ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រី ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍ជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបាននាំយកសម្ភារនិងថវិកា១ចំនួនជូនដល់ក្រុមគ្រូសារជនរងគ្រោះដោយសារបើកបរត្រាក់ទ័រភ្ជួរដីស្រែ ជាន់មីនតោនផ្ទុះរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនបាននាំសម្ភារនិងថវិកា១ចំនួន ប្រគល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះដែលគ្រោះថ្នាក់ដោយសារបើកបរត្រាក់ទ័រភ្ជួរដីស្រែ ជាន់មីនតោនផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២២នៅចំណុចវាលស្រែមុខបន្ទាយយោធាស្រែម្អម ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយមកជនរងគ្រោះក៏បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង , បន្ទាប់មកលោកស្រី ... Read More »

គ.ជ.ប អំពាវនាវចំពោះប្រជាពលរដ្ឋ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ពាក់ព័ន្ធនឹងការត្រៀមខ្លួន ឯកសារបម្រើឱ្យការបោះឆ្នោត

ភ្នំពេញ ៖ សេចក្ដីអំពាវនាវចំពោះប្រជាពលរដ្ឋ គណៈក ម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មេឃុំ ចៅសង្កាត់ និងមេភូមិ ពាក់ព័ន្ធនឹងការត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​ ​ថ្ងៃនេះបន្តគ្មានអ្នកឆ្លង​ និងអ្នក​ជាសះស្បើយ​ ​ ០៣នាក់,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៦ ខែឧសភា​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងឣ្នកជាសះស្បើយ ០៣នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៥ ខែឧសភា​​​​​​​​ ... Read More »

ជម្លោះស្ទើររាល់ថ្ងៃ!!ស្ត្រីម្នាក់សុំប្ដីទៅលេងកូនប្ដីមិនឱ្យទៅក្លាយជាជម្លោះកាប់ប្រពន្ធដាច់ស្លឹកត្រចៀករងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ដោយសារភ្លើងកំហឹងរបស់ប្ដីទាញកាំបិតខ្វែវ កាប់បង្កការភ្ងាក់ផ្អើលនៅវេលាម៉ោងប្រមាណជិត ៨យប់  ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ឋិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។   សមត្ថកិច្ចព្រំដែនប្រាប់ថា ស្ត្រីរងគ្រោះ ... Read More »

ក្រុមគ្រូពេទ្យ របស់តំបន់ប្រតិបត្តិការសឹករង​ តាកែវ​ បន្តដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងទី៤ ជូនដល់ប្រជាពលរដ្ឋ ក្នុងស្រុក​សំរោង ខេត្តតាកែវ​

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ​ ទី១៦ ខែឧសភា ឆ្នាំ២០២២  លោកវរសេនីយ៍ឯក​ ចាប​ សាវឿន​ មេបញ្ជាការ​រង​ តំណាង​លោកមេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងតាកែវ​ ព្រមទាំង​ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ បានដឹកនាំក្រុមការងារចុះចាក់វ៉ាក់សាំង ដូសទី៣ ... Read More »

AC Milan និង Inter Milan ឈ្នះដូចគ្នា ធ្វើឱ្យការប្រជែងពាន Serie A កាន់តែស្វិតស្វាញ

ក្រុម AC Milan បាននាំមុខក្រុម Inter Milan ២ពិន្ទុនឹងឈានទៅប្រកួតថ្ងៃចុងក្រោយនៃរដូវកាល Serie A ខណៈដែលក្រុមទាំង២បានឈ្នះដូចគ្នាកាលពីថ្ងៃអាទិត្យ។ ការនាំមុខ២ពិន្ទុនេះធ្វើឲ្យក្រុមទាំង២នៅតែប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការគ្រងជើងឯកអុីតាលី Serie A រដូវកាលនេះ។ គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់កីឡាករ ... Read More »

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកជួញដូរគ្រឿងញៀនត្រូវឃាត់ខ្លួននិងដកហូតបានគ្រឿងញៀនជាង១គីឡូក្រាម។ គួររំលឹកថាកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៩:០០នាទី កម្លាំងជំនាំញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ សាន សុទ្ធី លោក វរសេនីយ៍ឯក ... Read More »

ការខិតជិតទៅលើកពានរបស់ Man City កាន់តែកៀក ទោះបីស្មើជាមួយ West Ham ក៏ដោយ

ក្រុម Manchester City បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ជាលើកដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola ដើម្បីរកបាន១ពិន្ទុនៅលើទឹកដីក្រុម West Ham ដែលមានន័យថា ការទទួលជ័យជម្នះលើក្រុម Aston Villa នៅថ្ងៃចុងក្រោយនៃរដូវកាលនេះនឹងធ្វើឱ្យពួកគេក្លាយជាម្ចាស់ជើងឯក។ ការដណ្តើមពាន ... Read More »

ករណីឆ្លងកូវីដ-១៩នៅកូរ៉េខាងជើងកើនឡើងដល់ជាង១,២លាននាក់ កម្លាំងទាហានចូលរួមទប់ស្កាត់

មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានស្នើដល់កម្លាំងទាហានចូលរួមទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ជាលើកដំបូងនៅក្នុងប្រទេសនេះ ក៏ដូចជារក្សាស្ថិរភាពថ្នាំព្យាបាលអ្នកជំងឺ។ នៅក្នុងកិច្ចប្រជុំក្រសួងនយោបាយបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី១៥ខែឧសភា មេដឹកនាំគីម ជុងអ៊ុន បានរិះគន់ដល់វិស័យសុខាភិបាលខ្វះការទទួលខុសត្រូវ។ លោកគីម ជុងអ៊ុនបញ្ជាឱ្យចែកចាយថ្នាំពីឃ្លាំងស្តុកដល់ពលរដ្ឋឱ្យបានទាន់ពេលវេលា។ កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាល COVID-19 ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួនកាលពីសប្ដាហ៍មុន ... Read More »

អគ្គមេបញ្ជាការបន្តនាំយកអាវភ្លៀងរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅទិសយោធភូមិភាគទី៣

ខេត្តកំពង់ស្ពឺ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្តនាំយកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ... Read More »

ស្ត្រីម្នាក់ជាជនជាតិវៀតណាមបានលោតសម្លាប់ខ្លួនពីលើអគារខុនដូព្រីនផ្លាហ្សាស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ ស្រ្តីម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារខុនដូព្រីនផ្លាហ្សា កាលពីវេលាម៉ោង០១:០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០២២ នៅចំណុចអគារខុនដូព្រីនផ្លាហ្សា មហាវិថីព្រះនរោត្តម ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។     សពជនរងគ្រោះឈ្មោះ ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

(តពីលេខមុន)  ង.អន្តរកម្មរវាងធាតុ និងធាតុ÷   ទោះបីព្រះសម្មាសម្ពុទ្ធបានសម្ដែងថា រូបធាតុនិងវិញ្ញាណធាតុជាសភាវៈពីរដោយឡែកពីគ្នាក៏ពិតមែន ប៉ុន្តែតាមពិតជាក់ស្ដែងធាតុទាំង២នេះ មិនអាចបំបែកពីគ្នាបានឡើយ ព្រោះការកើតឡើងនៃវិញាណធាតុ អាស្រ័យមានរូបធាតុកើតឡើងជាខាងដើមដោយពិត។   ធម្មជាតិទាំងឡាយដែលបង្កើតមកបានជាស្ថានប្រព័ន្ធ ព្រមទាំងមនុស្សជាតិដែលកើតឡើងពីផលនៃកម្ម សុទ្ធតែជាសភាវៈមានជីវិតមានវិញ្ញាណធាតុដូចគ្នា គ្រាន់តែវិញ្ញាណធាតុរបស់មនុស្ស ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស(ប្រើដៃវាយជនរងគ្រោះយកទូរស័ព្ទ)

     ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវធ្វើការស្រាវជ្រាវក្រោយពីធ្វើសកម្មភាព (ប្រើដៃវាយជនរងគ្រោះប្លន់យកទូរស័ព្ទ) វេលាម៉ោង០២និង៣០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវរថភ្លើងក្នុងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ... Read More »

គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ប្រកាសទទួលសមាជិកថ្មីចំនួន២៨៧នាក់ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖  នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹសបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹសចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានអ្នកមកពីគណបក្សផ្សេងៗចំនួន០៣បក្ស រួមមានមកពីគណបក្សហ៊្វុនស៊ិនប៉ិច មកពីអតីតគណបក្សសង្រ្គោះជាតិ ... Read More »

អគ្គិភ័យឆេះផ្ទះល្វែងនៅចំណុចបុរី​សូនី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍ទាំងយប់

ភ្នំពេញ ៖ នៅវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងដែលស្ថិតនៅក្នុងបុរី​សូនី​ ផ្ទះលេខ៣៣១A ... Read More »

មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀងរៀបចំពិធីបុណ្យពិសាខបូជា នៅវត្តព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ លោក ទីវ សុភា ប្រធានមន្ទីធម្មការ និងសាសនាខេត្តស្វាយរៀងបានឱ្យដឹងថា នាថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដោយយោងតាមសេចក្តីណែនាំលេខ: ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ។ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកថា, នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះ ... Read More »

ថ្ងៃអាទិត្យនេះ ! លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្តមួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ

ខេត្តបាត់ដំបង ៖ នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ ដែលត្រូវជាថ្ងៃទី២នៃដំណើបេសកកម្មចុះពិនិត្យស្ថានភាពទឹកនៅភូមិភាគពាយព្យ នាដើមរដូវវស្សាឆ្នាំ២០២២ ... Read More »

សម្តេចតេជោអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ នៅរាត្រីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា បង្ក្រាប ២៨ករណី ឃាត់ខ្លួន៤៧នាក់ !

ភ្នំពេញ ៖ យើងគ្រប់គ្នា ជាប្រជាពលរដ្ឋល្អ ស្រឡាញ់សង្គមស្អាតស្អំ មិនត្រឹមតែត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ! ប៉ុណ្ណោះទេ គឺអបអរសាទរចំពោះសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ដើម្បីអោយសង្គមជាតិយើង ពោពេញដោយធនធានមនុស្ស។  សូមបញ្ជាក់ថា, ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ... Read More »

បុរសម្នាក់ស៉ីឈ្នួលបើកបរត្រាក់ទ័រឱ្យគេ កំពុងតែភ្ជួរវាយដី ស្រាប់តែជាន់មីនតោនផ្ទុះរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសម្នាក់បានបើកបរត្រាក់ទ័រស៉ីឈ្មួលវាយដីឲ្យគេ ស្រាប់តែជាន់មីនតោនផ្ទុះរងរបួសធ្ងន់ ត្រូវបងប្អូនអ្នកភូមិជួយនាំគ្នា យកអង្រឹង ... Read More »

ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល បានទទួលមរណភាពភាពហើយ នៅវេលាម៉ោង ៦:១២នាទីល្ងាច ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ក្នុងជន្មាយុ ៧៤ ឆ្នាំ ដោយជរាពាធ

ភ្នំពេញ ៖ បើយោងតាមដំណឹងមរណភាព បានឱ្យដឹងថា, ឯកឧត្តម សន្តិបណ្ឌិត ឌុល  គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល និតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាពភាពហើយ នៅវេលាម៉ោង ៦:១២នាទីល្ងាច ថ្ងៃទី ... Read More »

រុស្ស៊ីបានបង្កើនទំនាក់ទំនងដើម្បីទប់ទល់ជាមួយសង្គ្រាមចម្រុះពីលោកខាងលិច

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ទីក្រុងមូស្គូកំពុងតែក្លាយជាគោលដៅនៃ«សង្គ្រាមចម្រុះជាទ្រង់ទ្រាយធំ» របស់ប្រទេសលោកខាងលិច។ ប៉ុន្តែរុស្ស៊ីនឹងទប់ទល់ឱ្យបានរាល់ការដាក់ទណ្ឌកម្ម ដោយសារតែបានបង្កើនទំនាក់ទំនងយ៉ាងល្អជាមួយចិន ឥណ្ឌា និងប្រទេសជាច្រើនទៀត។ នៅក្នុងសុន្ទរកថា ក្រោយពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនឈានដល់ថ្ងៃទី៨០ហើយនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei ... Read More »

«ភ្នាក់ងារគណបក្សប្រជាជនកម្ពុជាប្តេជ្ញាសង្កេតការណ៍បោះឆ្នោតឲ្យបានហ្មត់ចត់បំផុត»

ខេត្តកំពង់ស្ពឺ ៖ ចេញពីបេសកកម្មនៃការជួបសំណេះសំណាលរបស់លោក ហ៊ុន ម៉ានី ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ទូទាំង៨ ក្រុង ស្រុកដែលបានបញ្ចប់នៅថ្ងៃនេះ នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរំលេចចេញនូវការតាំងចិត្តយ៉ាងមោះមុតរបស់ភ្នាក់ងារគណបក្សទាំងអស់ក្នុងការ គោរពតាមគោលការណ៍ណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ការពារភាពស្របច្បាប់ជូនគណបក្ស ... Read More »

លីបង់រៀបចំការបោះឆ្នោតសភាជាលើកដំបូង ក្រោយការផ្ទុះកំពង់ផែសម្លាប់មនុស្សអស់ជាច្រើន

នៅថ្ងៃទី១៥ខែឧសភា ពលរដ្ឋលីបង់ បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាជាលើកដំបូង ក្រោយការផ្ទុះនៅកំពង់ផែ Beirut និងសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ។ ក្រោយរយៈពេលជាច្រើនខែមិនអាចកំណត់បាននៅថ្ងៃទី ១៥ខែឧសភា ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសលីបង់បានបើកទ្វារដំណើរការចាប់ពីម៉ោង ៧ព្រឹក ។ ពលរដ្ឋដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ នឹងទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ១២៨រូបក្នុងរដ្ឋសភាលីបង់ថ្មី។ ... Read More »

ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិត ៖ ការសន្យានិងការរង់ចាំសន្យាមិនមែនជាជម្រើសល្អនោះទេ

ខេត្តស្វាយរៀង ៖ លោក លឹម សៀងហេង ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិតបានមានប្រសាសន៍ថា ការសន្យានិងការរង់ចាំសន្យាមិនមែនជាជម្រើសល្អនោះទេ។     ការមានប្រសាសន៍បែបនេះធ្វើឡើងនៅថ្ងៃទី១៥ខែឧសភាឆ្នាំ២០២២ពេលលោកចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិកបក្សនៅតាមខ្នងផ្ទះ ស្ថិតក្នុងភូមិបាវិតលើ និងភូមិច្រកលាវ សង្កាត់បាវិត ... Read More »

កូរ៉េខាងត្បូងស្នើផ្តល់ជំនួយដល់កូរ៉េខាងជើងទប់ស្កាត់កូវីដ-១៩

ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង បានស្នើផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារពេទ្យដល់កូរ៉េខាងជើងដើម្បីទប់ទល់ការឆ្លងរាលដាលកូវីដ-១៩ ជាទ្រង់ទ្រាយធំមិនធ្លាប់មាននៅក្នុងប្រទេសនេះ ។ បច្ចុប្បន្នកូរ៉េខាងជើង បានបិទប្រទេសទាំងមូលតាំងពីថ្ងៃទី១២ខែឧសភា ក្រោយពីមានករណីឆ្លងនិងស្លាប់ជាច្រើនមក។ រដ្ឋាភិបាលកូរ៉េខាងត្បូង មានគម្រោងស្នើបើកកិច្ចប្រជុំតាមអនឡាញជាមួយកូរ៉េខាងជើងដើម្បីស្វែងរកវិធានការក្នុងការផ្តល់ជំនួយដល់ទីក្រុងព្យុងយ៉ាង ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃកូវីដ-១៩ ។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា ទីក្រុងសេអ៊ូលនឹងវាយតម្លៃពីស្ថានភាពដើម្បីផ្តល់ជំនួយដល់កូរ៉េខាងជើង។ ... Read More »

ហេតុអ្វីបានជាអឺរ៉ុបមិនអាចហាមប្រាមនាវាដឹកប្រេងចេញពីប្រទេសរុស្ស៊ីបាន?

គណៈកម្មការសហគមន៍អឹរ៉ុប បានពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ថ្មីស្តីពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងនោះបានលើកលែងការហាមប្រាមដល់នាវាដឹកប្រេងរបស់អឺរ៉ុប ដែលដឹកប្រេងចេញពីប្រទេសរុស្ស៊ី ក្រោយពីមានប្រទេសជាច្រើនប្រឆាំង ។ សារព័ត៌មាន Oilprice.comបានផ្សាយថា អឺរ៉ុប នឹងលើកលែងទណ្ឌកម្មដល់បណ្តានាវាដឹកប្រេងរបស់អឺរ៉ុប ដោយប្រទេសមួយចំនួនមិនអាចផ្អាកការទិញប្រេងពីប្រទេសរុស្ស៊ីនោះឡើយ។ ដោយសារតែប្រទេស ក្រិច និងប្រទេសឆេក ម៉ាល់តា ... Read More »

សាកសពក្មេងស្រី២នាក់ដែលបាត់ខ្លួនដោយសារលង់ទឹកកាលពី២ថ្ងៃមុននោះត្រូវបានរកឃើញហើយ

ខេត្តកណ្ដាល ៖ សាកសពក្មេងស្រីជាសិស្សសាលា២នាក់ដែលបានបាត់ខ្លួនដោយសារលង់ទឹក​កាលពី២ថ្ងៃមុននៅក្នុងទន្លេនោះ ពេលនេះសាកសពត្រូវបានក្រុមគ្រួសាររកឃើញហើយនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០២១ ដែលករណីលង់ទឹកនោះបានកើតឡើងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣៥នាទី  នៅចំណុចមាត់ច្រាំងទន្លេមេគង្គ មុខវត្ត បទុមគង្គា ហៅវត្តព្រែកដាច់ស្ថិតនៅក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ... Read More »

នគរបាលឃាត់ជនសង្ស័យជនជាតិថៃម្នាក់ធ្វើសកម្មភាពគាស់សោទ្វារផ្ទះពលរដ្ឋខ្មែរលួចយកទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង ៖ បុរសជនជាតិថៃមួយរូបដោយញ៉ាមនឹងលួចបានទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរហើយបាន​ឆ្លៀតឱកាស​រត់​រួចខ្លួន​បានម្តងក៏បន្ត​ប្រព្រឹត្តអំពើ​ទុច្ចរិត​ដោយដើរ​ធ្វើ​សកម្មភាពដដែល ត្រូវនគរបាលតាម​ប្រមាញ់​យ៉ាង​ក្តៅ​គគុក​រហូត​ឈាន​ដល់​បង្ក្រាប​បាន​។ មន្ត្រីនគរបាលបានឱ្យដឹង​នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា​នេះ​ថា ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង១២និង៤២នាទី នៅចំណុច​ភូមិ​ភ្ជា​វ ... Read More »