ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលឃាត់រថយន្តដឹកសាច់គោក្របីគ្មានច្បាប់អនុញ្ញាតមកពីប្រទេសវៀតណាម

ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង៤៨នាទីម្សិលមិញនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការរដ្ឋានខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលបានដឹកនាំកម្លាំងជំនាញ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែធ្នូ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៨៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២៧នាក់ (យានយន្ត ៧៩គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១១ ខែធ្នូ​​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ​២០២១​។ ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច

ភ្នំពេញ ៖ សូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននិងមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្លៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ក្នុងក្នុងសាលិខិត ... Read More »

ថ្ងៃ​នេះ​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៦នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ១៥នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៤នាក់​(០៣នាក់ មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១១ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៦នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៥នាក់ និងករណីស្លាប់​ ០៤នាក់​ (០៣នាក់ មិនបានចាក់វ៉ាក់សាំង)។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អាមេរិកដាក់ទណ្ឌកម្មចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស

នៅថ្ងៃទី១០ខែធ្នូ អាមេរិកបានអនុម័តដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស ដល់បុគ្គលជាច្រើនរូបនៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស។ ជាមួយគ្នានេះអាមេរិកក៏បានបញ្ចូលក្រុមហ៊ុនចិន SenseTime Group ក្នុងបញ្ជីហាមវិនិយោគផងដែរ។ ការដាក់ទណ្ឌកម្មលើកនេះមានការចូលរួមពីប្រទេសកាណាដា និងអង់គ្លេសផងដែរ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ ... Read More »

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Kimmich មកពីក្លិប Bayern Munich មានបញ្ហាសួតបន្ទាប់ពីឆ្លងកូវីដ-១៩

កីឡាករ Joshua Kimmich របស់ក្លិប Bayern Munich ត្រូវបានអាក់ខានបង្ហាញខ្លួនរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីរូបគាត់មានបញ្ហាសួតដោយសារការឆ្លងជំងឺកូវីដ-១៩។ ខ្សែបម្រើវ័យ២៦ឆ្នាំបានសារភាពថា គាត់មិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគនៅក្នុងខែតុលាបានធ្វើតេស្តវិជ្ជមានកាលពីខែមុន។ រយៈពេលនៃការដាក់ឱ្យនៅដាច់ពីគេរបស់គាត់បានបញ្ចប់កាលពីថ្ងៃពុធសប្តាហ៍នេះ។ កីឡាករ Kimmich បាននិយាយថា ឥឡូវនេះគាត់មិនអីទេប៉ុន្តែគាត់មិនទាន់ត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ខ្លាំងដូចមុនដើម្បីឲ្យរាងកាយរបស់គាត់ដល់កម្រិតទេ ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ផ្តល់វ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងអស់ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយ ផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ កម្ពុជាវ៉ាក់សាំងដ៏ច្រើនលើសលុបដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ

ភ្នំពេញ ៖ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជិត១៥លាននាក់ក្នុងចំណោមប្រជាជនជាង១៦លាននាក់ទោះបី មានការរបំផុសរារាំងពីក្រុមបក្សប្រឆាំងនិងពួកអគតិមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងក៏ដោយ ក៏ប្រជាពលរដ្ឋយើងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដ៏ច្រើនលើសលុបដែលធ្វើឱ្យកម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ១នៅអាស៊ី និងលេខ៥នៅលើសកលលោកក្នុងការចាក់វ៉ាក់សាំងបានច្រើនជាងគេ។ នេះជាការថ្លែង តាមរយៈ សាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

មានកំហឹងក្នុងគ្រួសារចាក់សាំងដុតផ្ទះខ្លួនឯងរាលដាលដល់ផ្ទះអ្នកជិតខាង១ខ្នងទៀតសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់

ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១  មានអគ្គិភ័យមួយបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ស្ថិតនៅចំណុចភូមិចម្ការបុស្ស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយសារម្ចាស់ផ្ទះមានកំហឹងក្នុងគ្រួសារចាក់សាំងដុតទាំងកំរោល។  សមត្ថកិច្ចនគរបាលស្រុកសំរោងទងបានឲ្យដឹងថាផ្ទះដែលត្រូវភ្លើងឆេះនោះទី១ ម្ចាស់ឈ្មោះ ស ... Read More »

សាលិខិត សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ-១៩ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ

ភ្នំពេញ ៖ បងប្អូននិពន្ធនាយកសារព័ត៌មានកម្ពុជា ជាទីស្រឡាញ់រាប់អានទាំងអស់គ្នា ! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលក្លឹបអ្នកកាសែត កម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ដែលបានអនុវត្តនា ពេលកន្លងមកនិងកំណត់ទិសដៅសម្រាប់បន្តអនុវត្តនៅពេលខាងមុខក្នុងគោលបំណងបង្កើនសមត្ថភាព យល់ដឹងនិងជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារតាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ឧបករណ៍ចម្រោះទឹកផ្តល់ទឹកមានគុណភាពសម្រាប់ពិសា ជួយសន្សំសំចៃថវិកា និងលើកកម្ពស់បរិស្ថាន

ខេត្តបាត់ដំបង ៖ «ឧបករណ៍ចម្រោះស្អាតសម្រាប់ពិសាដែលជាគម្រោងរបស់ក្រសួងបរិស្ថានគាំទ្រថវិកាដោយមូលនិធិសង្គមនិងបរិស្ថានគឺសម្រាប់ផលិតទឹកពិសាចែកជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្រីក្រ ព្រះសង្ឃ រដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាព និងមន្ត្រីបុគ្គលិកដែលបម្រើការងនៅតំបន់នោះ»។ នេះគឺជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ម្សិលមុិញ ... Read More »

ចម្ការអំពៅ២ក្រុមហ៊ុនសរុប៤០ហិកតាត្រូវអគ្គិភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុត

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ចម្ការអំពៅ២ក្រុមហ៊ុនសរុបប្រមាណ៤០ហិកតាត្រូវអគ្គិភ័យឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកមើលការចម្ការប្រញាប់ប្រញាល់ដងទឹកចាក់និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដែលការឆេះនេះសង្ស័យមានមនុស្សលួចដុត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​១១និង៣០នាទី​ព្រឹកហើយរលត់ទៅវិញនៅម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១០ខែធ្នូឆ្នាំ២០២១ នៅចំណុចភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាចំពោះម្ចាស់ចម្ការរងគ្រោះមានរបស់ក្រុមហ៊ុន កុយ ឈីនិង ក្រុមហ៊ុនសុផាត ។ដោយក្រុមហ៊ុន កុយ ឈី ឆេះអស់អស់ចំនួន៣០ហិកតានិងក្រុមហ៊ុនសុផាត ... Read More »

លួច​គោអ្នកស្រុកទៅពន្លះសាច់៤លើកមិនអី លួចលើកទី៥ ជាប់ខ្នោះសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១១ខែធ្នូ២០២១នេះ សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងនិងបញ្ជូនជនសងស្ស័យ២នាក់ទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមច្បាប់បន្ទាប់ពីប្រព្រឹត្តបទល្មើសលួច​គោ អ្នកស្រុកយកទៅ​ពន្លះ យកសា​ច់លក់ នៅ​ចំណុច​វត្ត​តាំង​ហោង ស្ថិត​ក្នុងភូមិ ឈើ​នាង​ខ្ពស់ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។​ ​ មន្រ្តីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាជនសង្ស័យ ២ នាក់​ដែលឃាត់ខ្លួននោះ មាន÷  ១ឈ្មោះ ... Read More »

តខ្សែភ្លើងចេញពីផ្ទះដើម្បីឆក់ត្រី ភ្លាត់ស្នៀតឆ្លងចរន្តឆក់ខ្លួនឯងស្លាប់

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលបុរសរូបនេះអូសខ្សែភ្លើងចេញពីផ្ទះ ក្នុងគោលបំណងឆក់ត្រីនៅវាលស្រែផ្នែកខាងក្រោយផ្ទះ ប៉ុន្តែជាអកុសលភ្លាត់ស្នៀតឆ្លងចរន្តអគ្គិសនីឆក់ខ្លួន ។ ករណីឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់ខាងលើ បានកើតឡើងនារសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ... Read More »

ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៣ អប់រំ ការពារ ទប់ស្កាត់ ក្រោមការអញ្ចើញចូលរួម ពីសំណាក់អភិបាលរងស្រុក និងអង្គការពន្លឺនៃក្តីសង្ឃឹម

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៣ និងធ្វើពិធីបំបួសដើម្បី ដាំកូនឈើ ... Read More »

សង្ស័យតៃកុងស្រវឹងស្រាបើករថយន្តបុកសួនច្បារពុះចែកផ្លូវក្រឡាប់ជាច្រេីនត្រឡប់ទៅគងលើរទេះលក់បាយឆារងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ខ្លាំងហើយបានបើករថយន្តបោះពួយយ៉ាងលឿនជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រមកគងលើរទេះលក់មីឆាបាយឆាយ៉ាងច្រងាង​ៗទៅមុខលែង​រួច កាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃសុក្រ ទី១០ ខែឆ្នូ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ត្រង់ចំណុចមុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌសែនសុខ។ ​    យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ... Read More »

ខណៈទាហានមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១នាក់នៅតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ធ្វើឱ្យ​អាមេរិក​ ខឹងសម្បាយ៉ាងខ្លាំង

អន្តរជាតិ​៖​ នេះបេី​តាមការបញ្ជាក់ពី​អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានលើកឡើងបែបនេះ នៅថ្ងៃទី៩ ខែធ្នូ​ ២០២១នេះថា សហរដ្ឋ​អាមេរិក បានខឹងសម្បាយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលបង្ហាញថា ទាហានមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១នាក់នៅតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ... Read More »

លោក ជាវ តាយ អញ្ជើញ បើកកិច្ចប្រជុំនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក ជាវ ... Read More »

ក្រោយមានករណីមនុស្សស្លាប់ ១១នាក់នៅភាគកណ្តាលប្រទេស មីយ៉ាន់ម៉ា UN និងអាមេរិកថ្កោលទោសយោធាមីយ៉ាន់ម៉ា

អន្តរជាតិ​៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១​ បានឱ្យដឹងថា​ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានប្រកាសថ្កោលទោសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពីមានសេចក្តីរាយការណ៍អំពីការសម្លាប់អ្នកភូមិចំនួន១១នាក់ ក្នុងនោះរួមមានទាំងកុមារ ក្នុងតំបន់អសន្តិសុខមួយនៅភាគកណ្តាលប្រទេស។ ... Read More »

ទីបំផុត​ ! បញ្ហា​រវាង​តួប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ តួស្រី​ ស៊ាន​ ធារី​ ត្រូវបានដោះស្រាយបញ្ចប់​ ដោយសន្តិវិធី ឈ្នះ ឈ្នះ ទាំងអស់គ្នា !

ភ្នំពេញ ៖ វេលា​ម៉ោង​ ៣:៣០​ នាទីនៅរសៀល​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ លោក គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាងក្មួយប្រុស​ ជា​ ... Read More »

កសិករប្រកបរបរកសិកម្មសប្បាយចិត្តព្រោះដំឡូងមីមានហាងឆេងខ្ពស់ទោះរងផលប៉ះពាល់ទឹកជំនន់ក៏ដោយ

    ខេត្តបន្ទាយមានជ័យ៖ ​ប្រជាកសិករដាំដំឡូងមីសប្បាយរីករាយនិងដំឡូងមីមានតម្លៃខ្ពស់ តែទទួលផលបានតិចព្រោះជំនន់ទឹកជន់លិច រងផល់ប៉ះពាល់ខូចខ្លះក៏ដោយ ដែលខុសពីផលស្រូវ មានតម្លៃធ្លាក់ចុះឆ្នាំនេះ ។ លោក បឹម  សំបូរ អាយុ៣៥ឆ្នាំ  ជាមេការសៃឡូដំឡូងមួយនៅក្នុងស្រុកស្វាយចេក នៅថ្ងៃទី០៩ខែ ធ្នូ ឆ្នាំ២០២១បានប្រាប់ថា៖ឆ្នាំនេះដំឡូងមីមានហាងឆេងខ្ពស់គួរសមជាងឆ្នាំមុន ... Read More »

ប្រតិភូស្ថានទូតកម្ពុជាបំពេញទស្សនៈកិច្ច និងជួបពិភាក្សាការងាររឹតចំណងមិត្តភាពជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូល

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតព្រះរាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់អោយដឹងថា,នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ លោកស្រី ជ្រឹង បុទុមរង្សី បានដឹកនាំប្រតិភូស្ថានទូតកម្ពុជាបំពេញទស្សនៈកិច្ច និងជួបពិភាក្សាការងាររឹតចំណងមិត្តភាពជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យសាកលវិទ្យាល័យសេអ៊ូល SNUH ដឹកនាំដោយលោកបណ្ឌិត ... Read More »

Breaking News ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមកិច្ចប្រជុំលើកទី២ នៃរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីអភិវឌ្ឍន៍នៃក្រុមប្រទេស G7 ក្រោមអធិបតីភាពចក្រភពអង់គ្លេស នៅថ្ងៃទី១២ ខែធ្នូ ... Read More »

សារលិខិតគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ភ្នំពេញ ៖ ក្នុងឱកាសជ័យមង្គលអាយុវឌ្ឍនាគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដ៏ប្រសើរថ្លៃថ្លាខាងមុខនេះ នាងខ្ញុំតំណាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ... Read More »

យុទ្ធនាការបញ្ជ្រាបការផ្សព្វផ្សាយ «គុណតម្លៃអូឡាំពិក»នៅខេត្តកែបបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំបើកយុទ្ធនាការផ្សព្វផ្សាយកម្មវិធី «គុណតម្លៃអូឡាំពិក» ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចប់ដោយជោគជ័យ សម្រាប់ថ្ងៃទី២ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ប៊ុនរ៉ានីហ៊ុន សែន ... Read More »

រកឃើញជ័យលាភីកីឡាឌូយ៉ាត្លុង ជើងឯកថ្នាក់ជាតិ នៅខេត្តកែប

ភ្នំពេញ៖ បើយោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ... Read More »

ឧកញ៉ា ម៉េន កានី ប្តឹងសុំលែងប្រពន្ធដើមទៅយកប្រពន្ធចុង តែត្រូវប្រពន្ធដើម ប្ដឹងឧកញ៉ាជាប្តីវិញ រឿងអំពើ«ផិតក្បត់» រឿងនេះ ធ្វើអោយប្រពន្ធយំមិនចេញទឹកភ្នែក ខណ:ប្តីយកស្រីថ្មីមកបញ្ឈឺ !

ភ្នំពេញ៖ ស្រីណាមិនយំ ! ក្រំគ្រាចិត្ត ស្ទើរប្រេះទ្រូង ញញឹមមែនតែបេះដូងយំ យំមិននឹកស្មានដល់ថា ប្តីភ្លេចគ្រាក្រមិនបានស្រណោះដានស្នេហ៍ហែលប្រឹងរកសុីជុំគ្នា សូម្បីបន្តិច ! ឯណាទៅតំលៃជាបុរស ជាឪពុក ជាប្តី ស្រវ៉ាស្រីថ្មីភ្លេចគ្រាលំបាក តើក្នុងលោកនេះ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេចអំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ សម្តេចតេជោ ហ៊ុនសែន ថ្លែងថា, ... Read More »

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ៖ កុមារ អាយុ ៣ឆ្នាំ និង៤ឆ្នាំ អាចនឹង ទទួលបានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ក្នុងពេល ឆាប់ៗនេះ

ភ្នំពេញ : លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល  បានគូសបញ្ជាក់ថា ដោយមាន ការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុមារតូចៗដែលមានអាយុ ០៣ឆ្នាំ ... Read More »

ខ្លាំងមែន ! ម្ចាស់រថយន្ត១គ្រឿងស៊េរីទំនើបពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា(MENG.007) ត្រូវបានសមត្ថកិច្ចចាក់សោ កង់ហើយ មកគាស់បំបែកសោ យកឡានបើកចេញទៅបាត់

ភ្នំពេញ ៖ ជនទំនើងបើករថយន្តចតគ្មានសណ្តាប់ធ្នាប់ ត្រូវបានសមត្ថកិច្ចចាក់សោ កង់ ដើម្បីអោយម្ចាស់ចូលខ្លួនអនុវត្តពិន័យ តែពួកគេមកគាស់បំបែកសោ យកឡានបើកចេញទៅបាត់ ។ សាកមើលទៅ គេចរួចអត់បើមាន ស្លាកលេខត្រឹមត្រូវចុះបញ្ជីនៅអង្គភាពចុះបញ្ជីយានយន្តហើយនោះ ! ។ សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១០ ... Read More »