ព័ត៌មានទាន់ហេតុការណ៍៖
'

សារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ : ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃចលនាកម្មករអន្តរជាតិជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់ ប្រជាពលរដ្ឋកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យបានគ្រប់ៗគ្នា

    ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ពលរដ្ឋ កម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានគ្រប់ៗគ្នា។    ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស ស យ ក ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់កម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យ ស ស យ ក ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញដល់កម្មកររោងចក្រក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេសឈីលូក្រុងស្វាយរៀង។ ក្នុងឱកាសនោះលោក សរសុដានីអភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀងសូមថ្លែងអំណរគុណ និង សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗក្មួយៗគ្រូពេទ្យស្មគ្រ័ចិត្សម្ព័ន្ធគ្រូពេទ្យ ស ... Read More »

ក្រសួងការងារ ចេញសេចក្តីណែនាំ ស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២

ភ្នំពេញ ៖ យោងលិខិតលេខ១៦១សណជ.អវ ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និង សារាចរណែនាំលេខ០២ សរណន ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ... Read More »

ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុនដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមជាតិខ្មែរ

សាធារណរដ្ឋកូរ៉េ ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២  ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្ដីប្រកាសសូមប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល វេលាម៉ោងប្រមាណ១៩:០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុនដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមជាតិខ្មែរ។ ... Read More »

រថយន្តបើកត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរុឺម៉កម៉ូតូបុកពេញទំហឹងស្លាប់ម្នាក់ទាំងព្រឹក

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០៩៖៣០នាទី នៅលើផ្លូវជាតិលេខ៧ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៤-២២៥  ស្ថិតក្នុងភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូសណ្ដោងរុឺម៉ក បង្កឡើងដោយរថយន្តម៉ាកតូយ៉ូតាហុីលុច(Toyota Hilux) ... Read More »

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី៖ “វិស័យអប់រំ កំពុងបោះជំហានទៅរកទម្រង់នៃការអប់រំតាមបែបឌីជីថល”

ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបមួយប្រតិភូអ្នកវិនិយោគមកពីក្រុមហ៊ុនចំនួន៣

ភ្នំពេញ : នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

ផ្ទុះធុងហ្គាសឆាបឆេះផ្ទះស្លាប់ម្ចាស់ផ្ទះផ្អើលអ្នកភូមិទាំងវេលាទៀបភ្លឺនៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង ៖ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់នៅក្នុងភ្លើងគួរឱ្យរន្ធត់  និងម៉ូតូសណ្តោងរុឺម៉កព្រមទាំងសម្ភារធុងហ្គាសជាច្រើនរងការខូចខាតដែលបង្កឡើងដោយការផ្ទុះធុងហ្គាស។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍។     សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសោម ចិនភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបញ្ចូលនិងដូរហ្គាស មានទីលំនៅកន្លែងកើតហេតុខាងលើ។   ... Read More »

អភិបាលខេត្តមណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមចំណែកគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋធ្វើឱ្យកាន់តែប្រសើរ

ខេត្ត​មណ្ឌលគិរី៖ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ នៅព្រឹកថ្ងៃចន្ទ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូនានា និងអាជ្ញាធរស្រុក ... Read More »

ឃ្លាំងប្រេងរុស្ស៊ីឆាបឆេះក្រោយពីមានសំឡេងផ្ទុះយ៉ាងខ្លាំង ពលរដ្ឋជាច្រើនត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព

គ្រោះអគ្គិភ័យបានឆាបឆេះនៅយប់ថ្ងៃទី២៤ខែមេសា នៅក្នុងឃ្លាំងស្តុកប្រេងនាទីក្រុង Bryansk តំបន់ Rostov ប្រទេសរុស្ស៊ី ។ មុនពេលឆាបឆេះពលរដ្ឋបានឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង និងសំឡេងសុីរ៉ែនប្រកាសអាសន្ន ។ ពលរដ្ឋរស់នៅតំបន់ក្បែរៗនោះត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានឱ្យដឹងថា ពិតជាមានការផ្ទុះឆេះ ប៉ុន្តែមិនបានលើកឡើងលម្អិតពីបញ្ហាខាងលើនោះឡើយ ... Read More »

Andrey Rublev ផ្តួលលេខ១ពិភពលោក Novak Djokovic ពានរង្វាន់Serbia Open ក្នុងទីក្រុង Belgrade

កីឡាករជើងខ្លាំងវាយតឺន្នីស Andrey Rublev បានយកឈ្នះជើងឯកពិភពលោក Novak Djokovic នូវពានរង្វាន់ទីមួយនៃរដូវកាលនេះដោយបានផ្តួលកីឡាករលេខ១ពិភពលោករូបនេះក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្នុងផ្ទះរបស់គាត់នៅឯកម្មវិធី Serbia Open។ ប្រឈមមុខជាមួយនឹងកីឡាករម្ចាស់ផ្ទះនេះ កីឡាករលេខ៨ពិភពលោក Rublev បានយកឈ្នះក្នុងលទ្ធផល 6-2 6-7 ... Read More »

សុន្ទរកថារបស់ សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ

ភ្នំពេញ ៖ សុន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងខួបលើកទី៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកា សហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ – ... Read More »

រដ្ឋមន្ត្រី​ក្រសួង​ការងារ​៖​ ស្នើដល់អង្គការ IOM បង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង លើគម្រោងសម្រាប់ផ្តល់ជំនួយទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់ពលករទេសន្តរប្រវេសន៍

ភ្នំពេញ៖ គម្រោង កាត់បន្ថយភាពក្រីក្រតាមរយៈការធ្វើចំណាកស្រុកដោយសុវត្ថិភាព ការកសាងជំនាញ និងលើកកម្ពស់ការរកការងារអោយធ្វើនៅក្នុងប្រទេសកម្ពុជា ឡាវ ភូមា និងថៃ (PROMISE) ក្នុងជំហានទី១ ដែលបានអនុវត្តនាពេលកន្លងមក(ចាប់ពីខែកញ្ញា ឆ្នាំ២០១៧ ដល់ ខែសីហា ឆ្នាំ២០២១) ... Read More »

រូបភាពបង្ហាញពីកម្លាំងទាហានកូរ៉េខាងជើងក្រោយ៩០ឆ្នាំនៃការបង្កើតកងកម្លាំង

រយៈពេល៩០ឆ្នាំកន្លងមកចាប់តាំងពីថ្ងៃដែលកូរ៉េខាងជើងបង្កើនកងកម្លាំងទាហាន ដោយប្រទេសនេះបានធ្វើការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បច្ចុប្បន្នក្លាយជាប្រទេសដែលមានកម្លាំងទាហានដ៏ខ្លាំងក្លាមួយក្នុងតំបន់។ កម្លាំងទាហានកូរ៉េខាងជើង បច្ចុប្បន្ន ហៅថា«កម្លាំងទាហានប្រជាជនកូរ៉េខាងជើង ត្រូវបានអតីតមេដឹកនាំ គីម អុីលស៊ុង បង្កើតឡើងនៅថ្ងៃទី២៥ខែ មេសា ឆ្នាំ១៩៣២។ មកទល់ពេលនេះគឺគម្រប់៩០ឆ្នាំ។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រារព្ធពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ក្នុងឱកាសនៃទិវា ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៤នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៥ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៤នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ចូលរួមកម្មវិធីដាក់ដំណើរការជាផ្លូវការនូវរបាយការណ៍ ស្ដីពីការអនុវត្តគោលការណ៍មិនដាក់ទណ្ឌកម្មលើជនរងគ្រោះដោយអំពើជួញដូរមនុស្សក្នុងក្របខណ្ឌអាស៊ាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២ នេះ លោក នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញដឹកនាំក្រុមការងារ SOMTC-កម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុនសែន ប្រាប់ពីគុណសម្បត្តិកម្ពុជាចំនួន ៥ចំណុចដែលការពារនិងផ្តល់ភាពងាយស្រួល ដល់អ្នកវិនិយោគ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានប្រាប់ទៅក្រុមធុរៈកិច្ចចិនថាប្រទេសកម្ពុជាស្វាគមន៍រាល់អ្នកវិនិយោគទាំងអស់មកបណ្ដាក់ទុន និងថាការវិនិយោគនៅកម្ពុជាគឺធានាបានការការពារ និងផ្ដល់ភាពងាយស្រួលដល់អ្នករកស៊ីទាំងអស់ផងដែរ។ សូមបញ្ជាក់ថា, តំណាងក្រុមហ៊ុនវិនិយោគចំនួនបីដែលដឹកនាំដោយឧកញ៉ា ជិន ស៊ី បានចូលជួបនាយករដ្ឋមន្ត្រីកម្ពុជានាទីស្ដីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៥ ខែមេសា ... Read More »

អភិបាលខេត្ត​កណ្ដាល​ អបអរសាទរដល់ប្រជាពលរដ្ឋ នៅឃុំបាក់ដាវ ដែលទទួលបានផ្លូវ និងស្ពាន សម្រាប់ធ្វើដំណើរប្រកបអាជីវកម្ម និងដឹកជញ្ជូន

ខេត្ត​កណ្តាល៖ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ... Read More »

និស្សិតស្រីលង្កា រាប់ពាន់នាក់ធ្វើបាតុកម្មឡោមព័ទ្ធផ្ទះនាយករដ្ឋមន្ត្រី

នៅថ្ងៃទី២៤ខែមេសា និស្សិតស្រីលង្ការរាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដោយបានដង្ហែរក្បួនទៅកាន់ផ្ទះនាយក Mahinda Rajapaksa ឡោមព័ទ្ធផ្ទះរបស់លោក ក្នុងគោលដៅទាមទារឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង ខណៈប្រទេសជាតិកំពុងតែ ជួបវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ។ ជាច្រើនខែកន្លងមក ពលរដ្ឋមិនមានអគ្គិសនីប្រើប្រាស់នោះឡើយ និងកង្វះថាមពលប្រេង ស្បៀងអាហារ …ធ្វើឲ្យពលរដ្ឋកាន់តែខកចិត្តខ្លាំងឡើង។ ប្រទេសស្រីលង្កា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអុីតាលី

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ ... Read More »

លោក Mauricio Pochettino នឹងចាកចេញពី PSG ក្នុងពេលឆាប់ៗនេះ

ការចាកចេញរបស់អ្នកចាត់ការ PSG លោក Mauricio Pochettino ក្នុងនាមជាគ្រូបង្វឹកគឺជិតមកដល់ហើយ អ្វីដែលនៅសេសសល់គឺសម្រាប់ភាគីទាំង២ក្នុងការរៀបចំកិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបារាំង Le Parisien ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។ ការចាកចេញនេះនឹងធ្វើឱ្យក្លិប PSG ... Read More »

ប្រទះឃើញកូនផ្សោតញីមួយក្បាលទៀត​ ងាប់តាមទន្លេមេគង្គ

ខេត្តក្រចេះ ​៖ បេី​តាមប្រភពព័ត៌មានពី​មន្ត្រីជលផលខេត្តក្រចេះ​ បានឱ្យដឹងថា​ កូនផ្សោតញីមួយក្បាល​ ត្រូវបានគេប្រទះឃើញងាប់តាមទន្លេមេគង្គ កាលពីល្ងាចថ្ងៃទី២៤ ខែមេសា​ ឆ្នាំ២០២២​ម្សិលមិញនេះ​ នៅចំណុចស្រះត្រពាំងខាងលើអន្លង់កាំពីប្រហែល១០០ម៉ែត្រ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។​ មន្ត្រីជលផល​ បានបន្ថែមថា​ ... Read More »

មានបាតុកម្មកើតឡើងនៅទីក្រុងប៉ារីស ប៉ូលិសបង្ខំបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ

កម្លាំងប៉ូលិសប្រឆាំងបាតុកម្មនៅក្នុងទីក្រុងប៉ារីសបានបង្ខំចិត្តប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបញ្ចប់បានប៉ុន្មានម៉ោងហើយលទ្ធផល លោកម៉ាក្រុងជាប់ឆ្នោតជាថ្មីនោះ។ នៅលើលបណ្តាញសង្គម Twitter កម្លាំងប៉ូលិសបានព្យាយាមបំបែកហ្វូងបាតុករ ដែលភាគច្រើនជាយុវជននៅក្នុងតំបន់ Chatelet ក្នុងទីក្រុងប៉ារីស ។ កាលពីប៉ោះឆ្នោតជុំទីមួយ និងការបោះឆ្នោតជុំទីពីរនៅថ្ងៃទី ២៤ខែមេសាក៏មានក្រុមនិស្សិតធ្វើបាតុកម្មនៅមហាវិទ្យាល័យ Sorbonne និងមហាវិទ្យាល័យជាច្រើនទៀត ... Read More »

សុន្ទរកថាទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ សុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធី ប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ (AstraZenoca) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ... Read More »

ហង្សក្រហម Liverpool បន្តតាមប្រកៀកក្រុមកំពូលតារាង ក្រោយឈ្នះ Everton ២ទល់០

ក្រុមហង្សក្រហម Liverpool បានបន្តតាមយ៉ាងប្រកៀកជាមួយក្រុមកំពូលតារាង ដោយឈរនៅត្រឹម១ពិន្ទុនៃក្រុមកំពូលតារាង Manchester City នៅ Premier League ក្រោយពីបានយកឈ្នះក្រុម Everton និងបានទម្លាក់ក្រុមនេះធ្លាក់ក្នុងចំណាត់ថ្នាក់បាតតារាងទាំង៣ បន្ទាប់ពីទទួលជ័យជម្នះ ២ទល់០ ក្នុងការប្រកួត ... Read More »

សន្តិសុខម្នាក់ស្លាប់នៅកន្លែងធ្វើការបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់សង្ស័យមានជំងឺប្រចាំកាយបានដេកស្លាប់នៅនឹងកន្លែងធ្វើការបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក។     ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងរោងចក្រអគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    សពជនរងគ្រោះមានឈ្មោះចាយ សេងឡៃ ... Read More »

ការចូលរួមពីចម្ងាយក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២

ភ្នំពេញ ៖ បុគ្គលិកនៃអង្គភាពនានាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ តាមប្រព័ន្ធ Zoom និងតាមរយៈការទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា ... Read More »

ទីបំផុតប្រធានាធិបតីម៉ាក្រុងជាប់ឆ្នោតដឹកនាំបារាំង៥ឆ្នាំទៀត, មេដឹកនាំអឺរ៉ុបជូនពរអបអរសាទរ

លទ្ធផលបោះឆ្នោតកាលពីយប់ថ្ងៃទី២៤ ខែមេសា ក្រោយសន្លឹកឆ្នោតរាប់បានជាង៨០% ប្រធានាធិបតីបារាំងលោកម៉ាក្រុងទទួលបានសំឡេងគាំទ្ររហូតដល់ ៥៥% ចំណែកគូប្រជែងលោកស្រី Marine Le Penទទួលបានតែ ៤៥%ប៉ុណ្ណោះ ។ ក្នុងពេលនេះដែរ លោកស្រីMarine Le Pen ... Read More »

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន​ ១២គ្រាប់ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គស្នងការនគរបាលជាតិ​ ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន ១២គ្រាប់ ស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងជើងភូមិព្រះឈរ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី២៤ ខែមេសា ... Read More »