ព័ត៌មានទាន់ហេតុការណ៍៖
'

អតីតខ្សែប្រយុទ្ធដ៏ឆ្នើមរបស់អាល្លឺម៉ង់ Uwe Seeler ស្លាប់ក្នុងវ័យ៨៥ឆ្នាំ

អតីតខ្សែប្រយុទ្ធអាឡឺម៉ង់ Uwe Seeler ដែលជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសរបស់គាត់បានទទួលមរណភាពក្នុងអាយុ៨៥ឆ្នាំ។ Seeler ស៊ុតបញ្ចូលទីបាន៤៣គ្រាប់ក្នុង៧២ប្រកួតសម្រាប់ប្រទេសអាឡឺម៉ង់ខាងលិច និងបង្ហាញខ្លួននៅ World Cup ចំនួន៤ដង។ គាត់បានចំណាយពេលពេញអាជីពក្លិបរបស់គាត់នៅ Hamburg ពីឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៧២ ដោយស៊ុតបញ្ចូលទីបាន៤៩០គ្រាប់ក្នុងការបង្ហាញខ្លួន៥៨០ប្រកួត។ លោក ... Read More »

ឆក់កាបូបបានសម្រេចទាំងថ្ងៃត្រង់នៅសង្កាត់កន្ទោកមិនរំខានដល់សមត្ថកិច្ចឡើយ

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់យកកាបូ​បស្ពាយពីប្តីប្រពន្ធមួយគូបានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចឡើយ។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចជិតអគ្គបញ្ជាការដ្ឋានកងទ័ពជេីងគោក​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល។      ជនរងគ្រោះឈ្មោះ ... Read More »

ការអនុវត្តច្បាប់របស់មន្រ្តីជំនាញ ក.ប.ប. ត្រូវបានធ្វើឡើងចំពោះដេប៉ូប្រេងឥន្ធនៈចំនួន ១១ទីតាំងបន្ថែមទៀត

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២នេះថា​៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. នៅថ្ងៃទី២០-២១ ខែកក្កដា បានបន្តអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៥បន្ថែមទៀតក្រោយរកឃើញមិនមានអនុលោមភាពក្នុងចំណោមស្ថានីយ​ ... Read More »

មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២២

ខេត្តបន្ទាយមានជ័យ ៖  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាគណអធិបតី ក្នុងពីធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២២។ ... Read More »

យន្តហោះឥណ្ឌូនេស៊ីចុះចតជាបន្ទាន់ដោយសារអាកាសយានិកស្លាប់ក្នុងពេលកំពុងបើកបរ

នៅថ្ងៃទី២១ខែកក្កដា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Citilink របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបង្ខំវិលត្រឡប់មកកាន់ចំណុចចាប់ផ្តើមវិញ ដោយសារតែអាកាសយានិក ស្លាប់ពេលកំពុងបើកបរ ។ ក្រោយពេលកើតហេតុ អាកាសយានិកទីពីរ (ជំនួយការអាកាសយានិក) បានបញ្ជាយន្តហោះឱ្យចុះចតជាបន្ទាន់។ ពេលយន្តហោះចុះដល់ដីដោយសុវត្ថិភាពហើយនោះ ក្រុមគ្រូពេទ្យបញ្ជាក់ថា អាកាសយានិកបានស្លាប់បាត់ទៅហើយ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ កំពុងសម្រុកជួសជុល អ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃ ដល់ផ្សារធំថ្មី ឱ្យចប់ ថ្ងៃ២៣ កក្កដានេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងសម្រុកបញ្ចប់តាម គម្រោងជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាសពេទ្យលោកសង្ឃដល់ផ្សារធំថ្មី ដោយ បញ្ចប់នៅថ្ងៃ២៣ កក្កដាឆ្នាំ២០២២ស្អែកនេះហើយ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង ។      ... Read More »

នគរបាលជំនាញគ្រឿងញៀននៃស្នងការខេត្តប៉ៃលិនឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ជួញដូរសារធាតុញៀន

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ពីកម្លាំងនគរបាលជំនាញនៃស្នងការខេត្តបានឲ្យដឹងថា នៅវេលាម៉ោង០១ និង១០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន  នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះបង្រ្កាបជាក់ស្តែងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខមណ្ឌលសុខភាពផ្សារព្រំស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

មនុស្សប្រុសស្រី៤នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនបានជ្រុលទៅបុករថយន្តសណ្តោងកុងតឺន័របត់ចូលឃ្លាំងបណ្តាលឱ្យរបួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ ៖ យុវជនស្រីប្រុស៤នាក់ជិះម៉ូតូឌុបគ្នាយ៉ាងល្បឿនមិនប្រយ័ត្នបានជ្រុលទៅបុកចូលក្រោមរថយន្តកុងតឺន័រស៊ីញ៉ូបត់ចូលឃ្លាំង បណ្តាលឲ្យរងរបួសធ្ងន់៣នាក់ស្រាលម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ២១ខែកក្កដាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញបុរសម្នាក់បើករថយន្តសណ្តោងទូរកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C-3066 ... Read More »

ខ្សែប្រយុទ្ធ Sebastien Haller របស់ក្រុម Borussia Dortmund រកឃើញមានដុំសាច់ក្នុងពងស្វាស

ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Sebastien Haller បានចាកចេញពីជំរុំហ្វឹកហាត់មុនបើករដូវកាលរបស់ពួកគេក្នុងប្រទេសស្វីស បន្ទាប់ពីមានដុំសាច់មួយត្រូវបានរកឃើញនៅក្នុងពងស្វាសរបស់គាត់។ខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រវ័យ២៨ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Bundesliga ពី Ajax ក្នុងខែនេះ។ ក្លិប Dortmund បានឲ្យដឹងថា ... Read More »

ពិភពលោកមានករណីស្លាប់ដោយកូវីដ-១៩ជាង១៤០០នាក់ក្នុងមួយថ្ងៃ

ករណីឆ្លងកូវីដ-១៩ នៅតែជាក្តីបារម្ភរបស់មនុស្សជាតិនៅលើពិភពលោក ដោយមានករណីឆ្លងបន្តកើនឡើងនិងអ្នកស្លាប់នៅមានច្រើនក្នុងមួយថ្ងៃៗ។ តាមគេហទំព័រ Worldometers បានផ្សាយថាក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើងខ្ពស់ ដោយមានរហូតដល់ទៅជាង ៧៧៤ពាន់នាក់ និងស្លាប់ ១៤១១នាក់។ អាមេរិកគឺជាប្រទេសមានករណីឆ្លងរាលដាលច្រើនជាងគេបង្អស់នៅលើពិភពលោក។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ... Read More »

មន្ត្រីបរិស្ថានស្នាក់ការអូរងាវ ឆ្មក់បង្ក្រាបបានរថយន្តប្រភេទយីឌុប ដឹកឈើប្រណិតពេញទ្រុង

ខេត្តកំពង់ធំ ៖ កម្លាំងបរិស្ថាន នៃស្នាក់ការអូរងាវបានឆ្មក់ចាប់បានរថយន្តយីឌុប លួចដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ចេញពីដែនបរិវេណព្រៃឡង់ ត្រង់ចំណុចច្រកជាំស្វាយ ស្ថិតនៅភូមិសំអោង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។  យោងតាមការឱ្យដឹងពីមន្ត្រីបរិស្ថានបានខ្សឹបប្រាប់ឱ្យដឹងនាយប់ថ្ងៃកើតហេតុថា ករណីនេះគឺមន្ត្រីជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ... Read More »

អាជីវករផ្សារអូរឫស្សីនៅតែបន្តធ្វើការតវ៉ាជាថ្មីទៀតខណៈគណៈកម្មការផ្សារអូឬស្សីបានឡើងតម្លៃតូបខុសពីគោលការណ៍សម្តេច !

ភ្នំពេញ៖​ អាជីវករផ្សារអូរឫស្សី ប្រមាណជាង១០០នាក់ នៅព្រឹកថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០២២ បាននាំគ្នាបន្តធ្វើការតវ៉ា ខណៈមិនធ្វើការដោះស្រាយឱ្យពួកគាត់សមស្រប ដូចអ្វីដែលគាត់សំណូមពរ ពិសេសគណៈកម្មការផ្សារអូរឬស្សីក៏ដូចជាប្រធានផ្សារអូរឬស្សីមិនទាន់មានដំណោះស្រាយឱ្យពួកគាត់ ថែមទាំងបន្តឡើងតម្លៃតូបជាថ្មី ក្នុងតម្លៃមិនអាចទទួលយក ។ សូមបញ្ជាក់ថាការតវ៉ារបស់អាជីវករ ការសំណូមពររបស់គាត់ ... Read More »

រយៈពេល៦ខែឆ្នាំនេះ អគ្គិភ័យកើតឡើង២៥១​លើក សម្លាប់មនុស្ស១១នាក់ និងបំផ្លាញផ្ទះជាង៤០០ខ្នង

ភ្នំពេញ៖ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២២នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន២៥១លើកនៅទូទាំងប្រទេស ហើយបណ្តាលឱ្យមនុស្សស្លាប់១១នាក់ និងរងរបួស៣២នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ៤៤៥ខ្នង,ល្វែង ។ ករណីនេះភាគច្រើនដោយ សារការធ្វេសប្រហែស។ យ៉ាងណាក៏ដោយតួលេខនេះមានការថយចុះបើប្រៀបធៀបទៅនឹងឆ្នាំទៅ។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះអគ្គិភ័យបានបណ្តាលឱ្យខូចខាតតូបលក់ដូរចំនួន៤៦តូប,ឆេះឃ្លាំងទំនិញចំនួន១៣កន្លែង,ឆេះរោងចក្រនិងសិប្បកម្មចំនួន៦កន្លែង,អគាររដ្ឋបាល២កន្លែង,សាលារៀន២ខ្នងឆេះខូចខាតស្រូវជង្រុក១៣តោន,គ្រាប់ពោត២០តោន, រថយន្ត២០គ្រឿង,ម៉ូតូ៨៣គ្រឿងនិងចំការស្វាយចន្ទីទំហំ ៦ហិកតា ។  ... Read More »

Clauss និង Suarez ចូលរួមជាមួយក្លិបបារាំង Marseille ជាផ្លូវការ

ក្លិប Olympique de Marseille បានចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំង Jonathan Clauss ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ និងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបនៅ Ligue 1 ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ១៣នាក់ ,អ្នក​ជាសះស្បើយ​ ១១នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​២២ ខែកក្កដា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ១៣នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១១នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអង្ករ ២០តោន ពីសប្បុរសជន ដែលបានផ្តល់ជំនួយសប្បុរសធម៌ ជួយដល់ការងារសង្គម

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយសប្បុរធម៌ពីសប្បុរសជន ដើម្បីយកទៅជួយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅសហគម។ ពិធីទទួលនេះបានប្រព្រឹត្ដទៅ នាព្រឹកថ្ងៃសុក្រ ៩ រោច ខែអាសាឍ ... Read More »

ខ្សែ​ប្រយុទ្ធ Sadio Mane ​ជាប់​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​អាហ្វ្រិក​សម្រាប់​ក្រុម​សេណេហ្គាល់

កីឡាករ Sadio Mane របស់សេណេហ្គាល់បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់អាហ្វ្រិកប្រចាំឆ្នាំជាលើកទី២ដែលកំពុងដំណើរការនៅឯពិធីប្រគល់ពានរង្វាន់សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) ក្នុងរដ្ឋធានី Rabat ប្រទេសម៉ារ៉ុក។ Mane បានស៊ុតបាល់ប៉េណាល់ទីឈ្នះ ខណៈដែលសេណេហ្គាល់បានផ្តួលអេហ្ស៊ីបក្នុងការស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations ... Read More »

ប្រភពនៃការតោងជាយស្បៃកូនស្រីចូលបន្ទប់

ព្រះថោងបឋមក្សត្រខ្មែរកាលដែលទ្រង់បានជាធំលើផែនដីកោះគោកធ្លកហើយ ទ្រង់នាំសេនាចុះទៅក្រសាលលើផ្នូកខ្សាច់នាឈូងសមុទ្រនៃកោះនោះនៅពេលទឹកនាច។ ដល់ពេលទឹកជោរទ្រង់ឡើងមកមិនទាន់ទ្រង់ទុំនៅលើកោះនោះចាំទឹកនាចទៅវិញ។ វេលាពាក់កណ្ដាលអធ្រាត្រនាងបុត្រីស្ដេចនាគបាននាំបរិវារមកនិមិត្តខ្លួនជាស្រីមនុស្សមកក្រសាលនៅទីនោះដែរព្រះថោងសព្វព្រះទ័យទ្រង់ចូលទៅលោមនាងថា ចាំទៅទូលបិតាសិន។ កាលបិតាអនុញ្ញាតឱ្យនាងនាំព្រះថោងទៅពិភពនាគ នាងក៏ឲ្យព្រះថោងតោងជាយស្បៃនាងនាគចូលទៅ ទើបចូលទៅបាន ។ ទៅដល់ហើយស្ដេចនាគបានអភិសេកផ្សំផ្គំព្រះថោង និងនាងនាគឲ្យជាស្វាមី ជាអគ្គមហាសី ហើយឱ្យត្រឡប់មកគ្រងនគរភ្នំជានគរខ្មែរដំបូងនេះវិញ។   តំណពីនោះមក ... Read More »

មានជនខិលខូចលួច បានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ លោក ហ៊ុន ម៉ានី

ភ្នំពេញ ៖ មានជនខិលខូចលួច បានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគេដឹងថា ក្រុមទាំងនេះមានចេតនា ដើម្បីធ្វើការបោកប្រាស់ទៅលើប្រជាពលរដ្ឋណាមួយ ក្នុងប្រយោជន៍របស់ពួកគេ។  ... Read More »

ក្រោយពីស្រោចទឹករួចហើយបើករថយន្តទៅផ្ទះត្រូវរថយន្តមួយគ្រឿងទៀតបុកប៉ើងក្រឡាប់ឡើងលើសួនច្បារ

 ភ្នំពេញ ៖ រថយន្តហ្វដមិនចាំស្លាកលេខ បានបើកយ៉ាងលឿនជ្រុលទៅបុករថយន្តFord Ranger មួយគ្រឿងទៀត ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យប៉ើងក្រឡាប់ឡើងលើសួនច្បារទៅបុកបង្គោលភ្លើងបាក់អស់មួយដើម តែសំណាងដែរដែលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

ម្សិលមិញនេះ​! ច្រកព្រំដែនអានសេះចាប់ផ្តើមបើកវិញហើយ​ ខណៈផ្អាកអស់រយៈពេល២ឆ្នាំកន្លងទៅ

ខេត្ត​ព្រះវិហារ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា​ ច្រកព្រំដែនអានសេះជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារបានបើកដំណើរឱ្យប្រជាពលរដ្ឋចេញ-ចូល ឡើងវិញហើយ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ បន្ទាប់ពីបិទជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ លោក ... Read More »

ផ្ទុះពាក្យសម្ដីតឹងសរសៃ កដាក់គ្នារវាងអាជីវករម្នាក់និងមន្ត្រីអន្តោប្រវេស្ដន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ផ្ទុះជម្លោះពាក្យសម្ដីនិងធ្វើឲ្យមានការកកស្ទះចរាចរណ៍ផ្លូវចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាង១ម៉ោងបន្ទាប់ពីប៉ូលិសអន្តោប្រវេស្ដន៍បានឃាត់រថយន្តអាជីវករម្នាក់ទុកចោលជាង១ម៉ោងដោយចាប់ពីម៉ោង៥ល្ងាចរហូតដល់ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នៅស្ថិតសង្កាត់.ក្រុងប៉ោយប៉ែត។ ដោយគេឃើញមានការជជែកតឹងសរសៃកដាក់គ្នា រវាងបុរសម្នាក់ដែលស្គាល់ថាជាអាជីវករនៅក្រុងប៉ោយប៉ែតឈ្មោះ គួច ម៉េង បានទាស់សម្ដីជាមួយ កម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ព្រោះរឿងឃាត់រថយន្តម៉ាកឡិចស៊ីសRX.470ដែលពាក់ស្លាកលេខភ្នំពេញ2F.8838នៅក្បែររង្វង់មូលប៉ុស្ដិ៍ត្រួតពិនិត្យមិនឲ្យចូលទៅក្នុងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយបានឱ្យម្ចាស់រថយន្តបើករថយន្តត្រឡប់ក្រោយវិញដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប៉ោយប៉ែត។ តាមសំដីបុរសអាជីវករ បានប្រាប់ថា៖ ... Read More »

ដើមឈើចម្រុះចំនួន១៤៥០ដើមបានដាំក្នុងវត្តក្ងាន និងព្រៃសហគមន៍ភូមិជ្រែងឃុំស្វាយលួង ស្រុកកណ្ដៀង ក្នុងពិធីបុណ្យរុក្ខទិវាឆ្នាំ២០២២

ខេត្តពោធិ៍សាត់ ៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២២ បានអញ្ជើញចូលរួមដាំដើមឈើនៅវត្តក្ងានឃុំស្វាយលួងស្រុកកណ្ដៀង ដើម្បីអបអរសាទរបុណ្យរុក្ខទិវា០៩កក្កដាឆ្នាំ២០២២នេះ។  ការប្រារព្ធទិវាដាំដើមឈើនេះឡើង ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៤៦%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

រថយន្តកាមរីបាឡែនពន្លះរថយន្តដឹកសំរាមពីក្រោយរបួសធ្ងន់ស្រាល៣នាក់

    ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តដឹកសំរាមពីក្រោយពេញទំហឹងបណ្ដាលឱ្យអ្នកបើកបរនិងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់និងស្រាល។    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ខាងត្បូងភ្លើងស្តុប៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ... Read More »

នគរបាលនៃអធិការដ្ឋានស្រុកសាលាក្រៅចុះបង្ក្រាបការជួញដូរសារធាតុញៀនឃាត់ខ្លួនជនសង្ស័យបាន៤នាក់និងវត្តុតាង

    ខេត្តប៉ៃលិន ៖ បើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា កាលពីវេលា​ម៉ោង​១៣​និង​ ១៥​នាទី​ ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ​២០២២​ កម្លាំង​ផែនការងារប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានបង្រ្កាបជាក់ស្តែងករណីជួញដូរ​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​១កន្លែងនៅចំណុចចម្ការស្វាយក្បែរសៃឡូស៊ីឡេក​ ស្ថិតក្នុងភូមិកូនភ្នំ​ ឃុំអូរអណ្តូង​ ... Read More »

សកម្មភាព ស.ស.យ.ក. ទូទាំងប្រទេសសម្រាប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២

ភ្នំពេញ ៖ នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ លោក ឌិត ទីណា រដ្ឋលេខាធិការ តំណាង លោក ស៊ុយ សែម ... Read More »

កម្មវិធីប្រកួតប្រជែងនិយាយសាធារណៈលើកកម្ពស់ការយល់ដឹងផលប៉ះពាល់នៃថ្នាំជក់

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ ក្រោមប្រធានបទ៖ “ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?” ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃការចាប់ដៃគូរវាងគ្រឹះស្ថានសិក្សាជាមួយក្រុមហ៊ុនថ្នាំជក់ ផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការហាមឃាត់ការប្រើប្រាស់ ... Read More »

លទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូ រវាង លោក ប្រាក់ សុខុន និង លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូស្សាឡាម នៅថ្ងៃទី២១​ ខែកក្កដា

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅព្រលប់នេះ ចេញលទ្ធផលនៃជំនួបតាមប្រព័ន្ធវីដេអូ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក  ... Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ... Read More »