ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ត្រី​ម្នាក់​បាន​សម្រេចចិត្តទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ដោយសារសមត្ថកិច្ចប៉ុស្តិ៍មិនមានចំណាត់ការក្នុងករណីប្អូនប្រុសគាត់ស្លាប់ដោយសារ​ត្រូវ​គ្រា​ប់​កាំ​ភ្លើ​ង​ខ្យល់

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ពី​ស្រុក​សំឡូត ទៅ​ដាក់​ពាក្យបណ្ដឹង​ជា​ថ្មីនៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​ជួយ​រក​យុត្ដិធម៌ និង​ចាត់វិធានការ​ក្នុង​សំណុំរឿង ដែល​គាត់​អះអាង​ថា «​ប្អូនប្រុស​គាត់​បាន​ស្លា​ប់ ដោយសារ​ត្រូវ​គ្រា​ប់​កាំ​ភ្លើ​ង​ខ្យល់​» ដែលហេតុការណ៍បាន​កើតឡើង​ជិត​២​ស​ប្ដា​ហ៍​មក​ហើយ តែ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល ... Read More »

ខ្យល់​កន្ត្រាក់​បានបំផ្លាញផ្ទះប្រជាពលរដ្ឋ​ជាង​១០​ខ្នង​រងការខូចខាតយ៉ាងខ្លាំង​ ក្នុងភូមិ​ចំនួន​២ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖​ បើ​តាមការបញ្ជាក់ពី​​លោក​វរសេនីយ៍ទោ ប៉ិក គឹ​ម​ហ៊ា​ក អធិការ​នគរបាល​ស្រុក​ភ្នំស្រុក បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ មានករណីខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ​ចំនួន​ ១៣​ខ្នង​រងការខូចខាត ក្នុងភូមិ​ចំនួន​២ កាលពីវេលា​ម៉ោង​០៨​យប់មិញ​នេះ​ ស្ថិត​នៅ​ត្រង់​ចំណុច​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទ​ នៅខេត្តត្បូងឃ្មុំ​ ស្អែកនេះ​!

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ នៅថ្ងៃចន្ទទី០៧ ខែមីនា ឆ្នាំ២០២២ស្អែកនេះ​ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែល​ជាមន្ទីរពេទ្យដ៏ទំនើបទេីបនិងសាងសង់រួចរាល់ជាលើកដំបូងនៅលើដីជនបទ​ ... Read More »

ខណៈទីផ្សារអនឡាញល្បីៗ និងផ្សារទំនើបរបស់ចិន​ កំពុងលក់អង្ករកម្ពុជា,ពេលនេះ​ចិនចាប់ផ្តើមមានតម្រូវការខ្ពស់ លើអង្ករក្រអូបរបស់កម្ពុជាផងដែរ

ភ្នំពេញ៖ បើតាមការលើកឡើងពី អគ្គនាយកក្រុមហ៊ុនសាជីវកម្មចំណីអាហាររដ្ឋចិន COFCO នៅក្នុងកិច្ចប្រជុំរវាងភាគីកម្ពុជា និងចិន បានថ្លែងកាលពីពេលថ្មីៗនេះ​ថា៖​ ចប្ចុប្បន្ននេះ ចិនបានចាប់ផ្តើមមានតម្រូវការខ្ពស់លើអង្ករក្រអូបរបស់កម្ពុជា ជាពិសេសប្រភេទសែនក្រអូប ស្របពេលដែលអង្ករក្រអូបប្រណិតកម្ពុជា ដែលមាននិម្មិតសញ្ញា «ម្លិះអង្គរ» ដោយបានរៀបម៉ាកពិសេសសម្រាប់អង្ករកម្ពុជា ហៅថា ... Read More »

លោក ហ៊ុនម៉ានី ៖ ហេតុអ្វី​បានជាយើងជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា?

ខេត្តកំពង់ស្ពឺ ៖ យើងជ្រើសរើសយកគណបក្សណាមួយ ដែលមានភាពច្បាស់លាស់ សមត្ថភាពជាក់លាក់ ហើយអាចផ្តល់ផលដល់យើងត្រឡប់មកវិញ (ដែលមិនមែនគ្រាន់តែជាការសន្យាដែលគ្មានលទ្ធផល)។ នេះជាការថ្លែងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងពិធីបញ្ចូលសមាជិក ... Read More »

លោក ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅវិទ្យាល័យមេសាង

ខេត្តព្រៃវែង ៖ នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ។ លោក ជា សុមេធី អភិបាល ... Read More »

ប្រជាពលរដ្ឋ៧នាក់ដែលចាញ់បោកគណបក្សភ្លើងទៀនបាននាំគ្នាសុំដកឈ្មោះចេញពីការឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់នៅឃុំព្រះផុសស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋស្លូតត្រង់នៅឃុំព្រះផុសស្រុកគាស់ក្រឡចំនួន៧នាក់បាននាំគ្នាមកដកឈ្មោះចេញពីបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គណបក្សភ្លើងទៀន។ អ្នកភូមិនិយាយថាពួកគាត់ចាញ់បោកការឃោសនាគណបក្សភ្លើងទៀនជាមួយនឹងការសន្យាថាផ្ដល់ដីឲ្យពួកគាត់សម្រាប់ចែកគ្នា។ ប៉ុន្តែពួកគាត់ស៊ើបមើលទើបដឹងថាអ្នកសន្យានោះគ្មានដីទេ។ ប្រជាពលរដ្ឋមួយក្រុមរស់នៅឃុំព្រះផុសស្រុកគាស់ក្រឡដែលចាញ់បោកការឃោសនារបស់គណបក្សភ្លើងទៀននាពេលកន្លងមក នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះបាននាំគ្នាទៅលុបឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្រុមប្រជាពលរដ្ឋបានអះអាងថា ពួកគាត់ព្រមឈរឈ្មោះជាបេក្ខជនបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ដោយសារពួកគាត់បានចាញ់បោកការឃោសនារបស់គណបក្សនេះ ដោយកន្លងមកគណបក្សនេះបានសន្យាផ្ដល់ដីឱ្យពួកគាត់ប្រសិនបើពួកគាត់ព្រមឈរឈ្មោះជាបេក្ខជនឱ្យគណបក្សភ្លើងទៀន។ បើតាមលោក ស្រេង វង្សហៀង ... Read More »

Manchester City បើកកីឡដ្ឋានស្វាគមន៍ Manchester United ដែលជាការប្រកួតដ៏សំខាន់រាត្រីនេះ

ក្រុមខ្លាំងដែលធ្លាប់ជាម្ចាស់ជើងឯក Premier League ចំនួន២នឹងធ្វើការប្រកួតនៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យ ខណៈដែល Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United ក្នុងការប្រកួតដ៏សំខាន់មួយនៅរាត្រីនេះ។ Manchester City ... Read More »

ចិនសន្យាថា នឹងបង្កើនសន្តិភាពនៅក្នុងទំនាក់ទំនងជាមួយកោះតៃវ៉ាន់នៅលើវិថីឯកភាពជាតិ

ក្នុងពេលដែលរុស្ស៊ីកំពុងតែវាយប្រហារទៅលើប្រទេសអ៊ុយក្រែនជាអតីតសហភាពសូវៀត នោះ នៅថ្ងៃទី ៦ខេមីនា នេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង បានសន្យាថា នឹងបង្កើនសន្តិភាពនៅក្នុងទំនាក់ទំនងជាមួយកោះតៃវ៉ាន់នៅលើវិថីឯកភាពជាតិ។ ជាមួយគ្នានេះរដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រឆាំងយ៉ាងដាច់អហង្ការរាល់ចេតនាចង់ផ្តាច់ខ្លួនទៅជាប្រទេសឯករាជ្យ ក៏ដូចជាការជ្រៀតជ្រែកពីបណ្តាប្រទេសលោកខាងលិច។ រដ្ឋាភិបាលទីក្រុងប៉េកាំង ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ... Read More »

លោក ហ៊ុន ម៉ានី បញ្ចូលសមាជិកគណបក្សថ្មីចំនួន៣៤៨ នាក់នៅភូមិព្រះស្រែស្រុកឧដ្ដុង

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្សឃុំព្រះស្រែ បានរៀបចំកម្មវិធីបញ្ចូលសមាជិកគណបក្សថ្មី ទាំង១៨ឃុំ សរុបមានចំនួន ៣៤៨នាក់ ស្រី១៧៩ នៅទីស្នាក់ការគណបក្សឃុំព្រះស្រែស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។  កម្មវិធីនាព្រឹកថ្ងៃទី ៦ខែមីនាឆ្នាំ ... Read More »

កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ ជាង២៤០ពាន់នាក់ក្នុងមួយថ្ងៃ

បច្ចុប្បន្ន កូរ៉េខាងត្បូងបានក្លាយទៅជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដោយប្រទេសនេះមានករណីឆ្លងជាង ២៤០ ពាន់នាក់ក្នុងមួយថ្ងៃៗ រយៈពេល៣ថ្ងៃជាប់គ្នាហើយ។ នៅក្នុងថ្ងៃទី ៦ខែមីនា ក្រសួងសុខាភិបាលប្រទេសកូរ៉េខាងត្បូង បានប្រកាសថា មានករណីឆ្លងកូវីដ-១៩ ដល់ទៅ ២៤៣.៦២៨នាក់ ក្នុងពេល២៤ម៉ោង ... Read More »

ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមប្រធានបទ “យុវជន ជាទ្រព្យសម្បត្តិរបស់ជាតិ”

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ លោក លី ធុជ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងបាវិត  បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ក្រុងបាវិត ខេត្តស្វាយរៀង ក្រោមប្រធានបទ ... Read More »

បើកម៉ូតូជែងគ្នាទាក់ដៃចង្កូតដួលត្រូវរថយន្តសណ្តោងរ៉ឺម៉កមកពីក្រោយកិនស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិង៤នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងករណីបើកម៉ូតូជែងគ្នាមិនផុតទាក់ដៃចង្កូតដួលហើយត្រូវរថយន្តសណ្ដោងរុឺម៉កបើកមកពីក្រោយកិនពីលើ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីព្រឹកស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ​ ៧០-៧១ ... Read More »

ប្រមុខដឹកនាំដំបូងគេដែលទៅជួបប្រធានាធិបតីរុស្ស៊ីក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

នាយករដ្ឋមន្ត្រីអុីស្រាអែលបានក្លាយជាប្រមុខដឹកនាំបរទេសដំបូងគេបង្អស់ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីពូទីន គិតចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន មក។ តាមសារព័ត៌មាន AFPបានផ្សាយថា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Naftali Bennett បានទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៥ខែមីនា ដោយមានគោលដៅចង់ផ្សះផ្សាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ជំនួបពិភាក្សានោះធ្វើឡើងអស់រយៈពេល៣ម៉ោងជាមួយប្រធានាធិបតីពូទីន ។ ... Read More »

បុរសម្នាក់ធ្វើទ្រុងមាន់ចៃដន្យភ្លាត់ស្នៀតឆក់ខ្សែភ្លើងស្លាប់

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹកខណៈដែលបុរសម្នាក់បានឆក់ខ្សែភ្លើងខណ:កំពុងតែធ្វើទ្រុងមាន់ចៃដន្យភ្លាត់ស្នៀតមិនប្រយ័ត្នហើយត្រូវបានលើកកប់ដីខ្សាច់ចាក់ទឹកជួយសង្គ្រោះអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែក ។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ នឹម សាមាន អាយុ៤២ឆ្នាំមុខរបរ ជាងផ្សារដែកមានទីលំនៅភូមិត្រពាំងតាកែវ ឃុំជ្រៃធំ ស្រុករមាសហែក ... Read More »

បុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គ​ បង្កការភ្ញាក់ផ្អេីលកាលពីវលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី៦ខែមីនា​ ឆ្នាំ២០២២​ ស្ថិតនៅចំណុចបន្ទប់ជួលគ្មានលេខ​ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ជនរងគ្រោះឈ្មោះឈួន សុគឿន ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរយោធាឋានន្តរសក្កិ ថ្នាក់វរសេនីត្រី ទីលំនៅបច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។      ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភនារីម្នាក់បានសម្រេច

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាប់រំលោភនារីម្នាក់បានសម្រេច។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ ឃួន ក្ដាម អាយុ៣២ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មករ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ... Read More »

អ៊ុយក្រែន៖ កិច្ចពិភាក្សាលើកទីបីនឹងធ្វើឡើងនៅថ្ងៃទី៧ខែមីនា

សមាជិកនៃគណៈប្រតិភូកិច្ចពិភាក្សារបស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា កិច្ចពិភាក្សាលើកទីបី ជាមួយរុស្ស៊ីនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៧ខែមីនាឆ្នាំ២០២២នេះ។ នៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រធានគណៈប្រតិភូអ៊ុយក្រែន លោក David Arakhamia បានលើកឡើងថា រុស្ស៊ីនិងអ៊ុយក្រែននឹងបន្តពិភាក្សានៅថ្ងៃទី៧ខែមីនានេះ។ ក្នុងពេលជាមួយគ្នានោះដែរ អធិការបតីអាល្លឺម៉ង់ លោក Olaf ... Read More »

ក្លិបនៅ Premier League បន្តដឹកនាំសារគាំទ្រអ៊ុយក្រែន “បាល់ទាត់ឈរជាមួយគ្នា”

ក្លិបបាល់ទាត់, កីឡាករ និងអ្នកគាំទ្រទូទាំងប្រទេសអង់គ្លេសបានមករួមគ្នាដើម្បីផ្ញើសារ និងកាយវិការនៃការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ក្នុងការប្រកួតនៅលីគកំពូលអង់គ្លេស។ ផ្ទាំងបដា, កាត, កាក់ និងអេក្រង់ទូរទស្សន៍ត្រូវបានគេមើលឃើញមានពាក់កណ្តាលពណ៌ខៀវ និងពណ៌លឿងនៃទង់ជាតិអ៊ុយក្រែនដែលប្រកាសថា “បាល់ទាត់ឈរជាមួយគ្នា” ត្រូវបានបង្ហាញនៅក្នុងការប្រកួតក្របខ័ណ្ឌPremier League ។ កម្រងផ្កាពណ៌ខៀវ និងលឿងចំនួន២ត្រូវបានដាក់នៅលើទីលានដោយក្រុម ... Read More »

អគ្គិភ័យឆាបឆេះរោងសិប្បកម្ម និង ផ្ទះប្រជាពលរដ្ឋរងការខូចខាតស្ទើរទាំងស្រុងនិងរងរបួសធ្ងន់ស្រាលមនុស្ស៣នាក់

ភ្នំពេញ៖ កន្លែងសិប្បកម្មផលិតសាឡុង និង ផ្ទះបងប្អូនជាពលរដ្ឋ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនទាន់ដឹងមូលហេតុ បណ្តាលឲ្យខូចខាតសម្ភារសិប្បកម្មទាំងស្រុង និងសម្ភារក្នុងផ្ទះស្ទើរទាំងស្រុង រួមមាន រថយន្ត ម៉ូតូ រុឺម៉កកង់៣ និងរងរបួសមនុស្សស្រីធ្ងន់ស្រាលចំនួន៣នាក់ផងដែរបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ ... Read More »

ក្រសួង​សុខាភិបាលករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៣៣០នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៤០៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​ ០១នាក់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៦ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៣០នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤០៨នាក់ អ្នកជំងឺស្លាប់​​ ០១នាក់​​ ។ សូមជម្រាបថា​ ... Read More »

Chelsea លុត Burnley ៤គ្រាប់ ខណៈ Mane ជួយឲ្យហង្សក្រហម Liverpool តាមប្រកៀកក្រុមកំពូលតារាង

គ្រាប់​បាល់​ចំនួន៤គ្រាប់​ក្នុង​រយៈពេល២២នាទី​ក្នុង​តង់​ទី២បាន​ជួយ Chelsea ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត Premier League ជា​លើក​ដំបូង​របស់​ពួក​គេ ចាប់​តាំង​ពី​ម្ចាស់​ក្លិបលោក Roman Abramovich បាន​និយាយ​ថា ​គាត់​នឹង​លក់​ក្លិបនេះ​ចេញ។ អ្នកចាត់ការទូទៅក្រុមតោខៀវលោក Thomas Tuchel បានសារភាពថាព័ត៌មាននៃការសម្រេចចិត្តរបស់មហាសេដ្ឋីរុស្ស៊ីគឺជាការរំខានមួយ ... Read More »

ក្រុមក្មេងស្ទាវ២ក្រុមដេញវ៉ៃគ្នាបង្កភាពរញ៉េរញ៉ៃក្នុងបរិវេណកោះពេជ្រ ត្រូវបាននគរបាលឃាត់ខ្លួន

ភ្នំពេញ៖ ក្រុមកេ្មងស្ទាវ២ក្រុមមានចំនួន១៨នាក់ដែលមានរហស្សនាម ៧៩ និង ៩៨ small បានប្រមូលផ្ដុំគ្នាដេញវ៉ៃគ្នា បង្កភាពអសន្តិសុខក្នុងបរិវេណទីក្រុងកោះពេជ្រ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលកំពុងល្បាតធ្វើការ ឃាត់ខ្លួនបានសរុប១៨នាក់ ក្នុងនោះមានស្រីម្នាក់ និងម៉ូតូចំនួន៨គ្រឿង។     ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៥ ... Read More »

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឡោមព័ទ្ធទីតាំងមួយកន្លែងហើយឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់សង្ស័យពាក់ព័ន្ធលួចបង្កប់សេវាកម្មផ្លូវភេទ(មានវីដេអូ)

ភ្នំពេញ៖ ជនជាតិបរទេសប្រុសស្រីប្រមាណជា២០នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅទីតាំងហាងម៉ាស្សាមួយកន្លែងដែលមានស្លាកយីហោជាអក្សរចិន ប្រែថា ( ឈូងសមុទ្រក្រអូប ) កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។    សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថបានចុះធ្វើការត្រួតពិនិត្យនៅផ្នែកខាងក្នុង ... Read More »

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

# ពិធីនៅខែពិសាខ    នៅថ្ងៃពេញបូរមីខែពិសាខ នៅក្នុងព្រះបរមរាជវាំងមានធ្វើពិធី ២ យ៉ាង គឺ ÷ សាលាកភត្ត(ពិធីនេះខាងទំនៀមរាស្ត្រក៏ធ្វើក្នុងខែពិសាខដែរ ប៉ុន្តែមិនមានកំណត់ថ្ងៃឲ្យទៀងទាត់ទេ) និងវិសាខបូជាដែលជាបុណ្យរំលឹកដល់ថ្ងៃមហាមង្គលនៃព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូដែលទ្រង់ប្រសូតិទ្រង់ត្រាស់ដឹងនិងទ្រង់បរិនិព្វាន។   សលាភតយ គឺជាបុណ្យប្រគេន(ខាទនីយភោជនីយាហារ)ចំពោះព្រះសង្ឃដោយពិធីចាប់ស្លោក ... Read More »

លោកជិនម៉ាលីនឆ្លើយតបលោកកឹម​ សុខា​ និងមេធាវីបំភ្លៃសាធារណមតិ អំពីវីដេអូដែលជាភស្តុតាងក្នុងសំណុំរឿងក្បត់ជាតិ

ភ្នំពេញ៖ លោកជិន​ ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌​ បានពន្យល់ បកស្រាយ និងបំពេញព័ត៌មានបន្ថែម ពាក់ព័ន្ធសំណុំរឿង លោក កឹម សុខា ក្នុងនាមជាអ្នកដែលបានសង្កេតនិងតាមដានសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ចំនួន៤ចំណុចសំខាន់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងការអនុវត្តជាអន្តរជាតិ ... Read More »

ឡិចសុីសLx570បុកជាមួយRange Roverនៅខណ្ឌបឹកបេងកង បណ្ដាលឱ្យរងការខូចខាត​

ភ្នំពេញ​ ៖​ មានបុរសម្នាក់បេីករថយន្ត lexus lx 570 មួយគ្រឿងហេីយរេចង្កូតទៅបុកជាមួយនឹងរថយន្ត Range Rover បណ្ដាលឱ្យរងការខូចខាត​ កាលពីវេលាម៉ោង១៩និង ២០នាទី យប់ថ្ងៃសៅរ៍ ទី ០៥ ... Read More »

រថយន្ត២គ្រឿងរ៉ឺម៉ក២គ្រឿងម៉ូតូ៥គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត

ភ្នំពេញ​៖​ រថយន្តធុនធំមួយគ្រឿងខណៈកំពុងបេីកបរផ្លូវស្ទះហ្វ្រ័ងមិនជាប់ជ្រុលបុកកង់បីឥណ្ឌារុញទៅបុករ៉ឺម៉កដឹកទឹកសុទ្ធបន្តបុករថយន្តCRV​ រុញទៅបុកម៉ូតូ៥គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្សារចោមចៅ​ តាមបណ្តោយផ្លូវចោមចៅ​ ក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFUSO​ ... Read More »

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ជួបសំណេះសំណាល​ និងចែកជូនរង្វាន់​លេីកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ នៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ រដ្ឋបាលខេត្ត​ បានរៀបចំពិធីសំណេះសំណាលនិងចែកជូនរង្វាន់ថេបប្លែត (IPAD ) ម្នាក់១គ្រឿងដល់សិស្សប្រឡងជាប់និទ្ទេសA នៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនាសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១  នៅទូទាំងខេត្ត ក្រោមអធិបតីភាពលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »