ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញធុនធំឈប់ភ្លើងស្តុបពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយ៌ដែលកំពុងឈប់ភ្លើងស្តុបកាលពីវេលាម៉ោង១២និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តស្លែង តាមដងផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក​ ខណ្ឌដង្កោ  រាជធានីភ្នំពេញ។    សពជនរងគ្រោះមានឈ្មោះលី ហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៧ ខែមេសា – ៣ ខែឧសភា អាចបរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៧ ខែមេសា – ៣ ខែឧសភា ឆ្នាំ២០២២ អាចបរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ... Read More »

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបង្ហោះហ្វេសប៊ុកមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផងប៉ូលិសអធិការដ្ឋានខណ្ឌឫស្សីកែវធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រពន្ធខ្ញុំបូក

    ភ្នំពេញ ៖ នៅថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ​២០២២ វេលាម៉ោង​៧និង​០០នាទីយប់ជនសង្ស័យម្នាក់ដែលមានគណនីហ្វេស ប៊ុកឈ្មោះ Nith New និងគណនីហ្វេសប៊ុកផេកឈ្មោះ Nith Official ត្រូវបាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនដោយសារបានបង្ហោះសារមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផង ... Read More »

គម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ គិតមកដល់ពេលនេះសម្រេចវឌ្ឍនភាពការងារបានប្រមាណ៨៥%ហើយ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ផេកក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា,  ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ... Read More »

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ... Read More »

សេចក្តី​ជូន​ព័ត៌មាន ស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ក្រុមអាយុចាប់ពី ៥ឆ្នាំឡើង

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ក្រុមអាយុចាប់ពី ៥ឆ្នាំឡើង យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ព័ត៌មានបឋម ៖ រថយន្តដឹកត្រីក្រឡាប់ប៉ះបង្គោលភ្លើងបណ្ដាលឲ្យស្លាប់២នាក់និងរបួសធ្ងន់២នាក់

ខេត្តកណ្ដាល ៖ រថយន្តដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្នគ្រប់គ្រងស្ថានការមិនបាន គេចពីរថយន្តដឹកដីមួយគ្រឿងទៀត ក៏ក្រឡាប់ប៉ះបង្គោលភ្លើងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត​ភ្លាមៗ ។ រីឯមនុស្ស២នាក់ទៀតរបួសធ្ងន់។  ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតហេតុ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ... Read More »

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន ៣រូប ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់អោយដឹងថា,  ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ... Read More »

តុលាការកាត់ទោសអ្នកជំនួញចិនដែលបើកកន្លែងសេពគ្រឿងញៀន

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យិច ឈាណាវី កាលពីព្រឹកថ្ងៃទី ២៥មេសា ឆ្នាំ២០២២នេះ បានបើកសវនាការកាត់ទោសបុរសជនជាតិចិនម្នាក់ដែលជាប់ពាក់ព័ន្ធនិងជំនួញគ្រឿងញៀនខុសច្បាប់ ។      ជនជាប់ចោទដែលងុលាការកម្ពុជាកាត់ទោសនេះឈ្មោះ Chen ... Read More »

សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ នាថ្ងៃទី១ បានបញ្ចប់ទៅដោយជោគជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១ នៃសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ទៅដោយជោគជ័យ បន្ទាប់ពីត្រូវបានផ្អាកដំណើរការអស់រយៈពេល២ឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។  ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ ... Read More »

តុលាការផ្តន្ទាទោសជនជាតិរុស្ស៊ី២នាក់ដាក់គុកម្នាក់៣០ឆ្នាំនិងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ដាក់គុក២៥ឆ្នាំរឿងផលិត ដឹកជញ្ជូន ជួញដូរគ្រឿងញៀនជាង២០គីឡូ

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សានិងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី២៥ខែ ខែមេសាឆ្នាំ២០២២ បានធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ១.ឈ្មោះ EVGENY KARAS ភេទប្រុស ... Read More »

លោក ឡោ ជំនិត វាស់ផ្លូវរដ្ឋជុំវិញផ្សារណាត់លក់១ម៉ែត្រកន្លះ១៥០ដុល្លារក្នុង១ឆ្នាំ

ខេត្តតាកែវ ៖ អ្នកវិនិយោគផ្សារតាកែវកំពុងធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយជាថ្មីម្ដងទៀតព្រោះតែអ្នកលក់ដូរតាមកញ្ច្រែងល្អីត្រូវបង្ខំឲ្យទិញចំណីផ្លូវក្នុងចម្ងាយប្រវែង១ម៉ែត្រកន្លះថ្លៃ ១៥០ ដុល្លារ។ ពីមុនមកប្រជាពលរដ្ឋដែលបេះបន្លែជុំវិញផ្ទះ,ឬអ្នករកត្រីបានយកមកលក់នៅផ្សារណាត់ទីរួមខេត្តតាកែវមិនបង់ប្រាក់ទេ។ ប្រជាពលរដ្ឋជាអាជីវករលក់ដូរតាមកញ្ជើកញ្រ្ចែងល្អីនៅជុំវិញផ្សារណាត់ទីរួមខេត្តតាកែវបាននិយាយថា លោក ឡោ ជំនិត ដែលជាអ្នក​វិនិយោគផ្សារមួយ​នេះ បាន​វាស់ផ្លូវ​ជុំវិញផ្សារលក់ឲ្យ​ពួកគាត់ ក្នុង​១ម៉ែត្រកន្លះ ១៥០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប្រជាពលរដ្ឋបាននិយាយថា ... Read More »

លោក ឃួង ស្រេង អរគុណឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលទទួលស្គាល់លើការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសម្តែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។   ... Read More »

រថយន្តស្ទូចដឹកសសរបុកគ្រឹះកៀរថយន្តឡិចស៊ីសហើយជ្រុលទៅបុករថយន្តកាមរីបើកឆ្លងផ្លូវអូសជាង១០ម៉ែត្រ

ភ្នំពេញ៖  រថយន្តស្ទូចដឹកសសរបុកគ្រឹះបេីកលឿនទៅកៀររថយន្តឡិចស៊ីសRX300 រងការខូចខាតហេីយបន្តទៅបុករថយន្តកាមរីដែលកំពុងបើកឆ្លងផ្លូវគាបអូសជាង១០ម៉ែត្រទៅផ្ទប់នឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ។    ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O-5788តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងសំដៅទីឆ្លូវជាតិលេខ៤ ខណៈពេលឆ្លងផ្លូវបានពាក់កណ្តាលស្របពេលនោះក៏មានរថយន្តស្ទូចដឹកសសរបុកគ្រឹះម៉ាកហ៊ីយ៉ាន់ដាយ ... Read More »

ហាមឃាត់​ការចែកចាយ​ ឬ​លក់​ឱសថ​ KAMAGRA *Oral Jelly ដែលគ្មានលេខ​បញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនលោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការ ស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានពិនិត្យឃើញមានឱសថ KMAGRA* Oral Jelly មានសារធាតុសកម្មឱសថ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជា “វ៉ាក់សាំងកាតព្វកិច្ច” នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ ... Read More »

(គ.ជ.ប) ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត

.   ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងពិនិត្យពិភាក្សាការបន្ធូរបន្ថយបន្ថែមទៀតលើវិធានការសុខាភិបាលដែលបានដាក់ចេញកន្លងមក។  ... Read More »

លោកមេប៉ុស្តិ៍កោះរកាចុះអន្តរាគមន៍រឿងគ្រោះថ្នាក់ចរាចរណ៍ បែរជាជួបគ្រោះអកុសលត្រូវរថយន្តបុកស្លាប់ខ្លួនឯង

ខេត្តកំពង់ចាម ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យមន្រ្តីនគរបាលមានឋានៈជាមេបុស្តិ៍ម្នាក់បានស្លាប់។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ម៉ាកសាំយ៉ុង ពណ៌ស ... Read More »

ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តដាំស្តារឡើងវិញព្រៃលិចទឹកក្នុងតំបន់៣ នៃបឹងទន្លេសាប

ខេត្ត​កំពង់ឆ្នាំង៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ដើមឈើចម្រុះចំនួន២៤០០០ដើម ត្រូវបានក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាំស្តារឡើងវិញ នៅព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក សូ ... Read More »

ហាមឃាត់​ការចែកចាយ​ ឬលក់ផលិតផលបំប៉នសុខភាព ឈ្មោះ JOJU COLLAGEN ដែលគ្មានលេខ​បញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ស្មីឃ្វីនអ៊ិនទ័រ ប្រេនមាដាមដា កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ JQU COLLAGEN គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១១ ... Read More »

ប្រទេសដែលជួយដល់រុស្ស៊ី បំបែករាល់ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច

មានចន្លោះប្រហោងមួយចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច នោះគឺសម្ពន្ធមិត្តសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលមានរុស្ស៊ីជាសមាជិក។ លោក Robert M. Cutler សមាជិកគណៈកម្មការកិច្ចការអន្តរជាតិរបស់ប្រទេសកាណាដា បានលើកឡើងនៅលើគេហទំព័រ Geopoliticalmonitor.com ថា ក្នុងពេលបច្ចុប្បន្ន គឺមានចន្លោះប្រហោងមួយដែលរុស្សុីអាចគេចពីទណ្ឌកម្មលោកខាងលិច នោះគឺសម្ពន្ធសេដ្ឋកិច្ច ... Read More »

ក្រោយធ្លាយរឿងនាយប្រុញថតភាពយន្តអត់បានប្រាក់ ស្រាប់តែធុង ប៉េត្រូ ទម្លាយរឿងធ្វើកុងត្រាក្រដាសទទេនឹងក្រុមហ៊ុនមួយ នាំឲ្យខ្លួនខាតប្រាក់សន្ធឹក

ភ្នំពេញ៖ ករណីនាយប្រុញដែលបានចេញមករស់នៅនិងថតរឿងខ្លីនិងកិច្ចការនានា អស់រយៈពេល៨ខែ ប៉ុន្តែមិនទទួលបានប្រាក់នោះបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំងរហូតលេចចេញមតិចម្រុះជុំវិញរឿងនេះ។ ទន្ទឹមនឹងរឿងនេះស្រាប់តែតារាសម្តែង និងកំប្លែង ធុងប៉េត្រូសុខចិត្តទម្លាយរឿងរ៉ាវរឿងធ្វើកុងត្រាក្រដាសទទេនឹងក្រុមហ៊ុនមួយ នាំឲ្យខ្លួនខាតប្រាក់សន្ធឹក ។ ធុង ប៉េត្រូ ទម្លាយរឿងឈឺចាប់ស្អិតទ្រុង ព្រោះចាញ់បោកហើយគេយកខ្លួនទៅប្រើធ្វើការ ដោយមិនទទួលបានកម្រៃ និង ... Read More »

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា នេះ

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា,  នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ហោ ធារីសុចនា ភេទស្រី អាយុ២៧ឆ្នាំ បច្ចុប្បន្ន ... Read More »

សម្តេចចង់ឱ្យមានការដកកាតព្វកិច្ចពាក់ម៉ាសតាមទីធ្លាសាធារណៈទូទាំងប្រទេស ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសតាមទីកន្លែងបិទជិត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានប្រកាសថា សម្តេចចង់ឱ្យមានការដកកាតព្វកិច្ចពាក់ម៉ាសតាមទីធ្លាសាធារណៈទូទាំងប្រទេស ក៏ប៉ុន្តែតម្រូវឱ្យពាក់ម៉ាសតាមទីកន្លែងបិទជិត ។ សម្តេចតេជោ បានថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល ... Read More »

អឺរ៉ុបមិនអាចអនុម័តច្បាប់ហាមប្រាមទិញថាមពលពីរុស្ស៊ីបាននោះឡើយ

តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ លោក Josep Borrell បានលើកឡើងថា រដ្ឋាភិបាលបានកិច្ចពិភាក្សាស្តីពីការបញ្ចប់ទិញថាមពលពីរុស្ស៊ីគឺមិនអាចអនុម័តបាននោះឡើយ ហើយគណៈកម្មការអឺរ៉ុបនឹងបន្តពិភាក្សានៅចុងខែឧសភាឆ្នាំ២០២២ខាងមុខនេះ។ សារព័ត៌មាន Die Welt របស់អាល្លឺម៉ង់ នៅថ្ងៃទី ២៥ខែមេសា បានដកស្រង់ការប្រកាសរបស់លោក ... Read More »

Jesus បដិសេធមិនផ្តល់កិច្ចសន្យារបស់គាត់ជាមួយ Manchester City លើសពីរដូវក្តៅនេះ

ខ្សែប្រយុទ្ធ Gabriel Jesus បានបដិសេធមិនបន្តកិច្ចសន្យា និងផ្តល់អនាគតរបស់គាត់ជាមួយក្លិប Manchester City លើសពីរដូវកាលនេះ ដោយខ្សែប្រយុទ្ធរូបនេះមានរយៈពេល១ឆ្នាំលើលក្ខខណ្ឌរបស់គាត់ចាប់ពីខែកក្កដា។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទី៤គ្រាប់ក្នុងការឈ្នះ Watford ក្នុងផ្ទះ ៥-១ កាលពីថ្ងៃសៅរ៍ ប៉ុន្តែបានស្នើថាគាត់អាចនឹងចាកចេញដោយបានចូលរួមជាមួយក្រុម ... Read More »

សារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ : ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ ប្រជាពលរដ្ឋកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានគ្រប់ៗគ្នា

    ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ពលរដ្ឋ កម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានគ្រប់ៗគ្នា។    ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស ស យ ក ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់កម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស ស យ ក ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់កម្មកររោងចក្រក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀង។ ក្នុងឱកាសនោះលោក សរសុដានីអភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងសូមថ្លែងអំណរគុណ និង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗក្មួយៗគ្រូពេទ្យស្មគ្រ័ចិត្សម្ព័ន្ធគ្រូពេទ្យ ស ... Read More »