ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ជនជាតិចិនដែលយកកន្ត្រៃចាក់កូនខ្លួនឯងស្លាប់នោះគឺក្រោយពីឈ្លោះប្រកែកជាមួយប្រពន្ធ

ខេត្តកណ្ដាល៖ ជនសង្ស័យជាជនជាតិចិនម្នាក់បានយកកន្ត្រៃចាក់កូនខ្លួនឯង បណ្ដាលឲ្យស្លាប់គួរឲ្យអាសូរ គឺក្រោយពីមានទំនាស់ជាមួយប្រពន្ធ ។ ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង១០នាទី នៅចំណុចក្នុងបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ... Read More »

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ មកពីតាមបណ្តាភូមិនានា​ ក្នុងសង្កាត់និរោធ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅវត្តប្រជុំវង្ស ស្ថិតក្នុងសង្កាត់និរោធ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ ... Read More »

កម្ពុជានឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅប្រទេសថៃបន្តសុពលភាពលិខិតធ្វើដំណើរនិងបណ្ណការងារ ពលករខ្មែរនៅទីនោះ

ភ្នំពេញ៖ លោក អុិតសំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​ ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការ ផ្ដល់ភាពស្របច្បាប់ជូន​ពលករខ្មែរ​នៅប្រ​ទេស​ថៃ នៅទីស្តីការក្រសួងថ្មីៗនេះបានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅប្រទេសថៃ ដើម្បីបន្តពន្យារលិខិតធ្វើដំណើរ និងបណ្ណការងារពលករធ្វើការនៅក្រៅប្រទេ​ស ជូន​ពលករ ឲ្យ បន្តការងារដោយស្របច្បាប់ ... Read More »

លោក ហ៊ុន ម៉ានី ៖ កន្លងមក រាជរដ្ឋាភិបាលបានអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងជោគជ័យ ពីអាណត្តិមួយ ទៅអាណត្តិមួយ

ភ្នំពេញ៖ កន្លងមក រាជរដ្ឋាភិបាលបានអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងជោគជ័យ ពីអាណត្តិមួយ ទៅអាណត្តិមួយ ដោយសម្រេចបាននូវសមិទ្ធិផលជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុងសង្គម។ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងបែបនេះ នាសម័យប្រជុំរដ្ឋសភា លើកទី៥ ... Read More »

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិភាក្សាសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ចំនួន៦ទៀត។ សេចក្តីព្រាងច្បាប់ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០:៣០នាទី ពាក់កណ្តាលអធ្រាត្រកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលទន្លេបាសាក់ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១នាក់ករណីលួចយកម៉ូតូនៅចំណុចមុខគ្លីនិកយីហោ យីខាង(គ្លីនិកចិន)ផ្លូវក្រសួងការបរទេស ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះម៉ៅ បញ្ញា ... Read More »

លោក គឹម សន្តិភាព៖ ក្រសួងយុត្តិធម៌កំពុងអភិវឌ្ឍន៍កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២

ភ្នំពេញ៖ លោករដ្ឋលេខាធិការ គឹម សន្តិភាព បានឱ្យដឹងថា៖ ក្រសួងយុត្តិធម៌កំពុងអភិវឌ្ឍន៍កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២ សម្រាប់សាធារណៈជនប្រើប្រាស់នាពេលខាងមុខរួមមាន៖ ទី១-ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។ ទី២-កម្មវិធី Mobile Application ... Read More »

ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina )ពីប្រទេសចិន ចាប់ពីខែធ្នូឆ្នាំ២០២០-ខែមករា ២០២១ កម្ពុជានឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ

ភ្នំពេញ៖ ដោយ សារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina )ពីប្រទេសចិន ចាប់ពីខែធ្នូ២០២០-ខែមករា ២០២១ កម្ពុជានឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៦,៤លានដូសបានចែកចាយតាមបណ្តារដ្ឋនៅអាមេរិក

បណ្តារដ្ឋនៅអាមេរិកនឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់ចំនួន៦,៤លានដូសនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។ វ៉ាក់សាំងនោះផលិតដោយក្រុមហ៊ុន Pfizer។ តាមគម្រោងនៅថ្ងៃទី១០ខែធ្នូ នាយករដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង។ បើទទួលបានការអនុម័តនោះនៅថ្ងៃទី១២ខែធ្នូនឹងចាក់វ៉ាក់សាំងជាផ្លូវការដល់ពលរដ្ឋអាមេរិក។ មានប្រសសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៤ខែវិច្ឆិកា(ពេលវេលាក្នុងតំបន់)រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិកលោក Alex Azar បានប្រកាសឲ្យដឹងថា ... Read More »

សួនច្បារ និងស្ពានអាកាសថ្មើរជើងថ្មី នឹងលេចចេញជារូបរាង ដើម្បីលើកកំពស់សោភ័ណភាព ក្នុងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមុិញ បានចុះត្រួតពិនិត្យមើលការដ្ឋាន និងពន្លឿនការស្ថាបនា «សួនពោធិ៍សាត់» ដែលជាអតីតសួនច្បារ១៤មករា ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ដែលមានទីតាំងជាប់ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ ប្រសព្វផ្លូវលេខ១០១ ... Read More »

ក្រសួងមហាផ្ទៃ បន្តប្រជុំអន្ដរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើផ្នែកទី៩ មាត្រាទី៨៧

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម លើជំពូកទី០២ ស្ដីពីបញ្ជីអត្រានុកូលដ្ឋាន ... Read More »

កម្លាំងសហការចុះបង្រ្កាបករណីទន្ទ្រាននិងហ៊ុមព័ទ្ធដីព្រៃលិចទឹក នៅស្រុកក្រគរ

ខេត្តពោធិ៍សាត់ ៖ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមមានមន្រ្តីរដ្ឋបាលជលផល សង្កាត់រដ្ឋបាលជលផលកំពង់លួង អាវុធហត្ថស្នាក់ការ(បេសូនប្រាំ) យោធាតំបន់ប្រត្តិបត្តិការសឹករងខេត្តពោធិ៍សាត់ ចុះពិនិត្យ ... Read More »

ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងក្រុមមេធាវីសម្តេចតេជោ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែធ្នូ ... Read More »

នគរបាលក្រុងសៀមរាបឃាត់ខ្លួននារីសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ ប្រាក់និងគ្រឿងអលង្ការ

ខេត្តសៀមរាប ៖ នារីជាជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល នៃការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី អំពើលួចទ្រព្យសម្បត្តិ (ប្រាក់និងគ្រឿងអលង្ការ) លើស្រី្តជនរងគ្រោះម្នាក់ទៀត ខណៈពេលនារីរងគ្រោះរូបនោះមិនបាននៅផ្ទះ ដោយមានធុរៈចេញទៅខាងក្រៅ។ មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែវិច្ឆិកា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅវិមានសន្តិភាព។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ... Read More »

ព្រឹកនេះរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

  ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២២០២០នេះ ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៤រូប។   របៀបវារៈសម័យប្រជុំរដ្ឋសភានាឱកាសនេះ មានចំនួន៧ គឺ៖  ... Read More »

តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារដដែល

ភ្នំពេញ៖  តុលាការកំពូលនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចបន្តឃុំខ្លួនលោក រ៉ុង ឈុន ក្នុងពន្ធនាគារដដែល ដោយមិនព្រមដោះលែងតាមពាក្យស្នើសុំនោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃសវិញដើម្បីបន្តនីតិវិធី ... Read More »

Barcelona បង្ហាញភាពខ្លាំងមិនដែលចាញ់ក្នុងវគ្គជម្រុះ ខណៈ Ronaldo ជួយ Juventus បាន៣ពិន្ទុ

ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona បានបំបាក់ក្រុមម្ចាស់ផ្ទះមកពីក្រិច Dynamo Kyiv ក្នុងលទ្ធផល៤ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champion League វគ្គជម្រុះតាមពូល បើទោះបីការប្រកួតកាលពីរាត្រី២៤ឈានចូលថ្ងៃទី២៥ វិច្ឆិកានេះគ្មានខ្សែប្រយុទ្ធឆ្នើម Messiក៏ដោយ។ ៤គ្រាប់ដែលក្រុមភ្ញៀវ Barcelona ... Read More »

បិសាចក្រហម Man United បំបាក់ក្រុមមកពីទួរគី Istanbul Basaksehir ៤-១ឡើងឈរលេខ១ក្នុងពូល

ក្រុមបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champion League កាលពីរំលងអធ្រាត្រថ្ងៃទី២៥ វិច្ឆិកានេះ ដោយបានយកឈ្នះក្រុមខ្លាំងមកពីទួរគី Istanbul Basaksehir ក្នុងលទ្ធផល ៤ទល់១។ ក្រុមបិសាចក្រហមបានគ្រប់គ្រងបាល់រហូតដល់៥២ភាគរយ ... Read More »

លទ្ធផលបោះឆ្នោតអាមេរិក៖ បណ្តារដ្ឋយុទ្ធសាស្ត្រប្រកាសលោកបៃឌិនឈ្នះឆ្នោត

នៅតាមបណ្តារដ្ឋដែលមានការប្តឹងផ្តល់ពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជារដ្ឋ Pennsylvania, Nevada និងMinnesota នៅថ្ងៃទី២៤ខែវិច្ឆិកាបានប្រកាសជាផ្លូវការថា បេក្ខភាពប្រធានាធិបតីចូបៃឌិន បានយកឈ្នះក្នុងបណ្តារដ្ឋខាងលើ។ អភិបាលរដ្ឋ Pennsylvaniaលោក Tom Wolf បានបានចុះហត្ថលេខាទទួលស្គាល់ថា លោកបៃឌិនឈ្នះឆ្នោតទទួលបានកៅអីតំណាងចំនួន២០ក្នុងរដ្ឋនេះ។ ការប្រកាសទទួលស្គាល់ពីជ័យជម្នះខាងលើជួយឲ្យចំនួនសន្លឹកឆ្នោតសកលរបស់លោកបៃឌិនកើនឡើងជាង៨០លាននាក់ ... Read More »

យុវជនម្នាក់សុំម្ចាស់ផ្ទះគេស្នាក់នៅនិងធ្វើការជាបណ្ដោះអាសន្នឃើញម៉ូតូម្ចាស់ផ្ទះជាប់សោជិះយកទៅបាត់ ៧ខែក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ យុវជនសង្ស័យម្នាក់​ ក្រោយពីលែងលះជាមួយប្រពន្ធរួច បានមកសុំផ្ទះគេស្នាក់នៅនិងធ្វើការជាបណ្ដោះអាសន្ន។ លុះពេលឃើញម៉ូតូរបស់ម្ចាស់ផ្ទះទុកនៅខាងមុខផ្ទះមានសោជាប់នៅនឹងម៉ូតូក៏ជិះយកទៅបាត់។ប៉ុន្តែបានប្រហែល៧ខែក្រោយមក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន​នៅថ្ងៃទី២៤ ខែវិច្ឆិកា​ ឆ្នាំ២០២០ នៅចំណុចខាងកើតស្ពានព្រែកសំរោង ស្ថិតនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលករណីនេះ​បានកើតឡើងកាលថ្ងៃទី២២ ខែឧសភា ... Read More »

ខ្សែបម្រើ Reinier របស់ក្លិប Borussia Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សារព័ត៌មាន BBC Sport បានចេញផ្សាយកាលពីម្សិលមិញថា ខ្សែបម្រើសញ្ជាតិរុស្ស៊ី Reinier មកពីក្លិបជើងខ្លាំងមកពីអាឡឺម៉ង់ BorussiaDortmund បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ដែលនឹងត្រូវខកខានការប្រកួតរបស់ក្លិបមួយចំនួន។ កីឡាករវ័យ១៨ឆ្នាំរូបនេះដែលបានចូលរួមជាមួយ Dortmund ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំពី ក្លិប Real Madrid ... Read More »

អតីតកីឡាករបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូងម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

កីឡាករបាល់ទាត់ជម្រើសជាតិអាហ្រ្វិកខាងត្បូង Anele Ngcongca បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Kwazulu-Natal កាលពីព្រឹកថ្ងៃអង្គារក្នុងអាយុ៣៣ ឆ្នាំ ពេលដែលគាត់ជិះក្នុងរថយន្តផ្ទាល់ខ្លួនរបស់គាត់។គាត់បានស្លាប់បន្ទាប់ពីផ្លាស់ពីក្លិប Mamelodi Sundowns ទៅក្លិបAmaZulu ក្នុងលីគកំពូលអាហ្វ្រិក។ ក្រោយពីហេតុការណ៍ស្លាប់នេះ ក្លិបបានចេញសេចក្ដីថ្លែងការណ៍រួមដោយបញ្ជាក់ពីព័ត៌មានសោកនាដកម្មនេះជាសាធារណៈ។ ក្លិបបាល់ទាត់ Mamelodi Sundowns ... Read More »

សម្តេចតេជោហ៊ុន សែន : អបអរសាទរ ខួបទី១៥ឆ្នាំ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ សិល្បៈល្ខោនស្បែកធំ ​មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

បុរសម្នាក់ផ្សារម៉ាស៊ីនច្រូតភ្លេចមើលខ្សែភ្លើងចូលក្នុងកន្ត្រៃម៉ាសុីនបណ្តាលឱ្យឆក់ស្លាប់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ប៉ុន្តែជាអកុសលគឺហួសពេលទៅហើយ បន្ទាប់ពីជនរងគ្រោះបានផ្សារម៉ាសុីនច្រូតស្រូវភ្លេចមើលខ្សែភ្លើងចូលក្នុងកន្ត្រៃម៉ាសុីនច្រូតបណ្តាលឱ្យឆក់ដួលដេកលើដីបង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតក្នុងត្រពាំងរុនទី១ ឃុំចន្ត្រី ស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះធី រតនា អាយុ៣៦ឆ្នាំ មុខរបរជាជាងផ្សារដែក រស់នៅក្នុងឃុំចន្ត្រី ស្រុករមាសហែក។ បើតាមអ្នកភូមិបានឱ្យដឹងថា ... Read More »

រថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រ​បេីកបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង​ បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង​បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្កបានរងការខូចខាតយ៉ាងដំណំបើកទៅមុខលែងរួច។ ​       ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ២៧៥ ... Read More »

នារីម្នាក់សង្ស័យស្រវឹង​ បានបេីករថយន្តព្រូសទៅបុកទ្រូងផ្លូវក្បែរផ្សារអូឡាំព្យា​ រងការខូចខាត

ភ្នំពេញ​ ៖​ នារីម្នាក់បានបេីករថយន្តម៉ាក​ Toyota Prius ក្នុងល្បឿនលឿននិងសង្ស័យស្រវឹងស្រាផងនោះ​ ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង៣​ និង៥០នាទីទៀបភ្លឺ​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ត្រង់ចំណុចក្បែរផ្សារអូឡាំព្យា​ តាមបណ្ដោយផ្លូវលេខ១៨២​ ក្នុងសង្កាត់អូរឫស្សី២​ ... Read More »

រថយន្តស្ទូចបេីកឡើងស្ពានព្រះមុនីវង្ស​ចាស់ ស្រាប់តែរលត់ម៉ាស៊ីនរអិលថយក្រោយមកវិញទៅបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រេីនកំណាត់

ភ្នំពេញ ៖​ បុរសម្នាក់បើករថយន្ដស្ទូចឡើងស្ពានព្រះមុនីវង្សចាស់បានពាក់កណ្ដាលស្ពាន​ទៅហើយក៏ស្រាប់តែរលត់ម៉ាស៊ីរអិលរថយន្តថយក្រោយមកបុករះបង្កាន់ដៃស្ពានបាក់អស់ជាច្រើនកំណាត់​ រីឯរថយន្តបង្កបានធ្លាក់ចូលសួនតែសំណាងល្អមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអង្គារទី២៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅចំណុចលើស្ពានមុនីវង្សចាស់​ ក្នុងសង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ។ ​ បេីតាមសម្ដីតៃកុងរថយន្តបង្កហេតុបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា​ មុនពេលកើតហេតុ​ ... Read More »

ជិះម៉ូតូបញ្ច្រាសផ្លូវចរាចរណ៍ជ្រុលទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ចា្រសផ្លូវចរាចរណ៍ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យបោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ជិតក្លិបប្លូឡាញក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខកណ្ដាល1G-5520 ធ្វើដំណើរបញ្ចា្រសផ្លូវចរាចរណ៏ពីត្បូងទៅជើងបោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុករថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-1823 ... Read More »

នាយករដ្ឋមន្ត្រីអុីស្រាអែល​នឹងបំពេញទស្សនកិច្ចទៅកាន់បារ៉ែនក្នុងពេលឆាប់ៗ​

នៅថ្ងៃទី​២៤ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអុីស្រាអែល លោកBenjamin Netanyahu បានប្រកាសថា​​ លោកនឹងបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសបារ៉ែនក្នុងពេលឆាប់ៗនេះតាមការអញ្ជើញរបស់ព្រះរាជបុត្រ Salman al-Khalifa។ នៅក្នុងសេចក្តីប្រកាសក្រោយ​ជំនួបពិភាក្សា​តាមទូរស័ព្ទជាមួយព្រះរាជបុត្រ បារ៉ែន នាយករដ្ឋមន្ត្រីអុីស្រាអែលបានបញ្ជាក់ថា​ «ប្រទេសទាំងពីរមានបំណង​ចង់បានសន្តិភាព​ដើម្បីឲ្យពលរដ្ឋរស់នៅបានសុខសាន្ត​។​ទាំងនោះហើយទើបព្រះរាជបុត្រ al-Khalifa អញ្ជើញខ្ញុំបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់​បារ៉ែន​។ កាលពីថ្ងៃទី​១៨ខែវិច្ឆិកា ... Read More »