ព័ត៌មានទាន់ហេតុការណ៍៖
'

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ២០នាក់ ,អ្នក​ជាសះស្បើយ​ ២៦នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៣ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២០នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ២៦នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញមន្រ្តី គណបក្សការពារសុខសន្តិភាព និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ សម្តេចបានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ... Read More »

ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ ដឹកនាំ​កម្មវិធី​បុណ្យ​រំលឹក​គុណ​ និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជន​ដែល​បាន​ពលីជីវិត​ដេីម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​

     ខេត្តកំពង់ធំ ៖ ដេីម្បី​ជាការដឹងគុណដល់អតីតយុទ្ធជន​ដែលបាន​ពលី​ជីវិត​ដេីម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែកក្កដា​ ឆ្នាំ​២០២២​ ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ ... Read More »

រុស្ស៊ីប្រកាសកម្ទេចប្រព័ន្ធមីស៊ីល HIMARSចំនួន៤គ្រឿងដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី ២២ខែកក្កដាបានប្រកាសថា កម្លាំងទាហានប្រទេសនេះបានបំផ្លាញប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន។ តាមសារព័ត៌មាន TASS បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីដែលបញ្ជាក់ថា ក្នុងរយៈពេល២សប្តាហ៍ កម្លាំងទាហានបានបំផ្លាញប្រព័ន្ធមីស៊ីល HIMARS ចំនួន៤គ្រឿងរបស់អាមេរិក។ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី២០ ខែកក្កដា ប្រព័ន្ធមីស៊ីល ... Read More »

រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការបានខិតខំប្រឹងប្រែងក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ !

ភ្នំពេញ ៖ រយៈពេលជិត ៣០ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរមីនជាសេនាធិការបានខិតខំប្រឹងប្រែងក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលជាសំណល់នៃសង្រ្គាមរ៉ាំរ៉ៃ ដែលបានញាំញីប្រទេសជាតិយើង អស់រយៈពេលជាង ៤ទសវត្សរ៍មកហើយ។ រហូតមកទល់ពេលនេះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតែជាកង្វល់ដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាល ដែលម្យ៉ាង សំណល់សង្រ្គាមទាំងអស់នោះបានសម្លាប់ជីវិត ... Read More »

សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធ​ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធចំពោះឈ្មោះ ឈុន មិញស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅ ផ្ទះលេខ ១១២៨ ផ្លូវ១១០ ... Read More »

ថៃមានករណីកើតជំងឺអុតស្វាជាលើកដំបូងនៅភូកេត

ករណីកើតជំងឺអុតស្វា លើកដំបូងនៅក្នុងប្រទេសថៃ គឺជាជនជាតិនីហ្សេរីយ៉ា អាយុ២៧ឆ្នាំ ចូលមកប្រទេសថៃកាលពីចុងឆ្នាំ២០២១។ នៅពេលនេះអ្នកជំងឺបានរត់គេចខ្លួនបាត់ពេលមន្ទីរពេទ្យប្រកាសពីករណីកើតជំងឺអុតស្វាកាលពីថ្ងៃទី១៨ខែកក្កដា។ សារព័ត៌មាន AFP បានផ្សាយថា ករណីរកឃើញជំងឺអ៊ុតស្វាត្រូវបានរកឃើញនៅក្នុងតំបន់រមណីយដ្ឋានភូកេត ក្រោយអ្នកជំងឺទៅធ្វើតេស្តនៅមន្ទីរពេទ្យឯកជនបន្ទាប់ពីមាន អាការៈដូចជាជំងឺអុតស្វា ។ ជាមួយគ្នានេះដែរ ថៃក៏មានករណីឆ្លងជំងឺកូវីដ-១៩ ... Read More »

Nottingham Forest ចុះហត្ថលេខាយកបានអតីតខ្សែបម្រើ Manchester United កីឡាករ Jesse Lingard

ក្លិប Nottingham Forest បានចុះហត្ថលេខាលើអតីតខ្សែបម្រើក្រុម Manchester United កីឡាករ Jesse Lingard ដោយមិនមានតម្លៃខ្លួនផ្ទេរ (Free Agent)។ នេះបើតាមក្លិបដែលបានផ្សព្វផ្សាយនៅ Premier League ... Read More »

យុវតីម្នាក់មកពីស្រុកកងមាស មានឱកាសផ្លាស់ប្តូរការសិក្សានៅទឹកដីសហរដ្ឋអាមេរិក

ភ្នំពេញ ៖ សហរដ្ឋអាមេរិក៖ យុវតី កៅ ម៉េងហ័ង ជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Virginia ... Read More »

ខ្សែការពារ Raphael Varane អះអាងថា មិនមានការសោកស្តាយចំពោះការផ្ទេរទៅកាន់ Man Utd

ខ្សែការពារ Raphael Varane របស់ក្រុម Manchester United និយាយថា រូបគេមិនសោកស្តាយចំពោះការផ្លាស់ទៅ Old Trafford នោះទេ។កីឡាករអន្តរជាតិបារាំងវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយ United កាលពីរដូវក្តៅមុន ប៉ុន្តែការរួមផ្សំគ្នានៃរបួស និងទម្រង់លេងរបស់ក្រុមថ្មីរបស់គាត់បានធ្វើឱ្យរូបគាត់មកកាន់ទឹកដីអង់គ្លេសនៃរដូវកាលដំបូង ... Read More »

ប្រភពនៃការកាន់ដាវសំពះការ និងរាំសាកន្ទេល

តាមប្រវត្តិរឿងបានតំណាលថា  កាលពីព្រេងនាយមានអាមាត្រម្នាក់ជារាជបំរើ បានចេញទៅបង្រ្កាបពួកបះបោរនៅទីជនបទ អាមាត្រនោះទៅដល់ស្រុកមួយបានចូលស្តីដណ្តឹងកញ្ញាម្នាក់ជាកូនអ្នកស្រុកនៅទីនោះជាប្រពន្ធ  ហើយបានឱ្យមាស១ដំឡឹងជាគ្រឿងបញ្ជាប់ពាក្យដោយសន្យាថា បីខែទៀត នឹងមករៀបការ។អាមាត្រនោះត្រឡប់ទៅកាន់ទីក្រុងវិញ មានកិច្ចការរាជការច្រើនក៏ខកខាន៣ឆ្នាំ។ ដោយយល់ថាហួសសន្យាទៅហើយម្ដាយឪពុកកញ្ញានោះក៏ឲ្យកូននោះទៅកំលោះម្នាក់ទៀតដែលបណ្ដឹងក្រោយ។ កំពុងតែសំពះការអាមាត្រនោះទៅដល់ក៏ហូតដាវកាប់កម្លោះនោះស្លាប់នៅកន្លែងសំពះ ហើយយកនាងនោះជាប្រពន្ធទៅ ។ ក្រោយពីសម្លាប់ហើយម្តាយឪពុកអញ្ជើញព្រាហ្មណ៍មកសូត្រស្លុតី  លាងឈាមសាកន្ទេលរំងាប់ចង្រៃ ។  ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៧%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ថា ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង ... Read More »

បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុករថយន្តដឹកត្រីបត់ឆ្លងផ្លូវទៅផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តFordRaptor លឿនមិនប្រយ័ត្នជាន់ហ្រ្វាំងមិនទាន់បានជ្រុលទៅបុករថយន្តដឹកត្រី បើកបត់ឆ្លងផ្លូវពេញទំហឹងទៅផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវ រួចទៅបុករថយន្តដឹកមាន់មួយគ្រឿងទៀត រងការខូចខាត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ... Read More »

ចេកល័ក្ខជាដំណាំអត្តសញ្ញាណមួយសម្រាប់ប្រជាជននៅលើខ្នងភ្នំគូលែនខេត្តសៀមរាប

ខេត្តសៀមរាប៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។  ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។ ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា ... Read More »

ជនជាតិចិនបើករថយន្តឡើងលើកាំជណ្ដើរអគារ The BRIDGE កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបើករថយន្តនីស្សាន់ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតឡើងលើកាំជណ្តើរអគារThe BRIDGE បម្រុងទម្លុះចូលទៅក្នុងម៉ាត តែសំណាងល្អកល់ជាប់ទៅមុខលែងរួច។     ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៧៨ ក្បែរស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។     ... Read More »

រថយន្តស៊េរីទំនើបម៉ាកVOLVEGAN បើកលឿនដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនជ្រុលទៅបុករថយន្តLEXUS LX570 រួចបន្តទៅបុករថយន្ត Ford មួយគ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

     ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកVOLVEGAN មួយគ្រឿងបើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តLEXUS LX570 ពីចំហៀងខាងក្រោយពេញទំហឹង រួចបន្តទៅបុករថយន្ត Ford Ranger មួយគ្រឿងទៀតដែលចតស្ងៀមនៅមុខផ្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ... Read More »

បទល្មើសនៅក្នុងបឹងទន្លេសាប កំពុងតែរីករាលដាលជាបន្តបន្ទាប់ អាជ្ញាធរមូលដ្ឋានកំពុងតែដាក់បទបញ្ជាចុះបង្ក្រាបឱ្យបានទាន់ពេលវេលា

ខេត្តកំពង់ធំ ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផល នៃការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្នុងនោះដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ... Read More »

ក្រសួងធនធានទឹកប្រាប់ឱ្យពលរដ្ឋតាមដងទន្លេមេគង្គប្រុងប្រយ័ត្នដោយកម្ពស់ទឹកហក់ឡើងជាង៨ម៉ែត្រ

ភ្នំពេញ៖ ក្រសួងធនធានទឹកតាមរយៈមន្ត្រីជំនាញផ្នែកបច្ចេកទេសណែនាំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងព្រែក និងទន្លេមេគង្គ បង្កើនការប្រុងប្រយ័ត្ន និងប្រាប់ឱ្យអាជ្ញាធរត្រៀមបង្ការ និងទប់ស្កាត់នូវគ្រោះមហន្តរាយនានាដែលអាចកើត មានឡើងជាយថាហេតុនាចុងរដូវវស្សានេះ ខណៈកម្ពស់ទឹកទន្លេមេគង្គហក់ឡើងខ្ពស់ជាងឆ្នាំមុនរហូតដល់ជិត២ម៉ែត្រ។ ក្នុងពេលដឹកនាំមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួននៅក្នុងខេត្តកំពង់ ចាមលោក ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ... Read More »

អភិបាលខេត្តអញ្ជើញជាអធិបតីប្រកាសតំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ សៀមប៉ាង ឃុំ សេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃ សុក្រ ៩ រោចខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦​ត្រូវនឹងថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២២ នេះ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងបាត់បង់ទ្រព្យសម្បត្តិជាង២ម៉ឺនដុល្លារទាំងថ្ងៃរសៀល

    ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងមានទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ ដំបូលប្រក់ស័ង្កសី រៀបឥដ្ឋខាងក្រោមត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះជួយដងទឹកជះពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចឱ្យមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។     ការភ្ញាក់ផ្អើលឃើញភ្លើងឆេះផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិស្វាត ... Read More »

ព្រះសង្ឃត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើម

ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣នៅសាលាពុទ្ធិកបឋមសឹក្សាម៉ាចសត្ថារាមមារិទ្ធ ឋិតនៅក្នុងវត្តរតនារាម ផ្សារកណ្ដាល ក្នុងភូមិផ្សារកណ្ដាល សង្កាត់/ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០២២នេះដែលមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូអនុគណក្រុងប៉ោយប៉ែតប៉ុក ចំរើន, ព្រះគ្រូចៅអធិការវត្តផ្សារកណ្ដាលតែម ម៉ាច និងព្រះសង្ឃ យាយជី តាជីប្រមាណជិត២០០អង្គ/នាក់ លោកបៀវ ថាប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៌ថាៈព្រះសង្ឃដែលគង់នៅទីអារាមនានាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងអបាយមុខដូចជាគ្រឿងញៀនជាដើម។  លោកបានបញ្ជាក់ថា ការបើកសាលាពុទ្ធិកៈនេះគីជាថ្នាលមួយចំពោះព្រះសង្ឃកូននេនតូចៗដែលឪពុកម្ដាយមានការខ្វះខាតយកកូនៗចាប់ពីអាយុ១០ឆ្នាំមកដាក់ឱ្យសិក្សានៅក្នុងវត្តអារាម ... Read More »

ប្រធានាធិបតីចិនស៊ី ជីនពីង ជូនពរប្រធានាធិបតីអាមេរិក លោកបៃឌិន ឆាប់ជាពីកូវីដ-១៩

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបង្ហាញក្តីសង្ឃឹមថា ប្រធានាធិបតីបៃឌិននឹងឆាប់ជាពីជំងឺកូវីដ-១៩ ។ នៅក្នុងសារផ្ញើទៅកាន់ប្រធានាធិបតីបៃឌិននាថ្ងៃទី២២ខែកក្កដាថា លោកសូមជូនពរដោយស្មោះឱ្យលោកបៃឌិនឆាប់ជាពីកូវីដ-១៩ ។ សារព័ត៌មានស៊ីនហួបានដកស្រង់សម្តីប្រធានាធិបតីដែលបញ្ជាក់ថា «ខ្ញុំសូមជូនពរដល់លោកឆាប់ជាសះស្បើយពីជំងឺ»។ កាលពីថ្ងៃទី២១ខែកក្កដា សេតវិមានអាមេរិកបានប្រកាសថាប្រធានាធិបតីបៃឌិនធ្វើតេស្តវិជ្ជមានកូវីដ-១៩ តែមានអាការៈស្រាល ប៉ុណ្ណោះ។ ... Read More »

ក្មេងទំនើងមួយក្រុមត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីកាន់កាប់អាវុធខុសច្បាប់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាល៖ នគរបាលស្រុកកៀនស្វាយ បង្រ្កាបក្មេងទំនើងមួយក្រុមជាបន្តបន្ទាប់គ្នា យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ករណីនេះបានកើតឡើង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៥និង៣០នាទី នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ... Read More »

រដ្ឋមន្ត្រីហុងគ្រី ៖ មិនអាចធានាសន្តិសុខថាមពលបានទេប្រសិនបើមិនមានរុស្ស៊ី

រដ្ឋមន្ត្រីការបរទេសហុងគ្រី បានប្រកាសថា ទីក្រុង Budapest ចាំបាច់ត្រូវតែទិញបន្ថែមថាមពលហ្គាសពីរុស្ស៊ីចំនួន៧០០លានម៉ែត្រគូបជាបន្តទៀត ។ លោកបន្តទៀតថា សន្តិសុខថាមពលមិនអាចធានាបានឡើយប្រសិនបើមិនមានថាមពលពីរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានលើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ... Read More »

មន្ត្រីនគរបាលម្នាក់តូចចិត្តមានជំងឺព្យាបាលមិនធូរស្រាលសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹកខណ:ដែលគាត់មានជំងឺព្យាបាលមិនជា។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិ ស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។     យោងតាមមន្ត្រីនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ... Read More »

ឥណ្ឌាមានប្រធានាធិបតីជាស្ត្រីជនជាតិដើមជាលើកដំបូង

បណ្តាតំណាងរាស្ត្រឥណ្ឌា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របានបោះឆ្នោតជ្រើសរើសស្ត្រីជនជាតិដើមឱ្យធ្វើជាប្រធានាធិបតីក្នុងប្រទេសដែលមានពលរដ្ឋ ជិត១៥០០លាននាក់ ។ ជនជាតិដើមដែលមានកិត្តិយសត្រូវបានជ្រើសរើសធ្វើជាប្រធានាធិបតីឥណ្ឌានោះ គឺលោកស្រី Droupadi Murmu អាយុ៦៤ឆ្នាំ ជាសមាជិកកុលសម្ព័ន្ធ Santhal (ឬ Santhali) នៃភាគខាងកើតប្រទេសឥណ្ឌា។ លោកស្រីទទួលបានការគាំទ្រពីតំណាងរាស្ត្រជាង៤៥០០នាក់ ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញ​នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់វត្តចំនួន០៥ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន

ខេត្ត​កំពង់ចាម​៖​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម និងលោកស្រី ខៀវទេព រង្ស៊ីកាញារីទ្ធ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួង អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ... Read More »

លទ្ធផលកិច្ចប្រជុំពិភាក្សារវាងឧត្តមមន្ត្រី នៃក្រសួងទេសចរណ៍កម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម​ ដើម្បីជំរុញការអនុវត្តផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា

ប្រទេសវៀតណាម៖ លោកបណ្ឌិត ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាជាមួយឯកឧត្តម ហា​ វ៉ាន់សៀវ ... Read More »

កម្លាំងប៉ូលិសស្រីលង្កាបង្ក្រាបក្រុមបាតុករយ៉ាងចាស់ដៃ

នៅព្រឹកថ្ងៃទី២២ខែកក្កដានេះ កម្លាំងប៉ូលិសនិងទាហានស្រីលង្កាបានបំបែកហ្វូងបាតុករនៅក្នុងទីក្រុង កូឡុំប៊ូ ។ កម្លាំងប៉ូលិសបានរុះរើតង់ និងបំបែកហ្វូងបាតុករ ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា កម្លាំងប៉ូលិសស្រីលង្កានៅថ្ងៃទី ២២ខែកក្កដា បានចាប់មនុស្ស៩នាក់ ក្រោយពីកម្លាំងទាហាននិងប៉ូលិសបោសសម្អាតជំរំបាតុករនៅមុខវិមានប្រធានាធិបតីស្រីលង្កា។ ការបំបែកក្រុមបាតុករកើតឡើងមុនប៉ុន្មានម៉ោងនៃការកំណត់ពេលចុងក្រោយសម្រាប់ក្រុមបាតុកររុះរើទីតាំងបាតុកម្មចេញ ។ ... Read More »

ប្រជាពលរដ្ឋក្នុងស្រុកកងមាស​កាន់តែមានភាពងាយស្រួល បន្ទាប់ពីទទួលបានស្ពាន និង​ផ្លូវ​បេតុង​ថ្មី​ទើបសម្ពោធដាក់ប្រើប្រាស់

ខេត្តកំពង់ចាម ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ស្ពាន​បេឡេត៍ ប្រវែង ៥៤ម៉ែត្រ និង​ផ្លូវ​បេតុង​អាម៉េ​ប្រវែង ៤៥៦ម៉ែត្រ ក្នុង​ភូមិ​ដំណាក់​ល្អិត ឃុំ​រកាគយ ស្រុក​កងមាស ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព លោកបណ្ឌិត​សភាចារ្យ ... Read More »