ព័ត៌មានទាន់ហេតុការណ៍៖
'

រោងចក្រកែច្នៃសាច់របស់ថៃមួយកន្លែង​ នៅប្រទេសចិន​ រកឃេីញករណីឆ្លង COVID-19 ជាចង្កោមលើកម្មករជាច្រើននាក់

     អន្តរជាតិ៖​ មន្ត្រីសុខាភិបាលចិន​ កាលពីថ្ងៃព្រហស្បតិ៍ទី២១​ ខែមករា​ ឆ្នាំ២០២១ បានរាយការណ៍ថា៖​ រកឃើញករណីឆ្លង COVID-19 ជាចង្កោមលើកម្មករជាច្រើននាក់ ដែលបម្រើការក្នុងរោងចក្រកែច្នៃសាច់របស់ក្រុមហ៊ុនថៃមួយកន្លែង នៅក្នុងទីក្រុងហាពីន (Harbin) ស្ថិតនៅភាគឦសាននៃប្រទេសចិ។​ ... Read More »

ស្ថានភាពកូវីដ-​១៩ លើពិភពលោក នៅថ្ងៃទី​២២ខែមករា ឆ្នាំ២០២១

   គិតមកដល់វេលាម៉ោង៧យប់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ តាមគេហទំព័រ ​Worldometer ​នៅទូទាំងពិភពលោកមានអ្នកឆ្លងសរុប កើនឡើងដល់៩៨,១៨០,២៣៣នាក់ និងស្លាប់ ២,១០២,៥៨៨នាក់។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយ៧០,៥៨៤,០១៣នាក់ផងដែរ។ ក្នុងចំណោមតំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺអាមេរិកខាងជើង ដោយមានអ្នកឆ្លងដល់ទៅជាង ២៨,៧លាននាក់ ... Read More »

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមលើកទី៥

ភ្នំពេញ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ រួមជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនដ៏ឆ្នើមលើកទី៥ ... Read More »

អាជ្ញាធរជាតិអប្សរាអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារនៅប្រាសាទបន្ទាយអំពិល

ខេត្តឧត្តរមានជ័យ៖ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១កន្លងទៅ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន នគរបាលបេតិកភណ្ឌ និងភ្នាក់ងារប្រចាំការនៅប្រាសាទបន្ទាយអំពិល បានអនុវត្តការងារបោះបង្គោលកំណត់ព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅខាងកើតប្រាសាទចៅស្រីវិបុល១០គីឡូម៉ែត្រ។ ការបោះបង្គោលព្រំការពារក្នុងតំបន់ការពារប្រាសាទបន្ទាយអំពិល ... Read More »

លោក ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយទឹកជំនន់នាពេលកន្លងមក

ខេត្តបាត់ដំបង៖ បន្ទាប់ពីចប់កម្មវិធីប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន លោក ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ពីតំណាងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ រួមទាំងមន្ត្រីពាក់ព័ន្ធខេត្ត នៅថ្ងៃទី២២ ខែមករាឆ្នាំ២០២១នេះ បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការងារដាំដុះដំណាំស្រូវស្តារឡើងវិញក្រោយទឹកជំនន់នាពេលកន្លងមកស្ថិតក្នុង ឃុំព្រែកនរិន្ទ ... Read More »

ដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋនៅខណ្ឌកំបូល មានក្រុមហ៊ុន ទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៤កន្លែង

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី រស់នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ អាចនឹងមានការងារធ្វើច្រើន តាមរយៈក្រុមហ៊ុនបានដាក់ទុនវិនិយោគរាប់លានដុល្លារ ។ នេះជាការស្រូបយកកម្លាំងពលកម្មនៅក្នុងស្រុក ឲ្យប្រជាពលរដ្ឋមានការងារធ្វើ ដើម្បីទទួលបានប្រាក់បៀវត្សដោះស្រាយក្នុងស្ថានភាពគ្រួសារ។ សូមបញ្ជាក់ថា,នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ... Read More »

លោក ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ ក្រោមប្រធានបទ “ អាស៊ាន៖ សហគមន៍តភ្ជាប់ដោយឌីជីថល ”

ភ្នំពេញ៖ ដោយមានការឯកភាពពីរាជរដ្ឋាភិបាល នៅថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២១ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលអាស៊ានលើកទី១ តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍តភ្ជាប់ដោយឌីជីថល” និងកិច្ចប្រជុំពាក់ព័ន្ធ ... Read More »

សង្វេគណាស់! ឪពុកម្ដាយចេញទៅធ្វើការនៅក្រៅស្រុក ផ្ញើកូនជាមួយយាយតាដើរធ្លាក់ទឹកលង់ស្លាប់

ខេត្តពោធិ៍សាត់ ៖ ការធ្វេសប្រហែសរបស់អាណាព្យាបាលធ្វើឲ្យកូនជាទីស្រលាញ់បាត់បង់ជីវិតត្រឹមមួយប៉ប្រិចភ្នែក។ ជាក់ស្ដែងកុមារាអាយុទើបតែ៣ឆ្នាំប៉ុណ្ណោះបានដើរតាមមាត់ប្រឡាយរអិលជើងធ្លាក់ចូលក្នុងទឹកលង់ស្លាប់គួរឱ្យសង្វេគ នៅគ្រាដែលឪពុកម្ដាយរវល់ចេញទៅធ្វើការនៅប្រទេសថៃ ហើយបានផ្ញើកូនប្រុសឱ្យនៅជាមួយឪពុកម្ដាយ ។   ហេតុការណ៍កុមារាលង់ទឹកស្លាប់គួរឱ្យសង្វេគនេះ បានបង្កការភ្ញាក់ផ្អើលឡើងនារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ... Read More »

សមាគមយោធិននារី តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់យោធិននារី ដែលបានកំពុងសម្រាកលំហែរមាតុភាព

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សមាគមយោធិននារី តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដឹកនាំដោយ លោកស្រី អនុសេនីយ៍ទោ នួន សុម៉ាលី នាយរងការិយាល័យយោធាតំបន់ និងជាប្រធានយ៉េនឌ័រ យោធិននារី តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ... Read More »

លោកត្រាំទៅវាយកូនហ្គោលក្នុងថ្ងៃដំបូងដែលលោកចាកចេញពីសេតវិមាន​

កីឡាវាយកូនហ្គោលមិនត្រឹមតែ​ជាចំណូលចិត្តរបស់លោកត្រាំនោះឡើយ តែវាគឺជាមធ្យោបាយ​ដើម្បីលោកកាត់បន្ថយភាពតានតឹង​ ។ ក្នុងពេលដែលលោកបៃឌិនកំពុងតែស្ថិតនៅសេតវិមានដឹកនាំអាមេរិក លោកត្រាំ ត្រូវបានគេមើលឃើញ ទៅវាយកូនហ្គោល​ទាំងព្រឹក​។ តាមសារព័ត៌មាន The Washington Examiner រថយន្តSUV របស់លោកត្រាំត្រូវបានគេមើលឃើញចតនៅទីតាំងវាយកូនហ្គោលក្នុងតំបន់រមណីយដ្ឋាន នៅ Florida ... Read More »

កូរ៉េខាងជើង​ស្ថិតនៅបាតតារាងជាប្រទេសដែលមានពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុត

កូរ៉េខាងជើងជាប្រទេសដែលមានចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភច្រើនបំផុតក្នុងទ្វីបអាស៊ី​។ តាមលទ្ធផលស្រាវជ្រាវរបស់អង្គការស្បៀងអាហារនិងកសិកម្ម​របស់អង្គការសហប្រជាជាតិ​​ FAO ​និងកម្មវិធីស្បៀងអាហារពិភពលោក ​WFP​ បានប្រកាសឲ្យដឹងថា មានពលរដ្ឋដល់ទៅ​៤៥% រស់នៅទឹកដីកូរ៉េខាងជើងខ្វះអាហារូបត្ថម្ភ​​ក្នុងដំណាក់កាលឆ្នាំ​២០១៧-២០១៩។ ចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភនៅកូរ៉េខាងជើងខ្ពស់បំផុត​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ​។ ក្រៅពីនេះគឺប្រទេសទីម័រ​ខាងកើត និងអាហ្វហ្គានីស្ថាន មានចំនួនពលរដ្ឋខ្វះអាហារូបត្ថម្ភ​ចំនួន​៣០ភាគរយ។ តាមរបាយការណ៍ ​មានកុមារកូរ៉េខាងជើងដល់ទៅ២៨,៦ភាគរយ​ ... Read More »

ឧបករណ៍ចាប់ត្រីកើតមានច្រើននៅតំបន់.កដប អាចជាប់ពាក់ព័ន្ធនឹងមន្រ្តីពុករលួយ

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីប្រជានេសាទធ្វើដំណើរតាមផ្លូវទឹកពីឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឆ្ពោះទៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា ឧបករណ៍ចាប់ត្រីប្រភេទ(របាំងសាច់អួន)កើតមានច្រើនស្អេកស្កះហួសពីការស្មាន អាចជាប់ពាក់ព័ន្ធនឹងមន្រ្តីពុករលួយជាប្រព័ន្ធ ទើបបានជាក្រុមជនប្រព្រឹត្តហ៊ានអនុវត្តឡើងដោយគ្មានញញើតច្បាប់ស្ដីពីជលផល ។  ប្រភពដដែលលើកឡើងស្រឌៀងៗគ្នាបន្តថា ឧបករណ៍ចាប់ត្រីរួមផ្សំ(របាំងសាច់អួនក្រឡាល្អិត)ដូចក្នុងរូបភាពនេះ ... Read More »

អាជ្ញាធរខណ្ឌចំការមនអំពាវនាវឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវខ្លាចប៉ះពាល់ដល់សុខភាព

ភ្នំពេញ ៖ អភិបាលខណ្ឌចំការមន អំពាវនាវអោយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌ និងក្នុងរាជធានីភ្នំពេញ រៀបចំវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាល ពាសកាល ដែលនាំអោយប៉ះពាល់ដល់បរិស្ថានអនាម័យ ប៉ះពាល់សុខភាព ការរស់នៅ ជាពិសេសនៅរដូវវស្សាធ្វើអោយសំរាមទាំងនោះចូលស្ទះលូផងដែរ។  លោក ថេង ... Read More »

ឃាត់ខ្លួនជនសង្ស័យ០៤នាក់រួមទាំងវត្ថុតាងនិងសម្ភារ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង សហការបង្រ្កាបករណីជួញដូរ និងប្រើបាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដកហូតវត្ថុតាង និងសម្ភារ ដើម្បីនាំយកទៅបន្តនីតិវិធី ។ ករណីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនខាងលើ ធ្វើឡើងនាកណ្ដាលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ... Read More »

ក្រសួងព័ត៌មាន កំណត់យកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាថ្ងៃប្រឡងចូលបម្រើការងារនៅក្រសួងព័ត៌មាន

ភ្នំពេញ៖ ក្រសួងព័ត៌មាន មានកិត្តិយសសូមជំរាបជូនដំណឹងចំពោះបេក្ខជន បេក្ខនារីដែលបានដាក់ពាក្យប្រឡងចូលបំរើការងារនៅក្រសួងព័ត៌មាន ឆ្នាំ២០២០អោយបានជ្រាបថា គណៈកម្មការរៀបចំការប្រឡង សម្រេចកំណត់សម័យប្រឡង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ ... Read More »

ប្រជុំអន្តរក្រសួង តាមរយៈវីដេអូ Conference ដើម្បីបន្តពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក ដែលមាន១០មាត្រា នៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ យោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, នាព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើ៣ជំពូក (ជំពូកទី១,ទី២,ទី៣) ដែលមានចំនួន១០មាត្រានៃសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព លោក ... Read More »

បុរសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត​ដេីរតាមផ្លូវទៅគប់ឡានគេត្រូវសមត្ថកិច្ចឃាត់ខ្លួន

​       ភ្នំពេញ​ ៖​ ដោយឃេីញស្ថានភាពជាក់ស្ដែងដែលបុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនលេីសកម្រិត​ ដេីរគប់រថយន្តរបស់ប្រជាពលរដ្ឋដែលកំពុងធ្វេីដំណេីរនិងបង្កការកកស្ទះចរាចរណ៍ផងនោះ​ ទើបកម្លាំងសមត្ថកិច្ចប្រចាំការនៅអតីតស្ពានដែកចំការដូង​ បានធ្វេីការឃាត់ខ្លួនភ្លាមៗកាលពីវេលាម៉ោង៣​ និង២០នាទីរសៀល​ថ្ងៃទី២២​ ខែមករា​ ឆ្នាំ​២០២១​ រួចទាក់ទងទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ដង្កោ​ ដេីម្បីមកយកទៅសួរនាំនិងចាត់ការតាមនីតិវិធី​ ។  ... Read More »

នៅថ្ងៃចន្ទ ទី២៥ ខែមករា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តបាត់ដំបង»

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តបាត់ដំបង” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ... Read More »

ដំណឹងល្អ ! អង្គការ Yundi និងមន្ទីរពេទ្យបេះដូង Fuwai ប្រទេសចិន ជួយព្យាបាល ជំងឺបេះដូងដល់កុមារកម្ពុជា ដោយមិនគិតថ្លៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមការគាំទ្រ ពីព្រឹទ្ធសភា និងស្ថានទូតចិន ប្រចាំកម្ពុជា ខេត្តយូណាន ប្រទេសចិន បានសហការរៀបចំ ពិធីផ្សព្វផ្សាយចែករំលែកបទពិសោធន៍ នៃការជួយកុមារកម្ពុជា ដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ... Read More »

កម្លាំងនៃតំបន់ប្រតិបត្តិការសឹករងតាកែវ បន្តចេញល្បាតតាមបណ្តាយព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ខេត្តតាកែវ ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា ... Read More »

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ខេត្តកោះកុង៖  លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ ទីក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន ដែលប្រារព្ធឡើងរួមគ្នាតាមរយៈអនឡាញនៅទីតាំងបីកន្លែងផ្សេងគ្នា គឺខេត្តកោះកុង ... Read More »

មនុស្ស​៥​នាក់​ បានស្លាប់​​ក្នុង​គ្រោះថ្នាក់អគ្គិភ័យ​ឆេះ​រោងចក្រ​ឱសថ​ដ៏​ធំនៅឥណ្ឌា

     អន្តរជាតិ៖​ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះនៅក្នុង​វិទ្យាស្ថានSerum របស់​ឥណ្ឌា​ដែល​រោង​ចង​ក្រ​ផលិត​វ៉ាក់សាំង​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​ បណ្ដាលឲ្យមនុស្ស​យ៉ាងហោចណាស់ ៥​នាក់ បាន​បាត់​បង់ជីវិតក្នុងភ្លេីង។ ប៉ុន្តែអគ្គិភ័យ​នេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការផលិត​វ៉ាក់សាំង​នោះឡើយ​។ ជាក់ស្តែង​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP បាននិយាយថា​ អគ្គិភ័យ​ខាងលេីនេះ​ បានកើត​ឡើង​នៅថ្ងៃទី​២១ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីលួចម៉ូតូគេគេចខ្លួនបានបួនថ្ងៃ

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ធ្វើការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូគេពីស្រុកកោះញែកគេចមកសំងំលាក់ខ្លួននៅក្នុងសែនមនោរម្យបាន៤ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៩៖៣៤នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។  ប្រភពបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ផល ភក្តី ភេទប្រុស ... Read More »

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់អំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុកសម្តេច រយៈពេល៦ខែក្នុងឆ្នាំ២០២០

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលរបស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ រយៈពេល៦ខែក្នុងឆ្នាំ២០២០។    ... Read More »

ជប៉ុននឹងរៀបចំកីឡាអូឡាំពិក​តូក្យូឆ្នាំ២០២១ដូច​ការគ្រោងទុក

រដ្ឋាភិបាលជប៉ុនបានសម្រេចរៀបចំការប្រកួតកីឡាអូឡាំពិក​ តូក្យូ​២០២១ (Olympic Tokyo 2021)ដូចការគ្រោងទុក ។ ការលើកឡើងខាងលើ ក្រោយពេលដែលមានព័ត៌មានផ្សាយថា​ ប្រទេសជប៉ុនសម្រេចលុបការប្រកួតកីឡា មួយនេះ ក្នុងកិច្ចប្រជុំសម្ងាត់របស់រដ្ឋាភិបាល។ កាលពីថ្ងៃទី​២១ខែមករា សារព័ត៌មានTimes of London ... Read More »

លោកបៃឌិន​ដកតំណែងមន្ត្រីជំនាន់លោកត្រាំដែលមិនព្រមលាលែងចេញពីតំណែង

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានសម្រេចដកតំណែងមន្ត្រី​ពីររូប​​ដែលមិនព្រមដាក់លិខិតលាលែងចេញពីតំណែង​។ ប្រធានគណៈកម្មការទំនាក់ទំនងពលករ លោក​​ Peter Robb ​ត្រូវបានលោកបៃឌិន ដកតំណែងនៅថ្ងៃទី ២០ខែ​មករា ​ក្រោយពេលលោកបដិសេធមិនព្រមលាលែងចេញពីតំណែង ។ លោក​Peter Robb ... Read More »

លោក ហ៊ុយ វណ្ណៈ ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកស្រី សុខ សោភ័ណ្ឌ និងក្រុមគ្រួសារ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកស្រី សុខ សោភ័ណ្ឌ និងក្រុមគ្រួសារ។ ក្នុងនោះលោកមានប្រសាសន៍ថាខ្ញុំ ... Read More »

លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញក្រុងពាលីសាងសង់អគារអាវុធហត្ថ ស្រុករមាសហែកខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសសហែក ដែលមានទំហំ ៣២ម៉ែត្រគុណនិង៧ម៉ែត្រ ដែលចំណាយថវិកាប្រមាណជាង៨ម៉ឺនដុល្លារ ស្ថិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញលោក ម៉ក់ ហើន មកលេងនៅកម្ពុជា ដោយសម្តេចចេញថ្លៃសំបុត្រយន្តហោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាតស៊ូរំដោះប្រទេសពីខ្មែរក្រហមមាន ៤ភាគី។ តែក្នុងនោះមានតែភាគីសម្តេចទេ មានកងកម្លាំង។ ការតស៊ូដោយលំបាក ក្នុងការដឹកនាំប្រទេសឲ្យមានសន្តិភាព និងការរីកចម្រើន ដល់សព្វថ្ងៃនេះ ទើបសម្តេចតេជោ ហ៊ុន ... Read More »

សិង្ហ​បុរី ស្វាគមន៍​អាមេរិក នឹង​ត្រឡប់​ចូលរួម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ស្តីពី​បញ្ហា​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ជាថ្មី

     អន្តរជាតិ៖​ បេីតាមការអះអាងពីក្រសួង​ការបទេស​របស់​សិង្ហ​បុរី នៅ​ថ្ងៃទី​២១មករា ប្រកាសថា សិង្ហ​បុរី ស្វាគមន៍​អាមេរិក នឹង​ត្រឡប់​ចូលរួម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ​ជាថ្មី​ម្តងទៀត​។ មិនតែប៉ុណ្ណោះសិង្ហ​បុរី​ អះអាងថា សម្រាប់វត្តមាន​អាមេរិក​ នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធ​នឹង​បញ្ហា​ប្រឈម​សាកល​មួយ​នេះ​។​ ​ជាក់ស្តែងលោកចូ បៃ​ឌិន ... Read More »