ព័ត៌មានទាន់ហេតុការណ៍៖
'

សន្តិសុខយាមនៅខុនដូមួយកន្លែងបានឆក់យកសោម៉ូតូភ្ញៀវរត់សំដៅទៅយកម៉ូតូជិះយកទៅបាត់នៅសង្កាត់បឹងកក់ទី១

ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ធ្វើជាសន្តិសុខយាមនៅខុនដូយីហោ(TIME SQUARE)បានលួចលួចម៉ូតូភ្ញៀវដែលស្នាក់នៅខុនដូយកទៅបាត់មិនឃើញយកមកវិញឡើយ ដែលហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ នៅត្រង់ចំណុច ខុនដូយីហោ(TIME SQUARE) តាមបណ្ដោយផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។   ... Read More »

ជនសង្ស័យមួយក្រុមយកដែកបំពង់ទីបវាយបុរសអ្នករើសអេតចាយម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ដោយពុំដឹងពីមូលហេតុ

     ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងបានយកដែកបំពង់ទីបមកវាយទៅលើបុរសអនាថាជាអ្នករើសអេតចាយម្នាក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចកាលពីវេលាម៉ោង០២និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។     យោងតាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីលិចទៅកើត ... Read More »

លោកខឹម វាសនា ចេញពីចម្ការមកទទួលទានអាហារនៅក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃសៅរ៍នេះ កងកម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានជិះរថយន្តតាមឃ្លាំមើលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងក្រុមការងាររបស់លោកចំនួនប្រមាណជិត១០០នាក់ដែលបាននាំគ្នាចាកចេញពីចម្ការចូលមកក្នុងក្រុងសៀមរាប។ លោកខឹម វាសនា និងក្រុមការងារបានចូលហូបអាហារក្នុងហាង១នៃក្រុងសៀមរាប ហើយបានបន្តដំណើរទៅផ្ទះជួលរបស់លោកនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។  សេចក្តីរាយការណ៍បានឱ្យដឹងថា ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៨៣%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

លោកស្រី​ ហ៊ុន ម៉ាណា​ នាំយកទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៧វត្ត និងសួរសុខទុក្ខកុមារកំព្រានៅក្នុងខេត្តកែប

ខេត្ត​កែប៖​ លោកស្រី​ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២​ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២១​នាក់​ ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៣​ ខែកញ្ញា​​!

​ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​២១​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៣​ កញ្ញានេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​របាយការណ៍​ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២១​នាក់​ រួម​មាន​៖​ ... Read More »

កម្ពុជា​ ទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ ១លាននាក់ ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ!

ភ្នំពេញ៖ កម្ពុជា​ ក្នុងរយៈពេល៨ខែឆ្នាំ២០២២នេះ​ ទទួលបានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាមានប្រមាណ ១លាននាក់ កើនឡើង៥៨០% ប្រៀបធៀបនឹងឆ្នាំ២០២១ ខណៈភ្ញៀវទេសចរជាតិអន្តរជាតិមានស្រាប់នៅក្នុងស្រុកចេញដើរកម្សាន្ត ៨លាន៥សែននាក់ កើនឡើង២៤៥% ធៀបនឹងឆ្នាំ២០២១ដូចគ្នា។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​តួលេខ​របស់​ក្រសួងទេសចរណ៍ បាន​ឱ្យ​ដឹង​នៅថ្ងៃសៅរ៍ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២។  ... Read More »

ទេសរដ្ឋមន្រ្តី គន់ គីម ៖ ស្នើរដល់ក្រុមការងារគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ​ បន្តតាមដានចុះពិនិត្យជាប្រចាំនូវពេលមានគ្រោះមហន្តរាយកើតដោយធម្មជាតិ​ និងមនុស្សបង្កឡើងដោយយថាហេតុ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ បានដឹកនាំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែសីហា ឆ្នាំ២០២២ និងលើកទិសដៅបន្តនៅខែកញ្ញា ឆ្នាំ២០២២ របស់​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​កាលពីរសៀលថ្ងៃទី២​ ... Read More »

លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត ​៖​ ផ្ញើសារទៅអ្នកវិភាគបែបស៊ីអារម្មណ៍ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងទំនាក់ទំនងបងប្អូនរវាងលោក និងលោក ហ៊ុន ម៉ានី

ភ្នំពេញ​៖​ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ និងជាបេក្ខជននាយករដ្ឋមន្ត្រីនាថ្ងៃអនាគត បានថ្លែង​សារផ្ញើទៅអ្នកវិភាគបែបស៊ីអារម្មណ៍ ដើម្បីបំភ្លឺពាក់ព័ន្ធនឹងទំនាក់ទំនងបងប្អូនរវាងលោក និងលោក ហ៊ុន ម៉ានី ដែលជាប្អូនប្រុសពៅ​ ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា ... Read More »

កម្ពុជា-ថៃ៖​ ដើម្បីរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការស្ដារទេសចរណ៍ឡើងវិញ​ ឯកភាពលើផែនការសកម្មភាពជាង១០ចំណុច

ខេត្ត​កោះកុង៖ ដើម្បីចូលរួមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ១៩ ក៏ដូចជាជំរុញទាក់ទាញចលនាភ្ញៀវទេសចរឡើងវិញនោះ ភាគីកម្ពុជានិងភាគិថៃបានសម្រេច ឯកភាពគ្នាជាលក្ខណៈទ្រង់ទ្រាយធំលើផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការជាង១០ចំណុច។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២។  ក្រសួង​ទេសចរណ៍​ បានឱ្យដឹងទៀតថា​ លោក ទ្រីវ ... Read More »

នគរបាលខេត្តកំពង់ចាមបង្រ្កាបអ្នកលេងល្បែងបញ្ជល់មាន់ខុសច្បាប់នៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២៖៤០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ប្តេជ្ញាយកឈ្នះ ៥/៥ អាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ

ខេត្ត​ស្វាយរៀង ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨ កើត ... Read More »

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចជំរុញដល់ក្រុមការងារទាំងអស់ដែលចុះជួយមូលដ្ឋានត្រូវតែបន្តបេសកម្មរបស់ខ្លួនឱ្យល្អ និងថែរក្សាសំឡេងឆ្នោតដែលទទួលបានពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់

ខេត្ត​ត្បូងឃ្មុំ៖​ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ  ខេត្តព្រៃវែង ជំរុញដល់ក្រុមការងារទាំងអស់ដែលចុះជួយមូលដ្ឋានត្រូវតែបន្តបេសកកម្មរបស់ខ្លួនឱ្យល្អ និងថែរក្សាសំឡេងឆ្នោតដែលទទួលបានពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ... Read More »

លោក អ៊ុន ចាន់ដា ៖ ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិដែលនៅតែមានការគំរាមកំហែងដោយទង្វើអាក្រក់របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអមិត្ត

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មាធិការគណបក្សខេត្ត ស្តីពីការឆ្លងរបាយការណ៍បូកសរុប ការងារគណបក្ស ... Read More »

លោកឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​៖ ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរចំនួន​ ១៨១​ គ្រួសារបន្ថែមទៀត​ បាន​ចាប់​ឆ្នោត​ជ្រេីសរេីសដីឡូត៍នៅតំបន់រុនតាឯក​ គិត​ត្រឹមថ្ងៃទី០២​ ខែកញ្ញា! ​

ខេត្តសៀមរាប​៖​ ថ្លែង​នៅ​ក្នុង​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ គិត​ត្រឹម​ថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០២២​នេះ​ ប្រជាពលរដ្ឋ​ដែលគ្រប់លក្ខខណ្ឌនិងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ស្ថិតក្នុងតំបន់រណីយដ្ឋានអង្គរ ចំនួន​ ១៨១​ ... Read More »

មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ បន្តចាត់កម្លាំងល្បាតសហការតាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ស្រុកអន្លង់វែង៖​ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០៣ នៅព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ភូមិសាស្ត្រ ... Read More »

មន្ត្រីអន្តោប្រវេសន៍ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ពង្រឹងវិន័យកងកម្លាំងការងារប្រចាំបញ្ជា ការងារចុះសម្រង់ស្ថិតិជនបរទេស និងស្រាវជ្រាវបង្ក្រាបបទលើ្មស ប្រព្រឹត្តិដោយជនបរទេស

ភ្នំពេញ​៖​ នៅសាលប្រជុំការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ​ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក ជា ចិត្រា ... Read More »

ក្រុងសំរោង​ ជំនន់​ទឹកភ្លៀង​លិច​នៅតាមតំបន់​មួយចំនួន​ ពេលនេះទឹកបាន​ស្រក​អស់​ទៅវិញ​ហើយ​

ខេត្ត​ឧត្ដរមានជ័យ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ឧត្ដរមានជ័យ​ នៅថ្ងៃសៅរ៍ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​គំហុក​ដល់​កម្រិត​ពី​៩០​ ទៅ​១០០​មី​លី​ម៉ែត្រ​ក្នុង​រយៈពេល​ខ្លី និង​​ដោយសារ​ប្រព័ន្ធ​លូ​ដោះ​ទឹក​មាន​ទំហំ​តូច​ទឹក​ហូរ​មិនទាន់​នោះ​ បណ្ដាលឱ្យ​ជំនន់​ទឹកភ្លៀង​លិច​តំបន់​មួយចំនួន​នៅ​ក្រុង​សំរោង​នោះ​ ពេលនេះ​ទឹកបាន​ស្រក​អស់​ទៅវិញ​ហើយ​។​ ​ជាមួយគ្នានោះ​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ លោក​ ... Read More »

លោក​ ជា​ ពិសី ៖ ដាក់​ផែន​ការឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​១០ ត្រូវតែ​ចុះ​មើលផ្លូវ​

 ភ្នំពេញ​៖​ ថ្លែង​នៅ​ក្នុង​ផេកហ្វេសប៊ុកផ្លូវការរបស់លោក​ ជា​ ពិសី​ អភិបាល​ នៃគណៈអភិបាលខណ្ឌទួលគោក​ ​នៅ​រសៀលថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២២នេះ៖​ បានដាក់​ផែន​ការឱ្យ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ក្នុង​រដ្ឋបាល​ខណ្ឌ និង​រដ្ឋបាល​សង្កាត់​ទាំង​១០ ត្រូវតែ​ចុះ​មើលផ្លូវ​។  ជាក់ស្ដែង​ការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ ... Read More »

អុីរ៉ង់ចាប់បាននាវាគ្មានមនុស្សបើករបស់អាមេរិក២គ្រឿង, អាមេរិកទាមទារយកវិញ

កន្លងមកអុីរ៉ង់ចាប់បានយន្តហោះគ្មានមនុស្សបើកដ៏ទំនើបរបស់អាមេរិកដែលមានបច្ចេកវិទ្យាទំនើបៗនិងសំខាន់ៗបំផុត ជួយឱ្យអុីរ៉ង់សម្រេចបានគោលដៅក្នុងការផលិតយន្តហោះគ្មានមនុស្សបើកជាច្រើន ។ នៅពេលនេះដែរបច្ចេកវិទ្យានាវាគ្មានមនុស្សបើករបស់អាមេរិកអាចនឹងធ្លាក់ចូលក្នុងដៃអុីរ៉ង់បន្តទៀត។ ទាំងនោះហើយបានជា សហរដ្ឋអាមេរិកបានដាក់សម្ពាធបង្ខំជាលើកទី២នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿងដែលត្រូវបានកងទ័ពជើងទឹកអ៉ីរ៉ង់រឹបអូសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងទឹករបស់ខ្លួនពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិកនៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែបានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង Jamaran ... Read More »

សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រោះវាអាចឱ្យបាត់បង់ពូជមច្ឆជាតិរបស់យើង

    ខេត្តត្បូងឃ្មុំ៖ ជំទប់ទី១ឃុំប៉ើស២ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលប៉ើស២ សហការជាមួយកម្លាំងប្រជាការពារចុះបង្រ្កាបបទល្មើសនេសាទក្រោយពីទឹកឡើងចូលបឹង។    ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៨ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ... Read More »

លោកបណ្ឌិត ញឹម ខេមរា បានចូលរួមជាអធិបតីភាពក្នុង «កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍»

ភ្នំពេញ ៖  នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់អោយដឹងថា, លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផលអនុផលព្រៃឈើ របស់ឈ្មួញដុះស្លែ ឈ្មោះ ទៀប ធួក

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២  កម្លាំងសមត្ថកិច្ចចម្រុះឃាត់រថយន្តដឹកផល អនុផលព្រៃឈើខុសច្បាប់ នៅចំណុចផ្លូវកែង ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។     ... Read More »

ជនភៀសខ្លួន៨នាក់ស្លាប់ពេលព្យាយាមឆ្លងទន្លេចូលអាមេរិក

យ៉ាងហោចណាស់ក៏មានជនភៀសខ្លួន៨នាក់ដែរត្រូវបានគេរកឃើញស្លាប់ពេលព្យាយាមឆ្លងទន្លេ Rio Grande ពីប្រទេសម៉ិចស៊ីកូ ចូលទឹកដីអាមេរិក។ មន្ត្រីការពារព្រំដែនអាមេរិកបានឱ្យដឹងថា យើងបានរកឃើញសាកសព៦នាក់ក្នុងពេលព្យាយាមជួយសង្គ្រោះក្រុមជនភៀសខ្លនដែលព្យាយាមចូលអាមេរិក។ ក្នុងថ្ងៃជាមួយគ្នានោះដែរ កម្លាំងការពារព្រំដែនម៉ិចស៊ីកូ ក៏បានរកឃើញសាកសពមនុស្ស២នាក់ផងដែរនៅដងទន្លេ Rio Grande ។ តាមការប្រកាសរបស់មន្ត្រីអាមេរិកបានឱ្យដឹងថា អ្នកដែលស្លាប់ដោយលង់ទឹកគឺបានព្យាយាម ... Read More »

ខូចអនាគតអស់! ខ្លួននៅក្មេងខ្ចីសោះក្លាយជាចោរយ៉ាងសកម្មដើម្បីផ្គាប់ចិត្តសង្សារ

ខេត្តពោធិ៍សាត់៖ មុខសញ្ញា(ចោរ)វ័យក្មេងម្នាក់ត្រូវសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌធ្វើការស្រាវជ្រាវនិងបង្រ្កាបបានបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ លុយ និងគ្រឿងអលង្ការពីអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ។    ករណីសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ(ចោរលួច)វ័យក្មេងនេះ ធ្វើឡើងនៅវេលាម៉ោងប្រមាណ១១ និង១៥នាទី ព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ... Read More »

វាយប្រហារគ្រាប់បែកនៅព្រះវិហារ ក្នុងប្រទេសអាហ្វហ្គានីស្ថានស្លាប់និងរបួសជាង៤០នាក់

ការវាយប្រហារគ្រាប់បែកទៅលើព្រះវិហារអ៊ិស្លាមនិកាយស៊ីអុីត គឺព្រះវិហារ Guzargah ក្នុងពេលដែលសាសនិកកំពុងតែធ្វើពិធីបួងសួងនៅក្នុងទីក្រុង Herat ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ គ្រាប់បែកបានផ្ទុះនៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី ២ខែកញ្ញា(ពេលវេលាក្នុងតំបន់)។ រូបភាពបានបង្ហោះនៅលើសារព័ត៌មាន Khaama Press របស់អាហ្វហ្គានីស្ថានបានបង្ហាញថា នៅមុខព្រះវិហារ ... Read More »

កិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២

ខេត្ត​ព្រះសីហនុ​៖​ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ... Read More »

អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រីត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែសីហា ឆ្នាំ២០២២​ របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ... Read More »

មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត កំពង់ឆ្នាំង ជូនដំណឹង! ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកឡើងនៅអាងទឹកអន្លង់ជ្រៃ ខេត្តកំពង់ឆ្នាំង, មន្រ្តីជំនាញអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

ខេត្តកំពង់ឆ្នាំង ៖ មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា, យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។ មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងតែងតែមានការប្រុងប្រយ័ត្ន និងតាមដាន រាល់សភាព ការណ៍អាកាសធាតុ ដែលអាចកើតមាន៖ ភាពរាំងស្ងួត ឬទឹកជំនន់ក្នុងដែនដីនៃខេត្តកំពង់ឆ្នាំង ។ កាលពីយប់ថ្ងៃទី ... Read More »

អគ្គិសនី​កម្ពុជា​ មានករណីឆេះឧបករណ៍គន្លឹះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ ធ្វើឱ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល

ភ្នំពេញ​៖​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គិសនីកម្ពុជា​ បានឱ្យដឹងថា​ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅម៉ោង ១៤​ និង០៣នាទីរសៀល មានករណីឆេះឧបករណ៍គន្លឹះ Capacitor Bank ក្នុងអនុស្ថានីយតង់ស្យុងខ្ពស់កោះពេជ្រ នៅរាជធានីភ្នំពេញ ធ្វើឲ្យប្រព័ន្ធសុវត្ថិភាពបណ្ដាញជាតិផ្ដាច់ចរន្តដើម្បីការពារប្រព័ន្ធផ្គត់ផ្គង់ទាំងមូល ... Read More »