប់គាំង

ក្រុមនិស្សិតឈីលីបាននាំគ្នាធ្វើបាតុកម្មនៅទីតាំងស្ថានីយរថភ្លើងក្រោមដី ក្នុងរដ្ឋធានី Santiago នាថ្ងៃទី៧ខែកញ្ញា ដើម្បីទាមទារឱ្យមានការកែទម្រង់ប្រព័ន្ធអបរំនៅក្នុងប្រទេសនេះ។ ការធ្វើបាតុកម្មបណ្តាលឱ្យខ្សែរថភ្លើងនៅក្រោមដីត្រូវផ្អាកដំណើរការទាំងស្រុងដោយសារតែវត្តមានក្រុមបាតុករទាំងនៅខាងក្នុងស្ថានីយរថភ្លើងក៏ដូចជានៅខាងក្រៅផ្លូវដែក។ បើទោះបីបាតុកម្មធ្វើឡើងនៅពេលនេះដោយសន្តិភាពមិនមានអំពើហិង្សាកើតឡើងនោះក្តី ប៉ុន្តែមន្ត្រីគ្រប់គ្រងបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសម្រេចផ្អាកដំណើរការរថភ្លើងតែម្តង។ កាលពីខែតុលាឆ្នាំ២០១៩ ក្រុមនិស្សិតបាននាំគ្នាធ្វើបាតុកម្មបណ្តាលឱ្យមានអំពើហិង្សាផ្ទុះឡើង ធ្វើឱ្យមានអ្នកស្លាប់និងរបួស។ ការធ្វើបាតុកម្មនេះ គឺកើតឡើងក្រោយពេលដែលពលរដ្ឋឈីលី ច្រានចោលសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលបានធ្វើប្រជាមតិនៅថ្ងៃទី៤ខែកញ្ញា ... Read More »

ក្រសួង​ទេសចរណ៍​៖​ កម្ពុជាទទួលបានពានរង្វាន់ពិភពលោកចំនួន២ ជាប់ជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍យុវជនឈានមុខគេ

ភ្នំពេញ៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្ពុជា​ ទទួលបានពានរង្វាន់ពិភពលោកចំនួន២ពីស្ថាប័ន World Travel Awards ទីមួយគឺពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ២០២២ (Asia’s Leading Culture ... Read More »

សម្ដេចក្រឡាហោម ស ខេង ៖​ មន្ត្រីនគរបាល និងមន្ត្រីមុខងារសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំថា មន្ត្រីនគរបាល និងមន្ត្រីមុខងារសាធារណៈទាំងអស់ត្រូវធ្វើការបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង លើនិន្នាការនយោបាយឡើយ ដោយក្នុងពេលដែលធ្វើសំណុំរឿងអ្វីមួយមិនត្រូវគិតថា បុគ្គលនេះមកពីបក្សណានោះទេ។ សម្តេចក្រឡាហោម ... Read More »

អភិបាល​ខណ្ឌ​ទួលគោក​​ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកចៅសង្កាត់បឹងកក់ទី២ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ​ និងលោកស្រី​ បានចុះសួរសុខទុកបងប្អូនប្រជាពលរដ្ឋ ... Read More »

បុរសម្នាក់ជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកឱ្យដួលបែកក្បាលហូរឈាមស្រោចខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថ និងជាជំនួយការលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោ ខណៈកំពុងឈរការពារក្បួនថ្នាក់ដឹកនាំ ស្រាប់តែមានបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមកបុកពេញទំហឹង បណ្ដាលឱ្យដួលទៅលើដី បែកក្បាលហូរឈាមស្រោចពេញមុខ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។   ... Read More »

បុរសម្នាក់ចុះកៀរកំប្លោកក្នុងស្រះទឹកនៅក្រសួងសាធារណការ(ធ្វេីឆៀក)សាខាអូដឹមលង់ទឹកស្លាប់

   ភ្នំពេញ​៖​ សពបុរសម្នាក់ដែលចុះកៀរកំប្លោកហេីយលង់ទឹកស្លាប់កាលពីយប់ថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅក្នុងស្រះទឹកមួយកន្លែងក្នុងបរិវេណក្រសួងសាធារណការនិងដឹកជញ្ជូន(ធ្វេីឆៀក)សាខាអូដឹម​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិអូដឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រហូតដល់ព្រឹកថ្ងៃទី៨​ ខែកញ្ញា ឆ្នាំ២០២២ទេីបរកសពឃេីញ។      ... Read More »

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖​ អរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជា

ភ្នំពេញ៖​ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលការចូលជួបពិភាក្សាការងារជាមួយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម ... Read More »

តំណាងរាស្ត្រអាមេរិកបន្តបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយមិនប្រកាសជាមុន

កន្លងមកដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្រអាមេរិកទៅកាន់កោះតៃវ៉ាន់គឺបានប្រកាសព័ត៌មានជាមុន។ ប៉ុន្តែលើកនេះក្រុមតំណាងរាស្ត្រអាមេរិក៨រូបបានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដោយមិនប្រកាសជាមុននោះឡើយ ។ តាមគម្រោងតំណាងរាស្ត្រទាំងនោះនឹងធ្វើការនៅកោះនេះរយៈពេល២ថ្ងៃ។ សារព័ត៌មាន AFP នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា សមាជិកសភាបារាំង១ក្រុម និងសមាជិកសភាអាមេរិក១ក្រុមផ្សេងទៀតបានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិសម្រាប់ដំណើរបំពេញទស្សនកិច្ចដាច់ដោយឡែកពីគ្នា នៅកោះតៃវ៉ាន់។ ក្រសួងការបរទេសតៃវ៉ាន់បានឱ្យដឹងថា គណៈប្រតិភូបារាំង ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ បង្ហាញពីលទ្ធផល នៃការចចារបើកទីផ្សារសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

ភ្នំពេញ​៖​ បេី​យោងតាមស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហ.ត ដោយទទួលទិន្នផលជាមធ្យមចំនួន១២,៤៤៧តោន/ហ.ត ដែលមានបរិមាណផលសរុបចំនួនប្រមាណ១៣១៤៩៨តោន។​ ខណៈ​ដំណាំមៀន​ ... Read More »

បង្ហាញ​មុខ​សញ្ញា​ចោរ​ឆក់​ ក្នុងក្រុងព្រះសីហនុម្នាក់​ ក្នុងចំណោម​បក្ខពួក២នាក់​ មុនបញ្ជូនទៅតុលាការ​

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មុខ​សញ្ញា​ចោរ​ឆក់ម្នាក់​ ក្នុងចំណោម​បក្ខពួក២នាក់​ ដែល​ធ្វើ​សកម្មភាព​ឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ​យ៉ាងសកម្ម​ ត្រូវ​បានបង្ហាញមុខជា​សាធារណៈ​ មុនបញ្ជូនខ្លួនទៅតុលាការ​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។  ជនសង្ស័យ មានឈ្មោះ ឈុន ... Read More »

អគ្គិភ័យឆាបឆេះផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចេញរថយន្តបាញ់ទឹកពន្លត់

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងត្រូវបានម្ចាស់ទុកចោល និងមានបុរសអនាថាម្នាក់ដេីររេីសអេតចាយបានមកស្នាក់នៅបណ្ដោះអាសន្ន ក៏បង្កាត់ភ្លេីងទុកចោលបណ្ដាលឲ្យឆាបឆេះចេញជាអណ្ដាតភ្លេីងរាលដាលយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អេីលអ្នកជិតខាង​រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ហៅក្រុមជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​មកអន្តរាគមន៍​បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង០១:៣០នាទីយប់រំលងអធ្រាត្រ​ ​ឈានចូលថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា​ ឆ្នាំ២០២២ ស្ថិតនៅផ្ទះល្វែងទុកចោលមួយកន្លែង នៅតាមផ្លូវជាតិលេខ១ (ទល់មុខដីយាយផាន់) ... Read More »

ងិន ម៉ារ៉ាឌី ចេញមុខប្រតិកម្មលើ ថុល សុភិទិ ក្រោយនិយាយពាក្យមួយចំនួនទៅកាន់ស៊ឹម ចាន់ពន្លឺ នៅលើឆាក

ភ្នំពេញ៖ បេក្ខជន៤រូបចុងក្រោយរបស់កម្មវិធី Cambodia idol រដូវកាលទី ៤ បានជួបជុំគ្នាកាលពីរាត្រីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២២ នេះ កម្មវិធីជួបជុំអ្នកគាំទ្រជាមួយបេក្ខជនTop 4។ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ... Read More »

ក្រសួង​មហាផ្ទៃ ​៖​ អភិបាលរាជធានី-ខេត្ត​ សូមផ្ដល់កិច្ចសហការគាំទ្រក្នុងការចែកលិខិតអញ្ជើញអ្នកមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹងជូន​ លោក លោកស្រីអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត ស្ដីពីការផ្ដល់នូវកិច្ចសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ដំណើរការផ្ដល់លិខិតអញ្ជើញ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៥ លើទឹកប្រាក់៣៣,៦ដុល្លារ និង៨០៥ពាន់ដុល្លារ

ភ្នំពេញ ៖ បើយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “Toyota Tsusho Manufacturing (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផ្គុំ ... Read More »

អភិបាលខេត្តកំពង់ចាមអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា១ខ្នងជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៨ ខែកញ្ញា ឆ្នាំ២០២២​នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឃឹម សេរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំតុងរ៉ុង ... Read More »

Man United សម្លឹងរកជ័យជម្នះក្នុងជំនួបវគ្គជម្រុះ Europa Leagueជាមួយ Real Sociedad រាត្រីនេះ

ទម្រង់លេង Manchester United កំពុងតែសម្លឹងរកការឈ្នះជាលើកទី៥ជាប់ៗគ្នា ខណៈដែលពួកគេទទួលស្វាគមន៍ក្រុម Real Sociedad ក្នុងវគ្គចែកពូល UEFA Europa League នៅកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ។ ... Read More »

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង/ស្រុក អនុវត្តនូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបន្ថែមទៀត

ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក រួមគ្នាអនុវត្តនូវគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន បញ្ហាគ្រឿងញៀន ការបង្រ្កាប ... Read More »

រដ្ឋបាលចោមចៅ ទី៣សហការជាមួយម្ចាស់ផែស្ងួត​ អ៊ូលែរ ឈូសឆាយចាក់ថ្មជួសជុលផ្លូវមួយខ្សែ

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ ចៅសង្កាត់រង បានដឹកនាំក្រុមការងារចុះជួយសហការជាមួយលោកអៀម​ ចន្ថា​ ម្ចាស់ផែស្ងួត​ អ៊ូលែរ ឈូសឆាយនឹងចាក់ថ្មដេីម្បីជួសជុលផ្លូវមួយខ្សែដែលស្ថិតក្នុងភូមិជម្ពូវ័ន១ភ្ជាប់និងភូមិព្រៃព្រៃជេីង២​ សង្កាត់ចោមចៅទី៣​ ... Read More »

Napoli បំបាក់ Liverpool នៅ Champions League

ក្រុមហង្សក្រហម Liverpool ត្រូវបានក្រុមខ្លាំងមកពីអ៊ីតាលី Napoli យកឈ្នះក្នុងការប្រកួត Champions League ពូល A លើកដំបូងរបស់ពួកគេក្នុងលទ្ធផល៤ទល់១ កាលពីរាត្រីថ្ងៃទី៧ កញ្ញាដើម្បីឲ្យក្រុមនៅប្រទេសអ៊ីតាលីមួយនេះឡើងឈរលេខ១ក្នុងពូល។ ក្រុមរបស់លោក Jurgen Klopp ... Read More »

ក្រុមប្រឹក្សារាជធានី ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ បង្ក្រាបក្រុម ក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំ បិណ្ឌនៅតាមវត្តអារ៉ាមនានានៅក្នុងរាជធានីភ្នំពេញ ។      ការស្នើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី ០៨ខែ ... Read More »

សភាកូរ៉េខាងជើងបើកកិច្ចប្រជុំអនុម័តច្បាប់ស្តីពីការអភិវឌ្ឍជនបទ

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា កិច្ចប្រជុំសភាកូរ៉េខាងជើងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីព្យុងយ៉ាង ចាប់ពីថ្ងៃទី ៧ខែកញ្ញា។ ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនក៏បានចូលរួមកិច្ចប្រជុំដ៏សំខាន់នោះដែរ។ សារព័ត៌មានជាតិកូរ៉េខាងជើងនៅថ្ងៃទី៨ ខែកញ្ញាបានផ្សាយថា កិច្ចប្រជុំសភាកើតឡើងដើម្បីពិភាក្សានិងអនុម័តច្បាប់ស្តីពីការអភិវឌ្ឍជនបទ។ តាមសារព័ត៌មាន KCNA កិច្ចប្រជុំនឹងធ្វើឡើងក្នុងរយៈពេល២ថ្ងៃ ... Read More »

កងការពារព្រំដែនគោកលេខ៤០៣ បន្តបង្កើនការយកចិត្តទុកដាក់ ក្នុងការងារយាមល្បាត ត្រួតពិនិត្យតាមចំណុចភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួន លើខ្សែបន្ទាត់ព្រំដែន

ខេត្តឧត្ដរមានជ័យ​៖ នេះបេីយោង​តាមប្រភពព័ត៌មានពី​កងទ័ព​ជើង​គោក​ នៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ ... Read More »

មុខសញ្ញាលួចយកទ្រព្យសម្បត្តិម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកសំពៅលូន

ខេត្តបាត់ដំបង៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងនគរបាល​ស្រុក​សំពៅ​លូន​ បានឃាត់ខ្លួន​មុខសញ្ញាលួចយកទ្រព្យសម្បត្តិម្នាក់​។  របាយការណ៍​ដដែល​បន្តថា​ លោក វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន កាលពីថ្ងៃទី០៧​ ... Read More »

កម្មករ​ទូក​នេសាទ​ម្នាក់​ មុនទៅចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​​ បាន​ប្រាប់មិត្តរួមអាជីប​ថា​ ជួយ​មើល​កូន​គាត់​ឱ្យ​ផង​

  ខេត្ត​​កោះកុង​៖​ បុរសម្នាក់​ ដែលជាកម្មករ​ទូក​នេសាទ​ បានសម្រេចចិត្តចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​​ ដោយមិនដឹងមូលហេតុ​នៅ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នា​រាយការណ៍​ប្រាប់សមត្ថកិច្ចចុះមក​ត្រួតពិនិត្យ​ភ្លាមៗ​។ នេះបើ​យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សីមា​ កាលពីវេលាម៉ោង​ ... Read More »

អេហ្ស៊ីប រកឃើញករណីកើតជំងឺអុតស្វាជាលើកដំបូង

អ្នកជំងឺអុតស្វាគឺជាជនជាតិអេហ្ស៊ីបរស់នៅក្នុងប្រទេសមួយនៅតំបន់អឺរ៉ុប ។ នៅពេលនេះអ្នកជំងឺ ត្រូវបានធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យ ដោយមានសុខភាពធម្មតា។ នៅថ្ងៃទី ៧ខែកញ្ញា ក្រសួងសុខាភិបាល អេហ្ស៊ីបបានប្រកាសពីករណីកើតជំងឺអុតស្វាលើកដំបូង។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកជំងឺត្រូវបានផ្តាច់ឲ្យនៅដាច់ដោយឡែក បញ្ចៀសករណីឆ្លងដល់មនុស្សផ្សេងទៀត។ កាលពីថ្ងៃទី ៦ខែកញ្ញា កោះហុងកុង ... Read More »

​​ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០២នាក់ ,អ្នក​ជាសះស្បើយ​ ១១នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០៨ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០២នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១១នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)

ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប ក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក  Hyunjun ... Read More »

ឃាត់ខ្លួនជនសង្ស័យមា្នក់ ករណីជួញដូរគ្រឿងញៀន​ រួមនិង​កាំភ្លើង​ជាច្រើន​ដើម​ នៅស្រុកថាឡាបរិវ៉ាត់

 ខេត្ត​ស្ទឹងត្រែង ៖ បុរសម្នាក់​ រួម​និង​គ្រឿង​ញៀន​ព្រមទាំង​កាំភ្លើង​ខ្លី​ចំនួន​៣ដេីម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាល​ខេត្ត​ស្ទឹងត្រែង​ ចាប់ឃាត់ខ្លួន​ជាក់ស្ដែង​ នៅស្រុកថាឡាបរីវ៉ាត់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​បន្តថា​ មន្រ្តីអនុវត្តច្បាប់ នៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃពុធទី០៧ ... Read More »

អ៊ុយក្រែនទទួលស្គាល់ពីការវាយប្រហារតំបន់គ្រីមៀ ព្រមានពីសង្គ្រាមបរមាណូរវាងរុស្ស៊ីនឹងលោកខាងលិច

អគ្គមេបញ្ជាការកម្លាំងទាហាន អ៊ុយក្រែន លោក Valeriy Zaluzhnyi បានទទួលស្គាល់ថា ទាហានអ៊ុយក្រែនបាននៅពីក្រោយការវាយប្រហារតំបន់គ្រីមៀ ហើយព្រមានថាអាចនឹងមានសង្គ្រាមបរមាណូផ្ទុះឡើងរវាងរុស្ស៊ីនឹងប្រទេសលោកខាងលិច។ មេទ័ព Valeriy Zaluzhnyi បានបញ្ជាក់ថា «មានការគំរាមកំហែងដោយផ្ទាល់ពីកម្លាំងទាហានបរមាណូរបស់រុស្ស៊ី ដែលអាចប្រើប្រាស់អាវុធប្រល័យលោកក្នុងពេលណាមួយ។ សារព័ត៌មាន ... Read More »