ព័ត៌មានទាន់ហេតុការណ៍៖
'

បុកស្លាប់ទៀតហេីយ! រថយន្ដដឹកខ្សាច់បុកម៉ូតូហុងដាឌ្រីមនៅផ្លូវ៦០ម៉ែត្រ​ បណ្ដាលឲ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ​ តែជាអកុសលត្រូវរថយន្តដឹកខ្សាច់ដែលបើកបញ្ច្រាសទិសគ្នាមកបុកពេញទំហឹង​ និងកិនពីលើបណ្ដាលឲ្យ​បែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច រួចរថយន្តបង្កបានបើកគេចបាត់ស្រមោលទៅ។ ​ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃសៅរ៍​ ទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅលេីដងផ្លូវ៦០ម៉ែត្រចម្ងាយពីច្រមុះជ្រូលក្បាលថ្លល់ប្រមាណ១៥០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ... Read More »

យុវជន៣នាក់ស្លាប់គួរឱ្យរន្ធត់​ បន្ទាប់ពីរថយន្តដឹកស៊ីម៉ងត៍បុកម៉ូតូហុងដាឌ្រីមនិងកិនអូសរាប់សិបម៉ែត្រនៅផ្លូវ២១៧

ភ្នំពេញ ៖​ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់​ ខណៈដែលយុវជន៣នាក់មានអ្នកខ្លះធ្លាយខួរ​ ចេញពោះវៀន​ ខ្ទេចដៃ​ ខ្ទេចជេីង​ ស្លាប់ទាំង៣នាក់​ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកស៊ីម៉ងត៍មកបុកពីក្រោយនិងកិនអូសរាប់សិបម៉ែត្រ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃាត់បានតៃកុងរថយន្តបង្កភ្លាមៗ​ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ... Read More »

កម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ

ភ្នំពេញ៖ កម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ ។ នេះបើតាមរយៈសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្រ្តីឡាវ។ ក្នុងនោះសម្តេចបានថ្លែងថា៖ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល ... Read More »

ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែងខណៈបាក់ស្រុតក្យូសចូលទៅក្នុងស្រះទឹក

ភ្នំពេញ ៖ ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងខណៈបាក់ស្រុតក្យូសចូលទៅក្នុងស្រះទឹក។ ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីម៉ោង១០និង៣០នាទីព្រឹកមកម្ល៉េះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេគឺសុខចិត្តសម្ងំកកាយរកសពតែអស់ជម្រើស រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបម្រើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែរកន្លែងកើតហេតុបានឮសូរសំឡេងបាក់ស្រុតរលំក្យូសនោះដែរ តែមិនចាប់អារម្មណ៍ ព្រោះនឹកគិតថាគេវាយផ្ទះចាស់ចោលដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។ ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ក្យូសនេះបានបាក់ស្រុតចូលក្នុងស្រះទឹក តាំងពីពេលព្រឹកមកម្ល៉េះ តែម្ចាស់ផ្ទះមិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សម្ងំឲ្យកម្មករកាយរើ បូមទឹកចេញរហូតអស់លទ្ធភាពរកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិធ្វើឱ្យផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុតែម្តង។ តែទោះជាយ៉ាងណាក្តី ទីតាំងកើតហេតុត្រូវបានម្ចាស់បិទទ្វាររបងជាប់ក្រៅពីសមត្ថកិច្ចគឺមិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសពនៅតែបន្តអស់រយៈជាច្រើនម៉ោងទៅហើយនៅតែរកសពមិនទានឃើញទៀត ៕ ដោយ៖ ចន្ទ ... Read More »

ថៃ៖ ក្រុមបាតុករ និងក្រុមគាំទ្រព្រះមហាក្សត្រប៉ះទង្គិចគ្នានៅកណ្តាលទីក្រុង

ក្រុមបាតុករថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារដ្ឋាភិបាលកែទម្រង់ ប្រកបដោយប្រជាធិបតេយ្យ​។ នៅថ្ងៃទី​១៤ខែវិច្ឆិកា​ មានបាតុករ​ថៃប្រមាណ ជិត​៣ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ​ក្នុងទីក្រុងបាងកក ប្រឆាំងរដ្ឋាភិបាល​។ នៅក្បែរទីកន្លែងបាតុកម្មតែប៉ុន្មានគីឡូម៉ែត្រ ក្រុមអ្នកគាំទ្រព្រះមហាក្សត្រ ពាក់អាវលឿង ដង្ហែរក្បួនគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn ... Read More »

ទាហានអាមេនីជាង​២៣០០នាក់ស្លាប់ក្នុងសង្គ្រាមជាមួយ​អាហ្សែបៃហ្សង់

ក្រសួងសុខាភិបាល​ អាមេនី បានប្រកាសឲ្យដឹងថា​ ក្នុងពេលដោះដូរសាកសពទាហានស្លាប់ដោយសារសង្គ្រាមជាមួយប្រទេសអាហ្សែបៃហ្សង់ ក្រសួងបានត្រួតពិនិត្យសាកសពទាហាន​ដល់ទៅ​២.៣១៧ នាក់​ ហើយមានទាហានជាច្រើនមិនទាន់ដឹងពី​អត្តសញ្ញាណនៅឡើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអាមេនី លោកស្រី Alina Nikoghosyan បានឲ្យដឹងថា​ ការដោះដូរសពទាហានទើបតែចាប់ផ្តើមឡើងប៉ុណ្ណោះ​​ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាមានទាហានប៉ុន្មាននាក់ស្លាប់ដោយសង្គ្រាមពិតប្រាកដនោះឡើយ។ សង្គ្រាមរវាង​ប្រទេសអាមេនី ... Read More »

អាហ្វហ្គានីស្ថានចាប់ខ្លួនមេខ្លោង​វាយប្រហារភេរវកម្មនៅមហាវិទ្យាល័យទីក្រុងកាប៊ុល

នៅលើបណ្តាញសង្គម​ហ្វេសប៊ុក អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានប្រកាសឲ្យដឹងថា​ ការវាយប្រហារបង្ហូរឈាមនៅមហាវិទ្យាល័យទីក្រុងកាប៊ុល ​បង្កឡើងដោយខ្មាន់​កាំភ្លើង មានឈ្មោះ​Adil។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានក្រុមភេរវកម្មHaqqaniជ្រើសរើសឱ្យ ឡើងគម្រោងវាយប្រហារនៅថ្ងៃទី​២ខែវិច្ឆិកា​ឆ្នាំ​២០២០។ នៅថ្ងៃទី​១៤ខែវិច្ឆិកា អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh បានបញ្ជាក់ថា មេខ្លោង​​នៅពីក្រោយការវាយប្រហារនៅមហាវិទ្យាល័យទីក្រុងកាប៊ុលសម្លាប់មនុស្សរាប់សិបនាក់ ... Read More »

មិនគួរណាខឹងហួសហេតុសោះ! គ្រាន់តែយុវតីម្នាក់ ហៅស្រ្តីម្នាក់វ័យ ៤០ ឆ្នាំ ថា៖ “មីង” ស្ទុះវាយផ្អើលពេញផ្សារ(មានវីដេអូ)

អន្តរជាតិ៖ តាមពិតទៅមនុស្សយើងម្នាក់ៗ គួរតែបង្កើតចិត្តឲ្យទូលាយសម្រាប់ខ្លួនឯង ព្រោះពេលខ្លះការនិយាយគ្នាលេងតែងតែមានការប៉ះពាក្យសម្តី ធ្វើឲ្យមានការអន់ចិត្តដាក់គ្នា រហូតឈានដល់ឈ្លោះគ្នាផងដែរ ព្រោះសម្តីទាំងនេះគ្មានហេតុផលអ្វីធំដុំទាល់តែសោះ។ ជាក់ស្តែងមានករណីវាយគ្នាមួយបានកើតឡើងនៅក្នុងផ្សារមួយកន្លែងនៅក្នុងរដ្ឋ Etah ប្រទេសឥណ្ឌា ហើយជម្លោះបានបង្កឡើយដោយស្រ្តីវ័យ ៤០ឆ្នាំម្នាក់ និងយុវតីម្នាក់ទៀតមានអាយុ ១៩ឆ្នាំ ខណៈដែលយុវតីរូបនេះ ... Read More »

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្នុងនាមជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ... Read More »

ឪពុកម្ដាយចិញ្ចឹម ធ្វើទារុណ​កម្ម​លើ​កូន​ចិញ្ចឹមរហូតដល់​ស្លាប់ រួចប្រាប់សមត្ថកិច្ចថា ពុលដំឡូងមីស្លាប់​ ចុងក្រោយជាប់ខ្នោះ

     ខេត្តសៀម​រាប​៖ ​ប្តី​ប្រពន្ធ​មួយ​គូ បានធ្វើទារុណ​កម្ម​លើ​កូន​ចិញ្ចឹមរបស់ខ្លួនដែលមាន​អាយុ​ទើបតែ ៦ឆ្នាំប៉ុណ្ណោះ រហូតដល់​ស្លាប់ រួចប្រាប់សមត្ថកិច្ចថាពុលដំឡូងមីស្លាប់​ ក្រោយមកកម្លាំងកងរាជអាវុធហត្ថ ស្រុកស្វាយលើ ចុះមកឃាត់ខ្លួនសួរនាំទើបដឹងថាជាករណីឃាតកម្ម ។ បើតាមប្រភពព័ត៌មានពីមន្រ្តីកងរាជអាវុធហត្ថ ស្រុកស្វាយលើ បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១០ ... Read More »

បែកធ្លាយទ្រី ដាណា យកប្រេន(MNk) របស់ផលិតផលបងស្រីទៅចុះបញ្ជីកម្មសិទ្ធបញ្ញា នៅក្រសួងពាណិជ្ជកម្ម និងប្តឹងចាប់ដាក់គុកទាំងកូនខ្ចី ពិតជាឃោឃៅមែន

ភ្នំពេញ៖ មជ្ឈដ្ឋានពីប្រជាពលរដ្ឋបានលើកឡើងថា ដោយសារតែលុយ ភាពមានបាន ធ្វើឱ្យមនុស្សបាត់បង់ មនោសញ្ចេតនា ស្រឡាញ់ រាប់អានគ្នា សូម្បីតែបងប្អូនបង្កើតរួមផ្ទៃម្តាយតែមួយ ក៏ហ៊ានរកសុីបំពានក្បត់គ្នា ឈានដល់ប្តឹងបងស្រីខ្លួនឯងបង្កើតចាប់ដាក់គុក ដែលធ្វើអោយសីលធម៍សង្គមត្រូវបានធ្លាក់ចុះ។ ជាក់ស្តែងបែកធ្លាយរឿង លោកស្រី ទ្រី ... Read More »

ឃាត់​ខ្លួន​មេធាវី​កម្មសិក្សា​ម្នាក់ បញ្ជូនទៅ​តុលាការ​ ព្រោះ​តែស៉ីដាច់ដីកូនក្ដី​

ភ្នំពេញ៖ កម្លាំងនគរបាល​ក្រសួងមហាផ្ទៃ​ កាលពី​ទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ បានឃាត់ខ្លួន​មេធាវី​កម្មសិក្សា​ឈ្មោះ​ ឡាយ​ វិច្ឆិកា​ ពីបទ​លួចលក់ដី​កូនក្ដី​របស់​ខ្លួន​ ហេីយមិនយកលុយ​មកឲ្យកូនក្ដី​ ។ សូមជម្រាបថា បន្ទាប់​ពី​ការឃាត់ខ្លួន​មេធាវីរូបនេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជូន​ឈ្មោះ​ ... Read More »

នារីវ័យក្មេងជនជាតិខ្មែរម្នាក់ ត្រូវបុរសជនជាតិចិនជាសង្សារវាយដំរបួសធ្ងន់ធ្ងរផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រង់ចំណុចផ្លូវលេខ៣២០ កែងនិងផ្លូវលេខ១០៥ នៅខុនដូមួយកន្លែង ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីនារីវ័យក្មេងម្នាក់ បានរងនូវអំពើហិង្សារងរបួសធ្ងន់ពេញផ្ទៃមុខ ដោយសារបុរសជនជាតិចិនជាសង្សារម្នាក់ ... Read More »

ត្រីផ្សោត០១ក្បាលដ៏កម្រត្រូវងាប់អណ្ដែតទឹកទន្លេ ស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ​ ៖​ ត្រីផ្សោតដ៏កម្រមួយក្បាលទៀតហេីយឃេីញងាប់អណ្ដែត ទឹកស្ដិតក្នុងភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងសភាពស្អុយបាត់ទៅហើយ​ ។ ពលរដ្ឋដែលប្រទះឃើញប្រាប់ថា​ វេលា​ម៉ោង០៦និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ អណ្តែតទឹកនៅទន្លេស្ថិតនៅភូមិទី៦ ... Read More »

ករណីប្រពន្ធដេីម ក្លាយជាអ្នកទោសក្រោយពីដឹកដៃកូនតាមរកប្តី ខណៈកំពុងរៀបការជាមួយស្រីថ្មី ដល់ក្នុងរោងការ ត្រូវចៅក្រមអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ

ខេត្តកណ្ដាល៖​ បើយោងតាមមន្ត្រី​ជាន់ខ្ពស់​របស់ក្រសួង​យុត្តិធម៌​ បានបញ្ជាក់នៅថ្ងៃទី១៤ ខែវិច្ឆិកានេះថា ករណី​ ឈ្មោះ​ ហុក​ ស្រី​ណុច​ ដែល​ត្រូវសមត្ថកិច្ច​នាំខ្លួនតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​ចៅក្រម​ នួន​ វណ្ណៈ​ ត្រូវ​បានចៅក្រម​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។ បន្ទាប់​ពី​សាកសួររួចហេីយ​ ចៅក្រម​មិនបានឃុំខ្លួនទេ​ ... Read More »

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស ត្រូវក្រសួងមហាផ្ទៃ ប្រកាសដាក់ឲ្យប្រើប្រាស់

ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។ ជាក់ស្តែងនៅក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បើទោះបីជាប្រកាសដាក់ឲ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីនេះក្តី ក៏សន្លឹកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ននៅមានតម្លៃរហូតដល់អស់សុពលភាព៕ ... Read More »

៤ក្បាច់បដិសេធនៅពេលកូនទារទិញរបស់របរធ្វើឲ្យអ្នកលែងឈឺក្បាលទៀតហើយ(មានវីដេអូ)

ភ្នំពេញ៖ ជាការពិតណាស់ដែលម៉ាក់​ប៉ា​យើង​មួយ​ចំនួន​ឲ្យ​តែ​ពេល​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​មិន​សូវ​ចង់​យក​កូន​ទៅ​តាម​នោះ គឺព្រោះ​កូន​តែងតែឃើញ​របស់​លេង​ស្អាតៗ ឬ​ការ៉េម​គឺដឹង​តែ​ទារ​ទិញ​ហើយ។ បើ​ទារ​មិន​បាន​ដឹង​តែ​ស្រែក​យំ​បែក​ផ្សារ រហូត​ម៉ាក់​ប៉ា​ទិញ​ឲ្យ​ទាល់​តែ​បាន តែ​ការ​ធ្វើ​តាម​ចិត្ត​កូន​បែប​នេះ​មិន​ល្អ​ក្នុង​ការ​ចិញ្ចឹម​កូន​ទេ។ ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម បដិសេធ​វិធីទាំង៤ខាងក្រោមនៅពេល​កូន​ទារ​ទិញ​របស់​របរ លើកក្រោយគឺលែងឈឺក្បាលទៀតហើយ។ ១.ឆ្លើយ​តាម​របៀប​កូន​សួរ បើ​កូន​សុំ​ក្នុង​របៀប​គួរ​សម យើង​គួរ​សរសើរ​កូន​សម្រាប់​ការ​ចេះ​និយាយ​គួរ​សម ទោះ​យើង​មិន​ទិញ​របស់​ឲ្យ​កូន​ក៏​ដោយ។ ការ​ដែល​ធ្វើ​បែប​នេះ អាច​ជំរុញ​កូន​ឲ្យ​ប្រើ​ពាក្យ​គួរ​សម ... Read More »

ព្យុះ Vamco សម្លាប់មនុស្ស​៥៣នាក់​នៅហ្វុីលីពីន មុនពេលចូលដល់ដីគោកប្រទេសវៀត​ណាម

មន្ត្រីរដ្ឋាភិបាលហ្វុីលីពីននៅថ្ងៃទី​១៤ខែវិច្ឆិកា​បានប្រកាសថា ព្យុះ​Vamco បានសម្លាប់មនុស្ស​ដល់ទៅ​៥៣នាក់នៅក្នុងប្រទេសនេះ ហើយនិងមានអ្នកបាត់ខ្លួន​២២នាក់។ ចំណែកអ្នករងរបួសដោយព្យុះខាងលើកើនឡើងដល់​៥២នាក់ផងដែរ​។ លោក​ Manuel Mamba អភិបាលខេត្ត Cagayan បានអំពាវនាវរកជំនួយតាមប្រព័ន្ធផ្សព្វផ្សាយ DZMM ដោយលោកបញ្ជាក់ថា «នេះជាលើកទីមួយដែលយើងទួលរងការបំផ្លាញដោយគ្រោះធម្មជាតិធ្ងន់បំផុត​។ កម្លាំងជួយសង្គ្រោះបានខិតខំធ្វើការហួសពីសមត្ថភាពរបស់ខ្លួន​ហើយ ... Read More »

កុមារី យ៉ង់ ស្រីនីត ធ្លាប់ច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ពេលដើរលក់ចេកឆាប ពេលនេះមានក្ដីស្រម័យចង់ក្លាយជា អ្នកចម្រៀង និងគ្រូបង្រៀនម្នាក់នៅថ្ងៃអនាគត(មានវីដេអូ)

ខេត្តមណ្ឌលគិរី៖ កុមារី យ៉ង់ ស្រីនីត មានអាយុ១១ឆ្នាំ សម្បុរស្រអែម ក្រៅពីការសិក្សានាងដើរលក់ចេកឆាប ក្នុងសហគមន៍ដាក់ដាំ មិនតែប៉ុណ្ណោះកុមារីរូបនេះ មានសំឡេងពិរោះ និងតែងប្រើប្រាស់ទឹកដមសំឡេងរបស់ខ្លួនច្រៀងឲ្យភ្ញៀវទេសចរស្ដាប់ ដើម្បីលក់ចេកឆាប ប៉ុន្តែនាងមានក្ដីស្រម័យមួយ គឺចង់ក្លាយជា អ្នកចម្រៀង ... Read More »

តើអ្នកចង់ដឹងអត់ ថាតើទឹកលើភពអង្គារបាត់ទៅណា? បើចង់ដឹងច្បាស់តោះ……អានទាំងអស់គ្នា

អន្តរជាតិ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានកំណត់ទំហំការស្រាវជ្រាវលើរយៈកម្ពស់១៥០គីឡូម៉ែត្រ ខាងលើផ្ទៃភពក្រហម ដើម្បីស្វែងយល់ថា តើទឹកនៅលើភពអង្គារបាត់ទៅណា ។ អ្នកវិទ្យាសាស្ត្របានក្រឡេកទៅមើលបរិយាកាសរបស់ភពនេះ ជាជាងនៅផ្ទៃរបស់វា ដែលគេអាចដឹងបានថា មានរឿងអ្វីកើតឡើងចំពោះទឹក ដែលធ្លាប់តែមានវត្តមាននៅលើភពអង្គារនេះ។ បើយោងតាមរបាយការណ៍ទិន្នន័យរបស់ក្រុមអ្នកវិទ្យាសាស្រ្តនាពេលថ្មីៗនេះ បានឲ្យដឹងថា ព្យុះធូលីដែលកើតឡើងលើផ្ទៃភពអង្គារ ... Read More »

ឲ្យរាងខំកុម៉្មង់ទិញតាមអនឡាញឃើញស្អាតហើយធូរថ្លៃ មានអី ពេលដឹកមកដល់ផ្ទះ ខកចិត្តស្ដូកស៊ូកចូលបានតែក្បាល

ថៃ ៖ វាពិតជារឿងនឹកស្មានមិនដល់ថ្មីៗនេះ មានបុរសជនជាតិថៃម្នាក់ បានចែករំលែករឿងរ៉ាវដ៏សែនហួសចិត្ដមួយ ពាក់ព័ន្ធនឹងទំនិញដែលលោកបានកុម្ម៉ង់ទិញតាមអនឡាញ ប៉ុន្ដែជាលទ្ធផលគឺមិនដូចអ្វីដែលខ្លួនបានរំពឹងទុកឡើយគឺបានត្រឹមតែខកចិត្តនិយាយស្ទើរតែមិនចេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានកុម្ម៉ង់ទិញតង់មួយ ចំថ្ងៃទិញទំនិញដ៏ធំប្រចាំឆ្នាំ 11.11 ឬហៅថា Singles Day ហើយគ្រោងនឹងយកវាទៅបោះជំរុំជាមួយនឹងមិត្ដស្រីរបស់គាត់។ តង់នោះមានពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនិង មានតម្លៃចន្លោះសមរម្យពី ៣៩០បាត ដល់ ៥២០បាត ... Read More »

ដំណឹងគួរឲ្យរីករាយសំណាកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកាជាង៩៩ភាគរយ អវិជ្ជមានវីរុសកូវីដ-១៩

ភ្នំពេញ ៖ នេះពិតជាដំណឹងមួយគួរឲ្យរីករាយរំភើបចិត្តក្រៃលែងដោយ មន្រ្តីជំនាញសុខាភិបាលបានបញ្ជាក់ថា សំណាករបស់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា​ជាង៩៩ភាគរយ អវិជ្ជមានវីរុសកូវីដ-១៩ ក្រោយពីបានធ្វើតេស្តចំនួន២ដងរួចមកហើយ ។ លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងថា តាមលទ្ធផលចុងក្រោយ វត្ថុសំណាករបស់អ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកា គឺអវិជ្ជមានកូវីដ-១៩ ... Read More »

នេះជាលើកទី៣ នៃការបញ្ជាក់ពីលទ្ធផលតេស្តជំងឺកូវីដ-១៩ អវិជ្ជមានរបស់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន រួមទាំង អ្នកនៅជុំវិញ បន្ទាប់ពីធ្វើតេស្តនៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីលទ្ធផលតេស្តជំងឺកូវីដ-១៩ អវិជ្ជមានជាលើកទី៣ ... Read More »

ទោះអ្នកជាស្រីមេម៉ាយក៏ដោយ ប៉ុន្តែត្រូវធ្វើជាមនុស្សមានតម្លៃ តែត្រូវធ្វើដូច្នេះ ចង់ដឹងអត់?

ចំណេះដឹងទូទៅ៖ ជាទូទៅស្រីមេម៉ាយ បើទោះបីជាអ្នកលែងប្ដី ឬត្រូវប្ដីលែងក៏ដោយមនុស្សមួយចំនួនតែងតែមានគំនិតគិតថាមកពីខ្លួនយើងមិនល្អទើបត្រូវមានឈ្មោះជាស្រីមេម៉ាយបែបហ្នឹង។ ប៉ុន្តែបើជ្រុលជាឈ្មោះស្រីមេម៉ាយទៅហើយនោះ តែយើងត្រូវធ្វើខ្លួនឱ្យមានតម្លៃថ្លៃថ្នូរ នឹងជាស្ត្រីរឹងមាំគ្រប់គ្រាន់ដែលអាចមើលថែ​ ការពារ និងចិញ្ចឹមខ្លួនឯងបានគួរត្រូវធ្វើយ៉ាងណាទើបសាកសម។ ជាក់ស្តែងចំពោះមេម៉ាយ អាចនឹងចំណាយមាត់ញាតិក៏ពិតមែន តែយ៉ាងណាញាតិជិតខាងខ្លះ សូម្បីតែបងប្អូនមួយចំនួនរបស់យើងក៏ដោយក៏មិនមែនគេមកល្អល្អូកល្អើន និងឃើញពីតម្លៃ ឱ្យក្ដីស្រឡាញ់ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់នៅសង្កាត់ផ្សេងគ្នា ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(មានវីដេអូ)

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់នៅសង្កាត់ផ្សេងគ្នាករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលក្នុងនោះលើកទី១នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងខណ្ឌបង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវលំ ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក និងលើកទី២ នៅចំណុច ផ្លូវលំ ក្រុម៤ ភូមិបាក់ទូក  ... Read More »

លោកបៃឌិន​ អំពាវនាវឱ្យធ្វើសកម្មភាពបន្ទាន់ប្រឆាំងកូវីដ​-១៩

លោក ចូបៃឌិន ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក បានអំពាវនាវដល់ប្រធានាធិបតីបច្ចុប្បន្ន​លោក​ដូណាល់ ត្រាំ ​ត្រូវតែមានវិធានការជាបន្ទាន់​ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត​។ កាលពីថ្ងៃទី​១៣ខែវិច្ឆិកា​លោកបៃឌិន​បានជួបជាមួយក្រុមការងារប្រឆាំងកូវីដ​-១៩ ហើយបញ្ជាក់ថា តាមអ្វីដែលទទួលបាន រដ្ឋាភិបាល​បច្ចុប្បន្នត្រូវតែមានសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩នៅអាមេរិក។ លោកបៃឌិនអំពាវនាវឲ្យពលរដ្ឋអាមេរិកពាក់ម៉ាស់ការពារ រក្សាគម្លាត និងលាងដៃ​ឲ្យបានច្រើន​…។ ... Read More »

កងពលតូចលេខ៧០ទទួល បានអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តតាកែវ៖ ពិធីប្រគល់នេះបានធ្វេីឡេីងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី​ខេត្តតាកែវក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានប្រគល់ជូនមេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងអង្គភាពចំណុះ​ បញ្ជាការដ្ឋានកងទ័ពជេីងគោក​​ ... Read More »

រឿងព្រេងខ្មែរ÷រឿង សិរីសួស្ដី និង អពមង្គល

 សម័យមួយ សិរីសួស្ដី និងអពមង្គល ជួបនិយាយគ្នា ។ អពមង្គលសួរទៅសិរីសួស្ដីថា << លោកមានរឹទ្ធិអំណាច ដូចម្ដេចខ្លះ ? » ។ សិរីសួស្ដី ប្រាប់ទៅអពមង្គលថា << រឹទ្ធិអំណាចអញជាសិរីសួស្ដីនេះ ខ្លាំងពូកែណាស់ ... Read More »

ក្រោយសភាចិន អនុម័តឲ្យហុងកុង​ដកតំណែង​សមាជិកសភា​បួន​នាក់​ មន្រ្តីជាន់ខ្ពស់អង់គ្លេស ពិចារណា​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​និង​ហុងកុង

អន្តរជាតិ៖ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកាថ្មីៗនេះ លោក Dominic Raab រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បានបញ្ជាក់នៅក្នុង​សេចក្ដីថ្លែងការណ៍មួយថា ​សភា​ចិន​ ដែលទើប​អនុម័ត និងអនុញ្ញាត​ឲ្យ​ហុងកុង​ដកតំណែង​តំណាងរាស្ត្រ​ហុងកុង​បួននាក់នោះ គឺដំណោះស្រាយ​របស់​សភា​ចិន​ក្នុង​ការកំណត់​លក្ខន្តិកៈ​សមាជិកសភា​ហុងកុង ជាការ​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​ការផ្ទេរ​ហុងកុង​។ លោក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេសអះអាងថា អង់គ្លេស ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទមនុស្សឃាត

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងក្រចេះ​ សហការជាមួយកម្លាំងប្រជាការពារ​ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគ្រែនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី​ បានធ្វេីការឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។ ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៩និង៤០នាទី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្នុងរោងសិប្បកម្មឡឥដ្ឋ ស្ថិតក្នុងភូមិថ្មគ្រែកណ្តាល​ ឃុំថ្មគ្រែ​ ស្រុកចិត្របុរីខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ ឆេីត​ ឌីណូ​ ... Read More »