ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖   ដោយ៖សិលា Read More »

គិតត្រឹមម៉ោង ៧និង៣០នាទីព្រឹកនេះ កម្ពុជារកពុំឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ ហើយក៏ពុំមានអ្នកជាសះស្បើយថ្មីដែរ អ្នកជាសះស្បើយនៅត្រឹម ១២០នាក់ដដែល !

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា គិតមកដល់ត្រឹមម៉ោង ៧និង៣០ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ ហើយក៏ពុំមានអ្នកជាសះស្បើយថ្មីដែរ ចំនួនអ្នកជាសះស្បើយនៅត្រឹម ... Read More »

អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៤នាក់រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តពីបទជួញដូរនិងរក្សាទុក នូវសារធាតុញៀន

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៤នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ជួញដូរ ... Read More »

បើកឡំប្រឺតាគេចពីរថយន្តទៅបុកបង្កាន់ដៃស្ពានអាកាស ៧ មករារបួសធ្ងន់ស្រាល២ នាក់

ភ្នំពេញ៖ បុរសម្នាក់បានបេីកបរឡំប្រឺតាដោយមានដឹកបុរសម្នាក់ទៀតក្នុងល្បឿនយ៉ាងលឿនហើយបានប្រឹងគេចពីរថយន្តមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ននោះក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស ៧មករាយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរគាបជាប់រងរបួសធ្ងន់ ចំណែកអ្នករួមដំណើររងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាស ... Read More »

ក្មេងប្រុសស្រីចំនួន៣នាក់លង់ទឹកស្លាប់ក្នុងដេប៉ូបូមខ្សាច់សុខគាង

ភ្នំពេញ​៖​ ពិតជាអាសូរខ្លាំងណាស់ក្មេងប្រុសស្រីចំនួន០៣នាក់ជាបងប្អូនបង្កើតនិងជីដូនមួយបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ក្នុងដេប៉ូបូមខ្សាច់មួយកន្លែងរបស់លោកសុខគាង​ ស្ថិតនៅផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី​០៨​   ខែឧសភា​  ឆ្នាំ២០២០​ ។ តាមសម្តីឪពុកជនរងគ្រោះគ្រោះបានឱ្យដឹងថា​ កូនរបស់ខ្លួនមានចំនួន០២នាក់ប្រុសម្នាក់ស្រីម្នាក់​ ដោយកូនច្បងជាកូនប្រុសអាយុ០៥ឆ្នាំ​ និងកូនប្អូនជាកូនស្រីអាយុ០៤ឆ្នាំ​ ... Read More »

update ៖ អាជ្ញាធរខណ្ឌចំការមន ចុះបិទទីតាំងហាងបរទេស១០កន្លែងនៅសង្កាត់ទន្លេបាសាក់បើកផ្គើនការណែនាំ

ភ្នំពេញ​៖​ ហាងបរទេសចំនួន ១០កន្លែង ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទ និងតម្រូវអោយធ្វើកិច្ចសន្យាបញ្ឈប់បើកធ្វើអាជីវកម្ម តាមការហាមឃាត់ពីក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីបញ្ចៀសការជួបជុំគ្នាច្រើន ងាយរងគ្រោះដោយប្រការណាមួយ នូវការរាតត្បាតជំងឺកូវីដ-១៩ ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ថេង សុីថុល ... Read More »

កម្លាំងសមត្ថកិច្ចខណ្ឌចំការមនចុះបិទហាងជួបជុំជាច្រេីនកន្លែងក្រោយពីហាមមិនស្តាប់

ភ្នំពេញ​៖​ ហាងផឹកស៊ីជួបជុំសម្រាប់ទទួលភ្ញៀវបរទេសជាច្រេីនកន្លែងត្រូវបានសមត្ថកិច្ចចុះធ្វេីការបិទបណ្ណោះអាសន្នដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ខណះដែលធ្លាប់ជូនដំណឹងម្តងហេីយមិនស្តាប់។  ប្រតិបត្តិ​ការនេះបានធ្វេីឡេីងនៅវេលាម៉ោង៨យប់ថ្ងៃទី៨​ ខែឧសភា​ឆ្នាំ២០២០​ នៅផ្លូវ៣០៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។  តាមសមត្ថកិច្ចបានឲ្យដឹងថា​ កន្លងមកកាលពីវីរុសមេរោគកូវីដ១៩បានចូលលុកឡុយក្នុងប្រទេសកម្ពុជាហេីយរាជរដ្ឋាភិបាលបានប្រកាសឲ្យបិទការជួបជុំនិងហាងផឹកស៊ីបណ្ណោះអាសន្នសិនដេីម្បីទប់ស្កាត់ជំងឺកូវីដ១៩នេះ​ បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ចបានចុះធ្វេីការណែនាំឲ្យបិទបណ្ណោះអាសន្នសិន។ តែហាងខាងលេីមិនគោរពធ្វេីតាមទេីបសមត្ថកិច្ចចុះបិទតែម្តង។  សមត្ថកិច្ចបានបញ្ជាក់ថា​ ទីតាំងហាងខាងលេី​ ... Read More »

ក្រុមគ្រូពេទ្យឯកទេសចិន ចុះផ្សព្វផ្សាយវិធីបង្ការជំងឺកូវីដ ១៩ និងធ្វើតេស្តដល់កងទ័ពកម្ពុជានៅតាមព្រំដែនកម្ពុជា- ថៃ

ឧត្តរមានជ័យ៖ គណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារិទ្ធ  នាយក រង នាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ បានចុះផ្សព្វ ផ្សាយ និងធ្វើតេស្តដោយស្ម័គ្រ ចិត្ត រកជំងឺឆ្លងកូវីដ១៩ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស ជួយប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ តាមរយៈការឧបត្ថម្ភសម្ភារការពារ​

ភ្នំពេញ៖ ដើម្បីជួយពង្រឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ–១៩ ក្នុងប្រទេសកម្ពុជាណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវម៉ាស់មុខចំនួន ១០.០០០បន្ទះ ជែលលាងដៃ ១.០០០ ដប និងអាល់កុលលាងដៃ ១៨០ លីត្រជូនដល់សាលារាជធានីភ្នំពេញ ។ នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern ... Read More »

ជំនួបតាមទូរស័ព្ទ រវាងប្រមុខការពារជាតិកម្ពុជា-ចិន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វ៉ី ហ្វឹងហឺ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារ ប្រទេសសាធារណរដ្ឋប្រជាមានិតចិន បានដាក់សំណើចំនួន៥ចំណុច ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការវិស័យយោធាប្រទេសទាំងពីរ នាថ្ងៃសុក្រ ... Read More »

រថយន្តពាក់ស្លាកលេខរដ្ឋបុករថយន្តក្រឡុកស៊ីម៉ង់ត៍រ៉េចង្កូតបុករះម៉ូតូកម្មករ-កម្មការិនីរោងចក្ររបួសធ្ងន់ស្រាល៨នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករកម្មការិនីប្រុសស្រី៨នាក់បានរងរបួសធ្ងន់ស្រាល៨នាក់និងម៉ូតូជាច្រើនគ្រឿងរងការខូចខាតដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តពាក់ស្លាកលេខរដ្ឋបុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍បណ្ដាលអោយបែកកង់រ៉េចង្កូតបុករះម៉ូតូបញ្រ្ចាស់គ្នាកាលពីវេលាម៉ោងជាង ៤រសៀលថ្ងៃ ទី៨ខែឧសភាឆ្នាំ ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គីសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ចំពោះម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋបង្កហេតុក្រោយពីឃើញ សភាពការណ៏មិនស្រួលបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ។ ចំណែកកម្មករកម្មការិនីប្រុសស្រី៨នាក់បានរងរបួសធ្ងន់ស្រាល៨នាក់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូក្រុងបាវិតផងដែរ។ តាមប្រភពសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខរដ្ឋ ១៣  ២ .០៨៦៧បើកក្នុងទិសដៅពីលិចមកកើត ... Read More »

លោកត្រាំនៅតែមានសិទ្ធិក្នុងការធ្វើសង្គ្រាម ក្រោយព្រឹទ្ធសភាមិនទទួលការគាំទ្រ២ភាគ៣

កន្លងមករដ្ឋសភាអាមេរិកបានអនុម័តច្បាប់ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារអុីរ៉ង់ដោយចិត្តឯង។ ប្រសិនបើចង់វាយប្រហារគឺត្រូវតែឆ្លងកាត់ការអនុញ្ញាតពីរដ្ឋសភាជាមុនសិន។ ប៉ុន្តែច្បាប់នោះត្រូវបានលោកត្រាំ ច្រានចោល ហើយពេលនេះការបោះឆ្នោតនៅព្រឹទ្ធសភាក៏បរាជ័យទៀត។ តាមសារព័ត៌មាន CNN នៅថ្ងៃទី៨ខែឧសភាបានផ្សាយថា ការបោះឆ្នោតលើច្បាប់ហាមប្រធានាធិបតីត្រាំបើកការវាយប្រហារអុីរ៉ង់ក្នុងព្រឹទ្ធសភា ទទួលបានសំឡេងគាំទ្រតែ៤៩សំឡេង ប៉ុណ្ណោះនិងប្រឆាំង៤៤សំឡេង គឺមិនគ្រប់គ្រាន់២ភាគ៣ ដើម្បីហាមប្រាមលោកត្រាំវាយប្រហារទៅលើអុីរ៉ង់នោះឡើយ។ គណបក្សប្រជាធិបតេយ្យអាមេរិកបានបញ្ជាក់ថា ការដែលប្រធានាធិបតី ... Read More »

«តម្រិះជិះកឯង» អាល្លឺម៉ង់ និងអូស្ត្រាលី ងាកមកសង្ស័យអាមេរិក ពីប្រភពកូវីដ-១៩ កំពុងតែរាលដាលខ្លាំង

អាមេរិកបានខិតខំកៀរគរ សម្ពន្ធមិត្តឱ្យជួយគាំទ្រ ស្រាវជ្រាវ ពីប្រភពវីរុសកូវីដ- ១៩ ដែលកំពុងតែរាលដាលនៅទូទាំងពិភពលោក។ អាមេរិកបានចោទថាវីរុសនេះចេញមកពីមន្ទីរពិសោធន៍របស់ចិន ។ បុន្តែនៅពេលនេះ អូស្ត្រាលី និងអាល្លឺម៉ង់ ដែលជាប្រទេសគាំទ្រតាមអាមេរិក បានបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ពេលនេះបែរមកសង្ស័យអាមេរិកវិញ។ ការសង្ស័យកើតឡើងក្រោយពេលដែលរកឃើញថាក្រុមចារកិច្ចអាមេរិកមានចេតនាធ្វើឲ្យបែកធ្លាយព័ត៌មានចារកម្មថា ... Read More »

ទោះជំងឺឆ្លងCOVID-19 ដ៏កាចសាហាវកំពុងអុកឡុកពិភពលោកក៏ដោយ តែលីប៊ីទាំងពីរភាគីនៅតែបន្តសង្គ្រាមបង្ហូរឈាមគ្នា

ក្រុងទ្រីប៉ូលី៖ បើទោះបីពិភពលោកទាំងមូល កំពុងរងគ្រោះដោយសារជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 យ៉ាងណាក៏ដោយ ប៉ុន្តែគូបដិបក្សក្នុងសង្រ្គាមបង្ហូរឈាមនៅប្រទេសលីប៊ី នៅតែបន្តប្រយុទ្ធគ្នាឥតឈប់ឈរដដែល ។ អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាល GNA បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសចំនួន ០៩លើក ត្រូវបានធ្វើឡើងទៅលើ មូលដ្ឋានទ័ពអាកាសមួយកន្លែងរបស់កងទ័ព ... Read More »

ខ្យល់កន្រ្តាក់នៅតែបន្តបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ក៏មានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១ខ្នង ដែរបានរងការខូចខាតបុើងដំបូលស្ទើរទាំងស្រុង ដោយសារគ្រោះធម្មជាតិខ្យល់ព្យុះកន្រ្តាក់វាយប្រហារ ប៉ុន្តែពុំបង្កឱ្យមានរបួសដល់មនុស្សឬសត្វនោះទេ ។  ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងនារសៀលថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

ច្បាប់មិនតម្រូវឱ្យផាកពិន័យម៉ូតូ ឬរថយន្តបើកភ្លើងពេលថ្ងៃទេ

ភ្នំពេញ៖ ករណីនគរបាលចរាចរណ៍ប្រចាំតាមភ្លើងស្តុប ចាប់ផាកពិន័យម៉ូតូណាដែលបើកភ្លើងពេលថ្ងៃនោះ  ពេលនេះលែងមានបញ្ហាផាកពិន័យដូចមុនទៀតហើយ ។ ទោះជាយ៉ាងណា ករណីដែលធ្វើឲ្យអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ដ៏ហួសចិត្តមួយនេះ ត្រូវបានបកស្រាយហើយ។ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ក្នុងវេទិកាស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ទទក ដោយមានលោកឧត្ដមសេនីយ៍ត្រី ... Read More »

បញ្ជូនសង្ស័យទាំង២នាក់មកតុលាការករណីប្រើប្រាស់សារធាតុញៀន និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន

ខេត្តស្វាយរៀង៖ នារសៀល ថ្ងៃទី៨ខែឧសភា ឆ្នាំ២០២០សមត្ថកិច្ចនគរបាលការិយាល័យគ្រឿងញៀនខេត្ត បាន បញ្ជូនជនសង្ស័យ២នាក់ ទៅកាន់តុលាការខេត្ត ពាក់ពន្ធ័ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបើកបរក្រោម ឥទ្ធិពលគ្រឿងញៀន។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យ ដែលជាអ្នកបើករថយន្តកុងតឺន័រទាំង២នាក់មានឈ្មោះ រ៉េតរិទ្ធ អាយុ៣៥ឆ្នាំនិងឈ្មោះសនសាលអាយុ៣៤ឆ្នាំ។ ... Read More »

Update ៖ ក្រសួងព្រមានចាត់វិធានការផ្លូវច្បាប់មិនលើកលែងចំពោះជនប្រើប្រាស់បណ្តាញសង្គមនាំឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងមួយកាលពីល្ងាចថ្ងៃទី០៨ ខែឧសភានេះថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយចំពោះបុគ្គល ឬក្រុមជនទាំងឡាយណាដែលប្រើប្រាស់សារជាអក្សរ សំឡេង រូបភាពឬវីដេអូ តាមគេហទំព័រ ឬ បណ្តាញព័ត៌មានសង្គម បង្កឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀម ទម្លាប់ ប្រពៃណី អត្តសញ្ញាណ ... Read More »

រដ្ឋបាលរាជធានីជូនដំណឹងអំពីការពន្យាពេលការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល

ភ្នំពេញ ​៖ ដំណើរការ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​នៅ​រាជធានី​ភ្នំពេញ​ដែល​គ្រោង​នឹង​រៀបចំ​ធ្វើឡើង នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែឧសភា​ឆ្នាំ ២០២០​ខាងមុខនេះ ត្រូវ​បាន​ពន្យារពេល​ជា​បណ្ដោះអាសន្ន​ហើយ​។ នេះ​ បើ​យោង​តាម​សេចក្តី​ជូនដំណឹង​ស្តីពី​ការ​ពន្យារពេល​នៃ​ការប្រឡង​ជ្រើសរើស​បេក្ខជន​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ ២០២០ ដែល​អ្នកយកព័ត៌មាន​យើង​ទទួល​បាន​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែឧសភា​ឆ្នាំ២០២០ ដែល​ក្នុង​សេចក្តី​ជូនដំណឹង​នេះ​មានន័យ​ដើម​ទាំងស្រុង​ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រលង​រាជធានី​ភ្នំពេញ ... Read More »

ប្រធានមន្ទីរសម្រាកព្យាបាល​ សុធារិទ្ធ​ បែកចាន​ ត្រូវរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ចេញលិខិតព្រមានជាផ្លូវការ

ខេត្កណ្តាល៖ នៅថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ២០២០​ នេះ​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ចេញលិខិតព្រមានជាផ្លូវការចំពោះលោកវេជ្ជបណ្ឌិត​ គូរ​ គឹមហៀក​ ប្រធានមន្ទីរសម្រាកព្យាបាល​ សុធារិទ្ធ​ បែកចាន​ និង​ លោកវេជ្ជបណ្ឌិត​ ស្រស់​ ... Read More »

ឪពុកម្ដាយទៅទិញអីវ៉ាន់កូនប្រុសបង្កាត់ភ្លើងដាំបាយរាលឆេះផ្ទះ និងជង្រុកស្រូវម៉ត់

ខេត្តពោធិ៍សាត់៖ ពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់ទម្រាំធ្វើផ្ទះបានប៉ុននេះគឺមិនងាយនោះទេ ផ្ទះ១ខ្នង និងជង្រុកស្រូវត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅគ្រាដែលឪពុកម្ដាយចេញដំណើរទៅទិញអីវ៉ាន់នៅឯផ្សារហើយកូនប្រុសព្រោះតែចង់ជួយរំលែកការងារឪពុកម្តាយខំបង្កាត់ភ្លើងដាក់ដាំបាយ ប៉ុន្តែជាអកុសលភ្លើងបានរាលឆេះផ្ទះនិងជង្រុកស្រូវព្រមទាំងសម្ភារក្នុងផ្ះអស់ទាំងស្រុង ។  ហេតុការណ៍អគ្គិភ័យឆាបឆេះលំនៅឋានអស់ទាំងស្រុងនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង១២នាទី ព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ... Read More »

បញ្ជូនខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយជាង២០ម៉ឺនដុល្លារ ទៅកាន់តុលាការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានបញ្ជូនខ្លួនស្ត្រីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោយពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់ជាង២៦ម៉ឺនដុល្លារ។ ជនសង្ស័យឈ្មោះ សូត្រ ស្រីយ៉ា អាយុ៤០ឆ្នាំ ... Read More »

សមាគមរោងចក្រអំពាវនាវដល់ម្ចាស់អគារជួលទាំងអស់ចុះថ្លៃឈ្នួល ៣០ភាគរយ ដើម្បីសម្រួលបន្ទុករោងចក្រជាច្រើនដែលព្យួរការងារ

 ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC នៅថ្ងៃទី៨ ខែឧសភាឆ្នាំ២០២០ បានចេញលិខិតអំពាវនាវដល់ម្ចាស់អគារទាំងអស់ ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរការផលិតនៅកម្ពុជាមេត្តាពិចារណាចុះថ្លៃខ្លះផង។ ក្នុងលិខិត GMAC បានអំពាវនាវដល់ម្ចាស់អគារនានាដែលកំពុងជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលដែលកំពុងធ្វើដំណើរការ ... Read More »

ក្រសួងវប្បធម៌នឹងចាត់វិធានការអ្នកផ្សព្វផ្សាយ​ ឬចែកចាយសារជាអក្សរ សំឡេង រូបភាព ​និងវីដេអូ ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ​

ភ្នំពេញ៖ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី៨ ខែឧសភាឆ្នាំ២០២០ត្រូវនឹងថ្ងៃសុក្រ២រោចខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ បានចេញសេចក្តីជូនដំណឹង ចាត់វិធានផ្លូវច្បាប់ដោយគ្មានការលើកលែងចំពោះបុគ្គល ឬ ក្រុមជនទាំងឡាយណាដែលប្រើប្រាស់សារជាអក្សរ សំឡេង ... Read More »

មកលេងផ្ទះ បងប្អូន បែរជាស្លាប់ដោយខ្សែភ្លើងឆក់

      ខេត្តកំពង់ចាម៖ បុរសម្នាក់បានចាកចេញពីផ្ទះមកលេងបងប្អូន ហើយឆ្លៀតពេលទំនេរបានតខ្សែភ្លើងឆក់ត្រី តែចៃដន្យ បានស្លាប់ដោយខ្សែភ្លើងឆក់ បង្កអោយមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក នៅភូមិត្រពាំងផ្អាវ ឃុំព្រីងជ្រំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។   ... Read More »

COVID-19 បានសម្លាប់ពលរដ្ឋឥណ្ឌារហូតដល់ជាង១ពាន់នាក់ ខណៈអ្នកឆ្លងថ្មីៗ ក្នុងមួយថ្ងៃរកឃើញជិត៤ពាន់នាក់

ឥណ្ឌា៖ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលសហព័ន្ធឥណ្ឌា បានប្រកាសថា រយៈពេលតែមួយថ្ងៃសោះ រកឃើញអ្នកឆ្លងCOVID-19ថ្មីៗ ចំនួន ៣,៣៩០នាក់ និងរយៈពេលដូចគ្នានោះ ក៏មានអ្នកជំងឺ ១០៣នាក់បន្ថែមទៀតបានស្លាប់ ដោយសារជំងឺរាតត្បាតសកលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ... Read More »

កូរ៉េខាងជើងប្រកាសថ្កោលទោស សមយុទ្ធយោធារបស់កូរ៉េខាងត្បូង នេះគឺជាទង្វើបង្ករឿងយ៉ាងធ្ងន់ធ្ងរ

ក្រុងព្យុងយ៉ាង៖ សមយុទ្ធយោធារបស់កូរ៉េខាងត្បូង នាពេលថ្មីៗនេះ ត្រូវបានកូរ៉េខាងជើងប្រកាសថ្កោលទោស ដោយចាត់ទុកថានេះគឺជាការធ្វេសប្រហែស និងជាទង្វើបង្ករឿងយ៉ាងធ្ងន់ធ្ងរ ។ ការលើកឡើងបែបនេះយោងតាមអ្នកនាំពាក្យយោធាកូរ៉េខាងជើងម្នាក់ ។ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី០៨ខែឧសភា ឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរៀលកៃអាវុធកែច្នៃត្រូវមនុស្សបណ្តាលឲ្យរងរបួស

ខេត្តសៀមរាប៖ កម្លាំងនគរបាលស្រុកពួកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរៀលកៃអាវុធកែច្នៃកាំភ្លើងស្នប់ខ្យល់ដោយសារផ្លុំលេងបណ្តាលឲ្យរងរបួសបុរសម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។  លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាជនសង្ស័យឈ្មោះ ហាំ ហាត ... Read More »

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ២នាក់ដែលគំរាមសម្លុតនារីម្នាក់ប្លន់យកម៉ូតូនៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ ទីបំផុតសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៏,ស្រុកចន្ទ្រានិង ក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានគំរាមសម្លុតយកម៉ូតូពីនារីម្នាក់បានសម្រេចនៅស្រុកកំពង់រោទ៍ព្រំប្រទល់ស្រុកចន្ទ្រា ហើយយកទៅផ្ញើផ្ទះអ្នកភូមិ។ បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះស៊ុ ចាន់ណា អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិឬស្សីលៀប ឃុំ សំយ៉ោង ស្រុកកំពង់រោទ៏និងឈ្មោះឈ្មោះ ... Read More »

លោក ម៉ៃ តុលា ត្រូវបានបញ្ជូនទៅ អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្ត

ភ្នំពេញ៖ បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក GRK News បានឲ្យដឹងថា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យឈ្មោះ ម៉ៃ តុលា ... Read More »