ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្ដមសេនីយ៍ឯក ប៉ោ វណ្ណៈ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ប៉ោ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព ... Read More »

លោកវរសេនីយ៍ឯក ម៉ៅ សឿត​ ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ លោកនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ​ ដែលកំពុង​សម្រាក​ព្យាបាល​របួស​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បា​នឱ្យដឹងថា​ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ម៉ៅ សឿត ... Read More »

អភិបាលស្រុកស្ទោង អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចូលរួមដាំដើមឈើទុកជាកេរតំណែលមនុស្សជាតិតទៅ

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា  ឆ្នាំ២០២២  លោក សាយ គឹមឡម អភិបាលស្រុកស្ទោង  និងសហការី  បានដឹកនាំមន្ត្រីរាជក្រោមឱវាទ  ស ស យ ក ... Read More »

កីឡាករជនពិការ វណ្ណា ណាក់ សង្ឃឹម៩៥% ក្នុងការឈ្នះមេដាយនៅអាស៊ានប៉ារ៉ាហ្គេម

សូឡូ ៖ កីឡាករមានពិការភាពលើប្រភេទកីឡាប៊ូស្យា វណ្ណា ណាក់ សង្ឃឹមឈ្នះមេដាយខ្ពស់រហូតដល់៩៥%សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីការហ្វឹកហាត់ផ្លូវការលើទីលានផ្លូវការរយៈពេល២ថ្ងៃរួចមក កីឡាករ វណ្ណា ណាក់ បានឲ្យដឹងថា ... Read More »

រដ្ឋសភាអាមេរិកអនុម័តលើសេចក្តីព្រាងច្បាប់ហាមប្រើប្រាស់អាវុធ វាយប្រហារ

នៅល្ងាចថ្ងៃទី២៩ខែកក្កដា រដ្ឋសភាអាមេរិកបានបោះឆ្នោត គាំទ្រទៅលើសេចក្តីព្រាងច្បាប់ស្តីពីការហាមឃាត់អាវុធបាញ់ប្រហារទ្រង់ទ្រាយធំ ។ ការបោះឆ្នោតអនុម័តទទួលបានការគាំទ្រខ្ពស់គឺ ២១៧សំឡេងនិងប្រឆាំង២១៣។ សេចក្តីព្រាងច្បាប់នេះនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័ត ។ ក្នុងពេលនេះដែរ សេចក្តីព្រាងច្បាប់ពិបាកនៅក្នុងការទទួលបានការគាំទ្រ៦០សំឡេង ទើបគ្រប់ចំនួនភាគច្រើន ។ នៅពេលនេះដែរសមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាបាននិងកំពុងតែខិតខំបញ្ចុះបញ្ជូលសមាជិកគណបក្សសាធារណរដ្ឋដើម្បីអនុវត្តការប្រើប្រាស់កាំភ្លើង។ កាលពីឆ្នាំ១៩៩៤ អាមេរិកក៏បានអនុម័តហាមប្រើប្រាស់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ក្នុងពេលខ្លី ... Read More »

ស្នងការនគរបាលខេត្តសៀមរាប ចេញសេចក្តីថ្លែងការណ៍ គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០

ខេត្តសៀមរាប ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងកងកម្លាំងនគរបាល ក្រោមឱវាទទាំងអស់  បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ... Read More »

ខ្លាំងមែន! រថយន្តHILUX VIGO បុករថយន្តទំនើបFORTUNER ពីចំហៀងបណ្ដាលឱ្យក្រឡាប់ផ្ងារជើងទាំងកណ្ដាលថ្ងៃត្រង់ក្នុងរាជធានី

 ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តHilux Vigo លឿនពេក មិនប្រយ័ត្នបានបុករថយន្តទំនើបម៉ាក Fortuner ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២និង០៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅជាប់របងមន្ទីរពេទ្យព្រះអង្គឌួង តាមបណ្ដោយផ្លូវក្រមួនស ... Read More »

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការគាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ របស់កម្ពុជា

ខេត្តស្វាយរៀង ៖ នៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឲ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ ... Read More »

ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រតៃវ៉ាន់ ក្នុងពេលប្រធានរដ្ឋសភាអាមេរិកបំពេញទស្សនកិច្ចអាស៊ី

នៅថ្ងៃទី២៩ខែកក្កដា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Pelosi បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់តំបន់អាស៊ីដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ នៅពេលនេះគេមិនទាន់ដឹងថា លោកស្រីនឹងបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដូចការលើកឡើងពេលកន្លងមកនោះដែរឬយ៉ាងណានោះ។ សារព័ត៌មានCNN នៅថ្ងៃទី ២៩ខែកក្កដាបានសផ្សាយថា លោកស្រី Pelosi នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ... Read More »

អតីតអភិបាលខេត្តកំពង់ឆ្នាំងលោកឈួរ ចាន់ឌឿន ព្រមប្រគល់ដី២២កន្លែងជូនរដ្ឋវិញ

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា លោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានយល់ព្រមប្រគល់ដីចំនួន២២កន្លែងជូនរដ្ឋវិញ។ នេះជាការប្រកាសនៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ ពុករលួយ​លើក​ទី​១៤ អាណត្តិ​ទី៣របស់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា។     លោក​ទេសរដ្ឋមន្ត្រី ... Read More »

ណាតូបានយល់ឃើញថា រុស្ស៊ីមិនទាន់បញ្ចេញអស់សមត្ថភាពនោះទេនៅអ៊ុយក្រែន

យុទ្ធនាការយោធារបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែខ្លាំងឡើងៗបង្កក្តីបារម្ភដល់អង្គការណាតូ ។ នៅពេលនេះដែរប្រមុខដឹកនាំណាតូយល់ឃើញថា រុស្ស៊ីមិនទាន់បញ្ចេញអស់ពីសមត្ថភាពនៅឡើយក្នុងសង្គ្រាមអ៊ុយក្រែននោះ។ សារព័ត៌មាន Sohu របស់ចិន បានដកស្រង់សម្តីអ្នកឯកទេសវិភាគដែលលើកឡើងថា បណ្តាប្រទេសណាតូមើលឃើញថា រុស្សីមិនទាន់បញ្ចេញអស់ពីកម្លាំងនៅក្នុងសង្គ្រាមនោះឡើយ ។ រុស្ស៊ីគ្រាន់តែប្រើប្រាស់កម្លាំងមួយផ្នែកប៉ុណ្ណោះក្នុងសង្គ្រាមនេះ។ ជាក់ស្តែងរុស្ស៊ីបានប្រើប្រាស់ កម្លាំងទាហានអាកាសមានកម្រិត។ ចំណែកកម្លាំងមីស៊ីលរបស់រុស្ស៊ីនៅមិនទាន់បានប្រើប្រាស់អាវុធទំនើបៗរបស់ខ្លួននៅឡើយទេ ... Read More »

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង៖ ព្រឹក ថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈបក្សក្រុងបាវិត ... Read More »

ញត្តិគាំទ្រ យ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញ ញត្តិគាំទ្រ យ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ញត្តិគាំទ្រ បានបញ្ជាក់ថា, យើងខ្ញុំទាំងអស់គ្នា ជាសមាជិក-សមាជិកាក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ... Read More »

រដ្ឋអាជ្ញា​អេ​ស្ប៉ា​ញ​ស្នើ​ឱ្យដាក់ទោសខ្សែប្រយុទ្ធ Neymar ​ជាប់គុក​២​ឆ្នាំនិងពិន័យជាង១០លានដុល្លារ​

ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញបានស្នើសុំឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានអឺរ៉ូ (១០.២លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធប្រេស៊ីល Neymar ក្នុងសំណុំរឿងកេងប្រវ័ញ្ចប្រឆាំងនឹងគាត់ និងភ្នាក់ងាររបស់គាត់ជុំវិញការផ្ទេររបស់គាត់កាលពីឆ្នាំ២០១៣ទៅកាន់ក្លិបបាល់ទាត់ Barcelona។​ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia (CNA) កាលពីថ្ងៃទី២៩ ខែកក្កដា។ ... Read More »

យោធាថៃឃាត់ទុក ម៉ូតូពលរដ្ឋខ្មែរជាង១០គ្រឿងទុក ខណៈពួកគាត់ចូលរកទិញទំនិញ

ក្រុងប៉ោយប៉ែត ៖ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា ថៃនៅព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២២នេះថា ម៉ូតូប្រជាពលរដ្ឋប្រមាណជាង១០គ្រឿងត្រូវយោធាថៃបានចាប់យកពីពលរដ្ឋខ្មែរកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២ ដោយពលរដ្ឋទាំងអស់ជិះម៉ូតូចូលទៅភូមិថៃតាមច្រករបៀងណងចាន់ឋិតក្នុងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យដើម្បីរកទិញសត្វគ្រប់ប្រភេទឬទិញស្លឹកក្រូច បន្លែផ្លែឈើពីជនជាតិថៃដែលរស់នៅព្រំដែនជាប់និងច្រករបៀងខាងលើ។ប្រភពពលរដ្ឋថាការចេញចូលទៅប្រទេសថៃតាមច្រករបៀងរបស់ពួកគាត់ខាងលើនោះបានធ្វើឡើងជារាងរាល់ថ្ងៃដើម្បីទិញទំនិញពីជនជាតិថៃយកមកលក់នៅតាមភូមិរបស់គាត់គ្រាន់ផ្គត់ផ្គង់ក្នុងគ្រួសារនៅតាមព្រំដែនបន្ទាប់ពីច្រកព្រំដែនបានបើក។ក្រោយពីពួកគាត់បានជិះម៉ូតូចូលទៅ ប្រទេសថៃមិនបានជាឃើញយោធាថៃនៅតាមផ្លូវក៏ត្រូវយោធាថៃហៅឃាត់យកម៉ូតូតែម្ដង។ក្រោយពីធ្វើការដកហូតម៉ូតូពីពួកគាត់រួចមកទាហានថៃបានប្រាប់ថានៅថ្ងៃអាទិត្យទី៣១ខែកក្កដានេះក្រុមទាហានថៃថានិងប្រគល់ម៉ូតូឲ្យវិញ ។ប្រភពបញ្ជាក់ថាៈការចាប់ម៉ូតូរបស់ពួកគាត់អាចមកពីជនជាតិខ្មែរគ្នាឯង ព្រោះឃើញពួកគាត់ចូលទៅក្នុងប្រទេសថៃរកទិញគ្រឿងឧប្បភោគ បរិភោគមកលក់ដូរនៅក្នុងស្រុកបានចំណេញរីឯពួកគេចូលក្នុងប្រទេសថៃមិនបានក៏មានភាពច្រណែននិន្ទាបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យមកចាប់ពួកគាត់កុំឲ្យទិញទំនិញនៅស្រុកថៃមកលក់នៅក្នុងភូមិរបស់ពួកគាត់ទៀត។  បញ្ហាខាងលើនេះលោក ឃួន ជឿន មេបញ្ជាការល្បាតព្រំដែនគោក៥០៣បានប្រាប់តាមប្រព័ន្ធតេលេក្រាមថា នៅទីតាំងដែលពលរដ្ឋចេញចូលទៅប្រទេសថៃលោកមិនបានគ្រប់គ្រងនោះទេ ព្រោះទីនោះត្រូវគ្រប់គ្រងដោយកងពល ... Read More »

រដ្ឋមន្ត្រីការបរទេស អាមេរិក-រុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទស្តីពីបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី

ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី ២៩ខែកក្កដាបានប្រកាសថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាសមភាគីអាមេរិក លោក Antony Blinken ស្តីពីបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងទ្វេភាគី ។ នេះជាជំនួបពិភាក្សាតាមទូរស័ព្ទលើកដំបូង បង្អស់របស់រដ្ឋមន្ត្រីប្រទេសទាំងពីរ ... Read More »

ក្រសួងយុត្តិធម៌ អាចពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេស ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ អាចពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេស ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានាជុំវិញការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។ បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន ... Read More »

ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពជាមួយក្រុម Rayo Vallecano

កីឡាករ Cristiano Ronaldo បាននិយាយថា គាត់នឹងចូលរួមក្នុងការប្រកួតមិត្តភាពរបស់ Manchester United ជាមួយក្រុម Rayo Vallecano នៅ Old Trafford នៅថ្ងៃអាទិត្យនេះ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះចង់ឱ្យ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ៤៧នាក់ ,អ្នក​ជាសះស្បើយ​ ២៦នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​៣០ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ៤៧នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ២៦នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បុរសជនជាតិចិន ៣ នាក់ ជិះម៉ូតូទឹកបុកគ្នាក្នុងសមុទ្រ ស្លាប់ម្នាក់

ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិន ៣ នាក់បាននាំគ្នាជួលម៉ូតូទឹកជិះបើកលឿនហើយជ្រុលបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ហើយក៏ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតមានឡើងនៅលើផ្ទៃទឹកសមុទ្រនៅម៉ោង៥ល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ ១ ... Read More »

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចេញញត្តិគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ភ្នំពេញ ៖ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចេញញត្តិគាំទ្រ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ របស់ព្រះរាជាណាចក្រកម្ពុជា។ ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ដោយពុំបានប៉ះពាល់ដល់គោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ... Read More »

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ “ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព”

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមគោរពជម្រាបជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី នាងកញ្ញា អង្គភាព ស្ថាប័នដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ... Read More »

ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវមន្រ្តីជំនាញ ក.ប.ប. ចាត់វិធានការតាមនីតិវិធីក្រោយពិនិត្យឃើញមិនមានអនុលោមភាព

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅយប់ថ្ងៃ​សុក្រ​ទី​២៩​ ខែកក្កដា ឆ្នាំ​២០២២នេះថា​៖​​ដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំងត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធីក្រោយរកឃើញថាមិនមានអនុលោមភាព។  ការចាត់វិធានការច្បាប់គឺធ្វើឡើងខណៈពេលដែលមន្រ្តីជំនាញ ក.ប.ប. ចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ... Read More »

មន្រ្តី ក.ប.ប. បន្តអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងស្រាវជ្រាវរកផលិតផលមី និងការ៉េម ដែលសង្ស័យមានផ្ទុកសារធាតុគីមីហាមឃាត់ និងទំនិញមិនមានអនុលោមផ្សេងៗ

ភ្នំពេញ​៖​ ក្នុងន័យទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋពីការបរិភោគ ចំណីអាហារដែលគ្មានសុវត្ថិភាព ឬមានផ្ទុកសារធាតុគីមីហាមឃាត់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ​នេះ មន្រ្តីជំនាញសាខារបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចំនួន ១១រាជធានី ... Read More »

រឿងព្រេងទាក់ទងនឹងទំនៀមលោកអភិធម្មនិងលោកមាតិកានៅពេលដង្ហែសព

    មាន​រឿង​និទាន​ថា  ក្នុង​អតីត​សម័យ​ព្រេង​នាយ មាន​ព្រះ​រាជា​មួយ​អង្គ ទ្រង់​សោយ​រាជ្យ​នៅ​នគរ​ណោងស្នោ “ស្យាម​ប្រទេស” ព្រះ​រាជា​អង្គ​នេះ ទ្រង់​មាន​ព្រះ​ហ្ឫទ័យ​ជ្រះ​ថ្លា​នឹង​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ក្រៃ​លែង តែង​ធ្វើ​បុណ្យ​ឲ្យ​ទាន​ជា​អចិន្ត្រៃយ៍ ហើយ​ទ្រង់​មាន​ព្រះ​ទ័យ​រាប់​អាន​ស្និទ្ធស្នាល នឹង​ព្រះ​សង្ឃ ដែល​គង់​នៅ​វត្ត​មួយ​ក្បែរ​ព្រះ​បរម​រាជ​វាំង​ណាស់ ទ្រង់​តែង​ផ្គត់​ផ្គង់​ព្រះ​សង្ឃ ដោយ​ខាទនីយាហារ​រាល់​ថ្ងៃ ... Read More »

យុវជនគណបក្សថា្នក់កណ្ដាលសូម​គាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​ការ​ធ្វេី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លេីកទី​១០នេះ

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់យុវជនគណបក្សថា្នក់កណ្ដាលយើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ ដែលធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេស ... Read More »

មានករណីស្លាប់ដំបូងបង្អស់ដោយសារជំងឺអុតស្វានៅអឺរ៉ុប

នៅថ្ងៃទី២៩ខែកក្កដា ប្រទេសអេស្ប៉ាញបានប្រកាសពីករណីស្លាប់ដំបូងបង្អស់ដោយជំងឺអុតស្វា ។ នេះជាករណីស្លាប់ដំបូងស្ថិតនៅក្នុងតំបន់អឺរ៉ុប ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលអេស្ប៉ាញបានឱ្យដឹងថា មានករណីកើតជំងឺអុតស្វាក្នុងប្រទេសនេះបានកើនឡើងដល់ទៅ ៤.២៩៨នាក់ ក្នុងនោះមានស្ត្រី ៦៤នាក់។ ជាមួយគ្នានេះដែរក៏មានអ្នកជំងឺអុតស្វា១២០នាក់បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងមានម្នាក់ស្លាប់ ។ ក្នុងពេលជាមួយគ្នានេះប្រទេសប្រេស៊ីលក៏បានប្រកាសពីករណីស្លាប់ដំបូងដោយជំងឺអុតស្វា ។ ... Read More »

អតីតប្រធានក្រុម Arsenal និងអៀរឡង់ខាងជើងលោក Terry Neillទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ

អតីតប្រធានក្រុម Arsenal និងជាអតីតក្រុមជម្រើសជាតិអៀរឡង់ខាងជើង និងជាគ្រូបង្វឹកលោក Terry Neill បានទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ។ លោក Neill កើតនៅ Belfast គឺជាប្រធានក្រុមក្មេងជាងគេរបស់ក្រុម Arsenal នៅអាយុ២០ឆ្នាំ ហើយបានលេងច្រើនជាង២៧០ប្រកួតសម្រាប់ក្លិបនៅចន្លោះឆ្នាំ១៩៥៧ ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយរកឃើញប្រាក់ពុករលួយជាង៨៥ម៉ឺនដុល្លារ ពាក់ព័ន្ធការចូលក្របខ័ណ្ឌមន្ទីរសុខាភិបាលខេត្តក្រចេះ

ខេត្តក្រចេះ ៖ អង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា(ACU) បានប្រកាសពីការរកឃើញប្រាក់ពុករលួយជាង ៨៥ម៉ឺន៤ ពាន់ដុល្លារអាមេរិក ពាក់ព័ន្ធនឹងការទទួលប្រាក់ពីបេក្ខជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្របខ័ណ្ឌមន្ទីរសុខាភិបាលនៅខេត្តក្រចេះ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១៤ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពលោកប្រធាន តុប សំ និងលោកស្រីកិត្តិសង្គហបណ្ឌិត ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រទាំងស្រុងចំពោះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ពោលគឺ ធានាដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាល មានដំណើរការប្រព្រឹត្តទៅដោយរលូន មិនមានការជាប់គាំង និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។ សេចក្តីថ្លែងការណ៍គាំទ្រ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ... Read More »