ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំង​សមត្ថកិច្ចជំនាញ​ឃាត់ខ្លួន​មនុស្ស៥១នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

   ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាល​ជំនាញនៅទូទាំងប្រទេសកម្ពុជា​ បានឃាត់ខ្លួនមនុស្សចំនួន​ ៥១នាក់ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នាថ្ងៃទី២៨ ខែមេសា ... Read More »

ស៊ុយអែតគ្មានគម្រោងធ្វើប្រជាមតិ ចូលជាសមាជិកណាតូនោះឡើយ

នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson នៅថ្ងៃទី២៨ខែមេសា បានប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីមិនមានគម្រោងបោះឆ្នោតប្រជាមតិចូលជាសមាជិកណាតូនោះឡើយ។ ទោះជាសភារបស់ខ្លួនសម្រេចចិត្តដំណើរការការស្នើសុំចូលជាសមាជិកអង្គការណាតូ (NATO) ជាផ្លូវការក៏ដោយ។ ការបញ្ជាក់របស់លោកស្រី អាន់ឌែសសុន ធ្វើឡើងខណៈដែលសភាស៊ុយអែតកំពុងពិនិត្យលើគោលនយោបាយសន្តិសុខ ជាមួយនឹងរបាយការណ៍ស្តីពីការចូលជាសមាជិកអង្គការ NATO ... Read More »

សូមប្រុងប្រយ័ត្ននៅពេលមានភ្លៀងធ្លាក់!ខណៈបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅក្នុងចម្ការស្វាយចន្ទី

    ខេត្តបាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មក្រោយជួបឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់នៅពេលដើររើសគ្រាប់ផ្លែចន្ទីពេលមេឃកំពុងភ្លៀងរលឹម។    សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះធម្មជាតិរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចបឹងអំពិល ស្ថិតក្នុងក្រុមទី១ ភូមិព្រៃត្រទ្បាច ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ... Read More »

លោក ឯម ច័ន្ទមករា៖ ការចូលរួមចំណែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាសក្តិសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានលើកឡើងថាពីភាពចាំបាច់នៃការគាំទ្រដល់ជនមានពិការភាពដើម្បីលើកកម្ពស់សិទ្ធិ និងធ្វើឱ្យស្ថានភាពជនមានពិការភាពកាន់តែមានភាពប្រសើរឡើងនៅកម្ពុជា ដោយថាការងារនេះត្រូវមានការចាំបាច់ក្នុងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងនោះការការរួមចំណែករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគឺជាភាពសក្កិសិទ្ធមួយដែលអាចជំរុញផែនការលើស្ទួយសិទ្ធជនមានពិការភាពឱ្យមានប្រសិទ្ធភាព។  ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ ជូនថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ... Read More »

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទទួលជួប លោកឧត្តមសេនីយ៍ឯក ចន សេនឌឹសុន (John Sanderson) អតីតមេបញ្ជាការរបស់ UNTAC ពីឆ្នាំ១៩៩២-១៩៩៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទទួលជួប លោកឧត្តមសេនីយ៍ឯក  ចន សេនឌឹសុន ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ០៦នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៧នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី​២៩ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៧នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បុរសម្នាក់បើកបររថយន្តកែច្នៃខ្វះការប្រុងប្រយ័ត្តទៅបុកម៉ូតូកំពុងបើកនៅខាងស្ដាំបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍ពីសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា នៅវេលាម៉ោង១៩និង០៥នាទីយប់​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងរវាងរថយន្ដកែច្នៃនឹងម៉ូតូនៅភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយសាររថយន្តកែច្នៃបើកបរក្នុងទិសដៅពីត្បូងទៅជើងរួចហើយបើកទៅចូលខាងស្ដាំដៃបុកអ្នកបើកម៉ូតូដែលកំពុងបើកបរពីជើងទៅត្បូងបណ្ដាលឱ្យដួលទៅលើផ្លូវថ្នល់កៅស៊ូធ្វើឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់នៅនឹងកន្លែងកើតហេតុតែម្តង។    ក្រោយមកសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍នៃស្នងការដ្ឋានខេត្តបានចុះមកធ្វើការវាស់វែង រួចក៏ហៅរថយន្តរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនមកដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាល រីឯសពជនរងគ្រោះរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ។ ... Read More »

កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោក Swiatek ចង់បានការរួបរួមគ្នាអនុញ្ញាតឲ្យកីឡាកររុស្ស៊ីនិងបេឡារូសបានប្រកួត

កីឡាការិនី Iga Swiatek បានអំពាវនាវដល់ស្ថាប័នគ្រប់គ្រងកីឡាវាយតឺន្នីសឱ្យរួបរួមគ្នាក្នុងការសម្រេចចិត្តរបស់ពួកគេទាក់ទងនឹងការចូលរួមរបស់កីឡាកររុស្ស៊ី និងបេឡារូសនៅក្នុងការប្រកួតដើម្បីជៀសវាង “ភាពវឹកវរ” ដែលបង្កើតឡើងដោយការផ្លាស់ប្តូរឯកតោភាគីពីស្ថាប័នការប្រកួត Wimbledon ដើម្បីហាមឃាត់ពួកគេពីការប្រកួតជើងឯករដូវក្តៅនេះ។ កីឡាការិនី​លំដាប់​លេខ១​ពិភពលោករូបនេះ​បាន​បញ្ចេញ​សំឡេង​ក្នុង​ការ​គាំទ្រ​របស់​នាង​ចំពោះ​ប្រទេស​អ៊ុយក្រែន ហើយ​បាន​ពាក់​បូ ​ជាមួយ​នឹង​ពណ៌​ប្រទេស​ក្នុង​ពេល​ប្រកួត​របស់​នាង។ កាលពីសប្តាហ៍មុនអ្នករៀបចំកម្មវិធីប្រកួត Wimbledon បានប្រកាសថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលយកការអញ្ជើញពី ប្រធានាធិបតីអាមេរិក ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ

ភ្នំពេញ ៖ តបតាមការ​អញ្ជើញ​របស់​ លោក​ ចូបៃដិន​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​រាជ​រដរដ្ឋាភិបាល ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​ ដែល​នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី​ ១២-១៣​ ... Read More »

បើករថយន្តរេចង្កូតចូលផ្ទះប្រជាពលរដ្ឋបុកស្ត្រីម្នាក់រងរបួសបែកប្រអប់ជើង

ខេត្តកណ្ដាល ៖ បុរសម្នាក់បើករថយន្តមិនប្រយ័ត្នបានរេចង្កូតចូលទៅក្នុងផ្ទះពលរដ្ឋ បុកស្ត្រីចំណាស់ម្នាក់ឈរនៅក្រោមសំយាបផ្ទះបណ្ដាលឱ្យបែកប្រអប់ជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ។ ករណីនេះកើតឡើងនៅថ្ងៃទី២៨ ខែមេសា  ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី ត្រង់ចំណុចផ្ទះឈ្មោះហ៊ិន ស្រី លើផ្លូវបេតុង ស្ថិតក្នុងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។  ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា ៖ ការផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២ សម្រាប់លោកបណ្ឌិត អាំង ជូលាន

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា, នៅថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០២២ ទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះអ្នកដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២២ ក្នុងនោះមានលោកបណ្ឌិត អាំង ជូលាន នឹងទទួលគ្រឿងឥស្សរិយយស ... Read More »

បញ្ជូនខ្លួនក្រុមជនស្ស័យដែលធ្វើសកម្មភាព លួច ឆក់ ប្លន់ យ៉ាងសកម្មទៅកាន់តុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជូនខ្លួនក្រុមជនស្ស័យដែលធ្វើសកម្មភាព លួច ឆក់ ប្លន់ យ៉ាងសកម្មទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ។ សូមបញ្ជាក់ថា ក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពលួចឆក់ប្លន់យ៉ាងសកម្មនៅទីក្រុងភ្នំពេញត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ... Read More »

ឈាមស្រែកស្បែកហៅ!! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលសម្លាប់ភេទទី៣នៅខណ្ឌមានជ័យ

     ភ្នំពេញ ៖ ជនសង្ស័យដែលធ្វើសកម្មភាពយកខ្សែភ្លើងរឹតកសម្លាប់ទៅលើឈ្មោះ ខុម វ៉ាន់ឌី (ភេទទី៣) ដោយសារតែភ្លើងប្រចណ្ឌ។     សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ... Read More »

បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១០.០០០លីត្រ ជូនភូមិខ្សត់ទឹកប្រើប្រាស់ក្នុងរដូវប្រាំងខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, «អណ្តូងទឹកស្អាតសម្រាប់សហគមន៍» បំពាក់ដោយប្រព័ន្ធម៉ូទ័របូមទឹក និងអាងស្តុកទឹកចំណុះ១០០០០លីត្រ ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

(តពីលេខមុន)  ១- អំពីដើមកំណើតរបស់មនុស្ស:  ក្នុងព្រះត្រៃបិដកភាគ ១៨ ទំព័រដដែលព្រះពុទ្ធសម្តែងថា កាលដែលលោកកំពុងតែចម្រើនឡើងសត្វទាំងឡាយច្យុតចាកអាភស្សរព្រហ្មមកកាន់ភាពជាមនុស្សនេះ សត្វទាំងឡាយនោះកើតដោយឈានចិត្តមានបីតិជាអាហារ មានពន្លឺចេញឯងទៅក្នុងអាកាស បានស្ថិតនៅក្នុងវិមានដ៏ល្អនៅអស់កាលយូរអង្វែង។ ព្រះពុទ្ធបានសម្ដែងបន្ថែមទៀតថា លុះកាលកន្លងទៅជាយូរអង្វែងម្ដងៗ ផែនដីមានរសអណ្តែតលើទឹកសម្រាប់សត្វទាំងនោះប្រាកដដូចជាទឹកដោះក្តៅរលាយអណ្តែតនៅលើទឹកដូច្នោះ ផែនដីមានរសនោះមានសម្បុរល្អ មានក្លិនក្រអូបមានរសផ្អែម ... Read More »

យោធាថៃឃាត់ខ្លួនពលករខ្មែរ ឆ្លងដែន៣៤នាក់នៅខេត្តស្រះកែវ

ប្រទេសថៃ ៖ កម្លាំងសមត្ថកិច្ចថៃនៅតាមបន្ទាត់ព្រំដែនប្រាប់ថាកាលពីវេលាម៉ោង១៣និង០០នាទីរសៀល ថ្ងៃទី២៨មេសា២០២២  កម្លាំងទាហានប្រាណទី១២ សហការជាមួយកម្លាំងចំពោះកិច្ច១១១កម្លាំងនគបាលខ្លងលឹក អាជ្ញាធរឃុំប៉ារ៉ៃ ចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញមនុស្សគួរឲ្យសង្ស័យធ្វើដំណើរតាមច្រករបៀង សំដៅមកប្រទេសថៃចំនួន៣៤នាក់ ក្នុងនោះប្រុស១៧ ស្រី១៣ ក្មេងប្រុសម្នាក់ និងក្មេងស្រី៣នាក់ នៅបរិវេណបង្គោលគីឡូម៉ែត្ររវាងចំណុចត្រួតពិនិត្យ ... Read More »

Man Utd បានត្រឹមស្មើជាមួយ Chelsea ធ្វើឲ្យឱកាសប្រជែងតំណែង Top 4 កាន់តែលំបាក

ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី១៧របស់គាត់ក្នុងរដូវកាលនេះដើម្បីជួយឱ្យ Manchester United ទទួលបាន១ពិន្ទុបន្ទាប់ពីក្រុម Chelsea រកបាន១គ្រាប់មុន ក្នុងការប្រកួតសប្តាហ៍ទី៣៤ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។តាមពិតក្រុមភ្ញៀវមានប្រៀបខ្លាំងក្នុងតង់ទីមួយនៅ Old Trafford ... Read More »

រន្ទះបាញ់ស្ត្រីម្នាក់ស្លាប់កំពុងចិតបន្លែនៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅស្រុកព្រះនេត្រព្រះ  នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។ នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ស្ត្រីដែលបាត់បង់ជីវិតដោយសាររន្ទះបាញ់ឈ្មោះ ផល ភាន់ ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិកំពង់ក្រសាំង ... Read More »

ភ្លៀងមួយមេលាយលំខ្យល់កន្ត្រាក់ធ្វើឱ្យផ្ទះពលរដ្ឋចំនួន១១០ខ្នងរងការខូចខាត

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះពលរដ្ឋចំនួន១១០ខ្នងរងការខូចខាតដោយសារមានភ្លៀងលាយលំជាមួយខ្យល់កន្ត្រាក់ផ្គររន្ទះនៅវេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២  នៅក្នុង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕ តាមសេចក្ដីរាយការណ៍ពីមន្ត្រីជំនាញស្រុកខាងលើបញ្ជាក់ថាៈភ្លៀងផ្គររន្ទះខ្យល់កន្ត្រាក់កាលពីល្ងាចម៉ោង៥ម្សិលមិញនោះបានធ្វើឲ្យភូមិចំនួន៣ក្នុងស្រុកម៉ាឡៃរងផលប៉ះពាល់ក្នុងនោះដូចជាភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ភូមិតាគង់ ភូមិទួលពង្រឋិតនៅក្នុងឃុំទួលពង្រសរុប១១០ខ្នងផ្ទះ ប៉ុន្តែមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសក្នុងហេតុការណ៍នោះទេ។ ... Read More »

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទទួលជួបពិភាក្សាការងារជាមួយអគ្គសេនាធិការចម្រុះកងកម្លាំងស្វ័យការពារជប៉ុន

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ... Read More »

ក្មេង៤នាក់ចុះលេងទឹករណ្ដៅដីលង់ស្លាប់ម្នាក់នៅក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង ៖ ក្មេង៤នាក់បានចុះលេងទឹករណ្ដៅដីបណ្តាលឱ្យលង់ស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងវេលារសៀលនៅក្នុងស្រុករមាសហែក។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ខែមេសាឆ្នាំ២០២២ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំអំពិល ស្រុករមាសហែក។    យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះខាយ វាសនា អាយុ១០ឆ្នាំ រស់នៅភូមិត្រពាំងប្រីយ៍ ឃុំអំពិល ... Read More »

ក្លិប Venezia បណ្តេញគ្រូបង្វឹកលោក Zanetti ចេញជំនួសដោយលោកSoncin

ក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី Venezia បានបណ្តេញគ្រូបង្វឹកលោក Paolo Zanetti ហើយជំនួសគាត់ដោយលោក Andrea Soncin រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ លោក Zanetti ... Read More »

ជីវិតថ្លែណាស់! បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីជាន់មីនតោនផ្ទុះរងរបួសធ្ងន់មិនស្លាប់ រីឯត្រាកទ័ររងការខូចខាតទាំងស្រុង

   ខេត្តព្រះវិហារ ៖ គេចរួចមួយជាន់មួយទៀតហើយ! ជីវិតថ្លៃណាស់ មិនស្លាប់តែរងរបួសធ្ងន់ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ ខណៈកំពុងបើកបរត្រាក់ទ័រភ្ជួរដីសុខៗ ក៏ជាន់គ្រាប់មីនតោនផ្ទុះ ធ្វើឲ្យតៃកុងរងរបួសធ្ងន់ ដោយឡែកត្រាក់ទ័របានរងការខូចខាតទាំងស្រុង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ ... Read More »

រថយន្តព្រូស បុករបាំងពុះចែកទ្រូងផ្លូវប៉ើងរប៉ាត់រប៉ាយពេញផ្លូវជាច្រើនកង់និងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

ភ្នំពេញ ៖ រថយន្ត toyota prius មួយគ្រឿងសង្ស័យម្ចាស់ស្រវឹង បើកបុករបាំងពុះចែកទ្រូងផ្លូវប៉ើងរប៉ាត់រប៉ាយ៦កង់ និងវៀចជាច្រើនកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែករថយន្តខ្ទេចមួយចំហៀងមុខទៅលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែមេសាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ... Read More »

រថយន្តឡង់គ្រីស័របើកបុករបាំងថ្មពុះចែកទ្រូងផ្លូវមុខក្រសួងការពារជាតិបណ្តាលឱ្យក្បាលរបាំងថ្មបាក់ខ្ទាតចេញពីជួរ

ភ្នំពេញ ៖ ជនជាតិចិនម្នាក់រួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ខ្ទាតចេញពីជួរ ហើយរថយន្តបានខូចខាតផ្នែកខាងមុខនិងដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អដែរដែលមិនមានអ្នករបួស ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដមត្រង់ចំណុចមុខអគ្គស្នងការដ្ឋាននគរបាលក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។    តាមប្រភពពីប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយជនជាតិចិនម្នាក់ទៀតបើករថយន្តម៉ាកឡង់គ្រីស័រ ... Read More »

សមត្ថកិច្ចបង្ក្រាបទីតាំងទទួលផល​ចោរកម្ម ឃាត់ខ្លួនមនុស្ស០២នាក់ចាប់យកម៉ូតូ ២៦គ្រឿង

ខេត្តបាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប​ ដែលដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សហការ​ជាមួយ​កម្លាំង​ជំនាញ​ រួម​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងបាត់ដំបង​ បានចុះ​ប្រតិបត្តិការ​ បង្ក្រាបទីតាំងទទួលផល​ចោរកម្ម​ ​ ០១​ករណី​មានទីតាំង០២ផ្សេងគ្នា។  លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ... Read More »

សូមប្រុងប្រយ័ត្ន​នៅពេលដែល​មានភ្លៀងធ្លាក់! ខណៈ​រន្ទះបាញ់​មនុស្សស្លាប់​ម្នាក់ និង​២នាក់រងរបួស​នៅ​ស្រុក​ស្វាយ​លើ

ខេត្ត​សៀមរាប៖​ ដោយ​សារ​តែ​បាតុភូត​គ្រោះ​ធម្មជាតិ​ បណ្ដាលឱ្យ​មនុស្ស​ម្នាក់ស្លាប់​ និង​២នាក់រងរបួស​ ខណៈ​ពួក​គាត់​ត្រូវ​រន្ទះបាញ់​ចំ​កាលពីរសៀលថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២២នេះ ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ​ ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​​។ ​ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឱ្យ​ដឹង​ថា​ ករណី​រន្ទះបាញ់​ខាង​លើ​នេះ​ ... Read More »

ជាងសំណង់​ម្នាក់​ ​រុះរើ​ផ្ទះ​ចាស់ធ្វេសប្រហែស​ ត្រូវ​ប្លង់​សេ​បាក់​សង្កត់​ស្លាប់ភ្លាមៗ

ខេត្តបាត់ដំបង​៖ គ្រោះអកុសលមួយ​បានកេីតឡេីង​ទៅលេីបុរសម្នាក់​ ដែលជាជាងសំណង់​ ខណៈ​ធ្វើ​ការ​រុះរើ​ផ្ទះចាស់មិនប្រយ័ត្ន​ ​ត្រូវ​ប្លង់​សេ​បាក់​សង្កត់​លើ​ខ្លួន​ឯង​ បណ្ដាលឱ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អា​ធ័ម ​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ទី​២៨ ខែមេ​សា ឆ្នាំ​២០២២នេះ​ នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។  បេី​យោង​តាមប្រភពព័ត៌មានពី​របាយ​ការ​ណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ សពជនរង​គ្រោះ​ឈ្មោះ ... Read More »

នៅថ្ងៃទី២៨​ ខែមេសា​នេះ​ នគរបាលទូទាំងប្រទេស៖ ឃាត់ត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៤៧៩គ្រឿង​

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានថ្លែងថា​ កម្លាំង​សមត្ថកិច្ចនគរបាលជំនាញនៅទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤៧៩គ្រឿងទៀត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ... Read More »