ព័ត៌មានទាន់ហេតុការណ៍៖
'

ហាងកាហ្វេ១កន្លែង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើកិច្ចសន្យាអប់រំណែនាំឲ្យអនុវត្តកាតព្វកិច្ចគម្លាតតាមវិធានការការពារការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះពិនិត្យហាងកាហ្វេ លឹម ឆាយ ស្ថិតនៅជិតស្ពានអាងក្រពើ។ ក្រោយពីការពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តវិធានការគម្លាតស្របតាមប្រការ៤ នៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ... Read More »

កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនមេខ្យល់ចំនួន០២នាក់ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២១ ។ ជនសង្ស័យទាំង០២នាក់ មាន៖ ១- ឈ្មោះ សៀង ម៉ាច ភេទប្រុសអាយុ ... Read More »

រកឃើញពលរដ្ឋ៥១នាក់ ពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយស្រីស្អាតអ្នកកើតកូវីដ១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការរកឃើញប្រជាពលរដ្ឋមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ ... Read More »

លោក សៀង ណាំ រៀបចំទេយ្យទានប្រគេនព្រះសង្ឃចំនួន ៤៦ វត្តក្នុងក្រុងសៀមរាប ដើម្បីរួមចំណែក សម្រាលទុក្ខលំបាកដែលកំពុងជួបប្រទះការខ្វះខាតខាត

ភ្នំពេញ៖ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានថ្លែងថា, ដោយបញ្ហាជំងឺកូវីដ-១៩ កំពុងតែរីករាលដាលនៅក្នុងខេត្តសៀមរាប គួរឱ្យព្រួយបារម្ភ បានធ្វើឱ្យព្រះសង្ឃជាច្រើនវត្តកំពុងខ្វះខាតចង្ហាន់ ដោយសារប្រជាពលរដ្ឋពុទ្ធបរិស័ទ សម្ងំនៅផ្ទះធ្វើចត្តាឡីស័ក ... Read More »

អភិបាលខេត្តកំពង់ចាម បញ្ហាឲ្យបិទទីតាំងចំនួន៤ កន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ នាក់

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ... Read More »

អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យស្ថានភាពផ្លូវតាមខ្សែបន្ទាត់ព្រំដែន

ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃសៅរ៍​ ១៤កើត ខែចេត្រ ឆ្នាំជូត​ ទោស័ក​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  លោកសា្វយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី​  ... Read More »

ក្រុមហ៊ុនវ៉ាក់សាំង Pfizer៖​ កំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ របស់ខ្លួនលើកុមារអាយុក្រោម ១២ឆ្នាំ

អន្តរជាតិ​៖​ ក្រុមហ៊ុនវ៉ាក់សាំង Pfizer និងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech​ បានបញ្ជាក់ថា​ បច្ចុប្បន្ន​ក្រុមហ៊ុនឱសថនេះកំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ទៅលើកុមារអាយុក្រោម ១២ឆ្នាំ​។ មិនតែប៉ុណ្ណោះ​ ខ្លួន​ក៏សង្ឃឹមថា នឹងអាចពង្រីកការចាក់វ៉ាក់សាំងដល់កុមារឱ្យបាននៅដើមឆ្នាំ២០២២ខាងមុខនេះ​។ សូមជម្រាបថា​ តាំងពីចុង ... Read More »

មួយថ្ងៃស្លាប់ជាង ១០០នាក់នៅមីយ៉ាន់ម៉ា ពិភពលោកថ្កោលទោសយ៉ាងខ្លាំងដល់យោធា

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានថ្កោលទោសដល់អំពើហិង្សា កាលពីថ្ងៃទី ២៧ខែមីនា នៅក្នុងប្រទេសមីយ៉ាន់ម៉ាបណ្តាលឲ្យមានបាតុករដល់ទៅជាង ១០០នាក់ស្លាប់ ។ ក្រៅពីអាមេរិក ក៏មានប្រទេស១២ផ្សេងទៀតបានថ្កោលទោសដល់យោធាមីយ៉ាន់ម៉ា។ លោក Blinken បានលើកឡើងថា«យើងពិតជារន្ធត់ចិត្តចំពោះការបង្ហូរឈាមនៅក្នុងប្រទេសមីយ៉ាន់ម៉ា ... Read More »

ប្តីមកពីធ្វេីការរុញបង្អួចហៅប្រពន្ធស្រាប់តែឃេីញប្រពន្ធកំពុងដេកឱបគ្នាជាមួយសង្សារក៏ទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍

      ភ្នំពេញ ៖ ហេតុការណ៍​ភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់ពេលវិលត្រឡប់មកពីធ្វើការងារវិញ រុញបង្អួចហៅប្រពន្ធឲ្យបេីកទ្វារស្រាប់តែឃើញប្រពន្ធរបស់ខ្លួនកំពុងដេកឱបជាមួយសង្សារទៅវិញ បង្កឲ្យផ្អើលឆោឡោ ប្តឹង សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិចាក់ជ្រូក ... Read More »

រកឃើញករណី វិជ្ជមានកូវីដ-១៩ ជនជាតិខ្មែរចំនួន ០១នាក់ទៀត ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ , រដ្ឋបាលខេត្តកែបសូមអោយអ្នកពាក់ព័ន្ធទៅផ្តល់សំណាក

ខេត្តកែប៖ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្រាប់ព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ខេត្តកែបបាន រកឃើញករណី វិជ្ជមានកូវីដ-១៩ ជនជាតិខ្មែរចំនួន ០១នាក់ទៀត ឈ្មោះ ... Read More »

ក្មេងទំនេីង​ជាច្រេីននាក់បានប្រមូលផ្ដុំគ្នាក្នុងកោះពេជ្រ​ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វេីការអប់រំណែនាំ​ ដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

​     ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ពិសេស​SDU នៃស្នងការរាជធានីភ្នំពេញ​ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់​ ព្រមទាំងសន្តិសុខកោះពេជ្របានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង​ជាច្រេីននាក់​ ដែលប្រមូលផ្ដុំគ្នានៅក្នុងកោះពេជ្រ​ ដេីម្បីធ្វេីការអប់រំណែនាំ​ គោលបំណងចូលរួមបង្ការ​ ទប់ស្កាត់​ ការរីករាលដាលនៃជំងឺកូវីដ-១៩​ ។  ... Read More »

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភដល់គ្រួសារសព ប្រជាពលរដ្ឋម្នាក់ ទទួលមរណភាពដោយជំងឺកូវីដ-១៩នៅសង្កាត់ប្ញស្សីកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១៥ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០ និង០០ ... Read More »

ស្រវឹងគ្រឿងញៀនមានតម្រេកផ្លូវកាមគុណ ប្រពន្ធមិនព្រមដុតផ្ទះឆេះខ្ទេចខាននៅ

ខេត្ត​ប៉ៃលិន ៖ ដោយសារតែទ្រាំរស់នៅជាមួយប្តីញៀនថ្នាំនិងល្មោភកាមមិនបាន ស្រ្តីជាប្រពន្ធបានសម្រេចចិត្តទៅដេកផ្ទះម្តាយបង្កើតនៅភូមិជាមួយគ្នាមួយយប់ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះបែរជាប្តីញៀន​ថ្នាំ​ដល់​កម្រិតបានខឹង​ប្រពន្ធរហូត​ទៅទាស់​ជាមួយម្តាយក្មេករួចទៅដុត​ផ្ទះ​ខ្លួនឯង​ឆេះខាននៅ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង​១៖​១៥ នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០២១នៅភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុង​.​ខេត្ត​ប៉ៃលិន។ ហើយទីបំផុត​បុរសញៀនថ្នាំនិងល្មោភកាមរូបនេះត្រូវជាប់​ខ្នោះ​របស់​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ៃលិ​ន កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​មីនា ឆ្នាំ​២០២១ ... Read More »

ប្រធានផ្សារអូរឫស្សីចែកអង្ករជូនអាជីវករ សន្តិសុខ កម្មករអនាម័យនៅផ្សារចំនួន១១៤នាក់

ភ្នំពេញ​៖ លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សាអូរឫស្សី បាននាំយកអង្ករដែលជាអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនអាជីវករ ... Read More »

ក្រសួងសុខាភិបាលប្រកាស រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន ៨៦នាក់​ និងអ្នកជាសះស្បេីយចំនួន​ ៣៤នាក់​

ភ្នំពេញ​៖​​ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ៨៦នាក់ថែមទៀត និងជាសះស្បើយចំនួន ៣៤នាក់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ តួលេខថ្ងៃនេះ ឡើងខ្ពស់គួរអោយកាន់តែបារម្ភណាស់ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមវាយគង ជួង រគាំង ទូងស្គរ នៅវត្តច័ន្ទបុរីវង្សដើម្បីជាសាររំលឹកប្រជាពលរដ្ឋរក្សាឲ្យបាននូវ ៣ការពារ និង៣កុំ

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២២និង៥០នាទីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៧-១១៨ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកនីស្សាន់ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 3A-8326 ... Read More »

ស្រវឹងស្រា​ចូល​បង្ក​ហិង្សា​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រូវ​នគរបាល​ស្រុក​ថ្មគោល​ឃាត់ខ្លួន​

ខេត្ត​បាត់ដំបង​ ៖​ ​សមត្ថកិច្ច​នគរបាលស្រុកថ្មគោលបានឃាត់ខ្លួន​បុរសម្នាក់ បន្ទាប់​ពី​ស្រវឹងស្រា​ហើយ​បាន​ចូល​ ទៅ​បង្ក​អំពើ​ហិង្សា​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដោយ​បាន​វាយ​ទៅ​លើ​កងកម្លាំង​យាម​ប្រចាំការ​នៅ​ទីនោះ​យ៉ាងចាស់ដៃ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥ល្ងាចថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២២​ ​ នៅ​ត្រង់​ចំណុច​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ថ្មគោលជាមណ្ឌល​ធ្វើច​ត្តា​ឡី​ស័ក ដែលសមត្ថកិច្ចរៀបចំទុក ។​ មន្ត្ត្រី​នគរបាល​ស្រុក​ថ្មគោល​បាន​រារាយការណ៍ឲ្យដឹង​ថា​ ជនសង្ស័យ​ ... Read More »

ជនសង្ស័យ៤នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ឃាត់ខ្លួនករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២២ និង៣០នាទី យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ភូមិត្រពាំងរនាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ... Read More »

រថយន្តហុីយ៉ាន់ដាយស្តារិចបើកឡើងខឿនសួនពុះចែកទ្រូងផ្លូវបុករះដើមផ្កាខូចខាតអស់ជាច្រើនម៉ែត្រ

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយស្តារិចមួយគ្រឿងបានបោះពួយទៅឡើងខឿនសួនពុះចែកទ្រូងផ្លូវបុករះដើមផ្កាខូចខាតអស់ជាច្រើនម៉ែត្រ ឯរថយន្តបែកកង់កល់ជាប់ទៅមុខលែងរួច។   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២០០៤ ត្រង់ ចំណុចកន្លែងថ្លឹងឡានចាស់ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។   ... Read More »

នគរបាលឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ហើយអធិការស្រុកបសេដ្ឋស្ងាត់ៗដោះលែងវិញសង្ស័យមានភាពមិនក្រក្រតី

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែ ចែត្រ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ខែមីនាឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ... Read More »

រថយន្តដឹកដីបែកកង់ឈប់ចតលើផ្លូវគ្មានដាក់សញ្ញាសម្គាល់ត្រូវម៉ូតូបុកពីក្រោយរបួសមនុស្ស២នាក់

ខេត្តស្វាយរៀង៖ រថយន្តធុនធ្ងន់ដឹកខ្សាច់បែកកង់ឈប់ចតលើផ្លូវគ្មានដាក់សញ្ញាសម្គាល់ខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់បើកបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់នៅលេីផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨-៩ ក្នុងភូមិព្រៃសាគុំ ឃុំ ព្រៃធំ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកជិះម៉ូតូដែលរងរបួសទី១ឈ្មោះ សោម  រ៉ាល ភេទប្រុស អាយុ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយឧត្ថម្ភថវិកា ៣.៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានជួយឧត្ថម្ភថវិកា ៣,៥លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញមន្ទីរពេទ្យ «នគរទេព»។ សម្តេចមានប្រសាសន៍ជូនចំពោះ ! ... Read More »

កញ្ញាAbena Appiah មកពីសហរដ្ឋអាមេរិកក្លាយជាម្ចាស់មកុដ Miss Grand International 2020

ប្រទេសថៃ៖ កម្មវិធីប្រកួតកញ្ញាឯក Miss  Grand International 2020 បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើកញ្ញាឯក  Abena Appiah មកពីសហរដ្ឋអាមេរិក ខណៈលំដាប់រងទី១បានទៅលើកញ្ញាSamantha Bernardo មកពីប្រទេសហ្វីលីពីន  និងលំដាប់រងទី២បានទៅលើកញ្ញាIvana Batchelor ... Read More »

លោក Oscar De La Hoya គ្រោងនឹងត្រឡប់មកប្រដាល់វិញនៅខែកក្កដា

អតីតជើងឯកពិភពលោក អូស្ការ ដឺឡា ហូយ៉ា (Oscar De La Hoya) បាននិយាយថា គាត់នឹងត្រឡប់មកប្រដាល់វិញនៅខែកក្កដា ពោលគឺ១៣ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរសៀលថ្ងៃទី២៧ ... Read More »

បែលហ្ស៊ិក និងព័រទុយហ្គាល់បានត្រឹមស្មើ ខណៈក្រូអាត, ហុល្លង់, ទួរគីធ្វើបានល្អទាំងក្នុងនិងក្រៅទឹកដី

ក្រុមជម្រើសជាតិបែលហ្ស៊ិក និងក្រុមជម្រើសជាតិព័រទុយហ្គាល់បានត្រឹមប្រកួតស្មើគូប្រកួតប៉ុណ្ណោះក្នុងវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុបកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ចំណែកក្រុមខ្លាំងៗចំនួន៣គឺក្រុមជម្រើសជាតិក្រូអាត, ហុល្លង់ និងទួរគីធ្វើបានល្អដោយយកឈ្នះគូប្រកួតក្នុងពូលរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលដោយ soccerway, តាមការចេញផ្សាយរបស់ BBC ... Read More »

អតីតកីឡាករក្រុម Arsenal លោក Thierry Henry ស្នើចាត់វិធានការលើការរើសអើងជាតិសាសន៍តាមបណ្តាញសង្គម

តាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុម Arsenal និងជាអតីតកីឡាករជម្រើសជាតិបារាំង លោក Thierry Henry បាននិយាយថា ខ្លួនកំពុងដកខ្លួនចេញពីបណ្តាញសង្គមដោយសារតែការរើសអើងជាតិសាសន៍ និងការសម្លុតធ្វើបាបផ្លូវចិត្តនៅលើបណ្តាញសង្គមទាំងនេះ។ លោក Thierry ... Read More »

ក្លិបបិសាចក្រហមចរចាកុងត្រាថ្មីនារដូវក្តៅជាមួយ Jesse Lingard ខណៈក្រុម West Ham ចង់បានជាអចិន្ត្រៃយ៍ក្នុងតម្លៃ១៥លានផោន

ក្លិបបិសាចក្រហម Manchester United បានបើកចំហរចំពោះការវិលត្រឡប់សម្រាប់កីឡាករ Jesse Lingard នៅរដូវក្តៅនេះរួមទាំងការពិភាក្សាអំពីការបន្តកិច្ចសន្យាថ្មីផងដែរ។ ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះមានទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះចាប់តាំងពីចូលរួមជាមួយ West Ham ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។ តាមការចេញផ្សាយរបស់សារព័ត៌មាន The Sun កាលពីថ្ងៃទី២៧ ... Read More »

មន្ក្រីនគរបាលខេត្តត្បូងឃ្មុំ៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ដោយសារប៉ះពាល់ផ្ទាល់ជាមួយលោក វ៉ាន់ ណាក្រូ

ខេត្តត្បូងឃ្មុំ ៖​ មន្ត្រីនគរបាលខេត្តត្បូងឃ្មុំ ចំនួន៣នាក់ដែលប៉ះផ្ទាល់ជាមួយលោក វរសេនីយ៍ វ៉ាន់ ណាក្រូ ប្រធានការិយាល័យសុខាភិបាល នៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បន្ទាប់ពីយកសំណាកទៅពិនិត្យ ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩ ។ មន្ត្រីនគរបាលទាំងនោះមានទី១-ឈ្មោះ នល់ ចន្នា ... Read More »

រដ្ឋបាលក្រុងបាវិតផ្អាកអាជីវកម្មនិងបិទការចេញចូលទីតាំងចំនួន២កន្លែងដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ-១៩

ខេត្តស្វាយរៀង៖ លោក វណ្ណ សុមុន្នី អភិបាលរងក្រុង តំណាងលោក លឹម សៀងហេង អភិបាលក្រុងបាវិត បានដឹកនាំក្រុមការងារចុះផ្អាកអាជីវកម្ម និងបិទការចេញចូលទីតាំងចំនួន២កន្លែងដើម្បីទប់ស្កាត់ការរីករាលដាលនូវវីរុសកូវីដ-១៩(COVID-19)។ ការចុះផ្អាកអាជីវកម្ម និងបិទការចេញចូលទីតាំងចំនួន២កន្លែងខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២៧ ខែមិីនាឆ្នាំ២០២១។ លោកវណ្ណ ... Read More »