ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាល ៖ បើមានអាការៈសង្ស័យជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំប្រញាប់ធ្វើតេស្តរហ័ស

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែមេសានេះបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលត្រឡប់មកពីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពីតាមបណ្ដាខេត្តនានាប្រសិនបើសង្ស័យមានអាការៈជំងឺកូវីដ១៩សូមប្រញាប់ធ្វើតេស្តរហ័ស។ យ៉ាងណាក៏ដោយក្រសួងសុខាភិបាលហាក់ដូចជាមានសុទិដ្ឋិនិយមនៅ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះមើលទៅហានិភ័យអំពីជំងឺកូវីដ-១៩មានតិចតួច។  ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានបន្តក្រើនរម្លឹក ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺទៅក្រុមគ្រួសារ ... Read More »

លោក ឯម ច័ន្ទមករា ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួសត្រាយផ្លូវថ្មី និងបានស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រី​ និងកុមារីដែលមានពិការភាព

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលអំពីភាពប្រទាក់ក្រឡាក្នុងការអនុវត្តរវាងយេនឌ័រពិការភាព និងសេវាឆ្លើយតប ដើម្បីលើកកម្ពស់ការទទួលបានសេវាដល់សមាជិកក្រុមការងារបញ្ច្រាបយេនឌ័រក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ​ បានលើកឡើងថា៖​ ... Read More »

កម្ពុជា​នៅត្រីមាសទី១ ឆ្នាំ២០២២​!​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទទួលបានចំណូលជាង ៩៩លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទើប​ទទួល​បាននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖​ កម្ពុជា​ ​នៅត្រីមាសទី១ ឆ្នាំ២០២២នេះ​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ ទទួលបានចំណូលជាង៩៩លានដុល្លារ។ របាយការណ៍ដដែល​ បានបញ្ជាក់បន្ថែមថា គិតត្រឹមត្រីមាសទី១ ... Read More »

សុខសន្តិភាពនេះហើយ ដែលបានផ្តល់នូវឱកាសក្នុងការធ្វើបុណ្យសន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ

ខេត្តកំពត ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ ឆ្នាំកន្លងមកនេះ ប្រទេសជាតិយើងមានលំនឹងស្ថិរភាព ហើយបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើនទាំងក្នុងទីវត្តអារាមនេះ ក៏ដូចជាក្នុងខេត្តកំពត និងទូទាំងប្រទេស <<សុខសន្តិភាពនេះហើយ ... Read More »

Ajax កំពុងទាក់ទាញចិត្តលោក Erik ten Hag ឲ្យដឹកនាំក្លិបបន្ត ដើម្បីរក្សាគាត់មិនឲ្យទៅ Manchester United

អ្នកចាត់ការបច្ចេកទេសក្លិបលោក Gerry Hamstra បាននិយាយថា ក្លិប Ajax បានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីរក្សាលោក Erik ten Hag ឲ្យដឹកនាំក្លិបបន្ត ចំពេលមានគោលដៅចាប់អារម្មណ៍ក្លាយជាអ្នកចាត់ការ Manchester United ... Read More »

រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២គ្រឿង ត្រូវ​បាន​ឃាត់​ទុក​និងពិន័យថវិកាជាង ៤៩៩លានរៀល ក្នុងខែមីនា ឆ្នាំ២០២២

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្រ្តី​ជំនាញ​ បានចាប់ឃាត់រថយន្តដឹកលើសទម្ងន់ ចំនួន ២៨២ គ្រឿង និងពិន័យថវិកាជាង ៤៩៩ លានរៀល ក្នុងខែមីនា ... Read More »

Elaine Thompson-Herah ក្លាយជាកីឡាការិនីរត់ចម្ងាយ១០០ម៉ែត្រលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះ

ម្ចាស់ជើងឯកអូឡាំពិក៥សម័យកាលកីឡាការិនី Elaine Thompson-Herah បានរត់ចម្ងាយ១០០ម៉ែត្ររបស់ស្ត្រីលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំនេះនៅឯការប្រកួតកីឡា Golden Games ក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ។ កីឡាការិនី Thompson-Herah របស់ប្រទេស Jamaica បានឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់នាងក្នុងរយៈពេល១០.៨៩វិនាទី ដែលជាការរត់ចម្ងាយ១០០ម៉ែត្រដំបូងរបស់នាងក្នុងរដូវកាលនេះ។ បន្ទាប់មកនាងបានជ្រើសរើសចេញពីវគ្គផ្តាច់ព្រ័ត្រ ដែលត្រូវបានឈ្នះកីឡាការិនីជនជាតិអាមេរិក ... Read More »

ចាប់ខ្លួនបុរសម្នាក់វាយបំផ្លាញកញ្ចក់រថយន្តនិងទូរស័ព្ទដៃជនរងគ្រោះរស់នៅក្នុងភូមិជាមួយគ្នា

ខេត្តបាត់ដំបង ៖ នៅវេលា​ម៉ោង៧ និង​៣០​នាទីយប់ ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​  លោក​វរសេនីយ៍ទោ​ សេង​ លុ​ច​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ករណីបទល្មើស ធ្វើឲ្យខូចខាត​ដោយ​ចេតនា​ (​វាយ​កញ្ចក់​រថយន្ត​)​ ត្រង់​ចំណុច​ក្រុម​ទី​០៣​ ... Read More »

ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋបានសម្រេចហើយ តែត្រូវសមត្ថកិច្ចតាមទាន់ចាប់វាយខ្នោះបានទាំងពីរនាក់

    ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះប្រជាពលរដ្ឋមួយកន្លែងបានសម្រេចហើយ តែរត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះទាំងកណ្ដាលអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចបន្ទប់ពិគ្រោះព្យាបាលប៉អៃ ជាប់គល់ស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    ... Read More »

សត្វប្រម៉ង់ OSPREY​ មានឈ្មោះ​វិទ្យា​សាស្ត្រ​ ​Pandion haliaetus

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ សត្វប្រម៉ង់ OSPREY​ មានឈ្មោះ​វិទ្យា​សាស្ត្រ​ ​Pandion haliaetus ជាប្រភេទ​រងគ្រោះ​តិចតួច​(LC)​ នៅលេីពិភពលោក​ ក្នុង​បញ្ជី​ក្រហម​របស់ IUCN វាជាប្រភេទទេស​ន្តរប្រវេសន៍​នៅប្រទេសកម្ពុជា។  ... Read More »

ក្រសួងបរិស្ថាន ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិ សត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ

ខេត្តមណ្ឌលគិរី ៖ អ្នកស្រាវជ្រាវបានរកឃើញសម្បត្តិធនធានធម្មជាតិដូចជាសត្វព្រៃ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ និងទឹកជ្រោះជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងបរិស្ថាននៅថ្ងៃទី 18 ខែមេសា ឆ្នាំ2022។ ក្រសួងបរិស្ថានបានបញ្ជាក់ថា , អ្នកស្រាវជ្រាវបានធ្វើការបែងចែកជាក្រុមរួមមាន ៖ ... Read More »

ភ្ញៀវទេសចរមកលេងកម្សាន្តជាង៣៣ម៉ឺននាក់រយៈពេល៣ថ្ងៃនៃកំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២២

ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺបានទទួលភ្ញៀវទេសចរណ៍ប្រមាណជាង១៤ម៉ឺននាក់មកលេងកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ ខណៈភ្ញៀវទេសចរណ៍មានការកើនឡើងទ្វេរដងជារៀងរាល់ថ្ងៃ។នេះបើយោងតាមការឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២២។ លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា ក្នុងសង្ក្រាន្តឆ្នាំថ្មី២០២២នេះគឺមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តច្រើនដោយក្នុងនោះភ្ញៀវបានទៅលេងនៅគ្រប់រមណីយដ្ឋានសហគមន៍នានាក្នុងខេត្ត ហើយអ្វីដែលភ្ញៀវចាប់ចិត្តដក់អារម្មណ៍ខ្លាំងគឺរមណីយដ្ឋានធម្មជាតិគីរីរម្យ ទឹកធ្លាក់ជ្រាវ និងកសិទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ។នៅថ្ងៃទី១នៃសង្ក្រាន្តភ្ញៀវទេសចរណ៍មានត្រឹមតែ៤៩.២៨៨នាក់ប៉ុណ្ណោះដែលមកលេងកម្សាន្តក្នុងខេត្តកំពង់ស្ពឺ ហើយបានហក់ឡើងខ្ពស់ទ្វេរដងនៅថ្ងៃសង្ក្រាន្តទី២ដែលមានរហូតដល់ជាង១០ម៉ឺននាក់និងហក់ខ្ពស់បន្ថែមទៀតនៅថ្ងៃសង្ក្រាន្តទី៣គឺមានចំនួនជាង១៨ម៉ឺននាក់។ ប្រធានមន្ទីរទេសចរណ៍ខេត្តលោក ... Read More »

រឿង ” ទឹកភ្លៀងលាងគុកអត់ជញ្ជាំង! “(តពីលេខមុន)

(តពីលេខមុន)   នៅទីនោះមានប្រជាជនចាស់ថ្មីរាប់រយនាក់នាំគ្នាជីកគាស់កាយលិចដីចាក់លុបផ្លូវជាតិលេខ ១ បែកញើសគឃៀដោយម្នាក់ៗមិនហ៊ានស្រដីនិយាយពីការនឿយហត់ឬរំលឹករឿងពីអតីតកាលនោះឡើយ ព្រោះខ្លាចអង្គការចោទថាជាប់និន្នាការសក្តិភូមិ ហើយយកទៅរៀនសូត្រ។ ខ្ញុំចោលកន្ទុយភ្នែកទៅទិសខាងលិចប្រហែលជាង ១០០ ម៉ែត្រឃើញកងឈ្លប បួនទៅ ប្រាំនាក់កំពុងបណ្ដើរក្រុមអ្នកទោស(ឈ្លើយសឹក) ជាង ១០០ នាក់ដែលមានសភាពស្លេកស្លាំងឱ្យមកធ្វើពលកម្មភាពជីករែកដីលប់ផ្លូវជាតិលេខ១ ... Read More »

Real Madrid បន្តកាន់កាប់កំពូលតារាង ក្រោយយកឈ្នះ Sevilla នៅចុងម៉ោង

ខ្សែប្រយុទ្ធ Karim Benzema រកបានគ្រាប់បាល់ឈ្នះនៅចុងម៉ោងជួយឲ្យក្រុមអធិរាជស Real Madrid បានវាយបកវិញពីការស៊ុតបញ្ចូលទីដើម្បីផ្តួលក្រុមម្ចាស់ផ្ទះ Sevilla និងខិតក្នុងការដណ្តើមពានរង្វាន់ La Liga នៅរដូវកាលនេះ។ ក្រុមម្ចាស់ផ្ទះ Sevilla បានធ្វើឱ្យក្រុម ... Read More »

គណៈប្រតិភូស្រីលង្កាទៅកាន់អាមេរិកស្វែងរកជំនួយ៤ពាន់លានដុល្លារពី IMF

នៅក្នុងឆ្នាំ២០២២នេះ ស្រីលង្កាត្រូវសងបំណុលគេ៧ពាន់លានដុល្លារ ប៉ុន្តែប្រទេសនេះមិនមានលទ្ធភាពសងបំណុលនោះឡើយ ក៏បានសម្រេចប្រកាស«បែកបំណុល»ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៤៨មក។ នៅថ្ងៃទី១៧ខែមេសា គណៈប្រតិភូស្រីលង្កាបានធ្វើដំណើរទៅកាន់អាមេរិកដើម្បីពិភាក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ស្តីពីកញ្ចប់ជំនួយ៤ពាន់លានដុល្លារ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ ដែលកំពុងប្រឈមនឹងវិបត្តិយ៉ាងខ្លាំង។ គណៈប្រតិភូស្រីលង្កាដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថ្មី លោក Ali Sabry នឹងទៅកាន់អាមេរិក ... Read More »

អគ្គិសនីកម្ពុជា ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន​ នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ​ និងខេត្តកណ្ដាល

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គីសនី​កម្ពុជា​ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះថា៖ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើង P1827 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលប្រអប់ហ្វ៊ុយស៊ីបខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលរថយន្តបើកបុកបណ្ដាលឲ្យខូច ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ... Read More »

គ.ជ.ប បញ្ចប់​ដំណើរការ​ពិនិត្យ​ចំពោះបណ្តឹង​បញ្ជី​បេក្ខជន ​ខណៈបញ្ជី​បេក្ខជន​ចំនួន ១៣ ត្រូវ​បាន​លុប

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ដំណើរការពិនិត្យលើបណ្តឹងចំពោះបញ្ជីបេក្ខជនគណបក្ស នយោបាយនៅទូទាំងប្រទេសត្រូវបានបញ្ចប់ ខណៈបញ្ជីបេក្ខជនគណបក្សនយោបាយចំនួន ១៣បញ្ជី និងបេក្ខជនចំនួន៨៦នាក់ ត្រូវបានលុប។  លោក ... Read More »

អំពើហិង្សាកើតឡើងនៅក្នុងប្រទេសស៊ុយអែត មានរថយន្តជាច្រើនរងការដុតបំផ្លាញ

ការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនឹងក្រុមបាតុករនៅក្នុងទីក្រុងជាច្រើននៃប្រទេសស៊ុយអែតបានអូសបន្លាយ៤ថ្ងៃកន្លងមកហើយ។ អំពើហិង្សាកើតឡើងក្រោយពេលក្រុមជ្រុលនិយមប្រឆាំងនឹងលំហូរចូលនៃជនអន្តោប្រវេសន៍។ ក្រុមជ្រុលនិយមក៏បានដុតបំផ្លាញគម្ពីរធម៌គូរ៉ាន (Quran)ផងដែរ ។ តាមបណ្តាញព័ត៌មាន BBC និងរ៉យទ័របានផ្សាយថា នៅថ្ងៃទី ១៧ខែមេសា មានមនុស្ស៣នាក់រងរបួសក្នុងទីក្រុង Norrkoping នៅភាគខាងកើតប្រទេសស៊ុយអែត ។ កម្លាំងប៉ូលិសក៏បានបាញ់ព្រមានទៅលើអាកាសដល់ក្រុមជ្រុលនិយម ... Read More »

នគរបាលខេត្តកណ្តាល ទទួលព័ត៌មានពិតពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ គឺចុះស្រាវជ្រាវជាក់ស្តែងភ្លាម !

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារគណនីហ្វេសប៊ុកផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ ជល់មាន់នៅភូមិឬស្សីស្រុក ឃុំឈើទាល ... Read More »

តោខៀវ Chelsea យកឈ្នះ Crystal Palace ២ទល់០ ឡើងប៉ះ Liverpool វគ្គផ្តាច់ព្រ័ត្រ FA Cup

ក្រុមតោខៀវ Chelsea បានរៀបចំជំនួបនៅកីឡដ្ឋាន Wembley ជាលើកទី២ជាមួយក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះ ខណៈដែលពួកគេបានយកឈ្នះក្រុម Crystal Palace ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ... Read More »

ស្លាប់ម្នាក់នឹងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តនឹងម៉ូតូបុកគ្នា

ខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បាន​ស្លាប់​នៅនឹងកន្លែង និងម្នាក់​ទៀត រងរបួស​ធ្ងន់ ដោយសារ​រថយន្តនិង​ម៉ូតូបុក​គ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី​ម៉ោង​ជិត១០យប់ ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២២ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោល គីឡូម៉ែត្រ លេខ ... Read More »

ទូតជប៉ុនប្រចាំកម្ពុជា៖ “សូមជូនពរលោក ស៊ូ សំអឿន និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២១ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន”

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា សូមអបអរសាទរចំពោះលោក ស៊ូ សំអឿន ដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២១ ដែលលោកកំពុងសិក្សាមុខជំនាញផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោកត្រូវទៅប្រទេសជប៉ុនដើម្បីធ្វើការសិក្សានៅឯសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ២០២១ ... Read More »

មានករណីស្លាប់ដោយកូវីដ-១៩ ជាលើកដំបូងក្នុងទីក្រុងសៀងហៃ

ទីក្រុងសៀងហៃប្រទេសចិនមានករណីស្លាប់ដោយកូវីដ-១៩ ជាលើកដំបូងក្នុងរលកកូវីដ-១៩ថ្មី ដែលផ្ទុះឡើងចាប់តាំងពីខែមីនាឆ្នាំ២០២២មក។ ករណីស្លាប់ដោយកូវីដ-១៩ ក្នុងទីក្រុងសៀងហៃមាន៣នាក់ គឺជាមនុស្សចាស់មានអាយុចាប់ពី ៨៩-៩១។ តាមតួលេខដែលបានប្រកាសនៅព្រឹកថ្ងៃទី១៨ខែមេសា ករណីឆ្លងកូវីដ-១៩ក្នុងទីក្រុងសៀងហៃមាន ២២.២៤៨នាក់ ថយចុះ១០%បើប្រៀបធៀបនឹងមួយថ្ងៃមុន។ ជាមួយគ្នានេះករណីឆ្លងដែលចេញអាការៈក៏បានថយចុះ ២៥%ផងដែរ នៅសល់តែ ២.៤១៧នាក់ប៉ុណ្ណោះ។ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ១៦នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២០នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ​ទី​១៨ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២០នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ថ្ងៃចុងក្រោយនៃថ្ងៃចូលឆ្នាំខ្មែរនៅខេត្តបន្ទាយមានជ័យ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ ៨២ ខ្នង

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​  នៅ​វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២០២​ ដែលជាថ្ងៃ​ចុង​ក្រោយ​ នៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​មេឃ ​បាន​ធ្លាក់​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង​ បណ្តាល​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋរង​ការ​ខូចខាត​ធ្ងន់​ស្រាល​ចំនួន​៨២​ខ្នង​។​   លោក​វរសេនីយ៍ឯក​ ជា​ ស្លូញ​ អធិការ​នគរបាល​ ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​៖នៅ​ថ្ងៃ​ទី​១៨​ខែមេសា​ ... Read More »

រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ អគ្គិភ័យកើតឡើងសរុប ៧លើក ខូចខាតផ្ទះ ៥ខ្នង តូប១

ភ្នំពេញ ៖ បញ្ហាអគ្គិភ័យនៅក្នុងឱកាសបុណ្យចូលឆ្នាំគឺជារឿងដែលសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ប៉ុន្តែនៅឆ្នាំនេះតួលេខនៃបញ្ហាអគ្គិភ័យបានថយចុះគួរឲ្យកត់សម្គាល់ពោលគឺមិនមានគ្រោះថ្នាក់ធំដុំដែលបង្កឡើងដោយអគ្គិភ័យនោះឡើយ។ អគ្គិភ័យបានឆាបឆេះផ្ទះអស់ចំនួន ៥ខ្នង តូប១ ខ្សែភ្លើងចំនួន ៣៧ដុំ និងរងរបួសមនុស្សម្នាក់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤,១៥,១៦ ខែ ... Read More »

បាញ់៥០គ្រាប់ទៅលើពិធីជប់លៀងមានមនុស្ស២០០នាក់បណ្តាលឱ្យស្លាប់និងរបួសជាច្រើន

យ៉ាងហោចណាស់ក៏មានយុវជន២នាក់ស្លាប់ និង៩នាក់រងរបួសនៅក្នុងការបាញ់ប្រហារ រហូតដល់៥០គ្រាប់ទៅលើពិធីជប់លៀងមួយដែលមានមនុស្សជាង២០០នាក់ចូលរួម ។ សារព័ត៌មាន Fox News បានផ្សាយថា ការបាញ់ប្រហារកើតឡើងនៅថ្ងៃទី១៧ ខែមេសា នៅក្នុងពិធីជប់លៀងក្នុងទីក្រុង Pittsburg ក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ... Read More »

ក្រសួងទេសចរណ៍ ៖ បុណ្យចូលឆ្នាំថ្មីរយៈពេល ០៣ថ្ងៃ បូករួមថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត មានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ចេញដើរលេងកម្សាន្តទូទាំងប្រទេស

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យ៧នាក់និងដកហូតបានអាវុធខ្លី ក្នុងករណី ហិង្សាដោយចេតនា

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់និងដកហូតបានអាវុធខ្លី មួយដើមនិងវត្ថុតាងមួយចំនួនក្នុងករណី ហិង្សាដោយចេតនា នៅ ស្រុករមាសហែក ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ... Read More »

ប្រធានមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង ៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យឆ្នាំថ្មីមានភ្ញៀវជាតិ-អន្តរជាតិជិត៤ ម៉ឺននាក់ បានមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ តាមលោក វ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង បានបញ្ជក់ឱ្យដឹង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នេះ រយៈពេល៣ថ្ងៃ គិតចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ... Read More »