ព័ត៌មានទាន់ហេតុការណ៍៖
'

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា “ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ (ជួយគ្នាក្នុងគ្រាលំបាក-មិត្តដែកថែប) !

ភ្នំពេញ៖ “ដរាបណាជំងឺវីរុសកូវីដ-១៩ នៅកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជាក៏មិនអាចបញ្ឈប់បានឡើយ (ជួយគ្នាក្នុងគ្រាលំបាក-មិត្តដែកថែប) ! ។ លោក វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងកូវីដ-១៩ ជំនួយរដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី ២៣ ... Read More »

វៀតណាម និងថៃមានករណីឆ្លងកូវីដ-១៩ ថយចុះជាងថ្ងៃមុនបន្តិច

នៅយប់ថ្ងៃទី២៣ខែសីហា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្រសួងបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប១០.២៦៦នាក់ថ្មី ក្នុងរយៈពេល២៤ម៉ោង ក្នុងនោះទីក្រុងហូជីមិញនៅតែមានករណីឆ្លងច្រើនជាងគេដដែល គឺមានដល់ទៅ៤.២៥១នាក់ ។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន៦.៩៤៥នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យដែរ។ ចំនួនអ្នកកូវីដ-១៩ ក្នុងថ្ងៃទី២៣ខែសីហា គឺបានថយចុះជាងថ្ងៃទី២២ខែសីហាចំនួន ៩៤២នាក់ ... Read More »

ខេត្តត្បូងឃ្មុំ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ៦៤នាក់បន្ថែមទៀត​,​ខណៈ​អ្នកជាសះស្បេីយ​ ១១នាក់​ និងស្លាប់ ០១នាក់ នៅថ្ងៃទី២២ ខែសីហា!

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅថ្ងៃចន្ទទី​២៣ ខែសីហា ឆ្នាំ២០២១នេះ បា​បញ្ជាក់ពីការរកឃើញមនុស្សចំនួន ៦៤នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី២២​ ខែសីហា​ម្សិលមិញនេះ​ ខណៈ​អ្នកជាសះស្បេីយ​ ១១នាក់​ ... Read More »

ក្មេងប្រុសម្នាក់ទៅឃ្វាលក្របីនៅវាលស្រែហើយបានដើរឆ្លងកាត់បឹងទៅដល់កន្លែងទឹកជ្រៅលង់ស្លាប់

ខេត្តស្វាយរៀង ៖ ក្មេងប្រុសម្នាក់បានលង់ទឹកបឹងស្លាប់បង្កការភ្ញាក់ផ្អើលដល់អាណាព្យាបាលនិងអ្នកភូមិខណៈដែលក្មេងប្រុសរងគ្រោះរូបនេះបានយកក្របីទៅឃ្វាលនៅឯវាលស្រែនាពេលព្រឹក ហើយបានដើរឆ្លងកាត់បឹងថ្នាឆ្ពោះទៅត្រើយម្ខាងទៀត លុះពេលដើរឆ្លងទៅចំកន្លែងទឹកជ្រៅបណ្ដាលឱ្យលង់ស្លាប់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកថ្ងៃទី២៣ ខែសីហាឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀង។ យោងតាមមន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសខាងលើមានឈ្មោះញ៉ែម ឆេកូ អាយុ៨ឆ្នាំ មុខរបរសិស្ស ... Read More »

រដ្ឋសភានូវែលហ្សេឡង់ផ្អាកកិច្ចប្រជុំផ្ទាល់រយៈពេល១សប្តាហ៍ ដោយសារកូវីដ-១៩

នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃទី២៣ខែសីហា បានសម្រេចផ្អាកដំណើរការរយៈពេល១សប្តាហ៍ក្នុងពេលករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះមានសញ្ញាកើនឡើងខ្ពស់។ សភានូវែលហ្សេឡង់ បានផ្អាកកិច្ចប្រជុំផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ក្នុងពេលសភាផ្អាកដំណើរការ គណៈកម្មការនឹងរៀបចំកិច្ចប្រជុំតាមអនឡាញវិញ ដើម្បីតាមដានរាល់សកម្មភាពដឹកនាំរបស់រដ្ឋាភិបាល។ ការសម្រេចផ្អាកកិច្ចប្រជុំសភាផ្ទាល់ត្រូវបាននាយករដ្ឋមន្ត្រី ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះបង្រ្កាបករណីកាន់កាប់ និង ប្រើប្រាស់ អាវុធខុសច្បាប់ នៅចំណុចសណ្ឋាគារផាច់ ខៀវ បន្ទប់២០៥ !

ខេត្តក្រចេះ ៖ បើយោងតាមរបាយការណ៍នគរបាលបានបញ្ជាក់អោយដឹងថា ,កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានចុះបង្រ្កាបករណីកាន់កាប់ និង ប្រើប្រាស់ អាវុធខុសច្បាប់ នៅចំណុចសណ្ឋាគារផាច់ ខៀវ បន្ទប់២០៥ ស្ថិតនៅភូមិជើងឃ្លូ ... Read More »

បុកគ្នា២កន្លែងផ្សេងគ្នារបួសមនុស្សប្រុសស្រី៥នាក់នៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ៥នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងស្វាយរៀងនិងស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថាករណីទី១ បានកើតឡើងកាលពី វេលាម៉ោង៦និង៥២ នាទីថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១៣ គីឡូម៉ែត្រលេខ៣និង៤ ស្ថិតក្នុងភូមិ ... Read More »

អភិបាលខេត្តតាកែវ នាំយកអំណោយចែកជូនប្រជាពលរដ្ឋ ១០០គ្រួសារ នៅតំបន់បិទខ្ទប់ក្នុងស្រុកព្រៃកប្បាស

ខេត្ត​តាកែវ​៖​ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ​ រួមដំណេីរដោយ​ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត​ លោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ... Read More »

តាមពិត ! ករណីអាវុធហត្ថចុះឃាត់ខ្លួនជនជាតិចិនចំនួន១០៤នាក់ នៅក្នុងអគារខុនដូមួយកន្លែងនៅផ្សារដើមថ្កូវ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ !

ភ្នំពេញ ៖ សូមជម្រាបជូនថា ,កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​ដែល​មានកំ​ពស់​ជាង​១០​ជាន់​មួយ​កន្លែង ដោយ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ប្រុស​ស្រី សរុប​ចំនួន​១០៤​នាក់ (​ស្រី​២១​នាក់​) ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​។ ការចុះបង្ក្រាបទីតាំងខាងលើនេះ ក៏មានករណីចម្ងល់យ៉ាងខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងបណ្ដាញផ្សព្វផ្សាយព័ត៌មាន ក្នុងនោះសូម្បីតែអាជ្ញាធរខណ្ឌក៏បានបញ្ជាក់ផងដែរថា ... Read More »

ក្រុមតាលីបង់ប្រកាសលើកលែងទោសដល់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani

មេដឹកនាំជាន់ខ្ពស់តាលីបង់ លោក Khalil ur Rahman Haqqani បានបញ្ជាក់ថា «របបដឹកនាំនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរហើយ ក្រុមតាលីបង់នឹងលើកលែងទោសឲ្យមនុស្សគ្រប់រូប តាំងពីអតីតប្រធានាធិបតីរហូតដល់ពលរដ្ឋស្លូតត្រង់ អាចវិលត្រឡប់មកប្រទេសរស់នៅធម្មតា។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ Geo TV របស់ប៉ាគីស្ថាន ... Read More »

កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ... Read More »

សម្តេច ទៀ បាញ់ អញ្ជើញទទួលវ៉ាក់សាំងសុីណូហ្វាម ចំនួន ៥០០,០០០ ដូសទៀតអំណោយរដ្ឋាភិបាលនិងប្រជាជនចិន

ភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ សុីណូហ្វាម ចំនួន ៥០០,០០០ ដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា បានដឹកមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅក្រោយវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ​៖​ ថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ (អាយប៉ា) តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី២៣​ ខែសីហា​ ​ឆ្នាំ​២០២១នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ន វិទ្យាសាស្ត្រ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ស្នើអភិបាលរាជធានី-ខេត្ត ចាត់ចែងបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ ពលករ ដែលនៅសេសសល់មិនទាន់ចាក់ !

ភ្នំពេញ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើអភិបាលរាជធានី-ខេត្ត ចាត់ចែងបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ ពលករ ដែលនៅសេសសល់មិនទាន់ចាក់។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាពលួចកាបូបលុយនៅការាសសាំងមួយកន្លែងក្នុងក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីលួចយកកាបូបលុយនៅចំណុចការាសសាំងមួយកន្លែងស្ថិតនៅចំណុចក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ ការឃាត់ខ្លួននេះបានធ្វើឡើងនាវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០២១នៅចំណុចមណ្ឌលកំសាន្តក្រុងបាវិត។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ខឹម ឆវ័ន្ត អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ... Read More »

អង្គភាព​ការពារ​កុមារ ៖ កុមារអាយុ ២២ខែ ដែលបានបាត់ខ្លួនបានស្លាប់ដោយសារ​វង្វេង​ផ្លូវ​ចម្ងាយ​ប្រមាណ​បីគីឡូ​ម៉ែត្រ​ពីផ្ទះ​ !

ខេត្តកណ្តាល៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អង្គភាព​ការពារ​កុមារ​ សូមបញ្ជាក់ពី ការស្វែងរកកុមារអាយុ ២២ខែ ដែលបានបាត់ខ្លួនត្រូវបានបញ្ចប់ដោយក្តីសង្វេគបំផុត អង្គភាព​ការពារ​កុមារ បានបញ្ជាក់ថា, កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) ... Read More »

រកឃើញករណីកូវីដ១៩ បំប្លែងថ្មី(Delta)នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, រកឃើញករណីកូវីដ១៩ បំប្លែងថ្មី(Delta)នៅភូមិអណ្ដូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា ,ព្រឹកនេះវេលាម៉ោង ១០:៣០នាទី ... Read More »

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភ ថវិកា ចំនួន​ ១,០០០,០០០,០០០ រៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកស្រី ឈឺន ស្រីម៉ាច ដែលបានឧបត្ថម្ភ ថវិកា ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​ ៣០នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៥២នាក់​ ​នៅថ្ងៃទី២២ សីហា​!

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃចន្ទទី​២៣ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ​៣០នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៥២នាក់​​។ ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ករណីជាសះស្បើយចំនួន ៥២នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

ផឹកស៊ីចាក់ធុងបាស់បង្កសំឡេងរំខានដល់ការរស់នៅរបស់អ្នកដទៃ ត្រូវនគរបាលឃាត់ខ្លួន និងយកសំណាករកមេរោគកូវីដ-១៩

ខេត្តកណ្ដាល ៖ នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ត បានឆ្លើយតបចំពោះគណនីហ្វេសបុក សូមមិនបង្ហាញឈ្មោះដែលបានរាយការណ៍ក្នុងប្រអប់សារផេក មានខ្លឹមសារថា៖ «សូមគោរពលោកស្នងការដ្ឋាននករបាលខេត្តកណ្តាល ខ្ញុំបាទរស់នៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចឧបត្ថម្ភអង្ករ ២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន

ភ្នំពេញ​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ​ បានសម្រេចឧបត្ថម្ភអង្ករ ២០តោន ជាលើកទី២ ដល់រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ផ្គត់ផ្គង់ដល់អ្នកធ្វើចត្តាឡីស័ក និងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩។ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលស្បៀងពីសប្បុរសជន សម្រាប់ទុកជួយដល់ពលករធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង

ភ្នំពេញ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជំនួយសង្គ្រោះបន្ទាន់ជាស្បៀងពី លោក ឡាំ វ៉ាន់ហៃ អគ្គនាយកធនាគារ BIDC ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ​ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបែងចែកការដឹកនាំ និងការគ្រប់គ្រងជូនថ្នាក់ដឹកនាំ​ តាមរយៈប្រព័ន្ធវីដេអូ Zoom

ភ្នំពេញ​៖​ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះ​ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបែងចែកការដឹកនាំ និងការគ្រប់គ្រងជូនថ្នាក់ដឹកនាំ ... Read More »

ក្រោយរយៈពេល១ខែផ្ទុះកូវីដ-១៩ ពេលនេះចិនមិនមានករណីឆ្លងក្នុងសហគមន៍ឡើយ

មន្ត្រីសុខាភិបាលចិនបានឱ្យដឹងនៅថ្ងៃទី២៣ខែសីហាថា មិនមានករណីឆ្លងកូវីដ-១៩មួយករណីណាឡើយនៅក្នុងសហគមន៍ ។ នេះគឺជាលើកដំបូងហើយដែលចិនមិនមានករណីឆ្លងថ្មីចាប់តាំងពីដើមខែកក្កដាមក។ សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងសហគមន៍នៃប្រទេសចិនមិនមានទៀតឡើយ ។ រលកកូវីដ-១៩ថ្មីផ្ទុះឡើងកន្លងមកទៅលើបុគ្គលិកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងណាងជីង ភាគខាងកើតប្រទេសចិន នៅថ្ងៃទី២០ខែកក្កដា។ ក្រោយមកក៏បានឆ្លងរាលដាលដល់មនុស្ស១២០០នាក់ផ្សេងទៀតក្នុងប្រទេសចិន។ ការឆ្លងកូវីដ-១៩ថ្មីធ្វើឱ្យចិនត្រូវអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត ហើយបានធ្វើតេស្តរកកូវីដ-១៩ នៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។ ជាក់ស្តែងនៅក្នុងទីក្រុងវូហានមានពលរដ្ឋជាង ... Read More »

ស្នងការនគរបាលខេត្តត្បូងឃ្មុំ សម្រេចបញ្ឈរជើងអធិការស្រុកអូររាំងឪជាបណ្តោះអាសន្ន ដោយសារតែរឿង ពុករលួយផ្ទៃក្នុងរឿងបង់លុយជូនមេ ៧០ម៉ឺនរៀលក្នុងមួយខែ

ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានសម្រេចចេញលិខិតបង្គាប់ការស្តីការប្រគល់ភារកិច្ចបណ្តោះអាសន្ន ដោយបញ្ឈរជើងលោក លឿង រដ្ឋា អធិការស្រុកអូររាំងឪជាបណ្តោះអាសន្ន ដោយសារតែរឿងពុករលួយផ្ទៃក្នុង។   ចំពោះករណីនៃការដកបញ្ឈរជើងលោកអធិការស្រុកអូររាំងឪបណ្តោះអាសន្ននេះ គឺបន្ទាប់ពីកូនចៅដែលជាមន្រ្តីថ្នាក់ក្រោមកើតទុក្ខមិនសុខចិត្តបានចូលទៅឡាយផ្ទាល់ដល់ក្នុងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ... Read More »

ខ្ចីម៉ូតូគេជិះថាទៅទិញបន្លែ បែរជាយកទៅដោះដូរថ្នាំញៀន ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់​បានប្រើល្បិចធ្វើជាខ្ចីម៉ូតូគេជិះដោយប្រាប់ម្ចាស់ម៉ូតូថា ខ្ចីជិះទៅទិញបន្លែមួយភ្លែត តែបែរជាយកម៉ូតូគេនោះទៅដោះដូរជាថ្នាំញៀនទៅវិញ ប៉ុន្តែបានប្រមាណជាង១០ថ្ងៃក្រោយមក ជនរូបនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី២២ ខែសីហា​ ឆ្នាំ២០២១​។ ករណីក្បត់ទំនុកចិត្តនេះបានកើតឡើងកាលពីថ្ងៃទី១១  ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទីនៅភូមិព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ... Read More »

បើករថយន្តក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ីជ្រុលទៅបុកម៉ូតូដែលគេចតទុកនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនស៊ី ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលគេចតទុកនៅមួយកន្លែងតាមចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវចូលបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

កោះតៃវ៉ាន់ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំផលិតនៅក្នុងស្រុក

ពលរដ្ឋកោះតៃវ៉ាន់ជាង៧សែននាក់បានចុះឈ្មោះចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុក។ ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតវ៉ាក់សាំងបានចេញមុខប្រាប់ដល់ពលរដ្ឋពីកម្រិតសុវត្ថិភាពនិងប្រសិទ្ធភាពជាទីទុកចិត្ត។ សារព័ត៌មាន Channel News Asia បានផ្សាយថា កោះតៃវ៉ាន់នៅថ្ងៃទី២៣ខែសីហា បានចាប់ផ្តើមចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនូវប្រភេទវ៉ាក់សាំង MVC-COV1901 ផលិតដោយក្រុមហ៊ុន Medigen Vaccine Biologics Corp ... Read More »

ធ្លាយធុងហ្គាសបង្កជាអគ្គិភ័យឆាបឆេះខណៈកំពុងកម្តៅសម្លបណ្តាលឲ្យមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាល

     ភ្នំពេញ៖ មនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាលដោយសារតែធុងហ្គាសទម្ងន់ ១៥គីឡូក្រាមបានធ្លាយក្លាយជាអគ្គិភ័យឆាបឆេះ ខណៈដែលកំពុងដាក់កម្តៅសម្លដើម្បីរៀបចំហូបចុកបន្ទាប់ពីបានសែនក្បាលទឹករួច។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

បាត់មុខកន្លះឆ្នាំ តារាចម្រៀងកូនកាត់ខ្មែរ កូរ៉េ គីម មីនយុន ត្រៀមបញ្ចេញស្នាដៃថ្មី

ភ្នំពេញ៖ ក្រោយពីស្ងាត់បាត់មុខពីសិល្បៈមួយរយៈពេលមក ស្រាប់តែពេលនេះតារាចម្រៀងកូនកាត់កូរ៉េ លោក គីម មីនយុន ត្រូវបាន Chanel Film Media ប្រកាសពីគម្រោងវិលវិញជាមួយនឹងស្នាដៃថ្មីដ៏គួរឲ្យភ្ញាក់ផ្អើល។ ការប្រកាសនេះបានធ្វើឡើងក្រោយពីលោកគីម មីនយុន ខកខានក្នុងការបង្ហាញវត្តមានជាមួយនឹងស្នាដៃបទចម្រៀងថ្មីប្រមាណកន្លះឆ្នាំមកហើយ។    ទស្សនិកជនខ្លះអាចនៅចាំបានថា ៦ខែមុននេះកំលោះសង្ហារូបនេះធ្លាប់បានបញ្ចេញបទចម្រៀងពីរោះរណ្តំចិត្តមួយបទដែលជាបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅពិីរោះរណ្តំចិត្តមានចំណងជើងថា ... Read More »