ព័ត៌មានទាន់ហេតុការណ៍៖
'

នៅថ្ងៃទី៤ មីនា! ​ប្រសិនបើពុំមានការប្រែប្រួលទេ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នឹងចាក់វ៉ាក់សាំង​កូវីដ-១៩ AstraZeneca​ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ​៖​ បេីតាមការ​បញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា​ នៅល្ងាចថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​ បានថ្លែងថា​ បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់!​ ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)​ ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ... Read More »

ក្រសួងសុខាភិបាល​ ប្រកាសច្រានព័ត៌មានប្រឌិតថា នាយនគរបាលម្នាក់ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចធ្លាក់ខ្លួនពិការជើង

ភ្នំពេញ​៖ បេីយោង​តាមការអះអាងពីលោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណា​ឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​នៅរសៀល​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលបានប្រឌិតថា មាននាយនគរបាលម្នាក់ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ធ្លាក់ខ្លួនពិការជើង ... Read More »

ឡំប្រឺតាជ្រុលចង្កូតទៅបុករះម៉ូតូនិងកង់ បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ ដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន បង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយបើកឡំប្រឺតាទៅបុករះម៉ូតូ រួមទាំងកង់បណ្តាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើង ហើយបុរស២នាក់បានរងរបួសធ្ងន់។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាC125 ស៊េរីឆ្នាំ2014 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

នៅថ្ងៃទី០២ មីនា២០២១ខាងមុខនេះ​! ក្រសួងសុខាភិបាលកម្ពុជា ប្រកាសទទួលយកវ៉ាក់សាំងកូវីដ១៩ AstraZeneca ៣២៤,០០០ដូស

ភ្នំពេញ​៖ បេីយោង​តាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា កម្ពុជា​ នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤,០០០ដូស នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ ... Read More »

គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងផ្សេងគ្នារបួសមនុស្ស៥នាក់នៅស្រុកកំពង់រោទ៍និងក្រុងបាវិត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់រងរបួសធ្ងន់និងស្រាលដោយាសារករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងរថយន្តបុកចូលសំយាបផ្ទះអ្នកភូមិ និងម៉ូតូបុកជាមួយម៉ូតូនៅស្រុកកំពង់រោទ៍និងក្រុងបាវិត។ សមត្ថកិច្ចខេត្តស្វាយរៀងបានឱ្យដឹងថាករណីទី១ បានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីទៀបភ្លឺ ថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២១ស្ថិតនៅភូមិ ស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានរថយន្តហុីយ៉ាន់ដាយ ពណ៌ខៀវ  ពាក់ស្លាកលេខ៣A-៣០៤២ ព្រះសីហនុ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបន្តក្រាលការីឡាលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ចាប់ពីមហាវិថីព្រះនរោត្តមដល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ សកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរៀបក្រាលការីឡានៅចិញ្ជើមផ្លូវមួយចំហៀងទៀត នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ (ចុងខាងលិចនៃស្ពានអាកាស៥មករា) មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទាប់ពីក្រាលការីឡានៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីនៅលើចិញ្ជើមផ្លូវមួយចំហៀងរួចរាល់។ គួរំលឹកផងដែរថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ លោក ឃួង ... Read More »

កូនចិត្តខ្លាំងសុំលុយទិញស្រាផឹកមិនបានដុតផ្ទះម្ដាយនិងផ្ទះបងស្រីឆេះម៉ត់២ខ្នងនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំធ្វើការឃាត់ខ្លួនបន្ទាប់ពីស្រវឹងស្រាហើយតូចចិត្តលែងលះជាមួយប្រពន្ធនិងខឹងសុំលុយម្តាយមិនបានដុតផ្ទះម្ដាយនិងផ្ទះបងស្រីបង្កើតឆេះអស់២ខ្នងទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចភូមិទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះម៉ឺង រក្ស័  អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះដែលឆាបឆេះអស់នោះមានឈ្មោះ គឹម រិន ... Read More »

សឿន វីតា ព្រមាន បុរសម្នាក់ដែលជំពាក់ប្រាក់ជិត៣ពាន់ដុល្លារជិត២ឆ្នាំហើយព្យាយាមគេចខ្លួនមិនដោះស្រាយ

ភ្នំពេញ៖ ​​សារនេះក៏ត្រូវបានទម្លាយក្រោយពីគេបានឃើញលោកសឿន វីតា ធ្វើការបង្ហោះសារអមដោយរូបថតបុរសម្នាក់ ឈ្មោះកែ សុភ័ណ្ឌ ដោយបានបញ្ជាក់ខ្លឹមសារថា បុគ្គលម្នាក់នេះមិនសងលុយហើយប្លុកយើងចោលទៀតគិតជាលុយ២៨៨០ដុល្លារ។ ក្តៅស្លឹកត្រចៀកទ្រាំលែងបានព្រោះតែរងចាំបុរសម្នាក់ចូលខ្លួនមកដោះស្រាយលើបញ្ហាបំណុលជិត៣ពាន់ដុល្លារអាមេរិក អស់រយៈពេលជិត២ឆ្នាំមកហើយនោះ តារាសម្តែង សឿន វីតា បានសម្រេចចិត្តលែងទុកមុខឲ្យបុរសម្នាក់ ដែលបានបន្តព្យាយាមគេចវេសមិនចូលខ្លួនមកដោះស្រាយនោះ។ មានវិធានការក្តៅចុងក្រោយគឺលោកត្រៀមបញ្ចេញវិធានការក្តៅចុងក្រោយគឺទុកឲ្យច្បាប់ជាអ្នកចាត់ចែង។ សារខាងលើនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ... Read More »

បាតុករពីរនាក់ទៀតហើយនៅមីយាន់ម៉ា ស្លាប់ដោយការបង្ក្រាបពីកម្លាំងទាហាន

បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តកើនឡើង ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងផងដែរ ។ នៅថ្ងៃទី២៨ខែកុម្ភៈ កម្លាំងប្រឆាំងបាតុកម្ម បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង បំបែកបាតុករ នៅទីក្រុង Yangon ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៨ខែកុម្ភៈបានផ្សាយថា មានបាតុករពីរនាក់ស្លាប់ ... Read More »

តារាភាពយន្តហុងកុងជើងចាស់ ក្នុងរឿងជាច្រើនដើរតួជាពូ ឬឪពុករបស់ទិនហ្វី​ បានទទួលមរណភាព ដោយសារជំងឺមហារីក

អន្តរជាតិ​៖ លោកអ្នកប្រហែលជាស្គាល់ច្បាស់ហេីយតារាភាយន្តហុងកុងជើងចាស់ដ៏ល្បីឈ្មោះម្នាក់គឺលោក Ng Man-tat ក្នុងរឿងជាច្រើន​ គឺលោកដើរតួជាពូ ឬឪពុករបស់ទិនហ្វី​ ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ តារាភាយន្តហុងកុងជើងចាស់រូបនេះ​ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១​ បានទទួលមរណភាព ... Read More »

លោកស្រីឱ វណ្ណឌីន “បច្ចុប្បន្ននេះ​ កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ នូវជំងឺកូវីដ-១៩

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន នៅរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, “បច្ចុប្បន្ននេះ​ កម្ពុជា​ ស្ថិតនៅក្នុងស្ថានភាពចម្លងជាចង្កោមៗរាយប៉ាយតាមកន្លែងនីមួយៗ​ ហេីយ​ វ៉ាក់សាំងកូវីដ-១៩​ តែមួយមុខ​ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លេីយតបទៅនឹងការរាតត្បាតជំងឺកូវីដ-១៩​ ... Read More »

រឿងនិទានខ្លីបែបអប់រំ៖ រឿងបក្សីក្បាលពីរ

ជាយូរមកហើយ មានបក្សីចម្លែករស់នៅលើដើមពោធិធំមួយ។ ដើមឈើនោះ នៅក្បែរទន្លេមួយ។ សត្វបក្សីចម្លែកនេះ មានក្បាលពីរ ប៉ុន្តែមានក្រពះតែមួយប៉ុណ្ណោះ។   ខណៈដែលបក្សី កំពុងតែហោះនៅលើអា​​កាស វាបានឃើញផ្លែឈើមួយដែលមានរាងដូចផ្លែប៉ោម នៅច្រាំងនៃទន្លេ។ បក្សីនោះ បានហោះចុះ និង ... Read More »

រថយន្តដឹកសសរបុកគ្រឹះបើកថយក្រោយបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់បុកដួលបោកក្បាលស្លាប់គួរឲ្យអាសូរ

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមគួរឲ្យអាសូរ ខណៈបើកបរម៉ូតូទៅបុករថយន្តដឹកសសរបុកគ្រឹះដែលកំពុងបើកថយក្រោយបណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូទៅបុកជាមួយនឹងសសរគ្រឹះដែលនៅលើរថយន្ត ដួលបោកក្បាលទៅលើផ្លូវស្លាប់ភ្លាមៗ កាលពីថ្ងៃទី២៧ ខែ​ កុម្ភៈ​​ ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី ត្រង់ចំណុច​ខាងមុខបុរីសិរីមង្គល ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល ។   ... Read More »

រថយន្តបែនដឹកដីបើកគេចពីរថយន្តលាយបេតុងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ និងបុកបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម

ភ្នំពេញ៖ រថយន្តបែនដឹកដី១គ្រឿងខណៈកំពុងបើកបរក្នុងល្បឿនលឿនបានវាក់ជាមួយរថយន្តលាយបេតុង១គ្រឿងទៀតនៅខាងមុខក៏ខំបើកគេចរហូតជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវនិងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមរងការខូចខាត។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើមហាវិថីឈ្នះ=ឈ្នះ ត្រង់ចំណុចមុខក្រុមហ៊ុនលាយបេតុង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFUSOកង់៦បែនដឹកដី​ ពណ៌ផ្ទៃមេឃពាក់ស្លាកលេខចង្កូតស្ដាំPP-1479 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកដីពេញទ្រុងហើយបានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នៅព្រឹកថ្ងៃ២៨កុម្ភៈ២០២១នេះថា នគរបាលជំនាញបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតចាក់បណ្តាលឲ្យរងរបួសធ្ងន់)រវាងជនជាតិចិន និងជនជាតិចិន ដូចគ្នា ឃាត់ខ្លួនជនសង្ស័យបានម្នាក់។ លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា  ជនសង្ស័យឈ្មោះ Zhang Xian Jin ... Read More »

ប្រទះឃេីញបុរសម្នាក់ចងកភ្ជាប់នឹងដេីមឈេីសង្ស័យករណីឃាតកម្ម

ភ្នំពេញ​៖​ ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ចងកភ្ជាប់នឹងដេីមអាកាស្យាបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២១​ នៅចំណុចដីឡូត៍មួយកន្លែង​ ជិតភ្លើងស្តុបផ្លូវ៥០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់ព្រៃស​ ខណ្ឌដង្កោ​ ។  ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ​ ភេទប្រុស អាយុប្រហែលជិត៣០ឆ្នាំ​ ពាក់អាវយឺតដៃខ្លី ពណ៌ខៀវ​ ... Read More »

របួសធ្ងន់ម្នាក់ និងខូចខាតត្រាក់ទ័រមួយគ្រឿងករណីផ្ទុះគ្រាប់​មីនតោន​សសំណល់ពីសង្គ្រាម

ខេត្តឧត្តរមានជ័យ ៖ ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅ​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ នៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន​សំណល់​ពី​សង្គ្រាម បណ្ដាល​ឱ្យ​អ្នក​បើ​កបរគ្រឿងចក្រម្នាក់ អាយុ​២៥​ឆ្នាំ រង​របួស​ជា​ទម្ងន់ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មនមន្ទីពេទ្យ និងគ្រឿងចក្រភ្ជួរដីមួយគ្រឿងរងការខូចខាតយ៉ាងដំណំដែរ។ ... Read More »

មន្រ្តីសាលាខេត្តកំពង់ចាម៖ ករណីយកជនជាតិចិននិងខ្មែរ៥៥នាក់នៅអគារវឌ្ឍនៈក្រុងកំពង់ចាមគ្រាន់ជាករណីសង្ស័យនិងទប់ស្កាត់បង្ការប៉ុណ្ណោះគឺមិនទាន់មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនោះទេ សូមកុំបារម្ភ !

ខេត្តកំពង់ចាម ៖  រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជាតិ អន្តរជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រុងកំពង់ចាមេត្តាជ្រាបថា ចំពោះករណីមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តចុះនាំខ្លួនជនជាតិចិន២១នាក់ និងកម្មករសំណង់ខ្មែរ៣៤នាក់ដែលកំពុងបម្រើការងារនៅអគារមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺដើម្បីយកទៅពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ-១៩នោះទេ។ ពាក់ព័ន្ធនឹងករណីនេះរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ... Read More »

ឆ្លងចរន្តម៉ាសុីនឆេះរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពាក់ស្លាកលេខ​ កម្ពុជា​ CLMN 9899 មួយគ្រឿងនៅខណ្ឌដូនពេញ

ភ្នំពេញ៖ មានរថយន្តស៊េរីទំនើបម៉ាក Ford Raptor ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កម្ពុជា​ CLMN 9899 មួយគ្រឿងបានឆ្លងចរន្តម៉ាសុីនឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលវេលាម៉ោង១៩:១០នាទីយប់ ថៃទី២៧ ខែកុម្ភៈ​​ ឆ្នាំ២០២១ នៅចំណុចផ្លូវព្រះសីហនុ​ ... Read More »

សមត្ថកិច្ចនិងជំនាញ ឃាត់រថយន្តដឹកឈើក្រុមហ៊ុនលឹម រ៉ូយ៉ាល់ ចំនួន ១៣ គ្រឿងពិនិត្យលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ

ខេត្តមណ្ឌលគិរី៖ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តដឹកឈើរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ចំនួន ១៣គ្រឿង នៅចំណុចអូររមាស ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សង្ស័យថាផ្ទុកលើសលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។ រថយន្តដឹកឈើចំនួន ... Read More »

មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៩នាក់​ និងមិនមានអ្នកជាសះស្បេីយ​

      ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថា,មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៩នាក់​ និងមិនមានអ្នកជាសះស្បេីយ​ នៅថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ក្នុងនោះអ្នកជំងឺ៣៥នាក់ ជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។ ... Read More »

ស៊យមែន!! យុវជនបីនាក់ត្រូវក្មេងទំនើងមួយក្រុមជិះម៉ូតូដេញកាប់បណ្ដាលឲ្យរងរបួស២នាក់​ រួចភ័យពេកផ្តួលម៉ូតូចោលរត់ទៅចូលផ្ទះប្រជាពលរដ្ឋត្រូវម្ចាស់ផ្ទះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

​         ភ្នំពេញ​ ៖​ យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងត្រូវក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូ ៣គ្រឿងប្រដាប់ដោយដាវនិងដំបងដេញវាយនិងកាប់បណ្ដាលឲ្យភ័យស្លន់ស្លោផ្តួលម៉ូតូចោលរត់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវម្ចាស់ផ្ទះចាប់ឃាត់ខ្លួនដោយចោតថាប៉ុនប៉ងលួចព្រទ្យសម្បត្តិរួចប្រគល់ជូនសមត្ថកិច្ច បង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩ និង ៣០ នាទីយប់ថ្ងៃទី ... Read More »

ឆេះឃ្លាំងកំទេចក្រណាត់៤០០តោនខាតបង់ប្រាក់២០មុឺនដុល្លារជាងនៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ នៅម៉ោង១២ ៖ ៤០នាទី នាថ្ងៃទី២៧ខែកុម្ភៈ២០២១ មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ មួយកន្លែង ដែលមានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ... Read More »

Update ៖ តុលាការខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនមនុស្ស៤នាក់ ក្រោយក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅស្រុកពញាឮ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្ដាល ៖ ជនសង្សយ័៤នាក់ ត្រូវបានលោក រស់ ផុនច័ន្ទនិមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួន ពីបទ «ក្លែងបន្លំឯកសារសាធារណ: ប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិត ក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្ត្រី) ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូ២គ្រឿងបុកគ្នា ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភ:ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រលេខ៣៥និង៣៦ លើកំណាត់ផ្លូវជាតិលេខ៥៣ ស្ថិតក្នុងក្រោយវត្ត ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ... Read More »

អំពើហិង្សានៅមីយ៉ាន់ម៉ាកើនឡើង បាតុករម្នាក់ត្រូវប៉ូលិសបាញ់ស្លាប់

កាលពីថ្ងៃទី២៦ខែកុម្ភៈ ប៉ូលិសមីយ៉ាន់ម៉ាបន្តប្រើហិង្សាបំបែកក្រុមបាតុករ បណ្តាលឲ្យស្ត្រីម្នាក់ត្រូវ បាញ់សម្លាប់ ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់ទីក្រុង Yangon និងទីតាំងជាច្រើនផ្សេងទៀតនៅថ្ងៃទី២៧ខែកុម្ភៈដើម្បីបង្ក្រាបក្រុមបាតុករ។ ជាមួយគ្នានេះកម្លាំងសន្តិសុខ បានចាប់ខ្លួន អ្នកសារព័ត៌មានជាច្រើនផងដែរ។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ស្ត្រីម្នាក់ស្លាប់ ដោយការបាញ់ពីកម្លាំងប៉ូលិសនៅស្រុក ... Read More »

រដ្ឋសភាអាមេរិកអនុម័តកញ្ចប់ថវិកា ជំនួយកូវីដ-១៩ ចំនួន១៩០០ពាន់លានដុល្លារ

នៅថ្ងៃទី ២៧ខែកុម្ភៈ រដ្ឋសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយរហូតដល់១៩០០ពាន់លានដុល្លារពាក់ព័ន្ធកូវីដ- ១៩ ដែលប្រធានាធិបតី បៃឌិនបានស្នើឡើង។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាជ័យជម្នះយ៉ាងធំធេងរបស់ប្រធានាធិបតីក្នុងពេលដែលកូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ពលរដ្ឋលើគ្រប់ជំពូក ពិសេសគឺសេដ្ឋកិច្ច។ ចំណែកសារព័ត៌មាន CNNវិញបានផ្សាយថា លទ្ធផលបោះឆ្នោតទទួលបានការគាំទ្រប្រកៀកគ្នា ដោយសំឡេងគាំទ្រ២១៩ និងប្រឆាំង២១២ ... Read More »

ស្ត្រីម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកគូទរថយន្តពីក្រោយស្របគ្នាបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នទៅបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិ អំពិល ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង។ សមត្ថកិច្ចស្រុករមាសហែកបានឱ្យដឹងថាស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះអ៊ុក សុខា អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រោក ឃុំអំពិល ... Read More »

បុរសម្នាក់មិនដឹងមានវិបត្តិអ្វីទេបានទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវទូកអ្នកនេសាទជួយសង្គ្រោះទាន់

ភ្នំពេញ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិអ្វីទេបានទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា តែត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់រួចទាក់ទងរថយន្តសាមុយមកដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រមាណ១និង២០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្ពាន ជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលគិតខ្លីបានប្រាប់ថា ឈ្មោះ យង់ ... Read More »

បង់ក្លាដែស ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ដល់ស្ត្រីរកស៊ីផ្លូវភេទនៅតាមផ្ទះបន

ស្ត្រីរកស៊ីផ្លូវភេទ គឺជាបុគ្គលងាយចម្លងកូវីដ-១៩ខ្ពស់បំផុត ដោយមានមនុស្សចេញចូលក្នុងផ្ទះបន រាប់ពាន់នាក់ក្នុងមួយថ្ងៃ។ នៅពេលនេះរដ្ឋាភិបាលបង់ក្លាដែសចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយចាប់ផ្តើមចេញពីផ្ទះបនធំបំផុតក្នុងប្រទេសនេះដោយមានស្ត្រីបម្រើផ្លូវភេទ ដល់ទៅ១៩០០នាក់។ តាមសារព័ត៌មាន AFP បានផ្សាយថា គិតមកទល់ពេលនេះ ប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីភាគខាងត្បូងមួយនេះ បានចាក់វ៉ាក់សាំងជូនពលរដ្ឋជិត៣លាននាក់ហើយ ដោយចាក់ទៅលើមនុស្សមានវ័យលើសពី៤០ឆ្នាំឡើង ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន ... Read More »