ព័ត៌មានទាន់ហេតុការណ៍៖
'

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ០៧នាក់ ,អ្នក​ជាសះស្បើយ​ ០៤នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​០៩ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ០៧នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៤នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង លើសេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០

ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី បានអនុម័តទាំងស្រុងហើយលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ នៅក្នុងកិច្ចប្រជុំក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់ ... Read More »

ជីវិតនិងព្រះរាជកិច្ចរបស់ព្រះមហាក្សត្រិយានី Elizabeth II តាមរយៈរូបភាព

ព្រះមហាក្សត្រិយានី Elizabeth II បានឡើងគ្រងរាជសម្បត្តិជាស្តេចអង់គ្លេសនៅឆ្នាំ១៩៥២ ក្នុងពេលព្រះអង្គមានព្រះជន្ម២៥ព្រះវស្សា។ ព្រះអង្គបានក្លាយជាស្តេចដែលគ្រងរាជសម្បត្តិយូរឆ្នាំបំផុតនៅក្នុងប្រទេសអង់គ្លេស ដោយមានរយៈពេលជាង៧០ឆ្នាំគ្រងរាជ្យ ។ ក្នុងពេលកាន់តំណែងជាមហាក្សត្រិយានី ពិភពលោកមានការផ្លាស់ប្តូរជាច្រើន ក្នុងនោះមានព្រឹត្តិការណ៍សម្តេចសង្ឃកាតូលិក ៧អង្គបានឡើងកាន់តួនាទី ។ ចំណែកអាមេរិកវិញបានផ្លាស់ប្តូរតំណែងប្រធានាធិបតី១៤ជំនាន់ និងអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រី១៥ជំនាន់។ ... Read More »

សម្តេចតេជោអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ផ្នែកសឹករងម៉ាឡៃ ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ខេត្ត​បន្ទាយមានជ័យ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​កងទ័ព​ជើង​គោក​ នៃកងយោធពលខេមរភូមិន្ទ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ផ្នែកសឹករងម៉ាឡៃ ចំណុះតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបន្តចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។  ប្រភពដដែលបន្តថា​ អនុវត្តន៍បទបញ្ជា និងក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ... Read More »

ទំនងជាស្រវឹងស្រាបើករថយន្តទៅបុករថយន្តប្រមូលសំរាមខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករថយន្តប្រមូលសំរាម ដែលកំពុងតែឈប់ប្រមូលសំរាម នៅតាមដងផ្លូវចំពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខូចខាតមួយចំហៀងខាងស្តាំស្ទើរទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

ក្លិប Chelsea ពិភាក្សាជាមួយគ្រូបង្វឹក Brighton លោក Graham Potter

ក្លិបតោខៀវ Chelsea គ្រោងនឹងជួបពិភាក្សាជាមួយគ្រូបង្វឹក Brighton លោក Graham Potter អំពីការជំនួសលោក Thomas Tuchel ដែលត្រូវបានបណ្តេញចេញ។ លោក Tuchel ដែលបានឈ្នះពានរង្វាន់ចំនួនបីក្នុងរយៈពេល២០ខែនៅកីឡដ្ឋាន Stamford ... Read More »

ការយាងចូលទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II ធ្វើឱ្យអង់គ្លេសក្នុងពេល១សប្តាហ៍មាននាយករដ្ឋមន្ត្រីថ្មី និងព្រះមហាក្សត្រថ្មី

អង់គ្លេសហាក់បីដូចជាបានផ្លាស់ប្តូរទាំងស្រុង ទាំងនាយករដ្ឋមន្ត្រីដឹកនាំរដ្ឋបាលនៅក្នុងប្រទេសនេះ ក៏ដូចជាព្រះមហាក្សត្រ បន្ទាប់ពីព្រះមហាក្សត្រិយានី Elizabeth II បានយាងចូលទិវង្គត។ ក្នុងពេលនេះព្រះអង្គម្ចាស់ Charles បានក្លាយជាព្រះមហាក្សត្រដោយស្វ័យប្រវត្តិជំនួសព្រះមហាក្សត្រិយានី ដោយព្រះអង្គ យកព្រះបរមងារជាស្តេច Charles III ។ ... Read More »

គេប្រើឱ្យជិះម៉ូតូទៅទិញស្រាមកផឹកបែរជាយកទៅបញ្ចាំ ពេលត្រឡប់មកវិញត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះជិះម៉ូតូរបស់គេទៅទិញស្រាមួយភ្លែត តែបែរជាយកម៉ូតូគេទៅបញ្ចាំទៅវិញ ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី ដែលករណីនេះបានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២ ... Read More »

អ្នកសុីឈ្នួលបើកបររថយន្តដឹកទំនិញម្នាក់ពេលបើកដល់ផ្លូវកោងខ្វះការប្រុងប្រយ័ត្ន្ងបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកជ្រៅស្លាប់បាត់បង់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ

ខេត្តក្រចេះ ៖ អ្នកសុីឈ្នួលបេីកបររថយន្តដឹកជញ្ជូនដេីមស្វាយចន្ទី ឬដេីមកៅស៊ូម្នាក់បានបើករថយន្តក្នុងល្បឿនលឿនពេលដល់ផ្លូវបត់កោងបាត់បង់ម្ចាស់ការក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។     ហេតុការណ៍បើកបររថយន្តជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹករហូតដល់ស្លាប់នោះបានកើតឡើងនៅវេលាម៉េាង១៦៖២០នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៧៨A  ត្រង់ចំណុចគីឡូម៉ែត្រលេខ១០២-១០៣ ក្នុងទិសដៅពីស្រុកស្នួល ខេត្តក្រចេះទៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ... Read More »

ស្ត្រីម្នាក់បើករថយន្តបុករះចិញ្ចើមផ្លូវ បង្គោលស្លាកសញ្ញាចរាចរណ៍ រួមនឹងម៉ូតូមួយគ្រឿងខ្ទាតចូលក្រោមរថយន្តកុងតឺន័រ បណ្តាលឱ្យមនុស្សប្រុសស្រីពីរនាក់រងរបួសស្រាល

    ភ្នំពេញ៖ ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តព្រូសមួយគ្រឿងខណៈផ្លូវកំពុងមានការកកស្ទះបណ្ដាលឱ្យជ្រុលទៅបុករះចិញ្ចើមផ្លូវ បែកទុយយោទឹកប្រជាពលរដ្ឋ និងបង្គោលស្លាកសញ្ញាចរាចរណ៍ផ្លូវរថភ្លើងឆ្លងកាត់ រួមនឹងម៉ូតូ scoopy មួយគ្រឿងខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនជាប់ពីលើបណ្ដាលឱ្យមនុស្សប្រុសស្រីពីរនាក់រងរបួសស្រាល។      ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ... Read More »

រថយន្តព្រូសមួយគ្រឿងបើកបុកពីមួយកន្លែងទៅមួយកន្លែងបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ តែត្រូវសមត្ថកិច្ចដេញឃាត់បានទាំងរថយន្តបង្កនិងអ្នកបើកបរ

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកបុកម៉ូតូសណ្ដោងរុឺម៉កបណ្ដាលឱ្យបុរសម្នាក់របួសធ្ងន់ រួចព្យាយាមបើកគេចទៅបុកបង្គោលភ្លើង១ដើមទ្រេតជិតដល់ដី និងបន្តបើករត់រហូតដល់របងវត្តទួលទំពូង ទើបត្រូវបានសមត្ថកិច្ចឃាត់ជាប់ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នៅតាមបណ្ដោយផ្លូវលេខ៤៣២ កែងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

លោក ឃួង ស្រេង ដឹកនាំគណៈប្រតិភូមាតុភូមិនិវត្ដមកដល់រាជធានីភ្នំពេញ វិញបន្ទាប់ពីទស្សនកិច្ចវៀតណាមផ្លូវការ ៥ថ្ងៃជាមួយនឹងលទ្ធផលល្អប្រសើរ

 ភ្នំពេញ៖  ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅ សាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ត្រូវបានបញ្ចប់និងបានត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅរសៀលថ្ងៃទី ៨ កញ្ញា ២០២២ ដោយបាននាំមកនូវលទ្ធផលល្អប្រសើរ  ... Read More »

នាយកសាលាបឋមសិក្សាវាលនិន្រ្ទានាំយកនូវថវិកាទៅឧបត្ថម្ភកុមារាដែលត្រូវពស់មានពិសចឹក

ខេត្តពោធិ៍សាត់ ៖ លោក ឈួន ដោងរិទ្ធី និងភរិយាដែលជាអាណាព្យាបាលកុមារាឈួន បញ្ញា បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ... Read More »

ព្រះមហាក្សត្រី Elizabeth II បានសោយទិវង្គត់ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា

អន្តរជាតិ​៖​ បេីយោងតាមសារព័ត៌មាន Sky News និង BBC របស់អង់គ្លេស​ ចុះផ្សាយ​ដកស្រង់ពីព្រះរាជវាំង Buckingham បានប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បានសោយទិវង្គត ... Read More »

បុរសជនជាតិចិនម្នាក់បើករថយន្តទំនើប Lexus LS460L ពាក់ផ្លាកលេខ ខ.ម បុកបង្គោលបង្ហាញចរាចរណ៍និងដើមឈើ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តស៊េរីទំនើបម៉ាក Lexus LS460L បត់ឆ្លងស្តុបយ៉ាងលឿនជ្រុលទៅបុកបង្គោលបង្ហាញចរាចរណ៍ និងដើមឈើ បណ្ដាលឲ្យរថយន្តបង្កវិលក្បាលត្រឡប់ក្រោយរងការខូចខាត កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបពេទ្យចិន ... Read More »

ក្រសួង​បរិស្ថាន​ ៖​ កម្ពុជា​បច្ចុប្បន្នការដាក់ធុងប្រមូលសំណល់ថ្មពិលបានចំនួន ១០៣ធុង មានចំនួន ៩៧ទីតាំង និងបានប្រមូលសំណល់ថ្មពិលប្រមាណ ៨៦៦ គីឡូក្រាម

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រលប់ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា​៖​ អគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន បានសហការជាមួយក្រុមហ៊ុនអេកូបាត (Ecobatt) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុត ... Read More »

អាជ្ញាធរក្រុងប៉ោយប៉ែតនិងកងកម្លាំងសមត្ថកិច្ចចម្រុះចុះពិនិត្យកម្ពស់ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

    ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអាជ្ញាធរថៃជូនដំណឹងស្ដីពីស្ថានភាពទឹកហូរគំហុកពីស្រុកអារញ្ញមក នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតរួមជាមួយមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ លោកវរសេនីយ៍ឯក ហាំ វណ្ណៈ និងក្រុមការងារមន្ត្រីរដ្ឋបាលក្រុង ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ដោយសារកូវីដ១៩ធ្វើឱ្យចៅស្រីទី១​ មិនបានត្រឡប់មកស្រុកតាំងពីចុងឆ្នាំ២០១៩

ភ្នំពេញ​៖​ ថ្លែង​នៅលេីផេកហ្វេសប៊ុកផ្លូវការរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រលប់​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា​៖​ ដោយសារកូវីដ១៩ធ្វើឱ្យចៅស្រីទី១​មិន​បានត្រឡប់មកស្រុកតាំងពីចុងឆ្នាំ២០១៩​ រហូតដល់ថ្ងៃទី៨​ ខែកញ្ញា២០២២នេះ​ ទើបបានត្រឡប់ចូលស្រុកក្រោយប្រឡងបញ្ចប់ការសិក្សា។ សម្ដេចតេជោ​ បានថ្លែង​បន្តថា​ ដោយហេតុនេះហើយទើបចៅស្រី២២​ ... Read More »

វេណេហ្ស៊ុយអេឡាចាប់បានគ្រឿងញៀន៣៦,៥តោននៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២

មន្ត្រីវេណេហ្ស៊ុយអេឡា នៅថ្ងៃទី ៧ខែកញ្ញា បានប្រកាសថា ចាប់តាំងពីដើមឆ្នាំ២០២២មកទល់ពេលនេះកម្លាំងប្រឆាំងគ្រឿងញៀនប្រទេសនេះចាប់បានគ្រឿងញៀនសរុប ៣៦,៥តោន ភាគច្រើនជា ប្រភេទកូកាអុីន ក្នុងរយៈពេល៨ខែក្នុងឆ្នាំ២០២២។ មន្ត្រីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ទៀតថា នេះជាលទ្ធផលនៃការដាក់ពង្រាយកម្លាំងពិសេស ដើម្បីបង្ក្រាបគ្រឿងញៀននៅតាមព្រំដែនប្រទេសវេណេហ្ស៊ុយអេឡា ។ ប្រធានាធិបតី ... Read More »

ជំនន់ទឹកភ្លៀង ហក់ឡើងនៅចំណុចខ្លះ តាមព្រំដែន នៃខេត្តបន្ទាយមានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ ស្របពេលមេឃងងឹតឃ្មួរខ្មាញ់

ខេត្តបន្ទាយមានជ័យ៖ ស្របពេលមេឃ បន្តខ្មៅអួរអាប់ប៉ុន្មានថ្ងៃជាប់ៗគ្នា មកនេះរហូតដល់រសៀលថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២២នេះស្ថានភាពជំនន់ទឹកភ្លៀងបានបន្តហក់ឡើង នៅចំណុចខ្លះតាមព្រំដែននៃខេត្តបន្ទាយ មានជ័យ ជាប់នឹងស្រុកអារញ្ញ ខេត្តស្រះកែវ ដែលកំពុង មានទឹកជំនន់ដែរនោះ ។ បើយោងតាមមន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំង និងមន្ត្រីជំនាញក្រសួង ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤២​នាក់​ ក្នុងករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៨​ ខែកញ្ញា!

​ភ្នំពេញ​៖​ យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៨​ ខែកញ្ញា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤២​នាក់​ រួម​មាន​៖​ ជួញដូរ​ ... Read More »

បុរសវ័យ៤៩ឆ្នាំម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនករណីចាប់រំលោភលើស្ត្រីអាយុ៥៥ឆ្នាំម្នាក់បានសម្រេច

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ ២០២២ នេះបុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកូនមុំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ។ ករណីរំលោភសេពសន្ថវៈដែលបុរសអាយុ៤៩ឆ្នាំ បានរំលោភស្ត្រីវ័យចំណាស់អាយុ៥៥ឆ្នាំបានសម្រេច។ មន្ត្រីនគរបាលខេត្តរតនគិរីបានឲ្យដឹងថា បុរសវ័យ៤៩ ឆ្នាំម្នាក់ដើរក្នុងព្រៃ ក៏ប្រទះឃើញស្ត្រីម្នាក់កំពុងតែអង្គុយម្នាក់ឯងនៅក្បែរមាត់អូរមួយកន្លែង។ ជាឱកាសល្អក៏បានសម្រេចចិត្តចាប់រំលោភសេពសន្ថវ:លើស្ត្រីអាយុ៥៥ឆ្នាំបានសម្រេចមួយដង។  ករណីនេះកាលពីថ្ងៃទី៥ ខែកញា ឆ្នាំ២០២២ ... Read More »

សម្ដេចក្រឡាហោម​ ស​ ខេង​ អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផល របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ... Read More »

ទេសរដ្ឋមន្ត្រីគន់គីម ៖ ជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ១០គ្រួសារ ក្នុងស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ ៖ បើតាមការឱ្យដឹងពីទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលជិតមួយសប្តាហ៍ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង មានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ដែលរស់នៅប្របតាមស្ទឹង និងទីទួលទំនាបមួយចំនួន។ ទេសរដ្ឋមន្រ្តីគន់ ... Read More »

គណៈប្រតិភូសាលារាជធានីភ្នំពេញបានបញ្ចប់ទស្សនៈកិច្ចរយៈពេល៥ថ្ងៃ នៅទីក្រុងហូជីមិញ ដែលជាទីក្រុងសម្ព័ន្ធភាព វៀតណាម

វៀតណាម ៖ ដំណើរទស្សនៈកិច្ចផ្លូវការ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ   នៅទីក្រុង ហូជីមិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស្រី ត្រូវបានបញ្ចប់នៅថ្ងៃទី៨ ... Read More »

ក្រុមចោរកៀរប្លន់យកម៉ូតូកក្រើកខេត្តកំពង់ឆ្នាំង៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ក្រុមចោរប្លន់ដ៏សកម្មនៅខេត្តកំពង់ឆ្នាំងចំនួន៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តធ្វើការស្រាវជ្រាវនិងចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីក្រុមចោរទាំងនេះបានធ្វើសកម្មភាពជិះម៉ូតូកៀរផ្តួលម៉ូតូរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងនិងស្រុកចំនួន៤ក្នុងខេត្តកំពង់ឆ្នាំង។ ជនសង្ស័យទាំង៩នាក់ត្រូវបានសមត្ថកិច្ចបង្ហញមុខកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។  លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះមានចំនួន៩នាក់ ក្នុងនោះមាន ... Read More »

សប្បាយក្លាយជាទុក្ខ… អ្នកស្លាប់ដោយឆេះហាងខារ៉ាអូខេនៅ ប៊ិញយឿងកើនឡើងដល់៣៣នាក់

ករណីឆេះហាងខារ៉ាអូខេនៅទីក្រុងប៊ិញយឿងមកទល់ពេលនេះមានអ្នកស្លាបកើនឡើងដល់៣៣នាក់ហើយ ។ នោះជាសញ្ញាប្រកាសអាសន្នដ៏ធំមួយដល់ការគ្រប់គ្រង តាមដាន និងដំណើរការហាងខារ៉ាអូខេឱ្យកាន់តែល្អជាងនេះ។ នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៨ខែកញ្ញា មន្ទីរសុខាភិបាលខេត្ត ប៊ិញយឿងបានឱ្យដឹងថា មានអ្នករងរបួសធ្ងន់៤នាក់កំពុងស្ថិតនៅក្នុងដំណាក់កាលសង្គ្រោះបន្ទាន់ ក្នុងនោះមាន២នាក់ស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដល់ជីវិត។ អគ្គិភ័យបានឆាបឆេះជាន់ទី២ របស់អគារ KTV ខាងលើកាលពីយប់ថ្ងៃទី៦ខែកញ្ញា ... Read More »

សម្តេចក្រឡាហោម ស ខេង ៖​ កម្ពុជា​ កំពុង​ព្រួយបារម្ភចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍​ ខណៈក្រុមមេក្លោងជាជនជាតិបរទេសបានយកទឹកដីកម្ពុជា សម្រាប់ប្រព្រឹត្តបទល្មើស

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ​ បានបង្ហាញពីក្តីព្រួយបារម្ភចំពោះបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ខណៈក្រុមមេក្លោងជាជនជាតិបរទេសបានយកទឹកដីកម្ពុជា សម្រាប់ប្រព្រឹត្តបទល្មើស។ ... Read More »

ជាង៨ខែឆ្នាំនេះកម្លាំងមានសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៤ពាន់ករណី ដកហូតថ្នាំញៀនជាង៦តោន

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បាន ឱ្យដឹងថា នៅក្នុងរយៈពេលជាង៨ខែឆ្នាំ២០២២នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនានជាង ៤ពាន់ករណី ដកហូតថ្នាំញៀនទម្ងន់ជាង៦តោន។ មានការកត់ សម្គាល់ថា  មួយរយៈចុងក្រោយនេះពួកឈ្មួញជួញដូរគ្រឿងញៀនជាជនបរទេសបានធ្វើសកម្មភាពឆ្លងដែនក្នុងទ្រង់ទ្រាយធំ។ ប្រភពព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិបាន​ឱ្យដឹងថា ... Read More »