ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ត្រីមានផ្ទៃពោះអាហ្វហ្គានីស្ថាន សម្រាលកូននៅលើយន្តហោះអាមេរិកដឹកជនភៀសខ្លួន

ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូននៅលើយន្តហោះអាមេរិក ដឹកជនជាតិអាហ្វហ្គានីស្ថានដែលបានចាកចេញពីប្រទេស ក្រោយតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសបាន។ ទារិកាបានកើតមកពេលយន្តហោះត្រៀមចុះចតនៅក្នុងអាកាសយានដ្ឋានទាហានអាកាស Ramstein ប្រទេសអាល្លឺម៉ង់នាថ្ងៃទី២១ខែសីហា ។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter នាថ្ងៃទី២២ខែសីហាកម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះបានបែកទឹកភ្លោះនៅលើយន្តហោះដឹកជញ្ជូន C-17 ដែលជាជើងហោះហើរលើកទីពីរ ដឹកពលរដ្ឋអាហ្វហ្គានីស្ថានដែលបានរត់ចេញពីប្រទេសនេះ។ កម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ... Read More »

កម្លាំងនគរបាលបញ្ជូនជនសង្ស័យចំនួន០២នាក់ ដែលបានគាស់ទម្លុះទម្លាយហាងលក់ខោអាវ ដើម្បីលួចម៉ូតូ និងទ្រព្យសម្បត្តិ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះលក់អីវ៉ាន់របស់ប្រជាពលរដ្ឋមួយកន្លែងក្នុង ក្រុងសិរីសោភ័ណ ដើម្បីលួចម៉ូតូនិងទ្រព្យសម្បត្តិផ្សេងៗ។  លោក ព្រហ្ម ប៊ុនធឿន ... Read More »

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ !

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែសីហា  ឆ្នាំ២០២១នេះ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ... Read More »

នគរបាលបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទនាំពលករឆ្លងដែន

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នេះ ។ លោក ភឿង ម៉ាន់ សិង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា៖ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន នាំយកអំណោយសម្តេចតេជោ ទៅប្រគល់ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ០៥នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ប្រធានអង្គការសុខភាពពិភពលោក ... Read More »

កម្មករចំនួន ០៤នាក់នៅការដ្ឋានសាងសង់រោងកុន ផ្សារទំនើបជីបម៉ុងសែនសុខ តេស្តរកឃើញវិជ្ជមានកូវីដ-១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ,នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករចំនួន ១៩៧នាក់ ដែលពាក់ពន្ធ័និងករណីបំប្លែងថ្មី(Delta ) នៅការដ្ឋានសាងសង់រោងកុន ផ្សារទំនើបជីបម៉ុងសែនសុខ ... Read More »

ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ ដោយគ្រោះថ្នាក់ចរចរណ៍រថយន្ត២គ្រឿងពន្លះគ្នាក្រឡាប់ផ្ងារជើង នៅស្រុកកំពង់សីលា លើកំណាត់ផ្លូវជាតិលេខ៤ !

ខេត្តព្រះសីហនុ៖ យោងតាម(ដំណឹងបឋម)បានអោយដឹងថា, មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡេនឌ័រនិងរថយន្តព្រូស បើកបរបញ្ច្រាសទិសគ្នា នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៦-១៥៧ ចំណុចផ្លូវកោង ក្នុងភូមិអូតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅវេលាម៉ោងជិតម៉ោង១២និង០០នាទីថ្ងៃ២២ ខែសីហា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់និង៤ទៀតនាក់រងរបួសធ្ងន់និងស្រាល។ ... Read More »

រថយន្តម៉ាស្តាមួយគ្រឿងបើកក្នុងល្បឿនលឿន រេចង្កូតក្រឡាប់ធ្លាក់ចូលក្នុងស្រះស្លាប់មនុស្ស៤នាក់

ខេត្តបន្ទាយមានជ័យ៖ រថយន្តម៉ាស្តាមួយគ្រឿងត្រូវអ្នកបើកបរបើកក្នុងល្បឿនលឿនមកដល់ផ្លូវកោងប្រហែលជាមកពីជាន់ហ្វ្រ័ងខ្លាំងពេកបានជាបោកក្រឡាប់ធ្លាក់ចូលទៅទឹកស្រះនាវេលាម៉ោង១និង៥០នាទី ថ្ងៃទី២២ខែសីហាឆ្នាំ២០២១ នៅចន្លោះភូមិខ្វាវ និងភូមិតេជោ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា រថយន្តខាងលើមុនពេលគ្រោះថ្នាក់គេបានឃើញរត់ក្នុងល្បឿនលឿន រួចហើយក៏ស្រាប់តែរេចង្កូតមកពីចម្ងាយមកដល់ចំណុចកើតហេតុត្រង់ផ្លូវ កោងរថយន្តក៏ក្រឡាប់ចូលស្រះតែម្តង ។ ពួកគាត់បន្តថា ក្រោយឃើញបែបនេះ គាត់បានស្រែកឆោឡោហៅគេឯងឱ្យមកជួយសង្គ្រោះជាបន្ទាន់ ... Read More »

ជំនឿចិត្តក្នុងការយកឈ្នះសង្រ្គាមប្រឆាំងកូវីដ-១៩

ប្រទេសវៀតណាម៖ ៤៦ឆ្នាំកន្លងមកប្រទេសជាតិវៀតណាមមិនមានសត្រូវដែលត្រូវបញ្ជូនកងទ័ពទៅសមរភូមិមុខធ្វេីសង្គ្រាមអ្វីនោះទេ ប៉ុន្តែនៅថ្ងៃនេះទីក្រុងសៃហ្គងកំពុងរង់ចាំបងៗកងទ័ពទៅកម្ចាត់សត្រូវកូវីដ-១៩។ ពិធីលាគ្នារបស់កងទ័ពក្នុងពេលនេះមិនខុសអ្វីពីពេលទៅសមរភូមិធ្វើសង្គ្រាមប្រដាប់អាវុធនោះទេ។ដោយការទៅចូលរួមធ្វេីសង្រ្គាមនេាះមិនដឹងថាស្លាប់ឬរបួសនេាះឡេីយ។ជាមួយកូវីដ-១៩ក៏ដូចគ្នានោះដែរដែលអាចឆ្លងនិងស្លាប់បានគ្រប់ពេលវេលា។ ទាំងនេាះ ហេីយទើបកងទ័ពបុរស-នារីបានចែកផ្លូវគ្នាទាំងទឹកភ្នែកដោយសង្ឃឹមថានឹងយកឈ្នះសត្រូវកូវីដ-១៩ក្នុងពេលដ៏ឆាប់បំផុត។ កងកម្លាំងទាហានដែលទៅបំពេញភារកិច្ចនៅសមរភូមិជួរមុខលេីកនេះបានប្ដេជ្ញាយកឈ្នះកម្ចាត់សត្រូវកូវីដឱ្យបានឆាប់បំផុត ដើម្បីផ្ដល់សេចក្ដីសុខនិងឱ្យមានជីវភាពរស់នៅល្អប្រសេីរដូចដេីម។ ក្នុងពេលប្រទេសជាតិកំពុងមានអាសន្នអំរែកយ៉ាងធ្ងន់បានធ្លាក់ទៅលេីកងទ័ព ដោយត្រូវតែធ្វេីសង្រ្គាមដេីម្បីអនាគតប្រទេសជាតិ។ បច្ចុប្បន្នវៀតណាមមានករណីឆ្លងកូវីដ-១៩ជាង១០.០០០នាក់ក្នុងមួយថ្ងៃ ហេីយទីក្រុងហូជីមិញមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ៕ ដោយ៖ធីរីណា Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៧៨នាក់ និងជាសះស្បើយ ចំនួន៣៥២នាក់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៧៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥២នាក់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ... Read More »

ជំនួយរបស់អាមេរិកមិនមែនដើម្បីកសាងប្រទេសឡើយ គឺដើម្បីសងសឹកទៅលើក្រុមអាល់កៃដាដឹកនាំដោយ អូសាម៉ា ប៊ិនឡាដិន !

នៅប៉ុន្មានម៉ោងក្រោយពេលក្រុមតាលីបង់ បានវាយផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានឡើងគ្រប់គ្រងអំណាចទាំងស្រុងបន្ទាប់សហរដ្ឋអាមេរិកដកខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលទទួលរងនូវការរិះគន់ពីបរាជ័យសៃហ្គនទី២នៅអាស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា៖ «បេសកកម្មរបស់សហរដ្ឋអាមេរិកមិនមែនក្នុងបំណងដើម្បីកសាងប្រទេស ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។ ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។ ប្រសាសន៍របស់ប្រធានាធិបតីអាមេរិករូបនេះ ... Read More »

ល្ងាចស្អែក ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នឹងអញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ចំនួន ១០មុឺនដូស ជាជំនួយសមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញ ទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងផ្តល់អំណោយជូនកម្លាំងប្រជាការពារ ១៩៨នាក់ មកពី៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា, នាព្រឹកថ្ងៃទី២២ សីហា ឆ្នាំ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសំណេះសំណាល និងផ្តល់អំណោយស្បៀងអាហារដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន ... Read More »

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញចុះពិនិត្យទីតាំងសាងសង់កន្លែងស្នាក់នៅរបស់កងកម្លាំង អាវុធហត្ថ ការពារមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ដែលទើបសាងសង់រួច

     ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងស្នាក់នៅរបស់កម្លាំងកងរាជអាវុធហត្ថការពារមណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ កម្រិតស្រាល ហ៊ុន សែន ... Read More »

កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬ ដូសទី៣

ខេត្តមណ្ឌលគិរី៖ បើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានបញ្ជាក់អោយដឹងថា, វ៉ាក់សាំងលើកទី៣ ឬហៅថា ដូសជម្រុញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាក់ជូនដល់កងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ដើម្បីបង្កើនប្រសិទ្ឋភាពការពារការចម្លងជំងឺកូវីដ-១៩ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងសួរទុក្ខសុខដល់បងប្អូនជនរួមជាតិជានិច្ច !

ភ្នំពេញ៖ សូមជម្រាបជូនថា តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក ។  នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ធពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។ ទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។  ... Read More »

ប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ ក្នុងឃុំចាន់ស ស្រុកសូទ្រនិគមដែលមានជីវភាពខ្វះខាតទទួលអំពីវេទិកាអន្តរសាសនា ក្រោមប្រធានបទ ” សូមពិភពលោករួចផុតពីគ្រោះចង្រៃ នៃជម្ងឺរាតត្បាតសកលកូវីដ-១៩ និងអំពើជួញដូមនុស្ស”

ខេត្តសៀមរាប៖ នៅថ្ងៃសៅរ៍ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ម្សិលមុិញ លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានសហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត និងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានរៀបចំកម្មវិធី វេទិកាអន្តរសាសនា ក្រោមប្រធានបទ ” សូមពិភពលោករួចផុតពីគ្រោះចង្រៃ ... Read More »

Arsenal ទិញបានខ្សែបម្រើ Odegaard ពី Real Madrid និងអ្នកចាំទី Ramsdale ពី Sheffield United

ក្រុមកាំភ្លើងធំ Arsenal បានចុះហត្ថលេខាជាមួយខ្សែបម្រើ Martin Odegaard របស់ក្លិប Real Madrid និងអ្នកចាំទី Aaron Ramsdale របស់ក្រុម Sheffield United។ Odegaard ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាមប្រកាស​រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន​ ៤២នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ១៥នាក់​ ​នៅថ្ងៃទី២១ សីហា​!

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃអាទិត្យទី​២២ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ​៤២នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ១៥នាក់​​។  ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ករណីជាសះស្បើយចំនួន ១៥នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

ខ្សែប្រយុទ្ធ Karim Benzema បន្តកុងត្រា១ឆ្នាំទៀតនៅ Real Madrid

ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Karim Benzema បានបន្តកុងត្រា១ឆ្នាំទៀតជាមួយ Real Madrid ដោយគាត់ស្នាក់នៅកីឡដ្ឋាន Bernabeuរហូតដល់ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះនឹងនាំយកខ្សែប្រយុទ្ធរូបនេះចូលក្នុងឆ្នាំទី១៤របស់គាត់ជាមួយក្លិបអេស្ប៉ាញមួយនេះ។ Benzema មានវ័យ៣៣ឆ្នាំបានមកដល់កីឡដ្ឋាន Bernabeu ក្នុងឆ្នាំ២០០៩ ហើយបានស៊ុតបញ្ចូលទីបាន២៨១គ្រាប់ក្នុងរយៈពេល១២ឆ្នាំរបស់គាត់រួមទាំងគ្រាប់បាល់ច្រើនជាង២០គ្រាប់ក្នុងរដូវកាល ... Read More »

លោករដ្ឋមន្ត្រី ព្រុំ សុខា ៖ ស្រទាប់យុវវ័យនៅខេត្តក្រចេះ ត្រេកអរជាខ្លាំងដោយបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីត្រៀមត្រឡប់ទៅកាន់សាលារៀនវិញ !

ខេត្តក្រចេះ ៖ បើយោងតាមផេកផ្លូវការរបស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាប្រធានក្រុមការងារខេត្តក្រចេះ ... Read More »

Rafael Nadal ខកខានការប្រកួតចញ្ចប់រដូវកាលឆ្នាំ២០២១ ដោយសាររបួសជើង

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal​​ នឹងខកខានការប្រកួត US Open បន្ទាប់ពីបុរសសញ្ជាតិអេស្ប៉ាញរូបនេះបញ្ចប់រដូវកាលឆ្នាំ២០២១ របស់គាត់ដោយសាររបួសជើង។ របួសនេះបណ្តាលឱ្យម្ចាស់ពានរង្វាន់ Grand Slam ២០សម័យរូបនេះខកខានការប្រកួត Cincinnati Masters និង ... Read More »

រកឃើញវិជ្ជមានកូវីដ-១៩ ចំនូន ១២នាក់ ក្នុងចំណោមអ្នកទៅធ្វើតេស្ត ២៤៩នាក់ នៅផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញវិជ្ជមានកូវីដ១៩ ចំនូន ១២នាក់ ក្នុងចំណោមអ្នកទៅធ្វើតេស្ត ២៤៩នាក់ នៅផ្សារបណ្តោះអាសន្នសិនជូរីផ្លាហ្សា ! ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ... Read More »

ព្យុះវាយប្រហារចូលដីគោកប្រទេសម៉ិចស៊ីកូ បង្កឲ្យមានគ្រោះទឹកជំនន់បាក់ដី សម្លាប់មនុស្សអស់ជាច្រើន

កាលពីថ្ងៃទី២១ខែសីហា ព្យុះ Grace បានឆ្លងកាត់ឆ្នេរសមុទ្រម៉ិចស៊ីកូ ហើយវាយប្រហារចូលដីគោក បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់ និងបាក់ដី សម្លាប់មនុស្ស៨នាក់និង៣នាក់ទៀតកំពុងបាត់ខ្លួន។ ព្យុះ Grace ជាព្យុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក បានវាយប្រហារចូលដីគោកប្រទេសម៉ិចស៊ីកូ ដោយមានល្បឿនខ្យល់ដល់ទៅ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ... Read More »

ជាប់ពន្ធនាគារ១៥ឆ្នាំពីបទរំលោភក្មេងស្រី ចេញមកវិញមិនទាន់បាន១ឆ្នាំផងកូនស្រីបង្កើតចោទពីបទរំលោភសេពសន្ទវៈកម្លាំងនគរបាលជំនាញបញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កសាងសំណុំរឿងបញ្ជូន ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនខ្លួនឯងបានសម្រេចរហូតដល់ទៅ៨ដងទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ខែសីហា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ... Read More »

កម្ពុជា​​!​ ថ្ងៃ​នេះ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៤៩៦នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៧៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៤នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី​២២ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន នាក់ និងករណីស្លាប់​ នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២១​ ខែសីហា​​​​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភមីចំនួនមួយម៉ឺនបីពាន់កេស ដល់កងកម្លាំងប្រដាប់អាវុធ សម្រាប់បែងចែកបន្តដល់កងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភមីចំនួន ១៣.០០០ពាន់កេស ក្នុងនោះបែងចែកដល់កងទ័ព និងកងរាជអាវុធហត្ថ ចំនួន ៨,០០០ កេស និងកងនគរបាលជាតិ ចំនួន ៥,០០០ ... Read More »

លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២១ ខែសីហាមានចំនួន ១៥២ ករណី !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បើយោងតាមគណៈកម្មការអន្តរក្រសួង ដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ (គ.អ.ក.)បានបញ្ជាក់ឲ្យដឹងថា,  លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១៖ កាអនុវត្តវិធានការច្បាប់មានចំនួន ១៥២ ... Read More »

បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ មានចំនួន ៩៩៩នាក់ (ស្ត្រី ៤៩០នាក់) ហើយបានប៉ះពាល់ដល់២៣រាជធានី-ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០២១ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta)ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និង វិទ្យាស្ថានស្រាវជ្រាវសុខភាព ... Read More »

គ្រោះថ្នាក់ចំថ្ងៃសែនក្បាលទឹក! រថយន្តមួយគ្រឿងក្រឡាប់ផ្ទុះឆេះនៅស្រុកពួក ទាំងព្រឹកផ្អើលអ្នកភូមិ !

ខេត្តសៀមរាប ៖ មានករណីគ្រោះអគ្គិភ័យមួយបង្កឡើងដោយរថយន្តចំណុះ៣តោន ជាប្រភេទរថយន្តដឹកទំនិញបើកបរពីទិសខាងលិចមកទិសខាងកើតលើកំណាត់ផ្លូវជាតិលេខ៦ដែលពេលបើកមកដល់ចំណុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានក្រឡាប់ឆេះនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ វេលា៥និង៣០នាទី  ។  លោកវរសេនីយ៍ឯកឌុត ខុន ... Read More »