ព័ត៌មានទាន់ហេតុការណ៍៖
'

ហ៊ីយ៉ាន់ដាយបុកជាមួយម៉ូតូហុងដាសេ១២៥ បណ្តាលឲ្យស្លាប់ម្នាក់

ចែករំលែក៖ខេត្តកណ្តាល៖ រថយន្តហ៊ីយាន់ដាយមួយគ្រឿងបានបុកជាមួយម៉ូតូហុងដា សេ១២៥ មួយគ្រឿងបណ្តាលឲ្យលាន់ឮដូចរន្ទះធ្វើឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវលំ ភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ នគរបាលឃុំសំបួរមាស ... Read More »

កូនសិស្សលោកវត្តអង្គតាមិញជិះរ៉ឺម៉កកង់បីមិនឲ្យលុយហើយវៃរ៉ម៉ឺកបណ្តាលឲ្យរងខូចខាតទៀត

ភ្នំពេញ៖ យុវជន២នាក់ដែលគេស្គាល់ថាជាកូនសិស្សលោកនៅវត្តអង្គតាមិញបានហៅរ៉ឺម៉កកង់បីជិះស្ថានីយ៍ប្រេងឥន្ទនៈតេលាហើយ​ពេលមកដល់វត្តក្នុងបរិវេនវត្តក៏គំរាមមិនឲ្យលុយថែមទាំងវាយរ៉ឺម៉កបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ​ ។ ​ហេតុការណ៍មួយនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្តកិច្ចកាលពេលវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ។ ​ម្ចាស់កង់បីឈ្មោះសូ​ សុភ័ក្ត ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរត់កង់បី ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ស្រាល៣នាក់នៅផ្លូវជាតិលេខ៤

ភ្នំពេញ៖ មនុស្សបុ្រស ស្រី ៣នាក់បានរងរបួសធ្ងន់ ស្រាលដោយសារពួកគេជិះម៉ូតូ២គ្រឿងក្នុងល្បឿនលឿន​ជ្រុលបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ​តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឌុបនារីម្នាក់​ជិះម៉ូតូមួយគ្រឿង ... Read More »

រថយន្តដឹកត្រី​រលត់ម៉ាស៊ីន​​រអិលបុកចូលផ្ទះពលរដ្ឋស្លាប់កុមារីម្នាក់

ខេត្តព្រះសីហនុ៖ រថយន្តដឹកត្រីមួយគ្រឿង​ម៉ាកនីសសាន់ ខណៈកំពុងបើកបរនៅតាមដងផ្លូវ ស្រាប់តែ​រលត់​ម៉ាស៊ី​ន​ ហើយរអិលបុកចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យកិនកុមារីម្នាក់រងរបួសធ្ងន់ និងបានបាត់បង់ជីវិត​ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ដើម្បីសង្គ្រោះ​បន្ទាន់។ ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី​យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅមុខរោងចក្រប្រេងកាតស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ រថយន្តបង្កម៉ាកនីសសាន់ ពាក់ស្លាកលេខ ... Read More »

ឡិចស៊ីសបុកជាមួយម៉ូតូ​របួសធ្ងន់២នាក់​នៅស្រុកអូរយ៉ាដាវ

  ខេត្តរតនគិរី៖ កូនមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិអូរយ៉ាដាវម្នាក់បើករថយន្តឡិចស៊ីសបុកមូតូមួយគ្រឿងចំពីក្រោយពេញទំហឹងដែលមានទឹសដៅស្របទឹសគ្នាពីលិចទៅកើតបណ្តាលអោយអ្នក់ជិះម៉ូតូ២នាក់រងរបូសធ្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។ ហេតុការណ៍នេះបានកើតឡើងនៅវលាម៉ោង១៥និង៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ លើកំណាតផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមោសោមតានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ។ យោងតាមប្រភពពីកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានអោយដឹងថា ជនរងគ្រោះទី១ ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមសិក្ខាសាលាដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន

តូក្យូ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួម សិក្ខាសាលាដើម្បីផ្សព្វផ្សាយ អំពីសក្តានុពលវិនិយោគនៅកម្ពុជាដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នៅរសៀលថ្ងៃទី៥ ខែកក្កដា ដែលជាថ្ងៃទី៤ នៃការស្នាក់អាស្រ័យបំពេញការងារនៅប្រទេសជប៉ុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធីបើកសិក្ខាសិលាផ្សព្វផ្សាយ ... Read More »

ផឹកស៊ីបាញ់បោះសេរីក្នុងហាងអាណាចក្រអង្គរអាចជាកូនអ្នកមានអំណាច?

ភ្នំពេញ: មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅហាងផឹកស៊ីយីហោ”អាណាចក្រអង្គរ”នៅសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥។ បើតាមលោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានអោយដឹងថា: ពិតជាមានករណីផ្ទុះអាវុធមែននៅហាងខាងលើនេះ ប៉ុន្តែសមត្តកិច្ជមិនទាន់កំណត់មុខសញ្ញបាននៅឡើយទេ។ បើតាមប្រភពពីប្រជាពលរដ្ធបានអោយដឹងថាខ្មាន់កាំភ្លើងត្រូវជាក្មួយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ បានធ្វើសកម្មភាពបាញ់ជាច្រើនគ្រាប់ រួចគេចខ្លួនពីកន្លែងកើតហេតុ ... Read More »

នគរបាលស្រុកលើកដែក​ឃាត់ខ្លួនស្ត្រី​ម្នាក់ជាមួយថ្នាំញៀន២កញ្ចប់តូច

ខេត្តកណ្តាល៖ នគរបាល​ស្រុកលើកដែក​បានចាប់ខ្លួន​ស្រ្តី​សង្ស័យ​ម្នាក់ពាក់ព័ន្ធ​ថ្នាំញៀន២កញ្ចប់តូច បញ្ជូន​ទៅកាន់អធិការដ្ឋាននគរបាលដើម្បីបន្តនីតិវិធី។ ហេតុការណ៍ចាប់ខ្លួនខាងលើ​ធ្វើឡើង​កាលពីវេលាម៉ោង១៥និង៥៥នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅ​ចំណុចបរិវេណសាលាបឋមសិក្សាកំពង់ចម្លង  ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ស្រ្តីសង្ស័យឈ្មោះ ប៉ូយ ចន្ថា ... Read More »

យុវតីម្នាក់ទៅរៀនគួរមិនឃើញត្រឡប់មកផ្ទះ ឪពុកម្តាយបារម្ភខ្លាំង មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ទឹកថ្លា

ភ្នំពេញ៖ យុវតីម្នាកចេញទៅរៀនមិនឃើញវិលត្រឡប់មកផ្ទះអស់១យប់ ឪពុកម្តាយកើតក្តីបារម្ភ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ទឹកថ្លាកាលពីវេលោ ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៥។ តាមការរៀបរាប់ពីបុរសម្នាក់ត្រូជាឪពុកចិញ្ចឹមបានអោយដឹងថា រូបគាត់ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខាងក្រោយ ... Read More »

ផឹកស្រាបៀរកម្ពុជាពិតជាក្លាហាន ស្រវឹងខ្លាំងឈាមជាសត្វខ្លា កាចឆេវឆាវដកកាំភ្លើងបាញ់សម្លាប់ដៃគូរួមតុមិនញញើតដៃ

ខេត្តកណ្តាល: បុរសម្នាក់ត្រូវបានដៃគូរួមតុបាញ់ប្រហារចំៗគោលដៅអស់ជាច្រើនគ្រាប់ ខណៈប៉ះពាក្យសំដីគ្នាគ្រាក្រេបរស់ជាតិស្រាបៀរកម្ពុជា ហើយជនដៃដល់ស្រវឹងក្លាយជាមនុស្សកំណាច កាចសាហាវឃោរឃៅប្រៀបបានជាសត្វខ្លាហែកមនុស្សស៊ីឆៅនោះ។ ក្រោយពីបាញ់សម្លាប់ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនភ្លាមៗដោយសុវត្ថិភាព និងបន្សល់ទុកជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ជាមួយនឹងកំប៉ុងស្រាបៀរកម្ពុជាដ៏ច្រើនរាយប៉ាយពេញទីតាំងកន្លែងកើតហេតុ។ អំពើឃាតកម្មបាញ់សម្លាប់មនុស្សឆៅៗដោយសារស្រវឹងជោគនឹងការផឹកស្រាបៀរកម្ពុជានេះបានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះម្ចាស់កម្មវិធីមានឈ្មោះសៀង ចាន់ធី ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ រួមនិងថ្នាំញៀន១កញ្ចប់តូចត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌ សែនសុខ រាជធានីភ្នំពេញ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌសែន ... Read More »

ចោរលួចកាច់សោកម៉ូតូ២នាក់អស់លក្ខណ៍​ត្រូវពលរដ្ឋចាប់បានវាយទ្រមខ្លួន

ខេត្តកណ្តាលៈ បុរសជាជនសង្ស័យ​ចោរលួចកាច់សោកម៉ូតូ​មិនបានសម្រេច២នាក់ត្រូវប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ហើយ​ស្វាគមន៍ម្នាក់មួយដៃ មួយជើង សល់តែដង្ហើមចង្រិត ដង្ហោយហៅរកព្រះជួយ ប៉ុន្តែ​គ្មាននរណា​គេ​អាណិតនោះឡើយ ដោយសារតែទង្វើល្មើសច្បាប់របស់ពួកគេនោះ។ ហេតុការណ៍នេះ​បានកើតឡើង​កាលពីវេលាម៉ោង៨និង៤០នាទី​ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចក្នុងវត្តវិហារបិតមាសដី ភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចាកចេញពីទីក្រុងតូក្យូបន្តដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងគីតាគ្យូស៊្យូ ខេត្តហ៊្វូគុអូកា និងទីក្រុងហ្សីម៉ូណូសីកគី

តូក្យូ៖ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចាកចេញពីទីក្រុងតូក្យូ ដោយបន្តដំណើរ ទៅ បំពេញទស្សនកិច្ចនៅទីក្រុងគីតាគ្យូស៊្យូ ខេត្ត ហ៊្វូគុអូកា និងទីក្រុងហ្សីម៉ូណូសីកគី ដែលជា មណ្ឌលបោះឆ្នោតរបស់ លោក ហ្សិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ។ ... Read More »

ប្រធានាធិបតីទុយណេស៊ីប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន បន្ទាប់ពីការវាយប្រហារភេរវកម្មនៅឆ្នេរសមុទ្រ

ប្រធានាធិបតីទុយណេស៊ី លោក Beji Caid Essebsi កាលពីថ្ងៃកន្លងមកនេះបានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន បន្ទាប់ពីបានថ្លែងថា ការវាយប្រហាររបស់ក្រុមភេរវកម្មអិស្លាមជ្រុលនិយមទៅលើសណ្ឋាគារមួយតាមឆ្នេរសមុទ្រដែលសម្លាប់ជនបរទេស៣៨នាក់នោះ ធ្វើឲ្យប្រទេសនេះស្ថិតក្នុងដំណាក់ប្រទេសដែលមានសង្គ្រាម។ ការវាយប្រហារកាលពីសប្តាហ៍មុននេះ គឺបន្ទាប់ពី៣ខែនៃការវាយប្រហារសម្លាប់យ៉ាងរង្គាលនៅសារមន្ទីរBardo ទៅទីក្រុងTunis ដែលបានធ្វើឲ្យកក្រើកប្រទេសតំបន់អាហ្វ្រិកភាគខាងជើង សម្បូរប្រេង ហើយចង់ក្លាយទៅជារបបប្រជាធិបតេយ្យ ... Read More »

ម្ចាស់ស្រឡាងនៅហ្វីលីពីនត្រូវផ្តន្ទាទោសប្រហារជីវិត

ប៉ូលិសហ្វីលីពីនបានដាក់ពាក្យបណ្តឹងចោទប្រកាន់ប្រឆាំងម្ចាស់ស្រឡាង និងក្រុមនាវិកស្រឡាងមួយគ្រឿងដែលបានក្រឡាប់លិចនៅឈូងសមុទ្រ Leyte បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៥៦នាក់នោះ។ ស្រឡាងមួយគ្រឿងដែលមានឈ្មោះថា Kim Nirvana បានដឹកអ្នកដំណើរ១៧៣នាក់ ហើយបានក្រឡាប់លិចនៅមិនឆ្ងាយប៉ុន្មានពីកំពង់ផៃ Ormoc កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ។ កត្តាមនុស្ស ... Read More »

ចោរអស់គេលួចមាស លួចពេជ្រមានតម្លៃ ខុសអីក្តិបចោរម្នាក់នេះលួចតែស្លាកលេខរថយន្ត

ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៥ កម្លាំងនគរបាលប៉ុស្តិស្ទឹង បានឃាត់ខ្លួនក្មេងប្រុសម្នាក់ ឈ្មោះធឿន អូន សអាយុ14ឆ្នាំ ស្នាក់នៅមាត់ប្រឡាយ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

តៃវ៉ាន់ប្រារព្ធទិវាបរាជ័យរបស់ជប៉ុនក្នុងសម័យសង្គ្រាមលោកលើកទី២

តៃវ៉ាន់កាលពីថ្ងៃទី៤ ខែកក្កដា បានបង្ហាញឲ្យឃើញពីកម្លាំង និងសមត្ថភាពថ្មីចុងក្រោយបំផុតរបស់កងកម្លាំងយោធា ក្នុងឱកាសធ្វើព្យុហយាត្រាដើម្បីប្រារព្ធខួបទី៧០ឆ្នាំ ថ្ងៃបរាជ័យរបស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។ នៅក្នុងព្រឹត្តិការណ៍នេះ ប្រធានាធិបតី ម៉ា យីងជូ បានកោតសរសើរ ស្ងប់ស្ងែងដល់គោលនយោបាយដឹកនាំរដ្ឋាភិបាលកូមីងតាង ដែលនាំឲ្យទទួលបានជ័យជម្នះ និងឯករាជ្យ ។ ... Read More »

ក្រុមយុវជនសម្ព័ន្ធសេនានាគ លើកពាន អឹម ភើរៀល លីកឆ្នាំ២០១៥

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ ក្រុមយុវជនសម្ព័ន្ធសេនានាគ ដណ្តើមបានពានរង្វាន់ហ៊្វូត សាល អឹម ផើរៀល លីកឆ្នាំ២០១៥ ក្រោមពីយកលេងឈ្នះ ក្រុម The Salt ... Read More »

បំពាក់មេដាយ និងប្រគល់ពានរង្វាន់ដល់ក្រុមនិស្សិតឧត្តមសិក្សា មធ្យមសិក្សាបច្ចេកទេស

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ក្រសួងអប់រំយុវជននិងកីឡា សហជាមួយ គណៈកម្មធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំពិធីប្រគល់ពានរង្វាន់ និងមេដាយដល់ក្រុមកីឡាករ កីឡាការិនី មកពីតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សា ដោយការអញ្ជើញចូលរួមជាកិតិយសពីសំណាក់ លោក ស៊ាន ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន Mitsui, ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo Wiring Systems ក្រុមហ៊ុន Minebea ក្រុមហ៊ុន Yazaka Comporation ចូលជួបសំដែងការគួរសម

តូក្យូ៖ សម្តេចតេជោ នាយក រដ្ឋមន្រ្តី អនុញ្ញាតឲ្យថ្នាក់ដឹកនាំ ក្រុមហ៊ុន Mitsui, ក្រុមហ៊ុនប្រេង Mitsui Oil ក្រុមហ៊ុន Denso Comporation ក្រុមហ៊ុន Sumitomo ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុញ្ញាតឲ្យថ្នាក់ដឹកនាំ គ្រួបង្វឹក និងក្រុមកីឡាករបាល់ទាត់យុវជនកម្ពុជាអាយុក្រោម១៥ឆ្នាំចំនួន៣២នាក់ ដែលមានវត្តមានចូលរួមប្រកួតកីឡាជាលក្ខណៈមិត្តភាព ក្នុងប្រទេសមេគង្គ ជប៉ុន ចូលជួបសំដែងការគួរសមនិងទទួលក្តីណែនាំ

តូក្យូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំ គ្រួបង្វឹក និង ក្រុមកីឡាករបាល់ទាត់យុវជនកម្ពុជាអាយុ ក្រោម១៥ឆ្នាំចំនួន៣២នាក់ ដែលមានវត្តមាន ចូលរួមប្រកួតកីឡាជាលក្ខណៈមិត្តភាព ក្នុងប្រទេសមេគង្គ ... Read More »

ជំនួបទ្វេភាគីរវាងសម្តេចតេជោហ៊ុន សែន នឹងលោកនាយករដ្ឋមន្រ្តីហ្សិនហ្ស៊ូ អាបេ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី៧

តូក្យូ : ជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនហ្ស៊ូ អាបេ ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី៧ បានបញ្ចប់ទៅប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃទី៤ ខែកក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

បារាំងដឹកស្រីស្នេហ៍ចុះពីវិមានឯករាជ្យ ត្រូវរថយន្តឡិចស៊ីសបុកពីក្រោយស្លាប់ដាច់កង់ៗទាំង២នាក់

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ បណ្តាលឲ្យបុរសជនជាតិបារាំងម្នាក់ និងនារីស្រីស្នេហ៍ជនជាតិខ្មែរម្នាក់បាត់បង់ជីវិត ដោយសាកសពខេ្ទច សំបែតដូចចេកចៀន មើលទៅគួររន្ធត់ជាទីបំផុត ដោយសារតែត្រូវរថយន្តឡិចស៊ីសបុកពីក្រោយ ខណៈកំពុងធ្វើដំណើរចេញពីវិមានឯករាជ្យ ។ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅចំណុចមុខវិទ្យាល័យសម្តេចឪ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ... Read More »

ចាប់ខ្លួនបុរស២នាក់ពាក់ព័ន្ធករណីចោរកម្មបញ្ជូនទៅតុលាការ

ខេត្តរតនគិរីៈ ជនសង្ស័យពីរនាក់ត្រូវកម្លាំងនគរបាល ឃាត់ខ្លួនបញ្ជូនទៅតុលាការជាប់ពាក់ព័ន្ធពីករណីចោរកម្មអាជីប។ ហេតុការណ៍នេះគឺធ្វើឡើងកាលពីរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥។ បើយោងតាមលោកវរៈសេនីយ៍ទោ មាស ពៅ បូរ៉ា ប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តបានអោយដឹងថា កម្លាំងរបស់លោកបានធ្វើការសហការណ៍ជាមួយកម្លាំងអធិការស្រុកកូនមុំ និងស្រុកបរកែវបានធ្វើការស្រាវជ្រាវរកមុខសញ្ញាចោរកម្មលួចម៉ូតូយ៉ាងសកម្មនាពេលកន្លងមកក្នុងក្រុង និងស្រុកទាំងពីរ។ ... Read More »

នគរបាលប៉ុស្តិ៍ឡាបានសៀកតាមចាប់អ្នកទោសហែកគុករត់បានម្នាក់បញ្ចូលពន្ធនាគារវិញ

ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ឡាបានសៀកឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារភ្នំស្វាយវិញបន្ទាប់ពីហែកគុករត់ចេញរយៈពេលជាច្រើនខែកន្លងមក។ ករណីឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើាងនៅវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងមុខហាងពន្លឺថ្មី (ហៅហាងតាទ្រី) ក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀកក្រុងបានលុង។ លោកផន ទុំ នាយប៉ុស្តិ៍ស្តីទីឡាបានសៀកបានប្រាប់ឲ្យដឹងថា ... Read More »

តុលាការខេត្តកំពង់ចាមចេញដីកាដោះលែងជនជាប់ចោទ ជឿន ហេង ហៅផូ ស្ងាត់ៗពីពន្ធនាគារ

ខេត្ដកំពង់ចាម ៖ តាមប្រភពព័ត៌មានច្បាស់ការពីមន្ត្រីពន្ធនាគារមាត់ឃ្មួង បានប្រាប់ភ្ងាក់ងារនគរវត្តឲ្យបានដឹងថា ជនជាប់ចោទជើងខ្លាំង ឈ្មោះជឿន ហេង ហៅផូ ត្រូវបានលោកស្រី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ហៃ ណៃហេង សម្រេចចេញដីកាដោះលែងស្ងាត់ៗពីពន្ធនាគារហើយកាលពីសប្តាហ៍មុន។ ទាក់ទងនិងការដោះលែងជនជាប់ចោទ ជឿន ... Read More »

ប្រជាពលរដ្ឋសង្កាត់ត្រពាំងក្រសាំងចោទប្រកាន់ក្រុមហ៊ុនស៊ូគីម៉ិចលួចដីពួកគាត់ពង្រីកផ្លូវឃ្លាំង

ភ្នំពេញ ៖ ក្រុមហ៊ុនស៊ូគីម៉ិច បានមកពង្រីកផ្លូវចូលក្រុមហ៊ុរបស់ខ្លួនប្រវែងប្រហែល១គីឡូម៉ែត្រដោយស្ងាត់ៗ ត្រូវប្រជាលពលរដ្ឋដែលមានដីអមសងខាងផ្លូវចោទប្រកាន់ថា លួចដីពួកគាត់យកទៅពង្រីកផ្លូវចូលក្រុមហ៊ុនបម្រើប្រយោជន៍ បុគ្គល មិនមែនប្រយោជន៍សាធារណៈ ហើយប្រើរូបភាពអភិវឌ្ឍផ្លូវក្នុងមូលដ្ឋាន តែធាតុពិត បើកផ្លូវដើម្បីឲ្យរថយន្តធុនធំរបស់ក្រុមហ៊ុន ងាយចេញចូលតែប៉ុណ្ណោះ ទើបនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ ... Read More »

យុវជនម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធការបៀតបៀនកេរ្ត៍ខ្មាស់ក្មេងស្រី

ភ្នំពេញៈ នគរបាលខណ្ឌដង្កោឃាត់ខ្លួនយុវជនម្នាក់កាលពីវេលាម៉ោង4រសៀលថ្ងៃទី4 ខែកក្កដា ឆ្នាំ2015 នៅចំណុចភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ តាមបណ្តឹងក្រុមគ្រួសារក្មេងស្រីរងគ្រោះ។ ជនសង្ស័យមានឈ្មោះ វ៉េត សៀងហាក់ ភេទប្រុស អាយុ18ឆ្នាំ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះអាយុ9ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ៕តាឡឹម Read More »

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី៤ កក្កដា

តូក្យូៈ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី៧បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ មេដឹកនាំនៃប្រទេសមេគង្គទាំង ប្រាំរួមមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, លោក ថងស៊ីន ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ... Read More »

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ចុះ​ពង្រឹងគុណភាព​ វិស័យ​អប់រំ​ តាម​សាលា​ឯកជន​

​ភ្នំពេញ​៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ចុះ​ពង្រឹងគុណភាព​ វិស័យ​អប់រំ​ តាម​សាលា​ឯកជន​ ដើម្បី​ជួយ​លើកកម្ពស់​គុណភាព​ និង​ជំរុញ​ឲ្យ​លោកនាយក​ លោកគ្រូ​ អ្នកគ្រូ​ ក៏​ដូច​មន្ត្រី​អប់រំ​ទាំងអស់​ បន្ត​អនុវត្ត​គោលការណ៍​អប់​រំជា​មូលដ្ឋាន​គ្រឹះ​ និង​ខ្លឹមសារ​អប់រំ​ល្អៗ​ ដល់​សិស្ស​គ្រប់​ភូមិ​សិក្សា​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ ដើម្បី​កសាង​ជំនាន់​យុវវ័យ​មួយ​ថ្មី​ ... Read More »