ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្ត mazda បត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្តព្រូសបុកពីចំហៀងរងការខូចខាត

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក mazda បត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវបានរថយន្តToyota Prius មកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បុកពីចំហៀងបណ្ដាលឱ្យរងការខូចខាតកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខផ្សារទំនើប រតន:ផ្លាហ្សា តាមបណ្ដោយផ្លូវណតប្រ៊ីតស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »

រថយន្តTACOMA បេីកបុកទ្រូងផ្លូវនៅស្តុបទេពផន​បណ្ដាលឲ្យរងការខូចខាត​

​    ភ្នំពេញ ៖​ បុរសម្នាក់បានបើករថយន្តTacoma មួយគ្រឿងក្នុងល្បឿនលឿន​ ហេីយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលវេលាម៉ោង១០​ និង១០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ១៨២​ កែងនិងផ្លូវម៉ៅសេទុង​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកចរាចរបណ្ដោះអាសន្នស្ពានអាកាស ចោមចៅ ១ខ្សែទៀត ដើម្បីជួយសម្រួល ការកកស្ទះចរាចរណ៍ ចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២២

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២២ និងដើម្បីសម្រួលលំហូរចរាចរនៅតំបន់ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរស្ពានអាកាសថ្មីបន្ថែម១ខ្សែទៀត ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨៖០០នាទីព្រឹកតទៅ។ នេះបើតាមសេចក្ដីជូនដំណឹង ... Read More »

មានករណីប្រើប្រាស់ ,ជួញដូរគ្រឿងញៀនៅក្នុងពន្ធនាគារខេត្តប៉ៃលិនប្រាកដមែន

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានករណីមន្រ្តីអនុរក្សពន្ធនាគារខេត្តប៉ៃលិនម្នាក់ ដែលជួញដូរគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការខេត្តប៉ៃលិនហើយ ក្រោយពីសារព័ត៌មានមួយចំនួនបានចេញផ្សាយយ៉ាងរសើប នូវករណីបែកធ្លាយអ្នកទោស និងមន្រ្តីពន្ធនាគារខេត្តប៉ៃលិន បានប្រើប្រាស់គ្រឿងញៀន ទើបរហូតមកដល់វេលាម៉ោង១៩ និង០០នាទី ថ្ងៃទី២៦ ... Read More »

អុីរ៉ង់បាញ់កាំជ្រួចមីស៊ីលនាំផ្កាយរណបឡើងទៅកាន់ទីអវកាស

អន្តរជាតិ៖ នៅថ្ងៃទី៣០ ខែធ្នូ អុីរ៉ង់បានប្រកាសថា ប្រទេសនេះបានបាញ់មីស៊ីលបញ្ជូនផ្កាយរណបដែលមានផ្ទុកឧបករណ៍ចំនួន៣ទៀតឡើងទៅកាន់ទីអវកាសផែនដី ។ មកទល់ពេលនេះគេមិនទាន់ដឹងថា ឧបករណ៍ទាំង៣ដែលអុីរ៉ងបញ្ជូនទៅនោះជាអ្វីឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិអុីរ៉ង់ លោក Ahmad Hosseini បានបញ្ជាក់ថា កាំជ្រួចមីស៊ីលដែលបានប្រើប្រាស់បាញ់បង្ហោះនោះក្នុងគោលដៅស្រាវជ្រាវ។ លោកបន្តទៀតថា ឧបករណ៍៣ប្រភេទដែលបានបញ្ជូនឡើងទៅនោះគឺមានកម្ពស់៤៧០គីឡូម៉ែត្រពីផែនដី។ ... Read More »

អីស្រាអែលប្រកាសពីគម្រោងវាយប្រហារអុីរ៉ង់ ដែលត្រូវចំណាយប្រាក់៣ពាន់លានដុល្លារ

ព័ត៌មានអន្តរជាតិ៖ កម្លាំងទាហានការពារជាតិអុីស្រាអែល IDFបានប្រកាសពីគម្រោងជាច្រើនក្នុងការវាយប្រហារអុីរ៉ង់ ប៉ុន្តែមិនអាចព្យាករពីលទ្ធផលនៃការវាយប្រហារនោះឡើយ។ កម្លាំងអុីស្រាអែលបានលើកឡើងពីយុទ្ធសាស្ត្រវាយប្រហារទៅលើគោលដៅជាច្រើនក្នុងប្រទេសអុីរ៉ង់ ប៉ុន្តែយោធាបានព្រមានទៅកាន់រដ្ឋាភិបាលអុីស្រាអែលវិញពីលទ្ធផលរាល់សកម្មភាពវាយប្រហារ ក៏ដូចជាការជះឥទ្ធិពលទៅលើកម្មវិធីបរមាណូអុីរ៉ង់ ក៏ពិបាកក្នុងការសន្និដ្ឋាន។ កម្លាំងទាហាន IDF បានស្នើឱ្យបញ្ជូនប្រាក់ ២,៩ពាន់លានដុល្លារសម្រាប់គម្រោងវាយប្រហារខាងលើ ។ ដើម្បីអនុវត្តគម្រោងការខាងលើ កម្លាំងទាហាន ... Read More »

ពលករខ្មែរជាង ២០០នាក់ត្រូវទាហានថៃបញ្ជូនត្រឡប់មកស្រុកកំណើតវិញតាមច្រកអូរអន្លក់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១នេះ ដោយអនុវត្តវិធានការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ កម្លាំងប្រចាំការគោលដៅតំបន់ព្រំដែនបានទទួលពលករខ្មែរមានចំនួន ២០៣នាក់ ពីភាគីទាហានថៃ ... Read More »

បិទទីក្រុង៨ថ្ងៃហើយដោយសារកូវីដ-១៩ ធ្វើឱ្យទីក្រុងស៊ីអានប្រឈមកង្វះស្បៀង

ប្រទេសចិន៖ ពលរដ្ឋរាប់សិបពាន់នាក់នៅក្នុងទីក្រុងស៊ីអាន (Xi’an) បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែស្បៀងអាហារដាច់ស្តុក មិនអាចទិញស្បៀងអាហារបាន។ ទីក្រុងនេះបានបិទទ្វារឈានចូលថ្ងៃទី៨ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ពលរដ្ឋ១៣លាននាក់នៅក្នុងទីក្រុងស៊ីអាន មិនអនុញ្ញាតឱ្យចេញពីផ្ទះនោះឡើយ ហើយសកម្មភាពនៅខាងក្រៅក៏ត្រូវបានហាមប្រាម រួមទាំងហាងលក់ទំនិញ គ្រឿងទេសផងដែរ។ ទាំងនោះហើយបានធ្វើឱ្យគ្រួសារជាច្រើនមិនមានស្បៀងអាហារគ្រប់គ្រាន់។ នៅលើបណ្តាញសង្គម ... Read More »

ក្នុង​ឆ្នាំ​២០២១នេះ​! កម្ពុជា​ ការវិនិយោគលើវិស័យសំណង់​ មានទំហំប្រមាណ ៥ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា​ ការវិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេសនៅឆ្នាំ២០២១នេះ មានចំនួន ៤៣០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ១២,៩៩៨,០៧២ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៥,៣៣៣,៧៩៨,៥២៥ដុល្លារអាមេរិក​ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់៖ ផ្តើមចេញពី “នយោបាយឈ្នះ=ឈ្នះ” កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ពេញលេញ

ភ្នំពេញ​៖​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសរំលេចកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះថា៖ នយោបាយឈ្នះ=ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន មានគុណតម្លៃធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ... Read More »

រថយន្តបែនដឹកដីបុករថយន្តព្រូសពីក្រោយរងការខូចខាត

ភ្នំពេញ​៖​ បុរសម្នាក់បេីករថយន្តបែនដឹកដីលឿនមិនប្រយ័ត្នជ្រុលបុករថយន្តព្រូសពីក្រោយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៣០​ ខែធ្នូ​ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ស្ថិតក្នុងភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​  ។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BH 4903 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដី​ ពណ៌ស​ ... Read More »

លោក ឯម ច័ន្ទមករា៖ ការយកចិត្តទុកដាក់របស់ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន បង្កើតភាពកក់ក្ដៅដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គ លេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានថ្លែងថា សម្តេចតេជោនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតបានចាត់ទុកជនមានពិការភាពក្នុង ចំណោមប្រជាជនដែលត្រូវយកចិត្តទុកដាក់ខ្លាំង ដែល ហេតុនេះហើយទើបធ្វើឱ្យវិស័យពិការភាពនៅកម្ពុជាមាន ការរីកចំរើន រួមទាំងផ្តល់នូវភាពកក់ក្ដៅដល់ជនមានពិការ ភាពផងដែរ។ ... Read More »

ដើម្បីរួបរួមជាតិ ប្រធានាធិបតីមូន ជេអុីនសម្រេចលើកលែងទោសដល់អតីតប្រធានាធិបតី

អន្តរជាតិ៖ កាលពីសប្តាហ៍មុននេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន (Moon Jae-in) បានសម្រេចផ្តល់ការលើកលែងទោសពិសេសមួយ ដល់លោកស្រី ផាក គឺនហេ(Park Geun-hye )ដោយយោងលើមូលហេតុចម្បងៗចំនួន២ នោះគឺលោកស្រីកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងដើម្បីជាសញ្ញាបង្ហាញអំពីការរួបរួមជាតិ ... Read More »

ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដាក់ពាក្យចុកៗចំៗទៅហេង ពិទូ និងអ្នកទី៣

     ភ្នំពេញ៖ កន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកក្រោយពីតារាចម្រៀងប្រុសមនោសញ្ចេតនា លោក ហេង ពិទូ បានប្រកាសអំពីការចែកផ្លូវគ្នាដើររៀងខ្លួនជាមួយតារាសម្តែងស្រី  ថៃ នារីសុជាតា ហៅហ្វីយ៉ាតា និងទទួលស្គាល់កំហុសដែលខ្លួនគឺជាអ្នកក្បត់ នាងលួចទៅទាក់ទងនឹងនារីដទៃ រហូតលោកលើកឡើងពាក្យថាលោកគឺជាអ្នកខុសជាអ្នកក្បត់ និងប្រកាសបញ្ចប់ទំនាក់ទំនងនឹងតារាស្រីរូបនេះតទៅ។ ... Read More »

បញ្ជូនខ្លួន​ចោរឆក់ទូរស័ព្ទដៃ ០២នាក់​ ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ​៖​ បេី​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធឆក់ទូរស័ព្ទដៃ  ប្រព្រឹត្តចំណុចមុខផ្សារបឹងបៃតង ផ្លូវសម្តេចជាស៊ីម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ... Read More »

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធឆក់ទូរស័ព្ទដៃ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចមុខការដ្ឋានបុរីអេលិច ផ្លូវលេខ១០៥កា ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ... Read More »

ស៊យមែន..!! បេីកម៉ូតូសណ្តោងរុឺម៉កដឹកដែកឡើងទួលមិនរួច រអិលថយក្រោយបុកផ្ទប់រថយន្ត Lexus RX330 រងការខូចខាត​ ត្រូវសងថ្លៃជួសជុលរថយន្តគេ២៤០$បញ្ចប់រឿង

     ភ្នំពេញ ៖ បុរសម្នាក់​បេីកម៉ូតូសណ្តោងរុឺម៉កដឹកដែកឡើងទួលមិនរួចបានរអិលថយក្រោយវិញទៅបុកផ្ទប់កញ្ចក់រថយន្ត Lexus RX330 មួយគ្រឿង បណ្តាលឱ្យរថយន្តបែកកញ្ចក់ខាងមុខខ្ទេច តែសំណាងល្អមិនធ្វេីឲ្យមនុស្សនៅក្នុងរថយន្តរងរបួសធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែបង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងនៅត្រង់ចំណុចស្ថានីយបូមទឹកបឹងទំពុន​ កាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែធ្នូ ... Read More »

មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់​ បន្តរកឃើញអន្ទាក់ខ្សែកាប​ជាច្រើន​ខ្សែ​ ដែល​ឈ្មួញ​លួចដាក់ទាក់សត្វព្រៃខុសច្បាប់

ខេត្ត​មណ្ឌល​គិរី​៖​  អន្ទាក់ខ្សែកាប​ជាច្រើន​ខ្សែ​ ដែល​ឈ្មួញ​លួចដាក់ទាក់សត្វព្រៃខុសច្បាប់​ ត្រូវ​បានកម្លាំងជំនាញរបស់មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចអូរកប ភូមិសាស្ត្រស្រុកកែវសីមា​។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ នៅថ្ងៃព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១។  មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី​ បានឱ្យដឹងថា​ មន្រ្តីដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ... Read More »

ក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ប្រទេសចិន សហភាពអឺរ៉ុប ថៃ និងប្រទេសជាច្រើនទៀត ទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ធ្វើការសុំទោសជាសាធារណៈចំពោះការប្រមាថដល់សញ្ញាបត្រក្រៅប្រទេសរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ក្រុមបញ្ញវន្តខ្មែរដែលបានរៀនចប់ថ្នាក់បណ្ឌិតនៅប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ប្រទេសចិន សហភាពអឺរ៉ុប ថៃ និងប្រទេសជាច្រើនទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញលិខិតទាមទារឱ្យលោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ... Read More »

តំណាងពលរដ្ឋ៩នាក់ក្នុងជម្លោះវិវាទដីធ្លីរ៉ាំរ៉ៃទទួលបានផ្ទះម្នាក់១ខ្នងនៅតំបន់អភិវឌ្ឍន៍បឹងជង្រុកជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន

ខេត្តបន្ទាយមានជ័យ៖ តំណាងពលរដ្ឋ៩នាក់ដែលចាញ់បោកការឃោសនាមេខ្យល់និងមានការញុះញុងមិនព្រមសម្របសម្រួលខ្លួនតតាំងក្នុងរឿងទំនាស់វិវាទដីធ្លីរយៈពេលជិតម្ភៃឆ្នាំកន្លងមកនៅក្នុងសហគមន៍៦៧១និងសហគមន៍បឹងជង្រុកពេលនេះទទួលបានផ្ទះម្នាក់មួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈលោក ប៉ាន់ខែម ប៉ុនថន នាយករងឧទ្ទិការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២១ ។ ... Read More »

វីរុសបំប្លែងថ្មីអូមីក្រុងឆ្លងរាលដាលកើនឡើងខ្ពស់ក្នុងប្រទេសថៃ

ប្រទេសថៃ៖ ក្រសួងសុខាភិបាលថៃបានប្រកាសថា កាលពីថ្ងៃទី២៩ ខែធ្នូ ថា កូវីដ-១៩ បំប្លែងថ្មីអូមីក្រុង បានឆ្លងរាលដាលកើនឡើងខ្ពស់នៅក្នុងប្រទេសនេះ ដោយមានករណីឆ្លងសរុបដល់ទៅ៧៤០នាក់ នៅខេត្តក្រុងចំនួន៣៣ក្នុងប្រទេស។ ប៉ុន្តែតាមការលើកឡើងរបស់ប្រធាននាយកដ្ឋាន វិទ្យាសាស្ត្រសុខាភិបាល DMS ស្ថិតនៅក្នុងក្រសួងសុខាភិបាលថៃ គឺលោក ... Read More »

មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ ដឹក​នាំ​កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍​ ខេត្ត​ព្រៃវែង​

ខេត្ត​ព្រៃវែង​​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​មន្ទីរបរិស្ថានខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ នៅសាលាខេត្តព្រៃវែង​ លោក ចាយ សាមិត្ត រដ្ឋលេខាធិការ និងឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ... Read More »

Son Heung-min ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់កូរ៉េខាងត្បូងជាលើកទី៦

សមាគមកីឡាបាល់ទាត់របស់ប្រទេសកូរ៉េបានប្រកាសកាលពីថ្ងៃពុធថាខ្សែប្រយុទ្ធ Son Heung-min ដែលកំពុងលេងនៅក្រុមមាន់ខ្នាយមាសTottenham Hotspur បានជាប់ជាកីឡាករបាល់ទាត់បុរសប្រចាំឆ្នាំរបស់កូរ៉េខាងត្បូងសម្រាប់កំណត់ត្រាជាលើកទី៦ជាមួយ និងកីឡាការិនី Ji So-yun ដណ្តើមយកពានរង្វាន់ជាកីឡាករឆ្នើមផ្នែកស្ត្រី។ Son បាននាំមុខការស្ទង់មតិរបស់មន្ត្រី KFA និងអ្នកកាសែតកូរ៉េខាងត្បូង នៅចំពោះមុខកីឡាករលេងឲ្យក្រុម ... Read More »

រដ្ឋបាលខណ្ឌដូនពេញ​ បេី​ក​កិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣​

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣​ ក្រោមអធិបតីភាព​ ... Read More »

ឥណ្ឌូនេស៊ីអនុម័តច្បាប់បម្រាមគោចរនៅតំបន់ជាច្រើនក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី

ឥណ្ឌូនេសុី៖ នៅមុនពេលត្រៀមស្វាគមន៍ឆ្នាំថ្មី២០២២ រដ្ឋាភិបាលឥណ្ឌូនេសុី បានអនុម័តច្បាប់បម្រាមគោចរនៅទីតាំងមួយចំនួន ហើយហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាទទួលឆ្នាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។ តាមការប្រកាសរបស់ស្នងការប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងថា រដ្ឋធានីចាការតា និងតំបន់ចំនួន១០ ផ្សេងទៀត នឹងត្រូវអនុវត្តបម្រាមគោចរចាប់ពីវេលាម៉ោង២២ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ។ ... Read More »

ឆ្លងចរន្តអគ្គិសនីក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នងនិងទ្រព្យសម្បត្តិមួយចំនួនធំ

ខេត្តសៀមរាប៖ អគ្គិភ័យមួយបានកើតមានកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប បណ្តាលឲ្យឆេះផ្ទះឈើមួយខ្នង ។ លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហាស់ ... Read More »

លោក​ ស​ សុខា​ ប្រគល់ថវិកាប្រចាំខែធ្នូ ជូនក្មួយកំព្រាឪពុកម្តាយពីរនាក់បងប្អូននៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ

ខេត្ត​ព្រៃវែង៖ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា៖​ ព្រឹកនេះលោក ហ៊ាប ហុងដា អនុប្រធានក្រុមការងារ ស.ស.យ.ក. ... Read More »

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចែកជូនដល់ប្រជាពលរដ្ឋ នៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាស្រុកម៉ាឡៃនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានអញ្ជើញចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋទីទាល់ក្ររងផលប៉ះពាល់ដោយគ្រោះធម្មជាតិរយៈកាលកន្លងមកនៅក្នុងកំឡុងកូវីដ១៩ និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាយកមកចែកជូនដើម្បីរំលែក នូវទុក្ខលំបាកផ្នែកជីវភាព បានមួយគ្រា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ... Read More »

យុវជនម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្ដោះអាសន្នពាក់ព័ន្ធនឹងករណីរំលោភលើអនីតិជន

ខេត្ត​កណ្ដាល​៖​ តាមសេចក្តីរាយការណ៍បានឲ្យដឹង ចៅក្រម​ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល លោកហេង ផល្លាបានសម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដាក់ពន្ធនាគារ បណ្តោះ អាសន្ន ពីបទ «​រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម ១៥ ឆ្នាំ​» ... Read More »

កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ

ភ្នំពេញ ៖ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់ ដូចខាងក្រោម៖  (១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ (២) *1201#  ពិនិត្យសមតុល្យទឹកប្រាក់ ... Read More »