ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ នៃ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានចេញសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឡើងកាលពីថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ... Read More »

ជនមិនស្គាល់អត្តសញ្ញាណ គាស់ទម្លាយយកទ្រព្យសម្បត្តិលំនៅដ្ឋានបុគ្គលិកអគ្គិសនីខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ អស់ជាច្រើន ខណ:ជនរងគ្រោះជាបុគ្កលិកអគ្គិសនីខេត្តបាត់ដំបងមកធ្វើផ្ទះស្នាក់នៅ  ផ្ទះនៅដាច់ឆ្ងាយពីគេឯង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៩ព្រឹកនៅត្រង់នៅចំណុចក្រុមទី០៧ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ... Read More »

លើកគម្រោងរៀបការច្រើនដងហើយ ឥឡូវកែវ ពេជ្រពិសី ពពោះតំណក់ឈាមកូនដំបូងបាត់!

ភ្នំពេញ៖ កែវ ពេជ្រពិសីបានរស់ក្នុងឈ្មោះជាស្ត្រីមេម៉ាយអស់រយៈពេលជាច្រើនឆ្នាំហើយក្រោយពីបានបែកបាក់ចំណងស្នេហាជាមួយអាណិកជនខ្មែររស់នៅប្រទេសអូស្រា្ដលីកាលពីអំឡុងឆ្នាំ២០១០ ។ កាលពីឆ្នាំមុននេះនាងបានធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីការចាយពេលរស់ជាឈ្មោះស្ត្រីមេម៉ាយអស់មួយទសវត្សរ៍មក ប៉ុន្តែនាងបែរជាមកជំពប់ស្នេហ៍ជាមួយលោកពៅ សម្បត្តិ វ័យ៥០ឆ្នាំដែលជាអ្នកជំនួញខ្មែរមកពីប្រទេសកាណាដា ដែលនាងបានឲ្យដឹងថា លោកសម្បត្តិស្រលាញ់នាងនិងក្រុមគ្រួសារនាងដោយស្មោះត្រង់ ហើយពេលនេះពួកគេទទួលបានតំណក់ឈាមរួមគ្នាហើយក្រោយពីគម្រោងរៀបការបានរំសាយចោលនាពេលកន្លងទៅ។     តារាសម្តែងស្រីអ្នកនាង កែវ ... Read More »

អុីស្រាអែលបើកការវាយប្រហារទីតាំងផលិតកាំជ្រួចមីស៊ីលរបស់ក្រុមហាម៉ាស់នៅកាហ្សា

យន្តហោះចម្បាំងអុីស្រាអែលបានបើកការវាយប្រហារទៅលើទី តាំងផលិតមីស៊ីលរបស់ក្រុមហាម៉ាស់នៅតំបន់កាហ្សា។ ការវាយប្រហារកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១ ។ សារព័ត៌មាន Quds របស់ប៉ាឡេស្ទីនបានផ្សាយថា យន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើករបស់អុីស្រាអែលបានហោះហើរនៅដែនអាកាសក្នុងទឹកដីកាហ្សាមុនពេលវាយប្រហារទៅលើទីតាំងស្ថិតនៅតំបន់ Khan Younis ភាគខាងត្បូងកាហ្សា។ កម្លាំងទាហានអុីស្រាអែលបានប្រកាសថា បានវាយប្រហារកម្ទេចទីតាំងយោធាមួយកន្លែងរបស់ក្រុមហាម៉ាស់ដើម្បីជាការសងសឹកដល់ក្រុមហាម៉ាស់ដែលបានបង្ហោះប៉េងប៉ោងចូលទឹកដីអុីស្រាអែលបង្កឲ្យឆាបឆេះនៅក្នុងប្រទេសនេះ ។ ... Read More »

អនុក្រឹត្យស្តីពីការតែងតាំង​ លោក ថេន សំវិសុទ្ធ ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យ ប្រការ១.. តែងតាំងលោក ថេន សំវិសុទ្ធ ជាអគ្គនាយកប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ប្រការ២…រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ... Read More »

អាជ្ញាធររាជធានីភ្នំពេញទុកពេល១៥ថ្ងៃ ឱ្យពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ នៅវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើខ្សែកាប្លិ៍អាកាសចេញ

 ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាសនៅតាមវិថីព្រះអង្គយុគន្ធរ វិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណភាពរាជធានីភ្នំពេញយើងឱ្យកាន់តែល្អស្រស់បំព្រង ស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។   នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ឱ្យបានជ្រាបថា ... Read More »

Neymar រកចំណូលបាន៤០០លានអឺរ៉ូក្នុងរដូវកាលដំបូងពេលមកដល់ក្លិប PSG

ព័ត៌មានលម្អិតអំពីអ្វីដែល Neymar ទទួលបានចំណូលក្នុងឆ្នាំដំបូងរបស់គាត់នៅ Paris Saint-Germain ត្រូវបានបង្ហាញ ហើយតួលេខនេះពិតជាគួរឱ្យភ្ញាក់ផ្អើល។ យោងតាមរបាយការណ៍ដែលសារព័ត៌មានអេស្ប៉ាញ MARCA ចេញផ្សាយបានបង្ហាញថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបានប្រាក់៤០០លានអឺរ៉ូក្នុងរដូវកាលដំបូងរបស់គាត់នៅប្រទេសបារាំងដោយសារកិច្ចសន្យាពាណិជ្ជកម្មជាច្រើន និងផលប៉ះពាល់ដែលគាត់មាននៅទូទាំងពិភពលោកនៅពេលផ្លាស់ទៅប៉ារីស។ ផលបូកដែលបានបង្ហាញនៅក្នុងរបាយការណ៍ត្រូវបានការពារដោយក្លិប PSG ដោយទទូចថា ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ-១៩បានចុះយកសំណាកអាជីវករផ្សារអូឌឹមមនុស្សចំនួន១១៥នាក់លទ្ធផលអវិជ្ជមានទាំងអស់

​ភ្នំពេញ​៖ កាលពីព្រឹកថ្ងៃទី៧ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកអាជីវករផ្សារអូឌឹម​ ដែលស្ថិតក្នុងភូមិអូឌឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  ចំនួន១១៥នាក់ជាលទ្ធផលអវិជ្ជមាន។  អាជ្ញាធរបានឱ្យដឹងថា​ ដោយសារតែមានអ្នកជំងឺកូវីដ-១៩បានមកដេីរទិញម្ហូបនៅទីនោះទេីបក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងជំងឺកូវីដ-១៩​ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ... Read More »

នៅខេត្តកំពង់ចាមមានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី !

ខេត្តកំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២ករណី ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៥៣ឆ្នាំ រស់នៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន  និងបុរសជនជាតិខ្មែរ អាយុ ៦២ឆ្នាំ ... Read More »

អាជ្ញាធរជាតិអប្សរាកំពុងស្ថាបនាស្ពានផ្លូវកង់ពីរទីតាំងក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងដំណេីរការសាងសង់ស្ពានលើកំណាត់ផ្លូវកង់ ប្រភេទ​បេតុងចំនួន២កន្លែងផ្សេងគ្នា នៅក្នុងរមណីយដ្ឋានអង្គរ។ ក្រសួង​វប្បធម៌​ បានឱ្យដឹងទៀតថា​ ក្នុងនោះស្ពានទី១​ មានប្រវែង១៥០ម៉ែត្រ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ពីការត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំរួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា, ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍលើគ្រប់អនុវិស័យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ... Read More »

ក្រុមបិសាចក្រហម Manchester United នឹងត្រូវពិនិត្យរកជំងឺកូវីដ-១៩នៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមប្រកួតជាមួយ Newcastle

ក្រុមបិសាចក្រហម Manchester United នឹងណែនាំការត្រួតពិនិត្យកន្លែងរកជំងឺ Covid-19 នៅថ្ងៃប្រកួតនៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមពីការប្រកួតនៅថ្ងៃសៅរ៍ទល់នឹងក្រុម Newcastle។ ប៉ុន្តែការត្រួតពិនិត្យនេះមិនទាន់ជាតម្រូវការចាំបាច់ដើម្បីចូល Old Trafford នៅឡើយទេ។ ទោះយ៉ាងណាក្លិបបានប្រកាសថា ... Read More »

ហ៊ិន ចាន់នីរ័ត្ន និងសេង មង្គល មានភាពស្អិតល្មួតគ្នាខ្លាំងរហូតដល់គេសង្ស័យថាជាគូស្នេហ៍

ភ្នំពេញ៖ បុរសសង្ហា ស្រីស្អាត  និងជាអតីតម្ចាស់ជ័យលាភី Freshie Girls & Boy លោក សេង មង្គល និងកញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបង្ហាញភាពស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងរហូតធ្វើឲ្យអ្នកគាំទ្រសង្ស័យថាពួកគេបានបង្កាត់ភ្លើងស្នេហ៍រួមគ្នា។ ... Read More »

ខេត្តសៀមរាបចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី២ជូនដល់កុមារអាយុចាប់ពី១២ឆ្នាំដល់ ១៨ឆ្នាំ

ខេត្តសៀមរាប៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានអំពាវនាវ ប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី១២ ឆ្នាំដល់អាយុ ១៧ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១(ស៊ីណូវ៉ាក់)រួចហើយ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែកញ្ញា ... Read More »

ខេត្តត្បូងឃ្មុំ៖​ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៨៩នាក់ អ្នកជាសះស្បើយ ៥៧នាក់ និងអ្នកស្លាប់ចំនួន ០២នាក់ ក្នុងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧ ខែកញ្ញា​ ឆ្នាំ២០២១នេះ បាន​បញ្ជាក់ពីការរកឃើញមនុស្សចំនួន​ ៨៩នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅថ្ងៃទី០៦ ខែកញ្ញា​​ម្សិលមិញនេះ​ ខណៈ​អ្នកជាសះស្បេីយ​ ៥៧នាក់​​ ... Read More »

វីរបុរសប្រេស៊ីលលោកតា Pele ចូលពេទ្យវះកាត់យកដុំសាច់ចេញពីពោះវៀនធំ

វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់គាត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកតាអាយុ៨០ឆ្នាំរូបនេះបានស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៦ថ្ងៃ ហើយគាត់បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទដោយនិយាយថា គាត់បានវះកាត់ដើម្បីយកចេញនូវដំបៅគួរឱ្យសង្ស័យកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ម្ចាស់ជ័យលាភីជួយឲ្យប្រេស៊ីលឈ្នះ World Cup បីដងរូបនេះបាននិយាយថា “សំណាងដែរខ្ញុំធ្លាប់អបអរជ័យជំនះដ៏អស្ចារ្យជាមួយអ្នក។ ខ្ញុំនឹងប្រឈមមុខនឹងការវះកាត់នេះដោយស្នាមញញឹម ដែលខ្ញុំសុទិដ្ឋិនិយមនិងភាពរីករាយជាច្រើនសម្រាប់ការរស់នៅ”។ កាលពី៥ថ្ងៃមុនអតីតខ្សែប្រយុទ្ធក្លិប Santos ... Read More »

ក្រុមការងារ​ចល័ត​ក្រសួង​សាធារណការ​ បន្តឃាត់យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿង​ បានផាកពិន័យ និងឃាត់ទុក១ឆ្នាំ នៅមន្ទីរខេត្តរតនគិរី ខណៈ​នៅខេត្ត​កំពង់​ស្ពឺ ឃាត់បាន៥គ្រឿង​ និង១គ្រឿងទៀត អនុវត្ត​តាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយលោក ឯក ... Read More »

រថយន្តឡង់គ្រីស័រ​ ពន្លះរថយន្តតូរីសពីក្រោយពេញទំហឹង​ រងការខូចខាតយ៉ាងដំណំ

​    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តឡង់គ្រីស័រយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តតូរីសដឹកអីវ៉ាន់ពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ ។ ហេតុការណ៍នេះដែរបានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៣០នាទីព្រឹក​ ថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅចំណុចស្តុប៦០ម៉ែត្រ​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ៥០ម៉ែត្រ​ ... Read More »

សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុអាចនឹងមានរាជធានី-ខេត្ត១១ ប្រឈមជំនន់ទឹកភ្លៀងនៅសប្តាហ៍ខាងមុខ

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នៅក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកកម្ពុជានឹងទទួលនូវឥទ្ធិពល ៖ – ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង – ប្រព័ន្ធសម្ពាធទាប ( ITCZ ) ... Read More »

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតស្រាលបានឃាត់ខ្លួនប្តីប្រពន្ធ២នាក់តាមសាលក្រមតុលាការ ចោទពីបទ «ឆបោក»

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតស្រាល រាជធានី បានចាប់ខ្លួនប្ដីប្រពន្ធ២នាក់ យកទៅឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ឆបោក» តាមអំណាចសាលក្រមតុលាការកាលពី ល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទជាប្តីឈ្មោះ អឿន គា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ការជីកស្តារប្រឡាយ ម័ល សម្រេចបានប្រមាណ៩០ភាគរយ ហើយ នៅសល់តែ ប្រវែងជាង៤០០ម៉ែត្រទៀតប៉ុណ្ណោះ

ភ្នំពេញ៖ ការជីកស្តារប្រឡាយម័ល នៅក្នុងភូមិ សាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់ប្រវែងប្រមាណ៤០០ម៉ែត្រ ប៉ុណ្ណោះ។    ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានប្រគល់ ស្បៀង និងសម្ភារៈពេទ្យ ជូនមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានប្រគល់ ស្បៀង និងសម្ភារៈពេទ្យ ជូនដល់ដល់ លោកស្រី​ឧត្តមសេនីយ៍ទោ កើត ... Read More »

ថ្ងៃនេះ​​កម្ពុជា​​!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥១១នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៨៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១១នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​០៧ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥១១នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៤៨៧នាក់ និងករណីស្លាប់​ ១១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៦​ ខែកញ្ញា​​​​​ ... Read More »

គុយបាជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារមានអាយុពី២-១១ឆ្នាំ

បើទោះបីប្រទេសជាច្រើននៅជុំវិញពិភពលោកមានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារ ប៉ុន្តែភាគច្រើនគឺចាក់ជូនកុមារមានវ័យពី១២ឆ្នាំឡើង ។ នៅពេលនេះ គុយបាគឺជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់កុមារដែលមានវ័យចាប់ពី២-១១ឆ្នាំ។ ទាំងនោះហើយគុយបាបានក្លាយជាប្រទេសទីមួយនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដល់កុមារមានវ័យទាបបំផុត។ តាំងពីថ្ងៃទី៤ ខែកញ្ញា គុយបាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ ដល់ថ្ងៃទី៦ ខែកញ្ញា គុយបាក៏ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានអាយុ២ឆ្នាំដល់១១ឆ្នាំ ស្ថិតនៅក្នុងខេត្ត Cienfuegos ... Read More »

ពលករខ្មែរ១៦នាក់ឆ្លងដែនខុសច្បាប់ត្រូវទាហានថៃឃាត់ខ្លួន

    ក្រុងប៉ោយប៉ែត៖ ទោះបីក្នុងដំណាក់កាលមានការបិទខ្ទប់តាមបន្ទាត់ព្រំដែនដើម្បីកាត់បន្ថយនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏នៅមានជនឆ្លៀតឱកាសនាំពលករឆ្លងដែនខុសច្បាប់ដែរ ហើយត្រូវបានទាហានថៃឃាត់ខ្លួនចំនួន១៦នាក់កាលពីវេលាម៉ោង៩និង២៣នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។    តាមសេចក្ដីរាយការណ៍ឱ្យដឹងថា កម្លាំងទាហានស្រុកតាព្រះយ៉ា សហការជាមួយកងកម្លាំងបូផា និងកម្លាំងនគបាលការពារព្រំដែន បានឃាត់ខ្លួនពលករខ្មែរចំនួន១៦នាក់ ... Read More »

ក្រុមតាលីបង់អញ្ជើញបណ្តាប្រទេសចូលរួមពិធីប្រកាសសមាសភាពរដ្ឋាភិបាលថ្មី

នៅថ្ងៃទី៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Taliban Zabihullah Mujahid បានឱ្យដឹងថា សង្គ្រាមបានបញ្ចប់ហើយ រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី៦ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid ... Read More »

ចិនឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ

ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៦ ខែកញ្ញា ដោយមានរៀបចំកម្មវិធីដ៏រំជើបរំជួលបានចាប់ផ្តើមនៅម៉ោង៨យប់។ ក្នុងនោះប្រទេសចិនជាអ្នកទទួលបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ ហើយការប្រកួតបានប្រព្រឹត្តទៅដោយរលូន ។ ប្រទេសចិនដណ្តើមបានមេដាយសរុប២០៦គ្រឿង ក្នុងនោះមេដាយមាសមាន៩៦គ្រឿង, ប្រាក់៦០គ្រឿង និងមេដាយសំរិទ្ធិ៥១គ្រឿង ខណៈចំណាត់ថ្នាក់លេខ២គឺប្រទេសអង់គ្លេសទទួលបានមេដាយសរុប១២៤គ្រឿង ក្នុងនោះមេដាយមាស៤១គ្រឿង, ប្រាក់៣៨គ្រឿង និងមេដាយសំរិទ្ធិ៤៥គ្រឿង។ ... Read More »

អធិការដ្ឋាននគរបាលខណ្ឌកំបូលបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការករណី ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ឆ្កឹះទ្វារផ្ទះមិនបានសម្រេច)

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឱ្យដឹងថា៖ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៣ និង២០នាទី ទៀបភ្លឺ មានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស(ឆ្កឹះទ្វារផ្ទះមិនបានសម្រេច) នៅចំណុចផ្ទះលេខបេ១៣ ផ្លូវលេខ៤២ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ... Read More »

មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បន្តនីតិវិធីចុះប្រមូលផលិតផលស្រាទំពាំងបាយជូ និងស្រាស សញ្ញា” មាស ហុង “នៅតាមបណ្តាទីតាំងចែកចាយក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ បន្ទាប់ពីបានស្រាវជ្រាវរកឃើញមូលហេតុ ដែលបណ្តាលឱ្យមនុស្សចំនួន៣នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗ​នេះ​ នៅរាជធានីភ្នំពេញ និងបន្ទាប់ពីចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិត និងចែកចាយស្រានានា ដើម្បីប្រមូលវត្ថុតាងសម្រាប់ដាក់បន្ទុក ជាពិសេសដើម្បីការពារអាយុជីវីតប្រជាពលរដ្ឋ ដែលអាចនឹងកើតមានជាយថាហេតុ ពីការបរិភោគស្រាទំពាំងបាយជូឬស្រាសនេះ។ មន្រ្តីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ... Read More »

លួចកាច់សោ.កម៉ូតូបានសម្រេច ប៉ុន្តែសមត្ថកិច្ចស្រាវជ្រាវក្របួចជាប់បានមកវិញ

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនមុខសញ្ញារួមទាំងវត្ថុតាងម៉ូតូ១គ្រឿង បន្ទាប់ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ នៅស្រុកកណ្ដៀងកាលប៉ុន្មានថ្ងៃមុន ។   ករណីស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាខាងលើ ធ្វើឡើងនៅវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »