ព័ត៌មានទាន់ហេតុការណ៍៖
'

ទើបនឹងភ្ជាប់ពាក្យរួច វីរៈ និច្ច បញ្ចេញរូបថតPre- Wedding ហើយ

  ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនកោតសរសើរមិនដាច់ពីមាត់អំពីដំណឹងភ្ជាប់ពាក្យរវាងតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា វីរៈ និច្ច និងកំលោះសង្ហាម្នាក់ដែលមិនទាន់នឹងស្ងាត់ផង  ស្រាប់តែពេលនេះនាងបានបង្ហាញរូបភាពកាន់តែច្បាស់ពីថ្ងៃរៀបមង្គលការដែលកាន់តែខិតជិតមកដល់ និងធ្វើឲ្យទស្សនិកជនលួចច្រណែននឹងជីវិតគូរបស់តារាចម្រៀងស្រីរូបនេះ ក្រោយពីបានឃើញរូបថតPre- Wedding ដ៏ស្រស់ស្អាតនេះមក។   វីរៈ និច្ច ... Read More »

រដ្ឋបាលសាលាខេត្តនៅតែបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣នាក់ ក្នុងនោះរកឃើញវិជ្ជមានDelta ប្រភេទថ្មី១២នាក់បន្ថែមទៀត

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៣នាក់ បន្ថែមទៀត និងជាសះស្បើយចំនួន៤នាក់ ស្រី៣នាក់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅតាមមណ្ឌលធ្វើតេស្ត និងនៅតាមផ្ទះជួលរបស់ពលរដ្ឋ។ សូមសាធារណជន ... Read More »

នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនអភិបាលស្រុករុក្ខគិរី និងឃុំ៥ របស់រដ្ឋបាលស្រុកនេះក្នុងខេត្តបាត់ដំបង​

ខេត្តបាត់ដំបង៖  សូមជម្រាបជូនថា នៅថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៌៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង​ ខ.ភ.ម ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសអូស្ត្រាលីបំបែកកំណត់ត្រាថ្មី

នៅក្នុងរដ្ឋដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់នាពេលបច្ចុប្បន្នគឺរដ្ឋ New South Wales នៅថ្ងៃទី២១ខែសីហា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងរហូតដល់ទៅ ៨២៥នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេសអូស្ត្រាលីតាំងពីការផ្ទុះកូវីដ-១៩ ដំបូងមកទល់ពេលនេះ។ នៅថ្ងៃទី២១ ខែសីហា រដ្ឋ NSW ប្រទេសអូស្ត្រាលីបានរកឃើញករណីឆ្លងដល់ទៅ ៨២៥នាក់ ... Read More »

ខេត្តស្វាយរៀង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ ជាសះស្បើយចំនួន ២៩នាក់ និងមានករណីស្លាប់ចំនួន ១នាក់ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២១

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅក្នុងខេត្តស្វាយរៀងកន្លងមកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៥៤៣២នាក់ ស្រី២៩៧១នាក់ ករណីជា សះស្បើយចំនួន ៥១០៣នាក់ ស្រី ២៨២០នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ១៩៥នាក់ ... Read More »

ស្វែងយល់​អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (DeepFake)

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានលើកពីការ(ស្វែងយល់​អំពីបច្ចេកវិទ្យាបន្លំរូបភាព វីដេអូ ឬសម្លេង (DeepFake)..) ដោយលើកឡើងថា,  ក្នុងអត្ថបទអប់រំបច្ចេកវិទ្យាថ្ងៃនេះ ក្រុមការងារសូមចែករំលែកសារជាថ្មី​ និងសូមទាញចំណាប់អារម្មណ៍បងប្អូនស្វែងយល់អំពីបច្ចេកវិទ្យា DeepFake ... Read More »

សេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៧នាក់ និងជាសះស្បើយចំនួន២១នាក់ បន្ថែមទៀត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅខេត្តក្រចេះ !

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៧នាក់ និងជាសះស្បើយចំនួន ២១នាក់ ដូចខាងក្រោម៖ សូមសាធារណជន ... Read More »

នៅខេត្តបាត់ដំបងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ករណីជាសះស្បើយចំនួន១៥៤នាក់ និងករណីស្លាប់ចំនួន២នាក់

ខេត្តបាត់ដំបង៖ សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ករណីជាសះស្បើយចំនួន១៥៤នាក់ និងករណីស្លាប់ចំនួន២នាក់ ។ អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទីរសៀល កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន បន្តដំណើរមកដល់ខេត្តព្រៃវែង និងខេត្តស្វាយរៀងដើម្បីនាំយកថវិកានិងជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ជូនលោកយាយ លោកតា ដែលមានអាយុជាង ១០០ឆ្នាំ ចំនួន ០៣នាក់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ !

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ... Read More »

ផ្លែ​មៀន​ ចំនួន​ ១០តោន​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ និង​ សម្ដេច​កិត្ត​​ព្រឹទ្ធ​បណ្ឌិត​ត្រូវបានដឹកនិងប្រគល់ជូនថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៃ​បញ្ជាការដ្ឋាន​យយោធភូមិភាគទី៤

ខេត្តសៀមរាប៖ បើយោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា  , នៅថ្ងៃទី២១​ ខែ​សីហា​ ឆ្នាំ​២០២១​ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៤​ បាន​ទទួល​ផ្លែ​មៀន​ ចំនួន​ ១០តោន​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ​ និង​ សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត​ ... Read More »

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ,​ចុះ​ឡោម​ព័ទ្ធ​អគារ​ខុន​ដូ​មួយ​កន្លែង នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ជាង​១០០​នាក់ !

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញសហការជាមួយនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះឡោមព័ទ្ធអគារ ខុនដូរមួយកន្លែង ដោយបានឃាត់ខ្លួនជនជាតិចិន ប្រុសស្រីជាង១០០នាក់ ដោយគេនៅមិនទាន់ បានដឹងថា ជាករណីសង្ស័យពាក់ព័ន្ធទៅ និង ករណីចាប់ជំរិតទារប្រាក់ ឬក៏ជាករណីអ្វីច្បាស់ នៅឡើយទេ? ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងបទល្មើសលក់ថ្នាំញៀន នៅស្រុកកោះធំ ខេត្តកណ្តាល !

ខេត្តកណ្តាល៖ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ឈានដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានខមិន ក្នុងផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា (សូមគោរព​ដល់លោកស្នងការ​ សូមមេត្តាជួយមេីលក្មេងស្ទាវដែលលក់​ ... Read More »

មេបញ្ជាការយោធភូមិភាគទី៥​ ចុះដល់ចម្ការផ្លែមៀន និងតាង៉ែនផ្ទាល់ ដើម្បីបន្តទិញពីកសិករ

ភ្នំពេញ​៖​​ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងមេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ ថ្ងៃសៅរ៍ ១៣ កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ... Read More »

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញចុះផ្ទាល់ដល់ចម្ការមៀន និងតាង៉ែន ប្រជាពលរដ្ឋ នៅចំណុចទឹកចេញ ស្ថិតក្នុងភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក!

ខេត្តបាត់ដំបង ៖នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញចុះផ្ទាល់ដល់ចំការមៀន និងតាង៉ែន ... Read More »

លោកយាយ​ ឌឿ​ ម៉េត​ ដែលធ្លាប់រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម​ ពេលនេះទទួលបានផ្ទះថ្មី​ ១ខ្នង​ ជាអំណោយកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ​ នរោត្តម​ មុនីនាថ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្ត​កំពង់ចាម​៖​ លោកស្រី​​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ និងលោក អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍​ ទី​ ២១​ ខែសីហា​ ... Read More »

លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ ប្រគល់ផ្លែមៀន (តាង៉ែន) ១០តោន ជូនរដ្ឋបាលខេត្តស្វាយរៀងតបតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជួយប្រជាកសិករដែលកំពុងជួបបញ្ហាទីផ្សារ

ខេត្ត​ស្វាយរៀង​៖​ លោកស្រី​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានប្រគល់ផ្លែមៀន (តាង៉ែន) ចំនួន១០តោន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១៣កើត ... Read More »

នគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទលើ្មសគ្រឿងញៀនធ្វើការឃាត់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពចែកចាយ និង ជួញដូរប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។  ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី ២១ខែសីហា ឆ្នាំ២០២១ នៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ... Read More »

ទៀតហើយកូវីដ-១៩ ! រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ នៅបុរីពិភពថ្មី គួស្រូវ២

ភ្នំពេញ៖ ក្រុមគ្រូពេទ្យបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ នៅបុរីពិភពថ្មី គួស្រូវ២ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ។   អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ប្រជាពលរដ្ឋ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់យករថយន្តស្លាកលេខខេមរភូមិន្ទ ទៅឃាត់រថយន្តដឹកទំនិញដើម្បីសម្លុតគំរាមកំហែងទារប្រាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់ខ្លួនបន្ទាប់ពីបានយករថយន្តស្លាកលេខខេមរភូមិន្ទធ្វើសកម្មភាពឃាត់រថយន្តដឹកទំនិញ និង គំរាមកំហែងទារប្រាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០:៤០ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខការដ្ឋានផ្ទះល្វែងខាងត្បូងវត្តស្លែង តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។  ... Read More »

ទីក្រុងសៀងហៃធ្វើចត្តាឡីស័កមនុស្ស១២០នាក់នៅអាកាសយានដ្ឋាន

មន្ត្រីទីក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃទី២១ខែសីហា បានសម្រេចធ្វើចត្តាឡីស័កមនុស្ស១២០នាក់នៅអាកាសយានដ្ឋាន ក្រោយរកឃើញករណីឆ្លងកូវីដ-១៩នៅអាកាសយានដ្ឋាននោះ។ មនុស្សទាំង១២០នាក់បានជួបដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ដែលជាបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋានអន្តរជាតិ Pudong ។ មនុស្សរាប់រយនាក់ផ្សេងទៀត ក៏បានធ្វើតេស្តក្រោយបានជួបដោយប្រយោល។ នៅថ្ងៃទី២១ខែសីហា ចិនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ក្នុងសហគមន៍ ក្នុងនោះមានបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋាន Pudong ។ ករណីឆ្លងកូវីដ-១៩ពីរនាក់ផ្សេងទៀតស្ថិតនៅខេត្ត ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩២នាក់ និងជាសះស្បើយ ចំនួន១៦៦នាក់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

      ខេត្តសៀមរាប៖  រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩២នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៦៦នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ... Read More »

រកឃើញករណីជំងឺកូវីដ-១៩ បំប្លែងថ្មី Deltaក្រុមគ្រូពេទ្យបានចុះទៅយកសំណាកប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ព្រឹកនេះវេលាម៉ោង ១០:០០ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកប្រជាពលរដ្ឋដែលរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ជាប់គ្នា។ ... Read More »

ក្រុមប្រឆាំងតាលីបង់ដណ្តើមបានការគ្រប់គ្រងខេត្តភាគខាងជើងអាហ្វហ្គានីស្ថាន

ក្រុមតាលីបង់កន្លងមកបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីរដ្ឋាភិបាលស៊ីវិលគាំទ្រដោយប្រទេសលោកខាងលិច ។ ក្រោយក្រុមតាលីបង់ទទួលបានជោគជ័យគ្រប់គ្រងប្រទេសទាំងស្រុង ពេលនេះមានក្រុមប្រឆាំងមួយទៀតបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីក្រុមតាលីបង់វិញ ។ ប្រភពព័ត៌មានពីខេត្ត Baghlan ស្ថិតនៅភាពឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកម្លាំងប្រឆាំងក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងក្រោយប៉ះទង្គិចគ្នាដោយអាវុធ ។ តាមសារព័ត៌មាន Sputnik បានដកស្រង់សម្តីលោក Bismillah Mohammadi ... Read More »

ផ្លែមៀន៣០តោនបានមកដល់សាលារាជធានីភ្នំពេញហើយ ក្រុមការងារបាននិងកំពុងធ្វើការបែងចែកជូនបន្ដដល់គ្រប់ខណ្ឌ និងស្ថាប័ននានារួមទាំងវត្តអារាមផងដែរ

ភ្នំពេញ៖ ផ្លែមៀនចំនួន៣០តោនដែលលោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញនិងលោកស្រីជា ស៊ីណា ឃួងស្រេង បានកុម្មង់ទិញតាមការប្រកាសរបស់សម្ដេចតេជោហ៊ុន សែន ដើម្បីចែករំលែកការលំបាករបស់ប្រជាកសិករ នៅតាមខេត្តជាប់ព្រំដែនដែលគ្មានទីផ្សារ ដោយសារការរាតត្បាតជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី២១ សីហា ឆ្នាំ២០២១នេះ ផ្លែមៀនទាំង៣០តោននេះ បានមកដល់សាលារាជធានីភ្នំពេញហើយ ... Read More »

អភិបាល​ខណ្ឌ​ដូនពេញ​ ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ស្រេង ឧបត្ថម្ភផ្លែមៀនចំនួន ១,០០០គីឡូក្រាម ដើម្បីបែងចែកជូនដល់មន្ត្រីក្រោមឱវាទ

ភ្នំពេញ​៖​​ តាមរយៈ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅថ្ងៃសៅរ៍ទី​២១​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ ក្នុងនាមលោកផ្ទាល់ និងមន្ត្រីរាជការក្រោមឱវាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ឃួង ... Read More »

លោក​ គង់​ សោភ័ណ្ឌ​ បិទវគ្គបណ្តុះបណ្តាល នីតិវិធីគូរផែនទី និងចុះបញ្ជីសហគ្រាស ជំរឿនសេដ្ឋកិច្ច ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្ដាល

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅ​ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ​ បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ... Read More »

រថយន្តធុនដ្រាបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្ដាលយប់ តែសំណាងដែរមិនមានអ្នករងរបួស នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ រថយន្តមួយគ្រឿងម៉ាកធុនដ្រា បានបើកបុកចូលផ្ទះប្រជាពលរដ្ឋលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្ដាលយប់ តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិត្រោក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ កែប មីល ភេទប្រុស ... Read More »

បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ឆ្លងចូលសហគមន៍ដល់២៣ រាជធានី-ខេត្ត, លើកលែងតែខេត្តក្រចេះ និងខេត្តកែប មិនទាន់មាន !

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជូនព័ត៌មាន បញ្ជាក់អោយដឹងថា, បច្ចុប្បន្នភាពនៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ឆ្លងចូលសហគមន៍ដល់២៣ រាជធានី-ខេត្ត, លើកលែងតែខេត្តក្រចេះ និងខេត្តកែប មិនទាន់មាន ! លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ... Read More »

ក្រុមតាលីបង់អំពាវនាវដល់អភិបាលក្រុងកាប៊ុលបន្តធ្វើការជាធម្មតា

អភិបាលក្រុងកាប៊ុល លោក Mohammad Daoud Sultanzoy បានឱ្យដឹងថា លោកនឹងបន្តកាន់តំណែងដឹកនាំក្រោមរបបគ្រប់គ្រងដោយតាលីបង់ ក្រោយពេលលោកទទួលបានការហៅទូរស័ព្ទពីថ្នាក់ដឹកនាំក្រុមតាលីបង់ស្នើឲ្យលោកបន្តកាន់តំណែងអភិបាលក្រុងដដែល។ សារព័ត៌មាន RT បានផ្សាយថា លោក Mohammad Daoud Sultanzoy ... Read More »