ព័ត៌មានទាន់ហេតុការណ៍៖
'

លោកត្រាំ បកស្រាយថាហេតុអ្វីបានជាអាមេរិក ឆ្លងកូវីដ១៩ ច្រើនជាងគេលើពិភពលោក?

សហរដ្ខអាមេរិក៖ នៅក្នុងសន្និសីទកាសែតនាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានបកស្រាយពីមូលហេតុដែលអាមេរិកមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅជាង១លាននាក់ គឺច្រើនជាងប្រទេសនានាទាំងអស់លើពិភពលោក ដូចជាអុីតាលី អេស្ប៉ាញ និងចិនជាដើម។ លោកត្រាំបានលើកឡើងថា កត្តាដែលអាមេរិកឆ្លងច្រើននោះគឺដោយសារតែ អាមេរិក មានសមត្ថភាពធ្វើតេស្តជាងបណ្តាប្រទេសទាំងអស់លើពិភពលោក។ ទាំងនោះហើយទើបអាមេរិករកឃើញអ្នកឆ្លងច្រើន។ ... Read More »

នគរបាលស្រុកព្រៃនប់ឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងរក្សាទុកអាវុធកាំភ្លើងខ្លីចំនួន០២ដើម

ព្រះសីហនុ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​រក្សាទុក ដោយ​ខុស​នូវ​សារធាតុ​ញៀន​ប្រដាប់អាវុធ កាំភ្លើងខ្លី​ចំនួន ០២ ដើម​ម៉ាក​(​រ៉ូ​លូ​បាញ់​គ្រាប់​ពិត​ចំនួន ០១ ដើម គ្រាប់​ចំនួន ១០ គ្រាប់ និង ... Read More »

ថៃអនុគ្រោះបន្តសុពលភាពស្នាក់នៅដល់ពលករខ្មែរចាប់ពីថ្ងៃ២៦មីនាដល់៣១កក្កដា២០២០

ប្រទេសថៃ៖ ​​គណៈរដ្ឋមន្ត្រី​ថៃ ថ្មីៗនេះ បានសម្រេច​អនុគ្រោះ​បន្ត​សុពលភាព​នៃ​ការ​ស្នាក់នៅ​សម្រាប់​ជនបរទេស ដែល​អាច​សម្រួល​ដល់​ព​ល​រដ្ឋ សិស្ស​-​និស្សិត និងពលករខ្មែរនៅក្នុងប្រទេសថៃ។ ការសម្រេចរបស់គណ:រដ្ឋមន្រ្តីនោះ មានដូចតទៅ​៖ – ពលរដ្ឋ​ខ្មែរ រួមទាំង​ពលករ ដែល​អស់​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ ចាប់ពី​ថ្ងៃទី​២៦ ខែមីនា​នោះ ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន០៤កញ្ចប់

 ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនបានក្រោយពីឆែកឆេរកឃើញថ្នាំញៀនចំនួន០៤កញ្ចប់តូចនឹងវត្ថុតាងមួយចំនួនទៀត។ កាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីក​ម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា៖ ជនសង្ស័យមានឈ្មោះ ហុង ហាវ ភេទប្រុស ... Read More »

គ្រោះថ្នាក់មើលមិនឃើញ! ជិះម៉ូតូសុខៗរថយន្តមិនចាំម៉ាកបុកពីក្រោយរបួសធ្ងន់ពីរនាក់

ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ខណះកំពុងជិះម៉ូតូតាមផ្លូវស្រាប់តែមានរថយន្ត១គ្រឿងមិនចាំម៉ាកបើកមកបុកពីក្រោយពេញទំហឹងហើយអ្នកបើកបរបើករត់បាត់។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ១០០៧ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។ ជនរងគ្រោះទាំងពីរមិនទាន់ស្គាល់អត្តសញ្ញាណទេ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរស ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកM Slazពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1HR-1215 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចផ្លូវបំបែកជាបួនក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់តែម្តងហើយរថយន្តបង្កបើករត់បាត់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានបងប្អូនយកទៅជួសជុលដោយខ្លួនឯង៕ដោយ៖ចន្ទ លីហ្សា   Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីណែនាំស្ដីពី ការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងខូវីដ-១៩ (Covid-19)

(ភ្នំពេញ)៖ យោងតាមស្ថានភាពនៃការរីករាលដាលនិងករណីស្លាប់ដោយសារជំងឺឆ្លងខូវីដ-១៩ នៅលើពិភពលោកក៏ដូចជានៅក្នុងតំបន់ នៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ទោះបីជាស្ថានភាពនៃការរាតត្បាតជំងឺឆ្លងខូវីដ-១៩នៅព្រះរាជាណាចក្រកម្ពុជាមានសភាពធូរស្រាល ដោយមានអ្នកជំងឺជាសះស្បើយស្ទើរទាំងស្រុង និងពុំមានករណីឆ្លងថ្មីនាពេលថ្មីៗនេះក្ដី ក៏សភាពការណ៍ដ៏គួរអបអរសាទរនេះ ស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។ អនុវត្តតាមការអំពាវនាវនាពេលថ្មីៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សូមធ្វើការណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ ... Read More »

ថ្ងៃនេះកម្ពុជា ៖ គ្មានអ្នកឆ្លងកូវីដ-១៩ គ្មានអ្នកជាសះស្បើយ គឺនៅ៣នាក់ដដែលកំពុងសម្រាកព្យាបាល

ភ្នំពេញ៖ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះ -សរុបអ្នកជាសះស្បើយមានចំនួន ១១៩នាក់ដដែល -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៣នាក់ ដដែល -មិនមានបាត់បង់ជីវីត -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕សុខ ... Read More »

ប្រទះឃើញសាកសពយុវជនម្នាក់ ដេកស្លាប់នៅលើវាលស្មៅក្នុងព្រៃរបោះ

ខេត្ត​ព្រះសីហនុ​ ៖​ សាកសពយុវជនម្នាក់ដែលទំនងជាស្លាប់២ថ្ងៃមកហើយ​ ត្រូវគេប្រទះឃើញដេកស្លាប់យ៉ាងកំសត់នៅលើវាលស្មៅក្នុងព្រៃក្បែរភូមិនៅម៉ោង១៤និង៣៥នាទីថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោយវត្តថ្មដាក្រោមភូមិសំរ៉ុងក្រោមឃុំសំរ៉ុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្រោយប្រទះឃើញសពភ្លាមព័ត៌មាននេះបានដឹងដលឪពុកម្តាយជនរងគ្រោះហើយសពត្រូវគេស្គាល់ឈ្មោះផាតភារៈភេទប្រុសអាយុ១៩ឆ្នាំមុខរបរបុគ្គលិកមីហ៊ីលវាលរេញទីលំនៅភូមិត្រពាំងមូលឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាបើយោងតាមការនិយាយប្រាប់ពីស្ត្រីឈ្មោះចាន់ដា អាយុ៤៣ឆ្នាំត្រូវជាម្តាយរបស់ជនរងគ្រោះបានប្រាប់ថាជនរងគ្រោះ(ផាតភារៈ) បានបាត់ពីផ្ទះចំនួន២ថ្ងៃមកហើយ(ថ្ងៃទី២៧ខែមេសា) នៅម៉ោងប្រមាណជា៩យប់ ដោយជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅឆ្នាំ២០១៩ពាក់ស្លាកលេខ1H-៩៧៧២ រហូតមកដល់ថ្ងៃនេះ។ យោងតាមការធ្វើកោសល្យវិច្ឆ័យរបស់កម្លាំងជំនាញស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាសាកសពមានស្នាមវាយនឹងវត្ថុរឹងត្រូវក្បាលផ្នែកខាងក្រោយក្បែរទីតាំងសាកសពមានសម្ភារៈសម្រាប់​សេពគ្រឿងញៀនមួយចំនួន។ហើយករណីសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថានេះអាចជាបទល្មើសលួចមានស្ថានទំងន់ទោសបណ្តាលឲ្យស្លាប់។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ... Read More »

រដ្ឋធានីញូដេលី មាន អ្នកកាសែត ៣នាក់ឆ្លងជំងឺ COVID-19 ក្នុងចំណោម៥២៩នាក់

ប្រទេសឥណ្ឌា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នេះបានអោយដឹងថា៖ អ្នកកាសែត ៣នាក់ត្រូវបានរកឃើញថា បានឆ្លងជំងឺ COVID-19 នៅក្នុងចំណោមអ្នកកាសែតសរុប ៥២៩នាក់ ដែលត្រូវបានធ្វើតេស្ត ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តត្រង់ចំណុចផ្លូវបំបែកជាបួនរងរបួសធ្ងន់

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗខណះជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣​០ខែមេសា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវលេខ៤៣០​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​៖​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៍​ ប្រផេះពាក់ស្លាកលេខភ្នំពេញ2AV 5936 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណះមកដល់ចំណុចបំបែកជាបួនស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្មាសវី​ ... Read More »

បុរសម្នាក់ជិះម៉ូតូបុករបាំងថ្ម ការដ្ឋានសាងសង់ផ្លូវ បណ្តាលឱ្យរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ​៖​ បុរសម្នាក់បានជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករបាំងថ្មការដ្ឋានសាងសង់ផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហេីយក៏បានរថយន្តសង្គ្រោះរបស់ក្រុមសង្រ្គោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ ដឹកយកទៅមន្ទីរពេទ្យ តែជា អកុសលជនរងគ្រោះបានស្លាប់។ ហេតុការណ៍​នេះបានកេីតឡេីងកាលវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់យុត្តិធម៌ដល់ជនជាតិអាមេរិកាំង (ថម) ហើយនៅយប់នេះ!​ (O’BRIEN GEORGE ALLEN)

ភ្នំពេញ៖ លោក ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានអោយដឹង នាវេលាម៉ោង១២ និង៤០នាទី ... Read More »

ក្រុម​ការងារ​ក្រសួងធនធានទឹក ចុះពិនិត្យការងារជួសជុលប្រព័ន្ធធារាសាស្រ្ត នៅខេត្ត​ព្រៃវែ​ង ​និ​ង​ខេ​ត្ត​កំពង់ចាម

ខេត្ត​ព្រៃវែង​ ៖​  ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្រុម​ការងារ​ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ​ម​ន្ត្រី​ប​ច្ចេកទេស ​ចុះពិនិត្យការងារ ជួសជុលប្រព័ន្ធធារាសាស្រ្តនៅខេត្ត​ព្រៃវែ​ង ​និ​ង​ខេ​ត្ត​កំពង់​ចាម។ បើតាមហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃពុធ ៨កើត ... Read More »

មន្ត្រីជាន់ខ្ពស់​ម៉ាឡេស៊ី​ទាំង២​នាក់​ ល្មើស​បម្រាម​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​COVID-19

ប្រទេសម៉ាឡេស៉ី៖ លោក Azmi Ghazali អនុរដ្ឋមន្ត្រី​សុខាភិបាល​ម៉ាឡេស៊ីនិង​លោក Razman Zakaria  សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​រដ្ឋ Perak កាលពីថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២០ ត្រូវបាន​តុលាការ​រក​ឃើញ​មានទោស​កំហុស ​ល្មើសបទបញ្ជា​គ្រប់គ្រង​ការ​ចល័ត (MCO) ... Read More »

អាជ្ញាធរថៃ ដោះលែងពលករខ្មែរ១៤នាក់ក្នុងចំណោម១៧នាក់ក្រោយបង់ប្រាក់ពិន័យជាង១២០០ដុល្លារក្នុងម្នាក់ៗ

ភ្នំពេញ ៖ តាមមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកនាថ្ងៃ២៨មេសានេះថា អាជ្ញាធរថៃបានសម្រេចដោះលែងពលករខ្មែរចំនួន១៤នាក់ ក្នុងចំណោម១៧នាក់ ដែលពាក់ព័ន្ធបទល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងអំឡុងបុណ្យចូលឆ្មាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ហើយពួកគេនៅតែចចែស។ ការដោះលែងនេះធ្វើឡើងក្រោយពេលពួកគេ១៤នាក់យល់ព្រមបង់ប្រាក់ពិន័យចំនួន ៤ម៉ឺនបាត ឬស្មើជាង ១២០០ដុល្លារ សម្រាប់មនុស្សម្នាក់ៗ ។ ... Read More »

ស្នងការរាជធានីភ្នំពេញ៖ ៣ចំណុច សម្រាប់នគរបាលជាតិ បម្រើ ការពារ ប្រជាពលរដ្ឋ អោយគាត់សប្បាយចិត្ត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រឹងពង្រឹងកងកម្លាំង អោយមានភាពទទួលខុសត្រូវ ចម្បងលើ តួនាទី ភារកិច្ច ការលៈបង់ ក្នុងនាមជា នគរបាលជាតិ បម្រើ ... Read More »

រដ្ឋាភិបាល​ថៃ នៅតែ​បន្ត​អនុវត្ត​បម្រាម​គោចរ ហាម​មិន​ឲ្យ​ពលរដ្ឋ​ចេញពីផ្ទះ​

ភ្នំពេញ​៖ រដ្ឋាភិបាល​ថៃ នៅតែ​បន្ត​អនុវត្ត​បម្រាម​គោចរ ហាម​មិន​ឲ្យ​ពលរដ្ឋ​ចេញពីផ្ទះ​ពី​ម៉ោង​១០​យប់ ដល់​ម៉ោង​៤​ព្រឹក​។ ដោយ​តម្រូវ​ឲ្យ​មានការ​រឹតត្បិត​ការផ្លាស់​ទី​របស់​ពលរដ្ឋ រួមទាំង​ការធ្វើដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​ការប្រមូលផ្តុំ​ជា​សាធារណៈ​ជាដើម​ ។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ទីនោះ ត្រូវ​អនុលោម​តាម​អាជ្ញាធរ​ថៃ ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃឡង់ ។​ រដ្ឋាភិបាល​ថៃ ... Read More »

បញ្ជូនជនសង្ស័យ០២នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូង ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន

ខេត្តព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចុះបង្រ្កាបយប់ថ្ងៃទី២៦ ខែមេសា ... Read More »

ចាប់មេខ្លោងគ្រឿងញៀន ជាជនបរទេស ២នាក់ បានជិត ៦០ គីឡូក្រាម នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ព្រមទាំងតាមការបញ្ជាដឹកនាំដោយផ្ទាល់ របស់នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។ នៅរសៀលថ្ងៃទី២៩ ... Read More »

រថយន្តធុនធំមួយគ្រឿងបើកលឿនជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ៣កន្លែងនិងឃ្លាំងរថយន្តមួយកន្លែង

ខេត្តព្រះសីហនុ ៖មានរថយន្តធុនធំមួយគ្រឿងពាក់ស្លាក លេខព្រះសីហនុ3A-3000 បើកលឿនជ្រុល បុកចូលផ្ទះប្រជាពលរដ្ឋចំនួន៣កន្លែង និងឃ្លាំងរថយន្តមួយកន្លែងទៀតនៅតាមផ្លូវបេតុងចុះពីចំណោតឃ្លាំងលើ មកអូ២ បណ្តាលអោយអ្នករួមដំណើរលើរថយន្តម្នាក់រងរបួសមធ្យម និងពលរដ្ឋខ្លះទៀតដែលជាម្ចាស់ផ្ទះរងរបួសតិចតួច ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ។ហេតុការនេះកើតនៅ វេលាម៉ោងជិត២ រសៀលថ្ងៃទី២៩មេសា២០២០ ស្ថិតក្នុងសង្កាត់០៤ ក្រុងព្រះសីហនុ ដែលតាមរបាយការណ៍បឋមថាទំនងជាដោយសាររថយន្តដាច់ហ្វ្រាំង។ ... Read More »

នាយករដ្ឋមន្ត្រី ស្វាគមន៍កូនប្រុសដំបូង ក្រោយពីជាសះស្បើយពីកូវីដ ១៩

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងមិត្តស្រី នាង Carrie Symonds បានស្វាគមន៍សមាជិកថ្មី គឺកូនប្រុស ដំបូងគេបង្អស់។ នេះជារឿងល្អផ្ទួនៗគ្នា របស់នាយករដ្ឋមន្ត្រី Johnson ក្រោយពេលលោកជាសះប្សើយពីកូវីដ១៩ ... Read More »

រុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩ថ្មីកើនឡើងដល់ជាង៥៨០០នាក់ ក្នុងរយៈពេល២៤ម៉ោង

ប្រទេសរុស្សុី៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក រុស្ស៊ីមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៥៨០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនជិត១សែននាក់ហើយ។ ចំនួនអ្នកឆ្លងថ្មីភាគច្រើននៅក្នុងទីក្រុងមូស្គូ ដោយមានដល់ទៅ២២២០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងទីក្រុងនេះសរុបជាង៥ម៉ឺននាក់ហើយ។ គណៈកម្មការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ របស់រុស្ស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងសរុបជិត ១សែននាក់នោះ ... Read More »

រកសុីបោកគេគឺមានវាសនាមិនល្អទេ ទីបំផុត ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលត្រូវបានដឹងថាមានជំនាញខាងរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ ហើយចុងក្រោយបានបោកប្រាស់អ្នកវិនិយោគជនជាតិចិនបានរងនូវបណ្ដឹងរហូតដល់តំណាងអយ្យការចេញដីកាកោះហៅឲ្យចូលខ្លួនលើកទី១ តែជនសង្ស័យនៅតែមិនព្រមចូលរហូតដល់តំណាងអយ្យការ(ព្រះរាជអាជ្ញារង)មួយរូបចេញដីកាបញ្ជាឲ្យចូលខ្លួនជាលើកទី២ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង។ការឃាត់ខ្លួនជនសង្ស័យត្រូវបានម្ចាស់បណ្ដឹងក៏ដូចជាអ្នករងគ្រោះដោយអំពើឆបោករបស់ជនរូបនេះសម្ដែងនូវការសាទរនិងដឹងគុណចំពោះតំណាងអយ្យការយ៉ាងខ្លាំង។ សមត្ថកិច្ចបានឃាត់ខ្លួនជននេះកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ជនសង្ស័យមានឈ្មោះកែវ មុនីរតន៍ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N00222949 ... Read More »

ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន»

ភ្នំពេញ៖ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ទីបំផុត..ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ថា៖ ច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ។ សូមអាននូវខ្លឹមសារ «ច្បាប់គ្រប់គ្រងប្រទេសជាតិ ... Read More »

កាកបាទក្រហមកម្ពុជា បានទទួលអំណោយជាម៉ាស់ចំនួន ៦ម៉ឺនម៉ាស់ និងអាវ PPE ចំនួន ៣០០កំផ្លេរ ពីកាកបាទក្រហមវៀតណាម

ភ្នំពេញ៖ នៅថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទៅស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ... Read More »

ក្រសួង​អប់រំ​ដាក់​ដំណើរ​ការ​សាកល្បង​កម្មវិធី​ផ្លាស់ប្ដូរ​ការ​សិក្សា​រវាង​កម្ពុជា និង​កូរ៉េ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា បាន​សហការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ក្នុង​ដាក់​ដំណើរ​ការ​សាកល្បង​​​កម្មវិធី​ផ្លាស់ប្ដូរ​​​ការ​សិក្សា​រវាង​ប្រទេស​ទាំង​ពីរ តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​ក្នុង​​ឱកាស​​នោះ​ភាគី​កម្ពុជា ក៏​បាន​ធ្វើ​បទ​បង្ហាញ​​ពី​អត្តសញ្ញាណ​ខ្មែរ ជូន​ដល់​សិស្សានុសិស្ស​​នៅ​ទីក្រុង​ប៊ូសាន នៃ​ប្រទេស​កូរ៉េ​​ផង​ដែរ។ កម្មវិធី​នេះ​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ... Read More »

ក្រសួងសុខាភិបាល មិនមានវិធានការដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេង អះអាងថា ៖ ក្រសួងសុខាភិបាល មិនមានវិធានការដើម្បីស្នើទៅក្រសួងអប់រំឱ្យបើកសាលាឡើងវិញទេ ទោះបីជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីក៏ដោយចុះ មានតែវិធានរឹតបន្តឹងបង្ការ ការពារ ... Read More »

ស្នងការរាជធានីភ្នំពេញ ប្រាប់ពីឯកសារ ត្រូវយកមកតាមខ្លួន នៅពេលបើកបរ នៅថ្ងៃទី១ ឧសភា ២០២០ នេះតទៅ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាបថា៖ ឯកសារដែលត្រូវដាក់តាមខ្លួន ជាប្រចាំនៅពេលបើកបរគឺ ៖ ១-ប័ណ្ណបើកបរ (ច្បាប់ដើម) ២-លិខិតអាជីវកម្មចំពោះក្រុមហ៊ុន(ច្បាប់ដើម) ។ ... Read More »

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដកហូតលបស្បៃដាក់យកត្រិប្រវែងង៨០ ម៉ែត្រយកទៅកម្ទេចចោល

ខេត្តឧត្ដរមានជ័យ៖ លបស្បៃប្រវែង៨០ម៉ែត្រដែលជនមិនស្គាល់មុខលួចដាក់កាត់ទទឹងអូរមួយកន្លែងក្នុងគផលបំំណងបំផ្លាញមច្ឆជាតិត្រូវបានកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងសហការជាមួយមន្រ្ដីជំនាញនិងអាជ្ញាធរមូលដ្ឋានយកទៅកម្ទេចចោលនៅ វេលាម៉ោង៩ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរសាម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ មន្រី្តកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ករណីចុះបង្ក្រាបលបស្បៃនៅពេលនោះរួមមាន កម្លាំង កងរាជអាវុតហត្ថស្រុកចំនួន០៦ នាក់ដឹកនាំដោយ ... Read More »

ឥស្សរិយជនចំនួន ២រូបកម្ពុជា ទទួលបានគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២០ ពីរដ្ឋាភិបាលជប៉ុន

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន បានប្រកាសឥស្សរិយជនដែលបានទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ ២០២០ ជាការទទួលស្គាល់គុណសម្បត្តិរបស់ពួកគាត់ក្នុងការបម្រើផលប្រយោជន៍សាធារណៈ ឬ ប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។ ក្នុងនោះមានឥស្សរិយជនមានពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជា។ ... Read More »