ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ត្រីចំណាស់ម្នាក់អន់ចិត្តប្ដីស្ដីបន្ទោសចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ស្ត្រីចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកក្នុងផ្ទះបង្កការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យសពដែលគេសង្ស័យថាស្ត្រីរូបនេះប្រហែលជាអន់ចិត្តនឹងប្ដីដែលបានស្ដីបន្ទោស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២០ស្ថិតក្នុងភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះសូ ផា អាយុ៧២ឆ្នាំ មុខរបរកសិកររស់នៅភូមិ ឃុំកើតហេតុខាងលើ ។ បើតាមក្រុមគ្រួសារបានឱ្យដឹងថា មិនគួរម្ដាយធ្វើបែបនេះសោះដោយគ្រាន់តែមានជម្លោះពាក្យសម្តីបន្តិចបន្តួចជាមួយនិឹងលោកឪពុកដែលបានស្ដីបន្ទោសរឿងការងារមួយចំនួន ស្រាប់តែនៅព្រឹកឡើងបង្កការភ្ញាក់ផ្អើលឃើញគាត់ចងកស្លាប់តែម្ដង។ ... Read More »

អបអរពិធីបុណ្យសែនព្រះខែ នៅណាហ្គាវើលដ៍

    ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យក្នុងឱកាសបុណ្យសែនព្រះខែនៅណាហ្គាវើលដ៍! ណាហ្គាវើលដ៍ មាននំសែនព្រះខែផ្សំពីគ្រឿងផ្សំគុណភាពខ្ពស់ និងម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនជម្រើសសម្រាប់ពុកម៉ែបងប្អូនទាំងអស់។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនទាំងអស់ អាចមកទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ និងការតុបតែងដ៏ស្រស់ស្អាត រៀងរាល់ថ្ងៃ ... Read More »

កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ជីកកាយដី ប្រទះឃើញរូបចម្លាក់តោជំនាន់បុរាណដ៏ធំមួយ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា៖  កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ... Read More »

ភរិយា ប៉ែន ចំរ៉ុង សម្រាលបានកូនស្រីម្នាក់ដ៏គួរឲ្យខ្នាញ់

   ភ្នំពេញ៖ ក្រោយពីទន្ទឹងរង់ចាំអស់ជាច្រើនខែដើម្បីស្វាគមន៍តំណក់ឈាមរួមគ្នាជាមួយភរិយានោះ ពេលនេះតារាសម្តែង និងពិធីករ លោក ប៉ែន ចំរ៉ុង ទទួលបានជោគជ័យហើយក្រោយពីភរិយាលោកសម្រាលបានកូនស្រីដ៏គួរឲ្យខ្នាញ់ហើយកាលពីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោក ប៉ែន ចំរ៉ុង បានចូលរោងការជាមួយភរិយា ... Read More »

លោក Yoshihide Suga ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីជប៉ុនលេចធ្លោជាងគេ

តាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មានAsahi Shimbun បានប្រកាសនៅថ្ងៃទី​៤ ខែកញ្ញា បង្ហាញឲ្យឃើញថា ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក Yoshihide Suga ទទួលបានការគាំទ្រខ្ពស់​ពីមហាជនសម្រាប់បន្តតំណែងនាយករដ្ឋមន្ត្រីដឹកនាំជប៉ុន ក្រោយពីនាយករដ្ឋមន្ត្រីស៊ីនហ្សូអាបេលាលែងចេញពីតំណែង​។ លទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា លោក Yoshihide Sugaទទួលបានការគាំទ្រខ្ពស់ពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី(LDP)កាន់អំណាច​។ ... Read More »

នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ កម្លាំងជំនាញពន្លត់អគ្គិភ័យបន្តចុះត្រួតពិនិត្យទីតាំងលក់ហ្គាសចំនួន៣កន្លែង

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអនាធិបតេយ្យឲ្យអស់ពីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។  ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ... Read More »

សមាជិកគណបក្សសាធារណរដ្ឋ បង្កើតក្រុមគាំទ្រ​លោកចូបៃឌិនដែលមិនមែនជាសមាជិកគណបក្សរបស់ខ្លួន

សមាជិកគណបក្សសាធារណរដ្ឋ ប្រមាណ​១០០រូប បាននាំគ្នាបង្កើតក្រុមគាំទ្រលោកចូ បៃឌិន ដែលជាបេក្ខភាព​ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ​។ ទាំងនោះបានបង្ហាញឲ្យឃើញថា ផ្ទៃក្នុងគណបក្សសាធារណរដ្ឋ មិនមានការចុះសម្រុងនិងគ្នា ពិសេសគឺការដឹកនាំរបស់លោកត្រាំ។ អតីតអភិបាលរដ្ឋ ​​New Jersey លោក Christine Todd ... Read More »

មន្រ្តីជាន់ខ្ពស់បារាំង ចេញមុខថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក លើតុលាការអន្តរជាតិ ICC

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) បានចេញសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលបារាំងថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ... Read More »

រដ្ឋបាលរាជធានីភ្នំពេញគ្រោងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី១ខ្សែមានទទឹង៣០ម៉ែត្រ និងបណ្តោយជាង៥គីឡូម៉ែត្រចាប់ពីផ្លូវលេខ១០០៣ រហូតដល់មហាវិថីឈ្នះ=ឈ្នះ

ភ្នំពេញ៖ ដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងតំបន់នៃខណ្ឌសែនសុខ ខណ្ឌឫស្សីកែវនិងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែដែលមាន ទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង ៥គីឡូម៉ែត្រដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអុីអន ម៉លសែនសុខ ស្របតាមប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថីឈ្នះ=ឈ្នះ ក្នុងខណ្ឌឫស្សីកែវតភ្ជាប់ទៅខណ្ឌព្រែកព្នៅ ។    ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ... Read More »

ញឹកម្លេះលោកព្រះ …រឿងភ្លើងប្រចណ្ឌ..! ខណៈប្ដីកាប់សម្លាប់ប្រពន្ធ៤ពូថៅ រួចចង.កសម្លាប់ខ្លួនតាមក្រោយ នៅស្រុកត្រាំកក់ ខេត្ដតាកែវ

ខេត្តតាកែវ៖ មួយរយៈនេះហេតុអីក៏បុរសនារី ជ្រួលជ្រើមនឹងរឿងស្នេហា ប្រចណ្ឌគ្នាយ៉ាងនេះ..! ។  ជាក់ស្តែងទៀតហើយ…ខណៈមន្ដ្រីយោធាម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារប្រពន្ធចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ ប៉ុន្តែបានស្លាប់ខណៈមុខរបួសធ្ងន់។ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។  ហេតុការណ៍មិនគួរឱ្យមានក្នុងសង្គមនេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ... Read More »

ក្រុមហ៊ុនចិន Tencent សហការជាមួយឥណ្ឌា ដើម្បីធានាឲ្យហ្គេម PUBG អាចលេងបន្តទៀត ក្រោយឥណ្ឌាសម្រេចបិទកម្មវិធីទូរស័ព្ទរបស់ចិនចំនួន១១៨

អន្តរជាតិ៖ រដ្ឋាភិបាលឥណ្ឌា កាលពីថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះបានសម្រេចបិទចោលនូវកម្មវិធីទូរស័ព្ទរបស់ចិនចំនួន ១១៨ ក្នុងនោះមានហ្គេម PUBG ដែលជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings ផងដែរនោះ ។ ភ្លាមៗក្រុមហ៊ុនផលិតហ្គេម និងបណ្ដាញសង្គមដ៏ធំរបស់ចិន Tencent ... Read More »

កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ (JTWG)

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​​អង្គការ​ UNICEFប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ (JTWG) ដើម្បី​ពិនិត្យ​មើល​របាយការណ៍​វឌ្ឍនភាព​ស្ដីពី​ការ​អនុវត្ត​ថវិកា​កម្មវិធី​ឆ្នាំ​២០២០ ដំណើរ​ការ​នៃ​ការ​បើក​សាលារៀន​ឡើងវិញ​ ផែនការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ជំងឺ​រាត​ត្បាត​សាកល​កូវីដ-១៩ វិធានការ​សុខភាព និង​អនាម័យ​តាម​សាលារៀន ព្រម​ទាំង​ការ​អនុវត្ត​កម្មវិធី​មូលនិធិ​ភាព​ជា​ដៃ​គូ​សាកល​សម្រាប់​ការ​អប់រំ ដំណាក់កាលទី៣ ... Read More »

ជនសង្ស័យម្នាក់ហៅឡំប្រឺតាជិះហើយធ្វើជាខ្ចីទូរស័ព្ទពីម្ចាស់ឡំប្រឺតាតេរកបងប្អូនរួចក៏រត់គេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចថ្មីឆ្នាំ២០២០ដោយហៅឡំប្រឺតាជិះរួចហើយធ្វើជាខ្ចីទូរស័ព្ទពីម្ចាស់ឡំប្រឺតាតេរកបងប្អូនហើយបន្លំលួចរត់គេច តែត្រូវកម្លាំងនគរបាលអន្តរាគមន៍ឃាត់យកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យបៀលប្រាយ ផ្លូវព្រះសុធារស ក្រុម៨ ភូមិ២ សង្កាត់ទន្លេ បាសាក់ ខណ្ឌ ... Read More »

សាលារៀនតាមបណ្ដារាជធានី-ខេត្ត រៀបចំសម្អាតបរិស្ថានតាមស្តង់ដាអនាម័យ មុនពេលបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២

ភ្នំពេញ៖ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំ​របស់​ក្រសួងអប់រំ ដែល​ដាក់​ឱ្យ​អនុវត្ត​តាម​ស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បី​ធានា​បាន​ថា ការ​បើកដំណើរ​ការ​នេះ​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ... Read More »

ប្រទេសកោះ​នៅមហាសមុទ្រប៉ាស៊ីហ្វិកឲ្យអាមេរិកសាងសង់ទីតាំងយោធាក្នុងប្រទេសរបស់ខ្លួន

ប្រទេសកោះPalau ​ជាប្រទេសដ៏តូចមួយស្ថិតនៅលើដែនសមុទ្រប៉ាស៊ីហ្វិក​ បានអនុញ្ញាតឲ្យអាមេរិកសាងសង់​ទីតាំងយោធានៅលើទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន​នៅសមុទ្រចិនខាងត្បូង​។ កាលពីសប្តាហ៍កន្លងមក រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានបំពេញ​ទស្សនកិច្ចទៅកាន់កោះ​Palau ដោយចោទប្រកាន់ទីក្រុងប៉េកាំង​​មានសកម្មភាពបង្កអសន្តិសុខនៅតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិក។ ប្រធានាធិបតីប្រទេសកោះPalau លោក Tommy Remengesau ... Read More »

អាជ្ញាធរថៃ ប្រកាសរកឃើញអ្នកទោសម្នាក់ មានជំងឺCOVID-19 ក្រោយស្ងប់ស្ងាត់ក្នុងរយៈពេល ១០០ថ្ងៃ

អន្តរជាតិ៖ ករណីឆ្លង COVID-19 នៅប្រទេសថៃ ក្រោយស្ងប់ស្ងាត់ក្នុងរយៈពេល ១០០ថ្ងៃ ស្រាប់តែអាជ្ញាធរថៃ នៅថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះ បានរាយការណ៍ថា មានករណីCOVID-19 ក្នុងស្រុក១ករណី។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់រកឃើញប្រភពចម្លងCOVID-19 នៅឡើយនោះទេ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀននិងរឹបអូសវត្ថុតាងមួយចំនួន

ខេត្តព្រះវិហារ៖ កម្លាំងនគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្សាន្ត បានឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយរឹបអូសគ្រឿងញៀន ឧបករណ៍និងសម្ភារសេពគ្រឿងញៀនមួយចំនួន ។ ប្រតិបត្តិការនោះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ។ មន្រ្តីនគរបាលខេត្តព្រះវិហារបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ជៀស ... Read More »

លោក ហ៊ុន ម៉ានី លើកពីសំណេរមួយបកស្រាយថា More than a Father…😊

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសទី៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានង្ហោះនូវសារយ៉ាងខ្លី និងមានន័យក្នុងរបត់គំនិត ស្រឡាញ់ប្រទេសជាតិ ... Read More »

ប្អូនថ្លៃវាយបងថ្លៃ២អង្រែបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈត្រូវប្អូនថ្លៃយកអង្រែវាយចំក្បាលពីរអង្រែ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២០ នៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ បាន ... Read More »

ក្រសួងវប្បធម៌៖ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទទួលរង្វាន់ JIKJI នៃស្មារតីចងចាំពិភពលោក ឆ្នាំ២០២០ របស់អង្គការយូណេស្កូ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមានកិត្តិយសសូមជម្រាបជូនសាធារណជននិងប្រជាជនកម្ពុជាទាំងអស់មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ អង្គការយូណេស្កូពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបានសម្រេចផ្តល់ រង្វាន់ JIKA នៃស្មារពីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដល់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង លើសមិទ្ធផលនៃការខិតខំប្រឹងប្រែងក្នុងការអភិរក្សឯកសារនិងបណ្ណសាររូបថតដែលជាមរតកឯកសារប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់មនុស្សជាតិ។ ការសម្រេចផ្តល់រង្វាន់ JIKI ... Read More »

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ទាក់បង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿងប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើចេញពីតំបន់ក្បែរដែនអភិរក្សត្រូវបានកម្លាំងកងរាជអាវុហត្ថលើផ្ទៃប្រទេសបង្រ្កាបបានខណៈដែលរថយន្តនេះកំពុងធ្វើចរាចរណ៍លើផ្លូវជាតិលេខ៧បម្រុងឆ្ពោះទៅប្រទេសវៀតណាម។ ការស្ទាក់បង្ក្រាបរថយន្តដឹកឈើនេះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង៩៖៣០ នាទីយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២០ត្រង់ចំណុចលើផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងថា រថយន្តដឹកឈើនេះបើកបរចេញពីម្ដុំស្ពានជ្រាវជាទីតាំងស្តុកឈើដែលពួកក្រុមឈ្មួញទាំងនោះនាំគ្នាដឹកជញ្ជូនយកមកពីតំបន់ព្រៃអភិរក្សនានាក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ ប្រភពបន្តថា រថយន្តសាំយ៉ុងពណ៌សអត់ស្លាកលេខដឹកឈើប្រភេទលេខមួយសុក្រំហើយពេលកម្លាំងកំពុងចុះស្ទាក់បង្ក្រាបនោះអ្នកបើកបរបានចុះពីរថយន្តគេចខ្លួនបាត់ភ្លាមៗដែរ។ សមត្ថកិច្ចបានធ្វើការរឹបអូសយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីធ្វើកំណត់ហេតុប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតានីតិវិធីនិងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តនិងឈើឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕ដោយ៖ ជីវ័ន្ត Read More »

តោះស្វែងយល់ពី «កំណើតព្រះព្រហ្ម»

ភ្នំពេញ៖ បើយោងតាមប្រភពពី Cr. សំណង់ប្រាសាទបុរាណ និងអរិយធម៌ខ្មែរ បានបញ្ជាក់ថា៖ ព្រះព្រហ្មគឺជាអទិទេពមួយអង្គនៅក្នុងចំណោមអទិទេពសំខាន់ៗក្នុងព្រហ្មញ្ញសាសនា។បើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូល៌តិវិញ ព្រះព្រហ្មជាអទិទេពកំពូលក្នុងចំណោមអទិទេពទាំង៣អង្គមាន ព្រះសីវៈ ព្រះវិស្ណុ និងព្រះព្រហ្ម។ តាមការសិក្សានៅក្នុងគម្ពីរវិស្ណុបុរាណបានឱ្យដឹងថា ព្រះព្រហ្មជាអទិទេពមួយអង្គដែលបានកើតឡើងពីផ្កាឈូកមួយទងដែលបានដុះចេញពីទងផ្ចិតរបស់ព្រះវិស្ណុ នៅខណៈពេលដែលព្រះវិស្ណុទ្រង់ផ្ទុំលើមហាសមុទ្ទអន្ថកាល។ផ្កាឈូក១០០០ស្រទាប់ដែលដុះចេញមកនោះរីកកាលណាមានអទិទេពមួយអង្គបានផុសចេញនៅចំកណ្តាលគឺអង្គព្រះព្រហ្ម។ព្រះព្រហ្ម មានព្រះនាម២គឺ៖ ... Read More »

ទូតកម្ពុជានៅជប៉ុន៖ ខ្យល់ព្យុះទីហ្វុងទី១០ ដែលជាខ្យល់ព្យុះកម្រិតខ្លាំងក្នុងប្រវត្តិសាស្ត្រ នឹងបក់បោកលេីខេត្តOkinawa នៅថ្ងៃទី៥ និងទី៦ ខែ​កញ្ញា

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជូនដំណឹងថា៖ ខ្យល់ព្យុះទីហ្វុងទី១០ ដែលជាខ្យល់ព្យុះកម្រិតខ្លាំងក្នុងប្រវត្តិសាស្ត្រ នឹងបក់បោកលេីខេត្តOkinawa នៅថ្ងៃទី៥ និងទី៦ ខែ​កញ្ញា ឆ្នាំ២០២០ រួចបន្តមកតំបន់Kyushu និង Shikokuនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ... Read More »

អភិបាលខេត្តសៀមរាបចេញលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ភ្លាមៗ ខណៈរាជរដ្ឋាភិបាលសម្រេចកញ្ចប់ថវិកា ចំនួន ១៥០លានដុល្លារ អភិវឌ្ឍន៍ផ្លូវខេត្តក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប លោក ទៀ សីហា ធ្វើលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសសម្រេចកញ្ចប់ថវិកា ចំនួន ១៥០លានដុល្លារ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃទី៤ ខែកញ្ញា ... Read More »

Lutsenko ដណ្តើមបានជ័យជម្នះដំណាក់កាលដំបូងរបស់គាត់នៅព្រឹត្តិការណ៍ Tour de France

កីឡាករប្រណាំងកង់ Alexey Lutsenko របស់ក្រុម Astana បានទទួលជ័យជម្នះដ៏ធំបំផុតមួយនៃអាជីពរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលគាត់បានយកឈ្នះដំណាក់កាលដំបូងរបស់គាត់នៅឯព្រឹត្តិការណ៍ប្រណាំងកង់ Tour de France ដោយបានយកឈ្នះលើកីឡាករលេខ២ Jesus Herrada ដោយប្រើថិរវេលា ៥៥ ... Read More »

រឿង​ព្រេងខ្មែរ÷ រឿងមហាឫសីប្រោះខ្លា

មាននិទានមួយដំណាលថា មាន​ខ្លា​ទោល ១ ទៅ​ដេក​លើ​រូង​ពស់ ៗ​លូន​ចេញ​មក​ចឹក​ខ្លា​នោះ​ស្លាប់​នៅ​មាត់​រូង ។ ថ្ងៃ​នោះ​ជួន​ជា​មហាឫសី​(ឥសី)មួយអង្គនិមន្តគោចរ ទៅ​ឃើញ​ខ្លា​នោះ​ស្លាប់ ក៏​មេត្តា​ប្រោះ​ខ្លា​នោះ​ឲ្យ​រស់​ឡើង​វិញ ។ ខ្លា​រស់​ដឹង​ខ្លួន​ហើយ​និយាយ​ថា ˝ អញ​កំពុង​តែ​ដេក​លក់​ជា​សុខ​សប្បាយ​ក្នុង​ព្រៃ​ជា​លំនៅ​របស់​អញ ម្ដេច​ឡើយ​ក៏​ព្រះ​ស្ដែង​ហ៊ាន​មក​ធ្វើ​ឲ្យ​អញ​ភ្ញាក់ ម៉េ្លះ​ហើយ​អញ​ខាំ​ព្រះ​ស្ដែង ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់យកថូស្រាបៀរវាយក្បាលជនបរទេសហូរឈាមស្រោចខ្លួន

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់បានធ្វើ សកម្មភាពយកថូស្រាបៀរចំនួន២ វាយទៅលើក្បាលជនរងគ្រោះម្នាក់ជាច្រើនដង បណ្តាលឲ្យបែកហូរឈាម ហើយគេចខ្លួនបាត់តែក្រោយមក សមត្ថកិច្ចតាមចាប់ខ្លួនបាន។ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យភ្លាមៗដែរ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០នឹង៤០នាទីព្រឹក នៅចំណុចភោជនីយដ្ឋាន ខ្មែរ ថេស ស្ថិតនៅតាមបណ្តោយផ្លូវសុខសាន្ត ... Read More »

Bale អះអាងថា Real Madrid រារាំងការប៉ុនប៉ងរបស់គេដើម្បីផ្លាស់ទៅអង់គ្លេសវិញ

ខ្សែប្រយុទ្ធអន្តរជាតិវេលរបស់ក្លិប Real Madrid កីឡាករ Gareth Bale បាននិយាយថាគាត់នឹងបើកចំហរក្នុងការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier League ប៉ុន្តែបានទទូចថា រហូតមកដល់ពេលនេះក្លិប Real Madrid បានរារាំងការប៉ុនប៉ងរបស់គាត់ក្នុងការចាកចេញ។ នេះជាការថ្លែងទៅកាន់ទូរទស្សន៍ ... Read More »

លោក ចូ បៃ​ឌិន រៃអង្គាសប្រាក់​បាន​ជាង៣រយ​លាន​ដុល្លារ ​ក្នុង​ខែសីហា

អន្តរជាតិ៖ ព្រោះតែ​ជំងឺ​រាតត្បាត​សកល COVID-19 លោក ចូ បៃ​ឌិនបេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​ប្រជាធិបតេយ្យ បានបើយុទ្ធនាការរៃអង្គាសប្រាក់តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ​រហូត​ដល់បានប្រាក់ ៣៦៤​លាន​ដុល្លារ​ក្នុង​ខែសីហា ។ ហើយនេះជាតួលេខ​មួយ នៃការ​បំបែក​កំណត់ត្រា​ក្នុងចំណោម​ការធ្វើ​យុទ្ធនាការ​រៃអង្គាសប្រាក់​ប្រចាំខែ​សម្រាប់​ការបោះឆ្នោត​។ ក្នុង​សេចក្តីថ្លែងការណ៍​អរគុណ​ដល់​អ្នកគាំទ្ររ​ប​ស់លោក បៃ​ឌិនជាអ្នកនយោបាយ​វ័យ​៧៧​ឆ្នាំ​រូបនេះ បាន​និយាយថា ... Read More »

គ្រោះថ្នាក់ចរាចរណ៍៣នាក់បានស្លាប់និងម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នា

ខេត្តតាកែវ ៖ មនុស្ស៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនិងមានម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាក្នុងទិសដៅផ្ទុយ។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង១០នាទី នៅលើបណ្តោយផ្លូវខេត្ត លេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២៥_២៦ ស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ម៉ូតូជនរងគ្រោះទី១ម៉ាកវ៉េវ ... Read More »