ព័ត៌មានទាន់ហេតុការណ៍៖
'

នៅថ្ងៃទី០៥ ខែមីនា​! ​យានយន្តចំនួន​ ៦០០គ្រឿង​ ត្រូវបានត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹង​ថា៖​ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ យានយន្តសរុបចំនួន ៦០០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ ក្នុងនោះមានម៉ូតូ ... Read More »

គួរយល់ដឹង៖​ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?

ភ្នំពេញ​៖​ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែង (គ្មានភ្លើងសញ្ញា ឬ ផ្លាកសញ្ញាអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២២។  ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ ... Read More »

ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់អ្នកជំនាញក្នុងខេត្តសៀមរាប

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ក្រសួងទេសចរណ៍​ បានបើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់អ្នកជំនាញក្នុងខេត្តសៀមរាប។ សូមជម្រាបថា​ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងារ ... Read More »

មានអ្នកណាបាត់កូនប្រុសអត់! ខណៈ​នគរបាល​ខណ្ឌច្បារអំពៅ​ រកឃើញ​ក្មេងប្រុសអាយុ​ ៨ឆ្នាំ​ម្នាក់​ ​វង្វេងឪពុកម្តាយ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណីក្មេងប្រុសម្នាក់​ វង្វេងឪពុកម្តាយ។  ប្រភពដដែលបន្តថា​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រទះឃើញក្មេងម្នាក់វង្វេង អាយុប្រហែល៨ឆ្នាំ​ ខណៈ​ដែល​ក្មេង​ប្រុស​រូប​នេះ​ ឈរយំតែម្នាក់នៅតាមផ្លូវ។  ... Read More »

ក្រសួង​បរិស្ថាន​៖​ អន្ទាក់សម្លាប់ដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើក រហូតដល់សត្វដំរី សត្វស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ អន្ទាក់សម្លាប់ដោយមិនរើសមុខឡើយរាប់ចាប់ពីពពួកសត្វអណ្តើក រហូតដល់សត្វដំរី ពពួកពានរ ក៏ដូចជាសត្វស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។  ក្រសួង​បរិស្ថាន​ បានបន្តថា​ សត្វព្រៃ​ ដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយកម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ដោយសារមានរបួស ខ្វះទឹក ... Read More »

ម្ដាយក្មេកជនរងគ្រោះករណីជនជាតិចិន,ថៃនិងសន្តិសុខខ្មែរចូលវាយកូនប្រសារដល់ផ្ទះអំពាវនាវឲ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌(មានវីដេអូ)

     ក្រុងប៉ោយប៉ែត ៖ ស្ត្រីម្នាក់បានអះអាងថាខ្លួនជាម្ដាយក្មេកជនរងគ្រោះក្នុងករណីជនជាតិចិន,ថៃនិងសន្តិសុខខ្មែរប្រមាណជិត១០នាក់ចូលមកអុកឡុកវាយកូនប្រសារគាត់មានទាំងដំបងដែក កាំភ្លើងខ្លី២ដើមបង្ករបួសស្នាមនៅក្នុងហាងអ៊ុតសក់មួយកន្លែងឋិតក្នុងភូមិក្បាលស្ពាន១សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។  ស្ត្រីដែលអះអាងនោះមានឈ្មោះ រ៉ានី អាយុ៥០ឆ្នាំរស់នៅក្នុងភូមិកើតហេតុខាងលើ ចំណែកកូនប្រសារជនរងគ្រោះឈ្មោះវ៉ាងស៊ីងអាយុ២៧ឆ្នាំ ប្រពន្ធឈ្មោះដាលីនអាយុ២៥ឆ្នាំ។ ស្ត្រីជាម្ដាយបានបញ្ជាក់ថា មុនកើតហេតុកូនប្រសារនិងកូនស្រីបង្កើតពួកគាត់នៅក្នុងហាងអ៊ុតសក់ ចំណែកកូនស្រីកំពុងតែធ្វើសក់ឲ្យភ្ញៀវ ស្របពេលនោះមានឃើញរថយន្តស៊េរីទំនើប២គ្រឿងពណ៌សមួយគ្រឿងនិងខ្មៅមួយគ្រឿងនិងមានមនុស្សប្រុសស្រីជាអ្នកបកប្រែមកជាមួយក្នុងនោះមានជនជាតិចិន,ថៃនិងសន្តិសុខខ្មែរចូលមកបង្ករឿងពីមុខផ្ទះរហូតដល់ក្នុងផ្ទះដែលវាយកូនប្រសារគាត់មានរងរបួសស្នាមចាប់អូសកូនប្រសារគាត់ចេញពីក្នុងផ្ទះបម្រុងញាត់ចូលក្នុងរថយន្តតែបានគាត់ស្រែកថាប៉ូលិសមកទើបក្រុមបង្កលែងវាយកូនប្រសារគាត់ ... Read More »

ស្លាប់២ករណីផ្សេងគ្នាដោយចង.កសម្លាប់ខ្លួននិងលង់ទឹកបៀរស្លាប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានករណីស្លាប់២កន្លែងផ្សេងគ្នាដោយក្មេងប្រុសម្នាក់លង់ទឹកបៀរស្លាប់និងបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះនៅស្រុករមាសហែកនិងស្រុកស្វាយទាប។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ នៅចំណុចភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប មានករណីចងករសម្លាប់ខ្លួនខណះមានជំងឺមានជំងឺព្យាបាលមិនបានធូរស្រាល។ សមត្ថកិច្ចបន្តថាបុរសខាងលើមានឈ្មោះសួស សាណានអាយុ៦៨ឆ្នាំ មុខរបរកសិក រស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ។ ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានសន្និដ្ឋានថាពិតជាស្លាប់ដោយចងកប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេ។ ... Read More »

កម្លាំងសមត្ថកិច្ច​ ចុះណែនាំអប់រំ និងកិច្ចសន្យាជាមួយម្ចាស់ទីតាំង​បេីកលេងល្បែងទ្បូតូតាមអនទ្បាញ​ នៅសង្កាត់ក្បាលកោះ

ភ្នំពេញ​៖​ ទីតាំង​បេីកលេងល្បែងទ្បូតូតាមអនទ្បាញ​ខុសច្បាប់​មួយកន្លែង​ នៅសង្កាត់ក្បាលកោះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាលក្បាលកោះ​ ចុះត្រួតពិនិត្យ​ធ្វើការ​ណែនាំ​ និងកិច្ចសន្យា​មិនឱ្យមានការបេីកលេងបន្តទៀតនោះទេ។ ហេីយ​បេីម្ចាស់ទីតាំងនៅតែបន្តលួចបេីកខុសច្បាប់​ សមត្ថកិច្ច​ជំនាញ​ និងមានវិធានការតាមច្បាប់។  បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ក្បាលកោះ​ បានឱ្យដឹងថា​ បន្ទាប់ពីសេចក្ដី​របាយការណ៍​របស់​ប្រជាពលរដ្ឋ​ថា៖ “មានទីតាំងល្បែងជល់មាន់តាមអនទ្បាញ នៅផ្ទះគ្មានលេខ ផ្លូវលំ ... Read More »

ជាលើកដំបូងពលរដ្ឋនូវែលហ្សេឡង់មកប្រទេសវិញមិនចាំបាច់ធ្វើចត្តាឡីស័ក

ក្រោយរយៈពេល២ឆ្នាំ នៃការអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩យ៉ាងតឹងតែងបំផុតមក ប្រទេសនូវែលហ្សេឡង់គិតចាប់ពីថ្ងៃទី៥ខែមីនាទៅ ពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេសមកស្រុកវិញមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ នៅថ្ងៃទី ៥ខែមីនា រដ្ឋាភីបាលនូវែលហ្សេឡង់បានសម្រេចបន្ថយរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ពលរដ្ឋនៅក្រៅប្រទេសចង់វិលត្រឡប់មកកាន់ប្រទេសវិញដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ នៅអាកាសយានដ្ឋាន ពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស គឺមានអ្នកទទួលយ៉ាងកក់ក្តៅដូចកាលពីមុន គឺឱបថើប ចាប់ដៃជាធម្មតាដូចសម័យកាលមិនទាន់មានកូវីដ-១៩ ។ ... Read More »

ម្នាក់ឯងលួចទូរស័ព្ទ៣គ្រឿងត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តរតនគិរី ៖ នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ប្រហែលម៉ោង២៣ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ៣គ្រឿងនៅចំណុចក្នុងមន្ទីពេទ្យបង្អែកស្រុកបរកែវ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធី ... Read More »

នគរបាលសេដ្ឋកិច្ចខេត្តសៀមរាបចុះទៅត្រួតពិនិត្យការធ្វើអាជីវកម្មបកអាចម៍ដីនិងណែនាំដល់ម្ចាស់ទៅសុំច្បាប់ឱ្យបានត្រឹមត្រូវ

ខេត្ត​សៀមរាប​ ៖​  កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ សុខ​ ភិ​រម្យ​ នាយ​រង​ការិយាល័យ​ បាន​សហការ​ជាមួយ​កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​ បានចុះ​ត្រួតពិនិត្យ​ទីតាំង​បក​យក​អាចម៍ដី​ ០១​ ទីតាំង​(​មាន​អាជ្ញាប័ណ្ណ​ចល័ត​)​ ប៉ុន្តែ​ពុំ​ទាន់​មានច្បាប់​ស្តី​ពី​កិច្ចសន្យា​ការពារ​បរិស្ថាន​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​នៅឡើយ។   ការចុះត្រួតពិនិត្យសកម្មភាពកាយអាចម៍ដីយកទៅលក់ដោយមិនទាន់មានច្បាប់ត្រឹមត្រូវនេះប្រព្រឹត្តទៅនៅថ្ងៃទី ៤ ... Read More »

ទីបំផុតតារាកែភេទនាង ផេន ខេក កំណត់ថ្ងៃចូលរោងការជាក់លាក់ជាមួយគូស្នេហ៍រូបសង្ហាវីឆៃហើយ!

ភ្នំពេញ៖ ក្រោយស្វែងយល់ចិត្តគ្នា និងរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធនោះ ពេលនេះតារាកែភេទ នាង ផេនខេក បានប្រកាសថ្ងៃរៀបមង្គលការរបស់ខ្លួនជាផ្លូវការហើយនៅអំឡុងសប្តាហ៍ក្រោយនេះតែម្តង។ ការប្រកាសរៀបការនេះក្រោយពីគម្រោងនេះត្រូវបានបង្ហើបកាលពីជាង១ឆ្នាំមុនមកម្ល៉េះ។  យោងតាមលិខិតអញ្ជើញភ្ញៀវដែលសារព័ត៌មានយើងទទួលបានគឺពិធីមង្គលការរវាងនាង និងលោក វីឆៃ ពិតជាធ្វើទៅតាមការកំណត់នៅថ្ងៃនោះពិតប្រាកដមែនបើទោះបីជាមុននេះនាងទើបនឹងត្រូវបានទម្លាយបញ្ហាជីវិតជូរចត់រាប់មិនអស់កន្លងមក និងបញ្ហា ជំពាក់បំណុលគេត្រូវមករស់នៅបន្ទប់ជួលតូចចង្អៀតនោះក៏ដោយ។  ផេនខេក ... Read More »

កម្មកររោងចក្រ​ម្នាក់​ បែកគំនិត​លក់គ្រឿងញៀន​ ចុងក្រោយ​មិនទាន់បានចាយលុយផងជាប់ខ្នោះបាត់

ខេត្តព្រះសីហនុ៖ បុរស​​ដែល​ជាកម្មកររោងចក្រ​ម្នាក់​ សង្ស័យ​ចាយលុយមិនគ្រប់គ្រាន់​ បែរជាបែកគំនិត​ទៅលក់គ្រឿងញៀន​ ចុងក្រោយ​មិនទាន់និងបានចាយលុយផង​ ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​ ចាប់វ៉ៃខ្នោះបាត់។  នេះបេីយោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ ... Read More »

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី១​ ចុះត្រួតពិនិត្យ​ទីតាំង​អ៉ីនធេីណេត​មួយកន្លែង​ សង្ស័យ​មានការបើកល្បែងស៊ីសងខុសច្បាប់

ភ្នំពេញ​៖​ ទីតាំង​អ៉ីនធេីណេត​មួយកន្លែង​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី១​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ចុះត្រួតពិនិត្យ​​សង្ស័យ​មានការបើកល្បែងស៊ីសងខុសច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ខណ្ឌដូនពេញ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៥​ ខែមីនា​ ឆ្នាំ​២០២២។  របាយការណ៍​ដដែល​ បន្តថា​ បន្ទាប់ពីមានសារព័ត៍មានបានចុះផ្សាយថា៖ “ទីតាំងអ៉ីធេីណេត០១កន្លែង នៅចំណុចផ្ទះលេខ៩៤Eo ផ្លូវលេខ១៣ ... Read More »

រុស្ស៊ីបំផ្លាញទីតាំងសំខាន់ៗនៅក្នុងសមរភូមិប្រទេសអ៊ុយក្រែន ជាង២ពាន់កន្លែង

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារកម្ទេចគោលដៅនៅក្នុងទឹកដីអ៊ុយក្រែនជាង ២០០០កន្លែង គិតចាប់តាំងពីសង្គ្រាមវាយប្រហារនៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២មកទល់ពេលនេះ។ ឧត្តមសេនីយ៍ Igor Konashenkov បានប្រកាសនៅថ្ងៃទី៥ខែមីនាថា «សរុបមានទីតាំង ២០៣៧កន្លែងនៅក្នុងប្រទេសអ៊ុយក្រែនរងការវាយប្រហារពីទាហានរុស្ស៊ី ក្នុងនោះមានទីបញ្ជាការ៧១កន្លែងនៃកម្លាំងទាហានអ៊ុយក្រែន ... Read More »

សមត្ថកិច្ចឃាត់បុរស០២នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី ៖ កាលពីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២១ និង១១នាទី កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកអូរយ៉ាដាវ បានចុះល្បាតនៅចំណុច ឃុំយ៉ាទុង បានជួប និងឃាត់មុខសញ្ញាជនសង្ស័យ ចំនួន០២នាក់ ដែលកំពុងជិះម៉ូតូ។ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត​ អញ្ជើញជាអធិបតី​ប្រកាសសមាសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល!

ខេត្ត​កណ្តាល​៖​ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ... Read More »

WHO៖ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នៅលើពិភពលោកថយចុះជាបន្តបន្ទាប់

តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានករណីស្លាប់ដោយកូវីដ-១៩ បានថយចុះ១០% នេះគឺជាសប្តាហ៍ទីពីរហើយដែលមានការស្លាប់ថយចុះ។ ចំណែកករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកវិញក៏បានថយចុះ១៦%ផងដែរក្នុងមួយសប្តាហ៍កន្លងមក។ នេះជាករណីឆ្លងថយចុះរយៈពេល១ខែជាប់គ្នា។ តាមការប្រកាសរបស់ WHO ក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានអ្នកឆ្លងជាង១០លាននាក់ និងស្លាប់ ប្រមាណ៦ម៉ឺននាក់។ ... Read More »

ផ្ញើលុយជាង២លានដុល្លារឱ្យប្រើប្រាស់លើគម្រោងសាងសង់ ដូចផ្ញើពងមាន់ឱ្យក្អែក បានត្រឹមចាប់បញ្ជូនទៅតុលាការ

   ភ្នំពេញ ៖ បុរសម្នាក់អតីតជាប្រធានចាត់ការទូទៅនៅក្រុមហ៊ុន STAARCH ARCHITECTS PLANNERS ENGINNERS CO.LTD សិង្ហបុរី កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ពន្ធពីបទរំលោភលើទំនុកចិត្ត ... Read More »

ម៉ូតូពីរគ្រឿងពន្លះគ្នាស្លាប់១នាក់រងរបួសធ្ងន់ស្រាល ៣នាក់

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិងមនុស្ស៣នាក់ផ្សេងទៀតបានរងរបួសស្ថិតនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូក្នុងទិសដៅផ្ទុយគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ២កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨និង១០នាទី ស្ថិតក្នុងនៅភូមិពួនកក ឃុំបាស្រែ ... Read More »

ជិះម៉ូតូលឿនពេកគេចរថយន្តនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនរួចបានគេចពីរថយន្តដឹកការ៉ូដែលកំពុងបើកបរនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង២០នាទីព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវឌួងងៀប ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកZOOMER Xពណ៌ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GI. ... Read More »

រុស្ស៊ីប្រកាសផ្អាកការវាយប្រហារនៅទីក្រុងចំនួនពីរដើម្បីឱ្យពលរដ្ឋភៀសខ្លួនចេញ និងផ្តល់ជំនួយមនុស្សធម៌

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ប្រទេសនេះបានសម្រេចផ្អាកបាញ់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែមីនា ដើម្បីទុកពេលឱ្យពលរដ្ឋចាកចេញពីទីក្រុង Mariupol ។ ទីក្រុងនេះត្រូវកម្លាំងទាហានរុស្ស៊ីឡោមព័ទ្ធ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ថ្ងៃទី៥ ខែមីនា នៅវេលាម៉ោង១០ព្រឹកនេះ (ម៉ោងក្នុងទីក្រុងមូស្គូ) ខាងភាគីរុស្ស៊ីបានសម្រេចប្រកាសដាក់ចេញបទឈប់បាញ់ និងបើកច្រករបៀង មនុស្សធម៌សម្រាប់ឱ្យជនស៊ីវិលចាកចេញពីទីក្រុង ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលប្រជុំ និងសមិទ្ធផលនានា ក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបវេល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ២នាក់​ ពាក់ព័ន្ធបទល្មើស ទូទាត់ថ្លៃប្រេងសាំងដោយចេញសែកស្អុយជាង ១០ ម៉ឺនដុល្លារ

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនបុរសពីរនាក់​ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដោយជនសង្ស័យពីរនាក់ខាងលើបានទូទាត់ថ្លៃប្រេងដោយបានចេញសែកស្អុយចំនួនពីរសន្លឹក​ សរុបជាទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ​ ខណៈនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី ។  ពាក់ព័ន្ធជាមួយនឹងករណីចេញសែកស្អុយនេះ​ កាលពីថ្ងៃទី ១៦​ និងថ្ងៃទី ... Read More »

សមត្ថកិច្ចនគបាលខេត្ត បន្តបញ្ចេញកណ្តាប់ដៃដែក បង្ក្រាបរថយន្តសាំងយ៉ុង២គ្រឿង របស់ក្រុមឈ្មួញរកស៉ីដឹកជញ្ចូនឈើល្មើសច្បាប់យ៉ាងសកម្ម

ខេត្តស្ទឹងត្រែង៖ រថយន្តសាំងយ៉ុងលួចដឹកឈើល្មើសច្បាប់ ២គ្រឿងលានឈើចេញក្រៅវែងៗ និងចងពីក្រោយរថយន្ត សំញ៉ែង ខុសបច្ចេកទេសថែមទៀត ក្នុងការរកស៉ីដឹកជញ្ជូនយ៉ាងសកម្មផងដែរ ពុំដែលខ្លាចញញើតនិងសមត្ថកិច្ចឡើយ។ដែលធ្វើឲ្យមានហានិភ័យផ្សេងៗ ប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវផងដែរ។ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍អូរម្រះ និងនគបាលចរាចរណ៍ផ្លូវគោក តាមប្រមាញ់និងស្ទាក់ឃាត់បាន នៅយប់ថ្ងៃសុក្រ ៣កើត ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូម្ខាងទៀតស្លាប់ម្នាក់របួសធ្ងន់២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់បណ្ដាលអោយយុវជនម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី៤ខែមីនាឆ្នាំ២០២២ស្ថិតក្នុងភូមិកំពោតម្រាក់ឃុំពពែតស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលបានម៉ូតូបង្កហេតុមានឈ្មោះខាត់ វ៉ាន់ធួន អាយុ ៣០ ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអីស្រុកស្វាយទាប ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខស្វាយរៀង១L៨៧៨០ខូចខាតធ្ងន់។ ចំណែកភាគីរងគ្រោះដែលស្លាប់មានឈ្មោះសូ ... Read More »

«លោកប្រធានាធិបតីចិន ថ្វាយតង្វាយ ថ្វាយព្រះពរស្វាគមន៍ព្រះរាជដំណើរស្តេចយាងដល់រដ្ឋធានីប៉េកាំង»

  សាធារណរដ្ឋប្រជាមានិតចិន : នាវេលារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ លោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកស្រី បានថ្វាយនូវកន្រ្តកផ្កាដ៏ស្រស់ល្អ ផ្លែឈើដ៏មានឱជារស វត្ថុអនុស្សាវរីយ៍ដ៏វិចិត្រៗ ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងនឹងស្ថានភាពក្នុងប្រទេសអ៊ុយក្រែន។  ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃសហភាពសហព័ន្ធយុវជនកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ប្រធានាធិបតីអ៊ុយក្រែន៖ អ្នកដែលពលីជីវិតថ្ងៃនេះគឺដោយសារតែការទន់ជ្រាយរបស់ណាតូ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចោទប្រកាន់អង្គការណាតូដែលបានបដិសេធបង្កើតតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន ដែលទាំងនោះជាការបើកភ្លើងខៀវឱ្យរុស្ស៊ីទម្លាក់គ្រាប់បែកពីដែនអាកាសទៅលើទីតាំងក្នុងទឹកដីអ៊ុយក្រែន។ នៅក្នុងសុន្ទរកថានាថ្ងៃទី ៤ខែមីនា ប្រធានាធិបតីអ៊ុយក្រែនបានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការណាតូដែលមិនអនុវត្តតំបន់គ្រប់គ្រងដែនអាកាសនៅអ៊ុយក្រែន មិនខុសអ្វីពីការផ្តល់ឱ្យរុស្ស៊ីបើកការវាយប្រហារទៅលើទីតាំងនានារបស់អ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា ការស្លាប់ដោយសង្គ្រាមវាយប្រហារពីរុស្ស៊ី គឺដោយសារតែការទន់ជ្រាយនិងខ្វះភាពសាមគ្គី របស់អង្គការណាតូ ... Read More »

សមត្ថកិច្ច បន្តឃាត់ខ្លួនជនសង្ស័យកូនកំលោះនិងពូកូនក្រមុំបន្ថែមទៀតក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ពី លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានបញ្ជាកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ ស្វាយតាយាន ចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យជាកូនកំលោះនិងពូកូនក្រមុំ២នាក់បន្ថែមទៀតសរុបចំនួន០៤នាក់ប្រុស ក្នុងករណីផ្ទុះហឹង្សានៅរោងការ ស្រុកកំពង់រោទិ៍។ បើតាមលោក ហែម ... Read More »