ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រជាពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើងនៅខណ្ឌទួលគោកបង្ហាញពីអារម្មណ៍សប្បាយរីករាយនិងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែនដែលបានផ្តល់វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ជូនដល់ពួកគាត់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ គឺជាលើកទី៨ហើយនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងនោះបានបង្ហាញអារម្មណ៍សប្បាយរីករាយជាមួយនឹងការថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបាននិងកំពុងផ្តល់វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ជូនដល់ពួកគាត់។     លោក នួន ភាព អាយុ៧០ឆ្នាំ ... Read More »

ក្រសួងយុត្តិធម៌ នឹងប្រជុំដើម្បីពិនិត្យបញ្ជីឈ្មោះទណ្ឌិតដែលបានស្នើសុំបន្ធូ​រ​​បន្ថយទោស និងលើកលែងទោសក្នុង​ឱកា​ស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២១

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានថ្លែងអោយដឹងថា, នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉េាង ... Read More »

អភិបាលខេត្តរតនគិរី បានអះអាងថា គិតមកទល់ពេលនេះនៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលខេត្តរតនគិរីបានបញ្ជាក់ថា គិតមកទល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១នេះ នៅក្នុងខេត្តរតនគិរី ពុំទាន់មានករណីវិជ្ជមានកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។ ទាំងនេះអាស្រ័យដោយបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹង និងសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច ... Read More »

អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចែកជូនពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងស្រុកតំបែរ

ខេត្តត្បូងឃ្មុំ ៖ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញ និងសហការី ព្រមទាំងអាជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកបណ្ឌិត ជាម ... Read More »

អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីការពិភាក្សារៀបចំគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ករណីមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍

ខេត្តកំពត ៖ បើយោងតាមប្រភព ពីរដ្ឋបាលខេត្តកំពត បានបញ្ជាក់អោយដឹងថា, នៅព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំ លោក ... Read More »

កម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android បន្លំធ្វើជាកម្មវិធី ‘System Update’

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានរកឃើញកម្មវិធីមេរោគថ្មីរបស់ទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបន្លំធ្វើជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរស័ព្ទ Android (System Update)។ អ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគនេះ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី ... Read More »

រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឈឿន ប៉ុណ្ណារ័ត្ន លើកទឹកចិត្ត ប្អូនប្រុសទី៤​ វេជ្ជបណ្ឌិត​ ឈឿន​ ប៊ុណ្ណារិទ្ធិ​ កំពុងស្ថិតក្នុងប្រតិបត្តិការជួរមុខ​ ជួយសង្គ្រោះអ្នកជំងឺ​កូវីដ​-១៩​

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានបង្ហោះលើ facebookផ្លូវការរបស់លោក លើកទឹកចិត្ត ប្អូនប្រុសទី៤​ វេជ្ជបណ្ឌិត​ ឈឿន​ ... Read More »

មន្រ្តីជាន់ខ្ពស់ការបរទេសបារាំង៖​ សម្រេច​ថ្កោលទោសអំពើហិង្សា និងការសម្លាប់មនុស្សយ៉ាងឃោរឃៅនៅមីយ៉ាន់ម៉ា

អន្តរជាតិ​៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទទី២​៩​ ខែមីនា​ ឆ្នាំ​២០២១ (ម៉ោងនៅទីក្រុងប៉ារីស) ... Read More »

បំបែកសំណុំរឿងរំលោភ​លើ​ទំនុកចិត្ត​ លើ​ការ​វេរ​ប្រាក់ ខ្មែរ​-ថៃ ឆ្លងដែនតាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

ខេត្តបន្ទាយមានជ័យ​៖ កម្លាំងនគរបាល​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយប៉ែតនៅថ្ងៃទី​២៩ ​ខែមីនា​ ឆ្នាំ​២០២១ បាន​បំបែកសំណុំរឿងរំលោភ​លើ​ទំនុកចិត្ត​ឆ្លងដែន​លើ​ការ​វេរ​ប្រាក់ ខ្មែរ​-ថៃ និង​ក្រៅប្រទេស​ផ្សេងទៀត ដែល​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ដោយឃាត់ជនសង្ស័យបានម្នាក់។ ការបំបែកសំណុំរឿងនេះបានធ្វើឲ្យអាជីវករ​ខ្មែរ ថៃ បាន​សាទរ​និង​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​នគរបាល​ជំនាញ ដែល​សហការ​បង្ក្រាប​ក​រ​ណី​នេះ​បាន​ ព្រោះកន្លងមកពួកគាត់ត្រូវជនសង្ស័យឆបោកច្រើនដងហើយគ្មានដំណោះស្រាយ។​ ក្រុមអាជីវករបានលើកឡើងថា ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់និងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ រកឃើញវិជ្ជមានកូវីដ-១៩

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់និងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ... Read More »

អង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ប្រទេសអង់គ្លេសបានស្នើអង្គការសហប្រជាជាតិកោះប្រជុំជាបន្ទាន់ស្តីពីស្ថានភាពហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពេលមានក្រុមបាតុករជាច្រើនត្រូវទាហានបាញ់សម្លាប់ និងមានពលរដ្ឋជាច្រើនភៀសខ្លួនទៅកាន់ប្រទេសជិតខាងមានឥណ្ឌា ថៃនិងចិនជាដើម។ លោក Christine Schraner Burgener ឧបការីអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១៥ប្រទេសនឹងជួបប្រជុំគ្នាជាសម្ងាត់នៅថ្ងៃទី៣១ខែមីនា ។ នៅពេលនេះគេមិនទាន់ដឹងថា តើអង្គការសហប្រជាជាតិនឹងចេញសេចក្តីប្រកាសរួមស្តីពីមីយ៉ាន់ម៉ាដែរឬទេ ... Read More »

បែកធ្លាយរឿង ! លោក តែ គឹមឡុង និងបក្សពួក ជាឈ្មួញរកស៊ីនាំជ្រូកចូលពីប្រទេសថៃខុសច្បាប់គ្មានការត្រួតពិនិត្យសុខភាពសត្វ និងបង់ពន្ធត្រឹមត្រូវឡើយ !

ខេត្តបន្ទាយមានជ័យ៖ លោក តែ គឹមឡុង ដែលគេស្គាល់ថា ជាឈ្មួញនាំជ្រូកខុសច្បាប់ពីប្រទេសថៃជារៀងរាល់ថ្ងៃតាមច្រកអូរបីជាន់ និងច្រករបៀងផ្សេងៗក្នុងភូមិសាស្ត្រនៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែបន្តសកម្មភាពយ៉ាងគឃ្លើ់ននាំជ្រូកចូលដោយខុសច្បាប់ដោយពុំមានលិខិតអនុញ្ញាត គ្មានការត្រួតពិនិត្យសុខភាពសត្វ និង ពុំមានលិខិតបញ្ជាក់សុខភាពសត្វ ដែលអាចជាការនាំមកនូវសត្វជ្រូកផ្ទុកជំងឺ បង្កហានិភ័យដល់ការចិញ្ចឹមជ្រូកក្នុងស្រុកទាំងមូល និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទទួលទានសាច់ជ្រូក។ ... Read More »

ឃាតកជាប្តីដែលអារ.កសម្លាប់ប្រពន្ធនៅស្រុកទឹកផុសត្រូវបានសមត្ថកិច្ចចាប់បានហើយក្រោយពីគេចខ្លួនបានជាង២ខែ

ខេត្តកំពង់ឆ្នាំង ៖ ឃាតកជាប្តីដែលយកកាំបិតអារ.ក សម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសនោះ ពេលនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនបានហើយកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២ខែមក ។   ... Read More »

Mbappe សម្រេចចិត្តមិនចូលរួមព្រឹត្តិការណ៍អូឡាំពិក ដើម្បីបន្តលេងឲ្យក្លិប

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះដើម្បីផ្តោតលើអ្វីដែលអនាគតដើម្បីអាជីពជាមួយក្លិបរបស់គាត់នៅ Paris Saint-Germain ។ ខ្សែប្រយុទ្ធរូបនេះនៅសល់តែ១ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់នៅឯ Paris Saint-Germain ហើយកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបReal Madrid ។ Mbappe ដែលត្រៀមលេងឱ្យបារាំងនៅ ... Read More »

ផ្លូវការ ៖ Sergio Aguero នឹងចាកចេញពី Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះហើយ

ក្លិបបានប្រកាសថា កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេគឺ Sergio Agueroនឹងចាកចេញពី Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយគាត់ត្រូវបានគេប្រាប់ថាវានឹងមិនបន្តជាថ្មីទេ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមីនា នេះ ។ កីឡាករសញ្ជាតិអាហ្សង់ទីនដែលបានចុះហត្ថលេខាពីក្លិប ... Read More »

សូមនៅផ្ទះដើម្បីពួកគាត់-ពួកគាត់នៅពេទ្យដើម្បីពួកយើង!

ភ្នំពេញ៖ ជាការពិតណាស់ ! ពួកគាត់ពិតជាហត់នឿយខ្លាំងណាស់. ដើម្បីសុខទុក្ខដើម្បីសុខភាពដើម្បីជីវិតរបស់ប្រជាពលរដ្ឋ ពួកគាត់លះបង់ទាំងកំលាំងកាយចិត្តរស់ឆ្ងាយពីគ្រួសាររបស់គាត់ រស់ឆ្ងាយពីមនុស្សដែលគាត់ស្រលាញ់ ដើម្បីពួកយើងទាំងអស់គ្នា! ដូច្នេះសូមមេត្តានៅផ្ទះដើម្បីពួកគាត់_ពួកគាត់នៅពេទ្យដើម្បីពួកយើង!មុនពេលអ្នកសំរេចចិត្តចេញទៅក្រៅឬធ្វើដំណើរឆ្លងពីតំបន់មួយទៅតំបន់មួយ អ្នកត្រូវសួរខ្លួនឯងថាតើចេញដើម្បីអ្វី? តើវាសំខាន់ជាងគ្រួសារអ្នកឬអត់? សូមកុំអោយខ្លួនយើងក្លាយជាអ្នកចំលងCOVID-19 ទៅដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់របស់អ្នក។ក្មេងៗ និងមនុស្សចាស់ប្រឈមខ្ពស់ ហើយអត្រាគ្រោះថ្នាក់ដល់ជិវិតក៏មានកម្រឹតខ្ពស់ដែរ ... Read More »

Naomi Osaka និង Ashleigh Barty ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Miami Open

កីឡាការិនីវាយតឺន្នីសលំដាប់ទី២របស់ជប៉ុន Naomi Osaka បានបន្តការឈ្នះរបស់ខ្លួនដល់ការប្រកួតលើកទី២៣ ខណៈដែលនាងបានឈានទៅប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ Miami Open ជាលើកដំបូង។ BBC Sport បានផ្សាយថា កីឡាការិនី Naomi Osaka ដែលការប្រកួតមិនដែលចាញ់រួមមានការដណ្តើមយកពានរង្វាន់ ... Read More »

ធ្ងន់ធ្ងរណាស់កូវីដ-១៩ ក្រសួងសុខាភិបាលប្រកាស រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន ១០៥នាក់​ និងអ្នកជាសះស្បេីយចំនួន​ ៤នាក់​

ភ្នំពេញ​៖​​ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ១០៥នាក់ថែមទៀត និងជាសះស្បើយចំនួន ០៤នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ សូមជម្រាបថា​ នៅថ្ងៃទី២៩​ ... Read More »

Liverpool សម្លឹងមើលខ្សែការពារ RB Leipzig ខណៈដែលពួកគេព្យាយាមពង្រឹងតំបន់កណ្តាល

    ក្រុមហង្សក្រហម Liverpool មានបញ្ជីឈ្មោះកីឡាករ៥នាក់រួមទាំងខ្សែការពារ RB Leipzig កីឡាករ Ibrahima Konate និង OzanKabakខណៈដែលពួកគេសម្លឹងមើលការពង្រឹងខ្សែការពារកណ្តាលនៅរដូវក្តៅនេះ។ តាមរបាយការណ៍មួយឲ្យដឹងថា កីឡាករ Konate ... Read More »

ស្ទាវមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ច បម្រុងប្លន់យកលុយពីជនជាតិចិន ត្រូវចិនដេញចាក់វិញផ្អើលពេញមាត់ទន្លេ

ភ្នំពេញ៖ ស្ទាវមួយក្រុមបន្លំខ្លួនជាសមត្ថកិច្ច បម្រុងប្លន់យកលុយពីជនជាតិចិន ត្រូវចិនដេញចាក់វិញផ្អើលពេញមាត់ទន្លេ នៅម៉ោង១០ យប់ថ្ងៃទី២៩ ខែមីនា២០២១ ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដំបូងមានក្រុមក្មេងស្ទាវបន្លំខ្លួន បម្រុងនឹងប្លន់យកលុយពីជនជាតិចិន តែជនជាតិចិនក៏ទៅយកកាំបិតចុងស្រួចដេញចាក់រត់អស់។ មួយសន្ទុះក្រោយមក មានយុវជនម្នាក់ផ្សេងទៀត ... Read More »

នគរបាល​ប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក​ ឃាត់ខ្លួនជនសង្ស័យ​ ៣នាក់​ ពាក់​ព័ន្ធ​ករណីលួច

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ជំនាញព្រហ្មទណ្ឌ នៃអធិការខណ្ឌបឹងកេងកង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៅវេលាម៉ោង០២​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាក់ស្តែង ពីបទ៖លួច (សំភារៈសំណង់) នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ២៧១ ក្រុមទី៤ ភូមិ១ ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម, បង្ហាញពីវឌ្ឍនភាព និងសកម្មភាពនៃការនាំចេញកសិផល ក្នុងខេត្តពីរដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសវៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា, ដូចអ្វីដែលក្រសួងបានជម្រាបជូន លោក លោកស្រី ទាំងអស់បានជ្រាប ពីវឌ្ឍនភាព និងសកម្មភាពនៃការនាំចេញកសិផល ... Read More »

ភរិយានិងកូនស្រីអ្នកនិពន្ធចម្រៀងល្បីល្បាញ ជុំ ប៊ុនធឿន ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុីព្រោះជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកស្រី ប្រាក់ ផល្លី ភរិយាបណ្តូលចិត្តអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីល្បាញនៅកម្ពុជា គឺកវី  ជុំ ប៊ុនធឿន ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗព្រោះតែជំងឺកូវីដ-១៩ធ្វើទុក្ខខ្លាំង។កូនស្រីពៅរបស់លោកស្រីក៏ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីរកឃើញវិជ្ជមានជំងឺមួយនេះនៅថ្ងៃបន្ទាប់។    អស់រយៈពេលជាង១០ឆ្នាំហើយដែលកវីល្បីឈ្មោះលោក ជុំ ប៊ុនធឿន បានលាចាកលោក ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១)

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុង ” រដូវប្រាំង “។ ដោយឡែក តាមលក្ខណ:ស៊ីណុបទឹកបាន បង្ហាញថា ក្នុងអំឡុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាយើង នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម ... Read More »

អាជីវករ កម្មករស៊ីនទ្រី អ្នករត់រុឺម៉កកង់បី អ្នករត់ម៉ូតូឌុបចំនួន៧៣នាក់នៅផ្សារអូឡាំពិកដែលជួបការខ្វះខាតទទួលបានអង្ករពីសម្តេតេជោ ហ៊ុនសែន ក្នុងវិបត្ដិកូវីដ-១៩

ភ្នំពេញ ៖ បងប្អូនអាជីវករលក់ដូរតាមកញ្ច្រែង ល្អី នៅផ្សារអូឡាំពិក កម្មករស៊ីនទ្រីសម្អាតផ្សារ អ្នករត់រុឺម៉កកង់បី អ្នករត់ម៉ូតូឌុបចំនួន៧៣នាក់ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ និងកំពុងជួបវិបត្ដិកូវីដ-១៩ផងនោះត្រូវបានគណៈកម្មការផ្សារអូឡាំពិកនាំយកអង្ករដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ... Read More »

លោកស៊ូ ស៊ីវុត្ថា និងមន្ត្រីក្រោមឱវាទរួមទាំងសប្បុរសជនបានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់ការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីខណ្ឌព្រែកព្នៅ រួមនឹងមន្ត្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនមួយចំនួនទៀតបានប្រគល់រថយន្តសង្គ្រោះ១គ្រឿងជូនដល់ការិយាល័យសុខាភិបាលខណ្ឌព្រែកព្នៅ។ ពិធីនេះស្ថិតនៅក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅសាលាខណ្ឌព្រែកព្នៅ។   ... Read More »

នារីម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលចំណាំងប្លាតស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ

        ខេត្តស្វាយរៀង៖ នារីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តស្វាយរៀងក្រោយពីបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលចំណាំងប្លាតផ្លូវពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី២៩ខែ​ មីនាឆ្នាំ២០២១ស្ថិតនៅលើផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨-១៩ នៅក្នុងភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង ។    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថានារីដែលស្លាប់មានឈ្មោះ ហៀង ដានី ... Read More »

សម្តេចហេង សំរិនសូមជនរួមជាតិចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត

ភ្នំពេញ៖ វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ ដូច្នេះសូមជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិរបស់យើង។ នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់ កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ ... Read More »

សង្វៀនបញ្ជល់មាន់ ល្បែងអាប៉ោង បៀនៅស្រុកចិត្របុរីត្រូវបានសមត្ថកិច្ចបង្ក្រាបហើយ

ខេត្តក្រចេះ៖ វង់ល្បែងសុីសងមានទាំងសង្វៀនបញ្ជល់មាន់និងអាប៉ោង បៀដុះស្លែក្នុងស្រុកចិត្របុរីមួយកន្លែងដែលបើកលេងរាល់ថ្ងៃនោះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តក្រចេះធ្វើការបង្ក្រាបហើយ។     ការបង្ក្រាបវង់ល្បែងសុីសងដុះស្លែមួយនេះសមត្ថកិច្ចបានចុះអនុវត្តកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នៅចំណុចភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរីខេត្តក្រចេះ។   ទីតាំងសង្វៀនបញ្ជល់មាន់និងល្បែងគ្រប់ប្រភេទនោះហាក់មិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលហាមមិនឱ្យមានការជួបជុំនោះឡើយគឺបែរជាមានការប្រមូលផ្ដុំគ្នានាំឱ្យបង្កការរីករាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងតែវាយលុកនៅក្នុងសហគមន៍យ៉ាងក្តៅគគុកនាពេលបច្ចុប្បន្ននេះទៅវិញ ។    ប្រភពបង្ហើបថា ម្ចាស់សង្វៀនបញ្ជល់មាន់មួយកន្លែងនេាះបើកលេងជាប្រចាំដោយចាក់ភ្នាល់ដាក់លុយធំៗទៀតផង ... Read More »

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យ និងរៀបចំទីតាំងសម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ... Read More »