ព័ត៌មានទាន់ហេតុការណ៍៖
'

នាយប៉ុស្តិ៍នគរបាលអន្លង់រមៀតបាត់បង់ជីវិតខណៈជិះម៉ូតូបំពេញភារកិច្ចដួលដោយខ្លួនឯង

ខេត្តកណ្ដាល ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតពេលកំពុងជិះម៉ូតូល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​បានដួលដោយខ្លួនឯងបណ្ដាលឲ្យបោកទៅនឹងផ្លូវស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ស្ថិតក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។    លោកឡេង សុខ​រុន​ អធិការនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ កៀន វណ្ណា ... Read More »

លោក អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិប្រស្រែ និងដីល្ពាច នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី ៖ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក អ៉ីវ លាង អគ្គាធិការ ... Read More »

ឆេះព្រៃនៅរដ្ឋ Colorado សហរដ្ឋអាមេរិកផ្ទះរាប់រយខ្នងរងការបំផ្លាញ

អាមេរិក៖ ផ្ទះរាប់រយខ្នងនៅតំបន់ Boulder រដ្ឋ Colorado អាមេរិកបានរងការបំផ្លាញដោយភ្លើងឆេះព្រៃ ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ភ្លើងព្រៃបានឆេះរាលដាលជាង ៦,៥គីឡូម៉ែត្រហើយ ដោយមិនទាន់អាចគ្រប់គ្រងបានឡើយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ភ្លើងឆេះព្រៃដ៏អាក្រក់ កាលពីថ្ងៃ៣០ខែធ្នូ បានបំផ្លាញផ្ទះសម្បែងរាប់រយខ្នង, ... Read More »

Newcastle United ត្រៀម​ផ្តល់​១៧​លាន​ផោន​ដើម្បីនាំយកខ្សែការពារUmtiti ពី Barcelona

ក្លិប Newcastle United កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ ខណៈដែលពួកគេកំពុងសម្លឹងរកការបញ្ចៀសការកាត់ចេញពី Premier League ហើយបានកំណត់ខ្សែការពារកណ្តាលរបស់ក្លិប Barcelona គឺកីឡាករ Samuel Umtiti ជាគោលដៅសំខាន់។ កីឡាករវ័យ២៨ឆ្នាំរូបនេះកម្របានបង្ហាញខ្លួនឱ្យ Barcelona ... Read More »

គណៈ​បញ្ជា​ការឯកភាព ស្រុក​បសេដ្ឋចុះបង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន អារឈើ អត់​ច្បាប់​មួយកន្លែងប្រមូលឈើមូលបាន ៣០ ដុំ ស្មើនឹង ៦.៥៦២ ម៉ែត្រគូប​

ខេត្តកំពង់ស្ពឺ ៖ គណៈ​បញ្ជា​ការឯកភាព ស្រុក​បសេដ្ឋ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប​ទីតាំង​រោង​ម៉ាស៊ីន អារឈើ អត់​ច្បាប់​មួយកន្លែង រឹបអូសឈើមូល៣០ដុំ។  ការបង្រ្កាបទីតាំងអារឈើខុសច្បាប់មួយកន្លែងនេះប្រព្រឹត្តទៅកាលពី​រសៀលថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​ត្រាំ​កង់ ឃុំ​និទាន ស្រុក​បសេដ្ឋ ... Read More »

គិតត្រឹមខែតុលាឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់វិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន២៧.២ពាន់លានដុល្លារអាមេរិក បានបន្តរក្សាជាប្រទេសប្រភពវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ គិតត្រឹមខែតុលាឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់វិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន២៧.២ពាន់លានដុល្លារអាមេរិក បានបន្តរក្សាជាប្រទេសប្រភពវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។  ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជិត៣សប្តាហ៍មុនបញ្ចេញរបាយការណ៍ថា, ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​និង​កម្ពុជា​មានចំនួន​លើសពី​១ម៉ឺន​លាន​ដុល្លារអាមេរិក។  ស្ថានឯកអគ្គរដ្ឋទូត ... Read More »

Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីបន្ថែមមុខងារថ្មីៗមួយចំនួន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់ពួកគេជាលើកទី១២ សម្រាប់ឆ្នាំ ២០២១ ដោយបានបន្ថែមមុខងារថ្មីៗមួយចំនួនមានដូចជា ផ្ដល់មតិ ... Read More »

កម្លាំងប្រជាការពារខណ្ឌពេញ ត្រៀម បង្ការទប់ស្កាត់ បទល្មើសផ្សេងៗ ដែលកើតឡើងជាយថាហេតុ ក្នុងមូលដ្ឋានខណ្ឌ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីយប់មិញនេះ​ បានដឹកនាំ​កិច្ចប្រជុំពង្រឹង កម្លាំងប្រជាការពារខណ្ឌ ដើម្បីត្រៀម ... Read More »

ទីក្រុងធំៗនៅជុំវិញពិភពលោកត្រៀមទទួលឆ្នាំថ្មី២០២២ដោយការប្រុងប្រ័យ័ត្នបំផុត

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ពិភពលោកនឹងឈានចូលឆ្នាំ២០២២ ហើយពិធីទទួលឆ្នាំថ្មី ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនប៉ុន្មាននោះដែរ ដោយសារតែការឆ្លងរាលដាលកូវីដ១៩ កើនឡើងខ្ពស់ ។ ពិធីទទួលឆ្នាំថ្មីត្រូវបានកាត់បន្ថយដើម្បីធានាថានឹងមិនមានករណីឆ្លងកើនឡើងខ្ពស់ក្រោយពិធីឆ្លងឆ្នាំ។ ទីក្រុងញូវយ៉ក៖ អភិបាលក្រុង លោក Bill de Blasio បានប្រកាសកាត់បន្ថយចំនួនអ្នកចូលរួមពិធីស្វាគមន៍ឆ្នាំថ្មី ... Read More »

Liverpool និង Bayern Munich ចាប់អារម្មណ៍ខ្សែបម្រើ Raphinhaរបស់ក្លិប Leeds

ក្លិប Bayern Munich បានចូលរួមជាមួយ Liverpool ក្នុងការដាក់គោលដៅលើកីឡាករ Raphinha ហើយកីឡាករសញ្ជាតិប្រេស៊ីលនេះបានក្លាយជាកីឡាករឆ្នើមរបស់ Leeds ក្នុងរដូវកាលនេះ។ Raphinha នឹងមិនជំរុញឱ្យមានការផ្លាស់ប្តូរខែមករាពី Leeds ទេ ទោះបីជាត្រូវបាន ... Read More »

ជនសង្ស័យ២នាក់ចូលគាស់ផ្ទះមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសលួចយកទ្រព្យសម្បត្តិនិងកាំភ្លើងខ្លីបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះធ្វើសកម្មភាពគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិ និងកាំភ្លើងខ្លីរបស់មន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានសម្រេច។ ហេតុការណ៍នេះកើតឡើង នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវលេខ៣៣៦ ក្រុមទី១៧ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តម្រូវឱ្យសំណង់ទាំងអស់ ត្រូវមានការត្រួតពិនិត្យបញ្ជាក់សំណង់ពីអ្នក វិជ្ជាជីវៈ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានតម្រូវឱ្យម្ចាស់សំណង់ទាំងអស់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មុននឹងបើកការសាងសង់ត្រូវមានការពិនិត្យ និងបញ្ជាក់សំណង់ដោយអ្នកជំនាញវិជ្ជាជីវៈដែលទទួល បានការអនុញ្ញាតពីក្រសួង។ ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ... Read More »

ពលរដ្ឋអាមេរិកនៅតែធ្វើដំណើរកម្សាន្តបើទោះបីមានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ ៤៨៦.០០០នាក់ក្នុងរយៈពេល២៤ម៉ោងក៏ដោយ

  អាមេរិក ៖ ក្នុងពេលដែលមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ក៏ដូចជាការឆ្លងរាលដាលវីរុសបំប្លែងថ្មីអូមីក្រុងនៅតែឆ្លងរាលដាលខ្លាំងនោះ ដែលតាមការគណនា រាល់ពេល៣វិនាទីមានពលរដ្ឋអាមេរិក៣នាក់ឆ្លងកូវីដ-១៩ ក៏ពលរដ្ឋនៅតែនាំគ្នាដើរកម្សាន្តដែរ។ មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងការឆ្លងរាលដាលជំងឺ (CDC)បានប្រកាសនៅថ្ងៃទី៣០ខែធ្នូ ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក អាមេរិករកឃើញករណីឆ្លងកូវីដ-១៩ ... Read More »

ការព្រួយបារម្ភរវាងការប្រកួត PSG ប៉ះ Real Madrid នៅពេលប្រទេសបារាំងកាត់បន្ថយការចូលទស្សនាក្នុងកីឡដ្ឋាន

នាយករដ្ឋមន្រ្តីបារាំងលោក Jean Castex បានបញ្ជាក់ពីវិធានការមួយចំនួនដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរួមទាំងការដាក់កម្រិតអតិបរមាចំនួនអ្នកទស្សនាចំនួន៥,០០០នាក់នៅក្នុងព្រឹត្តិការណ៍ប្រកួតក្រៅផ្ទះ រួមទាំងការប្រកួតបាល់ទាត់ផងដែរ។ វិធានការនេះនឹងមានរយៈពេល៣សប្តាហ៍ ហើយនឹងចូលជាធរមាននៅថ្ងៃចន្ទ ទី៣ ខែមករា នៅទូទាំងប្រទេសបារាំង។ លើសពីនេះទៅទៀតការទទួលទានអាហារ និងភេសជ្ជៈ នឹងត្រូវហាមឃាត់ទាំងស្រុងក្នុងព្រឹត្តិការណ៍ណាមួយ ... Read More »

ជំនួបរវាង លោក ប្រាក់ សុខុន ជាមួយ លោកស្រីបណ្ឌិត Noeleen Heyzer ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ជំនួបរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកស្រីបណ្ឌិត Noeleen Heyzer ប្រសិតពិសេសរបស់អគ្គលេខាធិការ ... Read More »

ក្រសួងការបរទេស ៖ ការផ្តល់ព័ត៌មានស្តីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ... Read More »

មេទ័ពជើងគោកកម្ពុជា ! អំពាវនាវដល់ កងទ័ពជើងគោកអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាម អនុសាសន៍របស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំង អស់រួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់ នាយករដ្ឋមន្ត្រី ... Read More »

សេចក្តីជូនដំណឹង ស្តីពី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ – Techo Digital Talent Scholarship” ចំនួន១៥០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២២

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើម និងអនាគតយុវជន យុវនារីក្នុងយុគសម័យ  ឌីជីថល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ក្រសួងពន្យារពេលដំណើរការកាមេរ៉ាចាប់ល្បឿន ពីចោមចៅដល់ទីរួមខេត្តកំពត

ភ្នំពេញ៖ ក្រសួងសាធារណការសម្រេចពន្យារពេលដំណើរ ការសាកល្បងនូវកាមេរ៉ាចាប់ល្បឿនពីកំណាត់ផ្លូវ ជាតិលេខ៣ ចាប់ពី(ចោមចៅ) ដល់ទីរួមខេត្តកំពតទៅ ពេលក្រោយ។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការបញ្ជាក់ថាការពន្យារពេលនេះ ដោយសារការតភ្ជាប់ទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ របស់អគ្គស្នងការនគរបាលជាតិនៅមិនទាន់ចប់សព្វ គ្រប់។ កាមេរ៉ាចាប់ល្បឿនទាំង ... Read More »

សកម្មភាពពិនិត្យផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមមណ្ឌលកំណែទាំង១០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់អោយដឹងថា, ប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណៈកម្មការក្រុមមុខវិជ្ជា នៅតាមមណ្ឌលកំណែទាំង១០ កំពុងមានភាពមមាញឹកក្នុងការរាប់ ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ... Read More »

រថយន្តស៊ីទែនដឹកហ្គាសបើកបុកក្បាល​ថ្មពុះចែកទ្រូងផ្លូវធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ តែសំណាងដែរមិនមានមនុស្សរងគ្រោះ

ខេត្តស្វាយរៀង៖ រថយន្តស៊ីទែនដឹកហ្គាសមួយគ្រឿងបានបើកបុកក្បាល​ថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់រំលងអធ្រាត្រ តែសំណាងដែរដែលមិនមានមនុស្សគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣២នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លើផ្លូវជាតិលេខ១​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៤និង១២៥ ស្ថិតក្នុងភូមិរូបគោ​ សង្កាត់ព្រៃឆ្លាក់​ ក្រុងស្វាយរៀង ។ យោងតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្ដម៉ាក DAEWOO ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន​ ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន, សម្តេច សាយ ឈុំ, សម្តេច ស ខេង និង សម្តេច ទៀ បាញ់ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២២

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣០ ខែធ្នូ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៤៣ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៨១នាក់ (យានយន្ត ១៣៨គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣១ ខែធ្នូ​​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៣០ ខែធ្នូ​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

រថយន្តម៉ាក FUSO បើកមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូបញ្ច្រាសគ្នារបួសធ្ងន់ម្នាក់

ខេត្តស្វាយរៀង ៖ រថយន្តម៉ាក FUSO ដឹកអុសដើមស្វាយចន្ទ្រី ចំណុះ២៥តោន បើកមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូបញ្ច្រាសគ្នាពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២៥នាទីព្រលប់ថ្ងៃទី៣០ខែធ្នូឆ្នាំ ២០២១ នៅចំណុចភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះកែវ សាម៉េត អាយុ២២ឆ្នាំ មុខរបរ ... Read More »

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសព្វព្រះរាជហឫទ័យប្រទានសារថ្លែងអំណរគុណ ជូន សម្តេចក្រឡាហោម ស ខេង

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសព្វព្រះរាជហឫទ័យប្រទានសារថ្លែងអំណរគុណ ជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ៊ ។  ... Read More »

កម្ពុជា!​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ០៦នាក់(​ ៤នាក់អូមីក្រុង) និង​​អ្នក​ជាសះស្បើយ​ ១០នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​៣១ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០៦នាក់(PCR) (​ ០៤នាក់អូមីក្រុង) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១០នាក់ និងករណីស្លាប់​គ្មាន។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣០ ... Read More »

ធនាគារជាតិនៃកម្ពុជា ប្រកាសអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសអនុវត្តចំពោះមូលបត្ររដ្ឋដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើពិពិធកម្ម ការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ។ យោងច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ... Read More »

ពេលជំងឺសរសៃប្រសាទរើឡើងយកដងរែកនិងពូថៅចាក់និងវះពោះខ្លួនឯង

ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលមានបុរសម្នាក់បានយកដងរែកធ្វើពីឬស្សីចាក់លើខ្លួនឯងហើយថែមទាំងយកពូថៅមកវះពោះបន្ថែមទៀត។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១០នាទី ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយវល្លិ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះឈ្មោះ អែក ចន្ធី(ហៅភន) ... Read More »

ចាក់ប្លន់យកម៉ូតូបានហើយជនសង្ស័យជិះគេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ចឡើយ

ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរខណៈដែលមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណមកធ្វើសកម្មភាពយកវត្ថុរឹងចុងស្រួចមកចាក់លើខ្លួន រួចប្លន់យកម៉ូតូទៅបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២:៤៦នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នៅចំណុចភូមិចំណោម  ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្ត្តតាកែវ ។    សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកវត្ថុរឹងចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះនៅ សារ៉ូន ... Read More »

រថយន្តឡិចស៊ីសចតស្ងៀមលើដងផ្លូវត្រូវបុរសម្នាក់ជិះម៉ូតូមកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ រថយន្តឡិចស៊ីសមួយគ្រឿងដែលម្ចាស់ចតស្ងៀមលយមកលើដងផ្លូវនៅមុខយានដ្ឋានមួយកន្លែងត្រូវបានបុរសម្នាក់ជិះម៉ូតូបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាត និងរងរបួសបែកចង្កា។   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខយានដ្ឋានមួយកន្លែងតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ខាងលិចបុរីជីបម៉ុង ប្រមាណជិត១០០ម៉ែត្រស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចសុីស RX330  ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-3938 ... Read More »