ព័ត៌មានទាន់ហេតុការណ៍៖
'

សត្វខ្លាឃ្មុំ “ផេនដា” អាចនឹងផុតពូជពីផែនដី ដោយសារមូលហេតុចម្បងជាច្រើន

អន្តរជាតិ៖ សត្វខ្លាឃ្មុំ ប្រភេទផេនដា (Panda) ដែលមានលក្ខណៈងាយស្រួលក្នុងការចំណាំ ដោយសារតែស្បែកពណ៌ ស និងពណ៌ខ្មៅដ៏ក្រាស់របស់ពួកវា។ មិនត្រឹមតែប៉ុណ្ណោះ ផេនដាមិនស៊ីអ្វីក្រៅពីឫស្សីសម្រាប់ជាចំណីរបស់វានោះទេ។ ចំពោះប្រភេទសត្វខ្លាឃ្មុំដទៃ ដូចជា៖ ខ្លាឃ្មុំទឹកកក ឬខ្លារឃ្មុំភ្នំ ពួកវាមិនមានពណ៌ពីរដូចខ្លារឃ្មុំផេនដានោះទេ។ ... Read More »

ពលរដ្ឋក្រុងស្វាយរៀងឈរគ្រវីក្បាលហួសចិត្ត ស្នើដល់សមត្ថកិច្ចជួយមើលក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ១ ទល់មុខវិទ្យាល័យហ៊ុនសែនចេក

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋបានឈរគ្រវីក្បាលនិងហួសចិត្តដល់ក្រុមក្មេងទំនើងជាច្រើននាក់ដែលបាននាំគ្នាបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ១ ក្នុងសង្កាត់ចេក ក្រុងស្វាយរៀង  ដោយមិនខ្លាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឡើយ។ដូច្នេះហើយទើបពួកគាត់ស្នើឲ្យសមត្ថកិច្ចចាប់ក្មេងទំនើងទាំងនោះយកទៅធ្វើការអប់រំនិងធ្វើកិច្ចសន្យាឲ្យបានត្រឹមត្រូវ។ ប្រជាពលរដ្ឋបានឲ្យដឹងថា មានក្មេងទំនើងបង្ហោះម៉ូតូលើផ្លូវជាតិលេខ១ ខាងមុខវិទ្យាល័យហ៊ុន សែនចេក ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយមិនមានខ្លាចរអាសមត្ថកិច្ចបន្តិចណាសោះឡើយ ... Read More »

ផ្ទុះអាវុធនៅខាងក្រៅព្រះវិហា​រក្នុងទីក្រុងញូវយ៉ក អាមេរិក

ប៉ូលិសទីក្រុងញូវយ៉កអាមេរិក នៅថ្ងៃទី​១៣ខែធ្នូបានប្រកាសឲ្យដឹងថា មានខ្មាន់កាំភ្លើងម្នាក់បាញ់ទៅលើពិធីបុណ្យនៅខាងក្រៅព្រះវិហារ John ដ៏ល្បីល្បាញនៅតំបន់​Upper West Side។ អ្នកនាំពាក្យស្នងការប៉ូលិសទីក្រុងញូវយ៉ក លោក​Edward Riley​បានឲ្យដឹងថា​ ខ្មាន់កំាភ្លើង​បានបាញ់សំដៅកម្លាំងប៉ូលិស ប៉ុន្តែ​មិនមាន​ ប៉ូលិសឬពលរដ្ឋណាម្នាក់រងរបួសនោះឡើយ​។ ខ្មាន់កាំភ្លើង​ ក្រោយមកក៏បានធ្វើអត្តឃាត ... Read More »

Update៖ យុវតី៣នាក់អីក៏ចិត្តឃោរឃៅស្មើដៃគ្នាម្ល៉េះ! ចងដៃចងជើងនិងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំនៅខណ្ឌពោធិ៍សែនជ័យ !

ភ្នំពេញ៖ សូមរម្លឹកជូនថា នាពេលថ្មីៗនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រីធំៗ៣នាក់បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ នៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្នុងបទល្មើសជាក់ស្ដែង ប៉ុន្តែមន្ត្រីនគរបាលមូលដ្ឋានដែលជាមន្ត្រីនគរបាលយុត្តិធម៌បែរជាមិនមានចំណាត់ការក្នុងរឿងនេះ ប្រៀបដូចជាចាត់ទុកជារឿងកំប៉ិកកំប៉ុក ... Read More »

នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាយកដំបងដែកវាយជនរងគ្រោះបណ្តាលឲ្យរបួសក្បាល

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីមានទំនាស់យកដំបងដែកវាយជនរងគ្រោះបណ្តាលឲ្យរបួសក្បាលកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០  នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តាន់ ... Read More »

រឿងព្រេងខ្មែរ÷ រឿង ភ្នំប្រសិទ្ធិ

ដែលអ្នកស្រុកហៅថា “ភ្នំប្រសិទ្ធិ” គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្ដាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល, ឯភ្នំខាងកើត នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា ... Read More »

ខ្សែការពារ Motjeka Madisha របស់អាហ្រ្វិកខាងត្បូងស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានអាយុ២៥ឆ្នាំ

សហព័ន្ធបាល់ទាត់អាហ្រ្វិកខាងត្បូងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយករណីគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខ្សែការពារម្នាក់ឈ្មោះ MotjekaMadisha ស្លាប់ជាមួយអ្នកបើកបរម្នាក់ទៀតនៅជាមួយគ្នា ដែលធ្វើឲ្យសហព័ន្ធមួយនេះធ្វើពិធីកាន់ទុក្ខផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។ កីឡាករបាល់ទាត់ដែលមានអាយុទើបតែ២៥ឆ្នាំរូបនេះបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរថយន្តនោះមាន Motjeka Madisha និងមនុស្សម្នាក់ដែលធ្វើដំណើរជាមួយគាត់បានស្លាប់ទាំង២នាក់ ។ ... Read More »

មិនដឹងថាជារឿងសម្ងាត់ ឬករណីបើកចំហរ ក្នុងការលក់ដីក្នុងបរិវេណស្នងការដ្ឋានខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សម័យនេះ មិនមែនដល់ថ្នាក់គេចាក់អង្ករយកអង្កាមទៀតទេ អ្វីៗអាប់ដែតហើយ សំខាន់សម្លឹងរកផលប្រយោជន៍ ក្នុងតំណែងរបស់ខ្លួនគ្រប់គ្រង តាមជំនាញរៀងៗខ្លួន។ ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ មន្ត្រីរាជការ នគរបាលនៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីលេចឮព័ត៌មានថា ដីមួយចំនួនរបស់ស្នងការដ្ឋានខេត្ត បានកាត់លក់ទៅឱ្យក្រុមហ៊ុនឯកជន(ក្រុមហ៊ុនផលិតទឹកស្អាត) ... Read More »

រត់ដើម្បីកុមារកម្ពុជាជាង១ពាន់គីឡូម៉ែត្រ សាយ​ បន្ថែមយុទ្ធនាការ ថ្មី​មួយទៀត រកថវិកា​​ទិញវ៉ាក់សាំងកូវីដ-១៩

   ភ្នំពេញ៖ សាយ បានធ្វើឲ្យមហាជនស្ញប់ស្ញែងច្រើនអំពីការលះបង់ដ៏ធំធេញនៃការយកថ្ងៃខួបកំណើតដោយរត់សុរបចំនួនចំនួន៩៩ថ្ងៃពោលគឺរត់ជុំវិញប្រទេសកម្ពុជាក្នុងមួយថ្ងៃប្រមាណ៤០គីឡូម៉ែត្រ។ កម្មវិធីរត់ជុំវិញប្រទេសកម្ពុជា ១ដុល្លារ ដើម្បីកុមារកម្ពុជា ដែលធ្លាប់បានធ្វើឲ្យរំជួលចិត្តមហាជនជាច្រើននោះពេលនេះតារាចម្រៀងសាយ បានបន្ថែមChallenge ថ្មីមួយទៀតគឺ ២$ ដើម្បីវ៉ាក់សាំងកូវីដ–១៩ មួយលានដូសសម្រាប់កម្ពុជា។ អស់រយៈពេលជាង២ខែកន្លងមកហើយដើម្បីរៃអង្គាសមូលនិធិជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរនោះ ដែលថវិកាសរុបនៃកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ  ដែលគិតត្រឹមថ្ងៃនេះ ... Read More »

អាជ្ញាធរខេត្តបិទទីតាំងផលិតស្រាជាង៥០០កន្លែង និងទីតាំងលក់ស្រាជាង១០០០កន្លែងព្រមទាំងឃាត់មនុស្ស៦នាក់បញ្ជូនទៅពន្ធនាគារ

ខេត្តកំពង់ឆ្នាំង ៖ ទីតាំងផលិតស្រាស ស្រាថ្នាំជាង៥០០កន្លែង និង កន្លែងលក់ជាង១០០០កន្លែង នៅទូទាំងខេត្តកំពង់ឆ្នាំងត្រូវបានអាជ្ញាធរបិទទាំងស្រុង នៅទូទាំងខេត្ត ក្នុងនោះមនុស្ស៦នាក់ ក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារផងដែរ ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ៀរ ប៊ុនធឿន ... Read More »

តើអ្នកដឹងទេថា? ការប្រើបំពង់បឺតប្លាស្ទិក អាចជួបផលវិបាកដែលយើងនឹកស្មានមិនដល់

ចំណេះដឹងទូទៅ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា នៅតាមតូប ឬរទះលក់ភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា កំពុងតែមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈពេលអាកាសធាតុក្តៅនាថ្ងៃត្រង់ មនុស្សភាគីច្រើនតែងតែនាំគ្នាការជាវភេសជ្ជៈត្រជាក់មួយកែវ គឺជាជម្រើសដ៏ល្អមួយក្នុងការសម្រួលអារម្មណ៍។ ប៉ុន្តែការជាវភេសជ្ជៈទាំងនោះត្រូវត្រឹមឲ្យប្រើកែវប្លាស្ទិក គម្របប្លាស្ទិក ថងប្លាស្ទិក ជាមួយនឹងបំពង់បឺតប្លាស្ទិក ក្នុងតម្លៃមួយដ៏សមរម្យ។ បន្ទាប់ពីលោកអ្នកពិសាររួច ... Read More »

Update៖ ជនជាតិចិនសង្ស័យចាញ៎ល្បែងឡើងលើដំបូលកាស៊ីណូនាគទិព្ធបំរ៉ុងលោតសម្លាប់ខ្លួន

    ក្រុងប៉ោយប៉ែត៖ ជនជាតិចិនម្នាក់ហក់ឡើងលើដំបូលកាស៊ីណូនាគទិព្វដោយដៃកាន់កន្ត្រៃគំរាមចាក់សម្លាប់ខ្លួនមិនឲ្យគេឯងចូលជិតសង្ស័យចាញ់ល្បែងកាលពីរសៀលម៉ោង៣និង១៥នាទីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០  ស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។  តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា៖បុរសជាជនជាតិចិនម្នាក់ឡើងលើដំបូលកាសុីណូនាគទិព្វគំរាមមិនឲ្យគេចូលជិត និងកាន់កន្ត្រៃនៅនឹងដៃប៉ងចាក់.កខ្លួនឯងអ្នកភូមិថាជនជាតិចិនរូបនោះមានរបួសនិងឈាមហូរជោគខ្លួនសង្ស័យបានចាក់ខ្លួនឯងនិងកន្ត្រៃត្រូវរួចហើយ។ ប្រភពព័ត៌មានដដែលបានបង្ហើបឲ្យដឹងថា បុរសជនជាតិចិនម្នាក់នោះ សង្ស័យចាញ់ល្បែងស្ពឹកមុខហើយ បានជាចង់ស្លាប់បែបនេះ !ចំណែកអ្នកខ្លះទៀតបានលើកថាប្រហែលជា ... Read More »

បុរស​ម្នា​ក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈបើកម៉ូតូជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​សាំ​យ៉ុង

ខេត្តកណ្តាល​៖ បុរស​ម្នា​ក់បើកម៉ូតូលឿនពេកជ្រុលទៅបុកជាមួយរថយន្ត​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកម៉ូតូស្លាប់ភ្លាមៗ​នៅ​នឹងកន្លែងកើតហេតុ​​។​ ​ហេតុការណ៍​នេះ​បានកើតឡើង​នៅវេលា​ម៉ោង ៦និង៣០នាទី​ព្រលប់ថ្ងៃអាទិត្យ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលេខ១១៥ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​ ​សមត្ថកិច្ចបានឲ្យដឹងថា សព​ជនរងគ្រោះមានឈ្មោះ ជិន មករា អាយុ ៤០ឆ្នាំ ... Read More »

ក្រសួងទេសចរណ៍៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិរក្សបេតិកភណ្ឌដ៏អស្ចារ្យនេះ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ក៏បានលើកឡើងផងដែរ ដោយបញ្ជាក់ថា ថ្ងៃនេះ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិរក្សបេតិកភណ្ឌដ៏អស្ចារ្យនេះ។ ... Read More »

នៅព្រឹកស្អែកនេះ សម្ដេចតេ ជោហ៊ុន សែន នឹងអញ្ជើញថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ជាដើម

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ទូរទស្សន៍ជាតិកម្ពុជា នឹងមានការផ្សាយផ្ទាល់ពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាម ការលើកឡើងរបស់ លោក ... Read More »

អារ៉ាប់រួម និងបារ៉ែន អនុម័តឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm, ទីបំផុត!ប្រទេសគូវ៉ែត អនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNtech

អន្តរជាតិ៖ ខណៈប្រទេសឈូងសមុទ្រពីរទៀត គឺប្រទេសអារ៉ាប់រួម និងបារ៉ែនអនុម័តវ៉ាក់សាំងCOVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ស្រាប់តែនៅថ្ងៃអាទិត្យទី១៣ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងសុខាភិបាលនៃប្រទេសគូវ៉ែត សម្រេចអនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNtech ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋគូវ៉ែត KUNA ចុះផ្សាយថា ... Read More »

សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បន្ទាប់ពីមានការផ្ដល់ដំណឹងពីប្រជាពលរដ្ឋ

ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះម្ចាស់គណនីហ្វេសបុក សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «ឈ្លាតឱកាសនេះខ្ញុំសូមស្នើសុំ ស្នងការនគរបាលខេត្តកណ្តាល ដែលមានឯកឧត្តម ឈឿន ... Read More »

ទាហានថៃ ចាប់ពលរដ្ឋខ្មែរ៧នាក់ឆ្លងដែនខុសច្បាប់នៅ២ទីតាំងផ្សេងគ្នា

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចទាហានប៉ារ៉ាកងរយលេខ1205 និងក្រុមទាហានប៉ារ៉ាលេខ12 កងកម្លាំងបូរផា ប្រតិបត្តិការ ចុះទៅត្រួតពិនិត្យទីតាំងដែលទទួលខុសត្រូវ រហូតបានប្រទះឃើញពលករខ្មែរ ខណៈកំពង់ដើរចូលមកប្រទេសថៃចំនួន៥នាក់ ក្នុងនោះប្រុស៤នាក់ និងស្រី១នាក់ នៅបរិវេណបង្គោលគីឡូម៉ែត្រ TA.356139 ភូមិដងងូ ឃុំ ប៉ារ៉ៃ ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា៖ ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ គិតមកដល់ថ្ងៃទី១៤ ខែធ្នូ ២០២០នេះ មានរយៈពេល២៨ឆ្នាំហើយ

ភ្នំពេញ៖ តាមរយៈអាជ្ញាធរអប្សរា ខាងសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងអំពីប្រវត្តិ ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ... Read More »

បុរសម្នាក់ត្រូវរន្ទះបាញ់ប្រហារស្លាប់កំពុងបង់សំណាញ់យកត្រីនៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់កំពុងបង់សំណាញ់យកត្រីត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់នៅវេលាម៉ោង០២និ៤០នាទីរសៀលថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២០ ចម្ងាយ១,៥០០ម៉ែត្រខាងលិចភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក  ។ ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ហៃ ព្រឿង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក  ... Read More »

សម្តេចតេជោ ហ៊ុន សែន, អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើ facebook ផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ... Read More »

គ្មានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ តែមានដំណឹងល្អ គឺមានព្យាបាលជាសះស្បើយអ្នកជំងឺ២នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណឹងដ៏រីករាយ គឺមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីនៅកម្ពុជាទេ មានតែករណីព្យាបាលជាសះស្បើយ អ្នកជំងឺចំនួន២នាក់។ ក្រសួងបញ្ជាក់ថា បើគិតទាំងថ្ងៃនេះ មានរយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ... Read More »

Mark Selby យកឈ្នះ Ronnie O’Sullivan រក្សាតំណែងជើងឯកស្នូកឃ័រ Scottish Open 2020

យោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា កីឡាករ Mark Selby បានរក្សាតំណែងជើងឯកស្នូកឃ័រ Scottish Open ឆ្នាំ២០២០ ជាមួយនឹងការទទួលជ័យជម្នះក្នុងលទ្ធផល ៩-៣ ... Read More »

Neyma រងរបួស អាចខកខានការបង្ហាញខ្លួនរយៈពេលយូរ ខណៈ PSGបាត់បង់៣ពិន្ទុ

ខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain កីឡាករ Neymar បានរងរបួសកជើងធ្ងន់ធ្ងរអំឡុងពេលក្រុមរបស់គេប្រកួតចាញ់ក្រុម Lyon ក្នុងការប្រកួតលីគកំពូលបារាំងកាលពីរាត្រីថ្ងៃទី១៣ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដែលធ្វើឲ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះអាចខកខានការបង្ហាញខ្លួនរយៈពេលយូរ ដើម្បីព្យាបាលរបួសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News ... Read More »

កាំភ្លើងធំ Arsenal បរាជ័យក្នុងទឹកដី ខណៈហង្សក្រហម និងមាន់ខ្នាយមាសបានត្រឹមស្មើ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League ក្នុងសប្តាហ៍ទី១២ បានបញ្ចប់ហើយ ដោយក្រុមខ្លាំងៗមួយចំនួនបានត្រឹមលទ្ធផលស្មើគ្នាប៉ុណ្ណោះ និងក្រុមដែលធ្លាប់តែខ្លាំង បែរជាបរាជ័យក្នុងទឹកដីរបស់ខ្លួន។ ក្នុងនោះក្រុមហង្សក្រហម Liverpool និងក្រុមមាន់ខ្នាយមាស Tottanham ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ... Read More »

បុរសម្នាក់ជិះម៉ូតូប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្តាំបុកម៉ូតូហុងដាស្កូពី ស្លាប់ស្ត្រីម្នាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់និងតក់ស្លុតបំផុតរវាង ម៉ូតូនិងម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកបុរសម្នាក់ទៀតដែលបង្កហេតុបានរត់គេចខ្លួនភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានដឹងថាស្ត្រីដែលស្លាប់មានឈ្មោះ ... Read More »

អបអរសាទរ ខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ ... Read More »

ចេញពីផឹកស៊ីជិះម៉ូតូលឿនពេកជ្រុលទៅបុកខឿនផ្លូវស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ ៖​ យុវជនពីរនាក់ក្នុងចំណោមម្នាក់ស្លាប់គួរឲ្យអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ពីរជិះម៉ូតូជ្រុលទៅបុក និងខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ។ ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១២ និង ២០ នាទីយប់ឈានចូលថ្ងៃចន្ទទី ១៤ ខែធ្នូ ឆ្នាំ ២០២០ ... Read More »

ជិះម៉ូតូគេចពីគេដេញវ៉ៃ ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង​ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសពីរនាក់បានរងរបួសធ្ងន់និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូឌុបគ្នាយ៉ាងលឿនគេចពីគេដេញវៃហេីយជ្រុលទៅបុករថយន្តកំពុងបត់ឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០​ និង១០នាទីយប់​ ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងផ្លូវ១៨៣​ ក្នុងសង្កាត់បឹងកេងកង​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ ... Read More »

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តរេចង្កូតបុកឡាំប្រឺតាក្រឡាប់ផ្ងាជើង ចំណែករថយន្តបែកកង់ទៅមុខលែងរួច

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនរេចង្កូតបុកនឹងឡាំប្រឺតាបណ្តាលឲ្យក្រឡាប់ផ្ងាជើង ចំណែកឯរថយន្តបែកកង់មុខទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៨ នឹង៥០នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានឡាំប្រឺតាមួយគ្រឿងពណ៌សលឿង ពាក់ស្លាកលេខ ភ្នំពេញ1GL-9239 ... Read More »