ព័ត៌មានទាន់ហេតុការណ៍៖
'

​បំពាក់​មេដាយ​សហ​មេត្រី​អស្សឫទ្ធិ​និង​បណ្ណ​សរសើរ​ជូន​វេជ្ជបណ្ឌិត​អ្នកឯកទេស​កងទ័ព​រំដោះប្រជាជន​ចិន​

ចែករំលែក៖​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ មាន​រៀបចំ​ពិធី​បំពាក់​មេដាយ​ថ្នាក់​សហ​ មេត្រី​ អស្សឫទ្ធិ​ និង​បណ្ណ​សរសើរ​ជូន​វេជ្ជ​ បណ្ឌិត​អ្នកឯកទេស​កងទ័ព​រំដោះប្រជាជន​ ចិន​ ក្រោម​អធិបតីភាព​លោកនាយ​ឧត្ដម​ សេនីយ៍​ ស៊ុំ​*​ ... Read More »

សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​ឃ្លាំង​ ឈើ​ប្រណីត​ធំៗ​របស់​ឧកញ៉ា​ ទ្រី​ ភាព​ នៅ​ស្ទឹង​ត្រែង​

​ខេត្ដស្ទឹងត្រែង​ ៖​ គំនរ​ឈើ​ប្រណីត​ យ៉ាង​សន្ធឹកសន្ធាប់​រាប់​ពាន់​កំណាត់​នៅ​ ក្នុង​ឃ្លាំង​ចំនួន​២​ធំៗ​របស់​ឧកញ៉ា​ ទ្រី​ ភាព​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ក្រោម​ ការ​ដឹកនាំ​ពី​លោក​ ជា​ ពេជ្រ​ ព្រះរាជ​ អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ ស្ទឹង​ត្រែង​បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​ពី​ លិខិតអនុញ្ញាត​នា​ព្រឹក​ថ្ងៃ​ទី​២០​ ... Read More »

សិក្ខាសាលា​ផ្សព្វផ្សាយ​ណែនាំ​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប​

​ភ្នំពេញ​៖​ នា​ព្រឹក​ថ្ងៃ​ទី​ 20​ ខែមករា​ ឆ្នាំ​ 2016​ នៅ​សាល​ប្រជុំ​នា​ទីស្តីការក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ មាន​បើក​សិក្ខាសាលា​ ស្តី​ពី​ការ​ផ្សព្វផ្សាយ​ណែនាំ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អាជ្ញាធរ​ទន្លេសាប​ ២០១៦-២០២០​ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ ២០១៦​របស់​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប​ ក្រោម​អធិបតីភាព​ លោក​ ... Read More »

លោក​ស័ក្ដិ​៥​អេ​ង​ឃាង​ សង្ស័យ​មេ​ ខ្លោង​រកស៊ី​ដឹក​ទំ​និ​ញ​គេចពន្ធ​ទ្រង់​ ទ្រាយ​ធំ​ប្រចាំ​ខេត្ដតាកែវ​

​ខេត្ដតាកែវ​ ៖​ លោក​សក្ដិ​៥​ អេ​ង​ ឃាង​ មេបញ្ជាការ​យោធា​ វរ​ការពារ​ព្រំដែន​ លេខ​៣០១​ នៃ​តំបន់​ប្រតិបត្ដិការ​សឹក​រង​ តាកែវ​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ HENGTY​ CHUNG​ TRADING​ CO.Ltd​ ... Read More »

​ចិន​គាំទ្រ​រដ្ឋាភិបាល​យេ​មែន​ ខណៈ​ដែល​ប្រធានាធិបតី​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​

​ប្រទេស​ចិន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​យេ​មែន​ ដែល​បាន​និង​កំពុង​វាយ​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ សម្ពន្ធមិត្ត​របស់​អ៊ី​រ៉​ង់​ ក្នុង​អំឡុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តរបស់​ប្រធានាធិបតី​ចិន​ លោក​ស៊ី​ ជី​ន​ពីង​ ។​ លោក​ស៊ី​ ជី​ន​ពីង​ នៅ​ក្នុង​ស​ប្តា​ហ៍​បន្ទាប់​នេះ​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​តេ​អេ​រ៉​ង់​ផង​ដែរ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​រ៉ី​យ៉ា​ត​នោះ​ ។​ ​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​កាលពី​ឆ្នាំ​មុន​នេះ​ប្រឆាំង​ទៅ​លើ​ក្រុម​ឧទ្ទាម​ហ៊ួ​ទី​ស៊ី​អ៊ី​ដ​សម្ព័ន្ធមិត្ត​អ៊ី​រ៉​ង់​នៅ​ក្នុង​ទឹកដី​យេ​មែន​ ដែល​ក្រុម​ឧទ្ទាម​នេះ​បាន​និង​កំពុង​គ្រប់គ្រង​ដែនដី​ភាគច្រើន​ ... Read More »

ខ្មាន់កាំភ្លើង​វាយប្រហារ​សកល​វិទ្យាល័យ​នៅ​ភាគ​ពាយព្យ​ប៉ា​គី​ស្ថាន​ស្លាប់​ និង​របួស​យ៉ាងតិច​៥០​នាក់​

​ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​បញ្ជាក់​ថា​ ខ្មាន់កាំភ្លើង​បាន​ឡោម​ព័ទ្ធ​ និង​វាយប្រហារ​ចូល​ទៅ​កាន់​សាកលវិទ្យាល័យ​មួយ​កន្លែង​ ស្ថិត​នៅ​ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​ កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ការ​ផ្ទុះអាវុធ​នៅ​តែ​បន្ត​ឮ​ស្នូរ​សំឡេង​ លាន់ឮ​យ៉ាង​កងរំពង​ ហើយ​ជាមួយ​គ្នា​នេះ​ ក៏​មានការ​ផ្ទុះ​គ្រាប់បែក​ផង​ដែរ​ ។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា​ ខ្មាន់កាំភ្លើង​៣​នាក់​បាន​ចូល​ទៅ​កាន់​បរិវេណ​សាកលវិទ្យាល័យ​ ... Read More »

គេ​ថា​ សំណង់​យាយ​ផា​ន​ ក្បែរ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ អត់​ច្បាប់​ទេ​

​ភ្នំពេញ​៖​ សំំ​ណ​ង់​១​កន្លែង​ដែល​កំពុង​សាងសង់​នៅ​ក្បែរ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ មិន​មានច្បាប់​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​ ប៉ុន្តែ​បាន​និង​កំពុង​សាងសង់​យ៉ាង​រលូន​ ។​ សំណង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នេះ​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្បែរ​និង​សាលា​ខណ្ឌ​៧​មក​រា​ប្រមាណ​ជាង​២០​ម៉ែត្រ​ដែល​ជាប់​និង​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ កំពុង​តែ​សាងសង់​យ៉ាង​រលូន​ដោយ​មិន​មាន​អាជ្ញាធរ​ឬ​ស្ថាប័ន​ជំនាញ​ណា​ចុះ​មក​ត្រួតពិនិត្យ​ឡើយ​។​ ​បើ​តាម​សម្ដី​លោក​ គៀង​ ល័​ក្ខ​ អភិបាលរង​ខណ្ឌ​៧​មក​រា​ បាន​ប្រាប់​អោយ​ដឹង​ថា​ សំណង់​ដែល​មាន​ទីតាំង​ខាងលើ​នេះ​ ពុំ​មានច្បាប់​សុំ​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ​ ... Read More »

ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រិះគន់​ក្រុមហ៊ុន​ Camhomes​ ប្រកាស​លក់​ខុន​ដូ​ ខ្យល់​

​ខេត្ត​ព្រះ​សីហ​នុ​៖​ ក្រុមហ៊ុន​ Camhomes​ ដែល​អះអាង​ថា​ បាន​ដាក់​ទុន​វិនិយោគ​សំណង់​អាគារ​ខុន​ដូ​ និង​អាគារ​ពាណិជ្ជកម្ម​ផ្សេងៗ​ មានកំ​ពស់​រហូត​ដល់​ទៅ​២៨​ជាន់​ នៅ​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ និង​បាន​សម្ពោធ​បញ្ចុះ​បឋមសិលា​ យ៉ាង​អធិកអធម​កាលពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ... Read More »

ឈឺធ្មេញ​ហូប​បាយ​មិនកើត​រយៈពេល​២​ថ្ងៃ​ ស្រាប់តែ​ខ្យល់គ​ស្លាប់​

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​មាន​អ​កា​រៈ​ឈឺធ្មេញ​ ហូប​បាយ​មិនកើត​អស់​រយៈពេល​២​ថ្ងៃ​ ស្រាប់តែ​កូន​ប្រទះ​ឃើញ​ដេក​ស្លាប់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៤​ព្រឹក​ ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​បន្ទប់​ផ្ទះ​ជួល​ជន​រង​គ្រោះ​ស្នាក់​នៅ​ ស្ថិត​ក្នុង​ត្រពាំង​ក្រសាំង​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ខេត្តកណ្តាល​។​ ​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ខាត់​ ... Read More »

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ សំណាងល្អ​ជួយ​ពន្លត់​ទាន់​

​ខេត្តសៀមរាប​៖​ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ ប៉ុន្ដែ​មិន​ធ្ងន់​ និង​មិន​មាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ ដោយសារ​បាន​អ្នក​ជិតខាង​ និង​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​ពេល​ ។​ ​ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​នៅ​ចំនុច​ផ្ទះ​លាង​ម៉ូតូ​ក្នុង​ ភូមិ​វិហារ​ចិន​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ... Read More »

បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​កូ​រ៉ូ​ឡា​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​១១​ផ្ទាំង​ និង​ម៉ូតូ​១​គ្រឿង​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ ស្រវឹងស្រា​បាន​បើករថយន្ត​កូ​រ៉ូ​ឡា​ក្នុង​ល្បឿន​យ៉ាង​លឿន​ រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​ឱ្យ​បាក់​អស់​១១​ផ្ទាំង​ និង​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត​ និង​របួសស្រាល​ម្នាក់​ ។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ ... Read More »

ចាប់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់​ដកហូត​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​៥​កញ្ចប់​

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ជា​ជនជាតិ​វៀតណាម​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​ ខណៈ​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ កាលពី​វេ​ល​ម៉ោង​២១​ និង​២០​នាទី​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១០​ ស្ថិត​ក្នុងភូមិ​បា​រ៉ែ​ន​ ឃុំ​ស្វាយ​ប្រទាល​ ស្រុក​ស្អាង​ ។​ ​ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ... Read More »

កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ សហការ​នគរបាល​ប៉ុស្តិ៍​មនោ​រម្យ​ឃាត់ខ្លួន​សង្ស័យ​ម្នាក់​រួម​នឹង​គ្រឿង​ញឿ​ន​១​កញ្ចប់​តូច​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​មនោ​រម្យ​ដោយ​មានការ​សង្ស័យ​ ក៏​ហៅ​ឱ្យ​ឈប់​រួច​ឆែកឆេរ​ខ្លួន​ឃើញ​គ្រឿង​ញឿ​ន​១​កញ្ចប់​តូច​ ។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្លូវ​ឌូ​ង​ហែ​លេខ​១២៨​ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ... Read More »

ក្រុមការងារ​ក្រសួង​ធនធានទឹក​ បន្ត​អន្តរាគមន៍​បូមទឹក​ផ្គត់ផ្គង់​ដំណាំ​កសិឧស្សាហកម្ម​ និង​ដំណាំ​រួម​ផ្សំ​ នៅ​ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​

​ត្បូងឃ្មុំ​៖​ លោក​ ថោ​ ជេដ្ឋា​ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ កាលពី​ថ្ងៃ​ទី​ ១៩​ ខែមករា​ ឆ្នាំ​ ២០១៦​ បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ រួម​នឹង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ត្បូងឃ្មុំ​ ចុះ​ពិនិត្យ​ការងារ​អន្តរាគមន៍​បូមទឹក​ផ្គត់ផ្គង់​ដំណាំ​កសិឧស្សាហកម្ម​ ... Read More »

នគរបាល​ខេត្ត​ត្បូងឃ្មុំ​ចាប់​បុរស​៣​នាក់​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​

​ខេត្ត​ត្បូងឃ្មុំ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​មេមត់​ បាន​ចុះ​អនុវត្ត​ដីកា​ របស់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩​ មក​រា​ ២០១៦​ ស្ថិត​នៅ​ក្នុងភូមិ​កំ​បាស់​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ឈុំ​ ... Read More »

គ្រូពេទ្យ​បញ្ជាក់​ថា​ សម្ដេច​តេ​ជោ​ហ៊ុន សែន ពុំ​មាន​ប្រភេទ​ជំងឺ​ណា​គួរ​បារម្ភ​នោះ​ទេ​

​ភ្នំពេញ​៖​ សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ បាន​បញ្ជាក់​នៅ​លើ​ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​សម្ដេច​ថា​ គឺ​គ្មាន​ប្រភេទ​ជំងឺ​ណាមួយ​ដែល​ត្រូវ​បារម្ភ​នោះ​ទេ​ បន្ទាប់​ពី​គ្រូពេទ្យ​បាន​ពិនិត្យ​រួច​ហើយ​នោះ​៖ ​សម្តេច​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​យ៉ាង​ដូច្នេះ​ថា​៖​ «​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​! ​ជា​ថ្មី​ម្តងទៀត​ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​បងប្អូន​មក​លើ​សុខភាព​របស់ខ្ញុំ​។​ បន្ទាប់​ពី​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​សាំង​កា​ពួ​ ... Read More »

គ្រោះថ្នាក​ក់​ច​រា​រណ៍​រវាង​រថយន្ត​ធំ​២​គ្រឿង​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ស្រាល​ ២០​នាក់​

​ខេត្តពោធិ៍សាត់ៈ​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ​ ២​គ្រឿង​ បុក​គ្នា​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២.០០​នាទី​កណ្ដាលអធ្រាត្រ​ ថ្ងៃ​ទី​១៩​ ឈាន​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១៤៨.១៤៩​ ស្ថិត​ក្នុងភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ... Read More »

បុរស​ម្នាក់​បើក​គោ​យន្ដ​កន្ដ្រៃ​ទៅ​កៀប​នឹង​ដើមឈើ​បណ្ដាល​ឲ្យ​ស្លាប់​ខ្លួនឯង​

​ខេត្តកំពង់ធំ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ធ្វើ​ឲ្យ​បុរស​ជនជាតិ​ថៃ​ម្នាក់​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​ការ​ បើក​គោ​យន្ដ​កន្ដ្រៃ​ភ្លាត់ស្នៀត​ខ្លួនឯង​បណ្ដាល​ជ្រុល​ទៅ​កៀប​ជាប់​នឹង​ដើមឈើ​ ។​ ​ប្រភព​ព័ត៌មាន​ពី​លោក​ ស៊ីវ​ សុ​វ​ណ្ណា​ អធិការ​ង​ស្រុក​ស​ន្ទុ​ក​ទទួល​បន្ទុក​ផ្នែក​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ សំ​ភុង​ ហៅ​ ម៉ី​ត​ ... Read More »

សិក្ខាកាម​ OPJ​ ជំនាន់​ទី​២១​ ចូលរួម​ទស្សនកិច្ច​ដក​បទ​ពិសោធន៍​ផ្នែក​នីតិវិធី​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖​ សិក្ខាកាម​កងរាជអាវុធហត្ថ​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​នគរបាល​យុត្តិធម៌​ជំនាន់​ទី​២១​ នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ចូលរួម​ធ្វើ​ទស្សនកិច្ច​ស្រង់​បទ​ពិសោធន៍​ផ្នែក​ផ្លូវច្បាប់​ នីតិវិធី​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​ ​សិក្ខាកាម​ទាំង​១០៣​នាក់​ ត្រូវ​បាន​គណៈ​គ្រប់គ្រង​សាលា​បែងចែក​ជា​៣​ក្រុម​ ដើម្បី​ឲ្យ​ចូលរួម​ ចូល​ស្តាប់​សវនាការ​ចំពោះ​រឿង​ក្តី​ព្រហ្មទណ្ឌ​ដើម្បី​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​យល់​ដឹង​បន្ថែម​នូវ​នីតិវិធី​ ភារកិច្ច​ តួនាទី​របស់​ខ្លួន​ ... Read More »

គ្រោះថ្នាក់​ចរាចរណ៍​នៅ​អេ​ហ្ស៊ី​ប​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាង​៣០​នាក់​

​មនុស្ស​យ៉ាងតិច​២​នាក់​បាន​បាត់បង់​ជីវិត​និង​៣០​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ ​បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះ​ចរាចរណ៍​បង្ក​ឡើង​ដោយសារ​តែ​អាកាសធាតុ​មិនល្អ​ប្រសើរ​ ​គឺ​មាន​ខ្យល់ព្យុះ​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តំបន់​Cairo-Alexandria​ ភាគ​ខាងជើង​ប្រទេស​អេ​ហ្ស៊ី​ប​ ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​​នៅ​ពេល​ដែល​រថយន្ត​ដឹក​អ្នក​ទេសចរណ៍​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ជាមួយ​រថយន្ត​ធុន​តូច​ដឹក​អ្នកដំណើរ​ស្រប​ពេល​ដែល​មាន​អាកាសធាតុ​មិនល្អ​ប្រសើរ​នោះ​ ។​ អាកាសធាតុ​អាក្រក់​ ​នៅ​ទូ​ទាំង​ប្រទេស​តែងតែ​ធ្វើ​ឲ្យ​ប្រទេស​អេ​ហ្ស៊ី​ប​ប្រកាស​បិទ​កំពង់​ផែ​ជា​បណ្តោះអាសន្ន​​ក្នុង​នោះ​មាននៅ​ទីក្រុង​ Alexandria,​ SharmEl-Sheikh​ និង​នៅ​ ... Read More »

​បុរស​អាយុ​វែង​ជាងគេ​បំផុត​របស់​ពិភពលោក​នៅ​ជប៉ុន​ទទួលមរណភាព​ក្នុង​អាយុ​១១២​ឆ្នាំ​

​មន្ត្រី​ជប៉ុន​បាន​ប្រកាស​ថា​ បុរស​ដែល​មាន​អាយុ​វែង​ជាងគេ​បំផុត​របស់​ពិភពលោក​នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ​ គឺ​បាន​ទទួលមរណភាព​រួច​ហើយ​ក្នុង​អាយុ​១១២​ឆ្នាំ​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ Nagoya​ប្រទេស​ជប៉ុន​ ។​ ​លោកតា​ Yasutaro​ Koide​ កើត​នៅ​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​១៩០៣​ ដែល​ជាប់​ឈ្មោះ​ជា​បុរស​មាន​អាយុ​វែង​ជាងគេ​បំផុត​របស់​ពិភពលោក​ ផ្តល់​ជូន​ដោយ​ក្រុម​កណ​ត់​ត្រា​ប្លែកៗ​ពិភពលោក​ (Guinness​ ... Read More »

​បំផ្ទុះ​គ្រាប់បែក​នៅ​ជាយ​ទីក្រុង​ Peshawar​ ប៉ា​គី​ស្ថាន​ ស្លាប់​៧​នាក់​

​ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ប៉ា​គី​ស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​៧​នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​ហេតុការណ៍​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ស្ថិត​នៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​មួយ​កន្លែង​ ភាគ​ពាយព្យ​ប្រទេស​ប៉ា​គី​ស្ថាន​ ។​ ​ប្រភព​បន្ត​ថា​ ជាមួយ​គ្នា​នេះ​ដែរ​ ជន​រង​គ្រោះ​ប្រមាណ​២០​នាក់​ថែម​ទៀត​បាន​រង​របួស​ ដោយសារ​តែ​ការ​វាយប្រហារ​នេះ​ ដែល​បាន​កើតឡើង​នៅ​តំបន់​ Federally​ Administered​ Tribal​ ... Read More »

​ក្រុម​ភេរវកម្ម​អាល់​កៃ​ដា​ស្ថិត​នៅ​ពីក្រោយ​ការ​វាយប្រហារ​នៅ​ Burkina

​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ក្រុម​អាល់​កៃ​ដា​ (AQIM)​ បាន​បង្ហាញ​អត្តសញ្ញាណ​សកម្មប្រយុទ្ធ​របស់​ខ្លួន​៣​នាក់​ ជា​អ្នក​ទទួលខុសត្រូវ​នៅ​ក្នុង​ការ​វាយប្រហារ​ក្នុង​រដ្ឋធានី​ Ouagadougou​ ប្រទេស​ Burkina​ Faso​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ បណ្តាល​ឲ្យ​មនុស្ស​២៩​នាក់​បាត់បង់​ជីវិត​ ។​ ​ខ្មាន់កាំភ្លើង​របស់​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​បាន​ឡោម​ព័ទ្ធ​ និង​សម្រុក​វាយប្រហារ​ទៅ​លើ​ភោជនីយដ្ឋាន​ ... Read More »

បាតុកម្ម​ប្រឆាំង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ហា​យ​ទី​ ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​ដុត​បំផ្លាញ​

​ក្រុម​បាតុករ​ជា​ច្រើន​រយ​នាក់​បាន​ចេញ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​នានា​ក្នុង​រដ្ឋធានី​ហា​យ​ទី​(Haiti)​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៦​ ដោយសារ​តែ​ក្រុម​បាតុករ​ទាំងនោះ​យល់​ឃើញ​ថា​ ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​មិន​ប្រក្រតី​ ខណៈ​ដែល​ការិយាល័យ​បោះ​ឆ្នោត​ជា​ច្រើន​កន្លែង​នៅ​តំបន់​ជនបទ​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយប្រហារ​ និង​ដុត​បំផ្លាញ​ ។​ ​ប្រទេស​ហា​យ​ទី​ តាម​ការ​គ្រោងទុក​គឺ​ត្រូវ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ... Read More »

ឃាត់ខ្លួន​បុរស​ម្នាក់​ប៉ុនប៉ង​រំលោភ​កុមារ​អាយុ​១០​ឆ្នាំ​ដែល​ពិការ​និយាយ​មិន​បាន​

​ខេត្តសៀមរាប​៖​ កំលាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ឈិ​ន​ វុ​ទ្ធី​ ហៅ​ កន​ សំបូរ​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ... Read More »

សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ លើក​ឡើង​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​

​ ​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាន​លើក​ឡើង​នូវ​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​រហូត​ដល់​សព្វថ្ងៃ​ ។​ ​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ ដែល​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​សូម​លើក​មក​ផ្សព្វផ្សាយ​បន្ត​៖ «​ជនរួមជាតិ​ និង​យុវជន​ជាទី​ស្រឡាញ់​! ... Read More »

​ជនសង្ស័យ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​MSX​ មិន​ទាន់​បាន​កន្លះ​ម៉ោង​ផង​ ត្រូវ​សមត្ថកិច្ច​ដេញ​យក​ម៉ូតូ​មក​វិញ​បាន​ដោយសារ​ប្រ​ព័​ន្ឋ​ GPS

​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​ពី​យុវជន​ម្នាក់​បាន​សម្រេច​ ខណៈ​ជិះ​មក​ដល់​ខាង​មុខ​ផ្ទះ​ឈប់​ចាំ​អ្នក​ផ្ទះ​បើកទ្វារ​ឱ្យ​ ប៉ុន្តែ​យក​ម៉ូតូ​ទៅ​មិន​ទាន់​បាន​កន្លះ​ម៉ោង​ផង​ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដេញ​តាម​យក​ម៉ូតូ​ជន​រង​គ្រោះ​បាន​មក​វិញ​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​89Z​ តាម​បណ្តោយ​ផ្លូវ​ លេខ​១៥០​ ... Read More »

រថយន្ដ​កាម​រី​ហា​យ​ព្រី​ត​បើក​បុក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់​

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជា​អ្នក​រត់​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បី​ បាន​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ជោក​ខ្លួន​ ដោយសារ​តែ​ត្រូវ​រថយន្ដ​កាម​រី​ហា​យ​ព្រី​ត​បុក​ពេញទំហឹង​ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣​ ទល់មុខ​យានដ្ឋាន​ យឹ​ម​ សុ​គុណ​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​ ... Read More »

ម៉ូតូ​ហុងដា​សេ​១២៥​ ព្រលះ​គ្នា​របួសធ្ងន់​មនុស្ស​២​នាក់​ នៅ​ក្រុង​បា​វិត​

​ ​ខេត្តស្វាយរៀងៈ​ យុវជន​២​នាក់​បាន​រង​របួសធ្ងន់​ទាំង​សងខាង​ ខណៈ​ដែល​ជួប​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ប៉ះ​គ្នា​កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ភូមិ​កំ​ពោត​ប្រស់​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ។​ ​យោង​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បា​វិត​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ ... Read More »

ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​២​គ្រាប់​ ទើប​ឃាត់ខ្លួន​បាន​បន្ទាប់​ធ្វើ​សកម្មភាព​ឆក់កាបូប​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​សម្រេច​

​ភ្នំពេញ​៖​ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ព្រហ្មទណ្ឌ​ក​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​សម្រេច​ហើយ​រត់គេច​ខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​តាម​ប្រមាញ់​ និង​ដក​កាំភ្លើង​បាញ់​គំរាម​២​គ្រាប់​ ទើប​ចាប់​បាន​។​ ​ហេតុការណ៍​កើតឡើង​កាល​វេលា​ម៉ោង​៤​ និង​២០​នាទី​រសៀល​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១​កែង​ផ្លូវ​លេខ​៣១០​ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ ... Read More »