ព័ត៌មានទាន់ហេតុការណ៍៖
'

ព័ត៌មានបឋម! គ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកដីកិនមនុស្សចំពាក់កណ្ដាលខ្លួនដាច់ជា២កំណាត់ស្លាប់គួរឲ្យរន្ធត់

ខេត្តកណ្ដាល៖ នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយម៉ូតូមួយគ្រឿងត្រូវរថយន្តបែនដឹកដីបុកនិងកិនពាក់កណ្ដាលខ្លួនអ្នកបើកបណ្តាលឱ្យដាច់ខ្លួនជា២កំណាត់ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។     ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយក៏ពុំទាន់ដឹងថាករណីគ្រោះថ្នាក់នេះបណ្ដាលមកពីអ្វីនោះដែរ។ករណីនេះ​សមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យ និងវាស់វែងកសាងឯកសារដកហូតមធ្យោបាយពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមនីតិវិធីច្បាប់៕ ... Read More »

បុគ្គលិកកាស៊ីណូម៉ុកបាយម្នាក់ស្លាប់មិនដឹងមូលហេតុធ្វើឱ្យផ្អើលទាំងយប់

   ខេត្តស្វាយរៀង៖  មានការភ្ញាក់ផ្អើលទាំងយប់ដល់បុគ្គលិកកាស៊ីណូរហូតដល់រាយការណ៍ទៅរដ្ឋបាលក្រុមហ៊ុនកាស៊ីណូប្រញាប់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ប៉ុន្តែជា អកុសលហួសពេលទៅហើយ បន្ទាប់ពីបុរសជនជាតិវៀតណាមម្នាក់ដែលបម្រើការងារជាមួយគ្នាមានអាការៈមិនស្រួលពេលកំពុងដេកនៅលើគ្រែ។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ... Read More »

ពិភពលោកកំពុងតែបែងចែកបក្ខពួក ម្ខាងគាំទ្រលោកខាងលិច ម្ខាងគាំទ្ររុស្ស៊ីក្នុងសង្គ្រាម

ក្នុងពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបាននាំគ្នា ថ្កោលទោសរុស្ស៊ី ។ ចំណែកប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីមួយចំនួនបានរក្សាភាពស្ងប់ស្ងាត់មិនបង្ហាញពីគោលជំហរនោះឡើយ ប៉ុន្តែក៏មានប្រទេសជាច្រើនចេញមុខគាំទ្ររុស្ស៊ីដោយបើកចំហផងដែរ។ តាមសារព័ត៌មានជាតិអ៊ុយក្រែន Ukrinform បានប្រកាសថា មកទល់ថ្ងៃទី២៨ខែកុម្ភៈនេះ មាន៨៤ប្រទេស និង១៣អង្គការអន្តរជាតិ បានគាំទ្រអ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ... Read More »

លោកបណ្ឌិត សុខ ទូច ៖ នឹងមិនមានការផ្ទុះសង្រ្គាមទេ ព្រោះថារុស្ស៊ីបានដាក់សំណើរ៣ទៅអង្គការណាតូ (NATO)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងលើកឡើងថា, ករណីប្រទេសអ៊ុយក្រែន ខ្ញុំធ្លាប់បានលើកឡើងថា នឹងមិនមានការផ្ទុះសង្រ្គាមទេ ព្រោះថារុស្ស៊ីបានដាក់សំណើរ៣ទៅអង្គការណាតូ (NATO)៖ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់សង្ស័យខ្យល់គ

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២៧ខែកុម្ភៈឆ្នាំ២០២២ នៅភូមិត្រពាំងផ្លាំង ឃុំព្រៃតាអី ស្រុកស្វាយទាប ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ សុក សំណាង  អាយុ៥៩ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុ ។ ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងក្រុមគ្រូពេទ្យចុះដល់កន្លែងកើតហេតុពិនិត្យលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេគឺស្លាប់ដោយខ្យល់គ។ តាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថា បុរសនេះគឺផឹកស្រាស្រវឹងជាប្រចាំមិនលោះថ្ងៃឡើយដោយនៅថ្ងៃកើតហេតុគេឃើញផឹកស្រាស្រវឹងដើរតាមផ្លូវម្នាក់ឯង ... Read More »

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើល នៅម្ដុំផ្សារកណ្ដាល

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនរលត់ ក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ជួយអន្តរាគមន៍ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយក្នុងហេតុការណ៍នេះ។  ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ៣៦E១ ផ្លូវលេខ១៣៦ ក្រុម ១៧ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ... Read More »

ដំណឹងមរណភាពដ៏ក្រៀមក្រំជូនចំពោះ ឧបាសិកា កូ យ៉ាន ត្រូវជាជីដូនបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

ខេត្តកណ្តាល ៖ ដំណឹងមរណភាពដ៏ក្រៀមក្រំជូនចំពោះ ឧបាសិកា កូ យ៉ាន ត្រូវជាជីដូនបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ ដំណឹងមរណភាពដ៏ក្រៀមក្រំ ក៏បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមរបស់ ក្រុមគ្រួសារ លោក ... Read More »

ឃុំខ្លួនជនជាតិចិនម្នាក់ មានគ្រឿងញៀនជាង៥ គីឡូក្រាម

ភ្នំពេញ ៖ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា តំណាងអយ្យការបានចោទប្រកាន់ជនជាតិចិនម្នាក់ពីបទ រក្សាទុក ដឹកជញ្ជូន ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ តាមមាត្រា ៣៩ មាត្រា៤០ និងមាត្រា ៤៥នៃច្បាប់ស្ដីពីការង្រួតពិនិត្យគ្រឿងញៀន ... Read More »

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក​ ដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លើផេកក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ LIZA SHOP សម្រស់និងសុខភាព បានកំពុងផ្សព្វផ្សាយលក់ឱសថ Digest ... Read More »

បុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលបច្ច័យ សងថ្លៃសម្ភារនិងថ្លៃឈ្នួលជាងក្នុងការកសាងសាលាឆាន់ នៅក្នុងវត្តកោះជុំ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ព្រះគ្រូ ភោគភាជ ចៅអធិការវត្តកោះជុំ លោកសាំងឡៃនិងភរិយា និងព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តដែល មានសទ្ធាជ្រះថ្លាបានផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យមកសម្រាប់ចាក់សាបទីធ្លា នៅក្នុងវត្ត និងជួសជុលរោងទទួលភ្ញៀវឡើងវិញ ។ ការដង្ហែរអង្គផ្កា ... Read More »

បុរសជាកម្មករសំណង់ម្នាក់អង្គុយហូបបាយជុំគ្នាជាមួយប្រពន្ធនឹងមិត្តភក្តិស្រាប់តែដួលផ្កាប់មុខដាច់ខ្យល់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖  បុរសជាកម្មករសំណង់ម្នាក់ សម្រាកពីការងារ រួចមកអង្គុយហូបបាយជុំគ្នាជាមួយប្រពន្ធនឹងមិត្តភក្តិសុខៗ ស្រាប់តែដួលផ្កាប់មុខ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗ​ នៅកន្លែងហូបបាយ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ... Read More »

អាជ្ញាធរខណ្ឌមានជ័យ ចុះដាក់ធុងសំរាមនៅតាមផ្លូវសាធារណៈ តាមសួនច្បារ និងតាមទីវត្តអារាម ក្នុងភូមិសាស្រ្តរបស់ខ្លួន

ភ្នំពេញ៖ រដ្ឋបាលខណ្ឌមានជ័យ សហការជាមួយក្រុមហ៊ុន ស៊ិនទ្រី ដែលដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ជាលើកដំបូងរុស្ស៊ីប្រកាសពីការ ខូចខាត បាត់បង់សម្ភារសឹកនិងកម្លាំងទាហាន

កម្លាំងទាហានរុស្ស៊ីបានសារភាពទទួលស្គាល់ពីការស្លាប់ រងរបួស នៅក្នុងសង្គ្រាមវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននាពេលកន្លងមកនេះ ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ចាប់តាំងពីសង្រ្គាមវាយប្រហារអុយក្រែនមកទល់ពេលនេះ រុស្ស៊ីបានបំផ្លាញគោលដៅនៅក្នុងទឹកដីអ៊ុយក្រែនរហូតដល់ទៅ១.០៦៧កន្លែង ក្នុងនោះមានទីបញ្ជាការ និងទំនាក់ទំនង២៧កន្លែង ប្រព័ន្ធមីស៊ីលការពារដែនអាកាស៣៨ប្រព័ន្ធ ប្រភេទ S-300 , Buk ... Read More »

Liverpool លើកពាន League Cup ក្រោយយកឈ្នះ Chelsea ក្នុងបាល់ប៉េណាល់ទី

ក្រុមហង្សក្រហម Liverpool បានឈ្នះការស៊ុតបាល់ប៉េណាល់ទីយ៉ាងអស្ចារ្យនិងបានឈ្នះពានរង្វាន់ក្នុងស្រុកជាលើកដំបូងនៃរដូវកាលនេះ បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹងក្រុម Chelsea នៅកីឡដ្ឋាន Wembley ។ កីឡាករ Kepa Arrizabalaga ដែល​បាន​ចូល​លេង​ក្នុង​នាទីបន្ថែម​ម៉ោង​បន្តែបានខកខានទាត់​បាល់​ពិន័យ​១១​ម៉ែត្រមិនចូល ... Read More »

អនុព្រះរាជអាជ្ញានៃក្របខ័ណ្ឌព្រះរាជអាជ្ញាកម្មសិក្សាចំនួន២៥រូប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រកាសតាំងស៊ប់និងចាត់ឱ្យបំពេញការងារនៅសាលាដំបូងតាមខេត្ត

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានអោយដឹងថា, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ... Read More »

ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស A ចំនួន ៦នាក់ សម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១

ខេត្តស្ទឹងត្រែង : នាព្រឹកថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ... Read More »

Rafael Nadal បានផ្តួល Cameron Norrie លើកពានរង្វាន់ Mexican Open

កីឡាករ Rafael Nadal បានរក្សាការចាប់ផ្តើមមិនដែលចាញ់របស់គាត់នៅឆ្នាំ២០២២ ដោយបានផ្តួលកីឡាករលេខ១របស់អង់គ្លេស Cameron Norrie ក្នុងលទ្ធផល ៦-៤ ៦-៤ ដើម្បីឈ្នះពានរង្វាន់ Mexican Open ។ កាល​ពី​ចុង​ឆ្នាំ​មុន Nadal ... Read More »

ថ្ងៃ​នេះ​ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៣៥៦នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៤១៩នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​​

​    ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៥៦នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤១៩នាក់ អ្នកជំងឺស្លាប់​​គ្មាន​​ ។ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ៖ សម្រាប់ស្រ្តីមានប្រមាណ៦១% ដែលជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ជាអត្រាខ្ពស់មួយសម្រាប់កម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្នការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម(SME) បានក្លាយជាជន្ទល់ និងប្រភពកំណើនសេដ្ឋកិច្ចរយៈពេលវែង និងការបង្កើតការងារ។ នៅក្នុងនោះសម្រាប់ស្រ្តីមានប្រមាណ៦១ % ដែលជាម្ចាស់អាជីវកម្មនិងអ្នកធ្វើជំនួញ ... Read More »

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ ឃាត់ខ្លួនជនសង្ស័យ​០២នាក់ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទ​ដៃ

ភ្នំពេញ​៖​ កម្លាំងជំនាញព្រហ្មទណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ នៅរសៀល​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥​ និង៤០នាទី បានឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១២ ផ្លូវ២០៥ ភូមិ២ ក្រុម៨ សង្កាត់ទួលស្វាយព្រៃ២ ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន៖ ណាតូមិនចូលប្រឡូក ជាមួយសង្គ្រាមនេះដោយផ្ទាល់ទេតែណាតូគាំទ្រ អ៊ុយក្រែន !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបញ្ចេញទស្សនៈលើបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនថា បើទោះបីជាណាតូមិនបានចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីលើទឹកដីរបស់អ៊ុយក្រែនដោយផ្ទាល់មែន ប៉ុន្តែណាតូគឺជាអ្នកគាំទ្រមួយរបស់អ៊ុយក្រែនលើសង្គ្រាមនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងខមិនថា «ណាតូមិនចូលប្រឡូកជាមួយសង្គ្រាមនេះដោយផ្ទាល់ទេតែណាតូគាំទ្រអ៊ុយក្រែន»។ នេះបើយោងតាមការរាយការណ៍បន្ថែមដោយ ... Read More »

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

(តពីលេខមុន)  នៅថ្ងៃដដែលនោះ ព្រះរាជវង្សានុវង្ស និងពួកមន្ត្រីក្នុងក្រុង ព្រមទាំងភរិយាចូលទៅជួបជុំថ្វាយទឹក ទៀន ដែលមានចំនួនតាមឋានន្តរសក្កិរបស់ខ្លួនមានទឹកនិងផ្កាផង ហើយថ្វាយជ័យមង្គល អាយុ វណ្ណៈ សុខៈពលៈ ចំពោះព្រះអង្គគ្រប់គ្នា។ បន្ទាប់មកព្រះរាជវង្សានុវង្ស និងពួកមន្រ្តីទាំងអម្បាលម៉ាននោះ ចូលទទួលទឹកពិភ័ទ្ទសច្ចាដែលខ្លួនត្រូវធ្វើម្ដងទៀត ... Read More »

ក្លិប Leeds United បណ្តេញអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន Marcelo Bielsa បន្ទាប់ពីចាញ់ Tottenham

គ្រូបង្វឹកលោក Marcelo Bielsa ត្រូវបានក្លិប Leeds United បណ្តេញចេញពីតំណែង បន្ទាប់ពីមានទម្រង់លេងមិនល្អ ដែលឃើញក្រុមរបស់គាត់រងបរាជ័យយ៉ាងធ្ងន់ធ្ងរជាច្រើនលើក។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៦៦ឆ្នាំដែលត្រូវបានតែងតាំងកាលពីខែមិថុនា ឆ្នាំ២០១៨ បានចាកចេញដែលក្រុម Leeds United លើសតែ២ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល។ ក្រោមការដឹកនាំរបស់លោក ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យ២នាក់ករណីហិង្សាមានស្ថានទម្ងន់ (ប្រើដាវកាប់ជនរងគ្រោះ)

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវបានឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាព (យកដាវកាប់លើជនរងគ្រោះ បែកក្បាលចំហៀងខាងស្ដាំ និងពកក្បាលពីក្រោយធ្ងន់នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៣ និង៥០នាទីរសៀល ចំណុច ផ្លូវលំ ក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ... Read More »

លោក​ ស​ សុខា​ ប្រគល់ថវិកាប្រចាំខែកុម្ភៈ ជូនក្មួយកំព្រាស្រុកស្វាយអន្ទរ

ខេត្ត​ព្រៃវែង៖ លោក ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨​ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖​ ប្រទេសទាំងឡាយដែលតែងប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាននិន្នការគាំទ្ររុស្ស៊ី

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក ខៀវ កាញារីទ្ធ​ បានថ្លែង​សារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​យ៉ាង​ដូច្នេះ​ថា៖​ ប្រទេសទាំងឡាយដែលតែងប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាននិន្នការគាំទ្ររុស្ស៊ី ក្នុងពេលមានជម្លោះប្រដាប់អាវុធជាមួយអ៊ុយក្រែន។ លោករដ្ឋមន្ត្រី​ ... Read More »

បុរសម្នាក់សង្ស័យមានជំងឺប្រចាំកាយបានសម្រេចចិត្តចង.កដើម្បីបញ្ចប់ជីវិត

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យមានជំងឺប្រចាំកាយបានសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងចោលប្រពន្ធនិងកូន។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    ជនរងគ្រោះមានឈ្មោះសុខ សុវណ្ណ អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅក្នុងភូមិសែនសុខ៦ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៤៣ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៨០នាក់ (យានយន្ត ៥០គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)​

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៨ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៧​ ខែកុម្ភៈ​​ ឆ្នាំ​២០២២។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ប្រទេសបេឡារូសចាប់ផ្តើមបោះឆ្នោតប្រជាមតិដើម្បីដាក់ពង្រាយអាវុធបរមាណូរបស់រុស្ស៊ីនៅទឹកដីរបស់ខ្លួន

នៅថ្ងៃទី២៧ ខែកុម្ភៈ ការបោះឆ្នោតប្រជាមតិនៅក្នុងប្រទេសបេឡារូស ដើម្បីអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យរុស្ស៊ីដាក់អាវុធបរមាណូនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលបេឡារូសបានក្លាយទៅជាជើងទម្រដើម្បីរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ សារព័ត៌មានរុស្ស៊ីបានផ្សាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតបេឡារូសបានប្រកាសថា លទ្ធផលនៃការបោះឆ្នោតគឺមានពលរដ្ឋ ៦៥,២% បានគាំទ្រឱ្យរុស្ស៊ីដាក់អាវុធបរមាណូ។ ទាំងនោះហើយរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូពីគ្រប់ទិសទីទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសលោកខាងលិច ប្រសិនបើសង្គ្រាមរាលដាលទ្រង់ទ្រាយធំទៅជាសង្គ្រាមបរមាណូនោះ។ ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដែលប្រធានាធិបតីបេឡារូសលោក Lukashenko ... Read More »

ផ្ទុះអាវុធជាច្រើនគ្រាប់ផ្អើលប្រជាពលរដ្ឋទាំងយប់នៅខណ្ឌជ្រោយចង្វា(មានវីដេអូ)

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច២នាក់បានរងរបួសធ្ងន់ដោយសារតែជនសង្ស័យម្នាក់យកកាំបិតចាក់មកលើ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ត្រង់ចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើត ហើយជនដៃដល់បានរត់ ទៅដល់ភូមិដើមគ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។    យោងតាមសមត្ថកិច្ចបានឱ្យដឹងថា ដំបូងឡើយជនសង្ស័យម្នាក់កំពុងតែឈរលក់គ្រឿងញៀននៅជិតតារាងបាល់ជាប់គល់ស្ពានជ្រោយចង្វាត្រើយខាងកើត។ ពេលសមត្ថកិច្ចឃើញដូច្នេះក៏បានចូលទៅចាប់ជនសង្ស័យ ក៏ប៉ុន្តែជនសង្ស័យរើបម្រះបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ហើយសមត្ថកិច្ចដែលនៅជិតនោះក៏ដកកាំភ្លើងបាញ់ឡើងលើគំរាមចំនួនពីរគ្រាប់ធ្វើឱ្យជនសង្ស័យភ័យក៏រត់ចេញពីកន្លែងកើតហេតុតាមមាត់ទន្លេឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល១គីឡូម៉ែត្រទៅដល់កុងស៊ីកាប់គោក៏ពួនសំងំនៅក្នុងកន្លែងបន្ទប់ជួលមួយ ... Read More »