ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនម្នាក់មានជំងឺសរសៃប្រសាទដើរទៅលេងទឹកបៀហើយរអិលជើងលង់ស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យសពទាំងព្រឹកបន្ទាប់ពីប្រទះឃើញយុវជនម្នាក់ស្លាប់ក្នុងទឹកបៀក្រោយផ្ទះដែលគេសង្ស័យថាប្រហែលជារអិលជើងធ្លាក់ទឹកលង់ស្លាប់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា យុវជនខាងលើមានឈ្មោះ ស៊ន  សារ៉ន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគោកស្រម៉ ... Read More »

លោក ហ៊ុន ម៉ាណែត ឧបត្ថម្ភសម្ភារ គ្រឿងអេឡិចត្រូនិច និងថវិកាមួយចំនួន ជូនដល់លេខាធិការដ្ឋានក្រុមការងារកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តឧបត្ថម្ភ គ្រឿងអេឡិចត្រូនិច និងថាវិកាចំនួន៥លានរៀល ជូនដល់ ... Read More »

អគ្គលេខាធិការដ្ឋានរដ្ឋសភា៖ អ្នក ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកធ្វើតេស្តសំណាកលើកទី៣ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ ២០២០

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដំណឹងដល់ សមាជិក សមាជិការដ្ឋសភា និង មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា មកធ្វើតេស្តសំណាកលើកទី៣ នៅថ្ងៃសៅរ៍ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា កំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពី ការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សា។ ... Read More »

អា​ជ្ញា​ធរ​ចិន​ ធ្វើ​តេស្ត​មនុស្ស​​២​សែន​៥​ម៉ឺន​នាក់ ក្រោយរកឃើញ​ករ​ណី​កូ​វីដ​-១៩ ជាច្រើន​ករណី​នៅ​ភាគខាងត្បូង​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈួន

អន្តរជាតិ៖ ក្រោយពេល​រកឃើញ​ករ​ណី​កូ​វីដ​-១៩ ជាច្រើន​ករណី​នៅ​ភាគខាងត្បូង​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈួន នៅថ្ងៃពុធទី៩ ខែធ្នូ ឆ្នាំ២០២០ អា​ជ្ញា​ធរ​ចិន​ បានធ្វើ​តេស្ត​មនុស្ស​ចំនួន​២​សែន​៥​ម៉ឺន​នាក់ ។ ខណៈការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​បន្ទាប់ពី​ប្តី​ប្រពន្ធ​ចំណាស់​មួយគូ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។​ ​​បើតាមអាជ្ញាធរ​សុខាភិបាល ​នៅ​ថ្ងៃទី​៧ ធ្នូ​កន្លងទៅ​ ... Read More »

មិនចេះយោគយល់គ្នាសោះ!! អ្នកភូមិផងរបងជាប់គ្នាឈ្លោះគ្នារឿងចាក់បេតុងមុខផ្ទះ​ ត្រូវអាជ្ញាធរខណ្ឌដង្កោចុះដោះស្រាយ​ និងត្រូវប្ដឹងផ្ដល់គ្នាបន្តទៅសមត្ថកិច្ចជំនាញបន្ថែម

ភ្នំពេញ​ ៖​ យោងតាមបណ្ដាញសង្គម​មួយមានឈ្មោះថា​ (ស៊ែរមួយចែកគ្នាមើល)​បានបង្ហោះវីដេអូ​ ស្តីពីករណីជម្លោះរឿងចាក់បេតុងមុខផ្ទះខ្ពស់ជាងគ្នា ខាងណាខុស ខាងណាត្រូវ?  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ... Read More »

ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសឱ្យអ្នកអភិវឌ្ឍកម្មវិធីឈប់ប្រើប្រាស់កូដរបស់ក្រុមហ៊ុន X-Mode

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា៖ ក្រោយពីបានរកឃើញថាក្រុមហ៊ុន X-Mode Social Inc. បានប្រមូលនិងលក់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាល ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ... Read More »

បុរស២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពីបទរក្សាទុកសារធាតុញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១ :៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន២នាក់ ស្ថិតនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ  ។ ... Read More »

ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញស៊ើបការណ៍ប្រដាប់អាវុធ នៅទីបញ្ជាការវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥ ឃុំធិបតី​ស្រុកគាស់ក្រឡខេត្តបាត់ដំបង។ អញ្ជើញចូលរួមអមដំណើរលោក មេបញ្ជាការមាន លោកមេបញ្ជាការរង ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់​ពី​ការដក​រូបថត​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចេញពី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​

ភ្នំពេញ៖ ​ឆ្លើយតប​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹង​ការដក​រូបថត​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចេញពី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់ថា ការធ្វើ​ដូច្នេះ​គឺជា​ផ្នែក​មួយ​នៃ​ការគោរព​សិទ្ធ​បុគ្គល ហើយ​ការដាក់​រូបថត​នេះ គឺ​អំឡុងពេល​នៃ​សកម្មភាព​ប្រតិបត្តិ​ការរុករក​។​ ​លោកស្រី ... Read More »

ឆក់យកទូរស័ព្ទដៃបានសម្រេច​ហើយតែរត់មិនរួចពីខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ​ ៖​ កម្លាំងអន្តរាគមន៍​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់​ភ្លាមៗ​ កាលពីវេលាម៉ោង១៩និង១៥នាទី​ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខខ្លោងទ្វារបុរីពិភពថ្មី២ ផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន រិះគន់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង ជុំវិញ​ការសង្ស័យថា​មាន​ករណី​ឆ្លង​កូ​វីដ​-១៩

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើងKCNA នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា​ម្សិលមិញនេះ បាននិយាយថា ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន លោកស្រី គីម យ៉ូ​ចុង បាន​រិះគន់​លោកស្រី Kang Kyung-wha ... Read More »

ប្លែកៗ ស្ត្រី​អាមេរិកម្នាក់យក​ស្រោមជើង​កូន​តាំង​ពិ​ព័រ​ណ៌ ដោយ​ថត​បង្ហោះ​តាម​បណ្តាញ​សង្គម​ និងមានអ្នក​ចុច Like រាប់ពាន់នាក់

អន្តរជាតិ៖ វាជារឿងចម្លែកមួយ ខណៈដែលស្ត្រី​អាមេរិក​ឈ្មោះ Xep Campbell វ័យ​៤៥​ឆ្នាំ​ នឹកឃើញ​គំនិត​បែប​សិល្បៈ មួយ​បានរៀបចំ​ដូចជា​ពិ​ព័រ​ណ៌​រូបថត​ក្រោម​ចំណងជើង​ថា « The Forgotten Sock»​។ បន្ទាប់ពីលោកស្រី បានតាមមើល​សកម្មភាពរ​បស់​កូនស្រី​ខ្លួន​ក្រោយ​ពេលដែល​នាង​ដោះ​ស្រោមជើង​ចោល​ក្នុង​បន្ទប់ទឹក​។ ដោយគាត់​ចង់ឃើញ ... Read More »

យុវជនម្នាក់ខឹងឪពុកម្តាយស្តីប្រដៅរឿងដើរសុីផឹករត់ទៅចង.ក សម្លាប់ខ្លួនលើដើមកៅស៊ូបានយ៉ាងខ្ពស់

ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននឹងដើមកៅស៊ូបានយ៉ាងខ្ពស់គ្រាន់បើ ហើយសពយុវជននេះត្រូវគេប្រទះឃើញនៅវេលាម៉ោង៥:៣០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចព្រៃបុស្សក្រសាំង ស្ថិតក្នុងភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សពមានឈ្មោះប៊ុន ធឿនថង ភេទប្រុស អាយុ១៦ឆ្នាំ ... Read More »

វាយប្រហារភេរវកម្មអណ្តូងប្រេងពីរកន្លែងក្នុងពេលតែមួយនៅអុីរ៉ាក់

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ខែធ្នូ​បានដកស្រង់ប្រភពព័ត៌មានពី​ក្រសួងថាមពលប្រេងអុីរ៉ាក់​បានឲ្យដឹងថា មានអណ្តូងប្រេង​ចំនួនពីរកន្លែង​នៅជាយក្រុង Kirkuk ភាគខាងជើងប្រទេសអុីរ៉ាក់​ មានការវាយប្រហារបណ្តាឲ្យឆាបឆេះយ៉ាងខ្លាំង។​ការវាយប្រហារធ្វើឡើងនៅថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០។ ក្រសួងថាមពលប្រេងអុីរ៉ាក់បានប្រកាសថា មានកន្លែងស្តុកប្រេង​២កន្លែងត្រូវឆាបឆេះ នៅយប់ថ្ងៃទី ៩ខែធ្នូ ដោយការវាយប្រហារពីក្រុមភេរវកម្ម ប៉ុន្តែមិនបានបញ្ជាក់ថា​ក្រុមភេរវកម្មណាវាយប្រហារឡើយ។ អណ្តូងប្រេងដែលរងការវាយប្រហារគឺស្ថិតនៅ​តំបន់Khabbaz ។ ... Read More »

អាមេរិកនឹងចែកចាយ​វ៉ាក់សាំង​កូវីដ​-១៩​ចំនួន២,៩លានដូស​នៅចុងសប្តាហ៍នេះ

រដ្ឋាភិបាលអាមេរិក ​មានគម្រោងចែកចាយវ៉ាក់សាំង​កូវីដ-១៩ចំនួន២,៩លានដូសនៅតាមបណ្តារដ្ឋ​ដើម្បីចាក់ជូនពលរដ្ឋនៅចុងសប្តាហ៍នេះ​ ប្រសិនបើ​នាយកដ្ឋានចំណីអាហារ និងឱសថអាមេរិក (FDA) ផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់​។ មានប្រសាស៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន​នៅក្នុងសន្និសីទកាសែត​នាថ្ងៃទី​៩ខែធ្នូ​​លោកGustave Perna ទទួលបន្ទុកតាមដានកម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំង​របស់រដ្ឋាភិបាល​បានបញ្ជាក់ថា ​ រដ្ឋាភិបាលនឹង​បញ្ជូនវ៉ាក់សាំង​​២,៩លានដូស បន្ថែមទុកចាក់ដំណាក់កាលទីពីរ​។ ក្រៅពីនេះនៅមានវ៉ាក់សាំង​៥សែនដូស​ទៀតទុកបង្ការពេលប្រើប្រាស់បន្ទាន់។ នៅថ្ងៃទី​១០​ខែធ្នូ FDA ... Read More »

នាយករដ្ឋមន្ត្រីអុីស្រាអែល​ប្រកាសថា លោកគឺជាអ្នកចាក់វ៉ាក់សាំងកូវីដ​-១៩​មុនគេបង្អស់

ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ នាយករដ្ឋមន្ត្រីអុីស្រាអែល​លោក Benjamin Netanyahu បានប្រកាសថា លោកនឹងជាអ្នកចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩មុនគេបង្អស់នៅក្នុងប្រទេសអុីស្រាអែល​​។ វ៉ាក់សាំងដែលអុីស្រាអែលទិញយកទៅប្រើប្រាស់គឺផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក​។ កាលពីថ្ងៃទី​៩ ខែធ្នូ នាយករដ្ឋមន្ត្រីណេតាន់ យ៉ាហ៊ូ​បានបញ្ជាក់ថា​ លោកនឹងចាក់វ៉ាក់សាំងមុនគេដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ​នាំគ្នាទៅចាក់វ៉ាក់សាំង ។ លោកណេតាន់យ៉ាហ៊ូ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា បន្តផ្អាកសកម្មភាពអប់រំ និងកីឡា ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពី ការបន្តផ្អាកសកម្មភាពអប់រំ និងកីឡា ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ក្រសួងអប់រំបានបញ្ជាក់ថា, ... Read More »

លទ្ធផល​នៃការធ្វេីតេស្តសំណាកវត្ថុវិភាគ​ លេីកទី២​ ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ “សហគមន៍​ ២៨​ វិច្ឆិកា​”​ ក្នុងខេត្តស្ទឹងត្រែង​ ជាលទ្ធផល​ដែលបានផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ “អវិជ្ជមាន​ទាំងអស់”​ និងរង់ចាំការធ្វេីតេស្តលេីកទី៣

ខេត្តស្ទឹងត្រែង៖ រដ្ឋបាលសាលាខេត្តស្ទឹងត្រែងសូមបញ្ជាក់​ មេត្តាជ្រាបដោយក្ដីគោរពស្រឡាញ់ដល់ប្រជាពលរដ្ឋថា -លទ្ធផល​នៃការធ្វេីតេស្តសំណាកវត្ថុវិភាគ​ លេីកទី២​ ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍​ “សហគមន៍​ ២៨​ វិច្ឆិកា​”​ ក្នុងខេត្តស្ទឹងត្រែង​ ជាលទ្ធផល​ដែលបានផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ “អវិជ្ជមាន​ទាំងអស់”​ និងរង់ចាំការធ្វេីតេស្តលេីកទី៣។ នេះជាសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរសុខាភចូលនៃរដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីស្ថានភាពជំងឺកូវីដ-១៩  នៅក្នុងខេត្តស្ទឹងត្រែង ... Read More »

ព្រះមហាក្សត្រ និង សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យ១អង្គចំនួន ៥០០.០០០$ សរុប ១លានដុល្លា ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមចំណែកទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ១០ ខែធ្នូ ២០២០នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ... Read More »

ទោះស្ថានភាពមុខជំនួញមិនសូវល្អក៏តារាចិត្តធម៌ សន វិជ្ជបុត្រនៅតែធ្វើសកម្មភាពសង្គមទាំងនេះ

ខេត្តស្វាយរៀង៖ តារាចម្រៀង សន វិជ្ជបុត្រ នៅតែបន្តការងារមនុស្សធម៌ដដែល បើទោះបីជាមានបន្ទុកលើការទប់ទល់នឹងមុខជំនួញក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីលោកបានបានធ្វើដំណើរផ្ទាល់ទៅកាន់ទឹកដីនៃខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិនសារុន ថែមទាំងបាននាំយកនូវអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់គាត់ផងដែរ។ លោក បញ្ជាក់ថាសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ដែលជាមរតកមនុស្សរស់ ... Read More »

រកឃើញក្រុមទាំង១៦ក្រុមចុងក្រោយដែលត្រូវចាប់ឆ្នោតប្រកួតChampions League

ការប្រកួតវគ្គជម្រុះ UEFA Champions League តាមពូលបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូនេះ ដោយរកឃើញក្រុមខ្លាំងៗ១៦ក្រុមឡើងទៅប្រកួតវគ្គបន្ត និងរកឃើញ៨ក្រុមធ្លាក់ទៅលេងនៅ UEFA Europa League។ នេះបើយោងតាមការចុះផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១០ ធ្នូនេះ។ ... Read More »

ជម្លោះស្នេហាត្រីកោណអ្នកចម្រៀង ប៉ាត់ សុធារ៉ា ,លាន អាព្រីលគីនីន និងអ្នកនាង កែវ វល័ក្ខ កាន់តែរីកធំ

   ភ្នំពេញ៖ ទីបំផុតរឿងរ៉ាវស្នេហាត្រីកោណ វាងលោកលាន អាព្រីលគីនីន ភរិយាអ្នកនាង កែវ វល័ក្ខ និង តារាចម្រៀងអ្នកនាង ប៉ាត់ សុធារ៉ា បានផ្ទុះកាន់តែធំទប់លែងជាប់ ហើយក្រោយពីសារឆ្លើយឆ្លងរវាង ប៉ាត់ ... Read More »

លីគកំពូលអាមេរិកប្រកាសពីការខាតបង់ប្រាក់ចំណូលចំនួន១ពាន់លានដុល្លារដោយសារវិបត្តិកូវីដ-១៩

BBC Sport បានចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Major League Soccer (MLS) ដែលជាលីគកំពូលរបស់អាមេរិកបានបាត់បង់ប្រាក់ចំណូលជិត១ ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ២០២០នេះដោយសារតែការរាលដាលនៃជំងឺឆ្លងកូវីដ-១៩។ MLS មានរយៈពេលតែ២សប្តាហ៍ប៉ុណ្ណោះដែលជារដូវកាលទី២៥ជាប្រវត្តិសាស្រ្តរបស់ខ្លួននៅ ពេលដែលការបញ្ឈប់ត្រូវបានអំពាវនាវឲ្យផ្អាកកាលពីខែមីនា ... Read More »

រឿងព្រេងខ្មែរ÷រឿងត្រពាំងបឹងតេ

កាលពីពី​បុរាណ​ព្រេង​ព្រឹទ្ធ យូរ​យារ​ណាស់​មក​ហើយ មាន​សេដ្ឋី​ម្នាក់ មាន​ទ្រព្យ​យ៉ាង​ស្ដុក​ស្ដម្ភ មាន​ភូមិ​ករ រស់​នៅ​ត្រង់​ត្រពាំង​បឹង​តេ​នេះ ។ សេដ្ឋី​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ពិត​មែន​តែ​សម្បូណ៌​សម្បត្តិ​ទ្រព្យ ប៉ុន្តែ​មាន​ចិត្ត​កំណាញ់​ពន់​ពេក​ណាស់ ។ ភោគ​សម្បត្តិ​ចូល​មក​ទាំង​អម្បាល​ម៉ាន មិន​ងាយ​ចំណាយ​ឲ្យ​របេះ​ទៅ​វិញ​ទេ ទោះ​បី​ការ​ចំណាយ​នោះ ជា​ការ​ចាំ​បាច់​យ៉ាង​ណា​ក៏​ដោយ ... Read More »

រថយន្តខួងបង្គោលភ្លើង ដាច់​ហ្វ្រ័ង​ ក្រឡាប់​ធ្លាក់​ផ្លូវ​ នៅ​ចំនុច​អន្ទង់​អាំង​ធំ​

ខេត្តកោះកុង៖ យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា ហេតុការណ៍​នេះ​ បាន​កេីត​ឡេីង​ នៅវេលាម៉ោង​ ៨:៣០​ នាទី​ព្រឹក​ ថ្ងៃទី​ ១០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ នៅចំនុច​ផ្លូវជាតិ​លេខ​ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យលទ្ធផលការងារសាងសង់សួនសមិទ្ធផលខឿនការពារជាតិ ដើម្បីចូលរួមអបអរខួបលើកទី២២ ទិវានយោបាយ ឈ្នះ = ឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចុះពិនិត្យលទ្ធផលការងារសាងសង់សួនសមិទ្ធផលខឿនការពារជាតិ ស្ថិតក្នុងបរិវេណវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ... Read More »

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អញ្ជើញចូលរួមវេទិកា Lian Yu Gang ស្តីពី «បរិយាកាសសន្តិសុខ និងការឆ្លើយតបបែបថ្មី ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីអនុវត្តច្បាប់ អំឡុងនៃជំងឺរាលត្បាតកូវីដ១៩» តាមរយៈវីដេអូពីចម្ងាយ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញចូលរួមវេទិកា Lian Yu Gang ... Read More »

Benzema ជួយ Real Madrid ឡើងវគ្គ១៦ក្រុមពានរង្វន់ Champions League

BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រុមខ្លាំងមកពីអេស្ប៉ាញ ស្តេចស Real Madrid បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ហើយកាលពីយប់មិញ ដោយបានយកឈ្នះក្រុមភ្ញៀវ ... Read More »

ក្រុមម្ចាស់ផ្ទះកាតាចូលរួមវគ្គជម្រុះ World Cup ២០២២ តំបន់អឺរ៉ុបក្នុងនាមជាក្រុមត្រៀម

ក្រុមម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ FIFA World Cup 2022 ប្រទេសកាតាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតជម្រុះតាមពូល Aដោយ UEFA ដើម្បីជួយពួកគេក្នុងការរៀបចំសម្រាប់ការប្រកួត។ ក្រុមជម្រើសជាតិកាតានឹងលេងក្នុងការប្រកួតមិត្តភាពជាមួយព័រទុយហ្គាល់, ស៊ែប៊ី, សាធារណរដ្ឋអៀរឡង់, លុចសាំបួរ និងអាហ្សាបៃហ្សង់។ ក្នុងនាមជាម្ចាស់ផ្ទះពួកគេមានកៅអីគ្រប់គ្រាន់សម្រាប់ការប្រកួតហើយ មានន័យថា ... Read More »