ព័ត៌មានទាន់ហេតុការណ៍៖
'

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាស្រុក និងស្មៀនឃុំ នៃស្រុកបូទុមសាគរ

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាស្រុក និងស្មៀនឃុំ នៃស្រុកបូទុមសាគរ។ លោកស្រីអភិបាលខេត្ត បានលើកឡើងថា ... Read More »

WHO៖ នឹងធ្វើ​ដំណើរ​ទៅ​ចិន​ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​

អន្តរជាតិ៖ នៅ​ខែមករា ឆ្នាំ​២០២១ខាងមុខនេះ បេសកកម្ម​អន្តរជាតិ​មួយក្រុម​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​(WHO) ត្រូវបាន​រំពឹងថានឹងធ្វើ​ដំណើរ​ទៅ​ចិន​នៅ​សប្តាហ៍​ទី​១ ដើម្បី​ស្រាវជ្រាវ​ពី​ប្រភព​នៃ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​។ ជាក់ស្តែងចំពោះការស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​កូ​វីដ​-១៩ គឺជាការ​ទាមទារ​របស់​ប្រទេស​ជាច្រើន រហូត​មាន​ទាំង​ចោទប្រកាន់ WHO​ និង​ចិន​ថា ខ្វះ​តម្លាភាព​ស្តីពី​ប្រភព​នៃ​ជំងឺឆ្លង​នេះ​ទៀតផង​។​ ដើម្បី​ពិនិត្យ​ភស្តុតាង ដែល​រួមមាន​សំណាក​តេស្ត​របស់​មនុស្ស និង​សត្វ​ដែល​ប្រមូល​ដោយ​អ្នកស្រាវជ្រាវ​ចិន ... Read More »

ម៉ាស់រាជរដ្ឋាភិបាលផ្ដល់ឲ្យសាលារាជធានីភ្នំពេញចំនួន៣លានម៉ាស់ គិតមកដល់ពេលនេះអាជ្ញាធរបានចុះចែក ជូនប្រជាពលរដ្ឋទូទៅបាន២លានម៉ាស់ហើយ

ភ្នំពេញ៖ ម៉ាស់ដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន៣លានម៉ាស់នោះ គិតមកដល់ពេលនេះអាជ្ញាធរបានចាត់ចែងជូនទៅថ្នាក់មូលដ្ឋានចែកជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមអស់ប្រមាណ២ លានម៉ាស់ហើយ ។ ចំនួនដែលនៅសេសសល់អាជ្ញាធរនឹងបន្តសកម្មភាពចែកបន្ថែមទៀត។ បើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី  នៅថ្ងៃទី១៧ ធ្នូឆ្នាំ២០២០នេះថា៖  អាជ្ញាធរបាននិងកំពុងចាត់ចែងផ្ដល់ម៉ាស់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ... Read More »

រកឃើញទៀតហើយ!! ពពុះសណ្តែកចំនួន១៤គ.ក្រ.មានសារធាតុគីមីនិងនំចម្រុះ៣២គ.ក្រ. ហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារវាលយន្ត

ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានបន្តរកឃើញសារធាតុគីមីដាក់ក្នុងពពុះសណ្តែកនិងនំចម្រុះជាច្រើនគីឡូក្រាម ហួសកាលបរិច្ឆេទប្រើប្រាស់នៅផ្សារវាលយន្តនាព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២០ស្ថិតនៅសង្កាត់/ក្រុង/ខេត្តស្វាយរៀង។ លោក ផឹង និល ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង បានឱ្យដឹងថា លោកបានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ យាងសម្ពោធ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលជាច្រើនទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញដង្ហែ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ រួមគ្នាបរិច្ចាគថវិកា ២៣៩,៩៤៥,០០០រៀល និង១,៤៥០ដុល្លារ ជូនសម្តេចតេជោ ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ ក្នុងនាមកងទ័ព កើតចេញពីប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋ  ក្នុងស្មារតីសាមគ្គី និងវប្បធម៌ចែករំលែក នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងអគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទ បានរួមគ្នាបរិច្ចាគថវិកា២៣៩,៩៤៥,០០០រៀល និង១,៤៥០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន ... Read More »

រដូវធ្វើត្រីប្រហុក ផ្អកមកដល់ហើយ ! កុំភ្លេចណាបងប្អូនជនរួមជាតិ នាំគ្នាធ្វើរក្សាទុក

ភ្នំពេញ៖ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់បរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែបុស្ស ឲ្យបានរួសរាន់ ចាប់ពីថ្ងៃ ៦កើត ដល់ថ្ងៃ ១២កើត ... Read More »

បទ” យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត” ឆ្លុះបញ្ចាំងពីជីវិតរបស់ទូចស្រីលក្ខណ៍

ភ្នំពេញ៖ ”យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត” គឺជាបទចម្រៀងថ្មីដែលនិពន្ធទំនុកច្រៀង  និងបទភ្លេងដោយតារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ នោះ បាននិងកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កាន់តែចាប់អារម្មណ៍គឺក្រោយពីបទចម្រៀងនេះត្រូវបានគេសង្ស័យដែរថាបានឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតតារាចម្រៀងរូបនេះពិសេសជុំវិញរឿងរ៉ាវស្នេហាប្តីប្រពន្ធនាងកន្លងមក។ ​ធ្លាប់ធ្វើឲ្យភ្ញាក់ផ្អើលអស់មហាជនជុំវិញបណ្តឹងលែងលះ រហូតលេចចេញប្រតិកម្មពីអតីតស្វាមី ចេញមុខបកស្រាយអមដោយលិខិតបំភ្លឺ បាញ់ចាក់ឈឺចំដំបៅបេះដូងរបស់ ទូច ស្រីលក្ខណ៍ ដែលស្ទើលោតចេញក្រៅព្រោះតែពាក្យចោទប្រកាន់ខ្លះហាក់ធ្ងន់ធ្ងរសម្រាប់នាង។ ... Read More »

ព្រះមហាក្សត្រស្តេចយាង ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅក្នុងវត្តជម្ពូវ័ន

ភ្នំពេញ៖ នាវេលាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្រីលោកធម្មិករាជ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ... Read More »

ការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តោះអាសន្នរយៈពេល ៣ ថ្ងៃ ដើម្បីធ្វើការរៀបចំប្តូរទីតាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បណ្តោះអាសន្នរយៈពេល ៣ ថ្ងៃ ដើម្បីធ្វើការរៀបចំប្តូរទីតាំង។ ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ»

ភ្នំពេញ៖  បើយោងតាមបើតាមអនុក្រឹត្យដែល អង្គភាព នគរដ្រេហ្គន ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០បានបញ្ជាក់អោយដឹងថា, គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការប្ដូរឈ្មោះ «សាកលវិទ្យាល័យមានជ័យ» មកជា «សាកលវិទ្យាល័យជាតិមានជ័យ» សរសេរអក្សរកាត់ជា «ស.ជ.ម» និងជាភាសាអង់គ្លេស «National Meanchey University» សរសេរជាអក្សរកាត់ថា «N.M.U»។ គួរជម្រាបថា «សាកលវិទ្យាល័យជាតិមានជ័យ» ដែលត្រូវបានសម្ដេចតេជោ ... Read More »

ប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សនៅមាត់ទន្លេបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សដែលបន្សល់ទុកតែគ្រោងឆ្អឹងចាប់ពីចង្កេះដល់ជង្គង់តែប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ... Read More »

ព័ត៌មានបន្ថែម៖ រហូតដល់ម៉ោង​ ១១និង៣០​ ព្រឹក​ ថ្ងៃទី ១៧ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និងជាសះស្បើយ៥នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១១និង៣០​ ព្រឹក​ ថ្ងៃទី ១៧ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ... Read More »

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក សំឃិត វៀន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងសារពើភណ្ឌទ្រព្យសម្បត្តិ នៃរដ្ឋបាលខេត្ត។ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំកម្ពុជាដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និង ជម្រាបលា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក ភូល បាតា ( Paul Barta ) ... Read More »

រឹបអូសទំនិញហួសកាលបរិច្ឆេទ និងទំនិញគ្មានស្លាកសញ្ញា ដាក់តាំងលក់នៅផ្សារសំរោង យកទៅបំផ្លាញចោល

ខេត្តឧត្តរមានជ័យ៖  នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក លិញ សុវឌ្ឍនា ប្រធានសាខា ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអជ្ញាធរដែនដី បានប្រតិបត្តិការការងារ ... Read More »

គួរឲ្យអាសូរណាស់កុមារី២នាក់លង់ទឹកស្លាប់ខណៈចុះរាវខ្យងក្នុងប្រឡាយទឹក

ខេត្តកណ្ដាល៖ កុមារី២នាក់នាំគ្នាទៅរាវខ្យងនៅក្នុងប្រឡាយទឹកមួយកន្លែង បណ្ដាលឲ្យលង់ស្លាប់គួរឲ្យអាសូរ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២០ នៅចំណុចប្រឡាយព្រែកធំខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ‌ដែលលង់ទឹកស្លាប់មាន២នាក់​ ... Read More »

ព្រឹកនេះអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំប្រតិភូជួបប្រជុំជាមួយអភិបាលខេត្តស្រះកែវ ប្រទេសថៃលើរបៀបវារៈសំខាន់ៗចំនួន៣ចំណុច

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើការបន្ធូរបន្ថយច្បាប់ស្តីពីការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាអាសន្ន ដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ដែលមានរបៀបវារៈដូចខាងក្រោម៖ ១-ឱ្យពលករកម្ពុជាចូលទៅធ្វើការងារក្នុងវិស័យកសិកម្ម ក្នុងព្រះរាជាណាចក្រថៃ ។ ... Read More »

លោកបណ្ឌិតម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣

ខេត្តកណ្តាល៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សាលាខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី១៩ អាណត្តិទី៣ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពី លោកអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ... Read More »

នាយករដ្ឋមន្ត្រីកម្ពុជា ! ចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យបាត់ដំបង ទៅជាសាកលវិទ្យាល័យជាតិបាត់ដំបង

ភ្នំពេញ៖ បើយោងតាមអនុក្រឹត្យដែលអង្គភាព នគរដ្រេហ្គន ទទួលបាននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះ សាកលវិទ្យាល័យបាត់ដំបង ទៅជាសាកលវិទ្យាល័យជាតិបាត់ដំបង ដែល ... Read More »

រកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៦គ្រាប់ប្រគល់ជូនអង្គភាពស៊ីម៉ាក់កម្ទេចចោល

ខេត្តបន្ទាយមានជ័យ៖ ​គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០៦គ្រាប់ដែលនៅសេសសល់ពីសម័យសង្រ្គាម ត្រូវបានក្រុមការងារអភិវឌ្ឍតំបន់បឹងជង្រុកនិង៦៧១ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ  បានស្រាវជ្រាវដឹងនិងធ្វើការប្រគល់ឲ្យអង្គភាពស៊ីម៉ាក់កម្ទេចចោល នៅថ្ងៃទី១៦ខែ ធ្នូ ឆ្នាំ២០២០ ម្សិលមិញនេះ។ លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ... Read More »

អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៧នេះដល់ថ្ងៃទី២០ខែធ្នូដើម្បីអនុវត្តការងារជួសជុលដំឡើងបរិក្ខារ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹង ពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃទី១៧នេះដល់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០ដើម្បីអនុវត្តការងារជួសជុលដំឡើងបរិក្ខារ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ៕ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖   ដោយ៖ស សម Read More »

West Brom តែងតាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Sam Allardyce ជាអ្នកចាត់ការថ្មីក្រោយបញ្ចប់តំណែងលោកSlaven Bilic

BBC Sport បានចេញផ្សាយកាលពីព្រឹកថ្ងៃទី១៧ ធ្នូនេះថា ក្លិប West Brom បានតែងតាំងលោក Sam Allardyce ជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល១៨ ខែ។ លោក Allardyce ដែលមិនបានគ្រប់គ្រងតាំងពីចាកចេញពីក្រុម ... Read More »

ហង្សក្រហម Liverpool បំបាក់ក្រុមភ្ញៀវមាន់ខ្នាយមាស Tottanhamឡើងឈរកំពូលតារាង

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាស Tottanham ២ទល់១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៣ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឈានចូលថ្ងៃទី១៧ ដោយក្រុមនេះបានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៧ ... Read More »

ខ្សែប្រយុទ្ធ Depay ផ្តោតលើ Lyon ១០០ភាគរយចំពេលមានទំនាក់ទំនងជាមួយក្រុម Barcelona និង PSG

កីឡាករ Memphis Depay កំពុងតែគិតអំពីការរំពឹងទុកនៃការឈ្នះនៅក្នុងក្រុម Lyon ចំពេលមានការស្នើសុំទិញរូបគេពីក្លិប Paris Saint-Germain និងប្រជែង Barcelona សម្រាប់ការចុះហត្ថលេខានៅខែមករាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Soccer News នៅរសៀលថ្ងៃទី១៦ ... Read More »

អតីតប្រធានក្រុម Williams នៅ Formula 1 មានសុខភាពល្អឡើងវិញ តែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ

សារព័ត៌មាន BBC Sport បានចុះផ្សាយកាលពីថ្ងៃទី១៦ ធ្នូម្សិលមិញថា លោក Sir Frank Williams ដែលបានកសាងក្រុមប្រណាំងរថយន្តWilliams ឲ្យក្លាយជាក្រុមមួយដែលទទួលបានជោគជ័យបំផុតក្នុងព្រឹត្តិការណ៍ Formula 1ស្ថិតក្នុងស្ថានភាពសុខភាពល្អឡើងវិញបន្ទាប់ពីចូលមន្ទីរពេទ្យ។ ប៉ុន្តែលោកកំពុងតែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ដោយដោយគ្រូពេទ្យនៅបន្តតាមដានសុខភាពរបស់លោក។ ... Read More »

កិច្ចប្រជុំប្រចាំឆ្នាំរវាងសហព័ន្ធអន្តរជាតិ និងថ្នាក់ដឹកនាំ-អគ្គលេខាធិការ កាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃពុធ ទី១៦ ខែធ្នូ  ឆ្នាំ២០២០ នេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរវាងសហព័ន្ធអន្តរជាតិ និងថ្នាក់ដឹកនាំ-អគ្គលេខាធិការ ... Read More »

លោក វេង សាខុន៖ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង កម្ពុជា-ចិន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងផ្តល់ផលប្រយោជន៍ជាច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា, ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងផ្តល់ផលប្រយោជន៍ជាច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងសម្រាប់វិស័យកសិកម្ម ភាគីចិនបាននិងកំពុងបន្តផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម ... Read More »

លោក ថន​ វីរៈ សំបូរបណ្តឹងម្លេះ ! សូម្បីក្មួយសម្តេចតេជោ ក៏ប្តឹងពីបទប្រេីហឹង្សាទៅលេីអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត​

ខេត្ត​ព្រះសីហនុ​ ៖​ ចំពោះបុគ្គល ថន វីរ: ពីមួយថ្ងៃទៅមួយថ្ងៃ បន្តលេចចេញនូវរឿងអាស្រូវ ជាប់ពាក់ព័ន្ធនឹងបណ្ដឹងកាន់តែច្រើន បន្ទាប់ពីអង្គភាពបញ្ជាការដ្ឋានអង្គរក្ស បណ្ដេញចេញពីអង្គភាព ហើយទទួលតំណែងថ្មីជាទីប្រឹក្សាសម្ដេចក្រឡាហោមនោះ។ មានករណីថ្មីទៀតហើយ ដល់ថ្នាក់ លោក​ មាស​ ... Read More »

ផ្អើលសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់យុវជនពីរនាក់ក្រោយសមត្ថកិច្ចសង្ស័យហើយហៅឲ្យឈប់ តែពួកគេជិះម៉ូតូរត់

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខបានដេញប៉ផាប់ចាប់ពភីងតាមចាប់យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ក្រោយពីសមត្ថកិច្ចមានការសង្ស័យបានហៅឲ្យឈប់តែយុវជនទាំងពីរនាក់មិនបានឈប់ក៏ជិះម៉ូតូរត់រហូតដល់ផ្លូវបេតុង ចំណុចឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិអង្គ្រងទី១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។ប៉ុន្តែយុវជនទាំងពីរនាក់នេះមិនឲ្យឆែកឆេរនិងតដៃជាមួយសមត្ថកិច្ចទៀតដោយមិនសហការឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុចេញមកជួយធ្វើអន្តរាគមន៍ការពារយុវជនទាំងពីរនាក់ រំខានការងារសមត្ថកិច្ចរហូតត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបុរសម្នាក់បន្ថែមទៀត។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង១០ នាទីយប់ថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០២០។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ... Read More »