ព័ត៌មានទាន់ហេតុការណ៍៖
'

នៅរយៈពេល៩ខែឆ្នាំនេះ កំពង់ផែភ្នំពេញរកចំណូលបានជាង២២លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ចំណូលពីខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២០ (ពុំទាន់ធ្វើសវនកម្ម) របស់កំពង់ផែស្វយ័តភ្នំពេញ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ គឺ រយៈពេល៩ខែ ឆ្នាំ២០២០នេះ កំពង់ផែក្រុងភ្នំពេញ ... Read More »

អភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រឹក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ឱ្យដឹងថា៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និងវត្តមាន លោក គួច ចំរើន អភិបាល ... Read More »

បុរសម្នាក់មកស្រុកកំណើតធ្វើប្លង់ដីចៃដន្យស្រវឹងស្រាធ្លាក់ចូលទំនប់ទឹកថ្នាបណ្តាលឱ្យស្លាប់នៅស្រុករំដួល

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញធ្លាក់ចូលក្នុងទំនប់ទឹកថ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារបន្ទាប់ពីជនរងគ្រោះស្រវឹងស្រាជោកជាំហើយដើរមិនប្រយ័ត្នរអិលជើងធ្លាក់ចូលទឹកកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិស្វាយរូង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ អ៊ុយ យ៉ិន អាយុ ៤៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃ្លឿ ឃុំត្បែងមានជ័យ ... Read More »

ជនជាតិ​ថៃ​ម្នាក់ដេកស្លាប់ក្នុង​តង់ នៅ​វាលស្រែ​ដោយសារ​ស្ទះ​សរសៃឈាម​បេះដូង

ខេត្តសៀមរាប៖ ជនជាតិ​ថៃ​ម្នាក់បានដេកស្លាប់ក្នុង​តង់ នៅវាលស្រែបង្កការភ្ញាក់ផ្អើលនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ​២០២០ នៅ​ចំនុច​វាលស្រែ​ព្រៃរនាម​ត្រពាំង​គង់ ភូមិ​ដូន​តុ​ក ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្ត សៀមរាប​ ដោយសារស្ទះសរសៃឈាមបេះដូង។ មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ JIKKRATHOK ... Read More »

បើចង់ប្លែកមាត់ នូវរសជាតិម្ហូបពិសេស កុំភ្លេចរៀនវិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់មែន !

ភ្នំពេញ៖ វិធីធ្វើត្រីបំពងឆាបន្លែជូរអែម ឆ្ងាញ់ គឺមានគ្រឿងផ្សំ៖ ត្រី ៣៥០ក្រាម,ម្នាស់ ៨០ក្រាម,ម្ទេសហាវៃ ៤០ក្រាម,ខ្ទឹមបារាំង ៣០ក្រាម,ប៉េងប៉ោះ ១-២ផ្លែ,ម្ស៉ៅឆា ១ស្លាបព្រាបាយ លាយជាមួយទឹក ៥ស្លាបព្រាបាយ,ទឹកខ្មេះ ២ស្លាបព្រាបាយ,ស្ករស ២ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវ ... Read More »

រដ្ឋាភិបាល​ជប៉ុន ប្តេជ្ញា​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​លរបស់ខ្លួន ​ក្នុងការ​ឆ្លើយតប​ប្រឆាំង​មី​ស៊ី​ល​កូរ៉េខាងជើង

អន្តរជាតិ៖ នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ កាលពីថ្ងៃទី ១២ ខែតុលាម្សិលមិញនេះ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato ប្រកាសថា៖ រដ្ឋាភិបាល​ជប៉ុន បានប្តេជ្ញា​បង្កើន​សមត្ថភាព​ប្រព័ន្ធ​ខែល​មី​ស៊ី​ល ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ដោយ​សព្វាវុធ​របស់​កូរ៉េខាងជើងដែល​ក្រុង​តូ​ក្យូ​ចាត់ទុកថា​មាន​លក្ខណៈ​កាន់តែ​ចម្រុះ​និង​ស្មុគស្មាញ​។ ចំពោះការតាំង​ចិត្ត​នេះ​ធ្វើឡើង​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​ បានធ្វើ​ព្យុហយាត្រា​ដ៏​សម្បើម​មួយ​កាលពី​ចុង​សប្ដាហ៍មុន ... Read More »

រូងក្រោមដីសម្រាប់ភៀសខ្លួននៅទីក្រុង វូហាន ពេលមានសង្គ្រាមបរមាណូ

កម្រមានអ្នកណាដឹងណាស់ថា ចិនធ្លាប់បានសាងសង់រូងក្រោមដី សម្រាប់កម្លាំងទាហានលាក់ខ្លួនពេលមានសង្គ្រាមវាយប្រហារដោយបរមាណូ​។ រូងក្រោមដីត្រូវបានសងសង់នៅទីតាំង​មួយក្នុងទីក្រុង​វូហាន ។ នៅក្នុងដំណាក់កាលនៃសង្គ្រាមត្រជាក់ ទំនាក់ទំនងរវាងចិន​និងសូវៀត បានប្រឈមមុខតានតឹងដាក់គ្នា ហើយស្ថានភាពនៃសង្គ្រាមបរមាណូអាចនិឹងផ្ទុះឡើងគ្រប់ពេល​។ មេដឹកនាំចិន លោកម៉ៅ សេទុង បានចេញបញ្ជាឲ្យជីករូងក្រោមដី ធ្វើជាទីតាំងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីយោធាលាក់ខ្លួនពេលផ្ទុះសង្គ្រាមបរមាណូ ... Read More »

បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​​ក្រោយ​ឃុំខ្លួន​នៅប្រទេស​ចិន​ ពីបទបង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន បានចេញមុខសុំទោសលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន

អន្តរជាតិ៖ បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ ​បាន​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​នៅ​ថ្ងៃទី​១១ ខែតុលា​ ឆ្នាំ២០២០ ដែល​ត្រូវបាន​ឃុំខ្លួន​នៅប្រទេស​ចិន​ ដោយអាជ្ញាធរ​ចោទប្រកាន់ថា បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន ។ បន្ទាប់ពីរូបគេ​បាន​សារភាពថា បាន​ថត​វីដេអូ​សមយុទ្ធ​យោធា​ ដោយ​គ្មាន​ការអនុញ្ញាត​ក្នុង​ទីក្រុង​មួយ​ជាប់​ព្រំដែន​ទីក្រុង​ហុងកុង អំឡុង​បាតុកម្ម​នៅ​ទីនោះ​កាលពី​ឆ្នាំមុន​។ ​បើតាមការអះអាងពីសាច់ញាតិ​បុរស​តៃវ៉ាន់​ខាងលើឈ្មោះលី ម៉េងជូ ... Read More »

តោះសុភាពនារី បន្តរៀនពីវិធីធ្វើសម្លណាំយ៉ា ឆ្ងាញ់ពិសា

ភ្នំពេញ៖ ករណីធ្វើ«សម្លណាំយ៉ា » ត្រូវមានគ្រឿងផ្សំ៖ ត្រី ៨០០ក្រាម,ខ្ទិះដូងដើម ១ចានចង្កឹះ,ខ្ទិះដូងចុង ៤ចានចង្កឹះ,គ្រឿងបុក ១ចានល្មម(គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ... Read More »

អុីស្រាអែល ​ជំទាស់​ការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតារ

អន្តរជាតិ៖ បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អុីស្រាអែល កាលពីថ្ងៃទី​១១ ខែតុលាថ្មីៗនេះ និយាយថា៖ អុីស្រាអែល ​ចាំបាច់​ត្រូវតែ​រក្សា​ឧ​ត្ត​មា​នុ​ភាព​ក្នុង​វិស័យ​ការពារជាតិ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ ហើយអុីស្រាអែល ​ជំទាស់​ក្នុងការលក់​យន្តហោះ​ចម្បាំង​F-35 របស់​អាមេរិក​ទៅ​ឲ្យ​កាតារ​។ ​បើតាម​ការចុះផ្សាយ​ទី​ភ្នា​ក់ងារ​ព័ត៌មាន Reuters បាននិយាយថា រដ្ឋមន្ត្រីក្រសួង​ចារកិច្ច​អុីស្រាអែល លោក ... Read More »

អធិការដ្ឋាននគរបាលខណ្ឌសែនសុខបើកកិច្ចប្រជុំប្រចាំខែតុលា និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ឣង្គារ ១១រោច ខែឣស្សុជ ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនិឹងថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបើកកិច្ចប្រជុំ ដោយទទួលបានផែនការពីលោកឧត្តមសេនីយ៍ឯក ស ... Read More »

ជាប់គាំងព្រោះជំងឺកូវីដ-១៩ ផលិតកម្ម LD ស្នើសុំការអន្តរាគមន៍ពីក្រសួងជួយដល់រឿង The clock វគ្គ២

     ភ្នំពេញ៖ ចាងហ្វាងផលិតកម្ម LD Picture បានបញ្ចេញសារថ្លែងពីវិបត្តិដែលកំពុងជួបប្រទះក្នុងបរិបទជំងឺកូវីដ-១៩។ វិបត្តិព្រោះតែជំងឺ កូវីដ-១៩ បានធ្វើឲ្យគម្រោងផលិតភាពយន្តខ្នាតធំមួយរបស់ផលិតកម្ម នេះ បាននិងកំពុងតែជាប់គាំង និងស្នើឲ្យមានការជួយជ្រោមជ្រែងជាបន្ទាន់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម បន្តបេសកកម្មចុះពិនិត្យការជន់លិច និងសង្គ្រោះពលរដ្ឋនៅខេត្តភាគពាយព្យ

ខេត្តបន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ។ តាមការគ្រោងទុក្ខក្នុងដំណើរចុះពិនិត្យស្ថានភាពរងគ្រោះដោយទឹកជំនន់នាពេលនេះ លោកទេសរដ្ឋមន្ត្រី ... Read More »

ប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពី “ក្របខ័ណ្ឌតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥ (IDP)”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ​ហិរញ្ញវត្ថុ, លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ... Read More »

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ... Read More »

លោក សក់ សេដ្ឋា អនុញ្ញាតឲ្យតំណាងក្រុមហ៊ុនសារ៉ាយ៉ា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ ខាងអង្គភាពនាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា៖ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោក កែវ សម្បត្តិ តំណាងក្រុមហ៊ុន ... Read More »

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសអនាថាម្នាក់ស្លាប់ទាំងព្រលឹម

ខេត្តស្វាយរៀង៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ជាជនអនាថាដើរតាមផ្លូវត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានទាំងព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ០១ Km ១៣១និង១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ... Read More »

ក្មេងប្រុសអាយុ១ឆ្នាំតាមម្តាយទៅដាក់មង ធ្លាក់ទឹកលង់ស្លាប់

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសម្នាក់បានធ្លាក់ទឹកលង់ស្លាប់នៅកណ្តាលទន្លេ បន្ទាប់ពីក្មេងប្រុសរងគ្រោះបានតាមទៅដាក់មងជាមួយម្តាយឪពុកនៅ ជេីងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា កុមាររងគ្រោះមានឈ្មោះ ភ័ណ ... Read More »

ចូលផឹកស៊ីរាំលេងកើតមានជម្លោះបែរជាដកកាំភ្លើងយកគ្រាប់ហុចគំរាមគេផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ យុវជនមួយក្រុមនាំគ្នាចូលផឹកស៊ីរាំលេងកម្សាន្ត ក៏កើតមានជម្លោះគ្នាបន្តិចបន្តួចសោះ ស្រាប់តែភាគីម្ខាងទៀតហុចគ្រាប់កាំភ្លើងគំរាមយុវជនម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចហាងផឹកស៊ីមួយកន្លែងយីហោ BM ស្ថិតនៅតាមផ្លូវខាងក្រោយស្ថានទូតរុស្សុី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

Update ៖ អគ្គិភ័យដែលឆាបឆេះឃ្លាំងស្តុកសារធាតុគីមី «ក្លរ» នៅខណ្ឌសែនសុខ សមត្ថកិច្ចពន្លត់បានដោយជោគជ័យហើយ ប្រើអស់ទឹក៥០ឡាន, មូលហេតុប្រតិកម្មសារធាតុ «ក្លរ»

ភ្នំពេញ៖ ករណីអគ្គិភ័យដែលឆេះឃ្លាំងស្តុកសារធាតុគីមី «ក្លរ» ស្ថិតនៅជិតបុរីឈូកវ៉ា៣ តាមបណ្តោយផ្លូវបេតុង ក្នុងភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នោះ ពេលនេះសមត្ថកិច្ចពន្លត់បានដោយជោគជ័យហើយ មិនបង្កឲ្យមានការរីករាលដាលទៅកន្លែងផ្សេងនៅក្បែរនោះឡើយ។ លោកវរសេនីយ៍ឯក ... Read More »

Alaba បដិសេធកុងត្រារបស់ក្លិប Bayern Munich ចំពេលមានការចាប់អារម្មណ៍ពី Barcelona និង Real Madrid

David Alaba បានបដិសេធចំពោះការផ្តល់ជូនបន្តកិច្ចសន្យាចុងក្រោយរបស់ក្លិប Bayern Munich ជាមួយនឹងកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ដែលនឹងបញ្ចប់នៅខែមិថុនាឆ្នាំក្រោយ ដែលកីឡាកររូបនេះចង់បានប្រាក់ខែដល់គាត់ចំនួន១១លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះយ៉ាងណាក៏ដោយយោងទៅតាមកាសែតអាឡឺម៉ង់ Alaba បានសំរេចចិត្តបដិសេធកុងត្រានេះ ដោយហេតុផលប្រាក់ឈ្នួលរបស់គាត់ ដែលធ្វើមានការចាប់អារម្មណ៍ពីក្លិបយក្ស២នៅ La Liga គឺ Real Madrid ... Read More »

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់កំពុងស៊ើបអង្កេតការធ្វើតេស្តជំងឺកូវីដ-១៩ក្លែងក្លាយ

សមាគមបាល់ទាត់សាធារណរដ្ឋអៀរឡង់ (FAI) កំពុងស៊ើបអង្កេតបន្ទាប់ពីកីឡាករ នៃសាធារណរដ្ឋអៀរឡង់បានបង្កើតលទ្ធផលអវិជ្ជមានពេលធ្វើតេស្តរក Covid-19 ហើយបានធ្វើតេស្តម្តងទៀតឃើញវិជ្ជមាន។ កីឡាករម្នាក់ដែលមិនអាចបញ្ចេញឈ្មោះបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីអះអាងថា ធ្វើតេស្តអវិជ្ជមានកាលពីថ្ងៃចន្ទដើម្បីបានចូលលេងជម្រើសជាតិ។ កីឡាកររូបនោះនឹងត្រូវធ្វើការសាកល្បងឡើងវិញមុនពេលការហោះហើររបស់ក្រុមនៅថ្ងៃអង្គារសម្រាប់ការប្រកួត Nations Cup ជាមួយហ្វាំងឡង់។កីឡាករម្នាក់ទៀតបានខកខានការចាប់ឆ្នោតនៅថ្ងៃអាទិត្យជាមួយវែលបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។ សមាជិកក្រុម៤នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជិតស្និទ្ធកីឡាករដែលឆ្លងកូវីដ-១៩ក៏ខកខានការប្រកួតនេះផងដែរដែលមានកីឡាករAaron Connolly និង ... Read More »

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អវិជ្ជមានកូវីដ​-១៩ ជាច្រើនថ្ងៃបន្តបន្ទាប់

គ្រូពេទ្យព្យាបាលជំងឺប្រធានាធិបតីដូណាល់ ត្រាំ លោក Sean Conley កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសថា ប្រធានាធិបតីបានធ្វើតេស្តជាច្រើនលើកមកហើយ ដោយមានលទ្ធផលអវិជ្ជមានកូវីដ​-១៩ ហើយលោកក៏មិនអាចចម្លងជំងឺទៅអ្នកផ្សេងបានដែរ។ តាមឯកសារ​របស់មជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺឆ្លង​(CDC) ​ របស់អាមេរិកបានឲ្យដឹងថា ... Read More »

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ឈ្នះគូប្រកួតក្នុងជុំទី១កម្មវិធី English Open

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan បានយកឈ្នះកីឡាករលំដាប់លេខ១២៧ពិភពលោក Brian Ochoiski របស់បារាំងដោយលទ្ធផល ៤-២ ក្នុងការប្រកួតបើកឆាក English Open កាលពីម្សិលមិញ។ កីឡាករ O’Sullivan បានចាញ់កីឡាករវ័យក្មេងជនជាតិអៀរឡង់ Aaron ... Read More »

ខ្សែបម្រើក្រុម Man City កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក

កីឡាករ Kevin de Bruyne បានដកខ្លួនចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងជំនួបជាមួយអ៊ីស្លង់នៅថ្ងៃពុធនេះ ហើយបានវិលត្រឡប់ទៅកាន់ទីក្រុង Manchester នៅអង់គ្លេសវិញ។ ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះត្រូវបានប្តូរចេញបន្ទាប់ពីនាទីទី៧៣នៃការចាញ់ក្នុងពានរង្វាន់ Nations League ២-១ កាលពីថ្ងៃអាទិត្យនៅអង់គ្លេសនៅឯកីឡដ្ឋាន Wembley ។ តាមរយៈសារតាមធ្វីធើរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកបានសរសេរថាKevin ... Read More »

អគ្គិភ័យឆាបឆេះផ្ទះលោកយាយអាយុ៧៧ឆ្នាំ

ខេត្តព្រះសីហនុ៖ មានអគ្គិភយ័មួយបានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថា ផ្ទះដែលឆេះនេះមានទំហំ ៤ម៉ែត្រ ×៥ ម៉ែត្រ ដំបូលនិងជញ្ជាំងប្រក់ស័ង្កសី ... Read More »

ព្រឹកនេះ សេចក្តីព្រាងច្បាប់ចំនួនពីរត្រូវបាន លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប លើកយកមកប្រជុំពិភាក្សា​ផ្ទៃក្នុង

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួនពីរត្រូវបានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​ លើកយកមកប្រជុំពិភាក្សា​ផ្ទៃក្នុង ក្រោមអធិបតីភាព​ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ លោកអនុប្រធាន លោកស្រីលេខាធិការ និងលោក ... Read More »

ជំនន់ទឹកភ្លៀងធ្វើឲ្យលិចលង់នៅស្រុកគាស់ក្រឡ ដែលជាស្រុកមួយតែងជួបបញ្ហាគ្រោះរាំងស្ងួត

ខេត្តបាត់ដំបង៖ បញ្ហាជំនន់ទឹកភ្លៀងនាចុងរដូវវស្សា ក្នុងឆ្នាំ២០២០នេះ មិនត្រឹមតែបង្កឲ្យមានការជន់លិចនៅតាមបណ្ដាស្រុកជាប់នឹងស្ទឹងធំៗក្នុងខេត្ត ឬស្រុកជាប់ព្រំដែនថៃនោះទេ វាក៏បានបង្កឲ្យមានការលិចលង់ និងប៉ះពាល់ដល់ស្រុកគាស់ក្រឡ ដែលជាស្រុកមួយតែងជួបបញ្ហាគ្រោះរាំងស្ងួតសឹងរាល់ឆ្នាំ និងមានស្ថានដីខ្ពស់មិនងាយមានទឹកជំនន់ហូរដល់ ស្ទើរតែគ្រប់ឃុំ។ ដោយទឹកជំនន់ហូរដល់ស្រុកគាស់ក្រឡនេះ គឺហូរចេញពីស្រុកសង្កែ និងស្រុកបាណន់ ព្រោះថា ស្រុកទាំងពីរនេះ ... Read More »

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រួតពិនិត្យវឌ្ឍនភាពគណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល

ខេត្តកណ្តាល៖ ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រួតពិនិត្យវឌ្ឍនភាពគណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ លោក នុត ពុធដារ៉ា បានលើកឡើងថា ៖ គ្រោះមហន្តរាយវាតែងកើតមានឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យ យើងត្រូវតែត្រៀមលក្ខណៈក្នុងការឆ្លើយតបជាប្រចាំ ... Read More »

សូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា

ភ្នំពេញ៖ សូមបន្ត ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរ ផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨-២០ ខែតុលា។អ្នកនេសាទ និង ... Read More »