ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមហ៊ុនសែលកាតផ្តល់ការតេចេញ និងទិន្នន័យដោយឥតគិតថ្លៃជូនដល់ជនរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ជាផ្នែកមួយនៃការឆ្លេីយតបចំពោះគ្រោះទឹកជំនន់នៅទូទាំងប្រទេសក្រុមហ៊ុនសែលកាត ចូលរួមគាំទ្រដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដល់អតិជនគ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរងនូវផលប៉ះពាល់នេះ។ លោក អៀន វ៉ាតសុន (Ian ... Read More »

សិល្បករជាច្រើនបួងសួងឲ្យកម្ពុជារួចផុតពីគ្រោះធម្មជាតិទឹកជំនន់

    ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយនិងក្តីអាណិតចំពោះប្រជាពលរដ្ឋកម្ពុជានៅតំបន់មួយចំនួនដែលបាននិងកំពុងជួបប្រទះនឹងទុក្ខលំបាកព្រោះតែគ្រោះធម្មជាតិទឹកជំនន់។ ​រាប់ចាប់ពីប្រធានសមាគមសិល្បករខ្មែរ ពិធីករ ពិធីការិនី តារាសម្តែង និងតារាចម្រៀងបានបង្ហោះសាររំលែកទុក្ខ និងធ្វើការបួងសួងសុំឲ្យប្រទេសកម្ពុជារួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗ។ ក្រៅពីការបួងសួងសិល្បករមួយចំនួនក៏បានផ្តល់ដំបូន្មាននិងរំលឹកជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍នានាដែលនាំឲ្យខាតបង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។ ​ជាមួយគ្នានេះស្របតាមការការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន ... Read More »

លីគកំពូលកូរ៉េ K-League អនុញ្ញាតឲ្យអ្នកគាំទ្រ២៥ភាគរយចូលទស្សនាក្នុងកីឡដ្ឋាន ខណៈស្ថានភាពកូវីដ-១៩ធូរស្រាល

សមាគមបាល់ទាត់កូរ៉េខាងត្បូងបានប្រកាសថា អ្នកគាំទ្របាល់ទាត់កូរ៉េខាងត្បូងនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋានប្រកួតក្នុងក្របខ័ណ្ឌកំពូល K-League វិញចាប់ពីថ្ងៃសុក្រក្នុងអត្រា២៥ភាគរយនៃសមត្ថភាពពហុកីឡដ្ឋានបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩។ អ្នកទស្សនាត្រូវបានអនុញ្ញាតឲ្យមានចំនួនកំណត់ក្នុងខែកក្កដា ក្រោយពីទ្វារបិទម្តងទៀតកាលពី៣សប្តាហ៍មុន បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ដែលជាប់ទាក់ទងនឹងការប្រឆាំងនឹងបំរាមរបស់រដ្ឋាភិបាលនៅក្នុងទីក្រុងសេអ៊ូល។ រដ្ឋាភិបាលបានបន្ធូរបន្ថយការហាមប្រាមអ្នកទស្សនានៅចុងសប្តាហ៍នេះបន្ទាប់ពីការឆ្លងមេរោគក្នុងស្រុកជារៀងរាល់ថ្ងៃស្ថិតក្នុងតួលេខទាបជាងមុនរយៈពេល២សប្តាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០២ករណីកាលពីថ្ងៃអង្គារ ដែលចំនួន៦៩នាក់ក្នុងស្រុកនិង៣៣នាក់មកពីបរទេសបាននាំឱ្យចំនួនសរុបនៃការឆ្លងជំងឺនេះនៅក្នុងប្រទេសឡើងដល់២៤.៨០៥នាក់ ៕ដោយ៖ភារៈ Read More »

ខ្សែប្រយុទ្ធ២រូបរបស់ក្រុមជម្រើសជាតិប៉េរូធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ២រូបគឺកីឡាករ Raul Ruidiaz និងកីឡាករ Alex Valera នឹងអវត្តមានវគ្គជម្រុះ World Cup ឆ្នាំ២០២២រវាងប៉េរូទល់នឹងប្រេស៊ីលបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានជំងឺ COVID-19 កាលពីថ្ងៃអង្គារ។ កីឡាករទាំង២ក៏បានធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃអាទិត្យរួមជាមួយខ្សែការពារ Christian Ramos ... Read More »

បង់ក្លាដែស​នឹងប្រហារជីវិតអ្នកទោស រំលោភផ្លូវភេទ

គណៈរដ្ឋមន្ត្រីបង់ក្លាដែស បានអនុម័ត ទោសប្រហារជីវិត​ដល់ជនល្មោភកាមរំលោភផ្លូវ​ភេទ​។ ការសម្រេចខាងលើកើតឡើងក្នុងពេល ដែលមានបាតុកម្មកើនឡើងខ្ពស់​ប្រឆាំងនិងការរំលោភផ្លូវភេទក្នុងប្រទេសនេះ។ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីBangladesh Sheikh Hasina បានបញ្ជាក់ថា សំណើអនុម័តច្បាប់ប្រហារជីវិត គឺជាទោសធ្ងន់បំផុត​។ ច្បាប់នេះនឹងត្រូវបាន កែទម្រង់ ឆាប់បំផុត ហើយឆ្លងកាត់ការឯកភាពពីប្រធានាធិបតី ... Read More »

ក្រោយខ្យល់ព្យុះ មេដឹកនាំ គីម ជុងអ៊ុន សន្យា​សាងសង់ផ្ទះថ្មី២៥ពាន់ខ្នងជូនពលរដ្ឋ

មេដឹកនាំកូរ៉ខាងជើង​ គីម ជុងអ៊ុន​ បានសន្យាជួយដល់ពលរដ្ឋ​នៅក្នុងតំបន់រងគ្រោះដោយ​ខ្យល់ព្យុះនិងទឹកជំនន់នាពេលកន្លង ដោយលោកសម្រេចសាងសង់ផ្ទះថ្មី​ដល់ទៅ​២៥ពាន់ខ្នងក្នុងរយៈពេល​៥ឆ្នាំជួយដល់ពលរដ្ឋរងគ្រោះ។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុនបានទៅកាន់តំបន់រងគ្រោះធ្ងន់បំផុតដោយទឹកជំនន់ ខ្យល់ព្យុះ។ លោកគីម ជុងអ៊ុន បានបង្ហាញពីក្តីអាណិតអាសូររួមសុខរួមទុក្ខដល់ពលរដ្ឋ​ក្រីក្រ ប្រឈមនិឹងគ្រោះធម្មជាតិ។ ផ្ទះខ្លះមានអាយុកាលជាង​៥០ឆ្នាំទៅហើយ មានសភាព​ទ្រុឌទ្រោម។ ... Read More »

បាត់មុខលើកញ្ចក់ទូរទស្សន៍មែន ប៉ុន្តែ សុក សុកន្និដ្ឋា ក្តាប់បានតំណែងធំ និងជាពិធីការិនីឯករាជ

      ភ្នំពេញ៖ អ្នកគាំទ្រពិធីការិនីរាងតូចច្រឡឹងវោហាសាស័ព្ទពិរោះ កញ្ញា សុក សុកន្និដ្ឋា បានកើតចម្ងល់ក្នុងចិត្តក្រោយពីបាត់មុខមួយរយៈពីលើកញ្ចក់ទូរទស្សន៍My TV រហូតអ្នកខ្លះ ថានាងបានដកខ្លួនឆ្ងាយពីសិល្បៈ។ អ្វីដែលភ្ញាក់ផ្អើលគឺនាងមមាញឹកខ្លាំងនឹងការងារជាពិធីការិនីនៅក្នុងកម្មវិធីជាច្រើន ស្របពេលដែលនាងក៏បានក្លាយខ្លួនជានាយិការវ័យក្មេងនៅក្នុងក្រុមហ៊ុនផលិតកម្មមួយផងដែរ។ ​បើទោះបីជាស្ថិតក្នុងបរិបទនៃការរីករាយដាលនៃជំងឺកូវីដ-១៩ ... Read More »

ខ្សែប្រយុទ្ធ Ronaldo ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ (FPF) បានប្រកាសថាកីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្រុមសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC Sport ចុះផ្សាយនៅព្រឹកថ្ងៃពុធនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FPF បានឲ្យដឹងថា កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo ... Read More »

លោក Wenger អំពាវនាវឲ្យមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកធ្វើឡើងរៀងរាល់២ឆ្នាំម្តង

លោក Arsene Wenger បានអំពាវនាវឱ្យមានការប្រកួតបាល់ទាត់ពិភពលោកនិងជើងឯកទ្វីបអឺរ៉ុបរៀងរាល់២ឆ្នាំម្តងជាជាងរាល់៤ម្ដងដូចដែលធ្លាប់មានពីមុនមក។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA ដែលលោកមើលការខុសត្រូវ និងដឹកនាំកំណើននៃការប្រកួតទាំងបុរស និងស្ត្រីនៅទូទាំងពិភពលោក។ ជាមួយនឹងការប្រកួតអន្ដរជាតិមួយចំនួនដែលកំពុងធ្វើឡើង លោក Wenger បានលើកឡើងពីចំណង់ចំណូលចិត្តរបស់លោកក្នុងការមានការប្រកួតបាល់ទាត់ពិភពលោក និងជើងឯកអឺរ៉ុបដែលត្រូវបានធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំហើយបានធ្វើឱ្យមានការព្រួយបារម្ភអំពីទម្រង់ប្រកួតបច្ចុប្បន្ននៃក្របខ័ណ្ឌ ... Read More »

ពុលដំឡូងមី ស្លាប់កុមារម្នាក់ និងសមាជិកគ្រួសារ៥នាក់ទៀត មានអាការ:ធ្ងន់ និងស្រាល

ខេត្តបាត់ដំបង ៖ យ៉ាងហោចមានកុមារាម្នាក់បានស្លាប់ និងសមាជិកក្នុងគ្រួសារចំនួន៥នាក់ផ្សេងទៀតមានអាការ:ធ្ងន់ និងស្រាលក្រោយនាំគ្នាហូបដំឡូងមីហើយពុល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មន្រ្តីនគរបាលស្រុកសំពៅលូនបានឲ្យដឹងថា គ្រួសាររងគ្រោះខាងលើជាគ្រួសារមួយមានជីវភាពខ្វះខាតខ្លាំងហើយមេគ្រួសារជាប្តីត្រូវចាកចេញទៅធ្វើការងារនៅតំបន់ឆ្ងាយ ដោយនៅត្រឹមតែប្រពន្ធប៉ុណ្ណោះស្នាក់នៅនឹងផ្ទះដ៏កម្សត់ដើម្បីមើលថែកូនតូចៗចំនួន៥នាក់។ ... Read More »

ព្រឹកនេះ! ស្ថានភាពទឹកដែលបង្កឡើងឲ្យបាក់ទំនប់ចំការតែ បានវិលទៅរកស្ថានភាពធម្មតាវិញហើយនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ជាបន្ទាន់មួយ .! រដ្ឋបាលខេត្តកំពង់ស្ពឺសូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា៖ គិតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកដែលបង្កឡើងឲ្យបាក់ទំនប់ចំការតែ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នោះ បានវិលទៅរកស្ថានភាពធម្មតាវិញហើយ ។ រដ្ឋបាលខេត្តបញ្ជាក់ថា៖ និយាយជារួមស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ ... Read More »

អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ ថយកិនម្ដាយ និងកូនស្លាប់យ៉ាងសង្វេគ

ខេត្តពោធិ៍សាត់ ៖ ពិតជាសង្វេគណាស់កូនប្រុស និងស្រ្តីជាម្តាយ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកបើកបររថយន្តធុនធំ និងអ្នកជិះម៉ូតូឌុបគ្នា គ្រាដែលកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់ម្ដាយ និងកូនប្រុសយ៉ាងរន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៥ និង១០នាទី ... Read More »

លោក ឡុង ឌីម៉ង់ ធ្វើកំណត់ក្នុងការបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ ស្ថានទូតកម្ពុជាបានចូលរួមតាមលទ្ធភាពដែលមានកំណត់ក្នុងការបង្ហាញជូនធុរជននូវសក្តានុពលសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។ ពិធីនេះបានធ្វើឡើង នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២០ នៃក្រុមការងារផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកម្ពុជា ដឹកនាំដោយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា បានចូលរួមតាំងពិពណ៌មុខទំនិញផលិតផលរបស់កម្ពុជា ... Read More »

ព្រឹកនេះ .! ផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់បើកឱ្យរថយន្តធុនធំធ្វើចរាចរឡើងវិញក្រោយផ្អាកជាបណ្តោះអាសន្នដោយសារទឹកជំនន់

ខេត្តពោធិ៍សាត់៖ ផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ចាប់ពីគីឡូម៉ែត្រលេខ១៨៦ ដល់គីឡូម៉ែត្រលេខ១៩៣ រដ្ឋបាលខេត្តពោធិ៍សាត់ សម្រេចបានបើកឱ្យរថយន្តធុនធំ ធ្វើចរាចរណ៍ឡើងវិញហើយ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោយផ្អាកជាបណ្តោះអាសន្ន ដោយសារតែជំនន់ទឹកភ្លៀង។ សូមជម្រាបជូនថា៖ កាលពីថ្ងៃទី១១ ... Read More »

គ្រោះធម្មជាតិទឹកភ្លៀងជំនន់ បណ្តាលឱ្យមានផលប៉ះពាល់ខូចខាត ១៩រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ ២០៤ឃុំ/សង្កាត់

ភ្នំពេញ៖ បើតាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋាន នាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា៖ ដោយសារគ្រោះធម្មជាតិទឹកភ្លៀងជំនន់ បណ្តាលឱ្យមានផលប៉ះពាល់ខូចខាត ១៩រាជធានី -ខេត្ត ស្មើ ៦០ក្រុង/ស្រុក/ខណ្ឌ ២០៤ឃុំ/សង្កាត់។ ក្នុងនោះបានលម្អិតថា៖ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ថវិកា៣០០លានរៀល ដល់សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សម្រាប់ទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានបញ្ជាក់ឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ... Read More »

សិក្ខាកាមវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺន បំប៉នជំនាញគ្រូបង្គោលអប់រំចិត្តសាស្ត្រជំនាន់ទី៤ របស់ការិយាល័យទី៥ កងទ័ពជើងគោក ត្រូវបានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម្សិលមុិញ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឈ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ... Read More »

ពលការិនីម្នាក់ដែលបានស្នើសុំជំនួុយ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដើម្បីបានវិលត្រឡប់ពីប្រទេសចិនមកកម្ពុជាវិញនោះ ត្រូវបានរកឃើញហើយ

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី  ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងថា ៖ ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក និងស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ... Read More »

ប្រជាពលរដ្ឋជាង៥០០គ្រួសារក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់​ ខណះអាជ្ញាធរបានជម្លៀសពលរដ្ឋឲ្យមកទីទួលមានសុវត្តិភាព

ភ្នំពេញ៖ នាយប់ថ្ងៃទី១៣ និងឈានចូលថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានដឹកនាំបញ្ជាផ្ទាល់ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងជន់លិចតាមដងស្ទឹងព្រែកត្នោត​ នៃខណ្ឌដង្កោ​ ដោយមានប្រជាពលរដ្ឋជាង៥០០គ្រួសារក្នុងសង្កាត់ចំនួន៤បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ... Read More »

រុស្ស៊ីនិងចិនទទួលបានការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីប្រទេសជាច្រើន ចំណែកអាមេរិកវិញយ៉ាណាដែរ?

ការមិនចុះសម្រុងនយោបាយផ្ទៃក្នុង អាមេរិក ហើយការបោះឆ្នោតក៏កាន់តែខិតជិតមកដល់នោះ បានធ្វើឲ្យបាត់បង់ឱកាសដ៏ល្អធ្លាក់ទៅលើរុស្ស៊ីនិងចិន ទាំងវិស័យការទូត សន្តិសុខ រហូតដល់វេជ្ជសាស្ត្រ ផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩។ នៅពេលនេះដែរអាមេរិកមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាផ្លូវការនៅឡើយទេ បើទោះបីប្រធានាធិបតីដូណាល់ ត្រាំខិតខំជំរុញឲ្យបានមុនពេលបោះឆ្នោតក្តី តែក្រុមវិទ្យាសាស្ត្រអាមេរិកមិនអាចធ្វើទៅរួចឡើយ។ ផ្ទុយទៅវិញប្រទេសរុស្ស៊ីមានការបញ្ជាទិញវ៉ាក់សាំងដល់ទៅជាង ៥០ប្រទេសហើយជុំវិញពិភពលោក។ ... Read More »

លោករដ្ឋមន្រ្តីក្រសួងធនធានទឹក ដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ទប់ជំនន់ស្ទឹងព្រែកត្នោត ទាំងយប់ ជួយប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារបចេ្ចកទេសក្រសួង ធេី្វការអន្តរាគមន៍ទប់ជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅព្រលប់ថ្ងៃដដែល វេលាម៉ោង ១៧:០០នាទី ថ្ងៃអង្គារ ១១រោច ... Read More »

ព្យុះលេខ ៧មិនទាន់ទាំងឆ្លងផុតផងព្យុះលេខ៨សំដៅមកបន្ថែមទៀតនៅភាគកណ្តាលប្រទេសវៀតណាម

សម្ពាធទាបនៅតំបន់សមុទ្រចិនខាងត្បូងជាប់ប្រទេសវៀតណាម បានកកើតទៅជាព្យុះលេខ៧ ដែលមានឈ្មោះអន្តរជាតិថាជាព្យុះ(Nangka) បានបោកបក់ចូលមកតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បង្កឲ្យមានគ្រទឹកជំនន់ទ្រង់ទ្រាយធំបំផុត បំផ្លាញទ្រព្យសម្បត្តិនិងអាយុជិវិតជាច្រើន។ ខណៈព្យុះលេខ៧មិនទាន់ផុតទៅផង ព្យុះលេខ៨ក៏បានសំដៅមកកាន់ប្រទេសវៀតណាមបន្ថែមទៀត។ នៅក្នុងកិច្ចប្រជុំរបស់អគ្គនាយករងគ្រប់គ្រង បង្ការគ្រោះធម្មជាតិ នារសៀលថ្ងៃទី១៣ខែតុលា លោកអគ្គនាយករង ហ្វាង ភុក ឡឹម ... Read More »

ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសិស្សានុសិស្សនៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច

ខេត្តកំពត៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ... Read More »

រុស្ស៊ីមានគម្រោងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ Sputnik-V ផ្តល់ឲ្យពិភពលោកទាំងមូល

រុស្ស៊ីនឹងសហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាមួយប្រទេសប្រេស៊ីល ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀត ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ TV Rossiya 24 លោកKirill Dmitriev ប្រធានមូលនិធិនិយោគផ្ទាល់ទៅលើការផលិតវ៉ាក់សាំងរបស់រុស្ស៊ីបានឲ្យដឹងថា មានប្រទេសជាង៥០ហើយមកទល់ពេលនេះបានសម្រេចទិញវ៉ាក់សាំង Sputnik-V ។ លោក ... Read More »

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទ សិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន”

ខេត្តបាត់ដំបង៖ សិក្ខាសាលាស្ដីពី “ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន” ត្រូវបានបិទបញ្ចប់នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ... Read More »

ក្រុមអតីតសិស្សបាក់ទូក ចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារសព អ្នកគ្រូ សេក បូរម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តំណាងមិត្តរួមក្រុមអតីតសិស្សបាក់ទូកដែលផ្តួចផ្តើមបង្កើតឡើងដោយ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយអតីតគ្រូចាស់ៗនៃសាលាបាក់ទូក បាននាំយកថវិកាចំនួន ៣.០០០ដុល្លារដែលបានមកពីការចូលរួមគ្នាក្នុងក្រុម ទៅប្រគល់ជូនគ្រួសារសព អ្នកគ្រូ សោម បូរម (អតីតសាស្ត្រាចារ្យគណិតនៃវិទ្យាល័យបាក់ទូក ... Read More »

Breaking News ៖ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះ ប្រុងប្រយ័ត្នខ្ពស់បំផុត! ខណៈទំនប់សណ្តរស្ទឹងព្រែកត្នោត ប្រឈមនឹងការបាក់

ភ្នំពេញ៖ អាជ្ញាធរបានបញ្ជាក់ថា៖ ដោយសារស្ថានភាពទឹកបន្តហក់ឡើង អាចធ្វើឱ្យ ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ នៅខណៈពេលនេះ កំពុងប្រឈមនឹងការបាក់ហើយ បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់ និងកាន់តែច្រើនឡើង។ លោក ឃួន ស្រេង ... Read More »

មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺនសម្រាប់ឆ្នាំ២០២១ របស់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ សាលប្រជុំអគ្គបញ្ជាការដ្ឋាន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺនឆ្នាំ២០២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ... Read More »

ឆេះផ្ទះ​មួយខ្នងនៅស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ ខណៈ​ជំនន់ទឹកភ្លៀង​កំពុង​ វាយប្រហារ​លំនៅឋាន​ពលរដ្ឋ

ខេត្តកំពង់ចាម​ ៖​ ផ្ទះប្រជាពលរដ្ឋ​ទំហំ​៦ម៉ែត្រ​គុណ១៣ម៉ែត្រ ត្រូវ​បានអគ្គិភ័យឆាបឆេះបណ្តាលអោយបាត់បង់ទាំងផ្ទះនិងទ្រព្យសម្បត្តិដោយសារតែឆ្លងចរន្តអគ្គិសនី​ ដែលករណីនេះកេីតឡេីងនៅ​ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលា​ម៉ោង៨៖៥០នាទី នៅចំណុចភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។ ប្រភព​ព័ត៌មាន​ពីមន្ត្រីនគរបាលស្រុកកំពង់​សៀមអោយដឹងថា​ ម្ចាស់ផ្ទះរងគ្រោះ​ឈ្មោះ ... Read More »

លោក ឯម ច័ន្ទមករា ស្នើស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាជួយផ្តល់គម្រោងជំនួយជួយដល់ ជនមានពិការភាពរងផលប៉ះពាល់ សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា ស្នើស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាជួយផ្តល់គម្រោងជំនួយជួយដល់ ជនមានពិការភាពរងផលប៉ះពាល់ សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។​ លោក ឯម ច័ន្ទមករា បានលើកឡើងថា «ខ្ញុំសូមស្នើសុំឱ្យដៃគូអភិវឌ្ឍក៏ដូចស្ថានទូតគិតមើលថា តើយើងអាចជួយសមាគមន៍ដែលដឹកនាំដោយ ជនមានពិការភាព ហើយពុំមានបច្ចេកទេសបានក្នុងរូបភាពណាមួយ ... Read More »