ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ថ្លឹងរថយន្តអចល័តដំណាក់ចង្អេីរ ស្ថិតនៅលេីផ្លូវជាតិ​លេខ​៣៣

ខេត្តកែប៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១​ នេះ លោក សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ ​បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ស្ថានីយ៍ថ្លឹងរថយន្តអចល័តដំណាក់ចង្អេីរ ផ្លូវជាតិ​លេខ​៣៣​ ត្រង់គ.ម​ លេខ២១ ដល់៥៨៥​ ... Read More »

ប្រទេសជាច្រើនបានបង្ហាញមតិប្រឆាំងជាមួយទង្វើយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយ

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា, ក្រោយពីស្ថាប័នស៊ើបការណ៍សហរដ្ឋអាមេរិកបានចេញផ្សាយដែលគេហៅថារបាយការណ៍ស្វែងរកប្រភពដើមជំងឺវីរុសកូវីដ-១៩ ប្រទេសជាច្រើនបានបង្ហាញជាសាធារណៈប្រឆាំងនឹងទង្វើយកបញ្ហាស្វែងរកប្រភពដើមជំងឺវីរុសធ្វើនយោបាយ។ នាថ្ងៃទី៣ ខែកញ្ញា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ទាក់ទងទៅនឹងការលើកខាងលើនេះ។លោកបានលើកឡើងថា ថ្មីៗនេះ ... Read More »

នៅពាក់កណ្ដាលឆ្នាំ២០២២ ខេត្តកណ្តាល នឹងទទួលបានមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនធំបំផុត

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោកម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរពាក់ព័ន្ធ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅមាត់បៀរផ្អើលប្រជាការពារភូមិទាំងក្បាលល្ងាច

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចបន្ទាប់ពីមានបងប្អូនប្រជាការពារប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅមាត់បៀរនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពភ្លាមៗសង្ស័យស្រវឹងស្រាដួលឈ្លក់ទឹកស្លាប់។ ហេតុការណ៍ប្រទះឃើញសពកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិអន្សោងឃុំជ្រៃធំស្រុករមាសហែក។ នគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅខ្លូនអាយុ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក។ ប្រភពបន្តថាសមត្ថកិច្ចនគរបាលរដ្ឋបាលបានទទួលព័ត៌មានពីប្រជាការពារថាមានមនុស្សដួលស្លាប់នៅមាត់បៀរខាងជើងផ្ទះឈ្មោះសូ សឿន អាយុ៦៥ឆ្នាំ ត្រូវជាជីតាដែលផ្ទះនៅជិតគ្នាខាងលិចចម្ងាយ១៥ម៉ែត្រ។ ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនឹងរាយការណ៍ជូនកម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុស្ដាប់ការបំភ្លឺពីក្រុមគ្រួសារសពបានឲ្យដឹងថា សពឈ្មោះពៅ ខ្លូន ... Read More »

នារីវ័យ២០ឆ្នាំម្នាក់មានវិបត្តិផ្លូវចិត្តបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែមិនបានសម្រេច

ភ្នំពេញ៖ នារីវ័យ២០ឆ្នាំម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញបានមកឡើងលើស្ពានជ្រោយចង្វាបម្រុងលោតទឹកបញ្ចប់ជីវិតនៅវេលាម៉ោង៤រសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដោយទីតាំងកើតហេតុស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។  យោងតាមការឲ្យដឹងពីនារីរូបនោះបានប្រាប់ថា ខ្លួននាងឈ្មោះ ពេជ្រ លីហ្សា អាយុ២០ឆ្នាំ មុខរបរជាអ្នកលក់ដូរ ចាប់ហួយ ... Read More »

ថាមែនៗ!ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានដកចេញពីតំណែង

   ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានប្រតិកម្មក្នុងផេករបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា- ជប៉ុន មង្គលបូរី ត្រូវបានដកចេញពីតំណែង ដាក់ជំនួសដោយលោកវេជ្ជបណ្ឌិត ទុ បារាំងឡើងជាប្រធាន ... Read More »

អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ជាង០៦ តោនទៀត ត្រូវបានមន្រ្តីជំនាញ«ក.ប.ប.» រកឃើញនិងដកហូតនៅស្រុកគីរីវង្ស ខេត្តតាកែវ

ខេត្តតាកែវ៖ ក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាក.ប.ប.ខេត្តតាកែវ​ បានចុះត្រួតពិនិត្យ និងឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង្ស ... Read More »

ចូល​លួច​ទ្រព្យសម្បត្តិ​ ក្នុង​ការាសសាំង​ ត្រូវ​បាន​សន្តិសុខ​ប្រទះឃើញ​ ក៏ប្រតាយ​ប្រតាយប្រតប់​និងចាក់​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្តាល​ឲ្យ​បុរស​ជា​សន្តិសុខ​រងរបួស​ធ្ងន់​ ឯ​ជន​សង្ស័យ​ស្លាប់​

​       ភ្នំពេញ​ ៖​ បុរសជាសន្តិសុខម្នាក់រងរបួសធ្ងន់​ រីឯជនសង្ស័យ​ម្នាក់​បានស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​​លួច​ទ្រព្យសម្បត្តិ​ ក្នុង​ការាសសាំង​មួយ​កន្លែង​ និងបាន​ប្រតាយប្រតប់​ចាក់​គ្នា​ ទៅ​វិញ​ទៅ​មក​ជាមួយ​សន្តិសុខ​ ​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​វេលា​ម៉ោង​ ៤និង​៣០នាទី​ ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីនាំយក ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ពិនិត្យមើលសាលារៀនមួយចំនួនមុននឹងអនុញ្ញាតឲ្យបើកដំណើរការបង្រៀនឡើងវិញ

    ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទនារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមបណ្តាសាលារៀនមួយចំនួន នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ  មុននឹងអនុញ្ញាតឲ្យបើកដំណើរការបង្រៀនឡើងវិញ ។  ក្នុងការអញ្ជើញចុះពិនិត្យសាលារៀនខាងលើនោះមានការចូលរួមពីលោក ... Read More »

លោកឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនស្ថាបនាកំណាត់ផ្លូវ២ខ្សែពីផ្លូវជាតិលេខ៦អា ដល់មហាវិថីឈ្នះ=ឈ្នះ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

       ភ្នំពេញ៖ កំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថីឈ្នះ= ឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែងនិងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងពន្លឿនការងារ ស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ ២០២៣ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។   ... Read More »

អភិបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​កិច្ចប្រជុំការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅ​ព្រឹកថ្ងៃចន្ទទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការអនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ ... Read More »

បុរសម្នាក់ត្រូវជនសង្ស័យកាប់មួយកាំបិតដោយសារធ្លាប់មានរឿងទំនាស់នឹងគ្នាកាលពីពេលកន្លងមក

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសចំកំភួនដៃខាងស្ដាំបន្ទាប់ពីត្រូវជនសង្ស័យម្នាក់ប្រើហិង្សាកាប់មួយកាំបិតបុ័ងតោដោយសារធ្លាប់មានរឿងទំនាស់គ្នាពីមុនមក ដែលហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចលើផ្លូវប្រឡាយមេកៃចកស្ថិតក្នុងភូមិទួលសាលា ឃុំជ្រុងពពេល  ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ មាស សាវី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ... Read More »

ហ្វុីលីពីនមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

ហ្វុីលីពីនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន២២.៤១៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ជាង ២,១លាននាក់ហើយ។ ក្រសួងសុខាភិបាលហ្វុីលីពីនបានប្រកាសនៅថ្ងៃទី៦ខែកញ្ញាថា នៅថ្ងៃនេះគឺជាថ្ងៃទី៤ហើយដែលហ្វុីលីពីនរកឃើញករណីវិជ្ជមានលើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកហ្វុីលីពីនក៏មានអ្នកស្លាប់ដោយកូវីដ ១០៣នាក់ដែរ ធ្វើឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើង ដល់៣៤.៣៣៧នាក់ ... Read More »

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើពិនិត្យរយៈពេល៣ខែម្តង តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបាននិយាយ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីអ្វី និងប៉ុន្មានដង?

ភ្នំពេញ៖ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoom ជាលក្ខណៈHybrid លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ... Read More »

អាមេរិក៖ សិស្សសាលារាប់ពាន់កន្លែងត្រូវបិទទ្វារជាថ្មីក្រោយករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

យ៉ាងហោចណាស់ក៏មានសាលារៀនដល់ទៅ ១០០០កន្លែងដែរនៅក្នុងរដ្ឋចំនួន៣៥របស់អាមេរិកបានបិទទ្វារជាថ្មី ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ សារព័ត៌មាន USA today នៅថ្ងៃទី ៥ខែកញ្ញា(ពេលវេលាអាមេរិក) បានដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Burbio មានឯកទេសតាមដានសកម្មភាពបើកសាសារៀនឡើងវិញនៅអាមរិកបានឱ្យដឹងថា សាសារៀនមួយចំនួនបានបើកការសិក្សាពីចម្ងាយ ហើយសាលារៀនមួយចំនួនទៀតមិនទាន់មានគម្រោងបើកទ្វារនៅឡើយទេ ។ ... Read More »

ផ្អើលអ្នកលក់ខ្យងទាំងព្រឹកប្រទះឃើញ​សព​ស្ត្រី​អនាថាម្នា​ក់នៅ​មាត់ទន្លេ​វ៉ៃ​គោ​

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ក៏ដូចជាអ្នកលក់​ខ្យង​បានរាយការណ៍ទៅសមត្ថកិច្ចបន្ទាប់ពីពួកគេប្រទះឃើញ​សព​ស្ត្រី​ម្នាក់​ដេកស្លាប់​នៅ​មាត់ច្រាំង​ព្រែក​ទន្លេ​វ៉ៃ​គោ ដែលគេសង្ស័យ ថាស្លាប់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍ប្រទះឃើញសពនេះគឺកាល​ពី​វេលា​ម៉ោងប្រមាណ​៦​​ព្រឹក​ ថ្ងៃទី​០៦​ខែកញ្ញា​ឆ្នាំ២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ខាងកើត​ស្ពាន​ហាយវ៉េ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង​។​ លោក ​កែន រិទ្ធី អធិការនគ​បាល​ក្រុង​ស្វាយរៀង​បានឱ្យដឹងថា នេះជាករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលកើតឡើងនៅវេលា​ម៉ោងប្រមាណ២ទៅ៣រំលងអធ្រាត្រឈានចូលថ្ងៃទី​៦​ខែកញ្ញាឆ្នាំ២០២១ ... Read More »

ក្រុមតាលីបង់ប្រកាសបញ្ចប់សង្គ្រាមក្រោយគ្រប់គ្រងបានខេត្ត Panjshir ទាំងស្រុង

ក្រុមតាលីបង់បានប្រកាសថា ខ្លួនទទួលបានជោគជ័យនៅក្នុងការគ្រប់គ្រងខេត្ត Panjshir ដែលជាទីតាំងចុងក្រោយបង្អស់របស់ក្រុមប្រឆាំងតាលីបង់គ្រប់គ្រង រយៈពេលកន្លងមក។ សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមតាលីបង់ដែលបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញាថា ក្រុមតាលីបង់បានគ្រប់គ្រងទាំងស្រុងខេត្ត Panjshir ស្ថិតនៅតំបន់ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន។ ជាមួយនឹងជោគជ័យខាងលើក្រុមតាលីបង់បានប្រកាសថានឹងបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ... Read More »

ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ អ្នកជាសះស្បើយ១០នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៧នាក់និងមានអ្នកស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ  អ្នកជាសះស្បើយ១០នាក់(ស្រី៦នាក់)រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៧នាក់(ស្រី២នាក់)និងមានអ្នកស្លាប់១នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ រដ្ឋបាលខេត្តស្វាយរៀង​សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និង សោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារនៃសព ដោយសារជំងឺកូវីដ-១៩ ចំនួន ០១នាក់ ... Read More »

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធនឹងករណី ប៉ុនប៉ងឃាតកម្ម ធ្វើឲ្យមនុស្សរបួស

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ស្ថិតនៅត្រង់ចំណុច ភូមិពន្លៃខាងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០២១ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវរួចហើយកាលពីព្រឹកថ្ងៃទី៦ខែកញ្ញានេះ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ព្រោក ហ៊ី ... Read More »

លួចធុងបាសរបស់ប្រជាពលរដ្ឋទាំងយប់​ ប៉ុន្តែ​សំណាង​មិន​ល្អ​ត្រូវកម្លាំងសមត្ថកិច្ចស្រុកសំពៅលូន បង្រ្កាប និងឃាត់ខ្លួន

ខេត្ត​បាត់ដំបង​៖​ នេះបេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា ក្រោមការដឹកនាំបញ្ជារបស់លោកផ្ទាល់​ បានធ្វេីការ​បង្រ្កាប​ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​៖​ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន​ ១០៩នាក់ និងអ្នកជាសះស្បើយចំនួន ២២៩នាក់​ នៅថ្ងៃទី៦ ខែកញ្ញា​!

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៦ ខែកញ្ញា​​ ឆ្នាំ២០២១នេះថា​ អាជ្ញាធរ​មូលដ្ឋាន​ បន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ចំនួន​ ១០៩នាក់​ និងអ្នកជាសះស្បេីយចំនួន​ ២២៩នាក់​ នៅថ្ងៃទី០៥ ខែកញ្ញា​ ឆ្នាំ​២០២១​​ នៅក្នុងខេត្តបន្ទាយមានជ័យ។  នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ ... Read More »

ប្រធានការិយាល័យបង្ការពន្លត់អគ្គិភ័យ​៖ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា​ និងលេីទិសដៅបន្តសម្រាប់ខែកញ្ញា​ ឆ្នាំ​២០២១នេះ​!

ភ្នំពេញ​៖​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៅព្រឹកថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា​ និងលេីទិសដៅបន្តសម្រាប់ខែកញ្ញា​ ដោយនៅក្នុងកិច្ចប្រជុំនេះដែរ​ មានការចូលរួមពីលោកនាយរងការិយាល័យ​ និងប្រធានគោលដៅទាំងអស់ផងដែរ។ ដោយនៅក្នុងកិច្ចប្រជុំនេះដែរ​ ... Read More »

បើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យស្លាប់ម្នាក់របួសម្នាក់ទាំងយប់

ខេត្តកំពង់ឆ្នាំង៖ គួរឲ្យអាណោចអាធ័មបំផុតចំពោះបុរស២ម្នាក់ដែលម្នាក់បាន​ស្លាប់ និង​ម្នាក់ទៀតរងរបួសស្រាល ដោយសារ​តែជិះ​ម៉ូតូក្នុង​ល្បឿន​លឿនហើយជ្រុលទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ទាំងយប់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលា​ម៉ោង ២១យប់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នេះ។ ​មន្រ្តីនគ​បាល​មូលដ្ឋានបានឱ្យដឹងថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍ខាងលើបានកើត​ឡើងនៅ​ចំណុច​ខាងមុខផ្ទះរបស់ឈ្មោះ យុ​ត យ៉យ ... Read More »

សង្ស័យអុជធូបសែនថ្ងៃសីលបង្កជាអគ្គិភ័យឆេះផ្អើលដល់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍

ភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះវិហារចិនមួយកន្លែងដែលគេសង្ស័យថាបណ្ដាលមកពីអុជធូបសែនថ្ងៃសីលហើយម្ចាស់ទីតាំងបានបិទទ្វារ រួចចេញទៅក្រៅ។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋបានចូលទៅអុជទៀនធូបនៅក្នុងវិហារចិនខាងលើ ហើយបន្ទាប់មកម្ចាស់ទីតាំងបានបិទទ្វារ រួចក៏ចេញទៅក្រៅបាត់ទៅ។ ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះយកសំណាកអាជីវករផ្សារជម្ពូវ័នលេីកទី២មនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន

ភ្នំពេញ​៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ជាលេីកទី២​ មានមនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន។  អាជ្ញាធរបានឱ្យដឹងថា​ កាលពីថ្ងៃទី២៩​ ខែសីហា​ ... Read More »

សិស្សសាលានៅទីក្រុងវូហានវិលត្រឡប់ទៅសិក្សាវិញដូចមិនដែលធ្លាប់ឆ្លងកូវីដ-១៩

កាលពីចុងសប្តាហ៍កន្លងមក សិស្សសាលានៅទីក្រុងវូហានចំនួន ១,៤លាននាក់បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ។ សិស្សទាំងអស់ត្រូវតែពាក់ម៉ាស់ជាចាំបាច់ពេលទៅសាលា ទាំងនៅក្នុងថ្នាក់រៀនផងដែរ។ ទីក្រុងវូហានប្រទេសចិនគឺជាតំបន់មានករណីឆ្លងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោកកាលពីចុងឆ្នាំ២០១៩ ។ កាលពីចុងសប្តាហ៍កន្លងមក មានសិស្សដល់ទៅ ១,៤លាននាក់ ក្នុងទីក្រុង នេះបានវិលត្រឡប់ចូលសិក្សាវិញហើយ។ មន្ត្រីអបរំបានអំពាវនាវដល់អាណាព្យាបាលនាំកូនទៅសាលាដោយខ្លួនឯង ជាជាងជិះរថយន្តក្រុង ... Read More »

គ្រាន់តែរឿងបង្ហោះម៉ូតូធ្វើឲ្យក្រុមទំនើង២បក្សបើកឆាកឆាកប្រយុទ្ធស៊ីសាច់​ហុតឈាមគ្នារហូតមានអ្នកស្លាប់និងរបួស

ខេត្តបាត់ដំបង៖ ​ក្រុមក្មេងស្ទាវចំនួន២ក្រុមបានបើកការប្រយុទ្ធគ្នាយ៉ាងសាហាវ នេះបេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ ។ ករណីខាងលើនេះបានឲ្យដឹងនៅព្រឹកថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ​២០២១ថា​ មានករណីក្មេង​ទំនើង​ចំនួន​០២​ក្រុម​ ប្រដាប់​ដោយ​កាំបិត ដុំ​ថ្ម ដំបង បាន​ប៉ះ​ប្រយុទ្ធ​គ្នា​យ៉ាង​ឃោរ​ឃៅ កាលពី​វេលា​ម៉ោង​​ជាង​៩​យប់​ថ្ងៃ​ទី០៥ កញ្ញា នៅ​ម្ដុំ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ស្ថិតក្នុង​តំបន់​ផ្សារ​ទំនើប«​ភូ​ពុ​យ»ក្នុងភូមិ​អញ្ចាញ ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន​ ១៥នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ២១នាក់​​នៅថ្ងៃទី៥​ កញ្ញា​​!

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅរសៀល​ថ្ងៃចន្ទ​​ទី​០៦ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ​១៥នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ២១នាក់​​។  ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ករណីជាសះស្បើយចំនួន ២១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។  ... Read More »